ទឹកត្រី ប្រហុក គឺជាគ្រឿងផ្សំដ៏សំខាន់ដែលពុំអាចខ្វះបាន សម្រាប់ប្រជាជនខ្មែរធ្វើម្ហូបអាហារជារៀងរាល់ថ្ងៃ ។ ដោយឡែក បើនិយាយពីក្លាមប្រៃវិញ ក៏ជាអាហារដែលមនស្សភាគច្រើនចូលចិត្តញ៉ាំ ដោយគ្រាន់តែឃើញក៏ហូរទឹកមាត់ដែរ ។ ប៉ុន្តែ ថ្មីៗនេះ គ្រឿងម្ហូបផ្អាប់ទាំងនេះ ត្រូវបាននារីម្នាក់បានបង្ហោះសារដាស់តឿនឲ្យបងប្អូនទាំងអស់គ្នានៅលើហ្វេសប៊ុក កុំញាំរបស់ទាំងអស់នេះច្រើនពេក ប្រយ័ត្នប្រឈមនឹងការដុះសាច់ច្រមុះ បំពង់ក ត្រូវវះកា ត់ដូចរូបនាង ។ យោងតាមគណនីហ្វេសប៊ុកឈ្មោះ Daa LaaDaa បានបង្ហោះសរសេររៀបរាប់ឲ្យដឹងថា៖«រឿងដែលមនុស្សភាគច្រើនតែងមើលរំលង ចូលចិត្តញុំាគ្រឿងផ្អាប់ ក្តាមប្រៃ ទឹកត្រី ផ្អក ប្រហុក គ្រឿងហឹរ អត់គិតទីបំផុតលទ្ធផល ប្រឈមនឹងការដុតសាច់ច្រមុះ បំពង់ក ត្រូវវះកា ត់ ឈឺចង់ប្រកា ច់ ត្រូវញុកអាលុយមីញូមចូលច្រមុះជិតលិច គេបា ញ់ភ្លើ ងចូលដុ តនឹងអគ្គ សនី ទឹកភ្នែកហៀរចុះមកមិនដឹងខ្លួន ញុកសំលីចូល 24ម៉ោង នៅពិបាកច្រើនទៀត ចង់ដាស់តឿនគ្រប់គ្នាអោយប្រយ័ត្នបំផុតចំពោះរឿងនេះ» ។ប្រភព៖ហ្វេសប៊ុក
Read MoreDay: February 6, 2021
កូនខ្មែរភាគតិចណាស់បានស្គាល់!!! គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរ មានឈ្មោះថា…(មានវីដេអូ)
ការពិតណាស់អង្គួច គឺជាឧបករណ៍តន្ត្រីបូរាណខ្មែរប្រភេទវាយមួយបែប ដែលលក្ខណៈពិសេសរបស់វា គឺប្រើជាមួយខ្លែងឯកពីសម័យបូរាណកាលមក។ គេអាចប្រើវាដាច់ដោយឡែកពីខ្លែងឯកបាន ដោយវាយផ្ទាប់នឹងមាត់។ អង្គួច គឺជាឧបករណ៍តន្ត្រីបុរាណខ្មែរមួយ ដែលកើតមាននៅក្នុងប្រទេសកម្ពុជាតាំងពីយូរយារណាស់មកហើយនៅតាមជនបទស្រុកស្រែចំការ។ ពេលក្មេងៗឃ្វាលគោក្របី កើតការអផ្សុកក៏នាំយកមែកឫស្សីមកបិតចិតជាឧបករណ៍នេះឡើង ហើយនាំគ្នាគោះលេង។ ជួបកាលគេគោះលេងម្នាក់ឯង ជួនកាលគេគោះលេងរួមគ្នាពីរ ឬបីនាក់ ជារៀងរហូតតៗគ្នាមក។ពេលខ្លះគេប្រើអង្គួចសម្រាប់សាសងស្នេហា រវាងមនុស្សស្រីនិងប្រុស។ ពីព្រោះតែទំនៀមទម្លាប់ខ្មែរយើងតឹងរឹង មិនឲ្យប្រុសនិងស្រីអាចជួបគ្នា