ថ្មីៗនេះតារាចម្រៀង ខេមរៈ សេរីមន្ត បានចេញមុខបកស្រាយទៅលើអត្ថន័យបទចម្រៀងថ្មីដែលរបស់លោក មានចំណងជើងថា «ហួសសម័យ» ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ប៉ុន្តែទទួលបានការគាំទ្រខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ដោយឡែក តារាប្រុសរូបនេះបាននិយាយសរសេរពាក្យពេជន៍មួយចំនួននៅលើ Caption ថា៖ បទrapបែបអប់រំនឹងបទrapបែបក្អេងក្អាង មានតែឯងហឹង្សាកាប់ចាក់បងប្អូនចូលចិត្តមួយណាជាង សម្រាប់ខ្ញុំចូលចិត្តបែបអប់រំ ចូលរួមជួយសង្គមតាមរយៈចម្រៀងrap OK ខេមរៈ សេរីមន្ត ជាងនេះទៅទៀត តារាជើងចាស់រូបនេះ បញ្ជាក់ថា មូលហេតុដែលលោកធ្វើបទនេះឡើង គឺមិនចង់បានភាពល្បីល្បាញអីនោះទេ ប៉ុន្តែគឺគោលដៅដើម្បីកែលម្អដល់ប្អូនៗមួយចំនួនដែលបានដើរផ្លូវខុសប៉ុណ្ណោះ។ ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏បានសរសើរខេមរៈ សេរីមន្ត ដែលមានសមត្ថភាពអាចច្រៀងបទ របៀបមនោសញ្ចេតនិង រ៉េបបានយ៉ាងពិរោះចិត្ត៕ សូមចូលទស្សនារូបភាព និង វិដេអូខាងក្រោម៖
Read MoreDay: February 7, 2021
តារាភាពយន្ត អ្នកស្រី កែវ មន្ថា បាត់ពីសិល្បៈ តែកំពុងរស់នៅ យ៉ាងមានក្តីសុខ ក្នុងងារជា …
មានប្រិយមិត្តប្រហែលជាបានស្គាល់ និង ធ្លាប់ឮឈ្មោះអ្នកស្រី កែវ មន្ថា រួចមកហើយ ដោយអ្នកស្រីគឺជាតារាភាពយន្តដ៏ល្បីល្បាយមួយរូបប្រចាំប្រទេសកម្ពុជា កាលពីជំនាន់ទសវត្សរ៍ឆ្នាំ ៦០-៧០ ជំនាន់ជាមួយអ្នកស្រី ឌី សាវ៉េត អ្នកស្រី វីរៈ តារា ជាដើម ។ យ៉ាងណាមិញ អស់រយៈពេលជាច្រើនឆ្នាំមកនេះ អ្នកស្រី កែវ មន្ថា បានលាឈប់ពីវិស័យសិល្បៈហើយ ដោយបន្សល់ទុកនៅតែឈ្មោះ និង ស្នាដៃសម្តែងក្នុងរឿងជាច្រើនជាកេរដំណែលប៉ុណ្ណោះ ។ ឃ្លាតឆ្ងាយពីវិថីសិល្បៈពិតមែន ប៉ុន្តែអ្នកស្រី កែវ មន្ថា មិនបានចាកចេញទៅរស់នៅក្រៅប្រទេសដូចបណ្តាមិត្តរួមជំនាន់មួយចំនួននោះឡើយ ដោយអ្នកស្រីនៅតែរស់នៅក្នុងប្រទេសកម្ពុជាដដែល ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ បើតាមការទម្លាយពីទំព័រផេករបស់អ្នកនាង ស៊ិន ឧត្តមផល្លា គឺ Movie Star Research បានឱ្យដឹងថា ខណៈកំពុងរស់នៅក្នុងប្រទេសកម្ពុជានេះ អ្នកស្រី កែវ មន្ថា ក៏មានឋានៈជាលោកជំទាវម្នាក់ផងដែរ និង កំពុងរស់នៅយ៉ាងសេចក្តីសុខក្នុងជីវភាពមួយយ៉ាងសាមញ្ញ ។ គួរឱ្យដឹងដែរថា អ្នកស្រី កែវ មន្ថា គឺតារាភាពយន្តអតីតម្ចាស់ពានរង្វាន់អប្សរាប្រចាំឆ្នាំ ១៩៦៤ ប្រទានដោយព្រះបាទសម្តេច ព្រះនរោត្តមសីហនុ តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បាញលំដាប់ថ្នាក់ជាតិ គឺរឿង «សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ «ខ្យល់កំពូលភ្នំ» បកស្រាយដោយអ្នកស្រីផ្ទាល់ ។ រឿងល្បីៗដែលអ្នកស្រីបានសម្តែងរួមមាន រឿង «ព្រះរាមចូលកោដ្ឋបញ្ឆោតសីតា» «ព្រះគោព្រះកែវ» «ទឹករាំផ្ការាំ» «ប្រាសាទនាងខ្មៅ» «សុគន្ធថោង» «ចិត្តម្តាយ ឬ គូកម្មទេបង» «ពូជមួយត្រួយពីរ» និង រឿងល្បីៗជាច្រើនទៀត ក្នុងនោះក៏មានបទចម្រៀងដែលបកស្រាយដោយអ្នកស្រីផ្ទាល់ថែមទៀត ដូចជា បទ «មួលភ្លៅ» «មិនយកទេប្តីចាស់» «គេហើយនិងបង» «ថើបមកចុះ»…
Read Moreអីយ៉ា!ស្ងាត់ៗស្រាប់តែ ឆោម និមល កំពុងប្រើជីវិតយ៉ាងឡូយឆាយនៅប្រទេសមួយនេះ…
ប្រិយមិយច្បាស់ជាបានស្គាល់អ្នកនាង ឆោម និមល ដែលជាតារាចម្រៀងល្បីល្បាញមួយរូបរបស់កម្ពុជាកាលពីអតីតកាល ហើយអ្នកនាងក៏ជាបងប្អូនស្រីបង្កើតជាមួយតារាចម្រៀងជើងចាស់ ឆោម ឆវិន និង លោក ឆោម ប៊ុនយ៉ុង ផងដែរ ។ ទោះបីចាកចេញពីវិថីសិល្បៈក្នុងស្រុកយូរឆ្នាំ ដោយបានបន្សាត់ខ្លួនទៅរស់នៅលើទឹកដីប្រាក់ដុល្លារគឺសហរដ្ឋអាមេរិកក្តី ប៉ុន្តែអ្នកនាង ឆោម និមល ដែលជាប្អូនស្រីបង្កើតរបស់តារាចម្រៀង ឆោម ឆវិន រូបនេះ ហាក់មិនសូវស្ងប់ស្ងាត់ដំណឹងខ្លាំងដូចតារាផ្សេងៗនោះឡើយ ពោលគឺអ្នកនាងតែងតែឡើងចុះ និង មានទំនាក់ទំនងជាមួយអ្នកនៅក្នុងស្រុកខ្មែរជាហូរហែ ការចាកចេញពីប្រទេសកំណើតទៅរស់នៅសហរដ្ឋអាមេរិកតាំងពីឆ្នាំ ២០០០ នោះ គេដឹងថា ឆោម និមល ក៏បានទទួលសញ្ជាតិអាមេរិក រស់នៅដោយស្របច្បាស់ផងដែរ តាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ តារាចម្រៀងស្រីរូបនេះថែមទាំងបានបង្កើតក្រុមចម្រៀងមួយទៀត ដោយបានដាក់ឈ្មោះថា Dengue Fever ពេលទៅដល់អាមេរិកបាន ២ ឆ្នាំ ពោលគឺក្នុងអំឡុងឆ្នាំ ២០០២ ។ ជារឿយៗអ្នកនាង ឆោម និមល តែងតែបានចុះឡើងមកលេងប្រទេសកំណើតផងដែរ ហើយអ្វីដែលគត់សម្គាល់ពេលមកលេងស្រុកខ្មែរម្តងៗនោះ អ្នកនាងក៏បានដឹកនាំក្រុមចម្រៀងឡើងមកសម្ដែងក្នុងប្រទេសកម្ពុជាទៀតផង ដើម្បីពញ្ញាក់អារម្មណ៍អ្នកគាំទ្រកុំឱ្យភ្លេចមុខ ៕
