សូមប្រយ័ត្តផង! លោកជំទាវ ឱ វណ្ណឌីន និយាយថា មានការផ្ទុះឡើងជំងឺកូ វី ដ-១៩លើកនេះ ពិបាកជាងលើកមុនទៅទៀត ដោយសារមូលហេតុទាំងនេះ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅឯទីស្ដីការក្រសួងសុខាភិបាល កាលព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះថា ការទប់ស្កាត់ការរីករាលដាលជំងឺកូ វី ដ-១៩ នៅពេលនេះ មានការពិបាកជាងព្រឹត្តិការណ៍សហគមន៍លើកមុនៗទៀត។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ លោកជំទាវបានបញ្ជាក់ថា ដោយសារតែមានការពិបាកស្មុគស្មាញ និងមានការឆ្លងលឿនជាងមុនទៀត ហើយស្ថានភាពការឆ្លងជំងឺកូ វី ដ-១៩ មិនសូវអំណោយផលសម្រាប់ប្រទេសកម្ពុជានោះទេ ​​​​​​​​​​​​​​ព្រោះថាមានភាពសាំញ៉ាំ ជាងព្រឹត្តិការណ៍មុនៗ។ លើសពីនេះលោកជំទាវក៏បន្ថែមថា “ជោគជ័យ ឬមិនជោគជ័យសម្រាប់ការឆ្លងជំងឺកូ វី ដ-១៩ គឺអាស្រ័យលើប្រជាពលរដ្ឋខ្លួនឯង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងការការពារខ្លួនពីព្រោះវិធានការបានដាក់ចេញជាច្រើនអស់ហើយ”។ លោកជំទាវបានលើកឡើងដែរថា ព្រឹត្តិការសហគមន៍ ២០ កុម្ភៈមានករណីឆ្លងច្រើន ហើយមានករណី បំប្លែងខ្លួនពីកូ វី ដ-១៩ទៀត ដែលជាក់ស្តែងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមទស្សនាវីដេអូពិស្ដារនៃសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃនេះ៖ ប្រភព៖: ទទក

Read More

ក្រសួងកសិកម្ម៖ ដោយសាររដូវប្រមូលផល ស្វាយជន់ច្រើនលើសលប់លើទីផ្សារ ទើបស្វាយចុះថោក…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា តម្លៃផលិតផល កសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់និង តម្រូវការទីផ្សារ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែង នាដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែចាប់ពីដើមខែកុម្ភៈមកទល់បច្ចុប្បន្ននេះ តម្លៃផ្លែស្វាយកំពុងមានការធ្លាក់ចុះ ដោយសារជារដូវកាលប្រមូលផលផ្លែស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងៗ ដែលបណ្តាលឱ្យមានបរិមាណផ្លែស្វាយជន់ច្រើនលើសលប់នៅលើទីផ្សារ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅកំពុង ស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាននៃការឆ្លងរីករាលដាលនៃជំងឺកូ វី ដ-១៩។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យោងតាមគេហទំព័រ www.globalprice.info បច្ចុប្បន្ន តម្លៃផ្លែស្វាយស្រស់នៅប្រទេសចិន បានធ្លា ក់ចុះមកត្រឹមពី ១,១០ ទៅ១,២០ដុល្លារអាមេរិកគីឡូក្រាមតែប៉ុណ្ណោះ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដើម្បីលម្អិតសូមមើលសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោម៖

Read More

បន្ទាន់! រកឃើញមនុស្សជាង ៤០ នាក់ នៅក្នុងពិធីមង្គលការនៅខេត្តព្រៃវែង ពាក់ព័ន្ធនិងស្ត្រីឆ្ល ងកូ វី ដ-​១៩

