ចង់ស្រក់ទឹកភ្នែក! ក្រោយជាសះស្បើយពីកូ.វីដ១៩ អ្នកជំ.ងឺម្នាក់ បានលុតជង្គង់ សំពះគោរពអរគុណដល់ក្រុមគ្រូពេទ្យ(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពេលបច្ចុប្បន្ននេះ ជំ.ងឺកូ.វីដ១៩ ដែលជាជំងឺរាតត្បាតជាសាកល ដែលកំពុងតែវាយលុកនៅជុំវិញពិភពលោក ក្នុងនោះប្រទេសកម្ពុជា ក៏កំពុងប្រឈមទៅនឹងការឆ្លងនៃជំ.ងឺនេះផងដែរ ដោយបានរកឃើញចំនួនអ្នកឆ្លងជាច្រើនកើតមានឡើងជាបន្តបន្ទាប់។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែអ្វីដែលសំខាន់នោះគឺ បើទោះជាមានអ្នកជំ.ងឺមានច្រើនដែលស្ថិតនៅក្នុងការព្យាបាលក៏ដោយ តែក្រុមគ្រូពេទ្យ ពិតជាមានភាពស្វាហាប់ យកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តព្យាបាលអ្នកជំងឺឲ្យបានល្អជាទីបំផុត ដើម្បីឲ្យពួកគេឆាប់បានជាសះស្បើយ នឹងឆាប់បានត្រឡប់ទៅជួបជុំគ្រួសារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្ដែង កាលពីថ្មីៗនេះ ដោយយោងតាមវីដេអូដែលបានបង្ហោះនៅបណ្ដាញសង្គម ព្រមទាំងមានអ្នកស៊ែរតៗគ្នាជាច្រើន ពិតជាធ្វើឲ្យមហាជនជាច្រើនមានក្តីរំភើបយ៉ាងខ្លាំង ដោយបានឃើញនូវសកម្មភាពអ្នកជំ.ងឺដែលបានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ បានបង្ហាញឲ្យឃើញពីការដឹងគុណទៅកាន់ក្រុមគ្រូពេទ្យ ដោយអ្នកជំងឺរូបនោះ បានបង្ហាញពីកាយវិការលុតជង្គង់សំពះអរគុណចំពោះគ្រូពេទ្យ ដែលនេះជាទឹកចិត្តមួយដ៏ល្អប្រពៃ និងគួរឲ្យសរសើរពីមនុស្សជាច្រើន ផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

Related posts