ឃាតកបា.ញ់ប្រហារវីរសេនីយ៍ទោ រ៉េត ស៊ីណែត បានបាត់បង់ជីវីតហើយ ក្រោយបា.ញ់តដៃនឹងសមត្ថកិច្ច មួយប្រាវល្ងាចមិញនេះ!

មុននេះបន្តិច បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និង ជាអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ដែលបានប្រាប់សារព័ត៌មាន Fresh News ឲ្យដឹងថា ជនដៃដល់ដែលបានបា.ញ់ស.ម្លាប់នាយរងនគរបាលព្រហ្មទណ្ឌខាងលើ ពេលនេះបានស្លាប់ហើយ ក្រោយពេលផ្ទុះអាវុធមួយប្រាវជាមួយសមត្ថកិច្ចនៅខេត្តក្រចេះ ដោយសារជននេះបានបា.ញ់តដៃមិនព្រមប្រគល់ខ្លួន ។ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តប្រាប់ព័ត៌មានខាងលើទៀតថា ករណីផ្ទុះអាវុធនេះ បានកើតឡើងនៅល្ងាច ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១នេះ នៅចំណុចអូរកណ្តៀង ស្រុកសំបូរ ខេត្តក្រចេះ បន្ទាប់ពីសមត្ថកិច្ចស្រុកសំបូរ សហការជាមួយនឹងសមត្ថកិច្ចខេត្តស្ទឹងត្រែង ឡោមព័ទ្ធជនដៃដល់ ។ ជនដៃដល់ដែលត្រូវបា.ញ់ ក្រោយតដៃជាមួយសមត្ថកិច្ចនេះ មានឈ្មោះ អ៊ា ណារ៉េន ដែលបានបាញ់ លោកវរសេនីយ៍ រ៉េត ស៊ីណាត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីយប់ថ្ងៃ ២៩ ខែធ្នូ ឆ្នាំ ២០២០ ។សូមបញ្ជាក់ថា កាលពីថ្ងៃទី ៤ មករា ជនល្មើសបានបើករថយន្តដឹកប្រពន្ធកូនទៅខេត្តមណ្ឌលគីរី ស្រុកកោះញែក

Read More

សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ពីមូលហេតុនៃការពលីជីវិត របស់គ្រូបង្វឹកលោតឆត្រយោង

នៅរសៀលថ្ងៃទី១៤ ខែមករាម្សិលមិញនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញញជាក់ថា លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង គឺបានពលីជីវិតដោយសារតែឧប្បត្តិហេតុលោតឆ័ត្រយោង ដោយសារឆ័ត្រព័ន្ធគ្នាបណ្តាលឲ្យមានគ្រោះថ្នាក់ និងម្នាក់ទៀតបាក់ជើង កាលពីព្រឹកថ្ងៃទី១៤ ខែមមករា ឆ្នាំ២០២១។ ប្រមុខការពារជាតិបានបញ្ជាក់ថា “ឧប្បត្តិហេតុបានកើតឡើងដោយសារឆ័ត្រព័ន្ធគ្នា បណ្តាលឲ្យគ្រោះថ្នាក់បាត់បង់ជីវិតម្នាក់ និងម្នាក់ទៀតបាក់ជើងរបួសធ្ងន់ ហើយនេះគឺជាគ្រោះមហន្តរាយធំណាស់ និងនៅពេលលោតទៅឆ័ត្របញ្ជាអត់ទាន់បានល្អវាមកព័ន្ធគ្នាធ្វើឲ្យមានគ្រោះថ្នាក់ មានការសោកស្តាយណាស់មិនមែនធម្មតាទេ យកមកដល់មន្ទីរពេទ្យស្លាប់មួយ”។ ចំណែកបញ្ជាការដ្ឋានទ័ពពិសេសបានបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៤ ខែមមករា ឆ្នាំ២០២១ លោកវរ:សេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកលោតឆត្រយោង និងក្រុមគ្រូផ្សេងទៀតចំនួន ១៣នាក់ បានអនុវត្តលោតឆត្របញ្ជាសម្តែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មុង់ដូរជំនាន់ទី10 វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ដោយលោក វីរ:សេនីយ៍ត្រី លឹម សាយ បានខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្រ បានធ្វើអោយមានគ្រោះថ្នាក់រងរបួសធ្ងន់បន្ទាប់មកត្រូវបានអង្គភាពដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តកំពង់ស្ពឺ រហូតដល់វេលាម៉ោង ១២:៣០នាទី ទើបអង្គភាពទទួលបានដំណឹងថា លោកវរ:សេនីយ៍ត្រី លឹម សាយ បានពលីជីវិតទៅហើយ៕

