ញាក់សាច់! លោកសូនីនិងរីយ៉ា ទៅញាំការមិត្តភក្តិ លេងតាំង សុទ្ធតែ ឡានទំនើប និង ឧត្ថម្ភាគចក្រ វីដេអូ VDO ញាក់សាច់! លោកសូនីនិងរីយ៉ា ទៅញាំការមិត្តភក្តិ លេងតាំង សុទ្ធតែ ឡានទំនើប និង ឧត្ថម្ភាគចក្រ វីដេអូ លោកសូនីនិងរីយ៉ា ទៅញាំការមិត្តភក្តិ លេងតាំង សុទ្ធតែ ឡានទំនើប និង ឧត្ថម្ភាគចក្រ វីដេអូ
Read MoreDay: February 2, 2021
មើលម៉ាក់ៗអូនផង ! ពេជ្រ សូលិកា ដាក់មួយឈុតនេះ ស្អាតប្លែកខ្លាំងណាស់ ដល់ថ្នាក់ ហ្វេនៗ សរសើរ ចំៗ ថា…
មហាជនជាច្រើន ក៏ដូចជាហ្វេនៗ ពិតជាបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២០ កន្លងផុតទៅនោះ តារាចម្រៀង ដែលមានសម្រស់ស្រស់ស្អាត ពេជ្រ សូលីកា បានសម្រាល កូនប្រុសម្នាក់ ដោយជោគជ័យហើយ មានសុខភាពល្អ ទំាងម្តាយ និងកូន។ កូនប្រុស តារាចម្រៀង វ៏យក្មេងរូបនេះ មានមុខមាត់គួរឲ្យក្នាញ់ណាស់ ថែមទំាងមានឈ្មោះពីរោះទៀត គឺ ហង្ស អ៊ារី វ៉េនស្ដេ កើតនៅ វេលាម៉ោង ៧ និង៣០នាទី ព្រឹក មានទម្ងន់ ២,៩ គីឡូ មតិភាគច្រើនគេថា ហង្ស អ៊ារី វ៉េនស្ដេ មានមុខដូចប៉ាៗ របស់គេខ្លាំងណាស់។ បច្ចុប្បន្ន សូលិកា កំពុងសាងសុភមង្គល យ៉ាងមានក្តីសុខជាមួយ អូន វ៉េនស្ដេ និងស្វាមី។ មិនត្រឹមតែប៉ុណ្ណោះទេ សម្រស់ តារាចម្រៀងរូបនេះ កាន់តែស្អាតប្លែកខ្លាំងជាមុនទៀត។ ជាក់ស្តែងនៅមុននេះបន្តិច នាថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០២១ ពេជ្រ សូលិកា បានបង្ហោះរូបភាពពីរសន្លឹក យ៉ាងស្រស់ស្អាត ទាក់ទាញបំផុត រហូតដល់ថ្នាក់ អ្នកគាំទ្រជាច្រើន បង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយក៏លាន់មាត់សរសើរចំៗថា ៖ ល្អស្អាតឥតខ្ចោះ, ស្រស់ស្អាតណាស់, ស្អាតម្ល៉េះ, ស្អាតខ្លាំងណាស់ បងកា, ស្អាតពិតមែន, បងមិនដឹងថា ប្អូនកែសម្ភស្ស ឬអត់ទេ តែបងមើលឃើញថា ប្អូនស្រីស្អាតណាស់។ ព្រមទំាងនៅមានពាក្យសរសើរជាច្រើនទៀត ដែលមិនអាចរៀបរាប់អស់។ តោះដើម្បីជ្រាបបន្ថែមទៀត សូមមើលសម្រស់ តារាចម្រៀងវ័យក្មេងរូបនេះទំាងអស់គ្នា ថាយ៉ាងណានោះ…
Read Moreកម្ររកបានណាស់!គូស្នេហ៍តារាភេទទី ៣ មាឌយក្សទាំង ២ រូប សុទ្ធជាប្រុសពិត មុខមាត់សង្ហាៗខ្លាំង…
