នាយ ចឺម អួលដើមក ស្រក់ទឹកភ្នែកលើកដំបូង ហ៊ានទម្លាយរឿងពិតមួយនេះ (វីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនអ្នកគាំទ្រប្រាកដជាបានដឹងមកហើយ ពីសន្ទុះនៃប្រជាប្រិយភាពរបស់ នាយ ចឺម ដែលជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ។ ក្នុងនោះគេបានដឹងថា អតីតតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ CTN រូបនេះ បានបញ្ចប់អាជីពពីតារាកំប្លែងភ្លាមៗក្រោយពីលោកទទួលសាងកេរ្តិ៍ឈ្មោះគួរសមលើអាជីពជាតារាចម្រៀងកាលពីកំឡុងឆ្នាំ ២០១៧។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាការពិត ក្រោយពីក្លាយជាតារាចម្រៀងអាជីព និង មានបទចម្រៀងល្បីល្បាញជាច្រើនមក នាយ ចឺម ត្រូវបានមហាជនចាត់ទុកថា ជាតារាចម្រៀងប្រុសវ័យក្មេងដែលបានសាងកេរ្តិ៍ឈ្មោះ និង ជាពិសេសនោះ គឺប្រាក់ចំណូលបានច្រើនក្នុងការចេញច្រៀងកម្មវិធីប្រគុំតន្ត្រីម្តងៗរហូតអាចចំណាយទិញឡានទំនើបៗ ជាពិសេសនោះ គឺសង់ផ្ទះវីឡាយ៉ាងធំស្កឹមស្កៃទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ ទន្ទឹមនឹងភាពជោគជ័យនេះដែរ កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ នៅក្នុងកម្មវិធី «Laugh and love talk show» នាយ ចឺម បានរៀបរាប់នូវរឿងរ៉ាវលំបាកយ៉ាងច្រើនទម្រាំលោកមានថ្ងៃនេះ ។ លើសពីនោះ អ្វីដែលធ្វើឲ្យអ្នកទស្សនាកាន់តែចាប់អារម្មណ៍ទៀតនោះ នាយ ចឺម លើកឡើងថា លោកព្យាយាមដើម្បីទទួលបានភាពជោគជ័យថ្ងៃនេះ ព្រោះដើម្បីតែសង់ផ្ទះធំជូនម្តាយ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្នុងកម្មវិធីនោះ តារាចម្រៀងរូបនេះបានរៀបរាប់ថា លោកខំប្រឹងព្យាយាមច្រៀងខនសឺតរាល់ថ្ងៃ គ្មានថ្ងៃសម្រាកក៏ព្រោះតែ ធ្លាប់សន្យាជាមួយម្តាយថាសង់ផ្ទះឲ្យគាត់ ដូច្នេះទោះជាហត់យ៉ាងណាគឺលោកត្រូវជម្នះឲ្យបាន ។ រៀបរាប់ទាំងអួលដើមក ទឹកភ្នែករលីងរលោង នាយ ចឺម បានបន្តទៀតថា ក្តីប្រាថ្នារបស់លោក ទៅថ្ងៃមុខយ៉ាងណាលោកមិនខ្វល់ ទោះជាថ្ងៃក្រោយលោកបាត់បង់អាជីពចម្រៀង លែងមានអ្នកគាំទ្រ ឬ មានអ្នកស្លប់លោកក្តី តែលោកបានសល់ផ្ទះមួយជូនម្តាយពីការប្រឹងប្រែងនេះហើយ។ ចង់ដឹងថា នាយ ចឺម រៀបរាប់យ៉ាងណាខ្លះ សូមទស្សនាវីដេអូខាងក្រោម៖

Read More

បាត់ឈឹងពីសិល្បៈ អតីតតារាចម្រៀង ម៉េង វិមានរតនា មានងារជាជំទាវ រស់នៅយ៉ាងមានក្តីសុខ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បើរំឮកទៅដល់ក្រុមគ្រួសាររបស់កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា មហាជនអ្នកគាំទ្រប្រាកដជាបានដឹងមកហើយ ថាក្រុមគ្រួសាររបស់តារាចម្រៀងជើងចាស់រូបនេះសុទ្ធសឹងតែជាសែអ្នកសិល្បៈទាំងអស់តែម្តង ។ ក្នុងនោះ បើនឹកដល់ប្អូនស្រីម្នាក់ក្នុងចំណោមបងប្អូនបង្កើតរបស់អ្នកនាង ម៉េង កែវពេជ្ជតា គឺអតីតតារាចម្រៀង ម៉េង វិមានរតនា ដែលមហាជនបានដឹងថាមានឪពុករួមគ្នា តែផ្ទៃម្តាយទីទៃនោះហាក់ស្ងាត់បាត់ឈឹងនៅលើវិថីសិល្បៈតែម្តង ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ប្រមាណជា ១០ ឆ្នាំមុន អតីតតារាចម្រៀង ម៉េង វិមានរតនា ត្រូវបានមហាជនអ្នកទស្សនាពេញចិត្ត និង គាំទ្ររូបនាងយ៉ាងខ្លាំងក៏ព្រោះតែទេពកោសល្យ និង ទឹកដមសំឡេងដ៏រណ្ដំរបស់អតីតតារាស្រីនេះ នៅពេលដែលបកស្រាយបទចម្រៀងប្រពៃណី និង បទពីដើមៗម្តង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ មួយរយៈក្រោយនេះមហាជនអ្នកគាំទ្រហាក់នឹងរឮកដល់អតីតតារាស្រីខាងលើនេះ យ៉ាងខ្លាំងក្រោយពីនាងបានបញ្ចប់អាជីពលើវិថីសិល្បៈ និង ក្លាយជាជំទាវ ក្រោយពីបានរៀបការជាមួយនឹងអ្នកមានមុខមាត់ក្នុងសង្គមមួយរូប។ បច្ចុប្បន្នលោកជំទាវ ម៉េង វិមានរតនា មានកូនស្រីចំនួន ៣ នាក់ និង មានកូនប្រសារ ព្រមទាំងមានចៅ រស់នៅយ៉ាងមានសុភមង្គលទៀតផង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រ នៅតែសរសើរដល់លោកជំទាវ ម៉េង វិមានរតនា នោះក៏ព្រោះតែបច្ចុប្បន្ន ទោះជាមានស្វាមីជាឯកឧត្តមក៏ពិតមែន ប៉ុន្តែលោកជំទាវនៅតែប្រកបអាជីពជាអ្នកលក់ដូរតាមអនឡាញយ៉ាងសាមញ្ញ ។ លើសពីនោះ បើក្រឡេកទៅមើលសម្រស់វិញ ទោះជាមានវ័យជ្រេ និង មានកូនប្រសា ព្រមទាំងចៅហើយក្តី ប៉ុន្តែលោកជំទាវនៅតែមានសម្រស់ស្រស់ស្អាតដូចដើម៕

