គួរអោយសរសើរ! លោកស្រី ទ្រី ដាណា ឃើញពីការតស៊ូរបស់ប្អូនស្រីម្នាក់នេះ បានបង្ហោះរូបប៉ុន្មានសន្លឹក ព្រមទាំបានភ្ជាប់ជាមួយសារថា…(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជននិងប្រិយមិត្តភាគច្រើន ពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខាន លោកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងតែលេចធ្លោ និងទទួលបានការគាំទ្រខ្លាំង នាពេលបច្ចុប្បន្ននេះ ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកស្រី ទ្រី ដាណា មិនត្រឹមពូកែរកស៊ីប៉ុណ្ណោះទេ ថែមទំាងមិនចិត្តសប្បុរសធម៌ផងដែរ តាមរយៈទង្វើររបស់លោកស្រី ដែលតែងតែជួយ អ្នកទីទាល់ក្រ ពិសេស អ្នកប្រឹងប្រែងតស៊ូ ដោយកំលាំងញើ​សឈា​ ​ម។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានបង្ហោះរូបប៉ុន្មានសន្លឹក ព្រមទាំបានភ្ជាប់ជាមួយសារថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្មួយៗដែលបានរៀនសូត្រស្រួល មើលពីជីវិតក្មេងស្រីម្នាក់នេះផង😥😥😥 គាត់គ្មានទូរសព្ទមើល YouTube គ្មានម្ហូបឆ្ងាញ់ៗតាមចំណូលចិត្ត ហើយក៏គ្មានសំលៀកបំពាក់ល្អៗដើម្បីរើសតាមចិត្តដែរ។ ជីវិតគាត់ បើកភ្នែកមក គឺដើរតម្រង់ទៅទឹក ដករំចង់ទៅលក់ គ្រាន់ប្ដូរបាយហូប។ ខ្ញុំឃើញគេបង្ហោះតាមតីកតុក ក៏សួរនាំគេ ដឹងថាគាត់មានបងប្អូនដល់ទៅ ៦នាក់។ ម្ថាយជាអ្នកធ្វើការរោងចក្រ ឪពុករកត្រីផង រត់កង់បីផង។ យ៉ាងណាក៏សរសើរពួកគាត់ អាចឱ្យកូនៗ ៥នាក់ ដែលគ្រប់អាយុបានរៀនទាំងអស់ 😊😊 ខ្ញុំចូលចិត្តអ្នកតស៊ូ ជួបគ្នាឆាប់ៗនេះ

