នៅក្នុងថ្ងៃនេះ តារាចម្រៀង មាស សុខសោភា នឹងឈានជើងចូលទ្រនំថ្មីហើយ ដែលមានឈ្មោះថា ផលិតកម្មរាម ដោយទទួលបានតម្លៃខ្លួនខ្ពស់កប់ពពក ដោយអាចនឹងរាប់មុឹនដុល្លារក្នុងមួយខែៗឯណោះ។ ដោយឡែក បើយោងតាមកិច្ចសម្ភាសជាមួយនឹងលោក អុឹម ជីវ៉ា កញ្ញា មាស សុខសោភា បានបញ្ជាក់ឥតមានលាក់លៀមថា ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ ខ្លួននឹង សម្ភោធព្រឹត្តិការណ៍ដើរចូលក្នុងផលិតរាម ដោយថែមទាំងចេញបទចម្រៀង «ត្រលប់»ដែលជាបទថ្មី ដើម្បីបម្រើអារម្មណ៍បងប្អូនអ្នកគាំទ្រផងដែរ ចំណែកឯតម្លៃខ្លួនគឺ ហក់ដល់រាប់មុឺនដុល្លារក្នុងមួយខែ ដោយចាប់ពីពេលនោះទៅ មាស សុខសោភា នឹងក្លាយជាតារាចម្រៀងជាប់កិច្ចសន្យានៅក្នុងផលិតកម្មនេះផងដែរ។ ក្រៅពីទៀត កញ្ញាបានបញ្ជាក់បន្ថែមថា រឿងចូលផលិតកម្មមានការគាំទ្រឬអត់គឺអាស្រ័យទៅលើការគ្រប់គ្រងផលិត និងការច្រៀង ជាពិសេសគឺស្ថិតនៅលើអ្នកគាំទ្រ តើការគាំទ្របានកម្រិតណាដែរ ចំពោះអ្នកគាំទ្រជាច្រើនវិញ ក៏បានបរិយាយពីអារម្មណ៍រីករាយនិង រំភើបពិតៗ ដោយសារតែអាយដល ពួកគេបានមកប្រឡូកក្នុងវិស័យសិល្បៈវិញហើយដែរ៕ សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖
Read MoreDay: February 19, 2021
ក្រោយត្រូវចោរលួចយកកញ្ចក់ឡាន នេនទុំ បង្ហោះសារបែបនេះជូនពរដល់ចោរ យ៉ាងចាក់ដោត
កាលពីថ្មីនេះ តារាចម្រៀង លោក នេន ទុំ សម្តែងពីអារម្មណ៍ពិតៗឥតលាក់លៀមបន្តិចសោះឡើយ ខណៈពេលដឹងថារថយន្តត្រូវបានចោរគាស់កញ្ចក់ដែលសម្រាប់មើលខាងក្រោយ ទាំងសងខាងតែម្តង ធ្វើឲ្យខឹងចិត្តឆេវក៏បានជូនជាសារមួយទៅក្នុងហ្វេសប៊ុកផ្តាំទៅចោរតែម្តង។ ដោយឡែក តារាប្រុសរូបនេះ ត្រូវបានចោរគាស់យកកញ្ចក់ដែលសម្រាប់មើលខាងក្រោយ បាត់សូន្យឈឹង ស្របពេលដែលឡានរបស់លោក លើសថ្ងៃបង់ប្រាក់ទៅខាងធនាគារ៣ថ្ងៃមកហើយ ដែលនេះធ្វើឲ្យក្តៅចិត្តប៉ុន្តែមិនដឹងធ្វើយ៉ាងម៉េចក៏សរសេរជាអត្ថបទខ្លីមួយទៅក្នុងបណ្តាញសង្គមថា៖ ខ្ញុំសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅនិងកក់ក្តៅបំផុតដល់បងចោរ ដែលបងបានចំណាយពេលដ៍មានតំលៃរបស់បងមកលួចគាស់កញ្ចក់ឡានខ្ញុំទាំងសងខាងតែម្តង ក្នុងនាមខ្ញុំជាម្ចាស់ផ្ទាល់សូមចូលរួមអបអសាទរដែលបងលួចបានសំរេចយ៉ាងស្ងប់ស្ងាត់ចេញទៅយ៉ាងរលូត