តោះមកស្តាប់ចម្លើយសារភាពរបស់ចោរស្រីម្នាក់ ដែលបានលួចលុយលោកស្រី ទ្រី ដាណា កាលពីព្រឹកមិញ…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជន និង ប្រិយមិត្ត​​ជាច្រើនប្រាកត់ជាបានជ្រាបហើយថានៅកាលពីព្រឹកថ្ងៃទី ៣ ខែមិនា ឆ្នាំ២០២១ នេះអ្នកស្រី ទ្រី ដាណា ចាប់បានចោរស្រីម្នាក់បានលួចលុយរបស់អ្នកស្រីចំនួន ១២០០០ដុល្លារ នៅក្នុងហាងលក់ពេជ្ររបស់អ្នកស្រីមួយកន្លែងដែលមានទីតាំង ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្កាទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅមុននេះបន្តិចអ្នកស្រី ទ្រី ដាណា បានបង្ហោះវិដេអូសារភាពរបស់ចោរស្រី និងថែមទាំងភ្ជាប់មកជាមួយនិងសារដ៏វែងអន្លាយមួយដែលមានអត្ថន័យបែបនេះថា ៖ « ខ្ញុំគិតថាខ្មាសគេមិនចង់និយាយរឿងនេះទេ តែឃើញកម្លាំងកងរាជអាវុធហត្ថបញ្ចេញរូបភាពគាត់ទៅហើយ ទើបចង់បញ្ជាក់ឱ្យបានដឹងរឿងច្បាស់។ ចំពោះទឹកលុយចំនួន ១២០០០ដុល្លារនោះ គឺចំនួនទឹកលុយដែលខ្ញុំចាប់បានបុគ្គលនេះលើកចុងក្រោយប៉ុណ្ណោះ។ សម្រាប់បុគ្គលរូបនេះ គាត់បានមករស់នៅក្នុងផ្ទះខ្ញុំតាំងពីខែ១១ ឆ្នាំ២០២០ សរុបរយៈពេលជាង ៤ខែមកហើយ គឺខ្ញុំបាត់លុយរហូត។ ឥឡូវនេះខ្ញុំកំពុងឱ្យខាងមេធាវីរបស់ខ្ញុំធ្វើការនេះបន្តទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមបងប្អូនកុំទាន់គិតថាគាត់លួចខ្ញុំប៉ុណ្ណេះ ទឹកលុយដែលខ្ញុំបាត់អស់ច្រើនណាស់។ សួរគាត់ម្ដងចេញបន្តិច សួរម្ដងចេញបន្តិច ចំនួនទឹកលុយកាន់តែច្រើន ដូចក្នុងវីដេអូនេះ ចំណែកចំនួនទឹកលុយដែលគាត់មិនសារភាពមិនដឹងថាប៉ុន្មានទៀត។ ខាងកម្លាំងជំនាញកំពុងសួរចម្លើយ និងស្រាវជ្រាវបន្ត។ ដូចនេះ នាងខ្ញុំមិនចង់រៀបរាប់ច្រើនទេ ទុកឱ្យច្បាប់ជាអ្នកដោះស្រាយទៅចុះ។ ខំអាណិតមនុស្សក្បែរខ្លួន ផ្ដល់នូវអ្វីៗជាច្រើន តែបែរលោភលន់ ចង់មានបានឆាប់។ ស្ដាយទឹកចិត្ត »៕ សូមទស្សនាវិដេអូដែលយំសារភាពនៅខាងក្រោមនេះ ៖

