តោះមកដឹងពីប្រវត្តស្នេហា ស្រ្ដីខ្មែរម្នាក់ដែលក្លាយជាភរិយាស្របច្បាប់គ្រួសារអភិជនមួយ ដែលជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំក្នុងប្រទេសលុចសាំប៊ួរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តប្រាកត់ជាបានជ្រាបរួចមកហើយ រឿងស្រ្ដីខ្មែរម្នាក់ក្លាយជាភរិយាស្របច្បាប់ក្នុងគ្រួសារអភិជនមួយ ដែលជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំក្នុងប្រទេសលុចសាំប៊ួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅថ្ងៃទី ១៤ ខែ មិនា ឆ្នាំ ២០២១ យោងតាមគណនីហ្វេសប៊ុកឈ្មោះ ម៉ានិច្ច ម៉ៅ បាន​សរសេររៀបរាប់​​ពីប្រវត្តស្នេហាស្រ្ដីខ្មែរម្នាក់ក្លាយជាភរិយាស្របច្បាប់ក្នុងគ្រួសារអភិជនមួយ ដែលជាម្ចាស់ប្រាសាទរាប់ពាន់ឆ្នាំក្នុងប្រទេសលុចសាំប៊ួរលើ​បណ្ដាញសង្គម​ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រវត្តិស្នេហ៍នារីខេត្តកំពង់ធំ​ និងម្ចាស់ប្រាសាទ Brandenbourg…
ខែសីហា​ ឆ្នាំ2010 នាពេលល្ងាចបន្តិច​ ថ្ងៃរៀបនឹងទៅលិចទៅហេី្យ មានបុរសម្នាក់សំបុរស​ ខ្ពស់ស្រឡះ​ ច្រមុះស្រួច​ ក្នុងដៃមានកាន់ឆ័ត្រ​ (រដូវវស្សានៅប្រទេសកម្ពុជា​) បានដេីរសំដៅមកកន្លែងធ្វេីការខ្ញុំ គាត់ហាក់បីដូចជាវង្វេងផ្លូវព្រោះគាត់កាន់ផែនទីនៃទីក្រុងភ្នំពេញ​ គាត់បានបង្ហាញផែនទីហេី្យសួរមិត្តរួមការងារខ្ញុំ​ ប៉ុន្តែដោយសារតែពួកគាត់ពុំសូវចេះភាសាអង់គ្លេស​ និយាយស្តាប់គ្នាមិនសូវបាន ខ្ញុំក៏ចូលមកជួយបកប្រែ​… ក្រោយពីបាននិយាយពន្យល់ប្រាប់គាត់ពីផ្លូវទិសដៅ​ដែលគាត់ចង់ទៅ​ គាត់មានការភ្ញាក់ផ្អេីលយ៉ាងខ្លាំងនឹងភាសាអង់គ្លេសខ្ញុំ​ ព្រោះខ្ញុំត្រឹមតែជាអ្នករត់តុ​ លេីកភេសជ្ជៈនៅក្នុងហាងមួយនៅមាត់ទន្លេ ចុះហេតុអ្វីការនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ទាំងពាក្យនិងវេយ្យាករណ៍បែបនេះ? បូករួមនឹងភាពរួសរាយ​របស់ខ្ញុំ​ ញញឹមឡេីងស្ងួតជេីងធ្មេញ​ហេី្យកំប្លែងទៀតនោះ​ ក៏បុរសម្នាក់នោះលែងខ្វល់ពីផែនទី​ក៏ទាញកៅអីអង្គុយ​…. អ្វីដែលខ្ញុំសួរគាត់មុនគេបង្អាស់គឺ “បេីអ្នកមិនប្រកាន់ទេ តេីអាចអោយខ្ញុំសុំមេីលចិញ្ចៀនអ្នកពាក់នៅលេីកូនដៃអ្នកបានទេ? ខ្ញុំពុំធ្លាប់ជួបជនបរទេសណាពាក់ចិញ្ចៀនបែបនេះ​ទេ” —ទឹកមុខគាត់ឆ្ងល់​ គាត់ក៏ហុចដៃអោយខ្ញុំមេីលនិងនិយាយថា​ “វាជាចិញ្ចៀនប្រចាំគ្រួសារខ្ញុំ” —ខ្ញុំក៏សួរបន្ថែម​ “ជួយប្រាប់អត្តន័យចិញ្ចៀនអ្នកបន្តិចបានទេ ​ខ្ញុំឆ្ងល់ណាស់​ “ —គាត់មេីលមុខខ្ញុំញញឹមហេី្យសួរ “តេីអ្នកធ្លាប់ឃេីញវាពីមុនមកមែន? “ —ខ្ញុំឆ្លេីយ​ “ចាស, ធ្លាប់! គឺនៅក្នុងសុបិត្ត” ពួកយេីងក៏សេីច​ 😂 ខ្ញុំនិយាយលេងជាមួយគាត់ទេ​ ហេី្យគាត់ក៏ឆ្លេីយថា​ “ថ្ងៃណាមួយខ្ញុំនឹងប្រាប់អ្នក​ តែមិនមែនថ្ងៃនេះ! “ —ខ្ញុំក៏តប “ថ្ងៃណាមួយនឹង​ ថ្ងៃស្អែកមែន? “ —គាត់ថា “យី! ពូកែដេញជេីងម៉្លេស​និងពូកែឆ្ងល់ទៀត​ “ 😂

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

*សុំបេីករង្វង់ក្រចកបន្តិច​ (បងប្អូនប្រាកដជាឆ្ងល់​ដូចគាត់ដែរហេី្យមែនទេ​ ថាតេីហេតុអ្វីខ្ញុំចាប់អារម្មណ៍ចិញ្ចៀនគាត់?) ពេលដែរគាត់ចង្អុលផែនទីសួរខ្ញុំ​ ខ្ញុំឃេីញជញ្ចៀនគាត់​ ធ្វេីអោយខ្ញុំនឹងឃេីញដល់ព្រះអង្គម្ចាស់​ Charl​es ដែលជាបុត្រាច្បងរបស់ម្ចាស់ក្សត្រី​ Elizabeth នៃប្រទេសអង់គ្លេស​ រូបរាងជញ្ចៀនពិតជាដូចគ្នា​ណាស់​ គ្រាន់តែរចនាម៉ូតខុសគ្នា​ (រចនាម៉ូតជញ្ចៀនតាមវង្សត្រកូល) តាមការដឹងរបស់ខ្ញុំមុនជួបគាត់​(ប្តី) ចិញ្ចៀនបែបនេះគឺជាចិញ្ចៀននិមិត្តរូបរបស់ខ្សែស្តេច​រឺអភិជន​លោកខាងលិច​ ភាគច្រេីនគេពាក់នៅលេីកូនដៃ​.. ខ្ញុំគឺជា​មនុស្សចូលចិត្តស្រាវជ្រាវពីប្រវត្តិស្តេចអង់គ្លេស​ កាលនឹងតែងតែស្រមៃចង់បានប្តីជនជាតិអង់គ្លេស​ ចង់ទៅស្គាល់ ទៅរស់នៅប្រទេសអង់គ្លេស​ ខ្ញុំស្រលាញ់ប្រទេសអង់គ្លេសជាងគេបង្អស់​ ពេលខ្លះក៏ស្រមៃចង់រៀបការជាមួយរាជបុត្រអង់គ្លេសទៀត​ផង​ 😂 នេះជាហេតុផងមួយដែលធ្វេីអោយខ្ញុំខំរៀនភាសាអង់គ្លេស ☺️ កាលនឹងខ្ញុំដឹងប្រវត្តិស្តេចអង់គ្លេសគួរសមដែរព្រោះខ្ញុំមេីលតាមឯកសារ​ ពត៍មាន​ មេីល​រឿង​ ដូច្នេះហេី្យពេលខ្ញុំឃេីញចិញ្ចៀននេះលេីដៃបុរសដែលសួរពីផែនទីនេះ​ ក្នុងចិត្តពិតជាចង់ដឹងណាស់តេីគាត់ជាអ្នកណា? មកពីណា” ! * 👉 អត្តន័យចិញ្ចៀនខ្ញុំបកស្រាយនៅលេីរូបថត​ខាងក្រោម

តោះឥឡូវយេីងបន្តសាច់រឿងទៀត​ ខ្ញុំសួរគាត់តេីគាត់មកពីប្រទេសណា? —គាត់ថា​ “លុចសាំប៊ួរ” ខ្ញុំនិយាយតាមត្រង់អត់ដែលលឺសោះ​!! ធ្វេីអោយខ្ញុំឆ្ងល់ទៀត​ហេី្យ.. ខ្ញុំសួរគាត់ភ្លាម​ “លុចសាំប៊ួរនឹងមានស្តេចអត់? ជួយសរសេរឈ្មោះប្រទេសអ្នកអោយខ្ញុំបន្តិចមក​ ខ្ញុំនឹងស្រាវជ្រាវព្រោះមិនដែរលឺទាល់តែសោះ… “ —គាត់មេីលមុខភ្លឹកម៉ាសន្ទុះតូចក៏និយាយ​ “ខ្ញុំមកលេងស្រុកខ្មែរច្រេីនដងមិនដែលអ្នកណាសួរខ្ញុំចំឡែកៗដូចអ្នកចឹងទេ​ ប៉ុន្តែខ្ញុំចូលចិត្តអ្នក​ កាន់តែនិយាយជាមួយអ្នក​ ខ្ញុំកាន់តែចូលចិត្ត​ អ្នកជាមនុស្សស្រីឆ្លាត” ​គាត់និយាយបន្ត​ “លុចសាំប៊ួរអត់មានស្តេចទេ​ តែមាន​ Grand Duke, តំណាងដូចជាស្តេចដែរ…​“ ខ្ញុំក៏កាត់សំដីគាត់​​ “ អូ! Duke, ខ្ញុំយល់ហេី្យព្រោះប្រទេសអង់គ្លេសក៏មាន​ Duke ជាច្រេីនដែរ ដូចជា​ Duke of Westminster, Duke of Norfolk, Duke of Richmond ចឹងទៅ​… គាត់បេីកភ្នែកធំមេីលមុខហេី្យនិយាយ “ម៉េចដឹងច្រេីនម៉្លេស?!” ខ្ញុំសេីច​ហេី្យក៏និយាយបែបលេងសេីចជាមួយគាត់ថា​ “ខ្ញុំក៏ដឹងទៀតថា​ អ្នកគឺជាគូរព្រេងខ្ញុំដែលខ្ញុំតាមរកជាយូរលង់ណាស់មកហេី្យ​ 😂 “ ពួកយេីងក៏សេីចម៉ាទំហឹង​ 😂 គាត់ថាខ្ញុំកំប្លែងណាស់​ ខ្ញុំសួរគាត់​ “ហេតុអ្វីគាត់មកស្រុកខ្មែរ​?” គាត់ថា​ ព្រោះគាត់ចូលចិត្តប្រាសាទ​ខ្មែរយេីង​ ពិតជាស្អាត​ អស្ចារ្យមែនទែន​ ពេលទៅដល់ខេត្តសៀមរាបជាលេីកទីមួយនៅឆ្នាំ1998 គាត់ទឹកភ្នែករលីងរលោង​រំភេីបចិត្តនិងស្ងប់ស្ងែងបំផុតព្រោះគាត់បានទៅលេងប្រទេសជាច្រេីន​ តែមិនដែលឃេីញមានប្រាសាទណាស្អាតអស្ចារ្យបែបនេះទេ គាត់បានចំណាយពេលជាច្រេីនម៉ោងនៅប្រាសាទនីមួយៗ​ គាត់ចូលចិត្ត​ប្រាសាទបុរាណ​ខ្មែរ​ ប្រវត្តិសាស្ត្រ​ វប្បធម៌​ ជនជាតិខ្មែរ​និងចង់បានប្រពន្ធខ្មែរទៀតផង​ តែមិនទាន់ជួបអ្នកត្រូវចិត្ត​ 😄 គាត់ស្គាល់ឈ្មោះប្រាសាទនិងដឹងប្រវត្តិសាស្ត្រខ្មែរយេីងជាច្រេីន.. ក្រោយសំណេះសំណាលគ្នាប្រហែល15-20នាទី​ គាត់ក៏លារខ្ញុំព្រោះគាត់មានណាត់ជាមួយមិត្តភ័ក្ក​គាត់​ គាត់សុំមកជួបខ្ញុំម្តងទៀតនៅថ្ងៃស្អែកនៅម៉ោងដដែល ខ្ញុំថា “ប្រាកដណាស់ព្រោះអ្នកនៅជំពាក់និយាយពីសាច់រឿងនៃចិញ្ចៀនអ្នកអោយខ្ញុំស្តាប់​“ គាត់ក៏សេីច 😄

