លីវ ជីលី ទោះក្លាយជា Miss Grand Cambodia 2020 ក៏ដោយកាន់តែបន្តការហ្វឹកហាត់ខ្លាំង ព្រោះដោយសាររឿងម្យ៉ាង…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មហាជនអ្នកគាំទ្រនិយមតាមដានកម្មវិធី Miss Grand Cambodia 2020 បានជ្រាបរួចមកហើយ ក្រោយពីការប្រកាសលទ្ធផលនៃការផ្ទេរតំណែង និង គ្រងមកុដសាជាថ្មីរបស់ជ័យលាភីឯក Miss Grand Cambodia 2020 គឺត្រូវបានទៅលើកញ្ញា លីវ ជីលី ដែលជាជ័យលាភីរងទី ២ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងការផ្ទេរតំណែងនេះដែរ Miss Grand Cambodia 2020 ថ្មី កញ្ញា លីវ ជីលី ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរដល់រូបនាបផងដែរ ។ នៅពីក្រោយនៃការទទួលបានតំណែងនេះដែរ កញ្ញា លីវ ជីលី ក៏ធ្លាប់បានបង្ហាញពីឆន្ទៈនៃការតស៊ូ និង ប្រឹងប្រែងរបស់នាងជារឿយៗហើយដែរ នៅលើគណនីហ្វេសប៊ុករបស់នាង ។ លើសពីនោះ នៅលើឆាកទទួលតំណែងថ្មីនេះដែរ កញ្ញា លីវ ជីលី ក៏បានឲ្យដឹងថា នាងដឹងពីចំណុចខ្វះខាតរបស់នាង ដូច្នេះនាងនឹងបន្តហ្វឹកហាត់ ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិនាពេលខាងមុខនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមការឲ្យដឹងពីម្ចាស់ឧបត្ថម្ភកម្មវិធីមួយរូបក្នុងកម្មវិធី Miss Grand Cambodia 2020 គឺអតីតតារាសម្តែង និង បង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ ម្ចាស់ហាងកែសម្ឋស្ស N.22 ក្នុងខមិនបានឲ្យដឹងថា «អ្នកបន្ទាប់ នាងដឹងថានាងនៅមានកម្រិត នាងខំហ្វឹកហាត់ណាស់ ព្រោះរឿងនាងមិននឹកស្មានដល់ ។ នាងខំប្រឹងបំពេញកាតព្វកិច្ច ដោយសារនាងស្រឡាញ់វិស័យនេះ ។ លើកទឹកចិត្តនាងម្នាក់មួយទៅ» ៕

Related posts