Read More

ផ្ទះ និងហាងជុំវិញ រតនាផ្លាហ្សា ត្រូវបានបិទ ក្រោយរកឃើញមានអ្នកពាក់ព័ន្ធនឹង ជំងឺកូវី ដ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ពិតណាស់ បន្ទាប់ពី មានព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ ២០កុម្ភៈ រួចមក រដ្ឋាភិបាលកម្ពុជា បានព្យាយាម អនុវត្តន៍គ្រប់វិធានការ ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ ដូចគ្នានេះដែរ ទីតាំងជាង ៧០កន្លែងត្រូវបានបិទបន្ទាប់ពី បានរកឃើញពាក់ព័ន្ធនឹង អ្នកផ្ទុកជំងឺកូ វី ដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា នាព្រឹក ថ្ងៃទី ៤ មីនា ឆ្នាំ ២០២១ ប្រហែលម៉ោង ៩ព្រឹក ផ្ទះនិង ហាងជុំវិញ ផ្សារទំនើបរតនាផ្លាហ្សា ត្រូវបានបិទ ហើយ មន្ត្រីរបស់ក្រសួងសុខាភិបាល ក៏បានចុះទៅយកសំណាក ប្រជាជនដែលរស់នៅតំបន់នោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បន្ទាប់ពីបានរកឃើញ ករណីផ្ទុកជំងឺកូ វី ដវិជ្ជមានលើ ជនជាតិ​ចិន​​២នាក់​ ដែលបានមកព្យាបាល​នៅ​បន្ទប់​​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ​​ក្នុង​ឧស​ថ​ស្ថានរ​ងក ជី​ន​ប៉ោ​ឆេង​ ​ផ្ទះ​លេខ​២៧​ និង​២៩​ ផ្លូ​TV​ បុរី​កា​ណា​ឌី​យ៉ា ​ក្នុងភូមិ​ចុង​ថ្លង់​ខាងកើត សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី​៣ មីនា ឆ្នាំ​២០២១​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើទោះបីជា ផ្សារទំនើបខាងលើនេះ នៅមិនទាន់បិទទ្វារយ៉ាងណាក្តី តែគួរបន្ថែមថា នៅជុំវិញនោះ គឺសុទ្ធតែជាផ្ទះប្រជាពលរដ្ឋ ជាពិសេសគឺហាងរកស៊ីរបស់ជនជាតិចិនទាំងនោះ ត្រូវបិទទ្វារ ហើយជនជាតិចិនទាំងនោះ ត្រូវបានគ្រូពេទ្យយកសំណាកទៅពិនិត្យ ហើយណែនាំឲ្យធ្វើចត្តាឡីស័កផងដែរ៕ បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

Read More

នៅប៉ុន្មានម៉ោងមុននេះ បងប្រុសរបស់ អ៊ុន សុធា បានទទួលមរណៈ ភាពហើយ ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាសម្តែងប្រុសដ៏ល្បីល្បាញលោក អ៊ុន សុធា ដែលបងប្អូនបានស្គាល់លោកតាមរយ:ការសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើននោះ ហើយតែងនិយមសម្តែងជាតួអង្គឯកនោះ កាលពីប៉ុន្មានម៉ោងមុននេះ ប្រិយមិត្ត និងហ្វេនៗរបស់លោក បានទទួលនូវដំណឹងមរណៈភាពដ៏សែនតក់ស្លុត ក្រោយពីបានដឹងថា បងប្រុសរបស់លោក បានចែកឋានទៅកាន់សុគតិភពបាត់ហើយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បងខ្ញុំ​គាត់ផុតទុក្ខហេីយ​សូមបងបានទៅកាន់​ឋានស្ងប់សុខ​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួររំលឹកផងដែរថា កាលពីកន្លងទៅ លោកក៏បានជួបទុក្ខម្តងរួចមកហើយ ក្រោយពីម្តាយលោក បានចែកឋានកាលពីពេលថ្មីៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយនៅពេលឥលូវនេះ លោកត្រូវបាត់បង់បងប្រុសរបស់លោកបន្តទៀត ដែលនេះជាដំណឹងដ៏សែនឈឺចាប់ និងពិបាកទទួលយកសម្រាប់លោក អ៊ុន សុធា ផ្ទាល់តែម្តង៕

