ថាអីចេះខុស! ថ្ងៃមុនទើបតែបង្ហាញរថយន្ត Rolls Royce ថ្ងៃនេះ ខេមរៈ សិរីមន្ត បង្ហាញស្លាកលេខរថយន្តថ្មីនេះរបស់ខ្លួន គឺពិសេសកប់តែម្តង ព្រោះតែ…

ដូចប្រិយមិត្តបានជ្រាបហើយថាកាលពីប៉ុន្មានថ្ងៃមុននេះ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីអារម្មណ៍សប្បាយចិត្ត រំភើបគ្មានពាក្យនឹងថ្លែងក្រោយពីភរិយាជាទីស្រលាញ់របស់លោកបាន Surprise ដោយទិញរថយន្តម៉ាក Rolls Royce បំពេញបំណងស្វាមីភ្លាមៗក្រោយពីសួរនូវសំនួរមួយ។ ដោយនៅក្នុងរូបភាពមួយសន្លឹកនោះលោក ខេមរៈ សិរីមន្ត បានបង្ហោះយ៉ាងដូច្នេះថា «ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗចឹងតើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអីចូលចិត្តតាស៎ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់…..»។ យ៉ាងណាមិញភ្លាមៗនោះស្រាប់តែមានអ្នកគាំទ្រ និងមហាជនជាច្រើនបានចូលរួមអបអរសាទរ និងបង្ហាញអារម្មណ៍រំភើបជំនួសលោក ខេមរៈ សិរីមន្ត ផងដែរ ដោយមានភរិយាចេះយល់ចិត្ត មើលទៅពិតជាស្វីត និងមានក្តីសុខណាស់។ ដោយលែកនៅថ្ងៃនេះវិញ កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហោះរូបថតជុំគ្នាជាមួយគ្រួសារនៅមុខរថយន្តថ្មីទំនើបរបស់ខ្លួន និងបានបង្ហាញស្លាកលេខឡានដ៏ឡូយផងដែរ ហើយស្លាកលេខនោះគឺជាឈ្មោះរបស់លោកតែម្តង ហើយលោកបានភ្ជាប់ជាមួយសារថា: ស្លាកលេខស្រួលចាំទេបងប្អូន៕

Read More

អុញនោះ! សុខៗ ស្រាប់តែ នាយ ព្រែក ទម្លាយរឿងហួសចិត្តមួយ ទាក់ទងនឹងតារាជើងចាស់ អម្ពរ ទេវី ថា…

បើនិយាយដល់អតីតតារាភាពយន្ដដែលទទួលការសាទរជាតួអង្គមានទេពកោសល្យសម្ដែងគ្រប់កាលៈទេសៈទាំងកាចឆ្នាសឆ្នើម កម្សត់ស្រក់ទឹកភ្នែក និងក្រមិចក្រមើមសើចចុកពោះក្នុងទសវត្សរ៍ទី ៨០ និង ៩០ គឺអ្នកនាង អម្ពរ ទេវី ប្រិយមិត្តជាទូទៅប្រាកដជាបានស្គាល់រួចមកហើយ។ ~ ដោយឡែកងាកមកនាយព្រែកវិញស្រាប់តែពេលថ្មីៗនេះ បានទម្លាយរឿងកាលពីនៅក្មេងមួយដែលមានជាប់ទាក់ទងនឹងតារាសម្ដែងជើងចាស់ រូបនេះបែបនេះថា៖ «កាលពីតូចទៅណាក៏គេច្រឡំថាខ្ញុំកូនអ្នកមីង អម្ពរ ទេវី ដែរ អត់មានថាដូចម៉ែយ៉យសោះ» ឯហ៊្វេនៗនាំគ្នាខមិនព្រាតថាប្រហែលនាយ ព្រែកយល់ថាខ្លួនឯងសង្ហារតាំងពីតូចម៉ង។ ~ ~

Read More

អុញនោះ! ក្រោយ ឧកញ៉ា ឌួង ឆាយ បង្ហោះ សារ បែបនេះ ស្រាប់តែលោកជំទាវដាក់ មួយ ប្រយោគ ទាំង ព្រឹក ថា …

ប្រិយមិត្តពិតជាបានដឹងហើយពីរឿងរ៉ាវរវាង លោកឧកញ៉ា ឌួង ឆាយ ជាមួយភរិយា កាលពីថ្មីៗនេះ។ ដោយឡែក បើតាមគណនីផេករបស់លោកបានបង្ហោះកាលពីម្សិលមិញនេះថា៖ “ខ្ញុំដឹងថាអ្នកពិបាកចិត្តប៉ុន្តែគួរចំណាយពេលមើលថែផ្តល់ភាពកក់ក្តៅអោយកូនៗអោយបានច្រើនទើមល្អ ~ មិនគួរដើរហើរផឹកសុីជប់លៀងកម្មវិធីសប្បាយរហូតនោះទេ។ កូនៗត្រូវការភាពកក់ក្តៅពីយើង អ្វីដែលខ្ញុំធ្វើទាំងអស់គឺដើម្បីចង់អោយអ្នកល្អ បែរជាអ្នកចោ ទខ្ញុំថាស្តីអោយអ្នក ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់”។ ដោយឡែក បន្ទាប់ពីលោក ឧកញ៉ា ឌួង ាយបង្ហោះសារបែបនេះ ស្រាប់តែភរិយារបស់គាត់ លោក ជំទាវ បានបង្ហោះសារថា៖ “ប្រឹងញញឹមធេី្វដូចធម្មតាទាំងដែលជីវិតពេារពេញទៅដេាយសម្ពាធនិងបញ្ហារាប់មិនអស់ កុំរស់ផ្កាប់មាត់ញាតិព្រោះអីញាតិខ្លះមាត់ចោលម្សៀតអង្គុយតែនិយាយដើមគេ🖤👩🏻🖤 Deth Malina”៕ ~ ~

Read More