Read More

នេះជាជីវិតអ្នកនាង អុិន​ សុខ​លីដា​ ដែលជាអតីតបរវកញ្ញា​ ទេសចរណ៍​អន្តរជាតិ ក្រោយបាត់មុខពីសិល្បៈ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនមួយចំនួនប្រាកត់ជាបានស្គាល់រួចមកហើយ អ្នកនាង អុិន​ សុខ​លីដា គឺជា​តារា​សម្ដែង​ដ៏​ល្បី​ល្បាញរន្ទឺ​មួយ​រូប​ក្នុង​ទសវត្សរ៍​ ២០០០​ ដែលទស្សនិកជនខ្មែរជំនាន់នោះស្គាល់យ៉ាងច្បាស់តែម្តង ដែលដំបូងឡើយ​តារា​រូប​នេះ​ មាន​ប្រភព​ចេញ​ពី​បរវកញ្ញា​ ទេសចរណ៍​អន្តរជាតិ​ ជាប់​ចំណាត់ថ្នាក់​លេខ​៣​ កាល​ពី​ឆ្នាំ​២០០២​ និង​បន្ទាប់​មក​ដោយ​មេីល​ឃើញ​ថា​ អ្នក​នាង​ អុិន​ សុខ​លី​ដា​ មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ រួម​ជាមួយ​កម្ពស់​ខ្ពស់​ស្រឡះ​លំដាប់​អន្តរជាតិ​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងនោះ អ្នក​នាង​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យទៅ​ប្រកួត​ក្នុង​កម្មវិធី​ Miss Tourism international ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ដោយ​អ្នក​នាង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៥​ ក្នុង​ឆ្នាំ​២០០៣​ បន្ទាប់​មក​អ្នក​នាង​ ក៏​ត្រូវ​បាន​បណ្តា​ផលិត​កម្ម​ភាព​យន្តមួយចំនួនក្នុងស្រុក​ អញ្ជើញ​អ្នក​នាង​ឱ្យចូល​រួម​សម្តែង​ភាពយន្ត រួមទាំង ខារ៉ាអូខេ ហេីយ​អ្នក​នាង​ក៏​ជា​តួឯក​ស្រី​ក្នុង​រឿង​ «ខ្មោច​ប្រពន្ធ​អាទុយ»។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់​ ក្នុងរយៈពេលកន្លងមក ទោះបីជាល្បីរន្ទឺយ៉ាងណាក្តី ក្នុងរយៈ១៥ឆ្នាំចុងក្រោយមកនេះ តារាស្រីរូបបានបា ត់ខ្លួនសូន្យឈឹងពីវីថីសិល្បៈ ដែលធ្វើឲ្យទស្សនិកជនដែលនិយមគាំទ្រនូវវិស័យសិល្បៈមួយចំនួនធំមានការងឿងឆ្ងល់ នូវការបាត់វត្តមានតួអង្គស្រីក្នុងរឿង​ (ខ្មោច​ប្រពន្ធ​អាទុយ)ផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក តាមការសម្ភាសន៍ជាមួយនឹង Movies star research អ្នក​នាង​ អុិន​ សុខ​លី​ដា​ បាន​បញ្ជាក់​ថា​ អ្នក​នាង​លាឈប់​ពី​សិល្បៈ​វិញ​ក្នុង​ឆ្នាំ​២០០៦​ និង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ទៅ​រស់​នៅ​ឯ​សហរដ្ឋអាមេរិក​ ក្នុង​ឆ្នាំ​២០១០​ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ អ្នកនាង​មាន​ស្វាមី​ហើយ​ ​និង​ កំពុង​ពរ​ពោះ​កូន​ស្រី​ដំបូង​ជិត​ដល់​ថ្ងៃ​ប្រសូត្រ​ទៀត​ផង​ ដោយ​អ្នក​នាង​បញ្ជាក់​ថា​នៅ​សល់​២សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ តាម​ការ​សង្កេត​មើល​ឃើញ​ថា​ ​តារាស្រីរូបនេះពិត​ជា​មាន​សុភមង្គល​ជាមួយ​ក្រុម​គ្រួសារ​ដ៏​តូច​មួយ​នេះ​ណាស់​ ព្រោះ​ជានិច្ច​ជា​កាល​ អ្នក​នាង​តែងតែ​បង្ហោះ​រូបភាព​ផ្អែម​ល្អែម​ជា​មួយ​ស្វាមី​ មិនដែលដា ច់ ។ យ៉ាងណាមិញ​ សព្វថ្ងៃ​នេះ​អ្នក​នាង​ក៏​ជា​ ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល​ថែរក្សា​សម្រស់​ ប្រ៊េន​ខ្លួន​ឯង​ផ្ទាល់​ ដោយ​មាន​ឈ្មោះ​ថា​ N.A.J Skincare នេះ​ជា​រូបភាព​របស់​អ្នកនាង​កាល​ពី​មុន​ និង​រូប​ភាព​បច្ចុប្បន្ន​នៅ​ខាងក្រោម​ៗ​ ។

Read More

ឧកញ៉ា ម៉ុង​ ឫទ្ធី ឆ្នាំនេះសម្រេចចិត្តប្រមូលផលផ្លែស្វាយ យកទៅឲ្យសត្វសុី ដោយសារតែ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្របពេលបច្ចុប្បន្នពិភពលោកកំពុងតែកាលពីពេលថ្មីៗនេះ ឧកញ៉ាចិត្តធម៍ ម៉ុង​ ឫទ្ធី បានប្រមូលទិន្នផលផ្លែស្វាយស្វាយ​កែវរមៀត របស់លោកយកទៅឲ្យសត្វសុី ដោយសារតែពេលនេះវិបត្តិសេដ្ឋកិច្ចទីផ្សាមានការយ៉ាប់យឿនខ្លាំង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក យោងតាមគណនីហ្វេសប៊ុករបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានបង្ហាញថាពេលនេះទីផ្សារមានការធ្លាក់ចុះខ្លាំងពេក រហូតដល់គ្មានអ្នកទិញតែម្តង ដោយសារតែការវាយពីវីរុសកូវីដ១៩ ខ្លាំងពេក ដោយសំណេរនោះមានអត្ថន័យថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ល្ងាចនេះ​ប្រមូលផល​ផ្លែស្វាយ​កែវរមៀត​យកទៅអោយ​សត្វសុីវិញម្តង​ ដែលកន្លងទៅ​ពេលនេះ​យេីងកំពុងតែ​ប្រមូលផល​នាំចេញទៅ​សហគមន៍​អឺរ៉ុប​ ដោយសារតែ​វិបត្តិ​កូវិដ-​១៩ផ្លែស្វាយ​ធ្លាក់​ចុះ​តម្លៃ​រហូត​ដល់​ពេលនេះ​គ្មាន​អ្នកទិញ​តែម្តង​ ។ចម្ការស្វាយ​របស់​ខ្ញុំ​នៅក្នុង​តំបន់​រមណីយដ្ឋាន​អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​មានចំនួន​៥០.០០០ដេីម ​អាច​ប្រមូល​ផល​បាន​ ប្រមាណ​ជា​300Ton(បីរយតោន)ជារាង​រាល់ឆ្នាំ​ សម្រាប់ពេលនេះសត្វ​របស់​ខ្ញុំ​មិនអាចសុីអស់ទេមាន​ចំនួន​​ច្រើន​ខ្លាំង​ណាស់​ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីនេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានបន្ថែមទៀតថា ចំនួនស្វាយមានច្រើនខ្លាំងពេក ដោយមិន​អាច​ធ្វើ​ការ​កែច្នៃ​កេីតទេ​ បេី​កែច្នៃ​បានហេីយក៏មិន​រំពឹងថា​មាន​ទីផ្សារ​ដែរ​ ។ ក្រោយពីបានឃើញដូច្នេះរួចមក មហាជនក៏បានសម្តែងពីសេចក្តីសោកស្តាយនូវការខាតបង់នេះផងដែរ ដែលកន្លងមកធ្លាប់យកចេញទៅលក់៣០០តោនក្នុងមួយឆ្នាំ បែរជាសល់ចោលទាំងអស់បែបនេះទៅវិញ៕ សូមចូលទស្សនារូបភាពខាងក្រោម៖