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីអ្នកជំងឺកូ វី ដ ១៩ ម្នាក់ជាមន្ត្រីនគរបាលថ្នាក់ជាតិ ឈ្មោះ ល.ស.ផ អាយុ ៣៥ ឆ្នាំ បានតេស្តវិជ្ជមានវីរុសកូ វី ដ ១៩ កាលពីថ្ងៃទី ២១ កុម្ភៈ ២០២១ ស្នាក់នៅខុនដូរ Skyline Dumex ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំងរោគរបេង រាជធានីភ្នំពេញ បានទៅចូលរួមពិធីមង្គលការមួយនៅព្រៃវែង កាលពីថ្ងៃទី ១៧ កុម្ភៈ ២០២១ កន្លងទៅ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមប្រភពព័ត៌មានបានឱ្យដឹងថា ស្ត្រីខាងលើធ្លាប់បានទៅចូលរូមពិធីមង្គលការមួយនៅព្រៃវែង កាលពីថ្ងៃទី ១៧ កុម្ភៈ ២០២១ កន្លងទៅ ស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កំចាយមារ ដែលមង្គលការនេះមានម្ចាស់ដើមការឈ្មោះ ស៊ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន ៨០០ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយនៅពេលនេះ អាជ្ញាធរខេត្តព្រៃវែង បានរកឃើញមនុស្សពាក់ព័ន្ធផ្ទាល់ ១១ នាក់ មិនផ្ទាល់ ២៧ នាក់ យកទៅធ្វើចត្តាឡីស័ក។ ដោយឡែកអ្នកពាក់ព័ន្ធប្រយោលផ្សេងទៀត កំពុងស្រាវជ្រាវរកបន្ត ៕ប្រភព ៖​ Popular Magazine

Read More

សូមប្រយ័ត្ត! ស្ត្រីអ្នកម្នាក់ មានជំងឺកូ វី ដ ១៩ ធ្លាប់ទៅហូបការនៅខេត្តព្រៃវែង មានភ្ញៀវចូលរួម ៨០០ នាក់ …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្ត្រីអ្នកជំងឺកូវីដ ១៩ ម្នាក់ ឈ្មោះ ល.ស.ផ អាយុ ៣៥ ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex បានតេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២១ ធ្លាប់បានទៅចូលរូមពិធីមង្គលការនៅខេត្តព្រៃវែង កាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយនៅពេលនេះអាជ្ញាធរខេត្តព្រៃវែង បានរកឃើញមនុស្សពាក់ព័ន្ធផ្ទាល់ ១១ នាក់ មិនផ្ទាល់ ២៧ នាក់ យកទៅធ្វើចត្តាឡីស័ក។ ដោយឡែកអ្នកពាក់ព័ន្ធប្រយោលផ្សេងទៀត កំពុងស្រាវជ្រាវរកបន្ត ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់ដើមការឈ្មោះ ស៉ឹម កុសល និងប្រពន្ធឈ្មោះ សាន ចន្ធី ដែលមានភ្ញៀវចូលរួមក្នុងពិធីការ ចំនួន ៨០០ នាក់។ សូមបញ្ជាក់ថា ស្ត្រីខាងលើជាមន្ត្រីនគរបាលថ្នាក់ជាតិ បានចូលរួម មង្គលការមួយកន្លែងស្ថិតក្នុងភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ ។ ស្ត្រីអ្នកជំងឺធ្វើដំណើរពីភ្នំពេញដល់រោងការនៅវេលាម៉ោង ១២ ថ្ងៃត្រង់ ដោយមានអ្នករួមដំណើរចំនួន ៤ នាក់សរុប ៥ នាក់ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែក បើតាមការអះអាងរបស់ម្ចាស់ផ្ទះថាអ្នកទាំង ៥នាក់នោះ មិនបានទៅចូលរួមពិសាអាហារ នៅក្នុងរោងការទេ គឺហូបអាហារនៅតុក្រៅរោងការ (នៅផ្ទះការ) ដោយគ្មានអ្នកណាចូលរួមតុអាហារក្រៅពីពួកគាត់ ៥ នាក់នោះទេ ៕ ប្រភព៖ Fresh News