សូម្បីតែជជែក ទើបយុវវ័យជំនាន់នោះ បង្កើតភាសាផ្ទាល់ខ្លួនតាមរយៈអង្គួច។ អង្គួច ក៏ត្រូវបានគេប្រើភ្ជាប់នឹងខ្លែងឯកដែរ។ គេមិនសូវនិយមយកឧបករណ៍អង្គួច ទៅប្រគំជាមួយឧបករណ៍ដទៃទៀតទេ។ ជួនកាលគេប្រគំរួមតែឧបករណ៍អង្គួចសុទ្ធមានពីរ បី ឬបួន ជួនកាលគេលេងទោលម្នាក់ៗឯង ហើយច្រើនតែលេងបទណាដែលជាបទតូចៗស្រួលៗ ដូចជា បទប្រជាប្រិយខ្មែរ បទមហោរីមួយជាន់ៗ។ល។អង្គួចធ្វើអំពីឫស្សីមានរាងសំប៉ែតទ្រវែង រីឯអង្គួចធ្វើអំពីដែកមានរាងមូលស្រដៀងវង់ព្រះច័ន្ទផង និងរាងដូចស្លឹកឈើផង ប៉ុន្តែអង្គួចទាំងពីរបែបនេះពុំសូវសំបូរទេនៅប្រទេសកម្ពុជាសព្វថ្ងៃនេះ ហើយវាស្ទើរតែបាត់បង់ទាំងរូបរាង និងសម្លេង ហើយមានកូនខ្មែរតិចណាស់ដែលស្គាល់ ឧបករណ៍តន្ត្រីបូរាណមួយនេះ៕
Read Moreពិតជាសោកស្តាយ!!តួអង្គ «នាងនោ» រឿងទុំទាវ លាចាកលោកតាំងពី ១០ ឆ្នាំមុន ដោយសារមូលហេតុនេះ…
យ៉ាងណាមិញ អ្វីដែលធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើល និង សោកស្តាយយ៉ាងខ្លាំងនោះ គឺបន្ទាប់ពីគណនីហ្វេសប៊ុករបស់តារាសម្តែង និង ចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា បានបង្ហោះរូបភាព និង សារឲ្យដឹងថា តារាសម្តែង ជុំ ចាន់តី បានលាកចាកលោកហើយតាំងពី ១០ ឆ្នាំមុនមកម្ល៉េះ ។ នេះបើតាមសារបង្ហោះកាលពីកំឡុងឆ្នាំ ២០២០ កន្លងមក ។ អ្នកនាង ស៊ិន ឧត្តមផល្លា បានឲ្យដឹងថា «សម្រាប់បងប្អូន ដែលចង់ដឹងអំពីដំណឹងតារាសម្ដែងផ្នែកមនោសញ្ចេតនា ជុំ ចាន់តី នាងពិតជាបានទទួលមរណភាព កាលពីជាង ១០ ឆ្នាំមុន យ៉ាងពិតប្រាកដមែន ដោយដំណឹងនេះ ត្រូវបានផ្ដល់ដោយបងប្អូន ដែលចូលរួមខមមិននៅក្នុងការផុស កាលពីម្សិលមិញនេះ ។ យើងនៅចាំបានថា ជុំ ចាន់តី គឺជាតារាសម្ដែងផ្នែកមនោសញ្ចេតនា បានយ៉ាងស័ក្ដិសម តាំងពីទសវត្សរ៍ ៩០ – ២០០០ នៅក្នុងបទចម្រៀងកាយវិការ ខារ៉ាអូខេ សឹងតែគ្រប់ផលិតកម្ម និង សម្ដែងរឿងជាច្រើន រឿងដែលធ្វើឲ្យមហាជនស្គាល់នាងយ៉ាងច្បាស់ គឺរឿង ទុំទាវ ដោយនាងសម្ដែងជាតួ នាងនោ នៅក្នុងផលិតកម្ម SSB