ទស្សនិកជនជាច្រើនមិនថាក្នុងស្រុក ឬក្រៅប្រទេសនោះទេ តែងកោតសរសើរពីភ័ព្ធសំណាងរបស់កំពូលតារាសម្ដែងស្រីថៃនាង Chompoo Araya ដែលមិនត្រឹមតែជោគជ័យខ្លាំងលើជីវិតសិល្បៈប៉ុណ្ណោះទេ ប៉ុន្ដែនាងក៏មានគ្រួសារមួយយ៉ាងមានសុភមង្គលរស់នៅសោយសុខមិនខ្វះអ្វី ខណៈនាងបានរៀបការជាមួយលោក Nott Visrut ដែលជាសេដ្ឋីវាល់លាន ហើយលើសពីនេះ ពួកគេទាំងថែមទទួលបានចំណងដៃកូនប្រុសភ្លោះឆ្លាតវាងវៃគួរឱ្យស្រឡាញ់ដល់ទៅ ២ នាក់ ។ ពិតណាស់ថា បើមើលពីសម្រកក្រៅស្វាមីតារាស្រីជួរមុខរូបនេះ ជាអ្នកជំនួញវាល់លាន មានអត្តចរិតម៉ឺងម៉ាត់នឹងការងារ ប៉ុន្ដែនៅក្នុងផ្ទះវិញ លោកបំពេញតួនាទីជាស្វាមី និង ព្យាយាមធ្វើជាលោកប៉ាដ៏ល្អម្នាក់ ក្នុងការមើលថែកូនៗ ស្និទ្ធស្នាល ផ្ដល់ភាពកក់ក្ដៅដល់ពួកគេ ធ្វើជាមេគ្រួសារល្អម្នាក់ ដើម្បីឱ្យគ្រួសារកាន់តែទទួលបានសុភមង្គលទ្វេដង ។ តួយ៉ាងថ្មីៗនេះ លោក Nott Visrut បានបង្ហាញសកម្មភាពនៅក្បែរជិតដិតជាមួយកូនៗ ដោយលោកបានបង្ហោះរូបថតធ្វើទឹកមុខក្រមិចក្រមើម ប្រលែងលេងជាមួយកូនភ្លោះទាំងពីរយ៉ាងស្និទ្ធស្នាលរីករាយបំផុត ធ្វើជាឪពុកល្អជួយមើលថែកូនៗ ដែលកន្លងមកគេច្រើនតែឃើញពួកគេតាម Chompoo មិនបាត់មួយជំហាន ៕
Read MoreDay: February 1, 2021
លីវ ជីលី ទោះក្លាយជា Miss Grand Cambodia 2020 ក៏ដោយកាន់តែបន្តការហ្វឹកហាត់ខ្លាំង ព្រោះដោយសាររឿងម្យ៉ាង…
មហាជនអ្នកគាំទ្រនិយមតាមដានកម្មវិធី Miss Grand Cambodia 2020 បានជ្រាបរួចមកហើយ ក្រោយពីការប្រកាសលទ្ធផលនៃការផ្ទេរតំណែង និង គ្រងមកុដសាជាថ្មីរបស់ជ័យលាភីឯក Miss Grand Cambodia 2020 គឺត្រូវបានទៅលើកញ្ញា លីវ ជីលី ដែលជាជ័យលាភីរងទី ២ ។ ទន្ទឹមនឹងការផ្ទេរតំណែងនេះដែរ Miss Grand Cambodia 2020 ថ្មី កញ្ញា លីវ ជីលី ត្រូវបានមហាជនអ្នកគាំទ្រជាច្រើនចូលរួមអបអរសាទរដល់រូបនាបផងដែរ ។ នៅពីក្រោយនៃការទទួលបានតំណែងនេះដែរ កញ្ញា លីវ ជីលី ក៏ធ្លាប់បានបង្ហាញពីឆន្ទៈនៃការតស៊ូ និង ប្រឹងប្រែងរបស់នាងជារឿយៗហើយដែរ នៅលើគណនីហ្វេសប៊ុករបស់នាង ។ លើសពីនោះ នៅលើឆាកទទួលតំណែងថ្មីនេះដែរ កញ្ញា លីវ ជីលី ក៏បានឲ្យដឹងថា នាងដឹងពីចំណុចខ្វះខាតរបស់នាង ដូច្នេះនាងនឹងបន្តហ្វឹកហាត់ ដើម្បីបង្ហាញនៅលើឆាកអន្តរជាតិនាពេលខាងមុខនេះ ។ បើតាមការឲ្យដឹងពីម្ចាស់ឧបត្ថម្ភកម្មវិធីមួយរូបក្នុងកម្មវិធី Miss Grand Cambodia 2020 គឺអតីតតារាសម្តែង និង បង្ហាញម៉ូដ ជុង សារ៉ាច័ន្ទ ម្ចាស់ហាងកែសម្ឋស្ស N.22 ក្នុងខមិនបានឲ្យដឹងថា «អ្នកបន្ទាប់ នាងដឹងថានាងនៅមានកម្រិត នាងខំហ្វឹកហាត់ណាស់ ព្រោះរឿងនាងមិននឹកស្មានដល់ ។ នាងខំប្រឹងបំពេញកាតព្វកិច្ច ដោយសារនាងស្រឡាញ់វិស័យនេះ ។ លើកទឹកចិត្តនាងម្នាក់មួយទៅ» ៕
Read Moreទោះជាត្រូវដកមែនយ៉ាងក៏ដោយ សេង រដ្ឋា និង លឹម សុធាវី នៅតែត្រូវប៉ាន់ខ្លាំងលើវិថីសិល្បៈ
កាលពីចុងខែមករា ឆ្នាំ ២០២១ កន្លងមកនេះ មហាជនអ្នកនិយមតាមដានទស្សនាកម្មវិធីប្រកួត Miss Grand Cambodia ប្រាកដជាបានដឹងរួចមកហើយពីការប្រកាសដកតំណែងជាបន្តបន្ទាប់របស់កញ្ញា សេង រដ្ឋា អតីតលំដាប់បវរកញ្ញាឯក Miss Grand Cambodia 2020 និង កញ្ញា លឹម សុធាវី អតីតលំដាប់ជ័យលាភីរងទី ១ នោះ ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រស្រីស្អាតទាំង ២ រូបខាងលើនេះ បានសង្កេតឃើញថា ទោះជាកញ្ញា សេង រដ្ឋា និង កញ្ញា លឹម សុធាវី ត្រូវបានដកដំណែងពីកម្មវិធីខាងលើក៏ពិតមែន ប៉ុន្តែអ្នកទាំង ២ នៅតែបន្តស្ថិតក្នុងដួងចិត្តអ្នកគាំទ្រ ជាពិសេសនោះគឺសកម្មភាពនៅលើវិថីសិល្បៈរបស់កញ្ញា សេង រដ្ឋា និង លឹម សុធាវី ក៏នៅតែបង្ហាញជាបន្តបន្ទាប់ទៀតផង ។ ជាក់ស្តែង បើតាមការបង្ហោះលើគណនីហ្វេសប៊ុករបស់កញ្ញា សេង រដ្ឋា តែងបង្ហោះសារ និង រូបភាពឲ្យឃើញថា នាងហាក់មមាញឹកខ្លាំងលើការថតម៉ូដសម្លៀកបំពាក់ និង សំអាងការ ។ លើសពីនោះ Miss Grand កំពង់ធំ រូបនេះ ក៏រវល់ជាមួយនឹងការហ្វឹកហាត់ការដើរម៉ូដទៀតផង ។ ដោយឡែកទៅមើល Miss Grand ព្រះសីហនុ កញ្ញា លឹម សុធាវី ឯណោះវិញ ក៏ហាក់មមាញឹកខ្លាំងដូចគ្នាក្នុងការថតសំអាងការផងដែរ ហើយពេលថ្មីៗនេះ កញ្ញាក៏មានឱកាសចូលរួមថតចម្រៀងកាយវិការឲ្យផលិតកម្មរស្មីហង្សមាសទៀតផង ៕
