អស់មួយរយៈមកហើយដែលយោធាប្រទេសមីយ៉ាន់ម៉ា បានឡើងគ្រប់គ្រងអំណាចជាថ្មី ក្រោយលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi ) រួមទាំងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតត្រូវបានឃា ត់ខ្លួន កាលពីព្រឹកមិញថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ កន្លងទៅនេះ ។ ទន្ទឹមនឹងមានរឿងក្នុងប្រទេសដ៏ក្ដៅគគុ កនេះ គេកត់សម្គាល់ឃើញប្រជាជនមីយ៉ាន់ម៉ាទូទាំងប្រទេស បានចេញមកតវ៉ារដ្ឋប្រហារយោធាគ្រប់រូបភាពតាមដែលអាចធ្វើបាន ហើយក្នុងនោះតារាសម្ដែងល្បីឈ្មោះម្នាក់ប្រចាំប្រទេសលោក Paing Takhon បានសកម្មផងដែរក្នុងការតវ៉ាប្រឆាំងនោះ ដោយជារៀងរាល់ថ្ងៃគេបានឃើញតារាប្រុសរូបនេះបានខ្នះខ្នែងយ៉ាងខ្លាំង ចូលរួមជាមួយក្រុមអ្នកគាំទ្រ និង ប្រជាជនទូទៅ ដើម្បីទាមទារសិទ្ធិសេរីភាពដល់ប្រទេសខ្លួនវិញ ។ គួរឱ្យដឹងដែរថា កាលពីកន្លងទៅនោះ តារាប្រុស Paing Takhon បានចេញមកសរសេរសារទាំងក្តីក្លាហ៊ានលើបណ្តាញសង្គមស្នើសុំមេដឹកនាំពិភពលោក អង្គការសហប្រជាជាតិ និង ប្រព័ន្ធផ្សព្វផ្សាយពិភពលោក ជួយប្រទេសរបស់គេ មេដឹកនាំរបស់គេ ប្រជាជនរបស់គេ ពីទង្វើដ៏ជូរចត់នេះផងដែរ ដោយគេចង់បានលទ្ធិប្រជាធិបតេយ្យហើយចង់ឱ្យប្រទេសរបស់គេមានការអភិវឌ្ឍន៍ ៕
Read MoreDay: February 12, 2021
surprise សាហាវមេន ! នៅសុខៗ Tommy រត់ទៅឱប សួស វីសា ហើយប្រាប់ថា បងមានអាំងប៉ាវជូនអូន ដល់ពេលបើកមើល ស្រាប់តែឃើញ…
មហាជនស្ទើរតែទំាងអស់ នៅក្នុងប្រទេសកម្ពុជាយើង ពិតជាបានជ្រាបហើយថា ជារៀងរាល់ឆ្នាំ គេតែងតែឃើញ ប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន បាននាំគ្នាសែនចូលឆ្នាំចិន ដើម្បីឧន្ទិសដល់ញាតិសន្តាន ដែលបានចែកឋានទៅហើយ និងដើម្បីសុំសេចក្តីសុខពីវិញ្ញាណខណ្ឌញាតិទាំងនោះ។ ចំណែកឆ្នាំនេះ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញ គឺចំថ្ងៃសែនចូលឆ្នាំចិន ហើយគេឃើញតារាល្បីៗជាច្រើនដួង ក៏បាននាំគ្នា ស្លៀកឈុតសំលៀកបំពាក់ យ៉ាងស្រស់ស្អាត ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្រស់ស្រាយ គ្រប់ៗគ្នា ព្រមទំាងនាំគ្នាសែននៅក្នុងថ្ងៃនេះដែរ និងមានពាក្យជូនពរគ្នា ហេងហេង ក្នុងឱកាសឆ្នាំថ្មីនេះ។ ម្សិលមិញនេះដែរ សួស វីសា បង្ហាញអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយស្វាមីបានធ្វើរឿងមួយនេះជូន។ វីសា បានបញ្ជាក់ប្រាប់ថា “ធ្វើស៊ីណាស់ ប៉ាជេននី រត់មកអោប ហើយអូសដៃអោយទៅអង្គុយ ប្រាប់ថា បងមានអាំងប៉ាវជូនអូន បងចង់អោយអូនបើកអ៊ុតមើល ស្រាប់តែបើក ក្នុងអាំងប៉ាវ ឃើញមានតែក្រដាស តែដល់ពេលមើលក្នុងក្រដាស បានដឹងថា សូប្រាយ អរគុណប្តីសំលាញ់”។ មើលរូបភាព និងអានសារនេះរួច សូម្បីតែអ្នកគាំទ្រ ជាច្រើន ដ៏លាន់មាត់ដែរថា ៖ រំភើបដល់ហើយបងទាំងពីរ, អាំងប៉ាវសម័យ ABA ចេះណាស់ប៉ាៗ, អាំងប៉ាវ ខប់ៗ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពខាងក្រោមនេះ ៖
Read Moreនេះជាសារទី២ហើយ របស់ ឯកឧត្តម ហ៊ុន ជា ពាក់ព័ន្ធរឿង ទុំទាវ2021 ដោយលោកនិយាយច្បាស់ៗថា…
ក្រោយដឹងរឿង ដែលកំពុងផ្ទុះកក្រើកកាលពីពេលថ្មីៗនេះ ភ្លាម មិនចាំយូរឡើយ ស្រាប់តែម្សិលមិញនេះ នាថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ ឯកឧត្តម ហ៊ុន ជា បានបង្ហោះរូបភាព ចំប៉ីខ្មៅ និងក្រុម អាជី ហើយ ពោលពាក្យបែបនេះថា ៖ “រឿងទុំទាវ2021 ជាប្រធានបទដ៏ក្ដៅ ដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះយើងត្រូវតែមានតម្លាភាពជាមួយគ្នា។ ខ្ញុំសុំស្នើក្រសួងវប្បធម៌កោះហៅបុគ្គលដែលបានយករឿងទុំទាវ មកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងអក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនិតិវិធី នៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណង និងរកយុត្តិធម៌ដល់ជនរងគ្រោះ និងជនរួមជាតិខ្មែរទាំងអស់ អោយមានភាពស្មើគ្នា។ កុំអោយរាស្រ្ដគិត ថាវាខុសគ្នាត្រង់ណា ?”។ មិនទាន់អស់ទេ ស្រាប់តែនៅមុននេះបន្តិច នាថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២១ ឯកឧត្តម ហ៊ុន ជា បានបង្ហោះសារទី២ ពាក់ព័ន្ធរឿង ទុំទាវ2021 នេះ ដោយនិយាយច្បាស់ៗថា “មិនថាខមិន ឬឆាតមកផ្ទាល់ដល់រូបខ្ញុំ គឺសឹងតែ 99% ដែលចង់អោយមានភាពស្មើគ្នាចំពោះមុខច្បាប់ ហើយមិនមែន ដុតអោយខ្លោច រោលអោយឆៅនោះទេ គ្រាន់តែចង់អោយមានយុត្តិធម៍ដល់ខ្មែរគ្រប់គ្នា។ ក្នុងនាមខ្ញុំក៏ជាប្រជាជនខ្មែរមួយរូបដែរ សុំសំណូមពរ និងសង្ឃឹមយ៉ាងមុតមាំថាក្រសួង ដែលមានសមត្ថភាពពាក់ព័ន្ធក្នុងរឿង ទុំទាវ2021 ដែលអាចមាន : 1. ក្រសួងព័ត៌មាន 2. ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ 3. ក្រសួងធម្មការ និងសាសនា 4. ក្រសួងអប់រំ មេត្តាត្រួតពិនិត្យឡើងវិញ នូវកំហុសឆ្គង ដែលមានចេតនា គ្រោងទុកនេះ ឡើងវិញ…