Read More

ចូលឆ្នាំចិន គួបនឹងថ្ងៃបុណ្យក្តីស្រលាញ់ គេសប្បាយគ្រប់គ្នា ចម្លែកអីតែ ដេវីត ត្រូវជួបរឿងស៊យបែបនេះ ទៅវិញ (មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ គូរស្នេហ៍មួយគូ នៅក្នុងរង្វង់សិល្ប:ដ៏មានប្រជាប្រិយភាព គឺ កញ្ញា ទេព បូព្រឹក្ស និង លោកងួន ចាន់ដេវីត ដែលបងប្អូនប្រជាពលរដ្ឋខ្មែរ ក្មេងចាស់ ប្រុសស្រី ជាពិសេសហ្វេនៗរបស់អ្នកទាំងពីរ បានស្គាល់ និងដឹងអំពីទំនាក់ទំនងស្នេហាដ៏សែនផ្អែមល្អែមរវាងអ្នកទាំងពីរ បែបចាក់ទឹកមិនលិចនោះ ក៏ទទួលបានការគាំទ្រខ្លាំងពីសំណាក់ប្រិយមិត្តដែលតាមដានសង្គមហ្វេសប៊ុកផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន អ្នកទាំងពីរបានទៅលេង កំសាន្ត ស្រូបយក Vitamin Sea នៅឯសមុទ្រ ប៉ុន្តែជាអកុសលស្រាប់តែជី ដេវីត បានពុលអាហារ ហើយត្រូវការ ព្យូរសេរ៉ូមភ្លាម ដែលជាហេតុធ្វើឲ្យអ្នកទាំងពីរមិនអាចទៅដើរកំសាន្តជាមួយគ្នាបាន ខណ:ពេលដែលអ្នកទាំងពីរមានត្រៀមគម្រោងដើរលេងជាមួយគ្នា គិតទុកជាមុនរួចស្រេចហើយ។ ជាក់ស្តែងនៅក្នុងគេហទំព័រហ្វេសប៊ុក ផ្លូវការរបស់កញ្ញា ទេព បូព្រឹក្ស ក៏បានបង្ហោះសារយ៉ាងដូច្នេះផងដែរថា: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មកដេកពេទ្យលើកោះម្តងមើល😭🥺អាណិតណាស់អ្នកឈឺ ឈឺឈឺ ឲ្យញុាំអីឲ្យច្រើនអត់ទេ ឃើញខ្ញុំហេសអត់ដែលចេះឈឺG-Devithith ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចង់ដឹង ថាIdol មានអាការ: យ៉ាងណារហូតដល់មិនអាចទៅដើរកំសាន្តបាន សូមចូលរួមទស្សនាវីដេអូនេះទាំងអស់គ្នា៖

Read More

ក្នុងឪកាសនៃថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ងាកមកចែ ទ្រី ដាណាកំពុងញុំាបាយពេលល្ងាច សុខៗ ស្រាប់តែ…….(មានវីដេអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដូចដែលប្រិយមិត្តស្គាល់ច្បាស់ហើយ ចែ ទ្រី ដាណា គឺជាម្ចាស់មុខជំនួញធំៗ ជាច្រើនកន្លែង ដែលកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាក់ស្តែងក្នុងឪកាសថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ ចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ កំពុងញុំាបាយពេលល្ងាច សុខៗ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែ ប្អូនទំាងពីរ ធ្វើរឿងមួយនេះជូន ដល់ថ្នាក់ ចែដាណា និងពូម៉ៅ រំភើបឡើងរកពាក្យនិយាយអត់ចេញ បាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ត្រឹមពោលពាក្យមួយឃ្លា ថា “អរគុណប្អូនទាំងពីរដែលមកស្ព្រាយបង”។ ចែដាណា បន្ថែមថា “រីករាយទិវានៃក្តី ស្រឡាញ់សូមផ្ញើសារ និងផ្ញើសេចក្តីស្រឡាញ់ជូនបងប្អូនទាំងអស់គ្នា នៅក្នុងថ្ងៃនេះ និងថ្ងៃស្អែកបន្តបន្ទាប់សូមឱ្យ បងប្អូនជួបតែសេចក្តីសុខចំរើន សុខភាពល្អបរិបូណ៌ រិកចំរើនគ្រប់ភារះកិច្ច”៕ ចង់ជ្រាបលម្អិត សូមទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖

Read More

នៅសុខៗ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទំលាយរឿងមួយ ប្រាប់ថា “អត់និយាយរកខ្ញុំសោះ គាត់សេដមួយល្ងាច ខ្ញុំរវល់ពេកភ្លេច ដល់ពេលគាត់អត់និយាយរក ទើបនឹកឃើញថា ថ្ងៃនេះជា…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីមុខជំនួញ ធំៗ ដែលកំពុងរីកចម្រើនគួរឲ្យកត់សំគាល់នេះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរ យ៉ាងខ្លាំងផងដែរ ចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមជាហូរហែ មិនដែលដាច់ឡើង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រាប់តែ មកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋខ្មែរ ជាច្រើន បង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងល្អមួយ គឺ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញា​ក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច មានដូចជា នាំគ្នាដើរលំហែកាយតាមទីកន្លែងជិតឆ្ងាយ ញុំាបាយជុំគ្នា ជាដើម។ រឹតតែពិសេសថែមទៀតនោះ នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទំលាយរឿងមួយពីភរិយាខ្លួន សូម្បីតែលោក ក៏មិននឹកស្មានដល់ដែរ ដោយអ្នកឧកញ៉ា បញ្ជាក់ថា ៖ “ដោយសារផ្កាមួយបាច់នេះ អត់និយាយរកខ្ញុំសោះ គាត់សេដមួយល្ងាច ខ្ញុំរវល់ពេកភ្លេច ដល់ពេលគាត់អត់និយាយរក…