ជឿជាក់ថាទស្សនិកជនប្រាកដជាស្គាល់ និង ដឹងខ្លះៗរួចមកហើយ នូវរឿងរ៉ាវស្នេហារបស់តារាភេទទី ៣ ពីររូប គឺនាង ផេនខេក និង យ៉េយ៉េ មិនខាន ដែលពេលនេះពួកគេកំពុងតែមានការចាប់អារម្មណ៍ខ្លាំងលើបណ្តាញសង្គម ។ ក្រោយពីពួកគេបានបើកបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈឱ្យមហាជនបានឃើញហើយនោះ កេរ្ដិ៍ឈ្មោះរបស់តារាភេទទី ៣ ទាំងពីរដួងនេះ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើងដែរ ហើយអ្នកទាំងពីរក៏កំពុងតែធ្វើឱ្យទស្សនិកជន មួយចំនួនពិសេសមិត្តនារីៗបាននាំគ្នាច្រណែនដែលមានគូស្នេហ៍សុទ្ធតែជាបុរសមានរូបស្រស់សង្ហាៗខ្លាំង ។ ១-នាង យ៉េ យ៉េ តារាកំប្លែងសាច់សខ្ចីរូបនេះវិញ ទើបតែបង្ហាញមុខមាត់គូស្នេហ៍ជាសាធារណៈ កាលពីចុងខែមករាកន្លងទៅ ។ ក្នុងនោះដែរគូស្នេហ៍ កញ្ញា យ៉េ យ៉េ ត្រូវបានគេស្គាល់ថាជាអ្នកសិល្បៈដូចគ្នា គឺលោក ផាឌុន ជាបុរសដែលមានរូបរាងសង្ហា ថែមទាំងជាដៃគូសម្ដែងនៅក្នុងក្រុមជាមួយនាង និង មានទំនាក់ទំនងស្នេហាជាមួយគ្នារយៈពេល ៤ ឆ្នាំមកហើយ ។ ២. ពិធីការិនី ផេនខេក ពិធីការិនីដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង នៅក្នុងកម្មវិធីជជែកកម្សាន្ត 3 Fun តាមរយៈកាយវិការ ក៏ដូចជាពាក្យសម្ដីពូកែកំប្លុកកំប្លែងរបស់នាងដែលអាចឱ្យទស្សនិកជនមានភាពសប្បាយរីករាយ ។ ចំពោះជីវិតស្នេហារបស់ ផេនខេក វិញ កំពុងតែមានភាពផ្អែមល្ហែមខ្លាំង ក្រោយនាងបានបង្ហាញមុខរបស់គូស្នេហ៍ដែលមានរូបរាងស្រស់សង្ហាជាសាធារណៈកាលពីពេលកន្លងទៅ ។ កាន់តែពិសេសនោះ កាលពីពេលកន្លងទៅនេះ ផេនខេក និង គូស្នេហ៍ក៏បានដឹកដៃគ្នាទៅថត Pre- Wedding ឱ្យមហាជនលាន់មាត់សរសើរគ្រប់គ្នា ។
Read Moreកាន់តែក្តៅហើយ!! ប្រធានាធិបតីអាមេរិក បញ្ជាឲ្យយោធាមីយ៉ាន់ម៉ាឈប់ប្រើអំណាចភ្លាម បើមិនចង់ជួបរឿងនេះ…
លោកប្រធានាធិបតីអាមេរិក Joe Biden បានអំពាវនាវកាលពីថ្ងៃចន្ទ ទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ ឲ្យយោធាមីយ៉ាន់ម៉ាធ្វើការបោះបង់ការប្រើប្រាស់អំណាចរបស់ខ្លួនភ្លាមៗ ដោយរូបលោកបានបញ្ជាឲ្យមានការពិនិត្យឡើងវិញលើការពិចារណាដាក់ទណ្ឌកម្មលើប្រទេសមួយនេះជាថ្មី ។ ក្នុងសេចក្ដីថ្លែងការណ៍ លោកប្រធានាធិបតី Biden បានបញ្ជាក់ថា «សហគមអន្តរជាតិគួរតែរួមរួមគ្នាជាធ្លុងមួយ ដើម្បីទាមទារឲ្យយោធាមីយ៉ាន់ម៉ាធ្វើការដកអំណាចរបស់ខ្លួនភ្លាមៗ ។ សហរដ្ឋអាមេរិក បានលុបចោលការដាក់ទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ារយៈពេលជាងមួយទសវត្សមកនេះ ដោយសារតែការងាកមករករបបប្រជាធិបតេយ្យនេះ ។ ទោះជាយ៉ាងណា ដោយសារតែការផ្លាស់ប្ដូរដោយការធ្វើរដ្ឋប្រហារ ពួកយើងនឹងធ្វើការពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មលើប្រទេសនេះជាថ្មី ។ អាមេរិកនឹងនៅតែប្រកាន់ជំហរគាំទ្ររបបប្រជាធិបតេយ្យ ទោះបីជាមានការវាយប្រហារនៅទីណាក៏ដោយ» ។ គួររំឭកថា កាលពីព្រឹកថ្ងៃចន្ទកន្លងទៅ លោកស្រី អ៊ុង សានស៊ូជី រួមទាំងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានយោធាចាប់ខ្លួន ដោយមូលហេតុក្រុមយោធាមិនពេញចិត្តនឹងការឈ្នះឆ្នោត រួមទាំងនិយាយថា ការបោះឆ្នោតមានការក្លែងបន្លំ ។ បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ា ត្រូវបានក្រុមយោធា ប្រកាសកាន់កាប់ជាថ្មី រួមទាំងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំផងដែរ ៕ប្រភព៖ CNA
Read Moreម៉ូនីកា និង ស្វាមី រៀបការ ១១ ឆ្នាំហើយ នៅបន្តធ្វើបែបនេះដាក់គ្នា លើទឹកដីអូស្ត្រាលី
ដាញ់ ម៉ូនីកា គឺជាអតីតតារាសម្ដែងស្រីធ្លាប់ទទួលបានប្រជាប្រិយភាពច្រើនភ្លូកទឹកភ្លូកដីពីសំណាក់ទស្សនិកជន ដែលអ្នកនាងបានឃ្លាតកាយចាកឆ្ងាយពីវិស័យសិល្បៈ លាស្រុកកំណើតទៅរស់នៅទឹកដីប្រទេសអូស្រ្តាលីអស់រយៈពេលជាង ១០ ឆ្នាំមកហើយ ពោលគឺចាប់តាំងពីអតីតតារាស្រីរូបនេះ បានចូលរោងការតាមប្រពៃណីជាមួយលោក ប៊ុន ថែល ដែលជាស្វាមីកាលពីកំឡុងចុងខែ កុម្ភៈ ឆ្នាំ ២០១០ ម្ល៉េះ ។ និយាយដល់ជីវិតឯកជនរបស់អតីតារាសម្ដែង ដាញ់ ម៉ូនីកា ពេលនេះអ្នកនាង និង ស្វាមី ទទួលបានចំណងដៃកូនស្រីម្នាក់ និង កូនប្រុសម្នាក់ហើយ ដែលគ្រួសារទាំងមូលរស់នៅប្រកបដោយសេចក្ដីសុខបំផុត ។ ដ្បិតថាកំពុងរស់នៅស្រុកគេ តែជារឿយៗ តួឯកស្រីក្នុងរឿងខ្មែរដ៏ល្បីល្បាញ «ទុំទាវ» រូបនេះ តែងបង្ហាញពីសកម្មភាពស្ដែងពីជីវិតឯកជនរបស់នាងតាមរយៈគណនីហ្វេសប៊ុកហូរហែមិនធ្វើឱ្យទស្សនិកជនភ្លេចមុខនាងនោះទេ ជាពិសេសអ្នកនាងតែងព្យាយាមបង្ហោះរូបថតស្វីតៗ ជាមួយពាក្យសម្ដីផ្អែមល្ហែមរ៉ូមែនទិក បង្ហាញពីក្ដីស្រឡាញ់រវាងនាង និង ស្វាមី បញ្ជាក់ថារយៈពេលជាង ១០ ឆ្នាំមកនេះ ប្ដីប្រពន្ធអ្នកទាំងពីរ រួមរស់ជាមួយគ្នាប្រកបដោយក្ដីសុខបំផុត ។ ថ្មីៗនេះ ដាញ់ ម៉ូនីកា និង ស្វាមី បាននាំកូនៗសំណព្វចិត្តរបស់ពួកគេទៅដើរលេងយ៉ាងកក់ក្ដៅបំផុត ក្នុងនោះអ្នកនាងបានថតកៀកកើយជាមួយស្វាមីដូចគូស្នេហ៍កំលោះក្រមុំ ហើយថែមទាំងបានរៀបរាប់ថា «ចូរមានសេចក្ដីសុខជាមួយនឹងជីវិតរបស់ខ្លួនឯង ដោយមិនចាំបាច់ទៅប្រៀបធៀបជាមួយនឹងជីវិតរបស់អ្នកដទៃ» ៕
Read Moreអ្នកនាង គន្ធា ក្រោយដកដែកពត់ធ្មេញភ្លាម ស្អាតឡើងប្លែក មានហាងឆេងខ្ពស់ ទទួលបានស្ពតមួយនេះភ្លែត
ប្អូនស្រី នាង គន្ធា ដែលជាតារាចម្រៀងវ័យក្មេង និងធ្លាប់ធ្វើឲ្យទស្សនិកជនមិនតិចនាក់ទេ ស្រក់ទឹកភ្នែក កាលពីពេលដែលនាងបានចូលប្រឡងជាលើកដំបូងរបស់នាង នៅក្នុងកម្មវិធី Cambodia Idol ដោយកញ្ញា បានលើកចម្រៀងមួយបទក្រោមចំណង “ម៉ែ” មួយបទនេះបានធ្វើឲ្យគណៈកម្មការ ទាំងអស់អួលដើមក រួមនិងទស្សនិកជនផងដែរ។ ដោយឡែកចាប់តាំងពីបានចូលប្រឡូកនៅក្នុងវិស័យសិល្បៈមក ធ្វើឲ្យកេរ្តិ៍ឈ្មោះ របស់ប្អូនស្រីម្នាក់នេះ កាន់តែល្បីរន្ធឺឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ បើងាកមកមើលពីរូបសម្រស់របស់កញ្ញា វិញ ពិតជាធ្វើឲ្យទស្សនិកជន មិងសរសើរមិនបាន ទៅលើរូបសម្រស់របស់ប្អូនស្រី ព្រោះថាមើលទៅគឺស្រស់ស្អាត ស្នាមញញឹមក៏ស្រស់ សម្បុរសស្អាត គួរឲ្យស្រលាញ់ថែមទៀងផង។ ជាក់ស្តែងក្រោយពេលកញ្ញាបានដុះធ្មេញដែករបស់ខ្លួនហើយនោះ ធ្វើឲ្យរូបសម្រស់ប្រែជាស្រស់ស្អាតឡើង និងគួរទាក់ទាញយ៉ាងខ្លាំង រហូតធ្វើឲ្យមានសម្អាងការមួយបានអញ្ជើញរូបនាងទៅថតស្ពតឲ្យថែមទៀតផង។ បើនិយាយពីបទចម្រៀងរបស់ប្អូនស្រីវិញ គឺបានចេញជាបន្តបន្ទាប់ និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗ ក៏ដូចជាអ្នកគាំទ្រ របស់នាងផ្ទាល់តែម្តង។ តោះបើចង់ទស្សនាឲ្យកាន់តែច្បាស់ ថារូបសម្រស់របស់នាង គន្ធាស្រស់ស្អាតកម្រិតណានោះ សូមទស្សនារូបភាពទាំងអស់គ្នា៖
Read Moreលោកឧកញ៉ា ឌួង ឆាយ មានវិប្បដិសារីធំបំផុតមួយ ក្នុងការបើក SOUND CLUB ដោយលោកបាននិយាយបែបនេះថា…
