ដូចដែលបងប្អូនមួយចំនួន ប្រាកដជាបានដឹងរួចមកហើយថា កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការចែករំលែក វីដេអូឃ្លីបមួយ ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន ។ នៅក្នុងវិដេអូឃ្លីបនោះ មានការប្រើប្រាស់ពាក្យសម្តីមិនសមរម្យ អមជាមួយក្បាច់រាំ ដែលសម្តែងឡើងដោយក្មេងប្រុសមួយក្រុម។ ដោយឡែកក្រោយពីមហាជន បានទស្សនាហើយក៏ផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក ដោយមិនដាក់មាត់ ព្រោះតែក្រុមក្មេងទាំងអស់នោះ បានប្រើពាក្យសម្តីមិនសមរម្យ ទៅលើមនុស្សស្រី ដែលពាក្យពេចន៍ទាំងអស់នេះ បានជះឥទ្ធិពលអាក្រក់ទៅដល់ជំនាន់ក្រោយ និងសង្គមជាតិយើងផងដែរ។ ក្រោយពេលចេញវិដេអូឃ្លីបនេះហើយ ក៏ដូចជាមានអ្នករិះគន់ឡើងមួយឆ្អែតមាត់ហើយនោះ ក្រុមក្មេងៗទាំងអស់នោះ ក៏បានលុបចោលនូវវិដេអូរបស់ខ្លួន ហើយក៏បានធ្វើការសុំទោសជាសាធារណៈ ទៅកាន់មហាជន គ្រប់គ្នា ព្រោះតែខ្លួនដឹងកំហុសហើយ។ បើងាកមកមើលគណនីហ្វេសប៊ុករបស់លោកជំទាវ ហ៊ុន ស៊ីណាត វិញ លោកជំទាវ ក៏បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានលើកឡើងបែបនេះថា “ពួកអាកេីតពីរន្ធស្រឡៅបៅដោះឆ្កែនេះមិនគួរអោយវារួចខ្លួនសោះហៅវាទៅអប់រំចេញហេីយធ្វេីកិច្ចសន្យាកុំអោយវាជេរទៀតទេីបត្រឹមត្រូវ ។ ម្យ៉ាងទៀតសកម្មភាពធ្វេីនេះវាខុស ប៉ុន្តែវាដឹងមុនថាសព្វថ្ងៃនេះវាមានវប្បធម៌ ធ្វេីខុសសូមទោសមានទីផ្សារពេញនិយមត្រូវប៉ាន់ល្អ ជេរម៉ាសប្បាយរួចខ្លួនបាត់ ៕
Read MoreDay: February 15, 2021
ក្ដីសុខពេញទី អ្នកសិល្បៈល្បីៗ ៧ គូ ចាយភាពផ្អែមល្ហែម សុភមង្គលខ្លាំងក្នុងថ្ងៃ ១៤ កុម្ភៈ
នៅថ្ងៃ ១៤ កុម្ភៈ ជាថ្ងៃទិវានៃក្ដីស្រឡាញ់ ក្នុងនោះយើងសង្កេតឃើញនៅលើបណ្ដាញសង្គមមានសិល្បករ សិល្បការិនី ជាច្រើនបានយកថ្ងៃនោះចូលរួមអបអរ ដោយមានគូស្នេហ៍សិល្បៈខ្លះបានជូនបាច់ផ្កាគ្នា ហើយបាននាំគ្នាលម្ហែកាយនៅតាមទីកន្លែងផ្សេងៗគ្នា ព្រមទាំងញ៉ាំអាហារជុំគ្នា ដើម្បីបង្ហាញពីក្ដីសុខ ភាពផ្អែមល្ហែម និង សុភមង្គល ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ។ ក្នុងចំណោមអ្នកសិល្បៈជាច្រើនគូ យើងចាប់អារម្មណ៍ទៅលើគូស្នេហ៍អ្នកសិល្បៈយើង ៧ គូ មានដូចជា ៖ ១. ក្រុមគ្រួសារតារាចម្រៀងលោក ខេមរៈ សិរីមន្ត ២. ក្រុមគ្រួសារ អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា ៣. តារាសម្ដែង ម៉ាក សែនសូនីតា និង ស្វាមី ៤. ក្រុមគ្រួសារពិធីការិនី កែវ ចាន់និមល ៥. ពិធីករ ជា វិបុល និង ពិធីការិនី គង់ សុជាតិ ៦. អ្នកនាង សួស វិហ្សា និង លោក ថមមី ៧. លោក ណា ខុន និង គូស្នេហ៍
