នគរបាលរាជធានីភ្នំពេញ បកស្រាយករណីពលរដ្ឋល្មើសច្បាប់ចរាចរណ៍ជាក់ស្តែងបង់ ២៥ម៉ឺនរៀល តែសរសេរក្នុងបង្កាន់ដៃបង់ប្រាក់តែ ៧ម៉ឺន ៥ពាន់រៀល សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការសរសេរប័ណ្ណផាកពិន័យខុសរបស់សមត្ថកិច្ច ដែលធ្វើឲ្យមានការចុះផ្សាយយល់ច្រឡំរបស់គណនីហ្វេសបុកមួយឈ្មោះថា Sary Sa ។ កាលពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ វេលាម៉ោង២៣និង៤៧នាទីយប់ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលកំពុងតែដាក់គោលដៅត្រួតពិនិត្យអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោក និងពិនិត្យសារធាតុស្រវឹង បានធ្វើការឃាត់ម៉ូតូ១គ្រឿង ម៉ាកហុងដា Zoomer X ពាក់ផ្លាកលេខ កណ្តាល 1X-៨៤៦៤ ដែលល្មើសបើកបរម៉ូតូមានអត្រាជាតិស្រវឹង 0.32 mg/L បើកបរដោយឈ្មោះ វ៉ាន់ វុធ ភេទប្រុស ដោយសមត្ថកិច្ចបានយកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ លុះដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៨និង៣០នាទីព្រឹក ឈ្មោះ ម៉ូវ សារី ភេទស្រី អាយុ២៣ឆ្នាំ មុខរបរលក់ដូរ ដែលជាម្ចាស់ម៉ូតូ បានចូលខ្លួនមកបង់ប្រាក់ពិន័យចំនួន២៥០,០០០រៀល តែពេលនោះដោយបង្កាន់ដៃបង់ប្រាក់មានចំនួន០២ក្បាល ដាក់នៅជិតគ្នា មន្ត្រីចរាចរណ៍បានសរសេរច្រឡំ យកបង្កាន់ដៃបង់ប្រាក់ដែលមានចំនួនទឹកប្រាក់៧៥,០០០រៀល ហែកប្រគល់ជូនម្ចាស់ម៉ូតូ ជាក់ស្តែងគឺត្រូវពិន័យ ២៥០,០០០រៀល។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងផ្នែកជំនាញបានទាក់ទងទៅឈ្មោះខាងលើ និងបានបកស្រាយពីកំហុសដោយអចេតនារបស់សមត្ថកិច្ច ទើបឈ្មោះ ម៉ូវ សារី(FB Sary Sa) បានយល់ច្បាស់ពីការផាកពិន័យនេះ ហើយគាត់ក៏មានការឯកភាពយកប័ណ្ណពិន័យអន្តរការណ៍ទឹកប្រាក់ចំនួន ៧៥.០០០ រៀលមកវិញ ហើយផ្នែកជំនាញបានសម្របសម្រួលជាមួយគាត់ប្តូរប័ណ្ណពិន័យអន្តរការទឹកប្រាក់ចំនួន ២៥០.០០០ រៀល ជូនគាត់វិញ។ ក្រោយពីមានការពន្យល់ណែនាំម្ចាស់គណនីហ្វេសបុកឈ្មោះ Sary Sa យ៉ាងច្បាស់លាស់រួចមក គាត់ក៏បានយល់ និងបានសរសេរអត្ថបទកែតម្រូវឡើងវិញនៅលើហ្វេសប៊ុករបស់គាត់ដែលមានឈ្មោះថា Sary Sa រួចរាល់ហើយដែរ៕
Read MoreDay: February 3, 2021
ជួយស៊ែរផង!! ពិតជាអស្ចារ្យ ណាស់ ក្មេងស្រីម្នាក់ ចេះ១៤ភាសា បន្ទាប់ពី សា លិ លេច មុខល្បី លើ បណ្តាញសង្គម… (មានវីដេអូ)
