កំសត់! ខំធ្វើដំណើរ ដីប្រហែល៦០០គីឡូ ដើម្បីបានជួបកូន ត្រូវម្តាយក្មេករា រាំ មិនអោយជួប ហើយថែមទាំង…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ ស្រ្តីជាម្ដាយវ័យ ៣១ ឆ្នាំ ម្នាក់ បានធ្វើដំណើរប្រហែល ៦០០ គីឡូម៉ែត្រ ពីភាគខាងជើងនៃទីក្រុង Kuantan ដើម្បីទៅលេងកូនស្រីតូចអាយុ ២ ឆ្នាំ របស់នាង បន្ទាប់ពីនាងបានបាត់ទំនាក់ទំនង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាមួយកូនស្រីប្រហែល ២ ឆ្នាំ មកហើយ។ តែយ៉ាងណា ក្តីសង្ឃឹមរបស់នាងបែរជាត្រូវជួបឧបសគ្គ ដោយសារម្តាយឪពុកក្មេករបស់នាង បានរារាំងនាងមិនឱ្យជួបមុខកូនស្រីរបស់នាង ដោយបាញ់ទឹកទុយោដាក់នាងពីខាងក្នុងផ្ទះ។ ម្តាយរូបនេះមានឈ្មោះ Ruan Hong ក្រោយមក បានរាយការណ៍ហេតុការណ៍ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះទៅប៉ូលីស បន្ទាប់ពីត្រូវបានក្រុមគ្រួសាររបស់ប្តី បាញ់ទឹកមកលើរូបនាង។ នាងក៏សង្ឃឹមថា អាជ្ញាធរអាចស៊ើបអង្កេតកន្លែងស្នាក់នៅរបស់កូនស្រីនាង និងឲ្យពួកគេជួបជុំគ្នាម្តងទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយមានជំនួយពីអង្គការសប្បុរសធម៌មួយ នាង Ruan Hong បាននាំម្តាយបង្កើត និងកូនប្រុសអាយុ ៨ ឆ្នាំរបស់នាង បានទៅកាន់ទីក្រុងថ្មី Alor Setar នៅម៉ោង ៣ រសៀលថ្ងៃទី១ មេសា បន្ទាប់ពីនាងបានរកឃើញរូបភាពកូនស្រីនៅលើហ្វេសប៊ុក និងក៏ដូចជានៅក្នុងថ្នាក់មត្តេយ្យដែលនាងកំពុងចូលរៀន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នាង Ruan Hong បានប្រាប់ឲ្យដឹងថា នាង និងស្វាមី កំពុងស្ថិតក្នុងដំណាក់កាលនៃការលែងលះគ្នា ហើយនាងបានបាត់ការទំនាក់ទំនងទាំងស្រុងជាមួយកូនស្រីរបស់នាង បន្ទាប់ពីកូនស្រីត្រូវបានប្តីរបស់នាង នាំទៅជាមួយកាលពី២ ឆ្នាំមុន។ នាងក៏អាចត្រូវបានគេឃើញនៅក្នុងវីដេអូដែលស្រែកជាភាសាចិនកុកងឺ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលបកប្រែថា៖ «ខ្ញុំបានទៅលេងកូនស្រីរបស់ខ្ញុំនៅមត្តេយ្យម្តងហើយៗ ពួកគេក៏បានឲ្យនាងឈប់រៀននៅមត្តេយ្យ។ បន្ទាប់មក ពួកគេបានប្រាប់នាង ថាម្តាយរបស់នាងបានស្លា.ប់ហើយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នាងបាននិយាយថា នៅពេលដែលដឹងថាកូនស្រីរបស់នាងនៅ Kedah នាងមានក្តីសង្ឃឹមចង់មកលេងកូន ប៉ុន្តែឪពុកក្មេករបស់នាង មិនព្រមទទួលស្គាល់ និងប្រាប់ថា កូនស្រីរបស់នាងមិនបាននៅផ្ទះទេ។ នៅក្នុងការប៉ុនប៉ងចង់ចូល ក៏ស្រាប់តែឪពុកម្តាយក្មេង បានប្រើវិធី «កម្ចាត់» នាងឲ្យចេញពីផ្ទះពួកគេ…