របស់លោក ហ្វៃ សំអាង» ។ លើសពីនោះទៅទៀត អ្នកនាង ស៊ិន ឧត្តមផល្លា ក៏បានបង្ហោះរូបភាពក្នុងការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គមបញ្ជាក់ពីប្រភព ដែលបានមកពីតារាចម្រៀង អឿន ស្រីមុំ ដែលបានរៀបរាប់ថា «នាងស្លាប់យូរហើយ ហើយក៏មិនមែនស្លាប់នៅក្នុងស្រុកយើងដែរ បានគ្មានអ្នកដឹងអ៊ីចឹង នាងបានប្តីនៅប្រទេសកាណាដា នាងទៅរស់នៅទីនោះយូរហើយ ហើយម្យ៉ាងនាងស្លាប់ដោយសារវិលមុខក៏ធ្លាក់ជណ្តើរ កាលខ្ញុំទៅកាណាដាម្ល៉េះ» ៕
Read Moreអីយ៉ា!សំងំៗ ស្វាមី ផន សុផារី តួល្ខោនវ័យក្មេង បង្ហាញផ្ទះវីឡាថ្មីបន្ថែមទៀត តម្លៃ…
ថ្មីៗនេះ ស្វាមីរបស់តួឯកល្ខោន ផន សុផារី បានបង្ហាញផ្ទះវីឡាស្រស់ស្អាតមួយបន្ថែមទៀត ដោយអះអាងថាទើបសាងសង់រួចរាល់ហើយ ។ ជាមួយនឹងផ្ទះវីឡាមួយនេះបានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រមានការចាប់អារម្មណ៍ និង បើកភ្នែកធំៗស្ទើរគ្រប់គ្នា ព្រោះនរណាក៏ដឹងថាផ្ទះវីឡាមួយៗដែលមានទីតាំងនៅបុរីមួយនេះ ពិតជាមានតម្លៃមិនតិចម៉ឺនដុល្លារនោះទេ ។ មិនមែនជារឿងចម្លែកទេព្រោះផ្ទះវីឡានេះមិនមែនជាសមាជិកដំបូងរបស់ ផន សុផារី ឡើយ បើតាមដឹងនេះវីឡាថ្មីនៅបុរីប៉េងហួតបឹងស្នោនេះ គឺជាសមាជិកបន្ថែមរបស់នាងប៉ុណ្ណោះ ។ បើតាមការអះអាងរបស់ស្វាមីតួឯកល្ខោនមួយនេះបានព្រលយថា មិនទាន់មានពេលបានចូលនៅក្នុងផ្ទះថ្មីនេះនៅឡើយទេ ។ បើទោះមិនមែនជាតារាល្បីលំដាប់ប្រទេសតែ ផន សុផារី ត្រូវបានគេដឹងថាជាតារាស្រីម្នាក់ដែលមានជីវិតរស់នៅយ៉ាងស៊ីវីល័យ និង ពោរពេញទៅដោយសុភមង្គលមិនធម្មតាឡើយ ។ ជារឿយៗ ផន សុផារី តែងទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើនតាមរយៈការបើកចំហនូវជីវិតឯកជននៅក្នុងគ្រួសាររបស់នាង ។ ពេលនេះ ផន សុផារី ជាអ្នកម្តាយរបស់កូនៗដល់ទៅពីរនាក់ហើយ តែសម្រស់របស់នាងនៅតែអេមមិនចាញ់ក្រមុំៗឡើយ ។ ក្រៅពីការងារ សិល្បៈ ផន សុផារី ក៏មានមុខរបបន្ទាប់បន្សំមួយចំនួននៅតាម អនឡាញផងដែរ ៕
Read Moreតើពាក់ខ្សែកថា ត្រូវតំណម អ្វីខ្លះ?