Read Moreកម្រឃើញណាស់! ទិដ្ឋភាពមង្គលការមួយរោងនេះ ពិតជាមិនធម្មតាមែន រៀបចំឡើងប្រណីតបំផុត ជាពិសេស….(មានរូបភាពច្រើន)
ភ្នំពេញ ៖ ពិតជាមិនធម្មតាមែន កាលពីព្រឹកមិញថ្ងៃទី ០៧ ខែកុម្ភៈ នេះ គេសង្កេតឃើញមង្គលការមួយរោងនេះផ្ទុះការចាប់អារម្មណ៏យ៉ាងខ្លាំង ដោយមានការតុក តែងយ៉ាងប្រណីតមិនស្ទើរជាពិសេសនោះគឺថាលេចវត្តមានថ្នាក់ដឹកនាំធំៗតែម្តង ជាពិសេសនោះគឺថាចំណុចដែលគួរ ឲ្យចាប់អារម្មណ៍ខ្លាំងបំផុត ដែលធ្វើឲ្យរោងការជ័យមួយនេះ លេចធ្លោមិនធម្មតានោះ គឺមហាកិតិ្តយសចូលរួមពី សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន ផងដែរ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាបែបណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
Read Moreជួយស៊ែរផងអាណិតណាស់! ម្ដាយគេម្ដាយយើង លោកយាយប្រឹងអូសរទេះរើសអេតចាយ ជូនកាលបាន៧ពាន់រៀល ជូនកាលក៏អត់…
ខេត្តកំពត ៖ គួរឱ្យអាណិតណាស់ លោកយាយ ឯម ចង ហៅក្រៅយាយបាតឿ អាយុ84ឆ្នាំ ដែលមានកាយសម្បាទារឹងមាំអាចអូសរទេះរកអេតចាយនៅក្រុងកំពតបាន ប៉ុន្តែលោកក៏ពិការភ្នែកខាងស្ដាំផងដែរ។ ទោះបីជាមានវ័យជរាក្ដី តែលោកយាយ ឯម ចង ហៅក្រៅថាលោកយាយបាតឿ នៅតែខិតខំប្រឹងប្រែងស្វែងរករបស់ដែលជាអេតចាយនៅតាមផ្លូវនានាក្នុងក្រុងកំពតជាប្រចាំ។ លោកយាយ ឯម ចង ហៅក្រៅបាតឿ បាននិយាយប្រាប់ភ្នាក់ងារកោះសន្តិភាពខណៈពេលលោកយាយកំពុងសម្រាកហូបបាយលើខឿនផ្លូវមួយក្បែរពហុកីឡដ្ឋានក្រុងកំពត ឱ្យដឹងថា លោកយាយដើររកអេតចាយលក់បានប្រាក់៧ពាន់រៀលរួចហើយកាលពីព្រឹកមិញនេះ។ ការដើររកអេតចាយនេះមិនប្រាកដថាបានប្រាក់រហូតនោះទេ ជួនពេលខ្លះក៏បាន ជួនពេលខ្លះអត់បានប្រាក់ក៏មានដែរ។ លោកយាយ ឯម ចង និយាយប្រាប់បន្តទៀតថា គាត់មានកូន តែកូនខ្លះរស់នៅស្រុកបន្ទាយមាស និងខ្លះទៀតរស់ស្រុកកំពង់ត្រាច។ លោកយាយឯម ចង ពិតមែនតែលោកយាយមានរបរអូសរទេះរកអេតចាយដែលធ្វើឱ្យមនុស្សម្នាចាប់អារម្មណ៍ ប៉ុន្តែលោកយាយមិនដែលលើកដៃសុំទានគេនោះទេ។ ក៏ប៉ុន្តែមានអ្នកធ្វើដំណើរជិតឆ្ងាយ បើកាលណាគេប្រទះឃើញលោកយាយអូសរទេះ រួចឈប់សម្រាកហូបបាយ គឺមិនដែលមើលរំលងឡើយ តែងតែឱ្យលុយឱ្យលោកយាយតាមកម្លាំងសទ្ធារៀងៗខ្លួនផងដែរ។ បើតាមលោកស្រី សូដា ណាវី មេភូមិក្រាំងសង្កាត់ក្រាំងអំពិល បាននិយាយប្រាប់ឱ្យដឹងកាលពីព្រឹកថ្ងៃទី៤ ខែកុម្ភៈ ថា លោកយាយឯម ចង់ មិនមានឈ្មោះនៅក្នុងសៀវភៅគ្រួសារក្នុងសង្កាត់ក្រាំងអំពិលទេ គ្រាន់តែស្នាក់នៅក្នុងភូមិជាមួយប្រជាពលរដ្ឋតែប៉ុណ្ណោះ ហើយអាជ្ញាធរក៏មិនចង់ឱ្យគាត់ធ្វើបែបនេះដែរ។ ចំណែកលោកស្រី ម៉ី ទូច ចៅសង្កាត់រងទី២ ក្រាំងអំពិល ក៏បានប្រាប់ឱ្យដឹងដែរថា អាជ្ញាធរក្រុងកំពត ក៏ធ្លាប់ជូនអំណោយដល់លោកយាយឯម ចង ដែរ ហើយខាងក្រុងកំពតក៏គេមិនចង់ឱ្យលោកយាយអូសរទេះប្រមូលអេតចាយដោយលំបាកលំប៉ិនបែបនេះទេ។ ដោយសារតែលោកយាយប្រាប់ដោយស្រពិចស្រពិល ម្ដងថាមានកូននៅស្រុកនេះ ម្ដងថាមានកូននៅស្រុកនោះ ទើបអ្នកយកព័ត៌មានបានមកដល់ផ្សារតន់ហន់ ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចតែម្តង ទើបដឹងថាលោកយាយឯម ចង រស់នៅភូមិព្រែកក្រឹស ហើយលោកយាយមានកូនប្រុសស្រីចំនួន៣នាក់ផងដែរ។ ប៉ុន្តែលោក មិន សាវុធ សមាជិក្រុមប្រឹក្សាឃុំព្រែកក្រឹស បានប្រាប់ឱ្យដឹងថា កូនៗរបស់លោកយាយឯម…
Read Moreអីយ៉ា!ពេលនេះសូម្បីតែ កាកា ក៏ចេញមុខនិយាយបែបនេះរឿងដែលកំពុងតែក្តៅគគុក រួចដាក់ច្បាស់ៗថា….(មានវិដេអូ)
ប្រាស់បណ្តាញសសង្គមហ្វេសប៊ុកនាំគ្នាស៊ែរចែករំលែកជាច្រើនសន្ធឹកសន្ធាប់បន្ទាប់ក្រោយពីបែកធ្លាយវិដេ អូសំភាសន៏ មួយតាំងពីលក់ឡេមួយថ្ងៃចំណូល១០ ២០ម៉ឺនដុល្លារឯណ្ណោះ ជាពិសេសកាន់តែក្តៅបន្ថែមទៀតនោះគឺក្រោយបែកធ្លាយវិ ដេអូទុំទាវ២០២១ គឺថាផ្ទុះការរិះគន់បែកផ្សែងតែម្តង។ ជាក់ស្តែងងាកមកចែ Kakaវិញ ក៏មិនចាំយូរ ក៏បានចេញមុខនិយា យរៀបរាប់ទាក់ទងនឹងរឿងនេះផងដែរ៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់ថាកាកា ចង់និយាយបែប ណានោះ ទស្សនាវិដេអូខាងក្រោមនេះទាំងអស់គ្នា៖
Read Moreចម្លែក ! នារីដែលលោ.តទឹកស.ម្លា.ប់ខ្លួនកាលពីម្សិលមិញពេលនេះហើយរកស.ពនៅមិនទាន់ឃើញ…
