ជឿជាក់ថាប្រិយមិត្តជ្រាបច្បាស់រួចហើយថា ជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្រោយពេលដែលផេក Galaxy Navatra បានបង្ហោះសារមួយនៅលើគណនីផេកផ្ទាល់ខ្លួន ដោយបានសរសេរបង្ហោះជាលើកទីមួ យថា “ស៊េរីចាស់កុំចង់លេង ចង់រ៉េបឬចេញច្រកណា ទប់បានម៉ាស្រឡាញ់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្ងន់ៗឈឺតែម្តង បីសប្តាហ៍ល្បីដល់ទៅ៨បទ វាគឺជាប្រវត្តិសាស្រ្តក្នុងវិស័យចម្រៀងដែលមិនទាន់មានអ្នកណាអាចធ្វើបាន។ ខុសប្លែកពីតារាខ្លះល្បីមួយបទ អង្គុយអង្អែល ក្អេ ងក្អា ង លោក ព្រាប សុវត្ថិ ដាក់ម្ដងល្បី ៨ បទ ផ្ទុ ះះទាំងអស់ឲ្យស្គាល់ស៊េរីចាស់ តែបីសប្តាហ៍មានអ្នកចូលទស្សនាជាង២០លានដង”។ភ្លាមៗនោះដែរក៏មានអ្នកចូលទៅខំមិនរិះគ ន់យ៉ាងចាស់ដៃ មិនសំចៃមាត់ដោយនិយាយថាមិនគួរណាអ្នកកាន់ផេកផលិតកម្មធំមួយក្នុង ស្រុកខ្មែរ បែរជាសរសេរបង្ហោះពាក្យពេចន៍មិនសមរម្យបែបនេះសោះ។ស្រាប់តែបានមួយសន្ទុះ នៅក្នុងផេកផលិតកម្មខាងលើនេះក៏បានកែផុសឡើងវិញ ដោយសរសេរត្រឹមតែពាក្យពេចន៍យ៉ាងដូច្នេះថា “Idolសម្ថតភាពគួរឲ្យសសើរ អាចរ៉េបនឹងច្រៀងបត់បែនបានគ្រប់ទម្រង់នៃបទចម្រៀង កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញប្រាំបីបទត្រឹមតែ៣សប្តាហ៍មានអ្នកទស្សនាសរុបដល់ទៅជិត២០លានដង។ អរគុណបងប្អូនគាំទ្រទាំងអស់។ ក្នុងនោះមានខំមិនជាច្រើនប្រិយមិត្តចង់ជ្រាបច្បាស់សូមអានខំមិនខាងក្រោមមនេះ ៖
Read MoreDay: February 17, 2021
ផ្អើលសិស្សសាលាអន្តរទ្វីបអាមេរិកាំងជិះឡានស៊ឺរ៉ែនទៅរៀន ស្រាប់តែឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ចេញមកបកស្រាយច្បាស់ៗថា…
លោក គួច ម៉េងលី បានអះអាងថា សាលានឹងស្រាវជ្រាវលើបញ្ហានេះមានការរិះគ.ន់ជាច្រើនក្រោយពេលបានទទួលព័ត៌មានពីការយករថយន្តសឺរ៉ែនរបស់រដ្ឋជិះទៅរៀនលក្ខណៈឯកជនបែបនេះកុំថាឡើយឱ្យ កូនបើកទៅសាលារៀន ពេលមិនមានភារកិច្ច ឬចប់ម៉ោងការងារ រថយន្តសឺរ៉ែន ក៏មិនត្រូវបានអនុញ្ញាតឱ្យយកទៅប្រើប្រាស់លក្ខណៈឯកជននៅតាមទីសាធារណៈនានានោះឡើយប្រភពបានអះអាងថា រថយន្តសឺរ៉ែនរបស់ អង្គភាពនគរបាលនេះ ត្រូវបានគេឃើញសិស្សខាងលើជិះទៅរៀនជាច្រើនលើកមកហើយលោកវរៈសេនីយ៍ឯក សាន សុខសីហា ជំនួយការឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ ស្នងការនគរបាលរាជធានី បានបញ្ជាក់ថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកថា តើរថយន្តសឺរ៉ែនជាកម្មសិទ្ធិរបស់អង្គភាពណាមួយសូមរំលឹកផងដែរថា សិស្សសាលាអន្តរទ្វីបអាមេរិកាំងសាខាជ្រោយចង្វារ បានជិះរថយន្តសឺរ៉ែនរបស់នគរបាលមួយគ្រឿងទៅសាលា និងចតមុខសាលាយ៉ាងខែងរ៉ែងនាំឱ្យផ្ទុះការប្រតិកម្មយ៉ាងខ្លំាង ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងជាម្ចាស់សាលាអន្តរទ្វីបអាមេរិកាំង បានប្រាប់អង្គភាពព័ត៌មានថា ខាងសាលាមិនបានដឹងថារថយន្តខាងលើនេះជារបស់សិស្សរូបណានោះទេលោកក៏បានបញ្ជាក់ពីវិន័យ និងគោលការណ៍ក្នុងសាលារបស់លោកផងដែរថា មិនអនុញ្ញាតឱ្យសិស្សណាម្នាក់សំញ៉ែងតួនាទីឋានៈរបស់អាណាព្យាបាលនៅក្នុងសាលា ហើយក៏មិនអនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធ ឬអំណាចអាណាព្យាបាលនៅក្នុងសាលានោះឡើយលោកក៏បានឱ្យដឹងផងដែរថា សាលាមិនដែលមានអនុញ្ញាតឱ្យមានការប្រើប្រាស់រថយន្តបែបនេះមកចតនៅបរិវេណសាលានោះដែរ។
Read Moreក្រោយមានរឿ ងប្រធានគយចល័តតំបន់5 ចា ប់ឡានរបស់អង្គភាព រហូតធ្វើឱ្យយោធិនម្នាក់ បា ត់ ប ង់ ជី វិ ត ពេលនេះលោកត្រូវបានដ កចេញពីដំណែងហើយ ដោយជំនួយវិញដោយ…
នៅមុននេះបន្តិច បើយោងតាមការបង្ហោះរបស់លោក ផែង វណ្ណៈ នៅលើគណនីហ្វេសបុករបស់លោកបានឱ្យដឹងថា៖ «ដកហេីយ ដកហេីយ ដកលោក ឈួន សោភា ដាក់លោក យឹម ផល្លី ប្រភពច្បាស់ការពី ទីចាត់ការគយ និង រដ្ឋាករ បានអោយដឹងថា បន្ទាប់ពីមានការរិះ គ ន់ខ្លាំងទៅលេីទង្វើរបស់ លោក ឈួន សោភា ប្រធានគយចល័តតំបន់ ៥ ដែលបានចា ប់រថយន្តអង្គភាពយោធាការពារព្រំដែន រហូតបណ្ដាលអោយទាហានការពារព្រំដែនម្នាក់តូ ចចិត្តរត់ទៅច ង ក ស ម្លា ប់ ខ្លួននោះ ពេលនេះ ថ្នាក់លេីបានដក លោក ឈួន សោភា ឡេីងមកអគ្គនាយកដ្ឋានគយ និង រដ្ឋាករ ដេីម្បីស៊េីបអង្កេត ។ ប្រភពបានអោយដឹងទៀតថា លោក យឹម ផល្លី អនុប្រធានគយចល័តតំបន់៥ ត្រូវបានថ្នាក់លេីតែងតាំងអោយឡេីងជាប្រធានស្ដីទីជំនួសលោក ឈួន សោភា ។ គួររំលឹកផងដែរថា មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីយោធិនវ័យក្មេងក្នុងកងការពារព្រំដែនគោកលេខ៥០៣ បានសម្រេចចិត្តច ង ក សំ លា ប់ ខ្លួន ព្រោះតូ ចចិត្តគយចល័តតំបន់៥ ចាប់រថយន្ត Hilux Vigo ផលិតឆ្នាំ2013 របស់លោកដែលទិញជិះនិងបំរើអង្គភាពរាប់ឆ្នាំ ទោះបីជាលោកមេបញ្ជាការកងការពារព្រំដែន៥០៣ ស្នើសុំ យ៉ាងណាក៏ដោះស្រាយមិនចេញ។ ដែលហេតុការដ៏ត ក់ស្លុ តនេះដែរត្រូវបានលោកឧត្តមសេនីយទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការយោធភូមិភាគទី៥ បង្ហោះសារនៅលើ Facebook…
Read Moreលោកជំទាវ ហ៊ុន សុីណាត និយាយទៅកាន់លោកស្រី ទ្រី ដាណា រឿងលោកពូ ដែលលុតជង្គង់ថ្វាយបង្គំ សុំការអធ្យាស្រ័យពីម្ចាស់ឡានថា…
