ថៃ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Dailymail បានឱ្យដឹងថា អ្នកនេសាទក្រីក្រម្នាក់ មានសំណាងរើសបានគុជខ្យង Melo ពណ៌ទឹកក្រូចដ៏កម្រមានតម្លៃជិត ៣៥ ម៉ឺនដុល្លារ នៅលើឆ្នេរសមុទ្រមួយក្នុងខេត្ត Nakhon Si Thammarat ប្រទេសថៃ។ ដំបូងឡើយ លោក Hatchai Niyomdecha អាយុ ៣៧ ឆ្នាំ និងក្រុមគ្រួសារ បានទៅរើសសំបកខ្យង គ្រំ អយស្ទ័រនៅឯឆ្នេរសមុទ្រមួយ ក៏ស្រាប់តែបានប្រទះឃើញសំបកគ្រំមួយដែលមានគុជខ្យង Melo ពណ៌ទឹកក្រូចដ៏មានតម្លៃមួយនៅក្នុងនោះ រួចលោកក៏បានយកវាមកផ្ទះ។ លោក Hatchai បានហៅប្រពន្ធ និងក្មេងៗ ២ នាក់ ទៀតមកជួយមើលគុជខ្យងនេះ និងបានសម្រេចយកទៅពិនិត្យមើលថាតើវាមានតម្លៃប៉ុណ្ណាទៅ ពោលគឺលោកចង់លក់វាក្នុងតម្លៃមួយដ៏ខ្ពស់ ក្នុងក្តីសង្ឃឹមមួយចង់កែប្រែជីវភាពរស់នៅរបស់លោក និងក្រុមគ្រួសារឱ្យបានល្អប្រសើរជាងនេះ។ ប៉ុន្មានថ្ងៃក្រោយមក អ្នកជំនួញដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ បានដឹងដំណឹងអំពីការរកឃើញគុជខ្យងដ៏មានតម្លៃនេះ បានសុំទិញក្នុងតម្លៃ ៣៣,២០១ ដុល្លារ ប៉ុន្តែក្រុមគ្រួសារលោក Hatchai បានបដិសេធ។ បន្ទាប់មក អ្នកដែលមានរបរជាអ្នកប្រមូលរបស់របរមានតម្លៃលក់ បានឱ្យលោកក្នុងតម្លៃគុណនឹង ៥ តែលោកនៅតែមិនព្រម។ ក្រោយមក ឈ្មួញម្នាក់មកពីប្រទេសចិន បានបញ្ជាក់ថាលោកមិនខ្លាចនឹងចំណាយឱ្យលោក Hatchai ក្នុងតម្លៃដល់ទៅជិត ៣៥ ម៉ឺនដុល្លារនោះទេ ប្រសិនបើវាពិតជាគុជខ្យងពណ៌ទឹកក្រូច Melo ពិតមែននោះ។ គួរបញ្ជាក់ថា គុជខ្យង Melo ត្រូវបានបង្កើតឡើងដោយសត្វខ្យងសមុទ្រម្យ៉ាងឈ្មោះ Melo Melo។ គុជខ្យងនេះ មានចាប់ពីពណ៌ទឹកក្រូច រហូតដល់ពណ៌ត្នោត តែពណ៌ទឹកក្រូចគឺជាពណ៌ដ៏ថ្លៃបំផុត។ ហើយពួកខ្យងសមុទ្រប្រភេទនេះជាធម្មតាត្រូវបានគេរកឃើញនៅសមុទ្រចិនខាងត្បូង និងសមុទ្រ Andaman៕
Read MoreDay: February 5, 2021
ក្រោយក្រសួងកោះហៅបំភ្លឺ អាជី បង្ហោះសារយ៉ាងកំសត់ទៅកាន់ ឪពុកម្តាយថា….