ជំនឿ៖ តាមការស្រាវជ្រាវ នៅក្នុងស្ថានីយ ប្រវត្តិសាស្ត្រ អង្គរបុរីបានបង្ហាញ ឲ្យដឹងនូវ គំនិតរបស់ ខ្មែរបុរាណថា ក្រោយការផ្សព្វផ្សាយ និងទទួលយកជាបន្តបន្ទាប់ នូវឥទ្ធិពលរបស់ សាសនាឥណ្ឌា គេអាចមើលឃើញថា ព្រះកថាក្នុងជំនឿ មនោគម សាសនាឥណ្ឌានេះ ធ្វើឡើងមិនមែនគ្រាន់តែសម្រាប់លម្អរូបរាងកាយ តែប៉ុណ្ណោះទេ ក៏ប៉ុន្តែវាមានលក្ខណៈពិសិដ្ឋ ដើម្បីទប់ស្កាត់ការពារខ្លួនប្រាណ រាល់អំពើ ឧបទ្រពចង្រៃ ថែមទៀតផង។ ជាក់ស្តែង ប្រៀបដូចជា ការនិយមព្រះកថានៅក្នុងសង្គមខ្មែរ បានចាប់ផ្តើម មានឡើងតាំងពី ជនជាតិខ្មែរបានក្លាយជា អ្នកកាន់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា ដំបូងក្នុងអំឡុង នាដើមសតវត្សរិ៍ទី១ មកម្ល៉េះ។ តើព្រះកថាជាអ្វី? កថាគឺជា បន្ទះសំណ ប្រាក់ ស្ពាន់ ឬមាស ដែលមាន ចារយ័ន្តបាលីគាថាបញ្ចុះ ហើយដាស់ឲ្យ ពូកែស័ក្តិសិទ្ធិ។ កថាត្រូវដោត ក្រងជាខ្សែមួយ ខ្សែពីរ ឬខ្សែបីសម្រាប់ក្រវាត់ នៅចង្កេះក៏មាន ឬសម្រាប់ធ្វើពាក់ នៅនឹងកក៏មានដែរ។ រីឯចំពោះតំណមនៃ ការពាក់ខ្សែកថានេះមនុស្សមួយបានលើកឡើងថា ហាមមិនឲ្យអ្នកដែល ពាក់ខ្សែកថាដើរ នៅក្រោមស្នួលហាលខោអាវ ក្រោមផ្ទះជាដើម។ល។ ក៏ប៉ុន្តែចំពោះ ត្រណមមន្តអាគមគឺ អាស្រ័យលើគ្រូ ជាអ្នកកំណត់។ ករណីគ្រូ មិនបានប្រាប់សិស្ស អំពីត្រណមផ្សេងៗ នោះទេ គឺចាត់ទុកថា សិស្សឬអ្នកពាក់នោះ គ្មានត្រណមអ្វី ដែលនឹងខុសគ្រូនោះទេ។ ដូច្នេះប្រសិន បើយើងមិនចេញ ទៅណាទេ អាចដាក់តម្កល់ ទុកលើហឹង ដុតទៀនធូបបូជា ជាប្រក្រតីរាល់ថ្ងៃសីល ទៅបានហើយ។ ជាទូទៅ សម្រាប់បុព្វបុរសខ្មែរតែងមានការរៀន និងមានជំនឿខ្លាំង លើមន្តអាគមនេះស្ទើរ តែ១០០ភាគរយ ទៅហើយ ជាពិសេសគឺ អង្គព្រះមហាក្សត្រនិង មេទ័ពធំៗ…
Read Moreក្រោយអាជី ចេញវីដេអូយំយកៗព្រឹកមិញ ស្រាប់តែលោក ផែន វណ្ណះ បោះសម្តីចុកៗថា…
ដូចដែរប្រិយមិត្តបានជ្រាបហើយថា នៅថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ ខាងមុខនេះ ក្រុមកញ្ញា អាជី ដែលបាននាំគ្នាសម្តែងរឿង ទុំទាវ២០២១ ដែលមហាជនគិតថាមិនសមរម្យ និងខុសឆ្គងខ្លាំង អោយចូលមកបំភ្លឺ ខណៈដែល អាជី នៅព្រឹកនេះបានចេញមកសុំទោសជាថ្មី ទាំងទឹងភ្នែកហូរ ហើយសួរថាតើខ្លួនបានធ្វើអ្វីខុ ស។ ក្រោយឃើញបែបនេះ លោក ផែន វណ្ណះ បានបង្ហោះសារបែបនេះថា: ដល់វគ្គសំដែងតួអោយគេអាណិត