Read More

អ្នកនាង ភីយ៉ា យំរៀបរាប់ជីវិតគ្រួសារ ស្តាប់ហើយ សឹងស្រក់ទឹកភ្នែក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តារាសម្តែង និងបង្ហាញម៉ូតដ៏ល្បីល្បាញ និងដ៏មានប្រជាប្រិយភាពមួយរូប គឺអ្នកនាង លីឌីណា (ហៅ ភីយ៉ា) ដែលពុកម៉ែ បងប្អូន និងប្រិយមិត្តបានស្គាល់ថា កញ្ញាជាតារាសម្តែងមួយរូបដ៏មានសមត្ថភាព ព្រមទាំរូបសម្រស់ដ៏ស្រស់ស្អាតមួយរូបផងដែរនោះ កាលពីពេលថ្មីៗនេះ យោងតាមបទសម្ភាសន៍មួយរបស់កញ្ញា ភីយ៉ា ជាមួយនឹងនាទីផ្ទះតារា កញ្ញា បាននិយាយដោយយំ អួលដើមករ រៀបរាប់ពីខ្សែជីវិត និងរឿងរ៉ាវមរណភាពរបស់ក្រុមគ្រួសាររបស់កញ្ញា យ៉ាងដូច្នេះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប៉ាគាត់ស្លាប់មុន២ឆ្នាំ ម៉ាក់បានធ្វើបុណ្យសពឲ្យប៉ា ប៉ុន្តែពេលម៉ាក់ស្លាប់តាមក្រោយ ពួកខ្ញុំ៣នាក់បងប្អូន អត់មានលុយធ្វើបុណ្យសពឲ្យម៉ាក់ទេ គ្រាន់តែព្រលឹមឡើងដឹងថាគាត់ស្លាប់ ថ្ងៃឡើងមានតែបងប្អូនមកតែ២ ៣នាក់ទេបន្ទាប់មកបញ្ចូនទៅវត្តមង្គលបុរីនឹង គ្រាន់តែលោកសូត្រធម៌រួច មានតែមឈូសដាក់បូជាតែម្តង អត់មានបានតម្កល់សព ឬធ្វើបុណ្យធ្វើឡើយ… ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និយាយមកដល់ត្រឹមនេះ កញ្ញា ភីយ៉ា បានបន្តដោយទឹកភ្នែករលីងរលោង ជោគមុខ រួចបន្តទៀតថា៖បងប្អូនរបស់ខ្ញុំទាំងអស់មាន៧ នាក់ តែឥលូវសល់តែបីនាក់ទេ ចំណែកឯបងប្រុសរបស់ខ្ញុំគាត់បានបាត់ខ្លួនរហូតមក សម្រាប់បងៗ និងប្អូនពៅគាត់ស្លាប់ដែរ។ឥលូវខ្ញុំសល់បងប្អូនតែ៣នាក់ទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ចំពោះរឿងរ៉ាវដ៏សែនកម្សត់នេះ ត្រូវបានសាធារណជន ជាពិសេសគឺហ្វេនៗរបស់អ្នកនាងផ្ទាល់បានបញ្ចេញមតិ សោកស្តាយ ចំពោះខ្សែជីវិតដ៏ពិបាករបស់អាយដលរបស់ខ្លួនផ្ទាល់តែម្តង៕ចង់ដឹងឲ្យកាន់តែលម្អិតថាតើរឿងរ៉ាវជីវិតរបស់កញ្ញា ភីយ៉ា កំសត់យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Read More

ចំប៉ីខ្មៅ បានចេញមុខប្រកាសធ្វើបុណ្យ ៧ ថ្ងៃ ឱ្យ អ៊ឹម សុវណ្ណារិទ្ធ ដែលគ្មានសាច់ញាតិមកអើពើ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីសព អ៊ឹម សុវណ្ណារិទ្ធ មេខ្លោងចាប់ជំរិ ត ល្បីកក្រើកភ្នំពេញ បានបូជា និង រលាយក្លាយជាធាតុទៅហើយក្តី ប៉ុន្តមកដល់ថ្ងៃទី ៤ ខែមីនា ឆ្នាំ ២០២១ នេះ នៅតែមិនមានក្រុមគ្រួសារមកទទួលស្គាល់ និង ធ្វើបុណ្យឱ្យទៀត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឃើញភាពអាណោចអាធ័មពេក ចំប៉ីខ្មៅ បានប្រកាសចេញមុខមកធ្វើបុណ្យ ៧ ថ្ងៃ ឱ្យសព អ៊ឹម សុវណ្ណារិទ្ធ ដែលគ្មានសាច់ញាតិមកទទួលស្គាល់នេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំប៉ីខ្មៅ បានប្រកាសលើហ្វេសប៊ុកដូច្នេះថា ប្រពៃណីទំនៀមទំលាប់ខ្មោចស្លា ប់ទៅហើយ នៅឡើយឈ្មោះស្អុយ គ្មានអ្នកណាម្នាក់ដឹងថាខ្លួននឹងស្លា ប់ទៅព្រោះអ្វី នៅកន្លែងណា នៅទីណា នោះទេ មិនដឹងសូម្បីតែពេលវេលាថ្ងៃនេះឬថ្ងៃស្អែក ថ្ងៃណាមួយ តែរឹតស្លាប់ហើយ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខ្ញុំមិនមែនជាញាតិ មិនដែលស្គាល់ មិនដែលជួប បានត្រឹមតែទិញកោដ្ឋដាក់ឆ្អឹងឱ្យនិមន្តព្រះសង្ឃសូត្រមន្តឱ្យតែប៉ុណ្ណឹង ខ្ញុំសង្ឃឹមថាមិត្តដែលធ្លាប់ជល់កែវជាមួយគាត់ នឹងមកជូនដំណើរគាត់ ចុងក្រោយ ។