ថ្ងៃស្អែកមកដល់​ ខ្ញុំចាំមេីលផ្លូវគាត់ថាតេីគាត់នឹងត្រឡប់ដូចពាក្យសន្យារឺអត់? មិនត្រឹមតែមកទេគឺទៀងម៉ោងទៀតផង យេីងក៏បន្តសន្ទនាគ្នាទៀត​ កាន់តែនិយាយកាន់តែចូលចិត្តគ្នាទៅវិញទៅមក​ ទោះបីគាត់អាយុច្រេីនជាងខ្ញុំបន្តិចមែនតែពួកយេីងមានចំណង់ចំណូលចិត្តដូចគ្នា​ ការគិតដូចគ្នា​ យេីងយល់ស្របគ្នាជាច្រេីនរឿង​ ខ្ញុំគិតថាគាត់ជាសុភាពបុរស​ ថ្លៃថ្នូរ​ អ្នកមានចំនឹង​ និងជាមនុស្សល្អ.. ប៉ុន្តែគាត់នៅតែមិនបានប្រាប់ពីប្រវត្តិចិញ្ចៀនគាត់នៅថ្ងៃនោះ គាត់គ្រាន់តែនិយាយថា​ “គាត់បានវាពីឪពុកគាត់​ ជាចិញ្ចៀនប្រចាំគ្រួសារ” ខ្ញុំក៏ឈប់សួរដេញដោលទៅ​ កុំអោយទេីសទាល់ព្រោះយេីងទេីបស្គាល់គេ ហេី្យខ្ញុំក៏អាចស្មានដឹងតិចៗខ្លះដែរ​ពីអត្តន័យនៃចិញ្ចៀនបែបនោះ 😊 គួរអោយសោកស្តាយគាត់ក៏ត្រូវឡេីងយន្តហោះត្រឡប់ទៅ​លុចសាំប៊ួរវិញនៅថ្ងៃបន្ទាប់​…

តាំងពីពេលនោះមកពួកយេីងបាននិយាយគ្នាតាម​Email គាត់តែងតែប្រាប់ខ្ញុំជានិច្ចថាបេីខ្ញុំត្រូវការអោយគាត់ជួយរឺជួបទុក្ខលំបាកត្រូវប្រាប់គាត់​ គាត់នឹងរីករាយជួយខ្ញុំព្រោះគាត់ដឹងថាជីវភាពខ្ញុំបែបណានៅពេលនោះ​ ប៉ុន្តែខ្ញុំមិនទទួលយកជំនួយពីគាត់ទេ​សូម្បីតែមួយដង​ ព្រោះខ្ញុំគិតថាយេីងមិនទាន់ត្រូវជាអ្វីនឹងគ្នា​ ត្រឹមជាមិត្តភ័ក្កប៉ុន្នោះ​ ខ្ញុំមិនចង់អោយទេីសទាល់រឺ មិនចង់អោយគាត់គិតថាខ្ញុំក៏ដូចជាអ្នកផ្សេងដែលគាត់ធ្លាប់ស្គាល់គន្លងមក​ នៅ​ឆ្នាំ​2011 គាត់បានមកលេងស្រុកខ្មែរម្តងទៀត​ ពួកយេីងជួបគ្នានិយាយដេីរលេងលក្ខណះជាមិត្តភ័ក្ក តែខ្ញុំដឹងថាគាត់មានចិត្តលេីខ្ញុំ​ 🙈 គាត់បានត្រឡប់ទៅលុចសាំប៊ួរវិញ​ យេីងក៏និយាយគ្នាតាម​email និង Yahoo Messenger មិត្តភាពកាន់តែជិតស្និតជាងមុន​បង្កេីតបានជាមនោស្ចនា គាត់បានឃេីញការរស់នៅ​ បន្ទប់ជួលរបស់ខ្ញុំគាត់រន្ធត់ចិត្តណាស់​ គាត់សួរថា​ “តេីអ្នកអាចរស់នៅកន្លែងបែបយ៉ាងដូចម្តេច?