Read More

នៅថ្ងៃValentine’s Day ខេមរៈ សិរីមន្ត និងគ្រួសារថតរូបផ្អែមល្ហែមខ្លាំង មើលហើយចង់លើសជាតិស្ករ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាជធានីភ្នំពេញ៖ ក្នុងថ្ងៃ Valentine’s Day ឬហៅថា បុណ្យនៃសេចក្ដីស្រឡាញ់នេះ គេឃើញមនុស្សម្នាជាច្រើនតែងបង្ហាញក្ដីស្រលាញ់ទៅកាន់ មនុស្សដែលខ្លួនគោរព ស្រឡាញ់ ចូលចិត្ត តាមរយៈ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ការជូនកាដូរ បាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ផ្សេង ដោយក្នុងនោះគេក៏ឃើញតារាចម្រៀងទ្រនំហង្សមាសលោក ខេមរៈ សិរីមន្ត ក៏បានបង្ហោះរូបភាពផ្អែមល្ហែមជាច្រើនសន្លឹករួមគ្នាជាមួយគ្រួសារ បង្ហាញស្នាមញញឹមរីករាយ ហាក់មានក្ដីសុខសុភមង្គលខ្លាំងផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រូបភាពពោរពេញដោយក្ដីស្រឡាញ់ និងសេចក្ដីសុខក្នុងក្រុមគ្រួសារនេះ ត្រូវបានម្ចាស់បទ«ហួសសម័យ»រូបនេះ បានភ្ជាប់ជាមួយសំណេរខ្លីបែបលេងសើច តែគួរឲ្យស្រឡាញ់ថា«រីករាយទិវាបុណ្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៃក្តីស្រលាញ់ មិនចេះខ្ជូតទេ»។ នៅពីក្រោមរូបភាពដ៏ផ្អែមល្ហែមនេះដែរ គេក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចូលខមិនហាក់លួចច្រណែនគ្រួសារនេះថា«គ្រួសារមានសុភមង្គលណាស់ Idol»៕

Read More

បុរស​ម្នាក់​ដុ ត​ ផ្ទះ​ខ្លួនឯង​ ហើយ​សុខចិត្ត​ ស្លា ប់​ក្នុ ង​ភ្លើ ង​ មិនដឹង​មូលហេតុ​…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បុរស​ម្នា ក់ ​មិ នដឹង​ មូ ល ហេ តុ ​អ្វី ​ ពិ ត ប្រា ក ដ​ បា ន​ ដុ ត ​ផ្ទះ​ ខ្លួ ន ឯ ង​ ហើយ​នៅ​ក្នុងផ្ទះ​ដែល​ភ្លើ ង​កំ ពុ ង​ ឆេះ ​រ ហូ ត​ ស្លា ប់ ​ខ្លួនឯង​ទៀត​ ​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​ ៩​នឹង​០៥​នាទី​ ថ្ងៃ​ទី​១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២១​ មាន​ករណី​អ គ្គិ ភ័ យ ​ឆា ប ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង​ ស្ថិត​នៅ​ភូមិ​ព្រែក​ខ្សេវ​ សង្កាត់​រកា​ខ្ពស់​ ក្រុង​តា​ខ្មៅ​ខេត្តកណ្តាល​ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ម្ចាស់ផ្ទះ​ឈ្មោះ​ ស៊ុម​ ចំរើន​ ហៅ​តយ​ ភេទ​ប្រុស​ អាយុ​៤១​ឆ្នាំ​ (​ជា​ប្តី​ និង​ជា​អ្នក​ ដុ ត ​ផ្ទះ​ខ្លួនឯង​ហើយ​ ស្លា ប់​ ក្នុង​ ភ្ន ក់ ភ្លើ ង​)​ និង​ប្រពន្ធ​ឈ្មោះ​ មីន​ ស្រី​នី​ មានកូន​២​នាក់​ស្រី​០១​នាក់​ ប្រុស​០១​នាក់​ មាន​ទីលំនៅ​ភូមិ​ សង្កាត់​កើតហេតុ​ខាងលើ​ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​សម្ភារ​ខូ ចខា ត​ ៖​ ផ្ទះ​០១​ខ្នង​ ធ្វើ​ពី​ឈើ​ប្រក់​សង្ក​សី​ដែល​មាន​ទំហំ​ ៧​ម​ ×​ ១០​ម​ (​ឆេះ​ទាំងស្រុង​),​…

