ឃើញហើយស្ទើរទប់ទឹកភ្នែកមិនបាន កូនឈឺយំរហូត ចងក្រមាអោបនឹងទ្រូងជិះហាលថ្ងៃក្តៅ សួរផ្លូវគេនាំកូនទៅពេទ្យ

ទឹកចិត្តម្ដាយធំធេងជាងមហាសមុទ្រ មិនអាចកាត់ថ្លៃបានចំពោះកូនភ្ងា ទោះលំបាក វេទនាប៉ុណ្ណោះ ក៏តែងតែផ្ដល់នូវភាពកក់ក្ដៅគ្រប់ដង្ហើមចេញចូល ។ ម្ដាយភ័យ ម្ដាយព្រួយ បារម្ភពីកូនគ្រប់ពេលវេលា ស៊ូឈឺខ្លួនឯង តែមិនចង់ឃើញកូនឈឺទេ ឃើញកូនមានជំងឺ ទ្រូងម្ដាយសែនគ្រាំគ្រា ចង់ឈឺជំនួសកូន ។ មិនខុសអីពីម្ដាយម្នាក់ ស៊ូជិះម៉ូតូមិនដឹងតាំងណាមកទេ យកក្រមាចងផ្អោបកូនស្រីនឹងដើមទ្រូង មកភ្នំពេញ ដើម្បីយកកូនទៅមន្ទីរពេទ្យគន្ធបុប្ផា។ តាមគណនីហ្វេសប៊ុក Aplus Tripz បានបង្ហោះរូបមួយសន្លឹកបង្ហាញឱ្យឃើញពីស្ត្រីជាម្ដាយ ជិះម៉ូតូស្ពាយកូនកណ្ដាលថ្ងៃក្ដៅហែង ដើម្បីយកទៅមន្ទីរពេទ្យ តែមិនស្គាល់ផ្លូវទៅទេ ចេះតែប្រថុយជិះបណ្ដើរសួរគេបណ្ដើរ ធ្វើម៉េចឱ្យតែបានយកកូនទៅពេទ្យ ។ រីឯកូនស្រីវិញ ទ្រហោយំយ៉ាងក្រលួច ព្រោះតែជំងឺធ្វើទុក ហើយត្រូវមកជិះម៉ូតូកណ្ដាលថ្ងៃ ឱបផ្ទប់នឹងទ្រូងម្ដាយ សែនកម្សត់ក្រៃលែង រកពាក្យថ្លាថ្លែងមិនបានឡើយ ៕

Read More

អីយ៉ា! គួរអោយសរសើរណាស់! ដោយក្តីគោរពស្រលាញ់ខ្លាំងពេក ក្មេងស្រីម្នាក់ បានគូសរូសបងស្រី ដាណា និងស្វាមី ព្រមទាំងបានភ្ជាប់ជាមួយថា…

ប្រិយមិត្តពិតជាស្គាល់ហើយ បងស្រី ដាណា ដែលជាថៅកែហាងពេជ្រ ណិងជាបុគ្គឡមនុស្សធម៌ក្នុងសង្គម ដែលអ្នកទាំង២បានធ្វើអោយមហាជនជាច្រើនគោរពស្រលាញ់។ ~ ដោយឡែក ថ្មីៗនេះ ស្រាប់តែមានក្មេងស្រីម្នាក់ ដោយក្តីស្រលាញ់ចំពោះបងស្រី ដាណា និងស្វាមី បានគូសគំនូររូបបងស្រី ជាមួយស្វាមីបងស្រីបានយ៉ាងស្រស់ស្អាត និងព្រមទាំងបានបង្ហោះលើបណ្តាញសង្គម ព្រមទាំងបានភ្ជាប់ជាមួយថា៖ “អ៊ុប្រុសអ៊ុស្រីខ្ញុំចូលចិត្តអ៊ុទាំងពីរបានជាគូររូបអ៊ុបើដូចមិនដូចសុំអ៊ុកុំខឹងបើសិនពុកម៉ែបងប្អូនចូលចិត្តស៊ែរម្នាក់មួយផង”៕ ~ ~

Read More

អីយ៉ា! កវីនិពន្ធជើងចាស់ លាក់ខ្លួនពួនអាត្មា នៅក្នុងគុម្ពឬស្សី ជាយូរឆ្នាំមកហើយ ពេលនេះលោកគ្រូ ចេញមុខច្រៀងចាប៉ីដងវែង បងប្អូនស្តាប់កំសាន្ត (មានវីដេអូ)\