Read More

បុរសម្នាក់ជិះម៉ូតូទៅឈប់កណ្តាលស្ពានជ្រោយចង្វា បំណងលោ.តទឹកប៉ុន្តែត្រូវ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា មាន​ករណី​បុរសចំណាស់​មិនស្គាល់អត្តសញ្ញាណ​ម្នាក់​​បាន​ជិះម៉ូតូម៉ាកស្មាសមួយគ្រឿង​ ពាក់ស្លាកលេខ ភ្នំពេញ ១CL-៤២០៩ មកឈប់នៅកណ្តាលស្ពានជ្រោយចង្វា​​ចាស់ ប៉ុនប៉.ងលោ.តទឹក​​ជាច្រើន​ដង​មក​ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ុន្តែត្រូវបាន​​កម្លាំង​សមត្ថកិច្ចចុះមកអន្តរាគមន៍ជួយ​ឃាត់ ខណៈពេល​នោះដែរបាន​​បង្កការភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ ​បន្ទាប់មក​បុរសចំណាស់រូបនោះ​ក៏ព្យាយាមលោ.តទឹកទៀត ប៉ុន្តែត្រូវបាន​ក្រុមអ្នកសារព័ត៌មាន​ជួយឃាត់ទាន់ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុការណ៍​ខាងលើនេះបង្កការភ្ញាក់ផ្អើលកើតឡើង​​កាលពីវេលា​ម៉ោង១និង​​៤៨នាទី​​រសៀល​ថ្ងៃទី​​​២០ កក្កដា ឆ្នាំ​២០២១ នៅចំណុចស្ពានជ្រោយចង្វាចាស់ ស្ថិត​ក្នុង​សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​ពាក់ព័ន្ធនឹងករណីខាងលើនេះដែរ គេមិនដឹង​ថា បុរសចំណាស់រូបនោះមានវិបត្តិអ្វីនោះទេ ប៉ុន្តែ​គេសង្កេតឃើញ​ថា បុរសចំណាស់រូបនោះស្ថិតក្នុងស្ថានភាពស្រវឹង និងវង្វេងស្មារតី​ផងដែរ ។