គ្រាន់តែនិយាយជាមួយម្ដាយក៏ថតយកមកបង្ហោះលេីបណ្ដាញសង្គមដែរ ហេីយនិយាយស្រែកដាក់ម៉ែខ្លួនឯង ដូចម៉ែមិនដល់ខ្លួន។ បេីមីឆ្កួតឯងមិនដឹងថាខ្លួនខុសអី ចាំក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ប្រាប់នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០២១ ទៅដឹងហេីយ ឈប់សំដែងអោយអញស្អប់កាន់តែខ្លាំង៕
Read Moreចូលរួមត្រកអរផង! ទីបំផុតរកឃើញ ម្ចាស់ម្កុដពេជ្រ មាស៣គីឡូ និងរថយន្ត ហើយ ក្នុងកម្មវិធីរបស់អ្នកស្រី ទ្រី ដាណា ដោយ…
ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីងខូអិលធីឌី បានរៀបចំកម្មវិធីប្រគល់ពានរង្វាន់ ព្រមទាំងផ្ដល់ជាកាដូរជាច្រើនរួមមាន ម្កុដពេជ្រ, មាស៣គីឡូ, ថយន្តស៊ែរីទំនើប២គ្រឿងម៉ាក Ford Ranger និងរង្វាន់ម៉ូតូ និងរង្វាន់លើកទឹកចិត្តជាច្រើនទៀត ជូនដល់តំណាងឆ្នើមក្នុងគោលបំណង លើកទឹកចិត្តឱ្យនារីទាំងអស់ ចេះចាប់ផ្ដើមរកស៊ីដោយខ្លួនឯង ដើម្បីទទួលបានចំណូលបន្ថែមសម្រាប់គ្រួសារ។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មានការអញ្ជើញចូលរួមពីអ្នកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកាក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី និងស្វាមី លោក ហ៊ីង បញ្ញារិទ្ធ ព្រមទាំងម្ចាស់ដេប៉ូ និងតំណាងចែកចាយជាង៥ពាន់នាក់ នៅអ៊ីអន ២សែនសុខ រាជធានីភ្នំពេញ។ ថ្លែងនៅក្នុងឱកាសនោះ លោក ហ៊ីង បញ្ញារិទ្ធ អគ្គនាយក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានលើកឡើងថា ពិធីជួបជុំតំណាងចែកចាយ និងប្រគល់ពានរង្វាន់ជូនដល់អ្នកជំនួញឆ្នើម ដែលរៀបចំដោយក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី នាពេលនេះ បានបង្ហាញឲ្យឃើញពីការរីកចម្រើន នៃវិស័យគ្រឿងសម្អាងនៅកម្ពុជា បានឆ្លុះបញ្ចាំឲ្យឃើញពីប្រទេសជាតិ កំពុងមានការអភិវឌ្ឍន៍ឋិតនៅក្រោមដំបូលសុខសន្តិភាព ដែលបង្កលក្ខណៈងាយស្រួលឲ្យយើងទាំងអស់គ្នា។ ជាមួយគ្នានោះ លោក បានបន្តថា ឱសថ គ្រឿងសម្អាង និងបរិក្ខាពេទ្យជាផ្នែកមួយមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋទូទៅ។ ជាមួយគ្នានោះ លោក ក៏បានអំពាវនាវឲ្យមានការចូលរួមអនុវត្តច្បាប់ទាំងអស់គ្នា និងជាពិសេសការរកទទួលទានរបស់យើងត្រូវធ្វើយ៉ាងណា ឲ្យស្របតាមបទដ្ឋានលក្ខណៈបច្ចេកទេសនិងច្បាប់ឱសថ ដែលមានជាធរមានខណៈការផ្សព្វផ្សាយតាម Online និងសង្គម Facebook ដោយភាគច្រើននិង គ្មានច្បាប់ទំលាប់ត្រឹមត្រូនោះឡើយ។ បន្ថែមពីលើនេះ អ្នកស្រី ទ្រី ដាណា អគ្គនាយិកាក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេឌីងខូអិលធីឌី…
Read Moreតំណម! ផ្លែឈើ ៥ ប្រភេទ ដែលសែស្រឡាយចិនមិនគួរដាក់សែននៅថ្ងៃចូលឆ្នាំ បើមិនចង់ជួបរឿងស៊យក្នុងជីវិត…
អត្ថបទនេះមានសារៈសំខាន់ណាស់សម្រាប់បងប្អូនកាត់ចិន មានខ្សែស្រឡាយជាមួយជនជាតិចិនស្របជាមួយនឹងរដូវកាលសែនចិនក៏កៀកជិតមកដល់ដែលយ៉ាងណាមិញកុំភ្លេចអានដល់ចប់ណា។ នៅថ្ងៃនេះយើងខ្ញុំនឹងលើកយកនូវផ្លែឈើចំនួន ៥ប្រភេទមកជំរាបដល់ប្រិយមិត្ត ដើម្បីឲ្យដឹងទុកជាមុន មុននឹងទិញមកសែននាថ្ងៃចូលឆ្នាំចិនខាងមុននេះ។ ចង់ដឹងថាមានផ្លែឈើអ្វីខ្លះនោះ តោះទៅតាមដានទាំងអស់គ្នា៖ ១. ហាមសែន ផ្លែខ្នុរ ផ្លែទុរេន ផ្លែសាម៉ាវ ព្រោះថាផ្លែឈើនេះវាបង្កបង្កភាពស្មុគស្មាញ ភាពរញ៉េរញៃ និងការមិនចុះសម្រុងគ្នានៅក្នុងក្រុមគ្រួសារ។ ២. ហាមសែន ផ្លែត្របែក ថ្លែប្រភេទនេះវានាំមកនូវការបែកបាក់គ្នា។ ៣. ហាមសែន ផ្លែទាប ចំណែកឯផ្លែទាបវិញវានាំអោយមានការអាប់អោនកិត្តិយស។ យ៉ាងណាមិញផ្លែដែលនាំមង្គលវិញគេនិយមប្រើផ្លែឈើដែលមានរាងមូល និងមានពណ៌ភ្លឺ ហើយនៅក្នុងឆ្នាំ២០២១នេះ ពណ៌ដែលនាំហុងស៊ុយល្អនោះគឺពណ៌ក្រហម និងពណ៌មាស ៕
Read Moreនេះហើយទឹកចិត្តភរិយា ! បាត់ដំណឹងស្វាមីយូរពេក ដល់ថ្នាក់ ធ្វើឲ្យ សួស វីសា បង្ហោះសារពេញហ្វេសប៊ុក ទំាងក្តីបារម្ភ និងភ័យយ៉ាងខ្លាំង, នៅទីបំផុត លោក Tommy បានតបវិញហើយ ដោយប្រាប់ បែបនេះ ថា…
គួររំលឹកឡើងវិញបន្តិចផងដែរថា ក្រោយរៀបការ តារាចម្រៀង សួស វីសា បានសម្រាលកូនស្រីម្នាក់ ដ៏គួរឲ្យស្រឡាញ់ និងស្រស់ស្អាត កាលពី ថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០២០ កន្លងផុតទៅថ្មីៗនេះ។ កូនស្រី វីសា មានឈ្មោះ ពីរោះណាស់ គឺ ថង សាម៉ូលីណា (ហៅ Jenny) ពិសេសមានសក់ច្រើនដល់ហើយ ដូចមនុស្សធំអ៊ីចឹង។ បច្ចុប្បន្ន វីសា និងស្វាមី កំពុងសាងគ្រួសារដ៏កក់ក្តៅមួយជាមួយកូនស្រី សំណព្វចិត្តរបស់ខ្លួន មើលទៅពិតជាពោរពេញដោយក្តីសុខ និងរីករាយ យ៉ាងខ្លាំង តាមរយៈការបង្ហាញរូបភាព និងវីដេអូ ជាញឹកញាប់តាមបណ្តាញសង្គមហ្វេសប៊ុក និង TikTok របស់ វីសា និងស្វាមី។ ចំណែកម្សិលមិញនេះ នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ លោក Tommy បានធ្វើដំណើរទៅកាន់ ខ្នងផ្សារ ដោយបាត់ដំណឹងស្វាមីយូរពេក គេឃើញ តារាចម្រៀង សួស វីសា បានបង្ហោះសារទំាងក្តីបារម្ភ នៅក្នុងហ្វេសប៊ុកថា “ប្តីមិនដឹងយ៉ាងណាយ៉ាងណីហេីយទេ ប្រពន្ធដេកអោបកូននៅផ្ទះ ប្តីដេកលេីកំពូលភ្នំ ក្នុងព្រៃសេវ៉ាទូរសព្ទ័ក៏គ្មាន ទាក់ទងមិនបាន បាត់ដំណឹងឈឹងចឹងដេកមិចលក់”។ វីសា បានបង្ហោះសារមួយទៀត នាថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២១ ទៀត ទំាងអារម្មណ៍មិនស្រួលថា “បាត់ដំណឹងប្តីតាំងពីម្សិលមិញរហូតមកដល់ពេលនេះ តេីមិនអោយបារម្ភបានយ៉ាងមិច? តេីលេីភ្នំខ្នងផ្សារនឹងគ្មានសេវ៉ាសូម្បីមួយភាគរយទេរឺ? អ្នកដែលធ្លាប់ទៅជួយប្រាប់ផង”។ នៅទីបំផុត នៅមុននេះបន្តិច នាថ្ងៃទី ០៥ នេះ សួស…
Read Moreពិតជាសំណាងណាស់! បុរសម្នាក់បានទិញផ្ទះចាស់មួយ មានផ្ទុកទ្រព្យសម្បត្តិមានតម្លៃរហូតដល់…
កាណាដា៖ បុរសម្នាក់មានការភ្ញាក់់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីរកឃើញថា ផ្ទះចំណាស់ដែលខ្លួនបានទិញមានផ្ទុកទ្រព្យសម្បត្តិជាច្រើន ដោយសរុបជាទឹកប្រាក់ស្មើនឹង ៤០ដងនៃតម្លៃផ្ទះនោះ។ កាលពីខែធ្នូ ឆ្នាំ ២០២០កន្លងមក លោក Alex Archbold និងភរិយា ដែលជាម្ចាស់ហាងបុរាណមួយឈ្មោះថា Curiosity Inc ក្នុងប្រទេសកាណាដាបានចំណាយលុយ ១០,០០០ដុល្លារ ក្នុងការទិញផ្ទះរបស់អតីតគ្រូតន្រ្តីព្យាណូមួយរូប។ លោកអះអាងថា លោកមិនដែលបានចូលទៅក្នុងផ្ទះខាងលើទេ បន្ទាប់ពីទិញរួច ដូចនេះលោកមិនដឹងថាខាងក្នុងផ្ទះមានអ្វីខ្លះនោះទេ។ យ៉ាងណាមិញ បន្ទាប់ពីចំណាយពេលដើរពិនិត្យមើលក្នុងផ្ទះសព្វគ្រប់ លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលបានរកឃើញរបស់មានតម្លៃជាច្រើនដូចជា គ្រឿងអលង្ការមាស សម្លៀកបំពាក់ម៉ូតល្បីៗ លុយ ដុំប្រាក់ទម្ងន់ ២.៨គីឡូក្រាម និងរបស់របរមានតម្លៃជាច្រើនទៀត។ យោងតាម វីដេអូ ដែលលោកបានបង្ហោះក្នុងបណ្ដាញ YouTube លោកបានធ្វើការប៉ាន់ស្មានថា តម្លៃសរុបនៃវត្ថុដែលរកបាននៅក្នុងផ្ទះគឺស្មើនឹង ៤០ ម៉ឺនដុល្លារឯណោះ។ គួរជម្រាបថា បច្ចុប្បន្ននេះ លោកបានយកវត្ថុទាំងនោះ ទៅធ្វើការដេញថ្លៃនៅក្នុងគេហទំព័រមួយ ហើយការលក់ដំបូងរបស់លោកគឺទទួលបានជាង ២៥ ម៉ឺនដុល្លារហើយ៕
Read More