មហាជនពិតជាស្គាល់អ្នកលក់ឡេសាច់សខ្ចីគឺ Ah Gi leader ហើយកញ្ញាគឺជោគជ័យខ្លំាងទៅលើមុខជំនួញអនឡាញ រីកចំរើនធ្វើអោយកញ្ញា ដូរម៉ូតឡាន ជាបន្តបន្ទាប់ ប៉ុន្តែស្របពេលដែលមានលុយមានឡាន ជាពិសេសកាលពីថ្មីៗនេះ អាជី ទើបតែទម្លាយពីប្រាក់ចំនូលខ្លួនរកបាន២០ម៉ីន ដុល្លាក្នុងមួយថ្ងៃទៀតផង ធ្វើអោយមហាជនភ្ញាក់ផ្អើលជាខ្លំាងផងដែរ យ៉ាង ណាមិញប្រិយមិត្តពិតជាជ្រាបច្បាស់រឿងរ៉ាវថតរឿងទុំទាវ២០២១ នោះហើយ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ជាប្រធានក្រុមប្រឹក្សាពិ.ន័យ និង លើកសរសើរ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញតួសម្តែងរឿង «ទុំទាវ២០២១» ទាំងអស់ ក្នុងផេក Hokima ដើម្បីចូលមកបំ.ភ្លឺ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ តួសម្តែងទាំងអស់ ដែលគេស្គាល់ច្បាស់ថា ឈ្មោះ អាជី អាម៉ី ជាអ្នកលក់ឡេ និង ពូកែជេរ តាម Online ត្រូវចូលខ្លួនមកបំ.ភ្លឺអោយទា.ន់ពេលវេលាតាមការកំណត់ជាកំហិ.ត បើមិនដូច្នេះ ទេ ក្រសួងនឹងបន្តនី.តិ.វិ.ធី វិធា.នការតាមផ្លូវច្បា.ប់ដោយការចាំ.បា.ច់ ៕យ៉ាងណាមិញ នៅថ្ងៃនេះផងដែរ យោងតាមគណនីយ្យឈ្មោះ Ah Gileaders បានបង្ហោះសារថា ពេលយេីងលំបាកទេីបដឹងថានាក់ណាដែរនៅក្បែរយេីងមានតែប៉ាម៉ាក់ទេដែរចាំជួយកូនម្នាក់នេះកូនខុ.សហេីយកូនសូមទោ.សនាក់ទាំង2
Read Moreអីយ៉ាស!ម៉ៅ សុខចាន់ធី ប្រកាសចែកផ្លូវប្តីវ័យក្មេង ព្រោះការបាន ៣ ឆ្នាំ ចេះតែ…
មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះបានឃើញអតីតតារាសម្តែង ម៉ៅ សុខចានធី បានប្រកាសចែកផ្លូវជាមួយស្វាមីក្មេងឈ្មោះ រ៉ាម៉ូ ក្រោយពីបានរៀបការកាលពីអំឡុងចុងឆ្នាំ ២០១៨ កន្លងមក ។ មូលហេតុនៃការប្រេះស្រាំជីវិតប្តីប្រពន្ធរបស់អតីតតារាសម្តែងរូបនេះ ដោយសារអតីតស្វាមីរបស់នាងតែងតែរំអុកសុំលុយជាបន្តបន្ទាប់រហូតអ្នកនាងលែងមានការទុកចិត្ត ។ ការបែកបាក់របស់ ម៉ៅ សុខចាន់ធី ជាមួយលោក រ៉ាម៉ូ ជាស្វាមីបានធ្វើឱ្យមហាជនក្នុង និង ក្រៅសិល្បៈមានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះកន្លងមកអ្នកទាំងពីរតែងបង្ហាញពីភាពផ្អែមល្ហែមជាមួយគ្នាទៅវិញទៅមក បើទោះពួកគេរស់នៅឆ្ងាយពីគ្នាក្តី ។ បើតាមគម្រោងអ្នកនាង ម៉ៅ សុខចាន់ធី គ្រោងនឹងចុះមកលេងស្រុកខ្មែរនៅក្នុងខែនេះ តែដោយសារមានបញ្ហាបែបនេះ អ្នកនាងក៏អាក់ខានក្នុងការចុះមកស្រុកខ្មែរទៅវិញ ។ អតីតតារាសម្តែងសាច់សខ្ចីរូបនេះបានប្រាប់ថា អ្នកនាងបានចែកផ្លូវជាមួយលោក រ៉ាម៉ូ ប្រមាណជាពីរខែហើយ អ្នកនាងជាអ្នកសុំបែកដោយផ្ទាល់ ហើយមូលហេតុដែលឈានដល់ថ្នាក់នេះ ព្រោះមិនអាចស៊ូទ្រាំនឹងការសុំលុយរបស់អតីតស្វាមីនេះជាបន្តបន្ទាប់ ទាំងដែលកន្លងមកអ្នកនាងតែងតែផ្តល់ប្រាក់ជាច្រើនមិនថាទិញសម្ភារ ធ្វើផ្ទះ ឬ ប្រាក់ខែជាប្រចាំនោះទេ ។ អ្នកនាង ម៉ៅ សុខចាន់ធី ថែមទាំងប្រាប់ថា បើទោះចែកផ្លូវគ្នា តែអ្នកនាងមិនចាំបាច់ចុះមកស្រុកខ្មែរអ្វីឡើយ ព្រោះថាអ្នកនាងមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍នៅក្នុងពេលរៀបការនោះទេ ។ ជាមួយនឹងអារម្មណ៍ខឹងសម្បា ម៉ៅ សុខចាន់ធី បានសង្កត់ធ្ងន់ថា «ចប់គឺចប់ មិនបាច់តវ៉ាទេ តែស្តាយធ្វើឱ្យវាមានឈ្មោះក្នុងសង្គមទាំងដែលវាជាមនុស្សខ្ញុំរើសពីសំរាមសោះ បន្ទាបខ្លួនប៉ុណ្ណឹងហើយ នៅទៅជួបអាមនុស្សចោលម្សៀតដដែល ។ នេះហើយមកពីនិស្ស័យអាណិតគេពេក ។ មនុស្សខ្ញុំចូលចិត្តឱកាសគេសំងំៗតែបើផ្ទុះគឺចប់ហើយ»។ មិនមែនជាលើកទីមួយទេកន្លងមក ម៉ៅ សុខចាន់ធី តែងពើបប្រទះស្នេហាមិនសមប្រកបជាបន្តបន្ទាប់ យ៉ាងណាមិញកាលពីអំឡុង ឆ្នាំ ២០១៥ អ្នកនាងបានចុះមកភ្ជាប់ពាក្យជាមួយបុរសម្នាក់ដែលជាតួសម្តែងម្នាក់តែមិនយូរ ប៉ុន្មានអ្នកទាំងពីរក៏បានបែកគ្នាទៅវិញ ហើយនៅអំឡុង ចុងឆ្នាំ ២០១៨ អ្នកនាងក៏បានមករៀបការជាមួយលោក រ៉ាម៉ូ ដែលមានវ័យក្មេងជាងអ្នកនាងប្រមាណជា ១០ ឆ្នាំឯណោះ តែពេលនេះពួកគេក៏បានចែកផ្លូវ គ្នាទៅទៀត ។ គួរបញ្ជាក់ថា ម៉ៅ សុខចាន់ធី…
Read Moreអីយ៉ាដំណឹងល្អ ! អស់ជាង ១០០ ដុល្លារទេ អាចទៅរៀនបើកបរឡានធំ នៅមជ្ឈមណ្ឌលដ៏ធំទើបសម្ពោធថ្មីៗ
នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយានយន្តធុនធ្ងន់ ស្ថិតនៅតាមបណ្តាលផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៨-១៩ សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីសម្ពោធនៅថ្ងៃនេះ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសថា នឹងមានការបញ្ចុះតម្លៃចំនួន ៥០% សម្រាប់អ្នកដែលមកចុះឈ្មោះចូលរៀនមុនគេបង្អស់ចំនួន ៥០ នាក់ ចំណែកថ្លៃសិក្សាធម្មតាមានចំនួន ៣៥០ ដុល្លារ ជាតម្លៃសេវាសាធារណៈរបស់រដ្ឋ ហើយការបង្រៀនទ្រឹស្តីមានរយៈពេល៣០ម៉ោង និងបង្រៀនដៃចង្កូត ២០ ម៉ោង ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ។ គួរបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលបណ្ដុះបណ្ដាលបើកបរយាន្តយន្តធន់ធ្ងន់នេះ បានបង្កើតឡើងដោយក្រសួងសហការ ជាមួយក្រុមហ៊ុនកាំត្រង់ស៊ីប (KTS) ចំណាយការសាងសង់ជិត ២លានដុល្លារ ចែកចេញជាពីរផ្នែក គឺអគារដែលមានទទួលសិស្សចុះឈ្មោះ ការិយាល័យរដ្ឋបាល បន្ទប់បណ្ណាល័យ បន្ទប់សង្គ្រោះបន្ទាន់ បន្ទប់ប្រជុំ បន្ទប់គ្រូបង្រៀន បន្ទប់ផ្នែកទ្រឹស្តី និងជាទីលានបង្រៀន និងប្រឡងប័ណ្ណបើកបរដៃចង្កូត តាមស្តង់ដារអន្តរជាតិ ៕
Read Moreអាណិតណាស់!បីកូនតូចនៅដៃម្ខាងហើយ នៅរើសអេតចាយដៃម្ខាងទៀត ពិតជាមាតាដៃ១០០មែន!!