ជឿថាប្រិយមិត្តបានជ្រាបហើយថានៅកាលពីថ្ងៃទី 06.02.2021 ត្រូវនឹងវេលាម៉ោង10:10នាទីថ្ងៃ បានមានហេតុការដ៏គួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយនៅលើស្ពានគីហ្សូណា ដោយសារតែមាននារីដ៏ស្រស់ស្អាតម្នាក់បានជិះម៉ូតូឌុបទៅមកធ្វើការបញ្ចប់ជីវិតរបស់ខ្លួដោយការលោតចុះពីលើស្ពានគីហ្សូណាបង្គោលទី13ភូមិទី៣សង្កាត់វាលវង់ក្រុងកំពង់ចាម ចុះទៅក្នុងទន្លេរ ។ យ៉ាងណាមិញចំពោះហេតុករណីមួយនេះយើងនៅមិនទាន់ទទួឡបានព័ត៍មានច្បាស់ការណាមួយនៅឡើយទេថាមូលហេតុអ្វីបានជាធ្វើឲ្យនារីដ៏ស្រស់ស្អាតម្នាក់នេះហ៊ានដាច់ចិត្តបញ្ចប់ជីវិតរបស់ខ្លួនទាំងនៅក្មេងបែបនេះ ហើយបន្សល់ទុកត្រឹមក្តីអាឡោះអាល័យដល់ក្រុមគ្រួសារ ដូចជាទុកស្បែកជើងពណ៌ខ្មៅមួយគូនិងអាវពណ៌សមួយនេះគឺជារឿងមួយដែលធ្វើឲ្យក្រុមគ្រួសារមានការតក់ស្លុតក្នុងអារម្មណ៍យ៉ាងខ្លាំង ។ សូមបញ្ជាក់ផងដែរថាគិតត្រឹមម៉ោង 1 : 31នាទីថ្ងៃទី 7 ខែកុម្ភះឆ្នាំ 2021 នារីដ៏ស្រស់ស្អាតដែលបានលោតពីលើស្ពានគីសូណានៅមិនទាន់ឃើញសា.កស.ពនៅឡើយទេ ៕
Read Moreនៅសុខៗ ស្រាប់តែឃើញបុរសម្នាក់នេះ បង្ហោះសារលើបណ្តាញសង្គម ថា “រិះគ ន់គាត់ ត្រឹមកំហុសរបស់គាត់បានហើយ បើធ្ងន់លើសនេះ មានន័យថា អ្នក…” (មានវីដេអូ)
កាលពីថ្មីៗនេះ គេប្រទះឃើញ អ្នកលក់ផលិតផល តាមអនឡាញដ៏ល្បី គឺ អាជី, អាម៉ី និងក្រុមរបស់ខ្លួន មួយចំនួន បាននាំគ្នាសម្តែងរឿង “ទុំទាវ 2021” បែបកំប្លែង។ រឿងនេះ ចេញមិនទាន់បានប៉ុន្មានម៉ោងផង ត្រូវបានមហាជនភាគច្រើន នាំគ្នា រិះគន់យ៉ាងខ្លាំង ព្រោះក្នុងសាច់រឿងនេះ បានយកសាសនាមកលេងសើច និងប្រើប្រាស់នូវពាក្យសំដីមិនសមរម្យមួយចំនួន។ ព្រោះតែមានការមិនពេញចិត្តច្រើនពេក នៅទីបំផុត នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អាជី និង អាម៉ី បានចេញមុខសុំទោសហើយ ដោយភ្ជាប់សារខ្លីមួយបញ្ជាក់ផងដែរថា ៖ “រឿង ទុំទាវ 2021 បែបកំប្លែង ប្រសិនជាមានកំហុសខុ សឆ្គង មេត្តាខន្តី អ ភ័យទោស ព្រោះវាគ្រាន់តែជាការសម្ដែង អោយបងប្អូនសើច អ្វីដែលសំខាន់ សម្រាប់អ្នកយកវីដេអូរឿងនេះ ចម្លងយកទៅកាត់ ត និយាយស្ដីឌៀលកប់ៗមាត់ អញ្ជើញលុបផង រិះគ ន់ក្រោមខមមិនបាន តែកុំជេរដៀល ហើយចម្លងដោយគ្មានការអនុញាតិ ចូលរិះគ ន់ ដើម្បីស្ថាបនា មានអ្នកផ្សេងថតលើសៗ ហ្នឹងផង ម៉េចមិនដៀលគេដែរទៅ? ម៉េចចឹង?”