អាណិតខ្លោចចិត្ គ្នាចង់រៀន តែគ្មានកាតាប គ្មានសៀវភៅ ហើយខោអាវក៏គ្មានស្លៀកពាក់សមរម្យជាសិស្ស ឱ្យតែក្មួយតស៊ូ ក្មួយនឹងជោគជ័យ ជីវិតយើងមិនមែននៅបែបនេះរហូតទេ

ប្រិយមិត្តពិតជាស្គាល់ហើយ ពងស្រី ដាណា ដែលជាថៅកែហាងពេជ្រ ណិងជាបុគ្គលមនុស្សធម៌ក្នុងសង្គម។ ដោយមុននេះបន្តិច ពងស្រីបានបង្ហោះលើបណ្តាញសង្គមបង្ហាញពីក្មេងប្រុសម្នាក់ ដែលក្រីក្រហើយស្រលាញ់ការសិក្សារ ហើយយកស្បោងជំនួសកាតាបទៅរៀម សូម្បីសំលៀកបំពាក់សិស្សក៍គញមានដែរ។ បើតាមគណនីបងស្រីបានបង្ហោះថា៖ “មើលរូប អាណិតខ្លោចចិត្ត😢😢😢 គនាចង់រៀន ~ តែគ្មានកាតាប គ្មានសៀវភៅ ហើយខោអាវក៏គ្មានស្លៀកពាក់សមរម្យជាសិស្ស។ ឱ្យតែក្មួយតស៊ូ ក្មួយនឹងជោគជ័យ ជីវិតយើងមិនមែននៅបែបនេះរហូតទេ 💪💪💪 មងដាណា នឹងផ្ដល់សម្ភារៈសិក្សា កាតាប ខោអាវដល់ក្មួយណា😥😥”៕ ~ ~

Read More

នេះហើយទឹកចិត្តស្វាមី! គ្រាន់រតែទៅថតនៅកោះរ៉ុង ៣ថ្ងៃសោះ ពាក់មី លេងសុទ្ធតែសំពះលាប្រពន្ធដូចទៅរាប់ខែ…

ើនិយាយដល់តារាកំប្លែងដ៏មានប្រជាប្រិយភាព គឺនាយ ពាក់ មី ប្រិយមិត្តជាទូទៅប្រាកដជាស្គាល់ជាក់ជាមិនខាន ក្នុងនោះផងដែរ នាយកំពុងតែមានការចាប់អារម្មណ៏ក្នុងរឿងផ្ទះលេខ១ និងផ្ទះលេខ២ខ្លាំង។ ដោយឡែកនៅមុននេះបន្តិចបើយោងតាមប្រភពនាយ បានបង្ហោះរូបថត២សន្លឹក ជាមួយភរិយា អមដោយសារខ្លីមួយថា “លាប្រពន្ធទៅថតនៅ កោះរ៉ុង3ថ្ងៃ ឈានជើងដើរ ទឹកភ្លែកហូរ ទៅឆ្ងាយម្នាក់ឯង បែកពីគ្រួសារយូរ មិនចង់ទៅទេ តែដើម្បីការងារ”។ ~ ឃើញភ្លាមមានអីស្រាប់តែ អត់ចាំយូរទេ ហ្វេនៗ ចូល comment ព្រាត ថា ៖ ពូផ្ទះលេខ២ ពូកែភរប្រពន្ធមែន, កំសត់ណាស់ យំសិន, ចាំមេីលទៅដល់កោះរ៉ុងរឺតតែកំសត់ទៅទៀត, អាណិតបងពាក់មី តែកុំមើលក្នុងឡានពេលឈប់មិនដែលពន្លត់ឡានទេ ខ្លាចស្រអែមខ្មៅស្ទើរ ស្អុះស្អាប់ ហាហាហា, មិនដឹងថា យំឬលួចសេីចទេ, លើកដៃសំពះសុំលុយប្រពន្ធ20$ ទុកអោយធីបស្រី តែប្រពន្ធដឹងចរឹតប្តី តែមួយរៀលមិនអោយផង៕ ដើម្បីជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោមនេះ៖ ~ ~ ~