កាលពីពេលថ្មីៗនេះ កុមារី១នាក់ កំពុងល្បី ល្បាញលើបណ្ដាញស ង្គម ដោយសារតែនាងអាចនិយាយបានរហូតដល់ជាង១០ភា សា មិនចា ញ់កុមារ ធុ សាលិ នោះទេ។ផ្អែកតាមវីដេអូ ដែលគេបានចែកចាយតៗគ្នា កុមារីខាងលើអាចនិយាយបានរហូតដល់ ១៤ភាសា រួមមាន៖ អង់គ្លេស បារាំង រុស្ស៊ី ថៃ អេស្បាញ កូរ៉េ វៀតណាមភីលីពីន ម៉ាឡេស៊ី ជប៉ុន អាល្លឺម៉ង ចិន និងចិនកាតាំង ខណៈនាងក៏ជាក្មេងស្រីក្រីក្រម្នាក់ ដែលរស់នៅ ក្នុងខេត្តសៀមរាប។ កុមារីរូបនេះ មានឈ្មោះថា ភូ ម៉ាលី អាយុ១០ឆ្នាំ កំពុងសិក្សាថ្នាក់ទី ៣ ហើយនៅពេលនាងចេញពីរៀន កុមារីរូបនេះឆ្លៀតដើរលក់វត្ថុអនុស្សាវរីយ៍សម្រាប់ភ្ញៀវបរទេស ដើម្បីយកថវិកាមកផ្គត់ ផ្គង់ចិ ញ្ចឹ មប្អូនៗ ដល់ទៅ ៦នាក់។ បើនិយាយពីជីវ ភា ពរបស់កុមារីរូបនេះវិញ គឺមានជីវភាពខ្វះ ខា តយ៉ាងខ្លាំ ក្នុងនោះនាងក៏បានទទួលអាហា ររូប ករ ណ៍ពីសាលា ដែលនាងកំពុងរៀនផងដែរនិងទទួលបានអំណោយជាច្រើនផ្សេងៗទៀតពី សប្បុរ ស ជន ដែលអាណិតស្រលាញ់រូបនាង ។ កុមារីរូបនេះ បានបញ្ជាក់ថា ក្នុងមួយថ្ងៃនាងរកបានត្រឹមតែ ៤ ទៅ ៥ដុល្លារតែប៉ុណ្ណោះដោយត្រូវដើរលក់វត្ថុអនុ ស្សាវរីយ៍បន្ទាប់ពីទំនេរពីការសិក្សារ។ទាក់ទងទៅនិងរឿងរបស់ប្អូនស្រីនេះដែរ ក៏មានមនុស្សជាច្រើនរង់ចាំមើលវាស នារបស់កុមារីរូបនេះ ថាតើអាចមានវាសនាដូច កុមារា ធុច សា លិ រឺអត់ ?តើវាសនារបស់កុមារីរូបនេះ ទៅជាយ៉ាងណា ? គួរបញ្ជាក់ថា កន្លងមកកុមារាកម្ពុជាមួយរូប ឈ្មោះថា…
Read Moreរំភើបចិត្តជំនួស! នៅទីបំផុត អ្នកស្រី ទ្រី ដាណា បានបំពេញបំណងជូន ប្អូនប្រុស ពិការដៃជើង នេះ ហើយ ដោយប្រគល់ថវិកា ទុកទិញ ម៉ាស៊ីនបូមទឹក ធ្វើចម្ការ សម្ភារ ត្រៀមសម្រាល និងស្បៀង នូវទឹកប្រាក់ រហូតដល់ទៅ…
នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាពប៉ុន្មានសន្លឹកបង្ហាញពីស្នាមញញឹមពីក្រុមគ្រួសារមួយ ដែលលោកស្រីបានជួយ ដោយទិញម៉ាស៊ីបូមទឹក និងសម្ភារក្មេង ។ ក្នុងនោះ លោកស្រី បានបញ្ជាក់បន្ថែមថា ៖ បំពេញបំណងគាត់ ទិញម៉ាស៊ីនបូមទឹក ឱ្យគាត់ធ្វើចម្ការ និងសម្ភារក្មេង ត្រៀមសម្រាល។ ឃើញអ្នកតស៊ូ មិនដើរសុំគេ ខ្ញុំពិតជាសរសើរណាស់ ហើយក៏អាណិតដែរ ប្អូនប្រុសនេះ ពិការដៃជើង ពេលទៅធ្វើកម្មករជួបគ្រោះថ្នាក់នៅថៃ។ ដៃជើងមិនគ្រប់ដូចគេមែន តែគាត់ខំប្រឹង អាចចិញ្ចឹមកូន៣នាក់ និងកំពុងពពោះម្នាក់ទៀត។ មើលស្នាមញញឹមគ្រួសារគាត់ សប្បាយចិត្តជំនួស។ គាត់ថា ចង់បានម៉ាស៊ីនបូមទឹក ទុកធ្វើចម្ការខ្លួនឯង ឥឡូវបំពេញបំណងគាត់ ផ្ញើថវិកា1000$ ដើម្បីទិញម៉ាស៊ីន សម្ភារប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈត្រៀមសម្រាលកូន។ ចំណែកកូនៗ ទិញសម្ភារសិក្សាជូន ដើម្បីបានចូលសាលា គាត់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងស៊ីឈ្នួរចៀរជ័រកៅស៊ូឱ្យគេ។”៕