ខេត្តបន្ទាយមានជ័យ ៖ ដៃម្ខាងបីកូន ដៃម្ខាងរើសអេតចាយជួយអូសរទេះ កូនស្ត្រីម្នាក់នេះបានអះអាងថា រស់នៅប៉ោយប៉ែតតាំងពីតូច តែគ្មានប័ណ្ឌក្រីក្រ ហើយបច្ចុប្បន្នរស់អាស្រ័យលើរបររើសអេតចាយដោះស្រាយជី វភាព ។ ស្ត្រីខាងលើឈ្មោះ ធឿន សុផល អាយុ៣២ឆ្នាំ មានកូនប្រុសស្រី៤នាក់ ដោយកូនទី១ ភេទស្រី អាយុ១១ឆ្នាំ ,កូនទី២ ភេទស្រី អាយុ៧ឆ្នាំ, កូនទី៣ ភេទប្រុស អាយុ៥ឆ្នាំ និងកូនទី៤ភេទប្រុស អាយុ៧ខែ ។ ស្ត្រីរូបនេះបន្តថា គាត់មានប្តីដែរ តែមានសុ ខភាពមិនសូវល្អជួនឈឺ ជួនជា ហើយពេលជាក៏ចេញទៅរកទិញ និងរើសអេតចាយ ដើម្បីជួយគ្នាដោះស្រាយជី វភាពដ៏តោកយ៉ាកមួយនេះ ។ គាត់បន្តថា បានរស់នៅក្រុងប៉ោយប៉ែតតាំងពីតូច ប៉ុន្តែមិនមានដី ឬផ្ទះរស់នៅទេ គឺជួលផ្ទះគេស្នាក់នៅ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ជារៀងរហូតមក ។ គាត់ថាមុនសម័យកូ វី ដ គ្រួសាគាត់មិនសូវលំ បាកដូចបច្ចុប្បន្នទេ ព្រោះអាចចេញចូលអូសរទេះនៅដីថៃបានប្រាក់កម្រៃដោះស្រាយជីវភាព និងថ្លៃផ្ទះលុះដល់សម័យកូ វី ដជីវភាពគ្រួសារគាត់កាន់តែលំបាក ដោយរើសអេតចាយ១ថ្ងៃ៣នាក់ ម្តាយកូនបានត្រឹមជាង១ម៉ឺនរៀល តែប៉ុណ្ណោះ ។ អ្វីដែលសំខាន់គាត់ថា កូនៗមិនបានចូលសាលារៀនសូត្រដូចកូនអ្នកដ៍ទៃឡើយ ព្រោះតែជីវភាពរកព្រឹកខ្វះល្ងាច ។ ពេលសួររឿងប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលតាមរយៈអាជ្ញា ធរគាត់ថា មិនបានទទួលទេ តែសម្រាប់ប័ណ្ឌក្រីក្រចូលព្យាបាលតាមមន្ទីរពេទ្យរដ្ឋមិនអស់ប្រាក់គាត់ ហើយបញ្ជាក់ថា កន្លងមកគាត់ និងប្តីបានទៅសួររឿងប័ណ្ឌក្រីក្រដែរតែអា ជ្ញាធរថា ដោយសារគ្រួសារគាត់គ្មានសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ម្យ៉ាងថាខាងក្រុមការងារសម្ភាសន៍ផ្តល់ប័ណ្ឌក្រីក្រគេមិនទាន់ចុះដល់ ។ គ្រួសាក្រីក្រខាងលើអំពាវនាវសុំសប្បុរសជនក្នុង និងក្រៅប្រទេសមេត្តាជួយផង ព្រោះចង់ឲ្យកូនៗបានចូលរៀន និងគេ ៕
Read Moreអាណិតណាស់ លោកយាយមានអាយុ៨០ឆ្នាំទៅហើយ! តែគាត់នៅតែខិតខំធ្វើកន្ទេលទួលដើរលក់ ដើម្បីចិញ្ចឹមក្រពះបន្តជីវិតចុងក្រោយបែរជា…