Read More

អីយ៉ា! ចូលរួមត្រេកអរ! ក្រោយពីរៀបការជាយូរ ទីបំផុតគូស្នេហ៍ខុសវ័យ បានទទួលកាដូដ៏ពិសេសហើយ…

ប្រិយមិត្តពិតជាបានស្គាល់ហើយ គូស្នេហ៍ខុសវ័យមួយគូ ដែលខាងប្រុសជាបុរសវ័យចំណាស់ ចំណែកខាងស្រីជាស្រីក្មេងមានរូបរាងស្រស់ស្អាត តែបានស្រលាញ់គ្នាចិត្តនិងចិត្ត ដែលធ្វើអោយកក្រើកបណ្តាញជាខ្លាំង។ ~ ដោយឡែក នៅពេលនេះអ្នកទាំង២បានមានដំណឹងល្អហើយ បើតាមគណនីខាងស្រីបានបង្ហោះថា៖ “ម៉ាក់នឹងប៉ាក៏ដឹងថាគ្រប់ជីវិតគឺមានទុក្ខ, ម៉ាក់មិនដឹងថាត្រូវត្រេកអររឺយ៉ាងណាសម្រាប់ការផ្ដល់នូវជីវិតថ្មីមួយនេះ, អ្វីដែលម៉ាក់ខ្លាចគឺខ្លាចមិនអាចផ្ដល់ចំណេះដឹងអោយកូនបានគ្រប់ជ្រុងជ្រោយ ម៉ាក់ប៉ាសុំទោសដែលនាំកូនមកពិបាកជាមួយ,តែម៉ាក់ត្រេកអរដែលម៉ាក់មានកូនដែលជាចំណងដៃនៃក្ដីស្រលាញ់រវាងមា៉ក់នឹងប៉ា សូមអោយកូនជាកូនដ៏ល្អសម្រាប់ម៉ាក់នឹងប៉ា”៕ ~ ~ ~

Read More

អីយ៉ា! ស្នេហាសម័យឥឡូវ ស្រលាញ់គ្នាមិនពឹងលើទ្រព្យឪពុកម្តាយ! លោកមូល សារ៉ាវ៉ាត់ និងគូស្នេហ៍ ចាប់ផ្តើមបង្កើតទ្រព្យរួមគ្នា ដោយធ្វើរឿងមួយនេះ

យមិត្តដឹងហើយពិចំណងស្នេហ៍របស់លោកមូល សារ៉ាវ៉ាន់ ដែលជាតារាសម្តែង និងពិធីករ ដែលកាន់តែផ្អែមឡើងជារៀងរាល់ថ្ងៃ។ ~ ដោយឡែក បើតាមគណនីរបស់លោកបានង្ហោះថា៖ “ទំនាក់ទំនងស្នេហាវាមានច្រើនប្រភេទ អ្នកខ្លះទាក់ទងបែបPublic អ្នកខ្លះក៏Private អ្នកខ្លះទៀតត្រឹមជាអ្នកជិតដិត ឯអ្នកខ្លះទៀតក៏របៀបស្រពិចស្រពិលមិនច្បាស់ថាជាអ្វីនឹងគ្នាអោយពិតប្រាកដ ប៉ុន្តែត្រឹមជាអីក៏បានដែរ សំខាន់ធំៗអស់ហើយមែនហ្អេ? អោយតែមនុស្ស២នាក់សប្បាយចិត្តទៅវាបានហើយ ហាហាសំខាន់ពួកយើង២នាក់សុំPublicហើយណា”។ ជាក់ស្តែង កាលពីម្សិលមិញនេះលោកបានបង្ហោះថា៖ “ថ្ងៃច័ន្ទដើមទ្រព្យក៏ជាថ្ងៃដែលយើង២នាក់បង្កើតទ្រព្យរួមគ្នាសំរាប់ថ្ងៃអនាគតផងដែរ Roth Pig”៕ ~ ~ ~