Read More

ភ្នំពេញ ខេត្តកណ្ដាល និង ក្រុងព្រះសីហនុ ក្រសួងប្រកាសបិទសាលា រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ២០២១ ក្រសួងបានប្រកាសដំណឹងស្ដីពីការបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង ក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្តព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងបានបញ្ជាក់ផងដែរថា ដោយសារស្ថានភាពនៃការចម្លងក្នុងសហគមន៍ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់ធូរស្រាល និងដើម្បីចៀសវាងការឆ្លងជំងឺកូ វី ដ-១៩ ចូលក្នុងសាលារៀន និង រីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំ ព្រមទាំងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និង កីឡា សម្រេចបន្តផ្អាកដំណើរការគ្រឹះស្ថានសិក្សា សាធារណៈ និង ឯកជន នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង ក្រុងព្រះសីហនុ ស្រុកស្ទឹងហាវ នៃខេត្ត ព្រះសីហនុ រហូតដល់ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ ទន្ទឹមនឹងនោះ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវបន្តដំណើរការ បង្រៀន និង រៀនតាមប្រព័ន្ធអេឡិចត្រូនិក ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

លោកស្រី ទ្រី ដាណា ត្រូវបានកូនឈ្នួល លួចលុយ អស់ទឹកប្រាក់រហូតដល់…​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថៅកែពេជ្រ ទ្រី ដាណា ត្រូវបានកូនឈ្នួលធ្វើការជាមួយម្នាក់បានលួចលុយជាច្រើនសន្ធឹកសន្ធាប់នៅកាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់ហាងលក់ពេជ្រ ដាណាទ្រី គឺលោកស្រី ទ្រី ដាណា ត្រូវបានកូនឈ្នួលរបស់អ្នកស្រីម្នាក់បានលួចលុយរបស់អ្នកស្រីអស់ចំនួន១២០០០ដុល្លារសហរដ្ឋអាមេរិក ប៉ុន្តែការលួចនេះមិនបានសម្រេច ទើបពេលនេះជនសង្ស័យត្រូវឃាត់ខ្លួនបានប្រគល់ជូនសមត្ថកិភ្លាមៗតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញនេះបើយោងតាមប្រភពពីកងរាជអាវុធហត្ថខណ្ឌព្រែកព្នៅបានបញ្ជាក់ថា កម្លាំងជំនាញអាវុធហត្ថខណ្ឌព្រែកព្នៅបានទទួលជនសង្ស័យម្នាក់ពីបទលួច(លុយ)ពីឈ្មោះ ទ្រី សាលីន ភេទប្រុសអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវកររស់នៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ តំណាងជនរងគ្រោះលោកស្រីទ្រី ដាណា។ ចំណែកជនសង្ស័យឈ្មោះ សំរិត ផល ភេទស្រីអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ(មើលថែកូនរបស់ជនរងគ្រោះ) ស្នាក់នៅក្នុងហាងលក់គ្រឿងអលង្កាទ្រី ដាណា នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ ជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ចូនទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញរៀបចំសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រូបភាព៖ Pheng Ryna

Read More

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជ្រើសរើសមន្ត្រីក្របខណ្ឌចំនួន ៣៩ កន្លែង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ នេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សម្រេចធ្វើការប្រឡងជ្រើសរើសមន្ត្រីក្របខណ្ឌថ្មី ក្របខណ្ឌ «ក» ចំនួន ៣៩ កន្លែង សម្រាប់ឆ្នាំ ២០២១ នេះ ដើម្បីចូលបម្រើការងារនៅក្នុងក្របខណ្ឌក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដូចខាងក្រោម ៖

Read More