ដែលខ្ញុំមិនបានត្រៀមខ្លួនទាល់តែសោះ អរគុណបងដែលធ្វើអោយប្អូនភ្ញាក់ខ្លួនដូចខ្មោច៧ថ្ងៃ បន្ទាប់ពីបងបានលួចទៅប្អូនមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ព្រោះឡានប្អូននៀកខាងធនាគាទើបប្រាប់ថាលើសថ្ងៃបង់៣ថ្ងៃហើយ លូវត្រូវបងលួចកញ្ចក់ទៀតផ្ទួនតែម្តង បងបានបង្កើតភាពអស្ចារ្យណាស់សំរាប់ប្អូនពេលនេះ ប្អូនពិតជាគ្មានពាក្យអ្វីនិយាយក្រៅពីពាក្យថារំភើបខ្លាំង និងសរសើបងដែលមានសម្ថភាពល្អបែបនេះ ជាចុងក្រោយប្អូនសូមជូនពរបង៥ប្រការគឺ សូមអោយជួបប្រទះតែ ស្បែកជើងប៊ូល ដំបងឆក់ ទីប ដុំឥដ្ឋ និងជាពិសេសជួបប៉ូលីសគ្រប់លំដាប់ថ្នាក់កុំបីឃ្លាងឃ្លៀតឡើយ។ សូមអនុមោទនា ចំពោះអ្នកគាំទ្រក៏បានសម្តែងអារម្មណ៍ភ្ញាក់ផ្អើល ចំពោះសារសរសេរ របស់លោក នេន ទុំ ផងដែរ ដែលសារខ្លីនេះ មានលក្ខណៈ ចង់សើចផង អាណិតផង ប៉ុន្តែទោះបីជាយ៉ាងក៏ដោយក៏ពួកគេបានចូលរួមសោកស្តាយនូវការបាត់នូវកញ្ចក់ឡានទាំងសងខាងរបស់លោកផងដែរ៕ សូមចូលទស្សនារូបភាពខាងក្រោម៖
Read Moreមួយគូរទៀតហើយ! វ័យកំពុងពេញរៀន ដឹកដៃគ្នាចូលរោងការក្លាយជាប្ដីប្រពន្ធបាត់ ឯអ្នកកំដរវិញសុទ្ធតែក្មេងៗ
នាពេលថ្មីៗនេះ មហាជនកំពុងផ្ទុះការចាប់អារម្មណ៍ ទៅលើកូនកំលោះ កូនក្រមុំ មួយគូ រៀបការជាមួយគ្នាទាំងអាយុក្មេងវ័យ ដែលមហាជននាំគ្នាសង្ស័យថាមិនទាន់គ្រប់អាយុ ។ យោងតាម គណនីហ្វេសប៊ុកឈ្មោះ Boy Kaka បានបង្ហោះរូបភាពកូនកម្លោះកូនក្រមុំមួយគូ មានវ័យក្មេងៗ ថតឈុតរៀបការនិងគ្នា ដោយបង្ហោះនូវសារថា « អ៊ីជូនពរក្មួយឱ្យស្រលាញ់គ្នាដល់ចាស់នឹងរកស៊ីមានបាន » តាមរយៈរូបភាពនោះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល នាំគ្នាបញ្ចេញមតិជាច្រើនថា «ក្មេងៗម្លេះ? » ឯអ្នកខ្លះទៀត បានខំមិនទៅលើរូបភាពថា « មិនដឹងការហើយរកស៊ីអីទេ ខ្ញុំសរសើរហើយ ដែលឳពុកម្ដាយបណ្ដោយឱ្យកូនរៀបការតាំងក្មេងបែបនេះ» ។ យ៉ាងណាមិញ បើក្រឡេកទៅមើលអ្នកកំដរ កូនកំលោះ កូនក្រមុំវិញ ឃើញថាគឺមានវ័យក្មេងៗស្របាលគ្នាទៅ និងគូស្នេហ៍កូនកម្លោះ កូនក្រមុំផងដែរ ដែលគេឃើញមានស្លៀកពាក់ឈុតកំដរ ពណ៌បៃតង ឈរថតរូបអមជាមួយនឹងកូនក្រមុំ ។ ទោះបីជាយ៉ាងនេះក្ដី