Read Moreមិនខ្វល់គេរិះគន់រឿងហាងកាហ្វេ Taew និង Pranai នៅតែឆ្លៀតផ្អែមដាក់គ្នា ដូចស្ករ និង ស្រមោច…
តារាសម្ដែងស្រីនាង Taew natapohn អាចនិយាយបានជាតារាស្រីម្នាក់ដែលត្រូវាបានមហាជនចាប់ក្រសែភ្នែកមើល និង រិះគន់ជាបន្តបន្ទាប់ ក្នុងពេលបច្ចុប្បន្ននេះ ។ ដោយឡែកថ្មីៗនេះ Taew ត្រូវបានអ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីនាងត្រឡប់មកពីតេស្តយកលទ្ធផលពិនិត្យលើកទី ៣ មកហើយឈាងចូលទៅអង្គុយផឹកកាហ្វេថតសម្ញែងរាង ទាំងដែលធ្វើចត្តាឡីស័កមិនទាន់គ្រប់ថ្ងៃតាមការកំណត់ ។ ទន្ទឹមនឹងនោះ បន្ទាប់ពីមានការរិះគន់ខ្លាំងនៅលើបណ្ដាញសង្គមរួចមក សម្រាប់ហាងកាហ្វេដែលតារាសម្ដែងស្រី Taew បានចូលនោះ ពេលនេះត្រូវបានបិទទ្វារបណ្ដោះអាសន្នចំនួន ៥ ថ្ងៃ ដើម្បីបាញ់ថ្នាំសម្អាត ធានាបាននូវសុវត្ថិភាពចំពោះអតិថិជនក្រោយៗដែលចូលមកញ៉ាំ ។ យ៉ាងណាមិញ ងាកទៅមតារាសម្ដែងនាង Taew Natapohn ឯណោះវិញ មិនខ្វល់រឿងអ្នកគាំទ្ររិះគន់រឿងទៅហាងកាហ្វេទាំងដែលធ្វើចត្តាឡីស័កបានតែ ១១ ថ្ងៃនោះទេ បែរជាមកសាងភាពផ្អែមល្ហែមជាមួយនឹងសង្សារហាយសូរនាយ Pranai នៅឯផ្ទះយ៉ាងស្អិតល្មួត ប្រៀបដូចស្ករ និង ស្រមោចបាត់មុខគ្នាមិនបាន ។ ដោយសារតែ Taew ជាប់នៅធ្វើចត្តាឡីស័កមិនអាចចេញក្រៅបាន ខណៈនោះគេឃើញនាយ Pranai សង្សារតារាសម្ដែងនាង Taew បានយកអាហារមួយឈុតធំមកឱ្យដល់មុខផ្ទះតែម្ដង ពិតជាផ្អែមល្ហែមណាស់ ។ ក្នុងនោះដែរ គេក៏ឃើញថា Taew បានរក្សាគម្លាតពីសង្សាររបស់ខ្លួន ២ ម៉ែត្រពីគ្នាផងដែរ ដើម្បីការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ ។ ជុំវិញរឿងរ៉ាវនេះ បានធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់ក្រសែភ្នែកមើលគូស្នេហ៍ដ៏សែនកក់ក្ដៅ និង ផ្អែមល្ហែមមួយគូនេះបន្ទាប់ពីបង្ហោះឡើងក្នុងបណ្ដាញសង្គមមក ៕
Read Moreអីយ៉ាស់ស្ងាត់ៗ !! យុគ ចិន្តា ដឹកដៃកូនស្រីសំណព្វ បើកហាងថែមមួយទៀត យ៉ាងរំភើយ!