បើយោងតាមទំព័រហ្វេសប៊ុករបស់លោកស្រីបានបង្ហោះនិងរៀបរាប់ពីលោកពូម្នាក់ឲ្យដឹងថា៖ «ប្រហែលជាខែ១២ ឆ្នាំមុននេះ ខ្ញុំឃើញគេបង្ហោះរូបលោកពូម្នាក់នេះ លុតជង្គង់ថ្វាយបង្គំសុំ ការអធ្យាស្រ័យពីម្ចាស់ឡាន ពិតជាអាណិតគាត់ណាស់កាលនោះចង់ជួយគាត់ដែរ តែឃើញគេប្រកាសជួយច្រើនហើយ ក៏ទៅជួយអ្នកផ្សេងវិញ។ ឥឡូវ ទៅជាអ្នកជួបគាត់បង្ហោះថា មិនទាន់មានអ្នកទៅជួយគាត់ ចឹងខ្ញុំនឹងបំពេញបំណងគាត់ ជួយគាត់ដើម្បីលើកទឹកចិត្ត ឱ្យមានការតស៊ូក្នុងជីវិតបន្ថែមទៀត។លឺអ្នកជិតខាងគាត់ ថាលោកពូនេះ គាត់ដឹកថ្នាំលក់ ចិញ្ចឹមកូន និងប្រពន្ធ ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ។ យឺតបន្តិចហើយលោកពូ តែនាងខ្ញុំនឹងលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់លោកពូ ខ្ញុំនិងជួយលោកពូ»។ ក្រោយពីការឃើញបង្ហោះបែបនេះ ស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានឃើញក៏បានចែករំលែកនិងសរសេរថា៖ «មានច្រើនហើយក្មួយអារឿងប្រាប់ថាជួយបែរជាមិនជួយវិញនោះ អ្នកខ្លះគ្រាន់តែសម្ដែងឲ្យញាតិមើលក្រោយមកធ្វើមិនដឹងរហូតមនុស្សនោះស្លា ប់បាត់ទៅ ខ្លះទៀតគាត់អត់អីក៏រត់ទៅបួស ចង់តែសើចទេហេតុអីចាំបាច់សម្ដែងម្ល៉េះលោកព្រះ។»។ សូមរម្លឹកបន្តិចថា មានហេតុការណ៍គ្រោះថ្នាក់ចរាច រណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃទី១០ខែធ្នូឆ្នាំ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យ២ខណ្ឌមានជ័យរាជធានីភ្នំពេញ។ ក្រោយកម្លាំងស មត្ថកិ ច្ចជំនាញផ្នែកចរាច រណ៍ចុះធ្វើការសម្របសម្រួលលោកពូវ័យចំណាស់វ័យ៦៨ឆ្នាំបានលត់ជង្គង់សំពះទាំងជើងឈឺស្ទើរតែក្រោកឈរមិនរួចសុំទោសខាងម្ចាស់រថយន្តព្រូសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុតែម្ដង៕
Read Moreចំប៉ីខ្មៅ បង្ហាញអារម្មណ៍រំភើប ជាលើកទី១ ក្នុងឆាកជីវិត មានប្រាក់ដើម្បីធ្វើរឿងនេះ (មានវីដេអូ)
តណាស់ ក្រោយពេលដែលបាត់មុខយូរក្នុងបណ្តាញសង្គមហ្វេសប៊ុកមួយរយៈពេលវែងមក ពេលនេះ ចំប៉ីខ្មៅបានលេចមុខសារជាថ្មី តែអ្វីដែលពិសេសជាងលើកមុនៗនោះគឺ ការត្រលប់មកលើកនេះ ចំប៉ីខ្មៅបានបង្ហាញនូវរាល់សកម្មភាពដែល ហាក់មានប្រយោជន៍សម្រាប់មហាជនទូទៅ ជាក់ស្តែងដូចជាការចែករំលែករឿងអតីតកាលជូរចត់របស់ខ្លួនដែលធ្លាប់ឆ្លងកាត់ និង ការព្រមស្ម័គ្រចិត្តព្រឹក្សាយោបល់ពីបញ្ហាច្បាប់ ជួយជនក្រីក្រដូចជាខ្លួនជាដើម។ គួរបញ្ជាក់ថា ចំប៉ីខ្មៅបានបង្ហាញអារម្មណ៍រំភើបខ្លាំងបំផុត ក្រោយពេលខ្លួនធ្វើរឿងមួយនេះ។ លើសពីនេះទៅទៀត នេះគឺ សុំសរសើរ ដែលរូបលោកបានផ្លាស់ប្តូរគំនិត ពីការកាត់បន្ថយចំណាយប្រាក់លើរឿងអត់ប្រយោជន៍ហើយ បែរមករឿងមានប្រយោជន៍ទាំងនេះវិញ។ គួរបន្ថែមថា ចំប៉ីខ្មៅបានបង្ហោះវីដេអូមួយ ជាមួយនឹងសំណេរខ្លីខ្លឹម ថា ៖ លើកទី១ក្នុងជីវិត ដែលខ្ញុំអាចចូលបណ្ណាគារើសសៀវភៅដែលខ្លួនស្រឡាញ់ ដែលត្រូវការ ដោយក្ដីរំភើបបំផុត នេះជាកាដូដែលជាទឹកចិត្តរបស់បងៗប្អូនពូមីងដែកបានឱ្យនាងថ្ងៃចូលឆ្នាំចិនកន្លងទៅ៕ បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
Read Moreត្រៀមកង្ហាសាកថ្មឱ្យហើយទៅ! ពីស្អែកនេះ ដា ច់ភ្លើ ង ១០ ខណ្ឌនៅភ្នំពេញ ៤ ថ្ងៃជាប់ៗគ្នា…
នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០១ អគ្គិសនីកម្ពុជា បានសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីក ផ្លូវ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំយ៉ាងណាក៏ដោយក្តី ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕ សូមមើលសេចក្ដីជូនដំណឹង និងតំបន់ដែលត្រូវផ្ដា ច់ភ្លើ ង៖
Read Moreសម្តេច ស ខេង ប្រកាសត្រៀមទម្លាក់ស័ក្តិនគរបាលដែលដុះក្បាលពោះធំៗ…
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសពីការរៀបចំត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលទាំងឡាយណា ដែលដុះក្បាលពោះធំៗហួសប្រមាណពេក។ ការប្រកាសរបស់សម្តេចក្រឡាហោមបានធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងឱកាសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តចំនួន ៥០គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន១៩ នៅក្នុងប្រទេសកម្ពុជា។ បើតាមសម្តេចក្រឡាហោម ស ខេង ការត្រៀមទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះ គឺជាកំណែទម្រង់របស់ក្រសួងមហាផ្ទៃ។ សម្តេចបានលើកឡើងថា ការធ្វើកំណែទម្រង់ មិនមានការកំណត់ទេ ពោលត្រូវតែធ្វើរហូតជានិច្ច។ «មានអ្នកព័ត៌មានសួរខ្ញុំថា តើកំណែទម្រង់ពេលណាទើបចប់? ការធ្វើកំណែទម្រង់ត្រូវធ្វើរហូតហ្នឹង។ បើមន្ត្រីនគរបាលដុះក្បាលពោះបែបហ្នឹង ទៅចាប់ជនល្មើសឯណាបាន?» នេះជាការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ដែលបានថ្លែងនៅចំពោះមុខរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គលេខាធិការរង អគ្គស្នងការ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការនគរបាលខេត្ត អធិការនគរបាលស្រុក និងមន្ត្រីនគរបាលជាតិជាច្រើនរូប។ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងដែរថា មិនមែនមានតែការទម្លាក់ស័ក្តិមន្ត្រីនគរបាលដែលដុះក្បាលពោះទេ គឺក្រសួងមហាផ្ទៃ នៅមានកំណែទម្រង់ជាច្រើនទៀត ហើយកំណែទម្រង់នេះទៀតសោត គឺនឹងធ្វើឡើងតាមរយៈការបង្កើតជាច្បាប់តែម្តង។ ក្នុងឱកាសនោះ សម្តេចក្រឡាហោម ក៏បានបង្គាប់ឲ្យមន្ត្រីនគរបាលជាតិ២រូប ដែលមានដុះក្បាលពោះ ឡើងមកធ្វើការវិកាយដេកផ្កាប់មុខ ដោយប្រើកែងដៃទាំងពីរជាទម្រ ឲ្យបានរយៈពេល ២នាទីផងដែរ។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ក៏បានប្រកាសធ្វើកំណែទម្រង់លែងឲ្យមានមន្ត្រីនគរបាល ដែលមិនចេះអក្សរ នៅក្នុងក្របខណ្ឌបន្តទៀតហើយ។ ថ្លែងក្នុងឱកាសជួបសំណេះសំណាល ជាមួយកងបោសសម្អាតគ្រា ប់យុទ្ធភណ្ឌមិនទាន់ផ្ទុ ះ ក្រោមទឹក សម្តេចក្រឡាហោម បានឲ្យដឹងថា កាលសម័យសង្គ្រាម ការជ្រើសរើសមន្ត្រីនគរបាលគ្រប់ប្រភេទ ឲ្យតែកាន់កាំភ្លើ ងកើត ប៉ុន្តែនៅសម័យសន្តិភាពនេះ ចំពោះមន្ត្រីនគរបាល ដែលចូលបម្រើការងារថ្មីត្រូវចេះអក្សរ…
Read Moreសង្វេគណាស់!ជួយស៊ែរឲ្យសាច់ញាតិគាត់បានដឹងឃើញផង ស្រ្តីខ្មែរម្នាក់ធ្វើការនៅប្រទេសថៃ បានទទួលមរ ណភា ព ដោយសារតែ…
នៅព្រឹកថ្ងៃនេះដែរ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ ស្រីវី លក់ឡេ បានចែករំលែកនូវដំណឹងដ៏ក្រៀមក្រំមួយ ខណៈមានស្រ្តីខ្មែរយេីងម្នាក់ឈ្មោះ ហេន អាយុ ៤១ឆ្នាំ ធ្វេីការនៅប្រទេសថៃ បានទទួលម រណ ភា ព ដោយសារតែជំងឺគាំងបេះដូង ពិតជាគួរឲ្យរន្ធ ត់ចិត្តខ្លាំងណាស់។ ម្ចាស់គណនីហ្វេសប៊ុកខាងលើបានសរសេររៀបរាប់ឲ្យដឹងថា៖«បងប្អូននៅក្នុងហ្វេសប៊ុកជួយស៊ែរម្នាក់មួយផង ដេីម្បីឲ្យសាច់ញាតិបងប្អូនគាត់បានឃើញទាំងអស់គ្នា គាត់បានស្លា ប់ហើយ កម្មករចំណាកស្រុកនៅប្រទេសថៃ នៅថ្ងៃទី14 ថ្ងៃដែលគាត់លាចាកលោកជាថ្ងៃចុងក្រោយរបស់គាត់ សូមជួយស៊ែរយកបុណ្យផង ខ្មែរជួយខ្មែរក៏ប្រទេសថៃ»។ ពិធីបុណ្យត្រូវបានរៀបចំធ្វើឡេីងតាមប្រពៃណីនៅប្រទេសថៃ ដោយមានការចូលរួមពីបងប្អូនខ្មែរនៅទីនោះប្រហែលជាជាង ១០នាក់តែប៉ុណ្ណឹង ពិតជាគួរឲ្យសង្វេគចិត្តខ្លាំងណាស់។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋាន មហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញាណក្ខន្ធបងស្រី ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
Read Moreនៅចាំបានទេលោកពូ ដែលលុតជង្គង់ថ្វាយបង្គំ សុំការអធ្យាស្រ័យពីម្ចាស់ឡាន?នៅថ្ងៃនេះ លោកស្រី ទ្រីដាណា និង ស្វាមី បានស្កាត់ទៅជួបផ្ទាល់ហើយ ថែមទំាងបានជូនថវិកា រហូតដល់ទៅ…(មានវីដេអូ)
វេលាថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ពីលោកពូម្នាក់ ហើយភ្ជាប់សារប៉ុន្មានម៉ាត់ដ៏គួរឲ្យចាប់អារម្មណ៍ថា ៖ “ប្រហែលជាខែ១២ ឆ្នាំមុននេះ ខ្ញុំឃើញគេបង្ហោះរូបលោកពូម្នាក់នេះ លុតជង្គង់ថ្វាយបង្គំសុំការអធ្យាស្រ័យពីម្ចាស់ឡាន ពិតជាអាណិតគាត់ណាស់ កាលនោះចង់ជួយគាត់ដែរ តែឃើញគេប្រកាសជួយច្រើនហើយ ក៏ទៅជួយអ្នកផ្សេងវិញ។ ឥឡូវ ទៅជាអ្នកជួបគាត់បង្ហោះថា មិនទាន់មានអ្នកទៅជួយគាត់ ចឹងខ្ញុំនឹងបំពេញបំណងគាត់ ជួយគាត់ដើម្បីលើកទឹកចិត្ត ឱ្យមានការតស៊ូក្នុងជីវិតបន្ថែមទៀត។លឺអ្នកជិតខាងគាត់ ថាលោកពូនេះ គាត់ដឹកថ្នាំលក់ ចិញ្ចឹមកូន និងប្រពន្ធ ស្នាក់នៅផ្ទះជួលម្ដុំទួលសង្កែ។ យឺតបន្តិចហើយលោកពូ តែនាងខ្ញុំនឹងលើកទឹកចិត្ត ផ្ដល់កម្លាំងចិត្តដល់លោកពូ ខ្ញុំនិងជួយលោកពូ”។ នៅមុននេះបន្តិច នាថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា និងស្វាមី បានទៅជួបលោកពូ ដល់ផ្ទះហើយ ក្រោយស្តាប់រឿងរ៉ាវមួយចំនួនទៀត ពីលោកពូ កើតក្តីអាណិត ថៅកែហាងពេជ្រ រូបនេះ បានសម្រេចចិត្តជូនថវិកា លោកពូ ដល់ទៅ ៣០០០ ដុល្លារ សហរដ្ឋអាមេរិក ឯណោះ ដើម្បីសម្រួលការលំបាក របស់លោកពូ។ ដើម្បីជ្រាប កានតែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖
Read Moreពិតជាគំរូ ! ស្រុកបន្ទាយស្រី បំពាក់កាមេរ៉ាសុវត្ថិភាព នៅតាមកន្លែងសំខាន់ៗ ចាប់សកម្មភាពចោរលួ ច ឆ ក់ ប្ល ន់នានា…
ថ្មីៗនេះ យោងតាមផេកផ្លូវការរបស់អភិបាលស្រុកបន្ទាយស្រី លោក ឃឹម ហ្វីណង់ បានឱ្យដឹងថា ខាងរដ្ឋបាលស្រុកបន្ទាយស្រី ចាប់ផ្ដើមបំពាក់កាម៉េរ៉ាសុវត្ថិភាព នៅតាមចំណុចគោលដៅសំខាន់ៗ នៅក្នុងស្រុកបន្ទាយស្រី ដើម្បីទប់ស្កាត់ការប្រព្រឹត្តអំពើល្មើសច្បាប់នានានៅក្នុងស្រុក ជាពិសេសចំពោះបទល្មើសចរាចរណ៍ ការរត់គេចវេស ចោរលួចឆ ក់ប្ល ន់ ក៏ដូចជាការគ្រប់គ្រងការកកស្ទះចរាចរណ៍ និងសណ្តាប់ធ្នាប់ទូទៅផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ កាមេរ៉ាសុវត្ថិភាពទាំងនេះ មានសមត្ថភាពឃ្លាំមើល ២៤ ម៉ោងលើ ២៤ ម៉ោង អាចងាករេ និងទាញយករូបភាពជិតឆ្ងាយបាន ដើរដោយថាមពលសូឡាស្វ័យប្រវត្តិ និងភា្ជប់ជាមួយប្រព័ន្ធអ៊ីនធឺណេត ដោយបញ្ជូលរូបភាពដោយផ្ទាល់ទៅកាន់គណៈបញ្ជាការឯកភាពស្រុក ព្រមទាំងមានអង្គចងចាំដែលអាចរក្សាទុកទិន្នន័យបានពេញមួយខែដោយមិនចាំបាច់លុបចេញ ។ អភិបាលស្រុកបន្ទាយស្រីបានបញ្ជាក់ផងដែរថា ទាំងនេះគឺធានាឱ្យបាននូវសុខសុវត្ថិភាពល្អនៅតាមភូមិឃុំ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការជំរុញឱ្យមានការគោរពច្បាប់ត្រឹមត្រូវ នឹងផ្តល់ទំនុកចិត្ត ព្រមទាំងបង្កើនភាពទាក់ទាញបន្ថែមទៀតដល់អ្នកទេសចរដែលអញ្ជើញមកទស្សនានៅក្នុងស្រុក ៕
Read More