Read Moreលោក សុវណ្ណ រិទ្ធី លើកម្រាមដៃ ១០ សំពះអាពាវនាវអោយប្រជាជនខ្មែរអោយមហាជនធ្វើរឿងនេះ (មានវីដេអូ)
ភ្នំពេញ ៖ ជាការពិតណាស់ដែលថ្ងៃចូលឆ្នាំចិនប្រពៃណីចិន ប្រជាពលរដ្ឋខ្មែរកាត់ចិន និងវៀតណាម ត្រៀបត្រា រៀបចំសែន ដោយបានដាក់នៅសំណែនជាច្រើនតាំងតែពីជ្រូកខ្វៃ មាន់ ទា បាយសម្ល និងផ្លែឈើជាច្រើនមុខផងដែរ។ ជាក់ ស្ដែងខណ:ពេល ដែលមានមុខម្ហូបបរបូណ៌ ហូរហៀរបែបនេះ ស្រាប់តែ សុវណ្ណ រិទ្ធី ដែលលោកអ្នកបងប្អូន បានស្គាល់ថា លោកជាអ្នកសារព័ត៌មានម្នាក់ដ៏មានទេពកោសល្យ និងជាអតីតនៃអគ្គនាយកនៃ TV Facebook ផងដែរនោះ បានធ្វើការឡាយផ្ទាល់តាមរយ:គេហទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានលើកម្រាមដៃ១០ ស្នើសុំដល់ប្រជាពលរដ្ឋខ្មែរយ៉ាងដូច្នេះថា៖នៅពេលដែលខ្ញុំបានឃើញបងប្អូនរបស់យើងបង្ហោះរូបសែនចូលឆ្នាំចិន នេះ ធ្វើឲ្យខ្ញុំនឹកដល់រឿងមួយ ហើយក៏ចេញមុខលើកម្រាមដៃ១០ សូមសំពះ និងសុំស្នើសុំដល់ពុកម៉ែ បងប្អូន… ខ្ញុំគ្រាន់តែ សំណូមពរដល់ពុកម៉ែ បងប្អូននៅក្នុងបណ្តាញសង្គម ដែលកំពុងតែសែនព្រេន សូមបងប្អូនកុំទុកម្ហូបឲ្យផ្អូម ខូចអី ដោយអាចចែករំលែក នូវទាន និងបុណ្យកុសល ដោយចែករំលែកម្ហូបទាំងអស់នោះ ទៅកាន់បងប្អូនដែលរស់នៅក្រោមសំយ៉ាបផ្ទះ ឬលោកតា លោកយាយ ដែលធាក់ស៊ីក្លូ …។ចំពោះសាររបស់លោក សុវណ្ណ រិទ្ធី នេះ ក៏ទទួលបានការសាទរ និងសម្តែងការពេញចិត្តយ៉ាងខ្លាំងពីសំណាក់បងប្អូន ប្រជាពលរដ្ឋខ្មែរ ដែលនិយមលេងបណ្តាញហ្វេស ប៊ុក ផ្ទាល់តែម្តង៕ប្រភព៖khmerload
Read Moreពិតជាប្រពីណាស់! នៅថ្ងៃចូលឆ្នាំចិន លោក សុវណ្ណ រិទ្ធី បាននាំយកអារហារមួយចំនួនទៅជូនលោកតាស៊ីក្លូយ និងពុកម៉ែបងប្អូនដែលកំពុងខ្វះខាតដេកសំរាកតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ ហើយលោកបានរៀបរាប់អារម្មណ៍ខ្លួនថា…
មហាជនជាចច្រើន ប្រាកត់ជាស្គាល់ជាក់ជាមិនខានបើអំពីនិយាយលោក សុវណ្ណ រិទ្ធី នៅថ្ងៃ សុក្រ ទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២១ លោក សុវណ្ណ រិទ្ធី បាននាំយកអារហារមួយចំនួនទៅជូនលោកតាស៊ីក្លូយ ហើយលោកបានរៀបរាប់អារម្មណ៍ខ្លួនថា ៖ ញុំសូមរៀបរាប់អារម្មណ៍ខ្ញុំបន្តិចចុះពេលចុះទៅចែកម្ហូបអាហារដល់លោកតាស៊ីក្លូយប់មិញ! ខ្ញុំពិតជាសង្វេគចិត្តជាពន់ពេកពេលឮលោកតាប្រកបរបរធាក់ស៊ីក្លូពោលពាក្យថា៖ នៅក្នុងថ្ងៃចូលឆ្នាំចិន-វៀតណាមនេះលោកតាៗជិះតាមផ្លូវឃើញគេលក់ជ្រូកខ្វៃ មាន់ស្ងោរ មាន់អាំ ងតាមផ្លូវលោកតាៗពិតជាឃ្លានចង់ពិសារខ្លាំងណាស់ តែដោយសារគ្មានលុយបានត្រឹមជិះកា ត់ហិតក្លិនលេបទឹកមាត់មកដេកឃ្លានតែយប់នេះលោកតាស៊ីក្លូពិតជារំភើបចិត្ត ខ្លាំងណាស់ពេលឃើញខ្ញុំបាទសុវណ្ណ រិទ្ឋី បានរៀបចំម្លូបអាហារដោយមានជ្រូកខ្វៃ មីឆា រួមទាំងភេសជ្ជៈ ផ្លែឈើបន្តិចបន្តួចតាមលទ្ឋភាពរបស់ខ្ញុំយកទៅជូនលោកតាស៊ីក្លូពិសារយ៉ាងសប្បាយរីករាយនៅយប់ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១នេះជាមួយស្នាមញញឹម ក្តីស្រលាញ់ចេញពីចិត្តរបស់ពួកខ្ញុំទាំងអស់គ្នា។ សូមចូលរួមចែករំលែកនូវក្តីស្រលាញ់របស់អ្នកទាំងអស់គ្នាទៅកាន់ពុកម៉ែបងប្អូនដែលកំពុងខ្វះខាតដេកសំរាកតាមដងវិថីមួយចំនួនក្នុងរាជធានីភ្នំពេញទាំងអស់គ្នា 🙏🏻❤️🙏🏻 ប្រពភ ៖ Sovann Rithy ព
Read Moreភ្ញៀវឱ្យសន្តិសុខបើ កឡានទៅច តឱ្យ មានអីធ្លុះចូលដល់ក្នុងហាង ដល់ពេលសួរនាំរកមូលហេតុ ទើបដឹ ងថាដោយសារតែ
មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានសន្តិសុខម្នាក់ បើ កឡានភ្ញៀវយកទៅច ត បែរជាជ្រុ លបុ កចូលក្នុងហាងមីហឹរ ចូលដល់ខាងក្នុង ដែលហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១១យប់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ កែងនិងផ្លូវ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ យោងតាមការឱ្យដឹងពីសំណាក់ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តបង្កម៉ាក កាម៉ារីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2R-9169 រងការខូ ចខា តមួយកំណា ត់មុខ។ សន្តិសុខភោជនីយដ្ឋានព្រីនម៉ាទីនម្នាក់ បានបើ ករថយន្តភ្ញៀវយកទៅច តនៅមុខហាងមីហឹរ ដែលនៅទ ល់មុខភោជនីយដ្ឋានខ្លូនខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុ លបុ កចូលក្នុងហាងធ្លុះទ្វារ បែ កក ញ្ច ក់រា យប៉ា យពេញហាងបន្តទៅបុ កម៉ូតូចំនួន ២គ្រឿងទៀតនៅខាងក្នុងរងការខូ ចខា តយ៉ាងដំណំ។ មុនកើតហេតុគឺពួកគាត់ឃើញរថយន្តប ង្កខាងលើ ធ្វើដំណើរមកឈប់មុខភោជនីយដ្ឋានព្រីនម៉ាទីន ហើយមានភ្ញៀវប្រុសៗជាច្រើននាក់ បានដើរចូលក្នុងភោជនីយដ្ឋានបន្ទាប់មកក៏មានសន្តិសុខម្នាក់ បានឡើងបើករថយន្តភ្ញៀវយកទៅចតទុកនៅមុខហាងមីហឹរកើតហេតុ ដែលមានទីតាំងនៅទល់មុខភោជនីយដ្ឋាននោះ ពេលសន្តិសុខបើកទៅដល់មុខហាងមីហឹលកន្លែងចតរថយន្ត មិនដឹងជាមានបញ្ហាអ្វីនោះទេ ស្រាប់តែរថយន្តស្ទុះទៅមុខយ៉ាងលឿនបុ កទ្វារហាង បែ កក ញ្ច ក់រា យប៉ា យប៉ាយពេញហាង ធ្លា យដល់ខាងក្នុងបុកតុកៅអីខូ ចខា តជាច្រើន និងបន្តទៅបុកម៉ូតូម៉ាកឌ្រីមសង់ចំនួន ២គ្រឿង ដែលច តទុកនៅក្នុងហាង បណ្តាលឲ្យរងការខូ ចខា តបែ កក្បាំ ងថែមទៀត ចំណែកឯមូលហេតុគឺដោយសារតែជាន់ហ្គែរជ្រុល ប៉ុន្តែនៅក្នុងហេតុការណ៍នោះ មិនបណ្ដាលឲ្យនរណាម្នាក់រ ងរបួ សឡើយ…
Read Moreឆ្នំានេះលោកជំទាវ សែនព្រេន តែជាមួយកូនៗអមជាមួយសារមួយឃ្លា ដល់វែងថា….
ជាការពិតណាស់រឿងរ៉ាវលែងលះប្ដីប្រពន្ធរបស់ឧកញ៉ា ឌួង ឆាយ ត្រូវបានបណ្តាញសារព័ត៌មានជាច្រើនលើក យកមកធ្វើជាប្រធានបទមួយយ៉ាងក្ដៅគ.គុកកាលពីប៉ុន្មានខែមុននេះ ខណៈពេលដែលភរិយារបស់លោកបានចេញមុខប្រកា សពីការផ្តាច់ទំនាក់ទំនងជាប្ដីប្រពន្ធតទៅទៀត រហូតបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះមហាជនជាច្រើននាក់។ស្របពេលជា មួយនឹងការលែ.ងលះគ្រួសារឧកញ៉ា ឌួង ឆាយ នេះដែរ មានមហាជនជាច្រើនសំណូមពរឲ្យប្ដីប្រពន្ធអ្នកទាំងពីរគួរតែត្រូវរ៉ូវគ្នា វិញទៅព្រោះអាណិតកូនៗតូចៗទាំងបី ខណៈមួយរយៈក្រោយមកនេះគេសង្កេតឃើញឧកញ៉ា ឌួង ឆាយ តែងតែបង្ហោះ រូបកូនរបស់ខ្លួន ក៏ដូចជាបង្ហាញពីការនឹករលឹកដល់អតីតភរិយា ដែលហាក់ដូចជាលោកចង់វិលត្រឡប់ទៅជួបជុំគ្រួសារវិញយ៉ា ងដូច្នោះដែរ យ៉ាងណាមិញ ក្នុងថ្ងៃសែននេះ ហាក់ពុំឃើញវត្តមាន ឧកញ៉ា ឌួង ឆាយ មកសែនទេ ឃើញតែលោកជំទាវ ព្រមទំាងលោក ជំទាវបង្ហោះរូបភាពជាមួយកូនៗ អមនិងសារ១ថា ជូនពរពូមីងបងប្អូនក្នុងឪកាសថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021 សូមជូនពរពូមីងបងប្អូនទាំងអស់ជួបតែសំណាងល្អ ជោគជ័យ សុខភាពល្អ និងហេងហេងគ្រប់ៗគ្នាចាប់ពីក្នុងថ្ងៃចូលឆ្នាំចិន2021ុំមកដល់ពេលនេះបានអាំងប៉ាវប៉ុន្មានហើយ ខ្ញុំអត់បានផងជឿអត់,ជូនពរពូមីងបងប្អូនក្នុងឪកាសថ្ងៃចូលឆ្នាំចិន Gong Xi Fa Cai 2021
Read Moreមិនទាន់ចប់ទេ!! លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ស្នើអោយក្រសួងវប្បធម៌ កោះហៅតួសម្តែង «ទុំទាវ២០២១» យកមកចាត់ការតាម…
លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ស្នើអោយក្រសួងវប្បធម៌ កោះហៅតួសម្តែង «ទុំទាវ២០២១» យកមកចាត់ការតាមនីតិវិធីច្បាប់ឡើងវិញ ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ស្នើអោយក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កោះហៅតួសម្តែង «ទុំទាវ២០២១» ដែលគេស្គាល់ច្បាស់ថា មាន អាជី និង អាម៉ី កូនលោកផ្កាយ៣ ជាតួឯក និង ជាតារាកំពូលជេរបញ្ចោរតាមបណ្តាញសង្គម យកមកចាត់ការតាមនីតិវិធីច្បាប់ឡើងវិញ ។ តាមរយៈ Facebook កាលពីយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា ថ្លែងថា «រឿងទុំទាវ២០២១ ជាប្រធានបទដ៏ក្ដៅដូចទឹកកំពុងពុះ ដើម្បីរកយុត្តិធម៌ដល់ជាតិសាសន៍ដូចគ្នា នោះ យើងត្រូវតែមានតម្លាភាពជាមួយគ្នា ។ ខ្ញុំសុំស្នើ ក្រសួងវប្បធម៌ កោះហៅបុគ្គលដែលបានយករឿងទុំទាវមកបំផ្លាញ នាំអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និង អក្សរសាស្ត្រខ្មែរ យកទៅចាត់ការតាមនីតិវិធីនៃច្បាប់ឡើងវិញ ដើម្បីបំពេញបំណងនិងរកយុត្តិធម៌ដល់ជនរងគ្រោះនិងជនរួមជាតិខ្មែរទាំងអស់អោយមានភាពស្មើគ្នា»។ លោកឧត្តមសេនីយ៍ឯក ហ៊ុន ជា សង្កត់ធ្ងន់ ថា «កុំអោយរាស្រ្ដគិត ថា វាខុសគ្នាត្រង់ណា ?» ។ ទន្ទឹមនេះ ចំប៉ីខ្មៅ ថ្លែងដែរថា «ភាពយុត្តិធម៌មានពិតនៅលើលោក តែស្ដាយណាស់វាមិនបានកើតលើអ្នកក្រដូចខ្ញុំ» ។ គួររំលឹកថា ក្រុមតួសម្តែង «ទុំទាវ២០២១» ដែលត្រូវបានមហាជន រិះគន់ថា បានជាន់ឈ្លីតម្លៃព្រះពុទ្ធសាសនា ដែលជាសាសនារដ្ឋ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ បានធ្វើកិច្ចសន្យាចំនួន៣ទំព័រ ជាមួយនឹងការសន្យាចំនួន៨ចំណុច ចំពោះមុខមន្ត្រីក្រសួងវប្បធម៌ ៕
Read Moreថ្ងៃសប្បាយក្លាយជាទុ ក្ខ! ផ្ទះមួយខ្នងស្ថិតនៅខេត្តកំពង់ចាម ត្រូវបានភ្លើ ងឆាបឆេ ះអស់ខ្ទេ ចគ្មានសល់ខណះពេលថ្ងៃសែនចិន…
ខេត្តកំពង់ចាម៖ Tue 10:25 AM ករណីអគ្គិភ័ យកំពុងឆេ ះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅ នៅក្នុងភូមិសារ៉ាយ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម នេះបេីតាមសេចក្ដីរាយការណ៍ដែលសារព័ត៌មានទេីបទទួលបាន នៅម៉ោង១៤:២៥នាទី ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២១នេះ។ យ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ព័ត៌មានលំអិតយ៉ាងណាទៀតក្រុមការងារសារព័ត៌មាននឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕
Read Moreអាណិតណាស់! ឃើញបុរសជនជាតិជប៉ុនធ្លា ក់ខ្លួនរើសអេដចាយ ដេកក្បែរបន្ទប់ទឹក អាណិតពេកចូលសួរនាំទើបដឹងថា….
ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំ ង ដោយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ គណនីហ្វេសប៊ុកនារីម្នាក់មានឈ្មោះ Kashino Nita បានចែករំលែករឿងរ៉ាវរបស់ជនជាតិជប៉ុនម្នាក់ ធ្លាក់ខ្លួនរើសអេដចាយ យ៉ាងគួរឲ្យអាណិត នៅម្ដុំវត្តបុទុម មួយថ្ងៃបាន២ដុល្លារដើម្បីចិញ្ចឹមជីវិត ហើយដេកជិតបន្ទប់ទឹកថែមទៀត។ជាក់ស្តែង ក្រោយឃើញស្ថានភាពគួរឲ្យអាណិត ម្ចាស់គណនីហ្វេសប៊ុកនារីខាងលើ ក៏បានចូលទៅសួរនាំរួចទិញទូរស័ព្ទឲ្យមួយគ្រឿ ង ហើយអំពាវនាវ ដើម្បីឲ្យសប្បុរសជនដទៃទៀតបានជួយ ដោយសរសេររៀបរាប់ថា៖ «បានជួបជនជាតិជប៉ុន ដែលធ្លាក់ខ្លួនរើសអេតចាយ ហើយ បើតាមការសួរនាំពីគាត់ គឺថាគាត់មិនមានសា ចញាតិអីច្រើនទេនៅជប៉ុនគឺមានតែប្អូនប្រុសម្នាក់ តែប្អូនប្រុសគាត់គឺជាកម្មករ អ៊ីចឹងប្អូនគាត់គ្មានលុ យ ទិញសំបុត្រយន្តហោះឲ្យគាត់ទេ ឯខាងទូតជប៉ុន ក៏មិនបានចេញថ្លៃសំបុត្រយន្តហោះឲ្យគាត់ដែរ អ៊ីចឹងហើយ គាត់មានតែរើសអេតចាយ បានមួយថ្ងៃ២$ ទុកទិញបាយហូបទេ។ខ្ញុំបានទិញទូរស័ព្ទឲ្យគាត់មួយគ្រឿ ង ដើម្បីឲ្យគាត់អាចមានលេខទំនាក់ទំនង និងឲ្យលុយគាត់ខ្លះ ដើម្បីទុកទិញចំណីអាហារ។ សូមបងៗអូនៗជួយស៊ែរផុសនេះផង ដើម្បីឲ្យអ្នកដែលចង់ជួយគាត់ អាចជួយសម្រាលជីវភាពគាត់ខ្លះ ហើយពួកយើងក៏អាចជួយគ្នា ចូលលុយ ដើម្បីឲ្យគាត់អាចទិញសំបុត្រយន្តហោះ បានត្រឡប់ទៅផ្ទះវិញ អ្នកទាំងអស់គ្នាអាចជួបគាត់ផ្ទាល់ គាត់នៅមុខវត្តបុទុមនៅម្តុំបន្ទប់ទឹក គាត់គេងលើបង់ជិតបន្ទប់ទឹកហ្នឹងឯង»។យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា បើតាមប្រភពពីនារីម្ចាស់គណនីហ្វេសប៊ុកខាងលើបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យ បុរសជនជាតិជប៉ុនរូបនេះ ធ្លាក់ខ្លួនក្រ ដេកក្បែបន្ទប់ទឹក រើសអេដចាយមួយថ្ងៃបាន២ដុល្លារ ដើម្បីចិញ្ចឹមជីវិត បែបនេះ គឺដោយសារត្រូវចោរលួ ចកាបូបអស់ប្រាក់រលីងពីខ្លួន ព្រមទាំងលិខិតឆ្លងដែន។ នារីចិត្តធម៌ខាងលើបន្តថា សប្បុរសជនអាចទាក់ទងទៅគាត់បាន គាត់មានឈ្មោះ gen kubota តាមរយៈលេខទូរស័ព្ទ ០៩២ ៤៦៩៥០៩ ជាលេខនារីខាងលើទើបទិញឲ្យ ហើយគាត់អាចនិយាយភាសាអង់គ្លេសបានតិចតួច៕ប្រភព៖ ហ្វេសប៊ុក
Read More