ចាស់ពីដើមនិយមចូលចិត្តស្តាប់ចាប៉ីដងវែងណាស់ រាល់ពេលបានស្តាប់ចាប៉ីដងវែង លេងម្តងៗ ពិតជារណ្តំនៅក្នុងចិត្ត ធ្វើឲ្យអារម្មណ៍បានធូស្បើយ ពីការនឿយហត់បានមួយគ្រា ព្រោះតែសំលេង របស់វាពិតជាពិរោះ អមជាមួយកំណាព្យដ៏ពិតប្រសព្វរបស់កវីនិពន្ធរបស់យើង។ ~ ជាទូទៅ ចាប៉ីដងវែងនេះ ត្រូវបានគេយកទៅប្រគុំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ ដោយឡែកបើយើងងាកទៅមើលជីវិតរបស់កវីនិពន្ធ ពួនអាត្មា បញ្ចេញវាចា និងសំនៀងតាម វង់ភ្លេង នានា ដើម្បីចិញ្ចឹម ជីវិត។ លោកតា មានឈ្មោះថា អុិន សារ៉េន រស់នៅក្នុង ព្រៃឈើទាល ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ បើតាមការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ហង្ស សំណាង លោកបានបង្ហោះសារថា “កវីនិពន្ធជើងចាស់លាក់ខ្លួនពូអាត្មានៅក្នុងគុម្ពឬស្សីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំមិនដែលមានបងប្អូនប្រិយមិត្តណាស្គាល់គាត់គាត់ទេសូមមេត្តាសណ្ដាប់ នៅ ~ ចាប៉ីដងវែងច្រៀងជូនដោយកវីជើងចាស់មានឈ្មោះថាលោកគ្រូ អុិន សារ៉េនម៉ោង 5: 15 នាទីចាប់ផ្ដើមប្រគុំសូមមេត្តាជួយស៊ែរ ទាំងអស់គ្នាម្នាក់មួយផងបាទផ្សាយចេញពីរ ព្រៃឈើទាល ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ ~ ~

Read More

អីយ៉ា! ប្រពៃណាស់! ដើម្បីជួយដល់កុមាររងគ្រោះដែលរស់នៅក្នុងអង្គការ Afesip Cambodia បងស្រីចិត្តធម៌ ស្រីអូន និងស្វាមី បានជួយឧបថម្ភជាប្រាក់រហូតដល់ទៅរាប់រយលានឯណោះ

ប្រិយមិត្តពិតជាស្គាល់ហើយ ពងស្រីចិត្តធម៌ ស្រីអូន ដែលតែងតែជួយដល់ជនក្រីក្រ ចាស់ជរា និងកុមារកំព្រាជារឿយៗ។ ~ ដោយនៅថ្ងៃនេះ បងស្រីបានបង្ហោះលើបណ្តាញសង្គមថា៖ “តាមរយ:លោកជំទាវ យឹម ឆៃលីន ក្រុមប្រឹក្សាភិបាលកិត្តិយស របស់ អង្គការ Afesip Cambodia នាងខ្ញុំ ស្រីអូន និងស្វាមី បានផ្តល់ថវិការជួយកូនៗរងគ្រោះដែលរស់នៅក្នុងអង្គការ ចំនួន ៥៤៤,០០០,០០០រៀល (១៣៦.០០០ដុល្លារ )សម្រាប់សម្រួលដល់ប្រតិបត្តិការរបស់អង្គការ ២ ឆ្នាំ និងបន្តជួយអង្គការ រយ:ពេល ១០ ឆ្នាំ។នាងខ្ញុំសូមអរគុណដល់លោកជំទាវ យឹម ឆៃលីន ដែលយកចិត្តទុកដាក់លើកូនៗរងគ្រោះ។ បញ្ជាក់: កូនៗរងគ្រោះទាំងអស់ទទួលបានការទំនុកបំរុងទាំងការស្នាក់នៅហូបចុកនិងការសិក្សារហូតដល់ថ្នាក់មហាវិទ្យាល័យ ហេីយនាងខ្ញុំក៏បានបន្ដការជួយដល់ម្ដាយក្មេងរងគ្រោះដែលមានជីវភាពលំបាកខ្លាំងផងដែរ សូមជូនបុណ្យផងបងប្អូនខ្មែរ”៕ ~ ~