Read Moreស្ងាត់ៗបាត់មុខពីសិល្បៈជាង ១០ ឆ្នាំ សឿ សុធារ៉ា និង សុវណ្ណ មករា វិលមកត្រៀមចាប់ដៃគ្នាជាថ្មី
បើនិយាយដល់អ្នកនាង សឿ សុធារ៉ា ប្រិយមិត្តច្បាស់ជាបានស្គាល់ហើយតាមរយះសាច់រឿង ព្រះគោព្រះកែវ ដោយឡែកពិតជាមិនខកបំណងទេ ការហក់ចូលក្នុងសិល្បៈឡើងវិញ សឿ សុធារ៉ា នៅតែមានហាងឆេង ដោយបានថតរឿងនៅក្នុងផលិតកម្មហង្សមាសមិនទាន់ចប់ស្រួលបួលផង ពេលនេះនាងមានគម្រោងថតរឿងថ្មីមួយបន្ថែមទៀត ដែលគ្រោងនឹងដំណើរការថតនៅក្នុងពេលឆាប់ៗនេះ ។ មិនទាន់មានការបញ្ជាក់ពីចំណងជើងរឿងអ្វីឡើយ ដោយគ្រាន់តែមានការបង្ហើបថា លើកនេះ សឿ សុធារ៉ា នឹងរួមសម្តែងជាមួយលោក សុវណ្ណ មករា ដែលខកខានសម្តែងរួមគ្នាជាង ១០ ឆ្នាំមកហើយ និង ធ្លាប់បានសម្តែងជាតួឯករួមគ្នានៅក្នុងរឿង «ព្រះគោ ព្រះកែវ» ដែលទទួលបានការគាំទ្រខ្លាំងកាលពីកន្លងមក ។ ដោយសារតែពួកគេមានវ័យជ្រេបន្តិច ដូចនេះបើទោះមិនអាចគ្រងតំណែងជាតួធំ តែក៏ជាតួសំខាន់ម្នាក់ដែរនៅក្នុងសាច់រឿង ហើយជាមួយនឹងការប៉ះគ្នាជាថ្មីរបស់ សឿ សុធារ៉ា និង លោក សុវណ្ណ មករា ក៏ទទួលបានការអារម្មណ៍ពីសំណាក់អ្នកគាំទ្រដែរ ព្រោះកន្លងមកអ្នកទាំងពីរសុទ្ធតែជា Super Stars ។ អ្វីដែលកត់សម្គាល់ ត្រលប់ជាថ្មី សឿ សុធារ៉ា នៅតែមានទីផ្សារទូលាយ ដោយក្រៅពីសម្តែងរឿងនាងបានចូលរួមនៅក្នុងកម្មវិធីមួយចំនួននៅក្នុងស្ថានីយទូរទស្សន៍នានា ដែលនាងរំពឹងថានឹងអាចត្រួសត្រាយប្រជាប្រិយភាពឡើងវិញ ក្រោយរឿងភាគដំបូងដែលមានចំណងជើងថា «ឫស្សា» នៅទូរទស្សន៍ហង្សមាសចាក់បញ្ចាំង ។ ការងារសិល្បៈកំពុងតែមមាញឹក តែ សឿ សុធារ៉ា ហាក់បង្ហាញអារម្មណ៍ស្រពាប់ស្រពោន ដោយជារឿយៗនាងតែងបង្ហាញសារប្លែកៗមិនសមប្រកបជាមួយជីវិតស្នេហា ធ្វើឱ្យគេសង្ស័យពីទំនាក់ទំនងប្តីប្រពន្ធរបស់នាង ស្របពេលចុងក្រោយនេះនាងបញ្ជាក់ថាសុំមិននិយាយ ឬ បកស្រាយពីរឿងឯកជនឡើយ ៕
Read Moreពិទ្ធោអើយ! បងប្រុសម្នាក់ នៅសល់តែ៤ថ្ងៃទៀតដល់ថ្ងៃរៀបមង្គលការហើយ បែរទៅជាត្រូវស្លា ប់បាត់បង់ជីវិតដោយសារតែ
ប្រិយមិត្តជាច្រើនមានការអាសូរជាខ្លាំង ក្រោយដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុតបានកេីតឡេីងចំពោះបុរសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Tra Single មានអាយុ ២៧ឆ្នាំ បានទទួលមរណភាពកាលពីថ្ងៃអង្គារ៍ ទី២ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ដោយសារចង.ក ស.