Read More

ពេលនេះមកមើលសម្រស់ តារា ល្បីៗទាំង ១០ ដួង នៅពីក្មេង ប្លែកណាស់!

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ កន្លងមកទស្សនិកជនធ្លាប់តែឃើញសម្រស់តារាល្បីៗទាំងនេះនៅពេលបច្ចុប្បន្ន ដែលពួកគេបានរៀបចំតុបតែងខ្លួនយ៉ាងស្អាតបាតនៅក្នុងកម្មវិធី ក៏ដូចជាពេលមានដំណើរកម្សាន្តនានា ។ ក្រោយពីទស្សនិកជនបានឃើញរូបសម្រស់របស់តារាស្រីល្បីៗនាពេលបច្ចុប្បន្ន ពេលនេះសូមប្រិយមិត្តមកទស្សនានូវកម្រងរូបភាពរបស់តារាស្រីៗទាំង ១០ ដួង កាលពីវ័យកុមារវិញ តើម្នាក់ៗស្រស់ស្អាត និង ប្រែប្រួលយ៉ាងណាខ្លះហើយ? តារាស្រីទាំង ១០ ដួងនោះរួមមាន៖ ១. តារាចម្រៀង ឱក សុគន្ធកញ្ញា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២. តារាសម្ដែង ម៉ាក សែនសូនីតា ៣. តារាចម្រៀង វិរៈ និច្ច ៤. តារាសម្ដែង គង់ ចានស្រីមុំ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៥. តារាសម្រៀង សួស វីហ្សា ៦. តារាសម្ដែង ឌួង ហ្សូរីម៉ា ៧. តារាចម្រៀង ទេព បូព្រឹក្ស ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ៨. តារាសម្ដែង លី ច័ន្ទសីហា ៩. តារាចម្រៀង សុភ័ក្រ កុសុម៉ា ១០. ពិធីការិនី ហ៊ិន ចាន់នីរ័ត្ន

Read More

កម្របានដឹង! នេះជាប្រវត្តិស្បែកជើងមាស គ្រឿ ងសម្រាប់មហាក្សត្រ រាជាភិសេកគ្រងរាជសម្បត្តិ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះសុពណ៌បាទុកា ឬដែលហៅជាភាសាសាមញ្ញថា ស្បែកជើងមាស គឺជាគ្រឿ ងឆ្លងព្រះបាទពិសេសមួយសម្រាប់អង្គព្រះមហាក្សត្រ ដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមគ្រឿ ងបញ្ចកកុធភណ្ឌទាំង ៥ ជាវត្ថុមង្គលសម្រាប់ព្រះរាជាធិរាជ ដើម្បីទ្រង់គ្រងព្រះបរមសិរីរាជសម្បត្តិពេញបរិបូណ៌ដោយខ្វះពុំបាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ព្រះសុពណ៌បាទុកានេះ មានរាងជាស្បែកជើងប្រអប់ សាងអំពីមាសប្រកបដោយក្បាច់ភ្ញីរចនាយ៉ាងវិចិត្រ ផ្នែកខាងក្នុងមានពាសដោយក្រណាត់ទន់ ឯនៅផ្នែកខាងចុងឆ្លងព្រះបាទវិញមានលក្ខណៈងឡើងទៅលើបន្តិច ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ អត្ថន័យនៃព្រះសុពណ៌បាទុកានេះ គឺគេប្រដូចទៅនឹង ផែនដីដែលជាទីរងនូវភ្នំព្រះសុមេរុរាជ និងជាទីអាស្រ័យរបស់ប្រជានុរាស្ត្រទាំងដោយព្រះយសព្រះតេជៈនៃអង្គព្រះមហាក្សត្រ ហើយក៏តំណាងដល់ការយាងចេញព្រះរាជដំណើរ របស់ព្រះរាជាទៅកាន់គ្រប់ទីកន្លែងក្នុងព្រះរាជអាណាចក្រ ដើម្បីពិនិត្យនិងទំនុកបំរុងអស់អាណាប្រជានុរាស្ត្រក្នុងដែនដីរបស់ព្រះអង្គផងដែរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ឆ្លងកា ត់សម័យកាលសង្គ្រាមដ៏ខ្លោ ចផ្សា នាទសវត្សកន្លងមក គ្រឿងរាជបញ្ចកកុធភណ្ឌទាំងឡាយ រួមទាំងព្រះសុពណ៌បាទុកាផងនោះ បានបាត់ដំណឹងសូន្យឈឹងគួរអោយសោកស្តាយក្រៃលែង ជាហេតុដែលនៅសម័យក្រោយមក ក្នុងពេលដែលព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ស្តេចយាងនិវត្តន៍ត្រឡប់មកគ្រងព្រះបរមសិរីរាជសម្បត្តិជាលើកទីពីរ ត្រូវអវត្តមាននូវគ្រឿ ងរាជ្យដ៏សំខាន់ទាំងនេះ ។

