ទិដ្ឋភាពលម្អិតដំណើរប្រតិបត្តិការ តាមចាប់ឃាតកអស់ ១៧ ថ្ងៃ ទីបំផុតត្រូវអស់ជីវិតក្រោមគ្រាប់កាំភ្លើងសមត្ថកិច្ច

បំផុតដំណើរប្រតិបត្តិការបង្រ្កាបករណី ឃាតកម្ម លើលោកវរសេនីយ៍ទោ រ៉េត ស៊ីណែត មន្រ្តីនគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០០ និង ០៥នាទីយប់ ចំណុចមុខផ្ទះសំណាក់សំាងហ័រទៀន ផ្លូវសហពន្ធ័រុស្សី ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានបិទបញ្ចប់ហើយ ក្រោយឃាតកត្រូវបានសមត្ថកិច្ចបា.ញ់បញ្ចប់ជីវិត កាលពីយប់ថ្ងៃទី ១៥ មករា ២០២១ នេះ ក្រោយជនដៃដល់បានតបតបា.ញ់កាំភ្លើងអស់មួយបង់ ។ បេសកកម្មតាមចាប់ជនដៃដល់ឈ្មោះ អ៊ា ណារ៉េន ប្រព្រឹត្តិអស់រយៈពេល ១៧ ថ្ងៃ ក្រោយថ្ងៃកើតហេតុ គិតដល់យប់ថ្ងៃទី ១៥ មករា ២០២១ ក្នុងថ្ងៃដែលឃាតកត្រូវបានបាត់បង់ជីវិត ។ ជំហានដំបូងសមត្ថកិច្ចបានធ្វើការចាប់ខ្លួន បក្ខពួកឃាតក ម្នាក់ ឈ្មោះ កែ ចាន់មាន មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ក្នុងនោះដែរម្ចាស់គណនី Facebook ឈ្មោះថា Dara Yamaha ជាសមត្ថកិច្ចមួយរូបដែលបានចូលរួមនៅក្នុងប្រតិបត្តិការដ៏ក្តៅគគុកបានរៀបរាប់ថា៖ “ការខំប្រឹងទាំងយប់ទាំងថ្ងៃមិនបានគេងគ្រប់គ្រាន់យកឡានធ្វើជាផ្ទះក្នុងព្រៃ ពេលនេះបានជោគជយ័ហើយ ហើយក៏អគុណការស្រលាញ់យកចិត្តទុកដាក់ការពារគ្នាទៅវិញទៅមក(បងប្អូនក្រុមពូថៅដៃ) ហើយក៏អគុណអ្នកផ្តល់កំលាំងចិត្តនឹងយកចិត្តទុកដាក់បារម្មណ៏គ្រប់ពេល”។  

Read More

អីយ៉ា! រំភើបជំនួស ក្រោយសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នាយកុយគួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នក….