Read More

ក្រោយ សេង រដ្ឋា ចេញពីតំណែង ស្រាប់តែ លឹម សុធាវី ប្រកាសមិនទទួលតំណែង Miss Grand ២០២០ បន្តទេ

ដូចដែលដឹងស្រាប់ហើយថា បវរកញ្ញាឯក ឆ្នាំ ២០២០ និង២០២១ កញ្ញា សេង រដ្ឋា បានសរសេរលើបណ្តាញសង្គមថា ក្រុមហ៊ុន Miss Grand Cambodia បានបរិហារក្តេរិ៍ និងបានប្រកាសជាសាធារណៈឲ្យរូបនាងលាលែងពីតំណែង កាលពីថ្មីៗនេះ។ គួរបញ្ជាក់ផងដែរថា ក្រោយពីឃើញទិដ្ឋភាពបែបនេះ ខាងក្រុមហ៊ុនបានចេញដីកាមួយ កោះហៅរូបនាងទៅចូលខ្លួនដោះស្រាយជាមួយក្រុមហ៊ុននៅការិយាល័យផលិតកម្មមហាហង្ស កាលពីថ្ងៃទី១៩ ខែមករានេះ។ ដោយក្នុងនោះបានបញ្ជាក់ថា ប្រសិនបើកញ្ញា មិនព្រមចូលខ្លួនដោះស្រាយតាមសន្តិវិធីទេនោះ នឹងមានការកោះហៅជាលើកទី២ តែលើសពីនេះប្រសិនបើកញ្ញានៅមិនព្រមចូលខ្លួនមកដោះស្រាយទៀត នោះនឹងឈានដល់ការដកហូតតំណែងរបស់កញ្ញា។ គួរបន្ថែមថា មុននេះមិនប៉ុន្មានម៉ោងទេ អតីតបវរកញ្ញាដ៏អស្ចារ្យនៃកម្ពុជារូបនេះ បានប្រកាសលាលែងពីតំណែងដោយខ្លួនឯងជាផ្លូវការ រីឯក្រុមហ៊ុនក៏ប្រកាសថា សុំមិនទទួលដឹងឮ ក៏ព្រោះខ្លួនមិនទាន់និយាយអ្វីសោះជាមួយកញ្ញា។ ខណៈពេល ដែលបវរកញ្ញាឯកMiss Grand Cambodia 2020 កញ្ញា សេង រដ្ឋា ប្រកាសលាលែងតំណែងនេះ ស្រាប់តែ កញ្ញា លឹម សុធាវី ជាចំណាត់ថ្នាក់លំដាប់រងទី១បន្ទាប់ពីរូបកញ្ញា ក៏បានចេញមកប្រកាសថាមិនទទួលយកតំណែងបន្ទាប់ពីកញ្ញាដែរ។ រូបនាងបានបន្ថែមថា ៖ នាងខ្ញុំសប្បាយចិត្ដនៅអ្វីដែល ខ្ញុំមានហើយក៏ពេញចិត្ដនៅអ្វីដែលខ្ញុំខំធ្វើ នឹងលិទ្ធផលដែលទទួលបាន ខ្ញុំមិនចង់បានអ្វីលើសពីនេះទៀតទេ ពិសេសអ្វីដែលមិនមែនជារបស់ខ្លួន។ នាងខ្ញុំនៅតែជា miss grand cambodia 1st runner up Forever មិនប្រែប្រួលឡើយ ហើយក៏មិនផ្លាស់ប្ដូឡេីយ៕

Read More

កាន់តែក្តៅ! បន្ទាប់ប្រកាសនឹងអាច ដកដំណែងខ្លួន សេង រដ្ឋា ឆ្លើយតបវិញ យ៉ាងលឿនថា….

ងរ៉ាវ ជាទីចាប់អារម្មណ៍មួយ របស់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជុំវិញ កញ្ញាឯកឆ្នាំ២០២០ កញ្ញា សេង រដ្ឋា នឹងអាចដកហូតតំណែងរបស់កញ្ញាដោយស្វ័យប្រវត្តិ បើតារាស្រីរូបនេះ នឹងមិនចូលខ្លួនមកដោះស្រាយតាមសន្តិវិធីទៅតាមលិខិតអញ្ជើញរបស់ក្រុមហ៊ុននោះទេ។ ~ ជាក់ស្តែង ការបង្ហោះរបស់តាមផេកផ្លូវការរបស់ Miss Grand Cambodia មិនទាន់បានប៉ុន្មានផង កញ្ញា សេង រដ្ឋា ក៏បានឆ្លើយតបទៅករណីរឿងមួយនេះ ខណៈដែលខ្លួននាងផ្ទាល់ បានចេញមកស្រាយបំភ្លឺ ជុំវិញសារ បង្ហោះជាសាធារណៈលើគណនីរបស់នាង ដោយបានលើកឡើងដូចេ្នះថា៖សុំទោសផង fan beauty pageant និង អ្នកគាំទ្រដ៏សែនល្អរបស់ខ្ញុំ សេង រដ្ឋា ខ្ញុំពិតជាមិនអាចទទួលយកបាននៅអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានបរិហារកេរ្តិ៍ឈ្មោះរបស់ខ្ញុំនៅលើបណ្តាញសង្គម រហូតដល់មានការចុះផ្សាយពត័មានជាសាធារៈបែបនេះខ្ញុំនិងធ្វើតាមអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារៈកន្លងមក (ដក តំណែង)ហើយអ្វីដែរខ្ញុំធ្វើបាននៅពេលនេះគឺ ចូលខ្លួនបង្ហាញវត្តមាន នៅថ្ងៃសន្និសីតកាសែតតែមួយគត់ ដែលនិងប្រព្រឹត្តឡើងដោយមានការបរិច្ឆេទ ពេលវេលាច្បាស់លាស់ណាមួយ តែប៉ុណ្ណោះ ដើម្បីដកតំណែងនាងខ្ញុំ ដូចអ្វីដែរអ្នកគ្រប់គ្រងកម្មវិធីបានប្រកាសជាសាធារណៈកន្លងមក ~ ខ្ញុំពិតជាស្រឡាញ់វិស័យមួយនេះណាស់ ទំរាំមានថ្ងៃនេះ ទោះខ្ញុំលំបាកយ៉ាងណា ក៍ខ្ញុំនៅតែញញឹមដើម្បីអ្នកទាំងអស់គ្នា love u my Fan I like simple life។ លើសពីនេះទៅទៀត មានមហាជនជាច្រើនបាន បញ្ចេញមតិយ៉ាងហូរហែរ ជាមួយរឿងរ៉ាវដែលកំពុងតែក្តៅគគុកមួយនេះ តែទោះជាយ៉ាងណាក៏ដោយ យើងមិនអាចដឹងថារឿងនេះទៅជាយ៉ាងណានោះទេ មានតែរង់មើល និងតាមដានជាមួយ ខ្មែរឡូត ទាំងអស់គ្នា៕ ~