Read More

ខាន់ ជេម ទិញផ្ទះមួយល្វែង មក surprise ភរិយា ម្តងនេះ ទិញកាដូ ដ៏ធំមួយនេះទៀត បើកភ្នែកមក ភរិយាលោក រំភើបស្ទើរហោះ ដោយសារឃើញ…(មានវីដែអូ)

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ទស្សនិកជនជាច្រើន ពិតជានៅចាំច្បាស់ នូវ តារាចម្រៀង ដ៏ល្បីម្នាក់ នៅក្នុងផលិតកម្ម សាន់ ដេ គឺ លោក ខាន់ ជេមស៌ នោះ ហើយបទច្រើនរបស់តារារូបនេះ នៅតែដក់ក្នុងដួងចិត្ត អ្នកស្តាប់ដដែល មកដល់សព្វថ្ងៃនេះ ដោយមិនចេះជិនណាយឡើយ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រៅពីអាជីពមួយនេះ ខាន់ ជេមស៌ ក៏កំពុងជោគជ័យខ្លាំងផងដែរ នូវមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ និងនឹកស្មានដល់ ដោយត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហេតុដូចនេះហើយ ទើបធ្វើឲ្យលោក មានលទ្ធភាព អាចទិញផ្ទះដ៏ធំមួយ surprise ភរិយា ជាទីស្រឡាញ់ក្នុងថ្ងៃខួបកំណើត កាលពីថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងផុតទៅថ្មីៗនេះ ដល់ថ្នាក់ ធ្វើឲ្យភរិយាលោក រំភើប ស្ទើររកពាក្យនិយាយលែងចេញ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ នៅមិនទាន់អស់ទេ ស្រាប់នៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២១ នេះទៀត លោកបានទិញរថយន្តទំនើបមួយគ្រឿងទៀតហើយ យកមក surprise ធ្វើឲ្យភរិយាលោក រំភើបចិត្តស្ទើរហោះ ពិសេស បានត្រឹមនិយាយពាក្យប៉ុន្មានម៉ាត់ថា “អរគុណប្តីសម្លាញ់”។ វីរៈ និច ដែលត្រូវជាក្មួយស្រី របស់ ខាន់ ជេមស៌ បានបញ្ជាក់ប្រាប់បន្ថែមថា “មើលពូមីងគេផង Surprise រហូតហ្មង ច្រណែន​មីងណាស់”។ ឃើញបែបនេះ សូម្បីតែ ពុកម៉ែ បងប្អូន ជាច្រើន ដែលប្រើប្រាស់ ហ្វេសប៊ុក ក៏បានចូល comment បង្ហាញក្តី រំភើបជំនួសយ៉ាងខ្លាំង។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះទំាងអស់គ្នា ៖

Read More