ភ្នំពេញ: តារាកំប្លែងជើងចាស់ នាយកុយ ដែលត្រូវបានប្រជាជនខ្មែរទទួលស្គាល់ថា ជាតារាកំប្លែងម្នាក់ដែលប្រកបដោយសមត្ថភាព កំប្លុកកំប្លែង និងតែងតែបម្រើចំណីចក្ខុរបស់ប្រជាជនខ្មែរ ហើយផ្ទុះសំណើចអស់រយ:ពេលជាយូរឆ្នាំមកហើយ។ ~ កាលពីពេលថ្មីៗនេះ យោងទៅតាមប្រសាសន៍ដ៏ខ្អង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការថ្លែងសារជូនប្រជាជនកម្ពុជា នាឱកាសដែលប្រទេសកម្ពុជា ទទួលបានជំនួយឧបត្ថម្ភជាវ៉ាក់សាំង មួយលានដូស ពីសាធារណរដ្ឋប្រជាមានិតចិន។ នៅក្នុងអំឡុងពេលដែលសម្តេច ថ្លែងមានប្រសាសន៍ផងដែរនោះ សម្តេចលោកក៏បានចូល Comments ដោយមានប្រសាសន៍ថា៖ លោកកុយ គួរទទួលវ៉ាក់សាំងមុនគេ ក្នុងចំណោមអ្នកទទួលមុន។ទទួលបានវ៉ាក់សាំង និងមានហាងឆេងខ្ពស់។ ~ ប្រសាសន៍សម្តេច តេជោ ហ៊ុន សែននៅក្រោយ ពេលដែលសម្តេចថ្លែងមានប្រសាសន៍នៅក្នុងComments ដូច្នេះ លោកកុយក៏បានបង្ហោះសារ តាមបណ្តាញសង្គមហ្វេកបុកយ៉ាងដូចនេះថា:ថ្ងៃនេះខ្ញុំសប្បាយចិត្តសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជាប្រទេសកម្ពុជាបានទទួលវ៉ាក់សាំងពីប្រទេសចិនមួយលានដូរ ហើយលោកមានប្រសាសន៍ថាលោកុយ គួរទទួលវ៉ាក់សាំងមុនគេក្នុងចំណោម អ្នកទទួលមុន។ ទទួលវ៉ាក់សាំងបាននិងមានហាងឆេងខ្ពស់ ខ្ញុំបាទសូមថ្លែងអំណរអរគុណចំពោះសម្ដេច ដែលលោកបានផ្ដល់កិត្តិយសឱ្យខ្ញុំបានចាក់វ៉ាក់សាំងមុនគេ ខ្ញុំបាទសូមជូនពរសម្ដេចទាំងទ្វេព្រមទាំងកូនប្រុសកូនស្រីចៅប្រុសចៅស្រី ឱ្យជួបតែសេច្តីសុខកុំឲ្យមានជំងឺរបៀតបៀន ដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យបានរុងរឿងបន្តទៀត អរគុណសន្តិភាព៕ ~ \

Read More

មិនរង់ចាំយូរ លោក ហេង ឡុង នាំយកថវិការបស់លោកឧកញ៉ា ឡេង ណាវ៉ាត្រាទៅជូនក្រុមគ្រួសារនៃស ព និងព្រមទាំងបង្ហោះសារយ៉ាងខ្លីថា….

ុំវិញព័ត៌មានដ៏រន្ធត់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ទាក់ទងនឹងការលោតឆត្រយោងប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ។ ដោយឡែគ បន្ទាប់ពីឃើញបែបនេះ ស្រាប់តែឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះលើបណ្តាញសង្គមថា៖ “🙏🙏🙏🙏🙏😭😭😭😭 កនុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព) គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទ សូមចូលរួមរំលែកទុ ក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ ម រ ណ ភា ពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបា ត់ប ង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លារ (ពីមុឺនប្រាំពាន់ដុល្លារ) ដែលជូនទៅ គ្រួសារនៃស ព (15000 ដុល្លារ) និងគ្រួសារដែលរ ងរបួ សចំនួន(1 ម៉ឺនដុល្លារ) ។ 🙏🙏សមក្រុមគ្រួសារនៃស ពទាក់ទងមក បងហេងឡុង🙏 ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ”។ ដោយឡែក នៅថ្ងៃនេះ លោក ហេង ឡុង បានបង្ហោះថា៖ “ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ខ្ញុំបាទតំណាង លោកឧកញ៉ា ឡេង ណាវ៉ាត្រា បាននាំយកថវិកា សរុបចំនួន ២៥,០០០ ដុល្លារ អាមេរិក ដោយ១,៥០០០ដុល្លារ ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី លឹម សាយ ដែលបានពលី និងថវិកា ១០,០០០ដុល្លារ ជូនលោកវរសេនីយ៍ត្រីឈុន គឹមលី ដែលបានរងរបួសធ្ងន់ក្នុងឧបទ្ទវហេតុ លោតឆត្រយោង កាលថ្ងៃទី ១៤ ខែមករា ម្សិលមិញនេះ”៕ ~

Read More