មហាជនអ្នកគាំទ្រពិធីការិនី យុគ ចិន្តា ប្រាកដជាធ្លាប់បានដឹង និង មានការលើកសរសើររួចមកហើយពីជីវិតឯកជនរបស់ពិធីការិនីល្បីឈ្មោះរូបនេះ មិនត្រឹមជោគជ័យក្នុងវិស័យសិល្បៈតែម្យ៉ាងនោះទេ ប៉ុន្តែអ្នកនាងក៏មានភាពជោគជ័យក្នុងមុខជំនួញជាច្រើននៅក្នុងដៃផងដែរ ។ បច្ចុប្បន្ន អ្នកនាង យុគ ចិន្តា ក៏កំពុងតែជោគជ័យយ៉ាងខ្លាំងទៅលើហាងកាត់លក់សម្លៀកបំពាក់ និង មានភោជនីយដ្ឋានផងដែរ ។ ទន្ទឹមនឹងភាពជោគជ័យទាំងការងារសិល្បៈ និង ក្រៅសិល្បៈហើយ ស្រាប់តែនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ពិធីការិនីពេញនិយមរូបនេះ បានប្រកាសបើកជំនួញលើមុខជំនួញចាស់របស់ខ្លួនបន្ថែមទៀត ដែលមានឈ្មោះថា «ស្លឹកឈូក ចងចាំឡោញ» ។ ក្នុងនោះដែរ អ្នកនាង យុគ ចិន្តា បានបង្ហោះរូបភាពក្រុងពាលីហាងថ្មី ជាមួយនឹងកូនស្រីតែម្នាក់គត់របស់ខ្លួនដោយពោលពាក្យថា «យើងនឹងមានអ្វីដែលថ្មីរួមគ្នា ហើយវាជាអនុស្សាវរីយ៍ថ្មី នៃការស្វាគមន៍ឆ្នាំថ្មី ២០២១ សូមមានលាភជ័យ និង សិរីសួស្តីជាមួយមុខជំនួញ ដែលពោរពេញដោយក្តីស្រឡាញ់ ស្លឹកឈូក ចងចាំឡោញ ឆាប់ៗនេះ! សូត្រមន្តប្រោះព្រំ ពរជ័យ ថ្ងៃថ្មី ខែថ្មី ឆ្នាំថ្មី មុខជំនួញថ្មី» ៕
Read Moreពេលលោកស្រី អោង សាន ស៊ូជី ត្រូវចា ប់ខ្លួន ប្រទេសកំពុងវឹកវរ ស្រាបតែតារាប្រុសមីយ៉ាន់ម៉ា Paing Takhon អំពាវនាវឱ្យអន្តរជាតិជួយប្រទេសបន្ទាន់!
យោធាប្រទេសមីយ៉ាន់ម៉ា បានឡើងគ្រប់គ្រងអំណាចជាថ្មី ក្រោយលោកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi ) រួមទាំងមេដឹកនាំជាន់ខ្ពស់មួយចំនួនទៀតត្រូវបានឃាត់ខ្លួន កាលពីព្រឹកមិញថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ។ តាមការផ្សាយលើទូរទស្សន៍គ្រប់គ្រងដោយយោធា អំណាចទាំងអស់ត្រូវយោធាជាអ្នកត្រួតត្រា ហើយក្នុងនោះដែរ ប្រទេសមីយ៉ាន់ម៉ា ក៏ត្រូវប្រកាសដាក់ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ។ ដូចនឹងនេះដែរ ខាងយោធាក៏បានបញ្ជាក់ទៀតថា អំណាចទាំងប៉ុន្មានគឺត្រូវបានផ្ទេរឲ្យអគ្គបញ្ជាការកងទ័ពឧត្តមសេនីយ៍ Aung Hlaing ។ ទន្ទឹមនឹងមានរឿងក្នុងប្រទេសដ៏ក្ដៅគគុកនេះ ក្នុងនោះគេកត់សម្គាល់ឃើញមានតារាសម្ដែងល្បីឈ្មោះម្នាក់ប្រចាំប្រទេសលោក Paing Takhon បានចេញមកសរសេរថា ៖ «ពួកយើង ពលរដ្ឋមីយ៉ាន់ម៉ាត្រូវការឲ្យពិភពលោកបានដឹងពីរឿងរ៉ាវកំពុងកើតឡើងក្នុងប្រទេសឥឡូវនេះ មុនពេល wifi របស់យើងត្រូវបានកាត់ផ្ដាច់ ។ ពួកគេបានផ្ដាច់បណ្ដាញផ្សព្វផ្សាយទូរទស្សន៍ សេវាទូរស័ព្ទរួចហើយ ដើម្បីកុំឲ្យយើងទាក់ទងទៅពិភពលោកខាងក្រៅបាន ។ ជាថ្មីម្ដងទៀតក្នុងឆ្នាំ ២០២១ នេះ! ប្រវត្តិសាស្ត្រកំពុងកើតឡើងម្តងទៀតដូចកាលពីឆ្នាំ ១៩៨៨ ។ ពួកយើងមិនអាចឲ្យវាកើតឡើងបានឡើយ ។ អ្នកទាំងអស់គ្នា សូមជួយពួកយើងចែកចាយហេតុការណ៍ដែលកំពុងកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ាឥឡូវនេះផង ។ សូមជួយពួកយើងផង!» ។ ស្របគ្នានោះដែរ តារាសម្តែងខាងលើក៏បានអំពាវនាវបន្ទាន់ សូមឱ្យអន្តរជាតិជួយប្រទេសខ្លួន ដោយលោកបានរៀបរាប់ថា ៖ «យើងជាពលរដ្ឋមីយ៉ាន់ម៉ាមិនយល់ស្របនឹងការផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះទេ ហើយយើងចង់ស្នើសុំមេដឹកនាំពិភពលោក អង្គការសហប្រជាជាតិ និង ប្រព័ន្ធផ្សព្វផ្សាយពិភពលោក ជួយប្រទេសរបស់យើងមេដឹកនាំរបស់យើង ប្រជាជនរបស់យើងពីទង្វើដ៏ជូរចត់នេះ ។ យើងចង់បានលទ្ធិប្រជាធិបតេយ្យហើយចង់ឱ្យប្រទេសរបស់យើងអភិវឌ្ឍន៍» ។ តាមរយៈការបង្ហោះខាងលើទាំងប៉ុន្មាននេះ លោក Paing Takhon ចង់អំពាវនាវឱ្យពិភពលោកដឹងឮពីរឿងរ៉ាវដែលប្រទេសមីយ៉ាន់ម៉ាកំពុងតែកើតឡើងក្នុងពេលនេះ ដោយលោកចង់ឱ្យប្រទេសរបស់លោកមានប្រជាធិបតេយ្យមួយដ៏ច្បាល់លាស់ មិនចង់ឱ្យមានការជាន់ដានចាស់ដែលប្រទេសមីយ៉ាន់ម៉ាធ្លាប់ជួបកាលពីឆ្នាំ ១៩៨៨ នោះទេ ៕
Read Moreញាក់សាច់! ទិដ្ឋភាពម្ចាស់ហាងមាសពេជ្រ ក្នុងថ្ងៃបំបួសនាគ លែងចំណាយឈានរហូតដល់ទៅចំនួន……
ថៃ ៖ កាលពីពេលថ្មីៗនេះបើយោងតាមប្រភពព័ត៌មានមួយបានទម្លាយពីទិដ្ឋភាពក្បួនដង្ហែនាគរបស់ “JeeJee Peepo” ដែលជិះលើឡានស្ព័រទំនើបព្រមទាំងគ្រឿងអលង្ការ ស្រោចខ្លួន ដែលរូបលោកជាម្ចាស់ហាងមាសពេជ្រ ឃើញហើយញាក់សាច់តែម្តង។ យ៉ាងណាមិញនេះបើតាម ប្រភពបន្ត ព្រឹត្តិការណ៍នេះបានប្រព្រឹត្តឡើងយ៉ាងអស្ចារ្យបំផុត ហាក់មិនដូចជាពីធីបំបួសនាគទូទៅទេ មានទាំងពិធី កាត់សក់ ពិធីតុបតែងកាយ ដែលត្រូវបានពាក់ដូចជាគ្រឿងអលង្ការមកុដ ហើយមានការដង្ហែនាគដោយអង្គុយនៅរថយន្តទំនើបទៀតផង ជាពិសេសពិធីបំបួសនាគនេះបានចំណាយទឹកប្រាក់អស់ជាង ១០០លានបាត (ប្រហែលជាង ៣លានដុល្លារ) ឯណ្ណោះ៕
Read Moreចាន់ឡា ដាច់ចិត្តចូលCommentលោកស្រី ទ្រី ដាណាឲ្យជួយ ក្នុងពេលកំពុងឡាយ លទ្ធផលដែរទទួលបាននោះគឺ…
ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់រួចមកហើយថា អតីតបេក្ខនារីX Factor Cambodia កញ្ញាលៀង ចាន់ ឡា ធ្លាប់ទទួលការអាណិតអាសូរពីមហាជនមិនស្ទើរនោះទេ ក្រោយពីដឹងប្រវត្តិដ៏កម្សត់របស់នាង ដោយសារមានជីវភាពក្រីក្រ និងជាក្មេងរស់នៅកំព្រាឪពុក ត្រូវតស៊ូជាមួយម្ដាយដើម្បីជីវភាពប្រចាំថ្ងៃនោះ។ យ៉ាងណាមិញបន្ទាប់ពីបានល្បីមួយរយៈស្រាប់តែមានគេទម្លាយពីចរិតពិតរបស់នាងខ្ទេច ភ្លាមនោះ ធ្វើឲ្យ ចាន់ឡា ធ្លាក់ចុះនូវសំឡេងគាំទ្រយ៉ាងខ្លាំងរហូតមកដល់បច្ចុប្បន្ននេះ នាងមិនសូវមានអ្នកគាំទ្រទេ ។ ទន្ទឹមនិងនេះដែរ បើទោះបីជាមិនសូវមានអ្នកគាំទ្រ និងទទួលបានការរិះគន់យ៉ាងណាក៏ដោយ ក៏ចាន់ឡា នៅតែខំប្រឹងតស៊ូ នៅក្នុងអាជីពសិល្បៈរបស់នាង ហើយនាងមិនបានបោះបង់ទៅតាមការរិះគន់ពីសំណាក់មនុស្សមួយចំនួនឡើយ រហូតមួយរយៈពេលក្រោយមកនេះឃើញថា រូបនាងកសាងឈ្មោះ មានឱកាសចេញបទចម្រៀងជាបន្តបន្ទាប់។ បន្ទាប់ពីរឿងមិនចេះចប់មិនចេះហើយមក យោងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានបង្ហោះសាររៀបរាប់អំពីជីវភាពរបស់ ប្អូនស្រី លាង ចាន់ឡា នេះជាការរៀបរាប់របស់គាត់ “ហុឺ..អាណិតណាស់ អតីតបេក្ខនារី X factor កញ្ញា លាង ចាន់ឡា ហូទឹកភ្នែក លើកដៃសុំអោយបងប្អូនហៅនាងទៅច្រៀងតាមកន្លែងផ្សេងៗផង ពេលនេះ លាងចាន់ឡា និយាយថានាងដាច់បាយហើយ គ្មានលុយបង់បន្ទប់ជួលទេ ហើយម៉ូតូត្រូវលក់អស់ទៀតដោយសារព្យាបាលជំងឺធ្ងន់របស់ម្តាយ ! បើបងប្អូនមានហាងច្រៀងអីហៅនាងទៅច្រៀងផង។ អ្វីដែលបងប្អូនមួយចំនួនតែងតែរិះគន់នោះ ក៏មានអ្នកខ្លះពេញចិត្ត និងមិនពេញចិត្ត ដូច្នោះហើយ ទើប ចាន់ឡា “បានបកស្រាយថា គេនិយាយថា ….ហេតុអីវាសនាខុសគ្នា គេថាគាត់បានល្បីរឹក បានល្បីអួត ពេលគ្នាល្អមានអ្នកសរសើរណា បើខុសគេជេគេជាន់ សិល្បៈជាអីឲ្យពិតទៅ?អាណិតគ្នាផង ខ្ញុំសុំចុះ”។ បន្ថែមពីនេះទៅទៀត នាងក៏បាននិយាយថា អាចទេជួយស៊ែលើកទឹកចិត្តគាត់ម្នាក់1បទ កុំស្អប់ខ្ញុំក្រ ពេលនេះ គាត់ទទួលបានលុយជួយម៉ែគាត់ បាន217$ហើយជីវិតពិតលៀងចាន់ឡា យំផង ច្រៀងផងពេលជួបទុក្ខបើបងប្អូនជួយគាត់តែម្នាក់1$ប្រហែលអាចជួយព្យាបាលម្តាយគាត់បានបងប្អូនជួយគាត់តាមលេខ គាត់ផ្ទាល់ 066713900ឬABA002148213 sek daroth។ ក្នុងនោះដែរ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ប្អូនស្រី ចាន់ឡា…
Read Moreជួយស៊ែរម្នាក់១ដើម្បើលើកចិត អ្នកស្រី ទ្រី ដាណា និង ស្វាមី ដែលបានផ្ញើរជូនថវិកាដល់កម្មករដែលស្លា ប់នៅឃ្លាំងអូឡាំពិកចំនួន…