ម្លា. ប់ ខ្លួន ធ្វើឲ្យមិត្តភ័ក្ដិ បងប្អូនសា ច់ ញាតិ និងក្រុមគ្រួសារទាំងមូល ជាពិសេសគូដណ្ដឹង និងឪពុកម្តាយមានក្តី រ ន្ធ ត់ ចិត្តជាខ្លាំង។ ដោយឡែក បេីយោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះ SokSela Hun បានបង្ហោះសាររៀបរាប់ទាំងអារម្មណ៍ក្ដុកក្ដួលចិត្តជាខ្លាំងថា៖«R.I.P ណាបងប្រុស មានជាតិក្រោយកុំឲ្យអាយុខ្លីដូចជាតិនេះទៀត អាណិតពួកម៉ាក់ណាស់ សល់តែ៤ថ្ងៃទៀតដល់ថ្ងៃការហើយ ត្រូវមកជួបរឿងបែបនេះ»។ ចំពោះមូលហេតុដែលធ្វេីឲ្យប្អូនប្រុសខាងលេីសម្រេចបញ្ចប់ជីវិតរបស់ខ្លួនបែបនេះ នៅមិនទាន់មានការបញ្ជាក់ឲ្យដឹងនៅឡើយនោះទេ។ ទន្ទឹមនឹងដំណឹងដ៏សោកសៅបំផុតនេះ មានប្រិយមិត្ត ក៏ដូចជាមជ្ឈដ្ឋានមហាជនជាច្រេីន បានសម្តែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំដល់គ្រួសារនៃ ស. ព ផងដែរ។ សូមលេីកដៃប្រណំបួងសួងជូនវិញ្ញា ណ ក្ខ ន្ធ ប្អូនប្រុស ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ប្រភព៖ ហ្វេសប៊ុក
Read Moreនោះ! បែកធ្លា យ វីដេអូ អភិបាលរងខណ្ឌ៧មករា លោក ហៀក ចាន់លាង និងស្រីស្នេហ៍ក្នុងបន្ទប់ ខុនដូ នាខេត្តសៀមរាប (វីដេអូ)
យោងតាមសារព័ត៌មានរបស់ CPC បានឲ្យដឹងបែបនេះថា: បែកធ្លា យ វីដេអូលោក ហៀក ចាន់លាង អភិបាលរងខណ្ឌ៧មករា នៅជាមួយស្រីកំណាន់ ក្នុងបន្ទប់ ខុនដូ ក្រោយតុលាការខេត្តសៀមរាប ផ្តន្ទាទោស៦ខែ តែទោសនេះ ត្រូវព្យួរ ពាក់ព័ន្ធបទល្មើស «ផិត» តាមបណ្តឹងរបស់ប្រពន្ធដើម ។ នេះបើយោងតាមប្រភពវីដេអូ ពីលោកស្រី ជា ករុណា ប្រពន្ធដើម លោក ហៀក ចាន់លាង បង្ហោះជាសាធារណៈតាម Facebook នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ។ ស្រីកំណាន់លោក ហៀក ចាន់លាង ត្រូវបានសមត្ថកិច្ច អះអាងថា មានឈ្មោះ ហេង បូឡែន អាយុ២៥ឆ្នាំ ។ នារីឈ្មោះ ហេង បូឡែន គឺ ជាមេការក្នុងហាងឈ្មោះ ចំប៉ាមាស នៅម្តុំក្បាលកោះ ខណ្ឌច្បារអំពៅ ដែលមានលោក ហៀក ចាន់លាង គឺ ជាថៅកែផ្ទាល់តែម្តង ។ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅវេលាម៉ោង២៣៖៣០នាទី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅ , កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនខេត្តសៀមរាប បានចុះដល់បន្ទប់ ខុនដូ មួយកន្លែងង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ ខណៈពេលនោះ កម្លាំងជំនាញបានឃើញឈ្មោះ ហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ…
Read Moreនៅទីបំផុតរថយន្ត ដឹកជញ្ជូនវ៉ាក់សាំងកូវីដ-១៩ ត្រៀមរួចរាល់ និងចេញដំណើរមកកម្ពុជាហើយ ដោយ….
ដូចដែលប្រិយមិត្តបានទទួលជ្រាបហើយថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ខណៈពេលដែល វ៉ាក់សាំង៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់មុនគេ ហើយក្រោយទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់។ ដោយគិតមកដល់ថ្ងៃនេះ រថយន្តធំ ២ គ្រឿង ដែលនិងប្រើប្រាស់ សម្រាប់ដឹកជញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ៦០ម៉ឺនដូស ក៏បានត្រៀមរួចរាល់ផងដែរ។ គួរបញ្ជាក់ថា វ៉ាក់សាំង ៦០ម៉ឺនដូស និងត្រូវប្រ់ើប្រាស់សម្រាប់ចាក់អោយកងទ័ព ដោយម្នាក់ត្រូវប្រើ ២ ដូស៕
Read Moreចូលរួមរំលែកទុក្ខផង! ទិដ្ឋភាពថ្ងៃហែសពលោកយាយ ថាវរី ហ្វេនៗឃើញហើយ សឹងទប់ទឹកភ្នែកមិនជាប់
សុំរំលឹកផងដែថា កញ្ញា ឡុង ថាវរី ហៅកញ្ញា ម៉ារី ដែលបងប្អូនបានស្គាល់ថា ជាតារាស្រីមួយរូប មានសមត្ថភាព និងទេពកោសល្យទាំងនៅក្នុងការសម្តែង និងនៅក្នុងការថតMV ហើយកាលពីពេលថ្មីៗនេះ កញ្ញា បានជួបប្រទះនិងរឿងដែលសែនក្រៀមក្រំ ដោយលោកយាយរបស់កញ្ញា បានទទួលមរណភាព កាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ យ៉ាងណាមិញ កាលពីព្រឹកមិញនេះ យោងតាមគណនីហ្វេស ប៊ុក របស់កញ្ញា ឡុង ថាវរី ហៅម៉ារី បានបង្ហោះរូបថតប្រមាណជាង ១០ សន្លឹក ភ្ជាប់ដោយសំណេរយ៉ាងវែង ដោយបានបង្ហាញពីអារម្មណ៍របស់នាង ចំពោះលោកយាយ ដោយបាននិយាយយ៉ាងដូច្នេះថា “ថែ្ងបូជាសព លេាកយាយ លេាកយាយលាកូនចៅទៅទាំងអស់គ្នាហេីយ គ្មានថែ្ងចៅបានឃេីញមុខលេាកយាយទៀតទេ លេាកយាយទៅបានសុខហេីយ លេាកយាយលាចៅទៅរហូត់ហេីយ 🙏🙏🙏🙏😭😭😭 03 02 2021😓” គួរបញ្ជាក់ផងដែរថា មរណភាពរបស់លោកយាយ បានធ្វើឲ្យកញ្ញា ថាវរី និងក្រុមគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង ដោយកញ្ញា បានបង្ហោះសារបង្ហាញពីការសោកស្តាយរបស់កញ្ញា នៅតាមបណ្តាញសង្គម រហូតធ្វើឲ្យហ្វេនៗ ខ្លះក៏បានបង្ហាញអារម្មណ៍សោកស្តាយ ជាមួយអ្នកនាងដែរ៕ ចង់ដឹងពីទិដ្ឋភាពនៃពិធីបុណ្យសពរបស់លោកយាយកញ្ញា ថាវរី ប្រព្រឹត្តយ៉ាងដុចម្តេចសូមចូលរួមទស្សនា កម្រងរូបភាព និងវីដេអូ ដូចខាងក្រោម៖
Read Moreក្រុមហ៊ុនTADA Delivery បាននាំយកកម្មវិធីសប្បុរសធម៌ជួយដល់អង្គការកុមារកើតជម្ងឺអូទីសឹម…