គេក៏ពុំទាន់ដឹងថា គូស្នេហ៍នេះ ពិតជាគ្រប់អាយុ ឬ មិនទាន់គ្រប់នៅឡើយទេ តែបើតាមច្បាប់ គឺមិនអនុញ្ញាតឱ្យអនីតិជន រៀបការទាំងវ័យក្មេងបែបនេះបានឡើយ ។ ក្នុងនោះដែរក៏មិនទាន់ដឹងថា តើមង្គលការនេះជាកូនចៅអ្នកស្រុកភូមិណា ខេត្តណានៅឡើយទេ ប៉ុន្តែមហាជនមួយចំនួនធំកំពុងផ្ទុះការរិះគន់ជាខ្លាំង ៕
Read Moreសិស្សសាលាឯកជនម្នាក់នេះ ចេញមុខសុំទោសសាធារណ: និងបញ្ជាក់ថា ឪពុកខ្លួនមិនមែនជា…(មានវីដេអូ)
កាលពីពេលថ្មីៗកន្លងទៅនេះ ព័ត៌មាននៃការដែលសិស្សសាលាឯកជនម្នាក់បានជិះឡាន របស់នគរបាលទៅរៀន បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំងនៅក្នុងសង្គមហ្វេស ប៊ុកអំពីមូលហេតុនៅពីក្រោយដែលធ្វើឲ្យសិស្សម្នាក់នេះ ហ៊ានធ្វើបែបនេះ។ យ៉ាងណាមិញ ក្រោយរងការរិះគន់ ពីសំណាក់មហាជន សមត្ថកិច្ចក៏បានស្រាវជ្រាវរកឃើញ មនុស្សបីនាក់ ដែលជាប់ពាក់ព័ន្ធ និងរឿងរ៉ាវនេះ។ បន្ទាប់ពីបានសាកសួរ និងសួរនាំពីសមត្ថកិច្ចរួចមក លោក តាន់ សម្បត្តិឧត្តម ដែលមានអាយុ១៩ឆ្នាំ និងជាសិស្សដែលកំពុងតែសិក្សានៅថ្នាក់ទី១១ ក៏បានចេញមុខសូមទោសជាសាធារណ:ដោយបានសារភាពកំហុសរបស់ខ្លួនប្រាប់ដល់មហាជនយ៉ាងដូច្នេះថា៖ ញុំបានសុំអភ័យទោស ពីបងប្អូនប្រជាពលរដ្ឋ និងស្ថាប័ននគរបាលជាតិ ដោយខ្ញុំបានបានប្រព្រឹត្តអំពើខុសឆ្គង ដោយចេតនាដោយបានយករថយន្តពាក់ស្លាកលេខនគរបាល និងសឺរ៉ែន ជិះទៅសាលារៀន ហើយខ្ញុំសូមបញ្ជាក់ថា ឪពុករបស់ខ្ញុំបាទមិនមែន ជាស្នងការនគរបាលរងរាជធានីភ្នំពេញទេ ដូចដែលសារព័ត៌មានបានផ្សព្វផ្សាយនោះទេ ជាក់ស្តែងឪពុករបស់ខ្ញុំបាទជាគ្រូពេទ្យ ខ្ញុំបាទសូមទទួូលកំហុស និងសន្យាថាឈប់ប្រព្រឹត្តអំពើបែបនេះតទៅទៀតហើយ៕ ចង់ដឹងហើយកាន់តែច្បាស់ថែមទៅទៀតនោះ សូមចូលរួមទស្សនាវីដអូខាងក្រោម៖
Read Moreទើបចូលរោងផង ខាងប្រុសរៀបរាប់ចំនុចពិសេសៗ ដែលខ្លួនលង់ស្រលាញ់ស្រីអាយុ ៤៧អស់៣ឆ្នំានោះក៌ព្រោះ…