ដូចដែលបងប្អូនជាច្រើនប្រាដកជាបានជ្រាបហើយថា លោកឧកញ៉ា វ័យក្មេងឌួង ឆាយ គឺជាអតីតម្ចាស់ក្លឹបកំសាន្តមួយកន្លែងដ៏មានឈ្មោះល្បី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ក្លឹបកំសាន្ត SOUND CLUB ដែលមានបងប្អូនជាច្រើនបានស្គាល់ បានសម្រេចចិត្តបិទទ្វារវិញ បន្ទាប់ពីមានវត្តមានកូវីដ ១៩ បានឈានចូលមក ។ លោកឧកញ៉ា ឌួង ឆាយ ក៏មិនមានបំណងចង់បន្តបើកក្លឹបកំសាន្តមួយនេះ ព្រោះតែលោក មិនចង់ឲ្យបងប្អូនក្លាយទៅជាប្រមឹកស្រាគ្រឿងស្រវឹងសុរាមេរយ។ លោកឧកញ៉ា ឌួង ឆាយ ពិតជាអារម្មណ៍ សោកស្តាយ និងមានវិប្បដិសារី យ៉ាងខ្លាំង ពេលបើកសោនក្លឹប (SOUND CLUB)។ លោក បានរៀបរាប់ពីអារម្មណ៍ស្តាយក្រោយ ពេលបានបើកសោនក្លឹបថា “ចែករំលែកបទពិសោធន៍ទៅកាន់ពូមីងបងប្អូនទាំងអស់គ្នា វិប្បដិសារី និងការស្តាយក្រោយដ៏ខ្លាំងបំផុតរបស់ខ្ញុំក្នុងការបើកសោនក្លឹប SOUND CLUB គឺបានធ្វើអោយមនុស្សជុំវិញខ្លួនរបស់ខ្ញុំខូចទម្លាប់ក្លាយទៅជាអ្នកប្រមឹកស្រាគ្រឿងស្រវឹងសុរាមេរយ”។
Read Moreសុខៗ ស្រាប់តែ ទេព បូព្រឹក្ស បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ទម្លាយពីអត្តចរិតខ្លួនឯង
តារាចម្រៀងនិយមលេងពណ៌សក់ ទេព បូព្រឹក្ស កំពុងតែមានប្រជាប្រិយភាពមិនធម្មតាទេនៅក្នុងវិថីសិល្បៈ ព្រោះបទចម្រៀងរបស់នាងនីមួយៗសុទ្ធតែរំលេចនូវក្បាច់រាំថ្មីប្លែកៗ ដែលអាចនិយាយបានថា មានតែមួយគ្មានពីរនៅកម្ពុជា ។ ក្រៅពីមានឈ្មោះជាតារាស្រីដែលពូកែបញ្ចេញក្បាច់រាំ និង ការតុបតែងខ្លួនប្លែកៗពេលឡើងឆាកម្ដងៗហើយនោះ ទេព បូព្រឹក្ស ក៏មានសម្រស់ស្រស់ស្អាតផូរផង់ ជាមួយមុខមានមន្តស្នេហ៍ទៀតផង ។ ក្រឡេកទៅមើលពីជីវិតជនតារាស្រីរូបនេះតែងតែបង្ហាញពីសកម្មភាពនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាញឹកញាប់ ថែមទាំងចូលចិត្តបញ្ចេញវីដេអូ ក៏ដូចជាពាក្យសម្ដីបែបកំប្លែង សប្បាយៗ ជូនដល់ទស្សនិកជនជាការកែអផ្សុក បំបាត់នូវទុក្ខកង្វល់មួយគ្រា ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កាលពីពេលថ្មីៗនេះ ម្ចាស់បទ «My សង្សា» រូបនេះបានធ្វើឱ្យទស្សនិកជន អ្នកគាំទ្របានដឹងពីរឿងមួយ ដែលទាក់ទងជាមួយនាង ក្រោយពីតារាស្រីរូបនេះ បានបញ្ចេញសារមួយនិយាយពីចរិតពិតរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុកថា ៖ «ចរិតអាក្រក់របស់ខ្ញុំស្រឡាញ់គឺស្រឡាញ់ណាស់តែបើស្អប់នរណាម្នាក់ហើយ គឺមិនចេះនៅមុខធ្វើធម្មតានោះទេ គឺអត់និយាយជាមួយតែម្តង ដឹងថាធ្វើអ៊ីចឹងមិនសូវមានញាតិ តែក៏គ្រាន់ជាងមានញាតិបែប fake វាពិបាកទទួលយក» ៕