Read More

ផ្ទុះអាវុធជនសង្ស័យជាជនជាតិចិន បា.ញ់ប្រ.ហារបុរសជនជាតិចិនដូចគ្នា នៅខេត្តព្រះសីហនុ

សម.ត្ថកិច្ចខេត្តព្រះសីហនុឲ្យដឹងជាបឋមថា មានករណីផ្ទុះអា.វុធពីជនស.ង្ស័យជាជនជាតិចិន បានធ្វើសកម្មភាពបា.ញ់ប្រ.ហារបុរសជនជាតិចិនដូចគ្នា បណ្ដាលឲ្យម្នាក់បា.ត់ប.ង់ជី.វិត និងម្នាក់ទៀតរ.បួសធ្ងន់ វេលាម៉ោងជិត៩ព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ នៅមុខកាស៉ីណូ ជីយវនីសិន ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ប្រាប់បណ្ដាញផ្សព្វផ្សាយ ឲ្យដឹងជាបឋមថា ក្រោយកើតហេតុ លោកស្នងការបានបញ្ជាកម្លាំងជំនាញ ដោយមានកិច្ចសហការពីស.ម.ត្ថកិច្ចចម្រុះក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឡោមព័ទ្ធទីតាំងកើតហេតុ និងស្រាវជ្រាវតាមចា.ប់ខ្លួនជ.នប.ង្ក ក្នុងនោះរបាយការណ៍បឋមបញ្ជាក់ថា ជ.នរ.ងគ្រោះជាជនជាតិចិន ជិះរថយន្ដមួយគ្រឿង ម៉ាក Rang Rover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2AL-9459។ បើតាមលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បន្ថែមថា ជនសង្សយ័ដែលធ្វើសកម្មភាពបា.ញ់ប្រ.ហារនេះ ជិះរថយន្ដមួយគ្រឿងដែលក្រោយមក យករថយន្តនោះទៅទុកផ្លុងចោលនៅជិតផ្សារដំរី៥ ហើយចុះរត់គេចខ្លួន ក្នុងនោះខ្មា.ន់.កាំ.ភ្លើងជិះរថយន្ដម៉ាក Ford Ranger Rapter ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BI-1413។

Read More

ព្រាប សុវត្ថិ ចេញអាល់ប៊ុម កាត់ឆុង ដំបូងជាមួយ តន់ ច័ន្ទសីម៉ា (មានវីដេអូ)

ដូចការសង្ស័យមែន វត្តមានរបស់កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra ច្បាស់ជាអ្នកគ្រប់គ្រងផលិតកម្មនឹងរៀបចំឲ្យច្រៀងរួមគ្នា ជាមួយតារាចម្រៀងណាម្នាក់ជាក់ជាមិនខាន ~ ហើយក្នុងនោះ តន់ ច័ន្ទសីម៉ា គឺជាជម្រើសទី១។ ការទន្ទឹងរង់ចាំនោះ នឹងចេញលទ្ធផលថ្ងៃស្អែកនេះហើយ គឺពួកគេពិតជាចេញបទចម្រៀងរួមគ្នានៅថ្ងៃស្អែកនេះតែម្ដង។ តាមការបង្ហើបពីប្រភពច្បាស់ការមួយ បទចម្រៀងដែលលោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា មានចំណងជើងថា «កាត់ឆុង» ជាបទបែបញាក់។ ~ ប្រភពដដែលបានបន្តឲ្យដឹងថា ផលិតកម្ម Galaxy Navatra បានថត MV ចប់រួចរាល់ថ្មីៗនេះ ហើយគ្រោងនឹងបង្ហោះលើឆាណែលយូធូបរបស់ខ្លួននៅថ្ងៃស្អែកនេះតែម្ដង។ ការចាប់ដៃគូគ្នានេះ មិនមែនជារឿងចៃដន្យនោះឡើយ លុះត្រាតែតារាចម្រៀងលំដាប់ដូចគ្នាទើបជាដៃគូ លោក ព្រាប សុវត្ថិ។ ចំណែកឯ តន់ ច័ន្ទសីម៉ា វិញអាចចាត់ទុកថាក៏ជាកំពូលតារាចម្រៀងវ័យក្មេងដែរ។ តាមទិន្នន័យរបស់ផលិតកម្ម Galaxy Navatra បញ្ជាក់ ចុងឆ្នាំ 2020 តារាវ័យក្មេង តន់ ច័ន្ទសីម៉ា មានអ្នកទស្សនាដល់រហូតដល់ជាង ៥០០ លាន ដងក្នុងមួយឆ្នាំ ដោយសន្ទុះខ្លាំងមិនគួរជឿវ៉ាដាច់គេទាំងអស់ ហេតុផលនេះហើយទើ តន់ ច័ន្ទសីម៉ា មានឱកាស ត្រូវបាន លោក ព្រាប សុវត្ថិ សម្រេចចិត្តចាប់ដៃគូបង្កើតអាល់ប៊ុមថ្មី។ ~ បងប្អូនដឹងហើយថា ព្រាប សុវត្ថិ គឺជាកំពូលតារាចំរៀងដែលខ្លាំង ដូចជាផ្កាយនាំសំណាងនៅពេលចាប់ដៃគូជាមួយនរណាម្នាក់តែងតែលេចធ្លោជានិច្ច តែ តន់ ច័ន្ទសីម៉ា វិញ ក៏មិនណយដែរ ខ្លាំងរហូតគ្មានគូប្រៀបក្នុងឆ្នាំចុងក្រោយនេះ យើងត្រូវចាំមើល ថាតើ បទចម្រៀងរបស់អ្នកទាំងពីរនៅអាល់ប៊ុមថ្មីនេះមានអ្វីពិសេស៕ ~

