ក្នុងថ្ងៃរៀបការកូនក្រមុំស្រក់ទឹកភ្នែកនៅចំពោះមុខភ្ញៀវពេលដឹងថាកូនកំលោះបែរជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិធីរៀបមង្គលការមួយ ធ្លាប់បានទទួលការចាប់អារម្មណ៍ខ្លាំងស្ទើរពេញប្រទេសថៃ បន្ទាប់ពីកូនក្រមុំឡើងសម្ដែងអារម្មណ៍លើឆាកតន្ត្រីនៅមុខភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករប្រកាសប្រាប់ពី អនាគតកូនកំលោះ បានដាក់មេប្រូចបាត់ស្រមោលចោលរោងការ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កូនក្រមុំអភ័ព្វនេះមានឈ្មោះ ជូថាធីប អាយុ ២៥ឆ្នាំ រស់នៅខេត្តរ៉ាឆាបុរី បានរៀបរាប់ទាំងហូរទឹកភ្នែកប្រាប់មហាជនដោយសារតែកូនកំលោះមិនបង្ហាញខ្លួនថ្ងៃពិសេសនេះ និងធ្វើការ Live វីដេអូតាមគណនីហ្វេសប៊ុកផងដែរ រហូតមានអ្នកទស្សនាជាង ៤លានដង។ ក្រោយមក នាងសម្រេចដាក់ពាក្យប្ដឹងទាមទារសំណងជំងឺចិត្តពីគូដណ្ដឹង ខណៈគ្រួសារនាងបានចំណាយថ្លៃរៀបចំពិធីអស់ជាង ១២,០០០ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបាននិយាយទាំងស្រក់ភ្នែកទៅកាន់អ្នកចូលរួមថា «ខ្ញុំសូមអរគុណភ្ញៀវកិត្តិយសដែលចូលរួមទាំងអស់ ខ្ញុំបានបំពេញតួនាទីជាកូនក្រមុំអស់ពីសមត្ថភាពខ្ញុំរួចរាល់ហើយថ្ងៃនេះ ខ្ញុំពិតជាមើលមិនដឹងជាមុនថា ខ្ញុំនឹងមានថ្ងៃនេះឡើយ»។ នាងបានទម្លាយអាថ៌កំបាំងប្រាប់អ្នកព័ត៌មានថា នាងបានស្គាល់កូនកំលោះឈ្មោះ ផាកហីន ជូនជីម អាយុ ១៨ឆ្នាំ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមបណ្ដាញសង្គមហ្វេសប៊ុក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងលង់ស្នេហ៍ដោយសារតែរូបរាងដ៏ស្រស់សង្ហារបស់គាត់ និងចំណង់ចំណូលចិត្តលើរថយន្តដូចគ្នា។ អ្នកទាំងពីរចាប់ផ្ដើមណាត់ជួបគ្នា និងសម្រេចរៀបការជាមួយគ្នាឆាប់ៗ ទោះស្គាល់គ្នាទើបបាន ២ខែ។ ចំណែកកូនកំលោះរត់ចោលរោងការវិញ បានប្រាប់អ្នកយកព័ត៌មានផ្សេងទៀតថា រូបគេ និងមិត្តស្រីបន្ទាប់ពីទាក់ទងតាមសាររយៈពេល ១សប្ដាហ៍ ក៏បានបបួលគ្នាចេញក្រៅទៅញ៉ាំអាហារពេលល្ងាច។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយសារតែស្រលាញ់គ្នាខ្លាំង នៅយប់នោះអ្នកទាំងពីរបានព្រមព្រៀងគេងជាមួយគ្នាតែម្ដង។ ក្រោយមកទៀត ខាងស្រីបានប្រាប់ខាងប្រុសថា នាងមានផ្ទៃពោះហើយ ទោះជាខាងប្រុសអះអាងថា បានប្រើប្រាស់ស្រោមអនាម័យការពារក៏ដោយ។

ខាងប្រុសត្រូវបានក្រុមគ្រួសារខាងស្រីដាក់សម្ពាធឲ្យទទួលខុសត្រូវ រហូតត្រូវឆ្លើយយល់ព្រមរៀបការ។ ប៉ុន្តែទីបំផុត នៅមុនថ្ងៃរៀបការមួយយប់ កូនកំលោះបានរត់គេចខ្លួនបាត់ព្រោះរូបគេមិនមានលទ្ធភាពរកប្រាក់ថ្លៃបណ្ណាការឲ្យខាងស្រី និងថែមទាំងកំពុងមាននារីថ្មីម្នាក់ទៀតផង៕ ប្រភពពីភូមិរាត្រី

Related posts