“ ប៉ុន្តែខ្ញុំនៅតែមិនទទួលយកជំនួយពីគាត់ដដែល.. នៅឆ្នាំ​2012 គាត់បានត្រឡប់មកខ្មែរម្តងទៀត​ ពេលនោះហេី្យគាត់បានសារភាពនិងសុំខ្ញុំធ្វេីមិត្តស្រី (សង្សារ) យ៉ាង​romantic ដោយមានអមបាច់ផ្កាយ៉ាងធំ គ្រឿងអលង្ការ​ និងទឹកអ៊ប់ជាច្រេីនដប​ 😊 ខ្ញុំសុំអោយគាត់គិតអោយច្បាស់សិនព្រោះខ្ញុំក្រណាស់​ ហេី្យមុខមាត់មិនស្អាតបាតទៀត​ ..គាត់ឆ្លេីយដោយមិនស្ទាក់ស្ទេី​ គាត់ថា​គាត់ច្បាស់ក្នុងចិត្តណាស់គឺ​ខ្ញុំជាមនុស្សស្រីតែម្នាក់ដែលគាត់ចង់បន្តជិវិតជាមួយ​ គាត់មិនប្រកាន់ខ្ញុំក្រទេព្រោះគាត់ក៏មិនមែនជាអ្នកមានដែរ​ គាត់ក៏មិនយករូបសម្បិត្តសំខាន់ឡេីយ អ្វីដែរសំខាន់សំរាប់គាត់គឺការតស៊ូ​ អត្តរិក​ ការនិយាយ​ស្តី​ ការគិត​របស់ខ្ញុំ​ នេះហេី្យជាអ្វីៗដែលគាត់មិនអាចរកបាន​..គាត់បន្តទៀតថា ខ្ញុំគឺជាមនុស្សស្រីដែលគាត់តាមរកយូរមកហេី្យ​… ដូច្នេះគាត់សុំអោយខ្ញុំទទួលយកសំណេីរនេះ​ ហេី្យផ្តល់ឱកាសអោយគាត់ជួុយអោយជិវិតខ្ញុំរីករាយស្រស់បំព្រង បំពេញរាល់ភាពកក់ក្តៅដែលខ្ញុំខ្វះខាតក្នងជិវិត​ គាត់ក៏បានសន្យាថានឹងព្យាយាមអោយខ្ញុំសេីច​អោយបានច្រេីន​.. ពេលលឺគាត់និយាយបែបនេះទឹកភ្នែកក៏ហូរមិនឈប់​ អួលដេីម-កនិយាយមិនចេញ មិនដឹងថាតេីនេះជាសុបិន្តរឺជាការពិត?? គាត់ក៏យំតាមខ្ញុំ..​.

នៅឆ្នាំ​ 2013 គាត់ក៏បានអញ្ជេីញខ្ញុំមកប្រទេសលុចសាំប៊ួរដេីម្បីជួបគ្រួសារគាត់​ ខ្ញុំព្រមទៅ​ ប៉ុន្តែខ្ញុំមានលក្ខខ័ណ្នមួយ​​ គាត់ត្រូវភ្ចាប់ពាក្យជាមួយខ្ញុំទុកជាការផ្តល់កិត្តិយសដល់ខ្ញុំនិងគ្រួសារខ្ញុំ​ (នៅឆ្នាំនោះហេី្យដែលខ្ញុំដឹងច្បាស់ថា​អត្តន័យចិញ្ចៀនគាត់ 😊) នៅឆ្នាំ​ 2014 ពួកយេីងបានភ្ចាប់ពាក្យនៅប្រទេសលុចសាំប៊ួរ​ ហេី្យក៏បានរៀបការនៅខែ​មិនាឆ្នាំ2016 នៅសណ្ឋាគារ​ Raffles Hotel Le Royal នៅទីក្រុងភ្នំពេញដែលមានការចូលរួមពីមិត្តនិងគ្រួសារខាងខ្ញុំ​ ក៏ដូចជាមិត្តនិងគ្រួសារខាងគាត់មកពីប្រទេសលុចសាំប៊ួរជាច្រេីននាក់…​ បងប្រុសបង្កេីតគាត់​ឈ្មោះ Claude du fays និងប្រពន្ធជាមេបាខាងប្រុស​ (ម្តាយក្មេកខ្ញុំគាត់ជរាមិនអាចធ្វេីដំណេីរតាមយន្តហោះបាន) ពួកយេីងក៏បានរៀបការនៅលុចសាំប៊ួរម្តងទៀត​នៅឆ្នាំដដែលខែកក្កដា​ ខ្ញុំក៏រស់នៅទីនេះតាំងពីនោះមក​ ….

Related posts