Read More

អបអរសាទរ! ផ្ទះថ្មីគ្រួសារ ស្រីនីត សង់នៅចង្កេះភ្នំ ស្រស់ស្អាតមិនធម្មតា

កាលពីពេលថ្មីៗ ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាបានទទួលជ្រាបច្បាស់ហើយពី កុមារីភូមិភាគឥសាន ប្អូនស្រី យ៉ង់ ស្រីនីត ដែលរូបថតដ៏សែនស្រស់ស្អាត អមដោយស្នាមញញឹម ដ៏ស្រស់ស្អាត អំណោយផលពីធម្មជាតិ ទ្រេរមុខបែបខ្មែរ របស់ប្អូនស្រី ត្រូវបានចែកចាយពាសពេញបណ្តាញសង្គម ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំង និងជាពិសេសពីម្ចាស់សំណាងការនានា ហើយថែមទាំងបានហៅប្អូនស្រីឲ្យជួយថតប្រម៉ូតឲ្យថែមទៀតផង។ ~ យ៉ាងណាមិញកាលពីពេលថ្មីៗ យោងទៅតាមគណនីហ្វេសប៊ុក របស់លោកឧកញ៉ា ស្រីចាន់ថន ដែលបានបង្ហោះសារ អមដោយរូបភាព ដ៏ស្រស់ស្អាតរបសផ្ទះប្អូនស្រី យ៉ង់ ស្រីនីត ដែលសង់នៅចង្កេះភ្នំ គួបផ្សំ និងទេសភាពដ៏សែនស្រស់ស្អាតនៅតំបន់ភូមិភាគឥសាន នៅក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា៖ថ្ងៃនេះកូនស្រីប៉ា យ៉ុង ស្រីនីត មកទិញនំខួបជូនប៉ាដល់កន្លែង ផ្ទះគ្រួសារកូនស្រី ជិតរួចរាល់ហើយ ប៉ាជូនពរឲ្យកូនមាន សុខភាពល្អ នឹងមានអនាគតល្អដើម្បីជួយកិច្ចការគ្រួសារនឹងធ្វើជាក្មេងល្អ។ ~ គួរកត់សម្គាល់ផងដែរថា ផ្ទះថ្មីដ៏ស្រស់ស្អាតរបស់ប្អូនស្រី យ៉ង់ ស្រីនីត នេះ គឺជាអំណោយឧបត្ថម្ភរបស់លោកឧកញ៉ា ស្រីចាន់ថន ជូនទៅដល់គ្រួសាររបស់ប្អូនស្រី និងបានរៀបចំសាងសង់ឡើងដោយយកចិត្តទុកដាក់ ហើយជាលទ្ធផល ផ្ទះរបស់ប្អូនស្រីពិតជាមានភាពស្រស់ស្អាត គួរឲ្យចង់ស្នាក់នៅពិតប្រាកដមែន៕ ~

Read More

ខ្ញុំយកទូរសព្ទ មកមើលរូបឡើងវិញជាមួយប្ដីខ្ញុំ ខ្ញុំនឹកឃើញឡើងវិញពេលចុះទៅតំបន់ដាច់ស្រយាលនៅខេត្តក្រចេះថ្ងៃមុន ទឹកភ្នែកខ្ញុំស្ទើររមៀលចុះមក បងប្អូនដឹងថាខ្ញុំជួបរឿងអីខ្លះទេ?

