ពេលលោកស្រី អោង សាន ស៊ូជី ត្រូវចា ប់ខ្លួន ប្រទេសកំពុងវឹកវរ ស្រាបតែតារាប្រុសមីយ៉ាន់ម៉ា Paing Takhon អំពាវនាវឱ្យអន្តរជាតិជួយប្រទេសបន្ទាន់!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោធាប្រទេសមីយ៉ាន់ម៉ា បានឡើងគ្រប់គ្រងអំណាចជាថ្មី ក្រោយលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi ) រួមទាំងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតត្រូវបានឃាត់ខ្លួន កាលពីព្រឹកមិញថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមការផ្សាយលើទូរទស្សន៍គ្រប់គ្រងដោយយោធា អំណាចទាំងអស់ត្រូវយោធាជាអ្នកត្រួតត្រា ហើយក្នុងនោះដែរ ប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវប្រកាសដាក់ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ។ ដូចនឹងនេះដែរ ខាងយោធាក៏បានបញ្ជាក់ទៀតថា អំណាចទាំងប៉ុន្មានគឺត្រូវបានផ្ទេរឲ្យអគ្គបញ្ជាការកងទ័ពឧត្តមសេនីយ៍ Aung Hlaing ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងមានរឿងក្នុងប្រទេសដ៏ក្ដៅគគុកនេះ ក្នុងនោះគេកត់សម្គាល់ឃើញមានតារាសម្ដែងល្បីឈ្មោះម្នាក់ប្រចាំប្រទេសលោក Paing Takhon បានចេញមកសរសេរថា ៖ «ពួកយើង ពលរដ្ឋមីយ៉ាន់ម៉ាត្រូវការឲ្យពិភពលោកបានដឹងពីរឿងរ៉ាវកំពុងកើតឡើងក្នុងប្រទេសឥឡូវនេះ មុនពេល wifi របស់យើងត្រូវបានកាត់ផ្ដាច់ ។ ពួកគេបានផ្ដាច់បណ្ដាញផ្សព្វផ្សាយទូរទស្សន៍ សេវាទូរស័ព្ទរួចហើយ ដើម្បីកុំឲ្យយើងទាក់ទងទៅពិភពលោកខាងក្រៅបាន ។ ជាថ្មីម្ដងទៀតក្នុងឆ្នាំ ២០២១ នេះ! ប្រវត្តិសាស្ត្រកំពុងកើតឡើងម្តងទៀតដូចកាលពីឆ្នាំ ១៩៨៨ ។ ពួកយើងមិនអាចឲ្យវាកើតឡើងបានឡើយ ។ អ្នកទាំងអស់គ្នា សូមជួយពួកយើងចែកចាយហេតុការណ៍ដែលកំពុងកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ាឥឡូវនេះផង ។ សូមជួយពួកយើងផង!» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របគ្នានោះដែរ តារាសម្តែងខាងលើក៏បានអំពាវនាវបន្ទាន់ សូមឱ្យអន្តរជាតិជួយប្រទេសខ្លួន ដោយលោកបានរៀបរាប់ថា ៖ «យើងជាពលរដ្ឋមីយ៉ាន់ម៉ាមិនយល់ស្របនឹងការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះទេ ហើយយើងចង់ស្នើសុំមេដឹកនាំពិភពលោក អង្គការសហប្រជាជាតិ និង ប្រព័ន្ធផ្សព្វផ្សាយពិភពលោក ជួយប្រទេសរបស់យើងមេដឹកនាំរបស់យើង ប្រជាជនរបស់យើងពីទង្វើដ៏ជូរចត់នេះ ។ យើងចង់បានលទ្ធិប្រជាធិបតេយ្យហើយចង់ឱ្យប្រទេសរបស់យើងអភិវឌ្ឍន៍» ។

តាមរយៈការបង្ហោះខាងលើទាំងប៉ុន្មាននេះ លោក Paing Takhon ចង់អំពាវនាវឱ្យពិភពលោកដឹងឮពីរឿងរ៉ាវដែលប្រទេសមីយ៉ាន់ម៉ាកំពុងតែកើតឡើងក្នុងពេលនេះ ដោយលោកចង់ឱ្យប្រទេសរបស់លោកមានប្រជាធិបតេយ្យមួយដ៏ច្បាល់លាស់ មិនចង់ឱ្យមានការជាន់ដានចាស់ដែលប្រទេសមីយ៉ាន់ម៉ាធ្លាប់ជួបកាលពីឆ្នាំ ១៩៨៨ នោះទេ ៕

Related posts