មហាជនជាច្រើនប្រាកត់ជាបានស្គាល់ជាក់ជាមិនខានបើនិយាយពីឈ្មោះ អ្នកស្រី ទ្រី ដាណា ដែលជាមនុស្សមានចិត្តធម៌តែងជួយដល់ កុមារ មនុស្សចាស់ នឹង ជួយដល់អ្នកដែរលំបាកជាហូរហែរ ។ ដោយនៅថ្ងៃ ចន្ទ័ ទី ០១ ខែ កុម្ភ ឆ្នាំ ២០២១ អ្នកស្រី ទ្រី ដាណា និង ស្វាមី ដែលបានផ្ញើរជូនថវិកាដល់កម្មករដែលស្លា ប់នៅឃ្លាំងអូឡាំពិកចំនួន៥០០$ ។ ហើយនៅវេលាថ្ងៃ ចន្ទ័ ទី ០១ ខែ កុម្ភ ឆ្នាំ ២០២១ អ្នកស្រី ទ្រី ដាណា បានបង្ហោះរូបថតបន្មានសន្លឹក អមដោយសារថា ៖ អាណិតកម្មករដែលស្លាប់នៅឃ្លាំងអូឡាំពិក😥😥😥 នេះគ្រួសារទី១ នៅខាងតាកែវ បន្សល់ទុកកូន២នាក់ គាត់នៅឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។ ទើបដឹងរឿងកូនប្រុសគាត់ម្នាក់លង់ទឹកស្លាប់កាលឆ្នាំ២០១៨ ឥឡូវឪពុកស្លាប់ក្នុងភ្លើងទៀត។ នាងខ្ញុំ និងស្វាមីបានផ្ញើថវិកា 500$ ចូលរួមរំលែកទុក្ខហើយ 😥😥
Read Moreផ្អើលឆោឡោ ភរិយាអភិបាលរងខណ្ឌ ៧ មករា តាមទាន់ប្ដីមានស្រីក្នុងបន្ទប់ ហៅប៉ូលិសទៅចាប់
តាមប្រភពពី កងរាជអាវុធហត្ថខេត្តសៀមរាប បានឱ្យដឹងថា ដោយបានការអនុញ្ញាតិពីលោកឧត្តសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សៀមរាប នៅវេលាម៉ោង ២៣:៣០នាទី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១ កំលាំងការិយាល័យប្រឆាំងការជួញដូរ មនុស្សចំនួន ០៨ នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ថា ដាលុច មេបញ្ជាការរងទទួលការងារស្រាវជ្រាវ និង បង្ក្រាបបទល្មើស បានចុះដល់បន្ទប់ Condoមួយកន្លែង ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ត សៀមរាប ។ គួរឱ្យភ្ញាក់ផ្អើល ខណៈនោះកម្លាំងជំនាញឃើញឈ្មោះ ហេង បូឡែន ភេទស្រីអាយុ ២៥ឆ្នាំ រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង ឈ្មោះហៀក ចាន់លាង ភេទប្រុស អាយុ ៤២ ឆ្នាំ មុខរបរមន្ត្រីរាជការជាអភិបាលរងខណ្ឌ ៧ មករា កំពុងតែ នៅក្នុងបន្ទប់ជាមួយគ្នា ។ ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត សៀមរាប កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានធ្វើការនាំខ្លួនបុរស-ស្ត្រីទាំង២នាក់មកការិយាល័យជំនាញ ដើម្បីសាកសួរពាក់ព័ន្ធនឹងអំពើផតក្បត់ ។ ក្រោយពីការស្តាប់ចម្លើយ ការិយាល័យជំនាញ និងដោយមានបញ្ជាពីឯក ឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កំលាំងជំនាញបានធ្វើការឃាត់ខ្លួនឈ្មោះហៀក ចាន់លាង ភេទប្រុស កសាងសំណុំរឿងបញ្ជូនមកសាលាដំបូងខេត្តសៀមរាប ចំណែកឈ្មោះហេង បូឡែន ភេទស្រី អាយុ២៥ឆ្នាំ(ស្រី ស្នេហ៍) ត្រូវបានអនុញ្ញុតិអោយត្រលប់ទៅលំនៅដ្ឋានវិញ។ សូមបញ្ជាក់ថាការឈានទៅដល់ការបង្ក្រាបនេះ ដោយសារតែមានបណ្តឹងពីសត្រី ជនរងគ្រោះឈ្មោះ ជ ករណ ភេទស្រី អាយុ៤១ឆ្នាំ មុខរបរមន្ត្រីរាជការ ទីលំនៅបច្ចុប្បន្នភូមិបឹងឈូក សង្កាត់ និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…
Read More