កុមារត្រូវបានគេចាត់ទុកជាពន្លកជីវិតដ៏តូចមួយពោរពេញដោយភាពបរិសុទ្ធផូផង់ ឬប្រៀបដូចជាក្រណាត់សដែលប្រាសចាកនូវភាពសៅហ្មងទាំងពួង។ ពួកគេត្រូវបានចាត់ទុកជាទំពាំងស្នងឬស្សីដែលជាអនាគតអ្នកកសាងប្រទេសជាតិ ប៉ុន្តែនៅក្នុងចំណោមកុមារទាំងនោះក៏មានកុមារមួយចំនួនត្រូវបានបាត់បង់ឱកាសក្នុងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន ប្រៀបដូចជាពួកគេត្រូវបានបោះបង់ចោលអោយនៅវង្វេងតែលតោលក្នុងពិភពលោកដ៏ខ្មៅងងឹតឥតរស្មី នោះគឺកុមារអូទីស្សឹម។នៅកម្ពុជាវិញ មកទល់និងពេលនេះ តាមរយៈនៃការធ្វើសិក្ខាសាលាថ្នាក់ជាតិមួយកាលពីឆ្នាំ២០១៩នេះ បានរកឃើញថា មានកុមារអូទីស្សឹមចំនួន១១៥៨នាក់នៅខេត្ត៦ មានដូចជា ភ្នំពេញ កណ្តាល បាត់តំបង ពោធ៍សាត់ សៀមរាប កំពង់ឆ្នាំង ចំនួននេះស្រាវជ្រាវតែជាង២០ស្រុកប៉ុណ្ណោះទេ ដូចនេះ តាមការសន្និដ្ឋាន កម្ពុជាអាចនឹងមានកុមារ និងយុវជនដែលមានអូទីស្សឹមរហូតដល់ជាង២០ពាន់នាក់ ហើយចំនួននេះអាចនិងមានការកើនឡើងប្រសិនបើយើងទាំងអស់គ្នាមិនបានយកចិត្តដាក់បន្ថែមលើការផ្សព្វផ្សាយព័ត៌មានបន្ថែមពីសុខភាពស្រ្តី មាតានិងទារកនោះទេ ព្រោះថា ការថែទាំទារក ម្តាយគឺមានភារកិច្ច និងតួនាទីសំខាន់បំផុតពិសេសពីសំណាក់គ្រូជំនាញ ដើម្បីជួយពួកគាត់ក្នុងការបង្កើនសមត្ថភាពក្នុងការរស់នៅអោយកាន់តែប្រសើរឡើង។ កន្លងមកកុមារអូទីស្សឹម ត្រូវបានគេចាត់ទុកថាជាមនុស្សឆ្កួត ឬជាជនពិការ ឬជាជនដែលអាចបង្កគ្រោះថ្នាក់ដល់អ្នកជុំវិញខ្លួន តាមរយៈកាយវិការច្រងេងច្រង៉ាងរបស់ពួកគាត់ ហើយពួកគាត់ក៏បានបាត់បង់សិទ្ធិរបស់ពួកគាត់ ដែលពួកគាត់គប្បីទទួលបានដូចកុមារទូទៅដែរ ដូចជាពួកគាត់មិនបានទទួលការអប់រំ មិនបានចូលរួមលេងកីឡា ត្រូវទទួលរងការរើសអើង មាក់ងាយ កង្វះការយកចិត្តទុកដាក់ខាងផ្លូវចិត្តក៏ដូចជាការរក្សាអនាម័យ កង្វះខាតការទទួលបានសេវាសុខាភិបាល និងការបាត់បង់ឱកាសក្នុងការចូលរួមក្នុងសកម្មភាពក្នុងសង្គមបើធៀបនឹងកុមារទូទៅ។ ទន្ទឹមនឹងនោះ កុមារអូទីសឹ្សមមួយចំនួនអាចនឹងត្រូវបានបំបរបង់ចោល ឬត្រូវបានសមាជិកគ្រួសារឃាំងដូចជាសត្វធាតុ ដោយសារកាយវិការច្រងេងច្រង៉ាងរបស់ពួកគាត់ធ្វើអោយអ្នកនៅជុំវិញខ្លួនមានការយល់ច្រលំថា