លោកអ៊ឹម ជីវ៉ា បានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា « នារីៗមានអាយុច្រើនកុំទាន់ភ័យ ! កូនកម្លោះអាយុ២៣ឆ្នាំ កូនក្រមុំអាយុ46ឆ្នាំ។ ថ្ងៃនេះមកចូលរួមពិធីមង្គលការ អតីតតារាចំរៀងជើងចាស់ គឺអ្នកនាងសាន សុខកក្កដា ដែលបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកសុត វណ្ណស្មាវី !ពិធីមង្គលការមួយ បានធ្វើឲ្យមហាជនមានចាប់អារម្មណ៍ខ្លាំងផ្អើល ពេញក្រុងតាខ្មៅ ព្រោះតែក្រមុំសាច់ចាំមានអាយុដល់ជិត៥០ឆ្នាំទៅហើយ តែអាចអន្ទងបេះដូងកូនកំលោះ ទើបតែមានអាយុជាង២០ឆ្នាំ ឲ្យចូលរោងការតាមប្រពៃណី ដោយមានចាស់ទុំទាំងសងខាង និងមិត្តភក្តិ ចូលរួមជូនពរយ៉ាងអធិកអធម។ទោះបីខាង ស្រីមានវ័យចំណាស់អាយុច្រើនជាង២០មែន តែក៏អាចឆក់យកបេះដូងបុរសម្នាក់នេះចូលរោងការបានផងដែរ ពិធីមង្គលការនេះ គឺអញ្ជើញភ្ញៀវចូលរួមជិត២០តុ ដែលប្រារព្វធ្វើនៅថ្ងៃទី18.02.2021 នៅបុរីគ្រិសស្តាល់ ក្រុងតាខ្មៅ ខេត្តកណ្តាល »៕ ក្នុងនោះផងដែរ យោងតាមការរៀបរាប់ខាងស្រី គាត់ស្គាល់គ្នា ៣ឆ្នំាមកហើយ ដែលខាងប្រុស តាមស្រលាញ់គាត់នោះចំនែក ខាងប្រុស ក៌បានរៀបរាប់ពីចំនុចល្អខាងស្រី ផងដែរ សូមទស្សនាវីដេអូខាងក្រោមនេះ
Read Moreចម្រៀងមួយបទនេះរបស់ ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ទទួលបានការចាប់អារម្មណ៍ រហូតដល់ឯកឧត្ដម ខៀវ កាញារីទ្ធ ស៊ែភ្ជាប់រជាមួយពាក្យមួយឃ្លានេះថា…
ក្រោយផលិតកម្ម Galaxy Navatra បង្ហើបកាលពីម្សិលមិញថា បទចម្រៀងរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ផ្ទុះស្ទើរគ្រប់បទ ដោយមានអ្នកចូលមើលខ្ទង់លានដងក្នុងមួយបទៗនោះ ក្នុងនោះក៏មានបទចម្រៀងថ្មីមួយបទ ដែលច្រៀងរួមគ្នាជាមួយតារាស្រីពន្លកថ្មី កញ្ញា តន់ ច័ន្ទសីម៉ា ផងដែរគឺបទ «គ្រប់យ៉ាងព្រោះតែមេ»។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ មួយបទខាងលើនេះក៏ត្រូវបាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្ដម ខៀវ កាញារីទ្ធ ចូលទស្សនា និងស៊ែរចែករំលែកទៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន របស់លោកផងដែរ ដែលនេះជាមោទនភាព និងជាជោគជ័យយ៉ាងធំធេងរបស់ផលិតកម្ម Galaxy Navatra ៕ តោះ! ចង់ដឹងថាបទ «អ្វីគ្រប់យ៉ាងព្រោះតែមេ» មានអត្ថន័យយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
Read Moreតារាស្រុកខ្មែរម្នាក់ទៀតហើយ ខៀវ សានសាណា ជិះ Rolls-Royce ពាក់ស្លាកលេខពិសេសទៀត…