Read More

មិចចឹង! ទីផ្សារ​សិល្បៈ​មាន​រហូត​សម្រាប់ ឌីជេ កាកា ទោះ​បី​មាន​បញ្ហា​កូ.វីដ ឥឡូវ​បែរ​ជា​បង្ហាញ​ខ្លួន​ដឹក​អីវ៉ាន់​តាម​ផ្ទះ​វិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឌីជេ កាកា អាច​ចាត់​ទុក​ថា​ជា​តារា​សម្ដែង​បែប​កំប្លែង​ជួរ​មុខ​មុខ​របស់​កម្ពុជា ពោល​គឺ​ស្ថិតនៅ​លំដាប់ ឬ​ក្នុង​ចង្កោម​តារា​កំប្លែង​ល្បី​ៗ​ដូច​ជា​នាយ​គ្រឿន និង​នាយ​ពាក់​មី​ជា​ដើម ព្រោះ​គេ​សង្កេត​ឃើញ​ថា​បើ​ទោះ​បី​ជា​កម្ពុជា​វាយ​លុក​ដោយ​ជំ.ងឺ​កូ.វីដ-១៩ អស់​រយៈ​ពេល​ជាង​២​ឆ្នាំ ប៉ុន្តែ​តារា​សម្ដែង​រូប​នេះ​នៅ​តែ​មាន​ទីផ្សារ​ការងារ​សិល្បៈ​គ្រាន់បើ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មាន​ប្រភព​ខ្លះ​បង្ហើប​ថា ឌីជេ កាកា មាន​ជីវភាព​ល្អ​ប្រសើរ ហើយ​ថែម​ទាំង​មាន​ឡាន​ជិះ​ទៀត​ផង។ ប៉ុន្តែ​មហាជន ជា​ពិសេស​អ្នក​គាំទ្រ​លោក​មួយ​ចំនួន​មាន​ការ​ភ្ញាក់​ផ្អើល និង​សង្វេគ​ក្នុង​ចិត្ត​អាណិត​តារា​រូប​នេះ​ទៅ​វិញ ក្រោយ​ពី​បាន​ឃើញ​រូប​ថត​១​សន្លឹក​ដែល​បង្ហោះ​ដោយ​លោក​ផ្ទាល់​កាល​ពី​ថ្ងៃ១៩ ខែ​កក្កដា ឆ្នាំ​២០២១។ រូប​នោះ គេ​ឃើញ​លោក​ស្ថិតនៅ​ក្នុង​ស្ថានភាព​តោកយ៉ាក ជិះ​ម៉ូតូ​តែ​ម្នាក់​ឯង ដោយ​ធ្លាក់​ខ្លួន​ដឹក​អីវ៉ាន់​ដើរ​ដាក់​តាម​ផ្ទះ​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​វីរៈ ប៊ុនថាំ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិត​ចាប់​ពី​ពេល​ដែល​លោក​បង្ហោះ​សារ ដោយ​មាន​ភ្ជាប់​រូបភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ រហូត​ដល់​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី២០ ខែ​កក្កដា នេះ Sabay មិន​ទាន់​អាច​សុំ​ការ​បញ្ជាក់​ពី​តារា​រូប​នេះ​បាន​នៅ​ឡើយ​ទេ ថា​តើ​នេះ​គឺ​ស្ថានភាព​ជីវភាព​ពិត​ប្រាកដ​របស់​លោក​បច្ចុប្បន្ន ឬ​គ្រាន់​តែ​ជា​រូប​ថត​ក្នុង​ឈុត​ឆាក​សម្ដែង​ក្នុង​រឿង​ណា​មួយ​ទេ? ប៉ុន្ដែ​ភ្ជាប់​ជាមួយ​រូប​ថត​នោះ លោក​បាន​សរសេរ​ថា៖”ស៊ូៗ​ដើម្បី​ជីវិត​ពេល​ឥឡូវ​នេះ”។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះ​ជា​យ៉ាង​ណា តាម​រយៈ​Comentជា​ច្រើន​នៅ​លើ​រូបភាព​ដែល​បាន​បង្ហោះ​នោះ មាន​អ្នក​គាំទ្រ​តិច​ណាស់​ដែល​ជឿ​ថា​នេះ​ជា​ស្ថានភាព​ពិត​ប្រាកដ​របស់​ឌីជេ កាកា។ ពួកគេ​សន្និដ្ឋាន​ថា វា​គ្រាន់​តែ​ជា​ឈុត​សម្ដែង​មួយ​ប៉ុណ្ណោះ។ អ្នក​គាំទ្រ​ម្នាក់​ចូល​ទៅ​សរសេរ​ថា៖”បង​សម្ដែង​ឈុត​ដឹក​ស្រោម​ឲ្យ​ថៅកែ​ប្រុស តែ​ច្រឡំ​យក​ឲ្យ​ថៅកែ​ស្រី​នៅ​ផ្ទះ”។ ឌីជេ កាកា ក៏​ឆ្លើយតប​ភ្លាម​ថា”ដឹង​ម៉េស?” ហើយ​ម្ចាស់​ចម្លើយ​នោះ​ក៏​ឆ្លើយ​វិញ​ថា៖”សាក​ទាយ​តើ​បង បើ​ឈុត​អីចឹង​មែន​សើច​ម៉េច​ទៅ”៕ ប្រភព Sabay News