វាជាការសំដែងពីភាពសាហាវយង់ឃ្នង ដែលផ្ទុយទៅវិញ មតិទាំងនេះសុទ្ធតែមិនត្រឹមត្រូវ។ កុមារអូទីស្សឹមមានកាយវិការច្រងេងច្រង៉ាង នោះដោយសារតែពួកគាត់មិនបានដឹងពីវិធីក្នុងការសំដែងចេញពីអារម្មណ៍របស់ពួកគាត់ទៅកាន់អ្នកជុំវិញ ខ្លួនដូចជា គាត់បោកប្រាស់សំភារៈនៅជុំវិញខ្លួន នោះដោយសារតែគាត់ចង់ប្រាប់ថាគាត់មិនសប្បាយចិត្ត គាត់ធ្វើបាបរាងកាយខ្លួនឯងក៏ដោយសារគាត់ចង់ប្រាប់ទៅអ្នកជុំវិញគាត់ ថាគាត់មានអារម្មណ៍ធុញថប់ឬមិនសប្បាយចិត្តជាដើម។ល។ ប៉ុន្តែក្រោយពេលទទួលការបណ្តុះបណ្តាលជាពិសេស កុមារអូទីស្សឹមក៏ចាប់ផ្តើមផ្លាស់ប្តូរឥរិយាបទរាបសារជាងមុនដោយពួកគាត់យល់ដឹងពីវិធីសំដែងចេញនូវអារម្មណ៍របស់ពួកគាត់ទៅអ្នកជុំវិញខ្លួនបានដឹង តាមរយៈសកម្មភាពដែលសមស្រប ដូចជាគាត់អាចប្រាប់ថាពួកគាត់ស្រលាញ់ តាមរយៈការទៅថើបថ្ពាល់ ឬ ពួកគាត់អាចជួយការងារផ្ទះស្រាលៗមួយចំនួន ដូចជាបោសដី ហុចរបស់ស្រាលៗមួយចំនួន។ល។ ដោយសារកុមារអូទីស្សឹមទាមទារការបណ្តុះបណ្តាលពិសេសទាំងលើបំនិនជីវិតនិងចំណេះដឹង។ ហេតុនេះទាមទារអោយមានការយកចិត្តទុកដាក់និងមើលថែខ្ពស់ពីសំណាក់ក្រុមគ្រួសារនិងសហគមន៍ ដូចជា៖ ● ការចំណាយថវិកាក្នុងការថែទាំ ● ការខាតបង់ពេលវេលាប្រកបរបរចិញ្ចឹមជីវិត ● ការចំណាយលើមធ្យោបាយដឹកជញ្ជូនកុមារអូទីស្សឹមពីកន្លែងមួយទៅកន្លែងមួយឬពីផ្ទះទៅសាលារៀន និងពីសាលារៀនមកផ្ទះ ● កង្វះខាតគ្រូជំនាញដើម្បីបណ្តុះបណ្តាលកុមារអូទីស្សឹម ● កង្វះខាតប្រាក់ឧបត្ថម្ភជីវភាពដល់គ្រូជំនាញ ● កង្វះខាតសំភារៈសិក្សាដែលជាជំនួយដល់ការបណ្តុះបណ្តាល ● កង្វះខាតអគារសិក្សាដែលអំណោយផលពិសេសដល់ការអប់រំរបស់កុមារអូទីស្សឹម ដែលទាំងនេះសុទ្ធតែជាឧបសគ្គដល់សកម្មភាពរបស់សាលាក្នុងការជួយស្រោចស្រង់អនាគតកុមារអូទីស្សឹមរបស់យើង ក្នុងការធ្វើអោយពួកគាត់មានបំនិនជីវិតគ្រប់គ្រាន់ដែលអាចអោយពួកគាត់មានលទ្ធភាពកាន់តែប្រសើរឡើងក្នុងការជួយខ្លួនឯង និងចូលរួមក្នុងសកម្មភាពនានាក្នុងសង្គមដូចកុមារទូទៅក៏ដូចជាយុវជនយុវនារីជំនាន់ថ្មីទូទៅផងដែរ។…
Read Moreអីឡូវមានគ្រូបង្រៀនចឹងទៀត!មន្ទីរអប់រំ សម្រេចប្តូរគ្រូបង្រៀនម្នាក់ ពីសាលាបង្រៀន សន្ធម៉ុក ទៅបង្រៀននៅសែនសុខ ដោយសារតែ….
នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានធ្វើការប្រជុំ អំពីបញ្ហារបស់លោក លោកគ្រូបង្រៀនម្នាក់ ដោយសម្រេចិត្តដាក់ពិន័យឲ្យលោកគ្រូម្នាក់នោះ ចេញពីសាលាបឋមសិក្សាសន្ធរម៉ុក ទៅសាលាសែនសុខ វិញ បន្ទាប់ពីបានរកឃើញថា មានកំហុសយកលុយសិស្សក្នុងពេលបង្រៀន។ លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ លោក ហែម ស៊ីណារ៉េត បានប្រាប់ថា នៅវេលាម៉ោង ១០ ថ្ងៃទី០៣ ខែកុម្ភៈ នេះ មន្ទីរបានប្រជុំ ហើយបានរកឃើញកំហុសឆ្គងរបស់លោកគ្រូរូបនោះ ហើយបានឯកភាពសម្រេចផ្លាស់គាត់ ពីសាលាបឋមសិក្សាសន្ធរម៉ុក នៅខណ្ឌទួលគោក ទៅសាលាបឋមសិក្សាសែនសុខខណ្ឌសែនសុខ។ ល្ងាចនេះយើងបានណែនាំឲ្យសាលារៀបចំឯកសារយកទៅប្រគល់ជួនគាត់។ លោក រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ជាទូទៅក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើងនៅតាមគ្រឹះស្ថានសិក្សាណាមួយនៅទូទាំងប្រទេស គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាមានវិធានការរដ្ឋបាល ដើម្បីដោះស្រាយទៅតាមទិដ្ឋភាពជាក់ស្តែង ហើយអាចមានសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ជាសេនាធិការរបស់ក្រសួង។ សូមបញ្ជក់ផងដែរថា កាលពីពេលថ្មីៗនេះមានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Bunthoeun Ev បានរៀបរាប់ថា “កូនស្រីខ្ញុំត្រូវបានអ្នកគ្រូសាលាសន្ធរម៉ុកបណ្តេញចេញពីថ្នាក់ តាមការបោះសម្តីរបស់អ្នកគ្រូបាននិយាយថាបើមិនរៀនគួរទេ ទៅរកគ្រូរកសាលាណារៀនផ្សេងទៅ នៅសាលាសន្ធម៉ុកបើមិនរៀនគួរក័ត្រូវបង់លុយដែរ ថ្លៃរៀនគួដឹងគុណគ្រូមួយខែ 60000 ៛ ដែរ sic តើខ្ញុំរស់បានដល់ពេលណា បើខ្ញុំខំរកលុយអោយកូនរៀនគូរមិនបានផង។ ជាមួយគ្នាក៏មានម្ចាស់គណនីហ្វេសប៊ុក មួយទៀតដែលមានឈ្មោះថា Srey Neth SreyNeth បានប្រាប់ថា “សុំទោសទុកជាមុន បើនាងខ្ញុំpostទៅមានការប៉ះពាល់ ដោយសារករណីនេះ ស្រដៀងគ្នាជាមួយកូនខ្ញុំដែរ។ កូនប្រុសពៅខ្ញុំរៀនថ្នាក់ទី៦ នៅសាលាសន្ធរម៉ុកដែរ គ្រូទាលុយ៦មុឺនរៀល តាំងពីថ្ងៃចូលរៀនទី១. ខ្ញុំសួរថាថ្លៃអីគេអ្នកគ្រូ គាត់ថា វាជាការដឹងគុណរបស់ឪពុកម្តាយ ចំពោះគ្រូ…
Read More