នៅក្នុងសង្គមសិល្បៈបច្ចុប្បន្ន គេសង្កេតឃើញតារាប្រុស-ស្រីល្បីៗ បានបង្ហាញភាពជោគជ័យរបស់ខ្លួនដោយការរស់នៅក្នុងជីវិតកាលីបហាយសូរ ប្រើប្រាស់របស់របរប៊្រេនៗថ្លៃៗ ជិះសុទ្ធតែរថយន្តទំនើបៗតម្លៃរាប់ម៉ឺនដុល្លារ ។ តួយ៉ាងនៅក្នុងប្រទេសកម្ពុជាយើង កន្លងមកគេឃើញមានអ្នកសិល្បៈប៉ុន្មានដួងមកហើយ រួមមាន តារាចម្រៀង ងួន ចាន់ដេវីត និង លោក ខេមរៈ សិរីមន្ត ជាដើម កំពុងប្រើប្រាស់រថយន្តទំនើបតម្លៃខ្ទង់លានដុល្លារ ម៉ាក Rolls-Royce ជិះជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឱ្យមហាជនស្ញប់ស្ញែងចំពោះជីវិតរស់នៅសុខស្រួលសម្បូរសប្បាយជាមួយរថយន្តទំនើបនេះយ៉ាងខ្លាំង ។ ដោយឡែកស្រាប់តែថ្មីៗនេះ ពិធីការិនីដ៏ឆ្នើមអ្នកនាង ខៀវ សានសាណា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនស្ទើរឡើយ បន្ទាប់ពីអ្នកនាងបានបង្ហាញរថយន្តទំនើបម៉ាក Rolls-Royce ដ៏ថ្មីសន្លាងមួយគ្រឿង បង្ហោះក្នុង Story ហ្វេសប៊ុកផ្លូវការរបស់ខ្លួន ។ មិនត្រឹមតែបង្ហាញរថយន្តស៊េរីទំនើបតម្លៃខ្ពស់កប់ពពកដល់អ្នកគាំទ្របានឃើញប៉ុណ្ណោះទេ ក្នុងនោះគេក៏ឃើញឡានរបស់ ខៀវ សានសាណា មានពាក់ស្លាកលេខពិសេសដោយដាក់ថា «កម្ពុជា K.SAN.01» ទៀតផង ដែលធ្វើឱ្យមហាជនជាច្រើនយល់ថារថយន្តនេះ ពិធីការិនីខាងលើទើបតែទិញក្ដៅៗ ៕
Read Moreស៊ែរលើកទឹកចិត្តម្នាក់កូនខ្មែរ! អាចឆ្នៃយន្តហោះខ្នាតតូចបង្ហោះពេញមេឃ … (មានវីដេអូ)
នាពេលថ្មីៗនេះមានវីដេអូមួយដែលមានការ ស៊ែរតៗនិងមានការកោតសរសើរជាច្រើន នេះបញ្ជាក់អោយឃើញថាកូនខ្មែរចាប់ផ្តើមបង្ហាញស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ ទៅកាន់ពិភពខាងក្រៅ ។ ដោយលែកមានយុវជនខ្មែរប៉ុន្មាននាក់ បានបង្ហាញស្នាដៃយន្តហោះដែលបង្កើតថ្មី ដោយពួកគេផ្ទាល់ ។ នេះគឺជាសមត្ថភាពដ៏អស្ចារ្យមួយសម្រាប់កូនខ្មែរមួយក្រុមនេះ ហើយសង្ឃឹមថាទៅថ្ងៃមុខពួកគេនិងបង្ហាញនៅភាពអស្ចារ្យជាងនេះបន្តទៅទៀត ដើម្បីមុខមាត់ប្រទេសកម្ពុជាយើង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូរបស់យុវជនមួយក្រុម ដែលមានសមត្ថភាពអស្ចារ្យដែលអាចធ្វើអោយ យន្តហោះបាន ខាងក្រោម៖ មានវីដេអូខាងក្រោម
Read Moreព្រះសង្ឃ សូត្រមន្តទាំងភ្នែកម៉ក់ៗ ពេលឃើញម្តាយក្មេកដឹកដៃកូនប្រសា មកវ៉ៃកូនប្រុសដល់រោងការ (វីដេអូ)
កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុកក្នុងប្រទេសថៃ បានផ្ទុះការចាប់អារម្មណ៍ខ្លាំងលើវីដេអូមួយ ដោយគេបានឃើញបុរសជនជាតិថៃម្នាក់បានលួចទៅរៀបការជាមួយប្រពន្ធថ្មី ទាំងដែលខ្លួនមិនទាន់បានលែងលះដាច់ស្រេចជាមួយប្រពន្ធដើម ។ បើតាមការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានចេញផ្សាយថា ពេលនេះអ្នកលេងបណ្ដាញសង្គមម្នាក់ៗកំពុងតែស៊ែរចែករំលែកនូវវីដេអូមួយនោះ ព្រោះតែឃើញម្ដាយបង្កើតរបស់បុរសលួចទៅរៀបការជាមួយប្រពន្ធថ្មីខាងលើ បានកាន់លិខិតអាពាហ៍ពិពាហ៍ស្របច្បាប់ និង ដឹកដៃកូនប្រសាស្រីរបស់ខ្លួនទៅរកការខុសត្រូវជាមួយកូនប្រុសបង្កើតខ្លួន ដែលកំពុងតែក្រាបផ្ទឹមចូលរោងជាមួយប្រពន្ធថ្មី ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ជានេះទៅទៀតនេះ ដោយទ្រាំនឹងទង្វើកូនប្រុសខ្លួនផិតក្បត់កូនប្រសាមិនបាន ស្រ្តីជាម្ដាយនោះបានចូលទៅទះតប់ ជេរប្រមាថកូនរបស់ខ្លួនក្នុងពិធី ស្របពេលដែលព្រះសង្ឃកំពុងតែចម្រើនព្រះបរិត្តឱ្យពរជ័យដល់កូនកំលោះកូនក្រមុំ ហើយគ្រានោះព្រះសង្ឃមិនអាចធ្វើអ្វីបានក្រៅតែពីធ្វើតាមតួនាទី ជាមួយនឹងការធ្វើភ្នែកម៉ក់ គួរអាណិត ។ ហេតុការណ៍នេះបានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនកំពុងតែបញ្ចេញមតិផ្សេងៗ ទៅលើបុរសម្នាក់នោះ ហើយទន្ទឹមនឹងនេះដែរ ម្តាយកូនកំលោះ និង កូនប្រសាស្រីក៏កំពុងតែរៀបចំពាក្យបណ្ដឹង ដើម្បីធ្វើការប្ដឹងផ្ដល់ទៅតាមនីតិវិធីច្បាប់ ព្រោះនេះជាទង្វើមួយដែលខុសនឹងច្បាប់ខណៈដែលមិនទាន់បានលែងលះដាច់ស្រឡះផងបែរជាហ៊ានលួចមកការជាមួយប្រពន្ធថ្មី ៕
Read Moreកំុចេះតែហ៊ាន! ពេលនេះស្គាល់មុខ អ្នកជិះរថយន្ត បំពាក់ស៉ីរ៉ែន ទៅសាលារៀននោះហើយគឺជាប្អូនរបស់…
ប្រិយមិត្តជ្រាបច្បាស់រួចហើយរឿងរ៉ាកក្រើកបណ្តាញសង្គមកាលពីថ្មីៗនេះរថយន្ត សឺរ៉ែន យ៉ាងណាមិញ មនុស្ស៣នាក់ មានពា.ក់ព័ន្ធក្នុងក.រណីក្មេងប្រុសជាសិស្សសាលាឯកជន នៅខណ្ឌជ្រោយចង្វារ ដែលបានប្រើប្រាស់រថយន្តពាក់ផ្លា.កលេខ នប បំពាក់ស៉ីរ៉ែន ជិះទៅសាលារៀន ត្រូវបានន.គរបាលនៃស្ន.ងការដ្ឋានន.គរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំ.ភ្លឺ។ នេះបើតាមលោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អ.គ្គស្នងការរងន.គរបាលជាតិ ស្នងការន.គរបាលរាជធានីភ្នំពេញ ជាអ្នកនាំពាក្យស្នងការដ្ឋានន.គរបាលរាជធានីភ្នំពេញ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈនេះ។លោក សាន សុខសីហា បានបញ្ជាក់ថា មនុស្ស៣នាក់ដែលពា.ក់ព័.ន្ធក្នុងក.រណីនេះ ត្រូវបានស.មត្ថកិច្ចនៃស្នងការដ្ឋានន.គរបាលរាជធានីភ្នំពេញ កោះហៅឲ្យចូលមកបំភ្លឺ រួមមានឈ្មោះ តាន់ សម្បត្តិឧត្តម ជាសិស្សសាលាឯ.កជន ដែលបានបើ.ករថយន្តផ្លា.កលេខ នប ទៅសាលារៀន ព្រមជាមួយម្ចាស់រថយន្តត្រូវជាបងប្រុសឈ្មោះ តាន់ វិទ្យាបុត្រ ជាមន្ត្រីន.គរបាលនៅបណ្ឌិតសភានគរបាលជាតិ រួមជាមួយម្ចាស់ដើមរថយន្តឈ្មោះ ភ័ណ្ឌ ជីវិន ជាមន្ត្រីន.គរបាលនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។លោកបន្តថា បន្ទាប់ពីបានការរាយការណ៍ពីប្រជាពលរដ្ឋ ក៏ដូចជាការចុះផ្សាយព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុកភ្លាម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការន.គរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់ក្រុម ការងារព័ត៌មាន និងប្រ.តិកម្មរហ័ស ធ្វើការសហការជាមួយការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋានន.គរបាលខណ្ឌជ្រោយចង្វារ ដើម្បីធ្វើការស្រាវជ្រាវ ឲ្យបានដឹងច្បាស់អំពីព័ត៌មាន ដែលបានចុះផ្សាយ នេះ។ ក្រោយពីធ្វើការចុះស្រាវជ្រាវ ដល់ទីតាំងសាលារៀនដោយផ្ទាល់ បានឲ្យដឹងថា ពិតជាមានសិស្សសាលាម្នាក់ឈ្មោះ តាន់ សម្បត្តិឧត្តម បានជិះរថយន្តផ្លា.កលេខ នប បំពាក់ស៉ីរ៉ែន មកសាលារៀនពិតប្រាកដមែន។រហូតមកដល់រសៀលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២១ ស.មត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក បានរកឃើញរថយន្តនេះ និងបាននាំយកទាំងរថយន្ត និងអ្នកបើកបរដើម្បីធ្វើការសួរនាំ នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋានន.គរបាលរាជធានីភ្នំពេញ។ នៅរសៀលថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២១ អ្នកពាក់ព័ន្ធទាំង៣រូប …
Read More