។ អាម៉ី បានបន្ថែមថា “Video សុំទោសជាសាធារណៈ រឿង ទុំទាវ រាល់កំហុសខុសឆ្ គងដែលក្រុមនាងខ្ញុំបានសម្ដែងនាងខ្ញុំបានលុបចោលរួចហើយ អ្នកដែលចម្លងយកទៅផុសគឺសុំលុ បចោ លផងព្រោះសំណុំរឿងនេះបានបញ្ចប់ហើយ អរគុណសម្រាប់មតិរិះគុ ណដើម្បីស្ថាបនា មានកំហុសចេះកែ”។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមានការរិះគ ន់ខ្លាំ ង ពីសំណាក់មហាជន ក្រុមប្រឹក្សាពិន័យ និងលើកសរសើរ…
Read Moreអ្នកគ្រូ ណយ សំណាង មិនអាចទៅថត ឬច្រៀងកំប្លែងបានដូចមុនឡើយ ដោយសារតែ…
កាលពីពេលថ្មីៗនេះ យោងតាម ហ្វេសប៊ុក សិល្បករកម្ពុជា បានបង្ហោះ និងសរសររៀបរាប់ថា៖ «មកសួសុខទុក្ខវិរៈសិល្បករជើងចាស់ផ្នែកអាយ៉ៃនិងកំប្លែង អ្នកគ្រូ ណយ សំណាង ! ទស្សនិលជនខ្លះអាចភ្លេចគាត់ហើយ ក្នុងវ័យ70ឆ្នាំជាង ហើយអ្នកគ្រូ ណយ សំណាង មិនអាចទៅថត ឬច្រៀងកំប្លែងបានដូចមុនឡើយ ។ វិរៈសិល្បករអ្នកគ្រូ ណយ សំណាង គឺចូលបំរើសិល្បៈស្ទើពេញមួយជីវិតទៅហើយ ! អ្នកគ្រូណយសំណាង មានកូនប្រុសជាអ្នកស្នងសិល្បៈបន្តរគឺ លោក វណ្ណាស័ក្ក ដែលជាតារាចំរៀង ផ្នែកសម័យ ! ។ សព្វថ្ងៃវិរៈសិល្បករវ័យជើងចាស់រូបនេះក៏មានជំងឺប្រចាំកាយដែរគឺជំងឺបេះដូង ដែលធ្វើអោយតារារូបនេះមិម អាចចេញទៅសម្តែងឬច្រៀងប្រឡូកក្នុងវិស័យសិល្បៈបានដូចមុនឡើយ ។ ដោយក្តីគោរពៈ អុឹម ជីវ៉ា»៕
Read Moreជាការពិតទេ? ដែលមានលេចលឺរឿង សិស្សនាំគ្នាត្អួញត្អែរ អំពីបញ្ហាគ្រូមួយចំនួនតូចនៅវិទ្យាល័យហ៊ុនសែនកែវសីមាគាបស . ង្កត់សិស្សដើម្បីបង្រៀនគួរ…
(ខេត្តមណ្ឌលគិរី) ៖ រឿងគ្រូម្នាក់នៅសាលាសន្ធរម៉ុកដេញសិស្សចេញ ក្រៅថ្នាក់បើមិនរៀនគួរជាមួយក៏ដូចជាតម្រូវឲ្យសិស្សបង់លុ យក្នុង១ខែ ៦០០០០៛ ជាថ្លៃដឹងគុណគ្រូដែលកំពុងតែមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាជនទូទាំងប្រទេសភ្នាក់ងារព័ត៌មានយើងក៏បានទទួលដំណឹងមកថាសិស្សានុសិស្សនាំគ្នាត្អួញត្អែរយ៉ាងខ្លាំងអំពីបញ្ហារគ្រូមួយចំនួនតូចនៅវិទ្យាល័យហ៊ុនសែនកែវសីមា គា បស ង្កត់ដើម្បីបង្រៀនគួរទោះបីជាមុខវិជ្ជាទាំងនោះពួកគេមិនចង់រៀនក៏ដោយ។ បញ្ហានេះមិនមែនជារឿងថ្មីនោះទេសម្រាប់វិទ្យាល័យហ៊ុនសែនកែវសីមាដោយកន្លងមកគណៈគ្រប់គ្រងសាលាក៏ធ្លាប់បានហៅគ្រូបង្រៀនដែលគា បស ង្កត់សិស្សឲ្យចូលរៀនគួរមកធ្វើកិច្ចសន្យារួចមកហើយដែរប៉ុន្តែពេលនេះបែជារឿងដដែលនោះបានកើតឡើងម្តងទៀត