Read More

ក្នុងថ្ងៃខួបកំណើត អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ស្រីតូច ចំណាន ផ្អែមល្ហែមអស់ទាស់ (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើននាំគ្នារំភើបចិត្តនឹងពាក្យពេចន៍ផ្អែមល្ហែមខ្លាំងរបស់អ្នកឧកញ៉ា គិត ម៉េង បានបង្ហោះសារជូនពរឧត្តមភរិយាជាទីស្រឡាញ់គឺលោកជំទាវ ម៉ៅ ចំណាន ហៅ ស្រីតូច ចំណាន រួចមកហើយនៅក្នុងឱកាសថ្ងៃខួបកំណើតរបស់លោកជំទាវ តាមរយៈគណនីហ្វេសប៊ុកផេករបស់លោក ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយឡែកក្រៅពីពាក្យពេចន៍លើកសរសើរទៅលើរូបសម្រស់ ចរិយាសម្បត្តិ និង ការជូនពរគ្រប់សព្វទៅកាន់ឧត្តមភរិយាជាទីស្រឡាញ់ ក្នុងនោះអ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំនំខេកខួបកំណើតយ៉ាងស្រស់ស្អាតទុកពញ្ញាក់អារម្មណ៍លោកជំទាវ ម៉ៅ ចំណាន ក្នុងថ្ងៃពិសេសរបស់លោកជំទាវផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តាមរយៈវីដេអូខ្លីមួយក្នុងកម្មវិធីផ្លុំទៀនខួបកំណើតនេះ លោកជំទាវ ម៉ៅ ចំណាន បានរំលេចខ្លួនយ៉ាងស្រស់ស្អាត បែបសុភាពថ្លៃថ្នូរ ស័ក្ដិសមនឹងកិត្តិយសជាភរិយាសេដ្ឋីស្រុកខ្មែរ ហើយលើកដៃសំពះអរគុណស្វាមីប្រកបដោយករិយាទន់ភ្លន់ជានារីខ្មែរ ។ ទន្ទឹមនឹងការសំពះឱនលំទោនពីភរិយា អ្នកឧកញ៉ា គិត ម៉េង បានឱប និង ថើបលោកជំទាវពោរពេញដោយក្ដីស្រឡាញ់ពេញបេះដូង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

នៅពេលនេះអ្នកស្រី​ ទ្រី ដាណា បានជួប ម៉ែ រ៉ូស ដែរថាទៅបួស និង ម៉ែនឿន ដែលជាតារាសម្ដែងជើងចាស់ ថែមទាំងបានជូនថវិការហូតដល់…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅថ្ងៃទី ២៣ ខែ កុម្ភៈ ឆ្នាំ ២០២១ បើយោងតាមគណនីហ្វេសប៊ុករបស់អ្នកស្រីទ្រី ដាណា បានបង្ហោះថា៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្នកមីងទាំង២ ជាតារាសម្ដែងជើងចាស់ គេស្គាល់ថាម៉ែនឿន និងម៉ែរ៉ូស។ ខ្ញុំអត់ដឹងថាគាត់លំបាកទេ😥😥😥 ទើបឃើញព័ត៍មានថ្មីៗនេះ ឃើញអ្នកមីងរ៉ូស ទៅបួសទើបឆ្ងល់ ឥឡូវបានជួបគាត់ទាំង២ផ្ទាល់ហើយ។ អ្នកមីងទាំង២ ថាគ្រប់គ្នាយល់ច្រឡំមានអ្នកជួយគាត់ តែតាមពិតគឺមិនមែនដូចគេ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គិតទេ អ្នកមីងកំពុងជួបការលំបា ក នៅជំពា ក់ប្រាក់គេផង។ ដើម្បីសម្រាលការលំបាក នាងខ្ញុំជូនគាត់ម្នាក់ 5000$ ទុកជាទុនទៅថ្ងៃក្រោយ និងសង់អាស្រមមួយជូននៅខេត្តឧត្តរមានជ័យ ទុកគ្រាន់គាត់ទៅសម្រាក។ អ្នកមីងរ៉ូស ថាចង់មានមុខរបរលក់កាហ្វេ ភីហ្សា វិលទៅជីវិតស្ងប់សុខដូចពីមុនវិញ ចឹងនាងខ្ញុំ និងស្វាមី ក៏និយាយគ្នា ជួយថ្លៃជួលផ្ទះ ២ឆ្នាំដល់គាត់ ដើម្បីទ្រទ្រង់របរថ្មីនេះ។ អ្នកមីងទាំង២ ក៏សូមប្រកាសដល់អ្នកថតរឿង ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឬចម្រៀងផ្សេងៗ ចង់ហៅថត អ្នកមីងរីករាយថតណាស់ ព្រោះដើម្បីកម្រៃផ្គត់ផ្គង់ជីវភាព កុំយល់ច្រឡំថាអ្នកមីងធូរធារ ឈប់ថតអី គឺអ្នកមីងកំពុងជួបការលំបា ក កំពុងខ្វះខាត ត្រូវការបងប្អូនផ្ដល់ការងារដូចពីមុន 🙏🙏🙏 សូមបងប្អូនផល្លិតកម្មផ្សេងៗជួយហើយអ្នកមីងថតផង🙏🙏🙏

