ដើម្បីជីវិត! ទោះនិយាយមិនកើត ស្ដាប់មិនបាន តែតស៊ូធាក់កង់កញ្ចាស់ក្រោមថ្ងៃក្ដៅ ដឹកខ្នើយអង្រឹងលក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជីវិតមនុស្សម្នាក់ៗ កើតមកមានភ័ព្វវាសនារស់នៅខុសគ្នា ដោយអ្នកខ្លះមានសំណាងរកស៊ីកាក់កបបានក្លាយជានាយទុន មានប្រាក់ស្ដុកស្ដម្ភ រស់នៅក្នុងជីវភាពស្រណុកសុខស្រួលឥតមានព្រួយភ័យឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឯអ្នកខ្លះមានភ័ព្វវាសនាហាក់ពុំសមប្រកប កើតមកមានបញ្ហារូបកាយហើយ ថែមទាំងពិបាករកចំណូលទៀត រកមួយពេលគ្រាន់បានហូបមួយពេល ចំណាយពេលវេលា និង កម្លាំងនឿយហត់ស្ទើរមួយជីវិត ដើម្បីតែក្រពះគ្មានពេលសម្រាកសោយសុខឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្ដែងបញ្ហាខាងលើនេះ ដូចទៅនឹងករណីរបស់បុរសម្នាក់ដែលបង្ហោះដោយគណនីមួយឈ្មោះ Sim Bora ដែលបុរសរូបនោះ លោកមានបញ្ហាពិការដោយពុំអាចនិយាយបាន និង ពុំអាចស្ដាប់បានឡើយ ដែលជាទូទៅគេនិយមហៅថា គរថ្លង់ ដូច្នេះឯង ។ បុរសរូបនេះ ថ្វីត្បិតតែមានបញ្ហាបែបនេះក៏ពិតមែន តែលោកមានឆន្ទៈរឹងមាំ ពុំលាដៃសុំអ្នកណាមួយរៀលដើម្បីរស់ឡើយ ដោយលោកពឹងពាក់លើកម្លាំង និង អវៈយវៈដែលខ្លួនមាន ជិះកង់កញ្ចាស់មួយគ្រឿង ដឹកមុង ខ្នើយ និង ភួយ ដើរលក់តាមដងផ្លូវ ក្រោមកំដៅថ្ងៃផង ហាលខ្យល់ហាលភ្លៀងផង ដើម្បីរកកម្រៃគ្រាន់បានចិញ្ចឹមក្រពះបន្តដំណើរជីវិតទៅមុខទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជុំវិញរឿងនេះ បើតាមការខំមិនក្នុងគណនីខាងលើនេះ​បានឱ្យដឹងថា បុរសខាងលើនេះមានឈ្មោះថា គឿន ដែលគេពុំដឹងថាលោកស្នាក់នៅក្នុងតំបន់ណានៃក្រុងភ្នំពេញឡើយ តែលោកធ្លាប់រស់នៅក្នុងភូមិស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ជានិច្ចកាលគេនិយមឃើញបុរសរូបនេះ ធាក់កង់ទៅលក់តាមផ្សារ ដែលមានដូចជា ផ្សារបឹងបៃតង និងផ្សារឈូកមាស ជាដើម ដែលធ្វើឱ្យមហាជនដែលបានឃើញហើយ នាំគ្នាអាណិត ក៏តែងតែជួយទិញជាហូរហែផងដែរ ៕ ប្រភព Popular Magazine

Read More

ចង់ដឹងទេ! តោះទៅមើល វីដេអូសាងសង់ប្រាសាទនៅថៃ ដែលជាលំនាំពីអង្គរវត្តខ្មែរ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងរឿងរ៉ាវក្តៅគគុកដែលថៃបានសាងសង់ប្រាសាទមួយឈ្មោះថា «អាណាចក្រសិង្ហនគរ» ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើទឹកដីខេត្តបុរីរ៉ាំ ប្រទេសថៃ ដែលមានរូបរាងស្រដៀងទៅនឹងប្រាសាទអង្គរវត្តខ្មែរ បានធ្វើឱ្យមហាជនខ្មែរគ្រប់ជាន់ថ្នាក់មានប្រតិកម្មឆ្លើយតបយ៉ាងខ្លាំង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកក្នុងទំព័រ​ហ្វេ​ស​ប៊ុ​កនាយកដ្ឋានទំនាក់ទំនងសាធារណៈ ខេត្ត បុរីរ៉ាំ បានបង្ហោះវីដេអូមួយនេះតាំ ថ្ងៃទី១៤ខែវិច្ឆិកា ឆ្នាំ២០២០ មកម្ល៉េះ ដែលបង្ហាញអំពីទិដ្ឋភាពសាងសង់ប្រាសាទនេះ ដោយភ្ជាប់ជាមួយសារបែបនេះថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ > ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តោះដើម្បីជ្រាបកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោម ៖