Read More

អីយ៉ា! ដោយក្តីអាណិតចំពោះលោកយាយពិការ បងស្រី ដាណា បាន…

បើតាមគណនីផេក របស់បងស្រី ដាណា បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីលោកយាយក្រីក្រ ពិការម្នាក់ លូនតាមផ្លូវដើម្បីសុំទានគេ។ ~ បើតាមគណនីផេករបស់បងស្រីបានបង្ហោះថា៖ “អាណិតលោកយាយ ឃើញគេបង្ហោះវីដេអូ ថាគាត់អត់បាយ អត់ទឹក លូនតាមផ្លូវសុំគេ ព្រោះគាត់ពិការ 😢😢😢 ខញុំមើលហើយ ស្រណោះណាស់ ម្ដាយគេ ម្ដាយយើង ហេតុអីជីវិតចុងក្រោយសង្វេគយ៉ាងនេះ😥 ឱ្យគេតាមរកផ្ទះគាត់នៅខេត្តក្រចេះ កាន់តែអាណិត គាត់នៅម្នាក់ឯង ឈឺម្នាក់ឯង លើផ្ទះដ៏កម្សត់។ឥឡូវ នាំយកអំណោយ អង្ករ ទឹកផ្លែឈើ ទឹកដោះគោឆៅ មី ទឹកដោះគោឆៅ និងទឹកសុទ្ធ គ្រឿងស្បៀងអាហារមួយចំនួន ល្មមគាត់អាចដោះស្រាយបានយូរគួរសម និងថវិកា ១លានរៀល ទុកប្រើប្រាស់។អរគុណលោកនាយកសាលានៅជិតនោះ ជួយមើលគាត់ 🙏🙏🙏😢”៕ ~ ~

Read More

អុញនោះ! ផ្ទុះការភ្ញាក់ផ្អើរ ក្រោយ ស្រីស្អាត អាជី ទម្លាយយចំណូលប្រចាំថ្ងៃរបស់ខ្លួន អាចបានរហូតដល់ទៅរាប់ស៊ិបម៉ឺនដុល្លារឯណោះ (មានវីដេអូ)

ប្រិយមិត្តពិតជាស្គាល់ហើយ តារាលក់ឡេ វ័យក្មេង សាច់សខ្ចីដូចបណ្តូលចេក Ah Gi leder ដែលទទួលបានជោគជ័យជាខ្លាំង ក្នុងមុខជំនួញលក់តាមអនឡាញ។ ~ ថ្មីៗនេះ តារាលក់ឡេដ៍ល្បីរូបនេះ បានធ្វើអោយមហាជនមានការភ្ញាក់ផ្អើរជាខ្លាំង បន្ទាប់ពីខ្លួនបានទម្លាយនូវចំណូលប្រចាំថ្ងៃរបស់ តាមរយៈ កិច្ចសម្ភាសន៍មួយជាមួយលោក អ៊ឹម ជីវ៉ា។ ដោយតារារូបនេះបានបញ្ជាក់ថា៖ “ខ្លួនជាមួយនិងប្អូនស្រី នៅក្នុងមួយថ្ងៃអាចរកចំណូលពីការលក់អនឡាញ ២ ទី ៣ មុឺនដុល្លារក្នុងមួយថ្ងៃ ហើយថ្ងៃខ្លះបើមានតំណាងចែកចាយកាត់ស្តុកច្រើនគឺអាចហក់ដល់ ១០ មុឺនដុល្លារទៅ ២០ មុឺន ក៏មានដែរក្នុងមួយថ្ងៃ”៕ ~ ~ ~

Read More