Read More

លោក គួច ខេវិន និយាយចំណុចខ្សោយ ស្រីអូន ចំៗគ្មានញញើត ថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដឹងស្រាប់ហើយថា មហាជនចាប់ផ្តើមចាប់អារម្មណ៍រឿងរបស់ ម្តាយធម៌ស្រីអូន កាន់តែខ្លាំងក្រោយពេល មានការបកស្រាយពីជីវិតនិងជីវភាព របស់តារាជើងចាស់ ញឹម សុខា ក្រោយពេលបានក្លាយជាម្តាយធម៌របស់ស្រីអូន។ ទន្ទឹមនឹងនោះ ក៏មានមហាជនមិនតិចទេ ដែលបានសម្តែងការប្រតិកម្មរបស់ខ្លួន បន្ទាប់ពីបានស្តាប់ការបកស្រាយនោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនេះ លោក គួច ខេវិន ជាតារាជើងចាស់ក្នុងវិថីសិល្បៈនេះ​ ដែលត្រូវបានគេស្គាល់ថាជា អ្នកផលិតកម្មវិធីទូរទស្សន៍ដែលល្បីម្នាក់ ហើយក៏ត្រូវបានទទួលស្គាល់ថា លោកបានស្គាល់ច្បាស់នូវអត្តចរិតរបស់តារាសម្តែងថ្មី ចាស់ មិនតិចទេនោះ ក៏បានសម្តែងការប្រតិកម្មរបស់ខ្លួនក្នុងបណ្តាញសង្គមផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លើសពីនេះ អ្វីដែលកាន់តែពិសេសនោះគឺ លោកបានបង្ហាញអត្តចារឹកពិតរបស់ ស្រីអូន និងបញ្ចេញមតិលើតារាជើងចាស់ ញឹម សុខា យ៉ាងចាស់ដៃថា ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បំពង់ទឹកត្នោត បើកាលណាវាធ្លុះធ្លាយគូថហើយ កុំថាឡើយត្រឹមយកទៅត្រង់ទឹកត្នោត ទោះជាគេខំរែកមកចាក់បំពេញយ៉ាងណាក៏វាមិនចេះពេញដែរ ។យ៉ាងណា មិញជាតិជាជំពូកមនុស្សមួយចំនួនតូច បើកាលណាធ្លុះធ្លាយចិត្ត គំនិតប្រាជ្ញា ស្មារតីហើយ ទោះជាមានគេជួយយ៉ាងណា ក៏វាមិនគ្រប់គ្រាន់ ធន់ល្មម ឬស្កប់ស្កល់ទៅនឹងចិត្តស្រេកឃ្លាន របស់ខ្លួនឡើយ ។ ជំពូកមនុស្សខ្លះទៀត “ដេកសមដួល រមួលសមគ្រិច ឬកន្ទេលធំបន្លំដេក” ជនប្រភេទនោះ បានគេជួយលើកក៏ត្អូញថាក្រោកមិនរួច គេជួយចាប់ជួយច្រាច់ ក៏ថាខ្លួនគ្រិចឆ្អឹង បានគេគគ្រឹកគគ្រេងមកជួយក៏ផ្តួលខ្លួនដេកពេញទំហឹងតែម្តង ។ ជំពូកជនបែបនេះបើបានគេឲ្យត្រីស៊ី ក៏រមែងចាំមើលតែអ្នកឲ្យត្រីស៊ីមកទៀត ចង់បានត្រីធំជាងមុន ហើយថែមទាំងទំរន់ខ្លួនឲ្យគេកាន់តែអាណិត ដោយមិនខ្ចីគិត ទៅរកបឹងរកសន្ទូច ស្ទូចត្រី តូចក្តីធំក្តីដើម្បីស៊ីខ្លួនឯងនោះឡើយ ។ បើយ៉ាងៗនេះទោះជាទេព្តា ក៏យិតយោងជនប្រភេទនេះឲ្យងើបផុតពីរណ្តៅពុំរួចផង ។ មនុស្ស “ប្រថុជ្ជន” បែបនេះ បើកាលណាគេឲ្យ គេជួយក៏តាំងសរសើរ បើគេឈប់ឲ្យឈប់ជួយក៏មុសារ ថាគេអាក្រក់ជួរជាតិ ។ បើបានឆ្លងកា ត់ បានជួប បានជួយ នូវជំពូកមនុស្សខាងលើ អ្នកធ្វើបុណ្យ ឲ្យទានដែលខកបំណងទាំងឡាយ…