Read More

ស្ងប់ម្តងហើយ! ស្រាប់តែល្ងាចនេះផ្ទុះ ឆេះ យ៉ាងកក្រើកម្តងទៀត រត់ចែកជើងគ្នាសឹងមិនទាន់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ ប្រទេសថៃមានករណីអគ្គិ ភ័ យ ឆេះរោងចក្រប្លាស្ទិកមួយកន្លែង ដែលស្ថិតនៅក្នុងខេត្តសាមុតប្រាកាន ដោយក្នុងនោះបានបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជននៅក្បែរទីតាំងកើតហេតុនោះ រហូតធ្វើឱ្យសមត្ថកិច្ចត្រូវជម្លៀសប្រជាជនចេញភ្លាមៗទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ភ្លើ ងនៅរោងចក្រនោះក៏បានគ្រប់គ្រងបានម្ដងរួចទៅហើយ ដែលធ្វើឱ្យប្រជាជនថៃមានសេចក្ដីរីករាយយ៉ាងខ្លាំង ក៏ប៉ុន្តែស្រាប់តែនៅថ្ងៃល្ងាចទី ០៦ ខែកក្កដា ឆ្នាំ ២០២១ ដដែលនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ភ្លើងក៏ចាប់ផ្តើមផ្ទុះឆេះរាលឡើងវិញយ៉ាងសន្ធោសន្ធៅម្តងទៀត ដែលបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាជននៅក្នុងប្រទេសថៃ ។ ជាមួយគ្នានោះ គេក៏ឃើញក្រុមអ្នកពន្លត់អគ្គិភ័យបានចូលខ្លួនទៅពន្លត់សាជាថ្មីម្ដងទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ ទន្ទឹមនឹងហេតុការណ៍ដ៏អាក្រក់នេះ បានផ្ដល់ផលប៉ះពាល់យ៉ាងច្រើនសម្រាប់ប្រជាជនថៃ ក្នុងខេត្តសាមុតប្រាកាន ។ យ៉ាងណាមិញ មកទល់ពេលនេះស្ថានភាពភ្លើងហាក់បីដូចជាមិនទាន់អាចនឹងគ្រប់គ្រង​បានឡើយ បន្ទាប់ពីមានការផ្ទុះឡើងម្តងទៀតបែបនេះ ៕ ប្រភព Popular Magazine

Read More

មិនចាំយូរ! តារាចម្រៀង លោក កែវ វាសនា បានចេញមុខប្រតិកម្ម ចំពោះប្រទេសថៃបែបនេះថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលនេះជាការតវ៉ាមួយដ៏សមស្របពីសំណាក់ប្រជាជនខ្មែរនឹងប្រទេសរបស់យេីងដែលជាម្ចាស់កម្មសីទ្ធិដេីមផ្ទាល់ទៅលេីប្រាងប្រាសាទអង្គរនៃជាកេរ្តិតំណែលពីបុរាណ។មានអ្នកតវ៉ាជាច្រេីនដែលកំពុងតែធ្វេីការតវ៉ាទៅលេីរឿង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយនេះនឹងតារាមួយចំនួនក៏ធ្វេីការរេីរបម្រាស់ទៅលេីការចម្លងដែលប្រទេសថៃមិនមានសិទ្ធិនៅក្នុងការចម្លងនឹងសាងសង់ទេព្រោះថាវាមិនមានច្បាប់ណាអនុញ្ញាតអោយធ្វេីបែបនេះនោះទេ។រហូតមកដល់ពេលនេះប្រធានបទមួយនេះវាពិតជាក្តៅគគុគខ្លាំងមែនទែនដែលសង្ឃឹមថាប្រទេសថៃនឹងផ្អាកនៅការសាងសង់នឹងធ្វេីការសូមទោសជាសារធារណះមកប្រទេសកម្ពុជា។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ថាប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្តាញសង្គម មហាជនជាច្រើននាំគ្នាប្រតិកម្មចំពោះរឿងរ៉ាវអំពីគម្រោងនៃការចម្លងសំណង់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ថាបត្យកម្មដ៏មហស្ចារ្យរបស់ខ្មែរគឺប្រាសាទអង្គរវត្ត បម្រុងនឹងកសាងលើទឹកដីថៃនោះ។ ក្នុងនោះផងដែរងាកមកតារាចម្រៀងដ៏មានប្រជាប្រិយភាពគឺលោក កែវ វាសនា បាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រតិកម្មនៅលើបណ្តាញសង្គមខ្លួនបែបនេះផងដែរថា៖«សុំអស់យោបល់ហើយក៏ធ្វើអីមិនកើត បានត្រឹមផុសនិងស៊ែរសំខាន់ខ្ញុំអាណិតប្រទេសខ្ញុំណាស់ »៕