Read Moreចៃដន្យគ្នាម្ល៉េះ! ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ លោកឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា បង្ហោះសារក្នុងពេលតែមួយ បង្ហាញពីការលើកទឹកចិត្តខ្លួនឯង ដូចគ្នា ដោយនិយាយបែបនេះថា…
ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា មួយរយៈពេលមុន លោកជំទាវ ដេត ម៉ាលីណា បានប្រកាសជាសាធារណៈ អំពីការបែ កបា ក់គ្រួសារ ជាមួយអតីតស្វាមី គឺលោកឧកញ៉ាចិត្តធម៌ឌួង ឆាយ ដែលជាបុគ្គលដ៏ល្បីឈ្មោះមួយរូប ហើយក៏ត្រូវបានមហាជនជាច្រើនបានស្គាល់ រូបលោក តាមរយៈការជួយដល់សង្គមជាច្រើននាពេលកន្លងមក។ ជាការចៃដន្យណាស់ កាលពីថ្ងៃម្សិលមិញនេះ គឺជាច្រើនថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ នៅលើណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧកញ៉ា ឌួង ឆាយ និង ហ្វេសប៊ុករបស់លោកជំទាវ ដេត ម៉ាលីណា បានបង្ហោះសារ គួរឲ្យអាចអារម្មណ៍ យ៉ាងខ្លាំង ចំពេលតែមួយដែលលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះដូចគ្នា។ នៅក្នុងសាររបស់លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះសារថា “ថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ត្រូវស្រលាញ់ និងលើកទឹកចិត្តខ្លួនឯងអោយបានច្រើនៗ អ្នកណាក៏អាចបោះបង់ចោលយើងដែរពេលដែលយើងមានទុក្ខលំបា ក ប៉ុន្តែដា ច់ខាតសូមកុំបោះបង់ចោលខ្លួនឯង ខំប្រឹងហាត់ប្រាណដើម្បីសុខភាព ដំណើរឆាកជីវិតនៅវែងឆ្ងាយ ខំប្រឹងធ្វើល្អអោយអស់ពីលទ្ធភាពនោះយើងនឹងមិនមានវប្បិត្តីសារី។ ពេលវេលានឹងបកស្រាយអ្វីៗគ្រប់យ៉ាង ឌួង ឆាយ។ ចំណែកនៅក្នុងគណនីហ្វេសប៊ុករបស់លោកជំទាវ ដេត ម៉ាលីណា ក៏បានបង្ហោះសារថា”រីករាយថ្ងៃនៃក្តីស្រលាញ់ នាងខ្ញុំសុំជូនពរបងប្អូនពូមីង អោយមានក្តីសុខនៅក្នុងក្រុមគ្រួសារ សំរាប់អ្នកនៅលីវវិញត្រូវចេះបង្កេីតក្តីស្រលាញ់អោយខ្លួនឯងអោយបានច្រេីន ពេលខ្លះក្តីស្រលាញ់យេីងត្រូវចេះបង្កេីតអោយខ្លួន ចំពោះមនុស្សដែលយេីងស្រលាញ់និងក្រុមគ្រួសាររបស់យេីងអោយបានច្រេីនណា អត់បានផ្កាសោះហេហេតែសប្បាយចិត្តខ្លាំង ផ្កាមិនបានបញ្ចាក់នៃអោយក្តីស្រលាញ់ទេ”។
Read Moreលោកស្រី ទ្រី ដាណា ឆ្លើយតបបង្ហាញឯកសារច្បាស់ៗ ក្រោយអាជ្ញាធររុះផ្ទាំងប៉ាណូចេញ
នៅរសៀលថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា កំពុងមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញរូបភាពមួយចំនួនបង្ហាញពីសកម្មភាពអាជ្ញាធរធ្វើការរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោកស្រី ទ្រី ដាណា ចេញពីលើផ្លូវ ។ ជុំវិញការរុះរើនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុលម្អិតនោះទេ ប៉ុន្តែមានមតិមួយចំនួនលើកឡើងថា ការរុះរើនេះធ្វើឡើងក្រោយពីមានការរិះ គ ន់ពីមហាជនថា ដាក់រូបមនុស្សស្រីកាត់ទទឹងលើផ្លូវ ដែលប្រជាជនត្រូវឆ្លងកា ត់រាល់ថ្ងៃ ពោលគឺមិនមានការពេញចិត្តចំពោះការតាំងរូបមនុស្សនៅពីលើក្បាលអ្នកធ្វើដំណើរនោះឯង ។ ដោយឡែកបើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា ផ្ទាំងផ្សព្វផ្សាយរបស់ក្រុមហ៊ុន ទ្រី ដាណា(NNP) ដាក់ទទឹងផ្លូវជាតិលេខ ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន ធ្វើការរុះរើចេញ ព្រោះមូលហេតុមិនទាន់មានច្បាប់អនុញ្ញាត។ ដោយឡែកនៅថ្ងៃដដែលនេះ លោកស្រី ទ្រី ដាណា បានឆ្លើយតបវិញ ដោយភ្ជាប់ជាមួយឯកសារកុងត្រាសម្រាប់ការផ្សព្វផ្សាយរបស់ក្រុមលោកស្រីផងដែរ ។ លោកស្រីបានឆ្លើយតបវិញថា៖ «កុំទាន់អាលអរ អ្នកចង់ប៉ែងជើងក្រុមហ៊ុន ដាណាទ្រី អានឱ្យចប់ក្នុងបន្ទាត់ក្រហមនេះសិន និងខកបំណងហើយពីព្រោះក្រុមក្រុមហ៊ុន ដាណាទ្រី ចាប់តាំងពីថ្ងៃបង្កើតដំបូងរហូតមកដល់បច្ចុប្បន្នគឺមិនដែលមានប្រវត្តិមិនបង់ពន្ធជូនរដ្ឋទេ» ៕
Read Moreចាបចៀន ចេញមកបកស្រាយ និងជូនសំណងដល់ក្មេងប្រុសរង គ្រោះ (មានវីដីអូ)
កាលពីព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ តារាកំប្លែងនាយ ចាបចៀន បានបង្ហោះសារមួយចូលបណ្តាញសង្គម ដោយបានប្រកាសស្វែងរកក្មេងប្រុសម្នាក់ ដើម្បីចូលរួមដោះស្រាយ បន្ទាប់ពីខ្លួនបានជិះរថយន្តប៉ះបង្កជារបួសស្នាម កាលពីយប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។ ក្នុងនោះដែរ កាលពីយប់ថ្ងៃកើតហេតុ ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅ តារាកំប្លែងនាយ ចាបចៀន ដែលបានបើកបររថយន្ត Lexus ពណ៌ស បុកនឹងរទេះរ៉ឺម៉កដឹកអេតចាយមួយខ្ទាតទៅដល់ចញ្ចើមផ្លូវ និង បណ្តាលឱ្យបុរសម្នាក់របួសស្មាភ្លាមនោះ តារាកំប្លែងរូបនេះក៏បានចេញសងការខូចខាតជាទឹកប្រាក់ ១០០ ដុល្លារ ដល់ជនរងគ្រោះ និង សន្យារ៉ាប់រងលើការព្យាបាល និង ខូចខាតទាំងឡាយទៀតផង ។ យ៉ាងណាមិញ មកដល់រសៀលថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ បើតាមការឲ្យដឹងពីផេកសិល្បករកម្ពុជា ដោយមានលោក អ៊ឹម ជីវ៉ា ជាអ្នកគ្រប់គ្រងនោះបានឲ្យដឹងថា នាយ ចាបចៀន បានប្រកាសជូនសំណងដល់យុវជនរ ង គ្រោះនោះចំនួន ៧០០ ដុល្លារបន្ថែម ។ សារពេញលេញបង្ហោះលើផេកខាងលើនេះ បានរៀបរាប់ថា «តារាកំប្លែង នាយ ចាប ចៀន ចេញមុខបកស្រាយ និង ប្រកាសសងសំណងចំនួន ៧00 $ ដល់ម៉ូតូរ៉ឺម៉ក» ៕
Read Moreនៅប៉ៃលិន អាជ្ញាធររុះរើផ្ទាំងផ្សាយពាណិជ្ជកម្មក្រុមហ៊ុន ទ្រី ដាណា ចេញពីលើផ្លូវ ដោយសារតែ…
នៅរសៀលថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅកម្ពុជា កំពុងមានការភ្ញា ក់ផ្អើ លជាខ្លាំង ក្រោយឃើញរូបភាពមួយចំនួនបង្ហាញពីសកម្មភាពអាជ្ញាធរធ្វើការរុះរើផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុនលោកស្រី ទ្រី ដាណា ចេញពីលើផ្លូវ ។ ជុំវិញការរុះរើនេះនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុលម្អិតនោះទេ ប៉ុន្តែមានមតិមួយចំនួនលើកឡើងថា ការរុះរើនេះធ្វើឡើងក្រោយពីមានការរិះ គ ន់ពីមហាជនថា ដាក់រូបមនុស្សស្រីកា ត់ទទឹងលើផ្លូវ ដែលប្រជាជនត្រូវឆ្លងកាត់រាល់ថ្ងៃ ពោលគឺមិនមានការពេញចិត្តចំពោះការតាំងរូបមនុស្សនៅពីលើក្បាលអ្នកធ្វើដំណើរនោះឯង ។ ដោយឡែកបើតាមប្រភពផ្សេងទៀតបានឱ្យដឹងថា ផ្ទាំងផ្សព្វផ្សាយរបស់ក្រុមហ៊ុន ទ្រី ដាណា (NNP) ដាក់ទទឹងផ្លូវជាតិលេខ ៥៧ ក្នុងខេត្តប៉ៃលិន ត្រូវបានអាជ្ញាធរខេត្តប៉ៃលិន សហការជាមួយមន្ត្រីជំនាញក្រុងប៉ៃលិន ធ្វើការរុះរើចេញហើយ។ យ៉ាងណាមិញ ប្រសិនបើមានការបញ្ជាក់ច្បាស់លាស់ ឬ ការបកស្រាយណាមួយពីក្រុមហ៊ុន លោកស្រី ទ្រី ដាណា នោះ យើងខ្ញុំនឹងធ្វើការបញ្ជាក់លម្អិតនៅពេលក្រោយ៕
Read Moreជួយស៊ែរផង! លោក ចាបចៀន ប្រកាសទាំងព្រឹក ស្វែងរកក្មេងប្រុសម្នាក់ដែលខ្លួនបានជិះប៉ះ ដើម្បីធ្វើរឿងមួយនេះ…
ព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ តារាកំប្លែងនាយ ចាបចៀន បានបង្ហោះសារមួយចូលបណ្តាញសង្គម ដោយបានប្រកាសស្វែងរកក្មេងប្រុសម្នាក់ ដើម្បីចូលរួមដោះស្រាយ បន្ទាប់ពីខ្លួនបានជិះរថយន្តប៉ះបង្កជារបួសស្នាម កាលពីយប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។ នាយ ចាបចៀន បានសរសេរសាររៀបរាប់ថា ៖ «ខ្ញុំបាទ ចាបចៀន បានឃើញវីដេអូប្អូនដែលខ្ញុំបានប៉ះពីក្រោយរ៉ឺម៉ក់នៅយប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ ប្រហែលម៉ោង ៩ យប់ ដោយឃើញថាប្អូនមានបញ្ហាដៃ ខ្ញុំសូមចូលរួមដោះស្រាយជួនប្អូន ដូចច្នេះសូមប្អូនទំនាក់ទំនងមកលេខទូរស័ព្ទខ្ញុំ 096 444 5 999 / 099 94 94 44 ពីព្រោះខ្ញុំគ្មានលេខប្អូនដើម្បីទំនាក់ទំនងទេ ដើម្បីឱ្យឆាប់ដឹងដល់ប្អូន សូមបងប្អូនជួយស៊ែរ» ។ គួរឱ្យដឹងដែរថា កាលពីយប់ថ្ងៃ ១៣ ខែកុម្ផៈ ឆ្នាំ ២០២១ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្ត Lexus ពណ៌ស បើកបរដោយតារាកំប្លែងនាយ ចាបចៀន ដែលស្ថិតនៅតាមបណ្តោយមហាវិថីម៉ៅសេទុង កែងនឹងវិថី គីម អ៊ីលស៊ុល ដែលមានទីតាំងនៅជិតស្ពានអាកាស ៥ មករា ក្បែរវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ។ រថយន្តខាងលើបានបើកបុកនឹងរទេះរ៉ឺម៉កដឹកអេតចាយមួយខ្ទាតទៅដល់ចញ្ចើមផ្លូវ និង បណ្តាលឱ្យបុរសម្នាក់របួសស្មា ។ ក្រោយពេលកើតហេតុនាយ ចាបចៀន ក៏បានចេញសងការខូចខាតជាទឹកប្រាក់ ១០០ ដុល្លារ ដល់ជនរងគ្រោះ និង សន្យារ៉ាប់រងលើការព្យាបាល និង ខូចខាតទាំងឡាយ ៕
Read Moreស្ងាត់ៗ ! idol ទាំងពីរនាក់ ផ្អែមល្ហែមនឹងគ្នាខ្លាំង លេងពាក្យសម្តីសុទ្ធតែ….
ប្រិយមិត្តហ៊្វេនៗសុទ្ធតែស្គាល់ហើយតារាចម្រៀងទាំងពីរដួង សុទ្ធតែមានរូបសម្រស់ស្អាតដូចគ្នា ប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ណុប បាយ៉ារិទ្ធ និងសុខ ស្រីនាង។ ជាក់ស្តែងនៅមុននេះបន្តិចបើយោងតាមប្រភពហ៊្វេសបុករបស់រូបលោកស្រាប់តែបង្ហោះសារភ្ចាប់នឹងរូប ភាពធ្វើអោយហ៊្វេនៗជាច្រើនមានការភ្ញាក់ផ្អើលនឹងសង្ស័យព្រាត ដោយខ្លឹមសារថា៖«ថ្ងៃ Valentine’s Day បងប្រថ្នា សុំអោយរចនាមានស្នាមញញឹមបែបនេះជារៀងរហូត សប្បាយចិត្តខ្លាំងដែលដែលថ្ងៃពិសេសបានមកមើលពន្លឺភ្លើងទី ក្រុងជាមួយគ្នា Sok Sreyneang» តែការពិតពួកគេទាំងពីរត្រូវជាអ្វីនឹងគ្នាពិតប្រាកដនោះ ពុំមានប្រភពណាបញ្ចក់ ឡើយ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖
Read Moreនៅថ្ងៃឡើងភូមិគ្រឹះថ្មីលោកស្រី ទ្រី ដាណា បានចង្ហោះរូបជាច្រើនសន្លឹកភ្ជាប់ជាមួយសាររៀបរាប់ពីអារម្មណ៏ថា…
មហាជនជាច្រើន ប្រាកត់ជាបានស្គាល់ជាក់ជាមិនខានលោកស្រី ទ្រីដាណា ដែលជាម្ចាស់ប្រេន NNP នៅមុននេះបន្តិច ថ្ងៃ ចន្ទ ទី ១៥ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានធ្វើពិធីឡើងភូមិគ្រឹះថ្មី នៅខេត្ត សៀមរាប រួចអ្នកស្រី ទ្រី ដាណា បានចង្ហោះរូបជាច្រើនសន្លឹកភ្ជាប់ជាមួយសាររៀបរាប់ពីអារម្មណ៏ថា ៖ ថ្ងៃនេះ នាងខ្ញុំ និងស្វាមី រៀបចំពិធីឡើងផ្ទះតូចមួយនៅសៀមរាប😊😊 មិនបានធ្វើកម្មវិធីជប់លៀងអីថំដុំទេ គ្រាន់តែក្រុងពាលី និងសូត្រមន្តតាមបែបប្រពៃណីសាសនាមួយព្រឹក ហើយក៏យកពេលនេះ មកចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ 150គ្រួសារ ព្រមទាំងក្មេងៗ រាប់រយនាក់ទៀត ដែលអំណោយមាន អង្ករ 20គីឡូក្រាម មីមួយកេះ ត្រីខមួយយួរ និងថវិកាមួយចំនួនគ្រាន់ដោះស្រាយជីវភាព។ ឃើញពួកគាត់សប្បាយចិត្តណាស់ ភាគច្រើនសុទ្ធតែចាស់ៗជរា។ មានអារម្មណ៍ថាស្រស់ស្រាយ បានផ្ទះថ្មី ហើយក៏អាចជួយពួកគាត់ក្នុងពេលតែមួយ 😊😊
Read Moreឡូយមេន! នេះជាលើកទី១ហើយដែគូស្នេហ៌ ជាឧកញ៉ា ត្រៀមដឹកដៃគ្នាចូលរោងការឲ្យកក្រើកស្រុកខ្មែរតែម្ដង ជាពិសេសខាងស្រីគឺជាកូនរបស់…
សូម បញ្ជាក់ផងដែរថាលោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង ម្ចាស់ “បុរី ឃាង កលិកា” ត្រូវបានគេ ស្គាល់ថាជាសេដ្ឋីអចលនទ្រព្យល្បីឈ្មោះមួយរូបកន្លងមកធ្លាប់បានប្រកាសផ្ដល់រថយន្ត Rolls-Royce ១គ្រឿងដល់អតិជនដែលទិញផ្ទះរបស់លោកនៅ ខេត្ត សៀមរាប ទល់មុខច្រកចូល អាកាសយានដ្ឋានអន្តរជាតិ សៀមរាប អង្គរថ្មី ក្បែរគម្រោងអភិវឌ្ឍន៍ទីក្រុង ចិន ១០០០ហិចតា (Airport City) ។ គម្រោង របស់ លោក ឧកញ៉ា បណ្ឌិត ជា ប្រភេទ បុរី ផ្ទះ អាជីវកម្ម ដែល មាន ទំហំ ធំ ជាង គេ ក្នុង ខេត្ត សៀមរាប សាងសង់ ផ្ទះ ល្វែង និង ខុនដូ ទំនើប។ប្រសិនបើលោកអ្នកដែលនិយមស្វែងយល់ពីទីផ្សារអចលនទ្រព្យប្រហែលជានៅចាំម្ចាស់បុរី មួយល្បីនៅខេត្តសៀមរាប ដែលធ្លាប់បានប្រកាសផ្ដល់រង្វាន់រថយន្ត Rolls-Royce ១គ្រឿង ដល់អតិជន ដែលទិញផ្ទះ របស់លោកម្ចាស់បុរីនោះមានឈ្មោះថាលោកឧកញ៉ា បណ្ឌិត អ៊ឹង ឃាង ម្ចាស់ “បុរីឃាងកលិកា” នៅចុងខែកុម្ភៈ ឆ្នាំ ២០២១ នេះលោក ឧកញ៉ាបណ្ឌិត គ្រោងនឹងធ្វើពីធីភ្ជាប់ពាក្យជាមួយសេដ្ឋីវ័យក្មេងម្នាក់ដ៍ស្រស់ស្អាតដែលមានគោរមងារជា ឧកញ៉ាដូចគ្នា។កូនក្រមុំដែលនឹងក្លាយជាអនាគតឧត្ដមភរិយារបស់ឧកញ៉ាបណ្ឌិតត្រូវបានប្រភពមួយទម្លាយ ឲ្យដឹងថាស្ថិតក្នុងត្រកូលអភិជនលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជាដែលក្តោបក្ដាប់មុខ ជំនួញ ធំៗជាច្រើន។លោកជំទាវមានឈ្មោះថាឧកញ៉ាតែកលិកា គឺជាកូនស្រីរបស់ លោកឧកញ៉ាតែតាំងប៉ និង លោក ជំទាវឧកញ៉ា ទឹម គីមហ៊ាង។ ហើយពិធីភ្ជាប់ពាក្យគ្រោងធ្វើនៅ ថ្ងៃ ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១…
Read More