កំពង់ស្ពឺ៖ជីវិតយើងម្នាក់ៗមានជីវភាពខុសៗគ្នានឹងការស់នៅខុសៗគ្នាដូចជាលោកយាយម្នាក់នេះអញ្ចឹង បើទោះបីជាគាត់មានព្រះជន្ម ៨០ ឆ្នាំទៅហើយក្តី តែលោកយាយដ៏កម្សត់រស់នៅឯកា គ្មានកូនជាទីពឹង នឹងគេ ពុំលើកដៃសុំទានគេនោះទេ ដោយបានខិតខំតស៊ូដើម្បីបន្តជីវិតទៅមុខទៀត ជាមួយមុខរបរធ្វើកន្ទេលទួលដើរលក់តាមភូមិជិតខាង ដើម្បីបានប្រាក់ចិញ្ចឹមជីវិតនឹងសន្សំកុសលកុំឲ្យជាតិក្រោយអភ័ព្វ ដូចជាតិនេះទៀត។ ក្រោយពេលរឿងនេះរីករាលដាលដល់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក បានចែករំលែកឲ្យដឹងថា «មេត្តាជួយស៊ែរផង គាត់អាយុ ៨០ ឆ្នាំ ទៅហើយ តែគាត់ត្រូវដើរទូលលក់កន្ទេលតាមផ្លូវម្នាក់ឯង។គាត់គ្មានកូនជាទីពឹងទេ ហេតុនេះគាត់មានតែប្រឹងប្រែងដើម្បីក្រពះ និងសល់លុយកាក់បន្តិចបន្តួចពីការលក់កន្ទេលទុកគ្រាន់ធ្វើបុណ្យទាន។គាត់នៅភូមិត្រពាំងប្រិយ ឃុំពោធិអង្គ្រង ស្រុកបរសេដ្ឋ ខេត្តកំពងស្ពឺ។ សូមបងប្អូនទាំងអស់គ្នា មេត្តាជួយទិញលោកយាយផង»។ សូមអំពាវនាវដល់សប្បុរសជនទាំងក្នុង និងក្រៅស្រុក ដែលតែងបង្ហាញនូវទឹកចិត្តសប្បុរសធម៌ ចំពោះលោកយាយផង។
Read Moreមហាជនជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង !ក្រោយឃើញ ភរិយា នាយ ចយ បានបង្ហោះសារបែបនេះ…
អ្នកគំាទ្រភាគច្រើន ច្បាស់ជាជ្រាបហើយមើលទៅ នាយ សែ ភិន ហៅ នាយ ចយ និង ភរិយា ប៉ិន ក្វាន់ឌី បានចូលរោងការតាមប្រពៃណី កាលពី ថ្ងៃ ២៧ ខែកុម្ភៈ ឆ្នាំ ២០១៨ ។ ក្រោយមក អ្នកទាំងពីរទទួលបាន កូនប្រុស ដ៏គួរឲ្យស្រឡាញ់ម្នាក់ ឈ្មោះ ភិច ណាឃីន មើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់។ ក្នុងនោះ នាយ ចយ និង ភរិយា តែងតែបង្ហោះរូបភាពផ្អែមល្ហែម ជាមួយជាញឹកញាប់មិនដែលដាច់ឡើយ មើលទៅគ្រួសាររបស់គាត់ ពិតជាមានសុភមង្គល និងកក់ក្តៅណាស់។ ស្រាប់តែមកដល់ថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គ្រប់គ្នាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយឃើញ ភរិយា នាយ ចយ បានបង្ហោះសារបែបនេះ ដោយសរសេរ ច្បាស់ៗ ថា ៖ មានតែមនុស្សតែម្នាក់ទេ ដែលមើលឃើញខ្ញុំល្អ ក្នុងកែវភ្នែករហូត មិនថាទង្វើរនោះល្អ ឬអាក្រក់ “នោះគឺម៉ែ” ពេលខ្លះទោះយើងខំនិយាយបកស្រាយ អោយអ្នកដទៃយល់ពីអារម្មណ៍យើងថា ហេតុអីបានយើងធ្វើចឹង តែវាមិនអាច ព្រោះគេគ្រប់គ្នាបានមើលមកយើងថា យើងជាមនុស្សស្រីដែលអាក្រក់។ ចឹងបានថាចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ មនុស្សខ្ញុំ ជាមនុស្សមានហេតុផល គោរពពាក្យសម្តី ហើយខ្ញុំមិនចូលចិត្ត ពាក្យកុហក់ ហើយមុននឹងខ្ញុំធ្វើ ខ្ញុំបានប្រាប់មុនច្បាស់ណាស់ ថាម៉េចៗ “ហើយទាល់តែអ្នកនិយាយហ្នឹងជាខ្ញុំ ឬជួបដូចខ្ញុំ នោះអ្នកនឹងយល់ច្បាស់”។ មានរឿងអី ក៏លាក់ទុក មិនហ៊ាននិយាយ…