Read More

ឃើញហើយទ្រាំមិនបាន! តូតា លេងពួយមួយចាស់ដៃ រឿងថៃសាងសង់ប្រាសាទស្រដៀងអង្គរវត្តខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយនោះទេ ពាក់ព័ន្ធនឹងប្រាសាទមួយឈ្មោះថា «អាណាចក្រសិង្ហនគរ» ដែលថៃកំពុងសាងសង់នៅខេត្តបុរីរ៉ាំ ប្រទេសថៃ ដោយមានរូបរាងស្រដៀងទៅនឹងប្រាសាទអង្គរវត្តខ្មែរ រហូតធ្វើឱ្យអ្នកលេងបណ្តាញសង្គមខ្មែរ ក៏ដូចជាតារាប្រុសស្រីជាច្រើនបានបង្ហោះសារ ក្នុងគោលបំណងទាមទាររកយុត្តិធម៌លើករណីខាងលើនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅព្រឹកថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ ២០២១ នេះ មានសិល្បករ-ការិនីជាច្រើន ដូចជា អ្នកនាង ខាត់ សុឃីម លោក ករុណា ពេជ្រ លោក យ៉ែម សំអូន កញ្ញា រចនា រ៉ាវាឌី និង លោក ព្រីន ព្រមទាំងតារាផ្សេងទៀតជាច្រើន ក៏បានចូលរួមបំផុសបំផុលស្វែងរកសខ្មៅ ដោយគិតថាការកសាងប្រាសាទរបស់ថៃ ស្រដៀងនឹងប្រាសាទអង្គរនោះ ជាការលួចចម្លង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក នៅរសៀលថ្ងៃដដែលនេះ អ្នកនាង ម៉ាក សែនសូនីតា ជាតារាស្រីម្នាក់ទៀតហើយ បានបង្ហោះរូបភាពរបស់ខ្លួន និង ក្រុមគ្រួសារនៅមុខប្រាសាទអង្គរវត្ត ព្រមទាំងបង្ហោះសារស្រែកទាមទាររកយុត្តិធម៌ដល់កម្ពុជាដូចគ្នាដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ថែមពីនោះ នាងបានភ្ជាប់សារជាភាសាអង់គ្លេសក្នុងន័យខឹងខ្លាំង ដោយរៀបរាប់ថា «ព្រះរាជាណាចក្រកម្ពុជា! អង្គរវត្ត គឺជារបស់កម្ពុជា ។ សូមបញ្ឈប់ការសាងសង់ភ្លាម ! អាស៊ី ជួយចែករំលែក និង hashtag ដើម្បីឱ្យពិភពលោកបានដឹង និង ស្វែងរកយុត្តិធម៌» ៕ ប្រភព Popular Magazine