Read More

អីយ៉ាស! សុខៗ អេដ វីន បង្ហោះសារបង្ហាញដំរួយបែកបាក់ស្នេហា ឡើងផ្អើលអ្នកគាំទ្រ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លមកទស្សនិកជនក៏ធ្លាប់បានដឹងរួចមកហើយនូវទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម ស្អិតល្មួត របស់តារាសម្ដែងស្រស់សង្ហា លោក អេដ វីន និង អ្នកមេម៉ាយកូនពីរសាច់ចាំមួយរូប ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានបើកបង្ហាញជាសារធារណៈនូវចំណងស្នេហ៍នេះហើយ គេសង្កេតឃើញថាអ្នកទាំងពីរតែងបង្ហាញនូវភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញសង្គមជាញឹកញាប់ និង បានហៅគ្នាថាប្ដីប្រពន្ធពេញៗមាត់ទៀតផង ។ ទោះបីជា អេដ វីន និង គូស្នេហ៍ តែងបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នាស្ទើរតែរាល់ថ្ងៃក៏ពិតមែន តែកាលពីកន្លងមកក៏ធ្លាប់មានព័ត៌មានផ្អើលអស់មហាជនម្ដងរួចមកហើយ ពីការប្រកាសបែកបាក់គ្នាជាសាធារណៈនោះ ប៉ុន្តែចុងក្រោយក៏ត្រលប់មកត្រូវរ៉ូវគ្នាវិញ និង ថែមទាំងមានគម្រោងរៀបការជាមួយនឹងគ្នាទៀតផង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗនេះដែរ អេដ វីន ក៏បានស្រាប់តែបង្ហោះសារមួយនៅលើបណ្ដាញសង្គម បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជនជាខ្លាំង ក្រោយពីតារាប្រុសរូបនេះ បានសរសេរសារហាក់បង្ហាញដំរួយខ្លះៗពីការបែកបាក់គ្នាជាមួយគូស្នេហ៍ ដែលកំពុងមានភាពផ្អែមល្ហែមនឹងគ្នានេះ ។ នៅក្នុងសារនោះ អេដ វីន ក៏បានសរសេរថា ៖ «រឿងរ៉ាវស្នេហា ឆាកជីវិតមនុស្ស គ្មានអ្នកណាម្នាក់អាចដឹងមុននោះទេ ថ្ងៃនេះជួប ថ្ងៃស្អែកបែក គ្មានអ្នកណាអាចដឹងមុនឡេីយក្រៅពីខ្លួនយេីង សម្រាប់ខ្ញុំពេលនេះ ដូចអ្វីដែលខ្ញុំនិយាយខាងលេីអ៊ីចឹង ចាប់ពីពេលនេះតទៅ ខ្ញុំហេីយនឹងគាត់លែងត្រូវជាអ្វីនឹងគ្នាទៀតហេីយ កុំឆ្ងល់ថាមកពីអ្វី #ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនឹង» ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទោះបីជា អេដ វីន បានបង្ហោះពាក្យពេចន៍បែបនេះក្ដីនៅក្នុងបណ្ដាសង្គមក៏ពិតមែន តែយើងក៏មិនទាន់សន្និដ្ឋានបានថា លោកបានបែកពីគូស្នេហ៍ពិត ឬ យ៉ាងណានោះទេ ដោយរង់ចាំមើលតារាប្រុសរូបនេះចេញមកបញ្ចាក់ឱ្យកាន់តែច្បាស់បន្ថែមទៀតសិន ៕

