អ្នកដែលចូលចិត្តតាមដានទស្សនាវីដេអូនៅក្នុង Youtube ឬ Facebook ប្រាកដជាបានវីដេអូបុរស ២ នាក់ ដែលតែងតែបង្ហាញស្នាដៃ សាងសង់ផ្ទះ ក៏ដូចជាអាងហែលទឹកនៅក្នុងព្រៃដោយដៃយ៉ាងស្ទាត់ជំនាញ ហើយទាក់ទាញអ្នកទស្សនារហូតដល់រាប់លាននាក់ទូទាំងពិភពលោក ។ ដោយសារតែភាពស្ទាត់ជំនាញក្នុងការរចនា កែច្នៃរូបរាងសំណង់តូចៗរបស់ខ្លួនពីមួយថ្ងៃទីមួយថ្ងៃ ថ្មីៗជានិច្ចក៏ដូចជាបច្ចេកទេសថតយ៉ាងប៉ិនប្រសប់បានធ្វើឱ្យចំនួនអ្នកគាំទ្រលោកទាំងពីរកាន់តែច្រើន ឈានដល់ល្បីល្បញដល់សារព័ត៌មានបរទេសផងដែរ ។
Read MoreDay: January 23, 2021
ដល់កហ្មងអ្នកជំងឺកូវីដ-១៩! ថ្ងៃមុនឃើញនាំគ្នាផឹកស្រា ឥឡូវនាំគ្នាលេងល្បែងទាំងវង់ៗ ក្នុងកន្លែងធ្វើចត្ដាឡីស័ក (មានវីដេអូ)
កាលពីប៉ុន្មានថ្ងៃមុននេះ ប្រិយមិត្ដអ្នកអានភាគច្រើនប្រាកដជាជ្រាបហើយ ជុំវិញវីដេអូឃ្លីបដែលត្រូវបានថតបង្ហោះចែកចាយនូវសកម្មភាពរបស់អ្នកជំងឺកូវីដ-១៩មួយក្រុម កំពុងនាំគ្នាផឹកស្រាបៀរ នៅក្នុងមណ្ឌលធ្វើចត្ដាឡីស័កមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី ដែលទង្វើបែបនេះ បានធ្វើឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ផ្ទុះការខឹងសម្បាយ៉ាងខ្លាំង។ ~ យ៉ាងណាមិញ នាពេលថ្មីៗនេះស្រាប់តែបែកធ្លាយឃ្លីបវីដេអូផ្សេងទៀត នៅលើទំព័រហ្វេសប៊ុកឈ្មោះ We Are Malaysians អមនឹងចំណងជើងមួយឃ្លាថា « តើនេះជាកន្លែងធ្វើចត្ដាឡីស័ក ឬ កាស៊ីណូខ្នាតតូច?» ដែលឃ្លីបវីដេអូទាំងស្រុង បង្ហាញឲ្យឃើញថា អ្នកជំងឺកូវីដ-១៩បានប្រមូលផ្ដុំគ្នាជាវង់តូចៗយ៉ាងច្រើន ដើម្បីលេងបៀរ រួមទាំងល្បែងស៊ីសងផ្សេងទៀត នៅលើគ្រែដេក ឬតុរបស់ពួកគេ ដែលស្ថិតនៅឯមជ្ឈមណ្ឌល Malaysia Agro Exposition Park (MAEPS) នៃប្រទេសម៉ាឡេស៊ី។ ~ ពួកគេ បានយកអាហារសម្រន់ដែលទទួលបានកំឡុងពេលធ្វើចត្ដាឡីស័កមកធ្វើជារង្វាន់ ដើម្បីផ្ដល់ទៅឲ្យអ្នកឈ្នះ រីឯវង់ល្បែងខ្លះ បានប្រើប្រាស់លុយពិតៗតែម្ដង។ ជុំវិញករណីនេះដែរ ប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្ម រដ្ឋ Selangor លោក Datuk Fadzil Ahmat បាននិយាយថា យើងកំពុងស៊ើបអង្កេតរកប្រភពដើមនៃឃ្លីបវីដេអូទាំងនោះ ហើយប្រសិនបើវាជាករណីល្បែងស៊ីសង ឬទាក់ទងនឹងបទល្មើសប្រាកដ ដូច្នេះប៉ូលិសនឹងចាត់វិធានការ៕ ~
Read Moreមិនធម្មតា ទិដ្ឋភាពមង្គលការប្អូនស្រី ឧកញ៉ាឡេង ណាវ៉ាត់ត្រា ដាក់ឡានមុខរោងសុទ្ធតែទំនើបៗ
នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃចូលរោងជ័យសិរីមង្គល របស់ឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត់ត្រា ដែលធ្វើឡើងយ៉ាងអធិកអធម មានការជួបជុំ ចូលរួមយ៉ាងច្រើន ពីសំណាក់ក្រុមគ្រួសារទាំងសងខាង ពោរពេញដោយស្នាមញញឹមខ្លាំងតែម្តង។ យ៉ាងណាមិញ បើក្រឡេកទៅមើលការរៀបចំពិធីមង្គលមួយនេះ ឃើញថាពិតជាស្រស់ស្អាតខ្លាំងជាមួយនឹងការដេគ័រ អមជាមួយនឹងភ្លើងយ៉ាងចែងចាំង ធំទូទាញនៅក្នុងគេហដ្ឋានផ្ទះដ៏ធំស្កឹមស្កៃ។ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធី ក៏មានការដាក់លំអរជាមួយនឹង ឡានស៊េរីទំនើបៗជាច្រើនគ្រឿង នៅមុខរោង ដែលមានតម្លៃរាប់ម៉ឺនដុល្លារតែម្តង។ ជាមួយនឹងថ្ងៃពិសេស បូករួមនឹងការរៀបចំ ពិធីមង្គលមួយនេះ បានធ្វើឲ្យមហាជនមួយចំនួននាំគ្នាសរសើរគ្រប់គ្នា បូករួមនឹងភាពរំភើបដែលពិធីធ្វើឡើងយ៉ាងអធិកអធមខ្លាំងបែបនេះ៕
Read Moreបុរសម្នាក់លួចរត់ចេញពីមណ្ឌលចត្តាឡីស័ក នៅខេត្តបន្ទាយមានជ័យ ពេលនេះកំពុងតាមរក
តាមរយៈគណនីហ្វេសប៊ុករបស់លោក រ័ត្ន ស៊ីដាណង់ អភិបាលស្រុក មង្គលបុរី ខេត្តបន្ទាយមានជ័យ បានជម្រាបដំណឹងឱ្យដឹងថា នៅក្បាលព្រលប់ថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ នេះ បុរសខ្មែរដែលទើបមកពីប្រទេសថៃម្នាក់ ឈ្មោះ ខា រិន អាយុ ២៣ ឆ្នាំ លេខទូរស័ព្ទ ០៦៧ ២៥០ ៩៦៤ មានអាសយដ្ឋាន នៅភូមិអូរសឿ ឃុំសឿ ស្រុកមង្គលបូរី បន្ទាយមានជ័យ បានលួចរត់ពីមណ្ឌលចត្តាឡីស័ក វិទ្យាល័យមង្គលបូរី ។ ទន្ទឹមនឹងនោះ បើតាមការបញ្ជាក់របស់លោក ជា ទី មេឃុំសឿ បានបញ្ជាក់ថា បុរសខាងលើនេះបានត្រលប់ពីប្រទេសថៃ តាមច្រកព្រំដែនក្នុងស្រុកម៉ាឡៃ នៅថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២១ ហើយត្រូវបានយកដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ នៅម៉ាឡៃ ក្រោយមកក៏បានលួចរត់ តែត្រូវអាជ្ញាធរដឹង ក៏បានរាយការណ៍មកឃុំឱ្យប៉ូលិសប៉ុស្តិ៍ យកទៅដាក់មណ្ឌលចត្តាឡីស័កមង្គលបូរីវិញ នៅថ្ងៃទី
Read Moreអុញនោះ! ថាមែនៗ! ក្រោយផ្ទុះកក្រើករឿងចំណូលប្រចាំថ្ងៃរបស់ ស្រីស្អាត អាជី រួច ស្រាប់តែបងប្រុសម្នាក់ដាក់ជាសំនួរថា…