Read More

ម្ចាស់តោ រំឭកឱ្យលើកពេលមកលេង «ហ៊ីម៉ា» សិន តែបើជ្រុលជាមកហើយ មានរៀបអាល់កុល និងម៉ាស់ ជូនមួយកំផ្លេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កាលពីថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ សត្វតោព្រៃឈ្មោះ «ហ៊ីម៉ា» ដែលត្រូវបានម្ចាស់ចិញ្ចឹមតាំងពីតូច ត្រូវបានម្ចាស់ទៅទទួលយកមកគេដ្ឋាននៅក្នុងខណ្ឌបឹងកេងកងវិញ ក្រោយសត្វតោមួយក្បាលនេះ ត្រូវបានអាជ្ញាធរចុះដកហូតយកទៅរក្សាទុកនៅតំបន់សង្គ្រោះ និង ការពារសត្វព្រៃនៃភ្នំតាម៉ៅ ដែលត្រូវសម្រេចឱ្យប្រគល់ជូនម្ចាស់តោ វិញតាមរយៈការសម្រេចរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចាប់តាំងពីសត្វតោ «ហ៊ីម៉ា» វិលត្រឡប់មកផ្ទះវិញ មានអ្នកសារព័ត៌មាន និង មនុស្សជាច្រើនដែលព្រួយបារម្ភអំពីបញ្ហានេះ បានទៅលេងផ្ទះម្ចាស់តោជាច្រើននាក់ផងដែរ ។ ដូច្នេះហើយទើបនៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ ម្ចាស់តោបានបង្ហោះសារអរគុណ និង បានរំឭកមហាជន ដែលចង់មកលេង «ហ៊ីម៉ា» ក្នុងរយៈពេលនៃការរីករាលដាលជំ ងឺកូ វីដនេះ ឱ្យលើកទៅពេលក្រោយវិញសិន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ម្ចាស់តោក៏បានបញ្ជាក់ផងដែរថា ប្រសិនបើមហាជននៅតែចង់ទៅលេងនៅពេលនេះ គឺត្រូវប្រាកដថាការពារខ្លួន និង រក្សាគម្លាតរវាងគ្នា និង គ្នា ។ មិនតែប៉ុណ្ណោះ ម្ចាស់តោរូបនេះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បានប្រកាសនឹងផ្តល់ជូនអ្នកដែលទៅលេងសត្វតោនូវទឹកអាកុលសម្លាប់មេរោគ ម៉ាស់ការពារ និង សម្ភារការពាររោ គរាតត្បាតកូ វីដ នៅច្រកចូលផ្ទះវីឡារបស់ខ្លួន ដើម្បីផ្តល់ជូននូវការធានាដល់សុខភាព និងសុវត្ថិភាព តាមដែលអាចធ្វើទៅបាន ៕ ប្រភព Popular Magazine

Read More

ក្នុងនាមជាកូនខ្មែរ! ទោះបីកើតកូ.វីដ-១៩ សម្រាកនៅមន្ទីរពេទ្យ ព្រីន នៅតែធ្វើរឿងនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ នៅលើបណ្ដាញសង្គម មិនថាហ្វេសប៊ុក ឬ ក៏ Tik Tok នោះទេ កំពុងតែផ្ទុះការភ្ញាក់ផ្អើល និង ស៊ែរចែករំលែកគ្នាពីមួយទៅមួយ ជុំវិញប្រទេសថៃបានកសាងប្រាសាទមួយដែលមានឈ្មោះថា សិង្ហនគរ ក្នុងខេត្តបុរីរ៉ាំ ស្រដៀងទៅនឹងប្រាសាទអង្គរវត្តខ្មែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីឃើញរូបភាពនៃការសាងសង់វាស្រដៀងទៅនឹងប្រាសាទខ្មែរពេក ក្នុងនោះគេក៏ឃើញមានផ្ទុះប្រតិកម្មពីមហាជនខ្មែរយ៉ាងច្រើន រហូតដល់ថ្នាក់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈខ្មែរចាប់ផ្ដើមធ្វើការស្រាវជ្រាវថែមទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មិនត្រឹមតែមហាជនទូទៅប៉ុណ្ណោះទេ ដែលមិនពេញចិត្តទង្វើរបស់ថៃដែលហ៊ានធ្វើបែបនេះ ទន្ទឹមនឹងនោះបើក្រឡេកទៅមើលតារាអ្នកសិល្បៈខ្មែរក៏នៅមិនស្ងៀមដែរ ។ តួយ៉ាងដូចករណី តារាសម្ដែងប្រុសលោក ព្រីន ទោះបីពេលនេះមានជំ ងឺកូ វីដ-១៩ ជាប់ខ្លួន និង សម្រាកព្យាបាលក្នុងមន្ទីរពេទ្យក៏ដោយ តែលោកនៅតែមានស្មារតីលើកស្ទួយសម្បត្តិវប្បធម៌ខ្មែរ ដោយលោកបានប្រើប្រាស់សំឡេងរបស់ខ្លួនដើម្បីឱ្យកូនខ្មែរខ្វាយខ្វល់អំពីរឿងនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះដែរ តារាប្រុសរូបសង្ហារូបនេះបានចេញបង្ហោះសារដ៏មានអត្ថន័យមួយថា «នេះជារឿងរបស់យើងទាំងអស់គ្នា តវ៉ាដើម្បីជាតិមាតុភូមិរបស់យើង «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» សូមជួយ Post & Share ដោយដាក់ Hastage ដើម្បីឱ្យប្រធានបទនេះ Trending ផង ! ប្រាសាទអង្គរវត្តជារបស់កម្ពុជា មិនគួរឱ្យមានការចម្លងនោះទេ ។ សំឡេងរបស់អ្នកទាំងអស់គ្នាអាចដោះស្រាយបញ្ហានេះ សូមកុំនៅស្ងៀមអី! Angkor Wat already inscribed on the world heritage list on the 14th December 1992 , so the Thailand can’t copy from Cambodia and most…