Read More

អបិយជំនឿ! ត្រូវឪពុកម្តាយផ្សំផ្គុំរៀបការឲ កូនភ្លោះប្រុសស្រីវ័យ ៥ឆ្នាំ ដើម្បី… (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កូនភ្លោះប្រុសស្រី វ័យទើបតែ ៥ឆ្នាំ រស់នៅក្នុងប្រទេសថៃ ត្រូវបានឪពុកម្តាយផ្សំផ្គុំរៀបការឲ្យ ដោយមានជំនឿតៗគ្នាពីបរមបុរាណមក ដើម្បីជម្រះកម្មពារពួកគេទាំងពីរពីជាតិមុន ព្រោះបើមិនដូច្នោះទេ កូនភ្លោះប្រុសស្រីទាំងពីរ អាចនឹងជួបបញ្ហាក្នុងឆាកជីវិត ខ្ចាត់ព្រាត់ ស្លា ប់ បែ កបាក់គ្នាជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមការចុះផ្សាយ ពីសារព័ត៌មានបរទេសមួយ នាពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា កូនភ្លោះប្រុសស្រីទាំងពីរនាក់ខាងលើនេះ ត្រូវបានគេដាក់ឈ្មោះឲ្យថា Mobile និង Watermelon ដែលពួកគេទាំងពីរ បានកើតនៅក្នុងឆ្នាំ២០១៣។តាមការអះអាងពីអាណាព្យាបាល (ឪពុកម្តាយ) នៃកូនភ្លោះប្រុសស្រីខាងលើនេះ ក៏បានលើកឡើងដែរថា នៅពេលដែលសម្រាលបានកូនភ្លោះទាំងពីរ ពួកគាត់រួមទាំងក្រុមគ្រួសារទាំងអស់ ក៏នឹកដល់រឿងអបិយជំនឿពីដូនតា ហើយក៏នឹងមានគម្រោងថា នឹងរៀបការឲ្យពួកគេទាំងពីរ ដើម្បីជម្រះកម្មពារពីជាតិមុន នៅពេលដែលពួកគេរាងធំបន្តិចផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភពដដែលបន្តថា លុះកូនភ្លោះទាំងពីរធំបានអាយុ ៥ឆ្នាំហើយ ទីបំផុតឪពុកម្តាយរបស់ពួកគេទាំងពីរ ក៏បានសម្រេចចិត្តផ្សំផ្គុំឲ្យមានជាពិធីមង្គលការនេះឡើង ដែលប្រព្រឹត្តធ្វើឡើងកាលពីថ្ងៃទី៥ កញ្ញា កន្លងទៅនេះ ក្នុងខេត្ត Ang Thong ភាគខាងត្បូងប្រទេសថៃ ទៅតាមប្រពៃណីទំនៀមទំលាប់ (ដូចទៅនឹងពិធីមង្គលការមនុស្សធំដែរ) ដោយក្នុងនោះ មានជាបណ្ណាការ លុយ មាស មួយចំនួនផងដែរ។លោក Parinya Khemachit ប្រធានក្រុមប្រឹក្សាស្រុក បានមានប្រសាសន៍លើកឡើងថា ពិធីមង្គលការសម្រាប់កូនភ្លោះប្រុសស្រីដ៏ក្មេងខ្ចីនេះ នឹងនាំឲ្យពួកគេទាំងពីរទទួលបាន សុខភាពល្អ និង អនាគតរីកចម្រើន។«វាគឺជាជំនឿរបស់ពួកយើង ដែលពិធីមង្គលការគួរតែរៀបចំសម្រាប់កូនភ្លោះប្រុសស្រីនេះ។ វានឹងនាំឲ្យពួកគេជួបតែសំណាងល្អក្នុងជីវិត និងសុខភាពល្អ។ នេះគឺជាជំនឿពីដូនតាយើងមក» លោក Parinya Khemachit និយាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរឲ្យដឹងផងដែរថា ឈ្មោះផ្លូវការរបស់កូនភ្លោះប្រុសស្រីទាំងពីរនាក់ខាងលើនេះ កូនស្រីឈ្មោះ Chaya Prasop Tamrong ឬហៅក្រៅថា Tangmo ដែលមានន័យជាភាសាអង់គ្លេសថា Watermelon ។ ចំណែកឯ កូនប្រុសវិញឈ្មោះ Chanon…

Read More