នាយព្រែកបង្ហាញផ្ទះ អនុស្សាវរីយ៍កម្សត់កម្រជាមួយម្តាយ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពុកម៉ែ បងប្អូន និងប្រិយមិត្ត ពិតជាបានស្គាល់ និងទទួលជ្រាប ពីភាពល្បីល្បាញរបស់តារាសិល្ប:២នាក់ម្តាយនិងកូន គឺយាយយ៉យ និងនាយព្រែក ដែលតែងតែបម្រើអារម្មណ៍មហាជន និងប្រិយមិត្តឲ្យបានសើចសប្បាយ និងរំសាយអស់រាល់ទុក្ខកង្វល់ក្រោយពេលបានស្តាប់ និងឃើញការសម្តែង របស់អ្នកទាំងពីររួច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ នៅពីក្រោយភាពជោគជ័យមកដល់ថ្ងៃ តាមពិតអ្នកទាំងពីរមានរឿងកម្សត់ កម្រយ៉ាងដូច្នេះ ដោយកាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុក របស់នាយព្រែក បានធ្វើការឡាយវីដេអូ ដោយបានបង្ហាញនូវផ្ទះដែលខ្លួន និងម្តាយធ្លាប់បានរស់នៅ ព្រមទាំងបាននិយាយយ៉ាងដូច្នេះបន្ថែម ទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ថ្ងៃនេះមួយគ្រួសារខ្ញុំមកលេងផ្ទះកំសត់កម្រ ផ្ទះជាន់ទី៣ បា.ក់បែ.ងអស់ហើយបងប្អូន គឺខ្ញុំនៅតាំងពីតូច កើតព្រិចមកគឺនៅនឹងម៉ង បែកបាក់ខ្ទេចខ្ទីអស់ហើយបងប្អូន ផ្ទះអនុស្សាវរីយ៍បាយកញ្ចប់ណាបងប្អូន កាលពីមុនបាយមួយកញ្ចប់ ជ្រក់ស្ពៃ ឬជ្រក់ត្រសក់មួយស្បោងមក ត្រីអាំងមួយមករួចម៉ាពេល…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា នាយព្រែក និងយាយយ៉យ អ្នកទាំងពីរបានចូលប្រឡូកក្នុងវិស័យសិល្ប:អស់រយ:ពេលជាយូរឆ្នាំមកហើយ ដោយនាយព្រែកបានចូលប្រឡូកក្នុងវិស័យសិល្ប:ដំបូងតាំងតែពីក្មេងមកម្ល៉េះ ខណ:ដែលយាយយ៉យ គាត់បានក្លាយជាអ្នកចម្រៀងអាយ៉ៃជើងចាស់ម្នាក់​ដ៏មានថ្វីមាត់ និងជំនាញដ៏បុិនប្រសប់ផងដែរ៕ ដើម្បីជ្រាបកាន់តែច្បាស់សូទស្សនាវីដេអូខាងក្រោម៖

Related posts