Read More

បុគ្គលិកក្លឹប​កម្សាន្ត N8 ២ នាក់ និង ម្នាក់ទៀតនៅសង្កាត់ទន្លេបាសាក់ ឆ្លងកូ វី​ ដបំប្លែងខ្លួនថ្មី …

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី ២៣ ខែ​កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួង​សុខាភិបាល បាន​ចេញ​សេចក្ដី​ប្រកាស​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ-១៩ ថ្មី​ចំនួន ២៥ នាក់ ដែល​ក្នុង​នោះ​ចំនួន ២៣ នាក់ គឺ​ជា​ករណី​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទន្ទឹមនឹងនោះផងដែរ ក្នុងចំណោមអ្នកឆ្លងក្នុងសហគមន៍ ចំនួ​ន ២៣នាក់ ក្នុងព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ នៅព្រឹកនេះ ក្រសួង​បាន​បញ្ជាក់​ថា មាន​អ្នក​ជំ ងឺ ០៣ នាក់​គឺ​បាន​ឆ្លង​វីរុ ស​កូ វី ដ-១៩ បំប្លែង​ខ្លួន​ថ្មីប្រភេទ (SARS-CoV-2 UK variant 20l/501Y.V1, B.1.1.7) ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុគ្គល​ទាំង ០៣ នាក់​នេះ ត្រូវបានគេដឹងថា ម្នាក់​មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ និង ២ នាក់​ទៀត​ជា​អ្នក​នៅ​ក្លឹប​កម្សាន្ត N8 ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

Read More

អីយ៉ា! ធ្លាប់តែឃើញ ប៊ូខាវ ឡើងសង្វៀន ពេលនេះមកមើលស្តេចប្រដាល់រូបនេះច្រៀងម្តងមើលថាពិរោះប៉ុណ្ណា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ថៃ៖ ប្រិយមិត្តទាំងអស់ច្បាស់ជាបានជ្រាបច្បាស់ និង ស្គាល់ហើយអំពីស្តេចប្រដាល់ថៃដ៏ល្បីឈ្មោះដែលមានដើមកំណើតនៅក្នុងខេត្តសុរិន្ទ កីឡាករ Banchamek Buakaw។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Buakaw គឺជាកីឡាករមួយរូបដែលត្រូវបានគេចាត់ទុកថាជាស្តេចប្រដាល់សេរីអ្នកលេងក្បាច់គុណមុយថៃ ដ៏ល្បីឈ្មោះនៅក្នុងប្រទេសថៃ។ សម្រាប់ប្រវត្តិនៃការប្រកួតរបស់គាត់វិញ គឺគាត់ធ្លាប់បានឆ្លងកាត់ការប្រកួតចំនួន ២៥៦ ដង ក្នុងនោះឈ្នះ ២៣០ ដង ស្មើ ១២ ដង និង ចាញ់ចំនួន ២៣ ដងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រាប់សមិទ្ធផលដែលគាត់ទទួលបានធំៗ ក្នុងនោះគាត់ធ្លាប់បានឈ្នះជើងឯកពានរង្វាន់ Featherweight និង ព្រឹត្តិការណ៍ K-1 World Max ក្នុងប្រភេទទម្ងន់មធ្យម និង ស្រាល នៅកីឡដ្ឋាន Omnoi។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គួរបញ្ជាក់បន្ថែមដែរថា បើតាមការឱ្យដឹងពីប្រភពព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមផ្សេងៗបានឱ្យដឹងថា បុរសវ័យ ៣៩ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិផ្ទាល់ខ្លួនរហូតដល់ទៅ ១៧ លានដុល្លា គិតត្រឹមឆ្នាំ ២០១៩ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយយើងនៅតែឃើញគាត់រស់នៅជីវិតសាមញ្ញៗ។ កីឡាករមុខដែកស្បែកស្វិតរូបនេះ មិនត្រឹមតែជាកីឡាករប្រដាល់ដ៏ល្បីឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែថ្មីៗនេះគាត់ថែមទាំងមានសមត្ថភាពនៅក្នុងការច្រៀងទៀតផង។ សម្រាប់បទចម្រៀងដែលគាត់ច្រៀងមានចំណងជើងជាភាសាខ្មែរថា “ឈឺចាប់ពិត” ជាភាសាអង់គ្លេស “ True Pain”។ តាមរយៈវីដេអូនៅក្នុងបទចម្រៀងគឺបានបង្ហាញពីជីវិតស្នេហារបស់គាត់ដែលត្រូវបាននារីម្នាក់ក្បត់ លួចទៅមានអ្នកថ្មីដែលគេមានលុយ និង ទ្រព្យសម្បត្តិជាងគាត់ ហើយក្រោយមកក៏បានធ្វើឱ្យគាត់មានការឈឺចាប់ លែងចង់មានស្នេហាជាបន្តទៀត៕ បើចង់ជ្រាបច្បាស់សូមទស្សនាវីដេអូចម្រៀងខាងក្រោម៖