Read More

ដំណឹងល្អ! វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១ លានដូស បានមកដល់កម្ពុជាហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា វ៉ាក់សាំង Sinopharm ចំនួន ១ លានដូស បានមកដល់កម្ពុជាហើយ ក្រោមការបញ្ជាទិញរបស់រដ្ឋាភិបាលកម្ពុជា ដែលត្រូវបានដឹកមកពីសាធារណរដ្ឋប្រជាមានិតចិន ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និង ជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិសេស និង ដោះស្រាយទៅលើបញ្ហាជំងឺកូវីដ-១៩ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ថ្លែងថា កម្ពុជានឹងទទួលបានវ៉ាក់សាំងចំនួន ៥ លានដូស ដែលមកជាបន្តបន្ទាប់ក្នុងខែកក្កដា ដោយនៅថ្ងៃនេះទទួលបាន Sinopharm ចំនួន ១ លានដូស ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឱ្យដឹងបន្ថែមថា បច្ចុប្បន្ននេះ កម្ពុជាសម្រេចបានការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គិតត្រឹមថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២១ បានចំនួន ៤ ៦៥៨ ៤៤២ នាក់ ស្មើនឹង ៤៦.០០ % ក្នុងគោលដៅចាក់វ៉ាក់សាំងជូនប្រចាពលរដ្ឋចំនួន ១០ លាននាក់ នេះបើតាមការឱ្យដឹងតាមរយៈក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រម្ពុជា ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

ក្តៅៗ! ប្រកាសស្វែងរកបុរសវៀតណាម ២ នាក់ទើបមកពីថៃ លួចរត់ពីមណ្ឌលចត្តាឡីស័កតាំងពីព្រលឹមស្រាងៗ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសជនជាតិវៀតណាម ២ នាក់ បានរត់គេចចេញពីមណ្ឌលចត្តាឡីស័ក ។ នេះបើតាមប្រភពព័ត៌មានដែលទទួលបានពីលោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី ០៦ កក្កដា ឆ្នាំ២០២១នេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរសជនជាតិវៀតណាម ២នាក់ ដែលជាពលករមកពីប្រទេសថៃ បានលួចរត់គេចពីមណ្ឌលចត្តាឡីស័ក កាលពីព្រលឹមស្រាងៗ នាថ្ងៃ០៥ ខែ កក្កដា ឆ្នាំ ២០២១។ បុរសទាំងពីរនាក់មានឈ្មោះ និងភិនគាគដូចខាងក្រោម ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១- ឈ្មោះ មួយ យ៉ងដាក់ អាយុ ៤០ឆ្នាំ ​​​​​​/ ២- ឈ្មោះ ចាំង ដុងហាយ អាយុ ២៦ឆ្នាំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រសិនបើបងប្អូនបានជួបឬឃើញបុរសដែលមានភិនភាគដូចបានបង្ហាញសូមទំនាក់ជាបន្ទាន់ មកកាន់អាជ្ញាធរ ឬ ក្រុមគ្រូពេទ្យដើម្បីធ្វើការឃាត់ខ្លួន និងយកមកបន្តការមើលថែក្នុងមណ្ឌលចត្តាឡីស័កដើម្បីចៀសវាងការឆ្លងបន្តដែលមានលក្ខណៈទ្រង់ទ្រាយធំ ៕ ប្រភព Sabay News