Read Moreអីយ៉ា! អូន Ruby កូនស្រីសំណព្វចិត្ត អ្នកឧកញ៉ា ហុង ពីវ ដាក់មួយឈុតពណ៌ក្រហមនេះ ឡើងស្អាត, គ្រឺតពេក ម្នាក់ៗ ចូល comment ថា…
គ្រប់គ្នា ប្រហែលជាស្គាល់ច្បាស់ ជាក់ជាមិនខាន អូន រូប៊ី (RUBY) នោះ ដែលត្រូវជាកូនស្រី សំណព្វចិត្ត របស់ អ្នកឧកញ៉ា ហុង ពីវ នោះ។ ហើយនៅពេលថ្មីៗនេះ មហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញ សម្រស់ អូន រូប៊ី ពិតជាស្រស់ស្អាត និងធំប្លែកជាមុនឆ្ងាយណាស់។ នៅមិនទាន់អស់ទេ ស្រាប់តែមកដល់ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ អូន Ruby បានធ្វើឲ្យ ហ្វេនៗ គ្រឺតទៀតហើយ ដោយស្លៀកមួយឈុតពណ៌ក្រហម យ៉ាងទាក់ទាញបំផុត លាយឡំជាមួយស្នាម ញញឹម ដ៏គួរឲ្យស្រឡាញ់ទៀត។ ក្នុងនោះ ម៉ាក់ៗ អួប រូប៊ី (Ruby) បានភ្ជាប់សារខ្លីមួយ ថា “ជាម្ដាយ ជាឳពុក ជាបងស្រី ជាមិត្តភក្តិ ជាម៉ែដោះ ជាអ្វីៗគ្រប់យ៉ាងរបស់កូន”។ ឃើញរូបនេះភ្លាម មិនចាំយូរឡើយ អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន បានចូល comment ថា ៖ ស្រស់ស្អាតណាស់ក្មួយស្រី, មីងលង់អូនហើយ, ស្អាតអស់ទាស់ហ្មង, មុខដូចតួសៀវឡុងនីថ្មី បង ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ពីសម្រស់ របស់ កូនស្រីសំណព្វចិត្ត អ្នកឧកញ៉ា ហុង ពីវ។ តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមមើលរូបភាពស្អាតៗ របស់ អូន Ruby ខាងក្រោមនេះ ទំាងអស់គ្នា ថាពិតជាស្រស់ស្អាត ដូចគេនិយាយមែន ឬក៏អត់នោះ ៖…
Read Moreមើលទៅ សាមញ្ញ តែកក់ក្តៅណាស់ ! កម្រឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បង្ហាញអារម្មណ៍បែបនេះណាស់ អានចប់ ធ្វើឲ្យ ម្នាក់ៗ ទំលាយពាក្យទំាងនេះ ចេញមកថា…
មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ដែលមានឈ្មោះក្នុង សំបុត្រកំណើត ឡេង ភត្រា។ បច្ចុប្បន្ន លោកកំពុងជោគជ័យខ្លាំង លើមុខជំនួញរបស់ខ្លួន សឹងតែមិនគួរឲ្យជឿ ត្រឹមរយៈពេលខ្លីប៉ុណ្ណោះ។ ក្រៅពីមុខជំនួញ ធំៗជាច្រើន ដែលកំពុងលេចធ្លោនោះ លោកក៏ត្រូវបានគេមើលឃើញ និងកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តសប្បុរសធម៌ ដែលតែងតែរួមចំណែក ក្នុងកិច្ចការសង្គមមិនដែលរំលងឡើយ។ ស្រាប់តែ មកដល់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ មហាជនជាច្រើន បង្ហាញក្តីរំភើបយ៉ាងខ្លាំង ក្រោយឃើញ ផលិតកម្ម Galaxy Navatra បានប្រកាសដំណឹងល្អមួយ ថា ៖ “សូមអបអរសាទរ ឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម Galaxy Navatra ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា “អ្នកឧកញ៉ា” ក្នុងនាមពួកយើងជា ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ផលិតកម្ម Galaxy Navatra ទាំងអស់ សូមគោរពជូនពរ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ឲ្យកាន់តែជោគជ័យគ្រប់មុខជំនួញ ជាពិសេសមានសុខភាពល្អ”។ មួយវិញទៀត បើងាកមកមើលជីវិតផ្ទាល់ខ្លួនរបស់ អ្នកឧកញ៉ា ម្នាក់នេះវិញ នឹងធ្វើឲ្យគ្រប់គ្នាភ្ញាក់ និងចាប់អារម្មណ៍ ព្រោះលោក ចូលចិត្តប្រើជីវិតយ៉ាងសាមញ្ញបំផុតជាមួយក្រុមគ្រួសារ មិនថាចូលរួមក្នុងកម្មវិធីអ្វីទេ ជាពិសេស អ្នកឧកញ៉ា និងភរិយា តែងតែផ្តល់ពេលវេលា នៅក្បែរគ្នាជានិច្ច។ ជាក់ស្តែង នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២១ គេឃើញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា…
Read Moreចុម!! កម្មកររត់ចែកជើងគ្នា ក្រោយប្រទះឃើញគ្រា ប់រ៉ុកកែត នៅក្រោមអគារចាស់
កម្មករសំណង់ប្រទះឃើញគ្រាប់យុទ្ធភណ្ឌធុនធំ១គ្រា ប់ ដែលបន្សល់ទុកក្រោមដី ខណៈដែលពួកគេបានជីកដី ដើម្បីដាក់ទុយយោទឹកនៅក្រោមអគារចំណាស់១ ឋិតក្នុងក្រុមទី២៦ ភូមិកំពង់ក្របី ឃុំស្វាយប៉ោ ក្រុងបាត់ដំបង។ សម ត្ថកិច្ចនៃអធិការក្រុងបានឲ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីកម្មករសំណង់ភ្លាមៗនោះ កម្លាំងស មត្ថកិច្ចជំនាញនៃអធិការក្រុងនិងកម្លាំងជំនាញកងរាជអា វុធហត្ថក្រុងបាត់ដំបង បានចុះពិនិត្យនិងយកមករក្សាទុកដើម្បីរង់ចាំប្រគល់ឲ្យអង្គភាពជំនាញយកទៅកម្ទេចចោល។ មន្ត្រីការិយាល័យជំនាញនៃស្នងការខេត្តបានឲ្យដឹងដែរថា កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១វេលាម៉ោង១៦និង៣០នាទីកម្លាំងនគរបាលជំនាញគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងជាតិពុ លនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានសហការណ៍ជាមួយលោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការកងរាជអា វុធហត្ថក្រុងបាត់ដំបង ធ្វើការប្រគល់ឲ្យអង្គភាពស៊ីម៉ាក់រួចរាល់ហើយ។ អង្គភាពជំនាញបានបញ្ជាក់ថា យុទ្ធភណ្ឌ១គ្រាប់ ដែលកម្មករប្រទះឃើញ គឺគ្រាប់UXOប្រភេទគ្រាប់រ៉ុ កកែត ដែលមានទំហំ១២៧mm ដោយគ្រាប់នេះ នៅមានគុណភាពនៅឡើយទើបប្រគល់ជូនទៅអង្គភាពស៊ីម៉ាក់ ដើម្បីយកទៅកម្ទេចចោលតាមបច្ចេកទេសជំនាញនៅពេលក្រោយ៕
Read More