ប្រិយមិត្តពិតជាដឹងហើយ ពិរឿង ស្រីស្អាត លក់ឡេ អាជី ដែលបានបញ្ជាក់ពីចំនូលរបស់ខ្លួន ដែលអាចរកបានរហូតដល់ទៅ ១០ ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ ដែលធ្វើអោយមហាជនក្នុងបណ្តាញសង្គមមានការភ្ញាក់ផ្អើរជាខ្លាំង។ ~ ដោយឡែក ថ្មីៗនេះមានគណនីហ្វេសបុកបងប្រុសម្នាក់បានបញ្ចេញនូវចម្ងល់របស់ខ្លួនថាៈ ឧទាហរណ៏៏ យើងលក់ លេ បោះដុំអោយគេ– 1 គីឡូ តម្លៃ 15$ ==> ដើម្បីទទួលលុយបាន 200 000$ (ម្ភៃម៉ឺនដុល្លា) យើងត្រូវលក់លេអស់ 13 333 គីឡូ (ជាង 13 តោន) ក្នុងមួយថ្ងៃ– 1 គីឡូ តម្លៃ 20$ ==> ~ ដើម្បីទទួលលុយបាន 200 000$ (ម្ភៃម៉ឺនដុល្លា) យើងត្រូវលក់លេអស់ 10 000 គីឡូ(10 តោន) ក្នុងមួយថ្ងៃ– 1 គីឡូ តម្លៃ 25$ ==> ដើម្បីទទួលលុយបាន 200 000$ (ម្ភៃម៉ឺនដុល្លា) យើងត្រូវលក់លេអស់ 8 000 គីឡូ (8 តោន) ក្នុងមួយថ្ងៃតើមានអ្នកលក់ លេ អស់ 8 – 13 តោនក្នុងមួយថ្ងៃទេ??? សំរាប់អ្នកដែលទិញ លេ យកទៅប្រើ តើលេ 1 គីឡូ លាបមួយថ្ងៃអស់រឺទេ?? ~ នេះជាចំងល់របស់ខ្ញុំតើមានអ្នកណាអាចឆ្លើយប្រាប់ខ្ញុំបានទេ?? តើមានបងប្អូនណាអាចដោះស្រាយចម្ងស់នេះបានដែរទេ? ~
Read Moreពេលនេះខ្ញុំកំពុងតែពិបាកចិត្តខ្លាំងបំផុតដែលបានបា ត់ប ង់កូនប្រុសជាទីស្រលាញ់ទៅយ៉ាងលឿងបែបនេះហើយប៉ាម្នាក់នេះសុំទោសដែលមិនបាន…
តាមគណនីឈ្មោះ សៅ រាវិត បានបង្ហោះសារទុ ក្ខសោ កលើបណ្តាញសង្គមបន្ទាប់ពីបា ត់ប ង់កូនប្រុសជាទីស្រលាញ់របស់ខ្លួន។ ~ ដោយគណនីនេះបានបង្ហោះថា៖ “ពេលនេះខ្ញុំកំពុងតែពិបាកចិត្តខ្លាំងបំផុតដែលបានបា ត់ប ង់កូនប្រុសជាទីស្រលាញ់ទៅយ៉ាងលឿងបែបនេះហើយប៉ាម្នាក់នេះសុំទោសដែលមិនបានទៅទាន់ដង្ហើមរបស់កូន,បើមានជាតិក្រោយសុំអោយកូនត្រលប់ជាកូនរបស់ប៉ាម៉ាក់ទៀតហើយប៉ានឹងធ្វើជាប៉ាដល់ល្អ”។ ~ ក្រោយពីគណនីខាងលើបានបង្ហោះបែពនេះ មានអ្នកលេងបណ្តាញជាច្រើនបានចូលខមិនរំលែកទុ ក្ខ ហើយក្នុងនោះដែលក៍មានគណនីមួយឈ្មោះ Ya Nuth បានចូលមកខមិនថា៖ “ចូលរួមរំលែកទុ ក្ខផងលោកពូ 😢ពដាក់ពា ក្យប ណ្ដឹ ងទៅស្ នងការដ្ឋានន គរបា លរា ជធា នីភ្នំពេញទៅ ព្រោះនេះជា បទល្មើ សឃា តក ម្ម នៃក្រមព្ រហ្ មទ ណ្ឌ ក៉ំអោយមនុស្សអាក្រក់រួចខ្លួនរស់នៅក្រៅសំណាញ់ច្បា ប់អី”៕ ~
Read More