Read More

មិនចាំយូរ! ក្រសួងចាត់ការសិក្សារកឫសគល់ រឿងថៃសំងំសង់ប្រាសាទថ្ម លំនាំប្រាសាទអង្គរវត្តខ្មែរ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថ្មីៗនេះ ​មហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ជាខ្លាំង តាមរយៈការផ្សព្វផ្សាយនៅក្នុងបណ្ដាញសង្គមនានា ដែលបង្ហាញពីប្រាសាទមួយដែលមានបែបផែនដូចទៅនឹង​អង្គរវត្ត​របស់​កម្ពុជា កំពុងសាងសង់នៅលើទឹកដីថៃ ដែលការសាង​សង់ប្រាសាទរូបរាងដូចប្រាសាទអង្គរវត្តរបស់កម្ពុជានេះ គឺស្ថិតនៅក្នុងខេត្ត​បុរីរ៉ាំ នៃប្រទេសថៃ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយលេចឮដំណឹងបែបនេះ នៅយប់ថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២១ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានបញ្ជាក់ឱ្យដឹងថា ក្រសួង​វប្បធម៌ និង វិចិត្រ​សិល្បៈ រួម​ទាំង​កុងស៊ុលកម្ពុជា​ប្រចាំ​នៅប្រទេសថៃ កំពុង​ស្រាវជ្រាវ​លើករណីការសាង​សង់ប្រាសាទ​ដូច​អង្គរវត្តនៅលើទឹកដីថៃនេះ ដោយក្រសួង​បាន​ទាក់ទង​ទៅកុងស៊ុលកម្ពុជាប្រចាំ​នៅទី​នោះ​ ឱ្យ​ស្រាវជ្រាវ​ករណីនេះឱ្យបានល្អិតល្អន់ផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកជុំវិញរឿងរ៉ាវខាងលើនេះ ​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិ​ល្បៈ ​លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បាន​ថ្លែងបញ្ជាក់ឱ្យដឹងថា ជា​ជំហាន​ដំបូង​យើ​ងបានដឹង​ថា ភាគី​ថៃ​បាន​កសាង​ប្រាសាទ​ដែល​មាន​កំពូល​បីដូច​ប្រាសាទ​អង្គរ​ខ្មែរ ហេតុនេះ​យើង​កំពុង​ស្វែងរក​អ្នក​បច្ចេក​សិក្សា​ទៅ​ប្លង់​មេនេះ ដើម្បី​បាន​ព័ត៌មាន​ជាក់លាក់​ជា​មុន​សិន ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកនាំពាក្យរូបនេះ បានបន្តឱ្យដឹងទៀតថា «ប្រសិនបើ​យើង​សិក្សា​បាន​ច្បាស់លាស់​ហើយ​នោះ ក្រសួង​នឹង​មាន​វិធានការ​តាម​ផ្លូវច្បាប់ និង​ បទដ្ឋាន​គតិ​យុទ្ធ​នានា​ដែល​បាន​ចែង ក្នុង​ពេល​ដែល​មានការ​សាងសង់​យក​លំនាំ​តាម​ប្រាសាទបុរាណ​ខ្មែរ​ដោយ​គ្មាន​ការ​អនុញ្ញាត​បែប​នេះ » ។ លោក ឡុ​ង ប៉ុណ្ណា​សិរី​វ​ឌ្ឍ បាន​បន្ថែម​ ឥលូវនេះ​ជា​ជំហាន​ដំបូង ​គឺ​ដឹង​ព័ត៌មាន​ថា​ភាគី​ថៃ​គេ​សាងសង់​ជា​ពុទ្ធ​មណ្ឌល​ ។ ដូច្នេះហើយក្រសួង នឹងប្រមូល​ព័ត៌មាន​ឱ្យ​បាន​ច្បាស់ជាមុនសិន មុន​នឹងឈាន​ដល់​ដំណោះស្រាយ និង​ ចំណាត់ការ​ច្បាប់​ណាមួយ ៕​ ប្រភព Popular Magazine

Read More