ប្រិយមិត្តពិតជាស្គាល់ហើយ បងស្រី ដាណា ដែលជាថៅកែហាងពេជ្រដ៍ស្រស់ស្អាត និងជាបុគ្គលមនុស្សទៀតផង។ បើតាមគណនីផេករបស់បងស្រី បានបង្ហោះថា៖ “ញុំយកទូរសព្ទ មកមើលរូបឡើងវិញជាមួយប្ដីខ្ញុំ ខ្ញុំនឹកឃើញឡើងវិញពេលចុះទៅតំបន់ដាច់ស្រយាលនៅខេត្តក្រចេះថ្ងៃមុន ទឹកភ្នែកខ្ញុំស្ទើររមៀលចុះមក 😢😢😢😢 បងប្អូនដឹងថាខ្ញុំជួបរឿងអីខ្លះទេ? ~ ខ្ញុំចូលទៅផ្ទះមួយនោះ ខ្ញុំស្រែកហៅថាមានអ្នកណានៅផ្ទះអត់? គ្មានអ្នកឆ្លើយទេ ពួកខ្ញុំក៏ដើរចេញវិញ ស្រាប់តែបន្តិចមានក្មេងស្រីម្នាក់លួចអើតមក ស្រែកសួរនាង នាងខ្លាច នាងមិនឆ្លើយ នាងបានត្រឹមសម្លឹងមក ដោយក្រសែភ្នែកបែបឆ្ងល់😥😥😥 បដីខ្ញុំ ហៅនាងចុះមក នាងក៏ចុះមក តែមិននិយាយអីទេ ហើយក្រុមខ្ញុំ ក៏បានយកអំណោយ សម្ភារៈសិក្សា ថវិកាជូននាង។ ប្ដីខ្ញុំ សួរនាងទៀតថា ហូបបាយនៅ នាងគ្រវីក្បាល ថាចាំឪពុកនាងមកផ្ទះវិញ ទើបមានអីហូប។ ពេលនោះ ម៉ោងជិត១រសៀលហើយ នាងប្រហែលជាឃ្លាន។ ពេលខ្ញុំចេញមក ឃើញនាងនៅអង្គុយកាន់នំប៉័ង ដោយការងឿងឆ្ងល់។ ទៅដល់ផ្ទះមួយទៀត មានរងើកភ្លើងក្រោមផ្ទះ ប្ដីខ្ញុំក្រឡេកមើលទៅក្នុង មាននារីម្នាក់អើតចេញមក។ សួរនាងដូចគ្នា ថាបានអីហូបនៅ? ~ នាងថា ចាំប្ដី ប្ដីនាងទៅស៊ីឈ្នួលបេះស្លឹក ហើយប្រហែលសង្ឃឹមថាមកវិញ អាចបានអីសម្រាប់ចម្អែតក្រពះខ្លះ។ រងើកភ្លើងខាងក្រោម គឺនាងកំពុងអាំងភ្លើង តាមបែបជនជាតិ គឺដុតចោលនៅក្រោមផ្ទះ ហើយនាងនៅតែម្នាក់ឯង ជាមួយកូនខ្ចីខាងក្នុង ឯប្ដីត្រូវចេញទៅស៊ីឈ្នួល។ ដល់កន្លែងមួយនោះ ខ្ញុំឃើញមនុស្សមួយក្រុម កំពុងជីករកកូនត្រី រើសខ្យងតូចជុំគ្នា ទាំងក្មេងតូចៗ។ ម៉ោងជាង ១២ហើយ គ្មានបាយទេ កុំថាឡើយម្ហូបសម្រាប់ទទួលទាន។ ប្ដីខ្ញុំចូលទៅស្រែកសួរគាត់ ស្រាប់តែគាត់និយាយភាសាជនជាតិដាក់គ្នាគាត់ បែបងឿងឆ្ងល់។ យកអំណោយជូនគាត់ គាត់ថាគ្មានលុយទេ គាត់ខ្លាច។ ~ យើងប្រាប់គាត់ថា ពួកខ្ញុំជូនទេ មិនយកលុយទេ ទើបគាត់សប្បាយចិត្ត ហើយនិយាយថា គាត់មានកូនដល់ទៅ១០នាក់ ហើយម៉ោងជាង ១២ថ្ងៃត្រង់ មិនទាន់មានអីហូប។ បន្តិចក្រោយមក ទើបខ្ញុំនិយាយគ្នាជាមួយប្ដីខ្ញុំ…

Read More

បងស្រី ជា ស្ដ្រី កូន៥នាក់ ភ្លោះស្រី២នាក់ កំពុង ជួប ការ ខ្វះខាត សូម សប្បុរសជន ជួយ គាត់ ផង

បើតាមគណនីឈ្មោះ Phorn Chetra បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីបងស្រីម្នាក់ ដែលមានកូនរហូតដល់ទៅ៥នាក់ កំពុងជួបការខ្វះខាតជាខ្លាំង។ ~ បើតាមគណនីនេះបានបង្ហោះថា៖ “សូមគោរពនិងជំរាបជូនថា បងស្រី ជា ស្ដ្រី កូន៥នាក់)ភ្លោះស្រី២នាក់ កំពុង ជួប ការ ខ្វះខាត សូម សប្បុរសជន ជួយ គាត់ ផង ~ បេីបងប្អូនឬម៉ាក់ៗណាដែលមានសំលៀកបំពាក់ព្រមទាំងសម្ភារផ្សេងៗ សូម ផ្ដល់ ជូន ផង ខ្ញុំជិះឆ្លងកាត់សែនអាណិតខ្លាំងណាអនិច្ចាជីវិត។ ABA:001305076 Call,096/097,9988938″៕ ~

Read More