Read More

តួលេខថ្មីនៅកម្ពុជាប្រកាសមុននេះ ឆ្លងក្នុងសហគមន៍ថយចុះច្រើនណាស់ តែទៅកើនខ្លាំងអ្នកមកពីបរទេសវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសឱ្យបានដឹងថា កម្ពុជា​បាន​រកឃើញអ្នកឆ្លងជំ.ងឺកូ.វីដ-១៩ ចំនួន ៨២៥ នាក់បន្ថែមទៀតហើយ ដែលក្នុងនោះមានករណីនាំចូល​ពី​បរទេសចំនួន ៤២១ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាមួយគ្នានោះដែរ ក្រសួងសុខាភិបាល ក៏បានរាយការណ៍អំពីតួលេខអ្នកស្លាប់ នៅក្នុងថ្ងៃនេះផងដែរ ដោយក្រុមគ្រូពេទ្យរកឃើញមានអ្នកជំ.ងឺកូ.វីដ-១៩ បានស្លាប់ចំនួន ២១ នាក់ ខណៈមានអ្នកជាសះ​ស្បើ​យចំនួន ​១០២២ នាក់ បានជាសះស្បើយពេញលេញ និង ត្រឡប់ទៅបន្តធ្វើចត្តាឡីស័កនៅតាមផ្ទះវិញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងផងដែរថា គិតត្រឹមថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ នេះ ចំនួនករណីឆ្លងកូវីដ-១៩ ក្នុងប្រទេសកម្ពុជារួមមាន ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ – ករណីឆ្លងសរុបទូទាំងប្រទេស កើនឡើងដល់ ៦៨៧៩៦ នាក់ – អ្នកជាសះស្បើយមានចំនួនសរុប ៦១០៣៩ នាក់ – អ្នកស្លា.ប់មានចំនួនសរុប ១១៤៩ នាក់ ៕

Read More

ផ្អើលខេត្តកែប! អគ្គិភ័ យឆេះផ្សារសេះស អស់ ១២១ តូប ដោយសារមូលហេតុនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីវេលាម៉ោង ៦ ល្ងាច ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ មានហេតុការណ៍អគ្គិភ័យឆាបឆេះតូបលក់ដូររបស់អាជីវករនៅផ្សារសេះស ផ្អើលអស់ប្រជាជនមួយខេត្តកែប ដែលមានទីតាំងស្ថិតនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អគ្គីភ័យឆេះយ៉ាងសន្ធោសន្ធៅផ្សែងងងឹតខ្មួរខ្មាញ់ពេញមេឃនេះ បណ្តាលឱ្យឆា បឆេះតូបលក់ដូររបស់អាជីវករជាបន្តបន្ទាប់គ្នាពីមួយទៅមួយអស់ចំនួន ១២១ តូប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះ ឃើញមានវត្តមានអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់អភិបាលនៃគណអភិបាលខេត្តកែប ឯកឧត្តម សោម ពិសិដ្ឋ បានដឹកនាំការពន្លត់អគ្គិភ័យដោយផ្ទាល់ផងដែរ ។ ចំពោះមូលហេតុ គឺបណ្ដាលមកពីផ្ទុះចរន្តអគ្គិសនី ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័ យផ្សារសេះសនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ៨ គ្រឿង ចំណាយទឹកអស់ ៤០ រថយន្ត ទើបអគ្គិភ័យរលត់ទាំងស្រុង នៅវេលាម៉ោង ៨ និង ៣០ នាទីយប់ ។ ចំណែកសម្ភារ និង ទំហំទឹកប្រាក់ ដែលត្រូវបាត់បង់ មកទល់ពេលនេះ នៅមិនទាន់មានការរាយការណ៍ណាមួយឱ្យដឹងនៅឡើយទេ ៕

Read More