Read Moreចំជាធ្វើបុណ្យបានបុណ្យមែន!! ម្ដាយ Nadech អរលោតជើងបីជើងបួន ត្រលប់ពីវត្តវិញ ត្រូវឆ្នោតបានជាង ១ លានដុល្លារ
ពិតជាធ្វើបុណ្យបានបុណ្យមែន កាលពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្ដែងប្រុសជួរមុខលោក Nadech បានចេញមកបង្ហោះរូបភាពអបអរសាទរអ្នកម្ដាយរបស់លោកដែលបានត្រូវឆ្នោតរង្វាន់ធំ ៣០ លានបាត ស្មើនឹងជាង ១ លានដុល្លារ ។ តាមការឱ្យដឹងពីតារាសម្ដែងលោក Nadech បានបង្ហោះថា ទើបតែត្រឡប់មកពីធ្វើបុណ្យនៅឯវត្ត ម្ដាយរបស់លោកក៏ឈាងចូលផ្សារទិញអីវ៉ាន់មួយភ្លែតមិនគិតថានឹងទៅចាក់ឆ្នោតទេ តែពេលដែលគាត់ចូលផ្សារនោះក៏បានដើរកាត់កន្លែងលក់ឆ្នោត ហើយអ្នកលក់ក៏ញញឹមបក់ដៃហៅឱ្យជួយទិញមួយ ព្រោះស្ងាត់ម៉ូយពេក ដូចច្នេះម្ដាយលោកក៏ចិត្ត ទន់ជួយទិញសាកមួយឈុតទៅ ហើយអ្នកលក់ក៏រៀបចំឱ្យមួយឈុតស្រេចតែម្ដងទាំងអស់មាន ១០ សន្លឹក ។ ហេតុតែសំណាងមើលមិនឃើញម្ដាយរបស់លោកក៏បានត្រូវឆ្នោតនោះចំនួន ៣០ លានបាត ពិតរំភើបណាស់ ។ Nadech បានបន្ថែមទៀតថា ប្រហែលមកពីទេវតាឱ្យហេងមុនថ្ងៃចូលឆ្នាំចិន ។ ក្រោយពីឃើញតារាសម្ដែងលោកណាដេតចេញមកបង្ហោះបែបនេះ ក្នុងនោះគេឃើញមានអ្នកគាំទ្រជាច្រើនបាននាំគ្នាខំមិនអបអរសាទរដល់មា្ដយលោកគ្រប់ៗគ្នា ៕
Read Moreកុំបោះចោលឬទុកអោយកណ្តៀរសុី ព្រោះហាងមួយកន្លែងនេះនឹងប្រមូលទិញទាំងអស់ ដើម្បីជួយបរិស្ថាន
ពិតជារឿងដ៏ប្រពៃដើម្បីកាត់បន្ថយកាកសំណល់សំលៀកបំពាក់ និងដើម្បីជួយជំរុញឱ្យមានការកែច្នៃឡើងវិញ មានហាងលក់សំលៀកបំពាក់មួយកន្លែងនៅភ្នំពេញ ប្រមូលទិញទាំងអស់ ក្នុង ១ គីឡូក្រាម តម្លៃ ១ ដុល្លារ ឬ ៤ ០០០ រៀល ។ តាមទំព័រហ្វេសប៊ុកហាងសំលៀកបំពាក់ខាងលើយីហោ RENUU Phnom Penh បានប្រកាសទិញសំលៀកបំពាក់ចាស់ៗទាំងអស់ សម្រាប់អ្នកដែលមានច្រើន ទុកចោលមិនដែលពាក់ ដោយឱ្យតម្លៃ ៤ ពាន់រៀលក្នុង ១ គីឡូក្រាម ។ នេះអាចចាត់ទុកជាគំនិតល្អប្រពៃមួយដែរ ជួយកាត់បន្ថយកាកសំណល់ផង ហើយថែមទាំងផ្ដល់ប្រយោជន៍ទៅដល់អ្នកមានខោអាវចាស់ៗ កុំឱ្យទុកចោលឥតប្រយោជន៍ លក់បានជាប្រាក់មកវិញ ថែមទាំងចូលរួមចំណែកមួយជួយដល់បរិស្ថានផងដែរ ៕
Read More