Read More

ដាញ់ ម៉ូនីកា ក្រោយរៀបការ ១១ ឆ្នាំ បានបង្ហោះសារយ៉ាងមានន័យចំពោះស្វាមីថា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីអតីតតារាសម្តែងស្រី ដាញ់ ម៉ូនីកា ធ្លាប់ជាតារាដែលទទួលបានការគាំទ្រនិង ចាប់អារម្មណ៍ជាច្រើន ពីសំណាក់បងប្អូនប្រជាជនខ្មែរ កាលកន្លងទៅ។ជាមួយគ្នានេះ អតីតតារាសម្តែងរូបនេះ បានផ្អាកពីអាជីពសម្តែងក្នុងវិថីសិល្បៈក៏ព្រោះ ត្រូវរៀបការនឹងបន្តកសាងគ្រួសារនៅឯទឹកដីប្រទេសអូស្ត្រាលី ដែលរូបនាងបានរៀបការជាមួយនឹងស្វាមី លោក ប៊ុន ថែល កាលពីចុងខែកុម្ភៈ ឆ្នាំ ២០១០មកម្ល៉េះ។ ជាក់ស្ដែងអ្វីដែលពិសេសនោះ ទោះបីជារៀបការ ១១ឆ្នាំហើយពិតមែន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែអតីតតារាស្រីរូបនេះ បានពោលពាក្យយ៉ាងផ្អែមល្អែមបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ៖ស្រលាញ់មនុស្សម្នាក់សូមកុំសួរអ្នកដទៃថាគាត់ស្អាតឬអត់ស្រឡាញ់មនុស្សម្នាក់សូមកុំសួរអ្នកដទៃថាគាត់នឹងសមនឹងខ្ញុំឬអត់ព្រោះថាក្ដីស្រលាញ់កើតចេញពីខ្លួនយើងហើយមិនមែនស្រឡាញ់ដើម្បីផ្គាប់ចិត្តអ្នកដទៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើស្រឡាញ់ពេញចិត្តមនុស្សម្នាក់សូមកុំគិតពីអតីតកាលរបស់គេថាអាក្រក់រឺល្អ ទោះ ថ្ងៃ ក្រោយ អ្នក ធ្វើ ល្អ រឺក៏ ធ្វើ អាក្រក់ ដាក់ ខ្ញុំ ក៏ខ្ញុំ ព្រម ទទួល យកនិងមិនមានពាក្យថាស្តាយក្រោយឡើយ នេះហើយគឺ ជា ពាក្សថាស្រឡាញ់ពិត11 year in love៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រភព៖khmerload ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More