បងស្រីអូន ឆ្អែតចិត្តនឹងជាតិជាមនុស្សខ្លាំង រហូតបង្ហោះសារនេះផ្អើលអ្នកគាំទ្រ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជឿជាក់ថាមហាជនពិតជាបានស្គាល់ហើយរាជនីចិត្តធម៌ និង ជាម្ចាស់ផលិតកម្មរាម ស្រីអូន ដែលតែងតែចូលរួមឧបត្ថម្ភនៅក្នុងការងារសង្គម ជាមួយនឹងការបរិច្ចាគថវិកាជាច្រើននោះ ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ថ្មីៗនេះ ស្រីអូន បានបង្ហោះសារបង្ហាញអារម្មណ៍អាក់អន់ចិត្តរហូតលើកឡើងចំៗមួយ ធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា ស្រីអូន ហាក់បីដូចជាពើបប្រទះនូវបញ្ហាមិនសមប្រកបជាបន្តបន្ទាប់ ប៉ុន្តែយ៉ាងណាគេនៅតែឃើញនាងលេចមុខនៅក្នុងសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ។ យ៉ាងណាមិញ ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានឃើញ ស្រីអូន បានបង្ហោះសារដែលមានអត្ថន័យថា

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

«ពេលខ្ញុំស្លា.ប់បំណងប្រាថ្នាតែមួយគត់គឺខ្ញុំសុំឱ្យសូន្យជាខ្យល់កុំឱ្យខ្ញុំកើតជាមនុស្សទៀត ។ ខ្ញុំស្អប់ជាតិជាមនុស្សណាស់ ច្រណែន ឈ្នានីស រុកគួន បំផ្លាញគេឯង ។ យើងចង់សុខគេមិនឱ្យយើងសុខ តើអ្នកណាមិនឈឺ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការលើកឡើងចំៗបែបនេះរបស់ ស្រីអូន បានធ្វើឱ្យមិត្តភក្តិអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គមមានការលើកទឹកចិត្តនាងគ្រប់ៗគ្នា ដោយអ្នកគាំទ្រខ្លះក៏លើកឡើងថា កុំទៅខ្វល់ជាមួយមនុស្សមានចិត្តបែបនេះ ។ ប្រភព៖Popular Magazine

Related posts