ហើយថែមទាំងខ្លាំងជាងមុនទៀតផងដោយសារគ្រូទាំងនោះដាក់គំនៀបទៅលើសិស្សឲ្យមករៀនគួរស្ទើរតែគ្រប់មុខវិជ្ជាទៅហើយឧទាហរណ៍ដូចជាប្រវត្តិវិទ្យាសីលធម៌ពលរដ្ឋជាដើម។ បើយើងត្រឡប់មកបកស្រាយអំពីអត្ថន័យនៃការរៀនគួរ អាណាព្យាបាលក៏ដូចជាសិស្សានុសិស្សគ្រប់រូបសុទ្ធតែដឹងហើយថាវាជាការបំប៉នបន្ថែមទៅលើម៉ោងសិក្សានៅក្នុងថ្នាក់រៀនដើម្បីឲ្យលោកគ្រូអ្នកគ្រូពន្យល់ឲ្យកាន់តែក្បោះក្បាយទៅលើរូបមន្តនិងមានពេលច្រើនដោះស្រាយលំហាត់អនុវត្តន៍នៅក្នុងសៀវភៅពុម្ភក៏ប៉ុន្តែការដែលសិស្សនាំគ្នាបង្ខំចិត្តចូលរៀនគួរមុខវិជ្ជាប្រវត្តិវិទ្យានិងសីលធម៌ពលរដ្ឋនេះមិនមែនដោយសារតែចង់ស្វែងយល់បន្ថែមទៅលើរូបមន្តរឺដោះស្រាយលំហាត់នោះទេក៏ព្រោះតែពួកគេនឹងត្រូវទទួលរងនូវការធ្វើបា បពីសំណាក់គ្រូមុខវិជ្ជាទាំងនេះបើសិនជាមិនចូលរៀនគួរជាមួយ។ ទង្វើរទាំងនោះមានដូចជា៖ ទី១ ការហៅសិស្សដែលមិនចូលរៀនគួរឲ្យឆ្លើយសំណួរដែលពិបាកៗក្នុងគោលបំណងមិនឲ្យឆ្លើយត្រូវដើម្បីឲ្យបានពិន្ទុទាបនិងធ្លាក់ជារឿយៗក៏ដូចជាលេសក្នុងការឲ្យឈរ ឬទៅរត់នៅដងទង់ជាតិ។ ទី២ រាល់សំណួរដែលយកមកដាក់ក្នុងវិញ្ញាសារប្រឡងភាគច្រើន គ្រូខាងលើនេះបានជ្រើសរើសតែអ្វីដែលគាត់បង្រៀននៅក្នុងម៉ោងរៀនគួរតែប៉ុណ្ណោះ។ យោងទៅតាមចំនុចខាងលើនេះឪពុកម្តាយនិងសិស្សានុសិស្សភាគច្រើននាំគ្នារអ៊ូរទាំហើយក៏នាំគ្នានិយាយពីមាត់មួយទៅមាត់មួយតាមទីប្រជុំជននិងទីសាធារណៈចំពោះបញ្ហាចោទនេះដែរ។ រឿងដែលធ្ងន់ ធ្ងរជាងនេះទៅទៀត សិស្សខ្លះដែលជាអ្នកក្រីក្រគ្មានលុយបង់ដើម្បីរៀនគួរទទួលបានពិន្ទុតិច រឺធ្លាក់ហើយថែមទាំងទទួលរងនូវការដាក់ពិ ន័យឲ្យឈរនិងរត់ជុំវិញដងទង់ជាតិផងនោះមានភាពអា ម៉ាស់ក៏ដូចជាតូចចិត្តយ៉ាងខ្លាំងដែលជាហេតុធ្វើឲ្យពួកគាត់បោះបង់ការសិក្សាក៏មាន។ ខ្លឹមសារដូចដែលបានរៀបរាប់នេះឪពុកម្តាយនិងអា ណាព្យា បាល ក៏ដូចជាសិស្សានុសិស្សទាំងអស់នៅក្នុងស្រុកកែវសីមាសង្ឃឹមយ៉ាងម៉ុតមាំថា គណៈគ្រងសាលានិងមន្ទីរអប់រំខេត្តនឹងស្វែងរកដំណោះស្រាយ រឺចាត់វិធានការទៅលើបញ្ហាក ខ្វក់ដែលធ្វើឲ្យអាប់ឱនដល់កេរ្តិ៍ឈ្មោះ និងក្រមសីលធម៌គ្រូបង្រៀនល្អៗផ្សេងទៀតផងចុះ៕ប្រភព៖ប្រអប់ព័ត៌មាន News Box
Read More