Read More

ហេតុតែខាងប្រុសមិនសូវមានទ្រព្យសម្បិត្តដូគេ កូនក្រមុំសុខចិត្តជួយចេញថ្លៃទឹកដោះ ៥០% ព្រោះហេតុផលដ៏រំជួលចិត្តនេះ

ដោយសារប្រពៃណីទំនៀមទម្លាប់ខ្មែរ តាំងពីបុរមបុរាណរៀងមក ខាងប្រុសត្រូវចូលស្ដីដណ្ដឹងខាងស្រី ដោយមកជាមួយនូវភ័ស្តុភាបណ្ណាការ មាសប្រាក់ កែវកង តមកដល់បច្ចុប្បន្ននេះ ខាងស្រីច្រើនបង្គាប់ថ្លៃបណ្ណាការ ដែលគេហៅថាថ្លៃទឹកដោះនេះ ពេលដែលភាគីបុរសចូលចែចូវ ។ យ៉ាងណាមិញទោះបីជាភាគច្រើននៅតែអនុវត្តទំនៀមនេះ ប៉ុន្តែក៏មានឪពុកម្ដាយ មួយចំនួនបានផ្សំផ្គុំរៀបការឱ្យកូនប្រុស ស្រី ដោយមិនបង្គាប់ថ្លៃបណ្ណាការអ្វីឡើយ ក្រោយរៀបការរួចប្រគល់ចំំណងដៃឱ្យកូនៗយកទៅបើកមុខរបររកស៊ី ។​ដោយឡែកថ្មីៗនេះ មានកូនក្រមុំមួយរូប​បានបង្ហោះសារយ៉ាងវែងអន្លាយ ដោយនាងសុខចិត្តចេញថ្លៃបណ្ណាការខាងកូនកំលោះ ដើម្បីអាចឱ្យពិធីមង្គលការមួយបានកើតឡើង ។ តាមគណនីហ្វេសប៊ុកឈ្មោះ Zeii Leak ​បានរៀបរាប់ហេតុផលបណ្ដាលឱ្យចិត្តនាងជួយចំណែកចេញថ្លៃបណ្ណាការទៅខាងកូនប្រុស យ៉ាងដូច្នេះថា៖ ខ្ញុំបាននិយាយថាថ្លៃបណ្ដាការខ្ញុំនឹងជួយចេញខាងប្រុសពាក់កណ្ដាល មានន័យថា 50/50 ស្រាប់តែមានសំណួរជាច្រេីនសួរមកកាន់ខ្ញុំថា “ ហែងខ្លាចអត់ប្ដីមែន ? ហែងខ្លាចអត់អ្នកយក ? ហែងអត់ខ្មាស់គេទេអីដែលធ្វេីចឹង ? បេីខាងប្រុសគ្មានសមត្ថភាពចឹងហែងព្រមយកដែស ? ខូចទំនៀមទម្លាប់ ប្រពៃណីអស់ហេីយ…1 2 3 អីចឹងទៅ…. “ ចម្លេីយរបស់ខ្ញុំគឺថា ខ្លួនខ្ញុំមិនមែនជាទំនិញដែលគេដាក់តម្លៃនៅលេីទីផ្សារថាបានតម្លៃប៉ុណ្ណេះប៉ុណ្ណោះហេីយដេីរអួតប្រាប់គេទេ ហេីយខ្ញុំខ្លាចមនុស្សល្អដូចគាត់ត្រូវចេញឆ្ងាយពីខ្ញុំទៅ ទាន់មានឱកាសខ្ញុំចង់អោបក្រសោបគាត់ទុក កុំអោយត្រូវមកអង្គុយស្ដាយក្រោយនៅពេលដែលបាត់បង់ ថ្ងៃនេះគាត់គ្មានអ្វីសោះ តែមិនប្រាកដថាថ្ងៃមុខទៅគាត់នៅតែឈរកន្លែងដដែល ។ បេីស្រលាញ់ ហេីយចង់សាងអនាគតជាមួយនរណាម្នាក់ពិតប្រាកដ មិនមែនអង្គុយចាំតែសម្លឹងមេីលចំនួនទឹកប្រាក់ដែលគេយកមកស្ដីដណ្ដឹងនោះទេ ។ គូខ្លះស្រលាញ់គ្នារាប់ឆ្នាំតែត្រូវមកបែកគ្នាដោយសារខាងប្រុសគ្មានលុយចូលស្ដីដណ្ដឹង វាមិនមែនជារឿងដែលអាម៉ាស់អីណាស់ណាទេគ្រាន់តែខាងស្រីជួយចេញថ្លៃបណ្ដាការខាងប្រុសខ្លះនោះ ព្រោះការការជាមួយគ្នា នៅជាមួយគ្នា សាងអនាគតជាមួយគ្នា ចាយលុយជាមួយគ្នា…. បេីជួយសម្រាលបានក៏ជួយទៅ កុំពឹងលេីតែម្ខាងពេកអី ការហេីយចាប់ដៃគ្នាខំរកស៉ីគ្មាននរណាហ៊ានមកសេីចចំអកទេ។ ហេីយកុំនិយាយថាធ្វេីមិនគិតមុខមាត់ឪពុកម្ដាយ ព្រោះឪពុកម្ដាយតែងតែប្រាថ្នាចង់ឃេីញជីវិតគូកូនគាត់មានក្ដីសុខ មិនមែនសំខាន់លេីរឿងលុយថ្លៃបណ្ដាការតិចឬច្រេីនហ្នឹងទេ ។ ថ្ងៃនេះពួកខ្ញុំជិះត្រឹមម៉ូតូកញ្ចាស់ ថាមិនត្រូវ ៥ ឆ្នាំទៅមុខទៀតខ្ញុំអាចជិះអាប្រុសខ្មៅនៅខាងមុខហ្នឹងក៏ថាបាន ។ ហេីយសារមួយនេះដែរផ្ញេីរជូនដល់មិត្តប្រុសសំណព្វ បងកុំខ្វល់សម្ដីអ្នកដទៃ បងប្រឹង អូនខំ មិនយូរទេ សន្យា ៣ ឆ្នាំទៀតយេីងនឹងសម្រេចគោលដៅជាមួយគ្នា ៕

Read More

ផ្អើលទាំងព្រឹក ដើមឆ្នាំថី្ម ខេមរៈ សិរីមន្ត ត្រូវប្រពន្ធសំណព្វទិញឡាន Rolls-Royse ឲ្យមួយគ្រឿង

តារាចម្រៀង ខេមរៈ សិរីមន្ត បានបង្ហាញនូវអារម្មណ៍រំភើបជាខ្លាំងក្រោយពីបានឃើញភរិយាជាទីស្រឡាញ់របស់លោកបាន Surprise នូវរថយន្តស៊េរីទំនើបលំដាប់សេដ្ឋីដល់រូបលោកនាឱកាសឆ្នាំថ្មីនេះ ហើយក្នុងនោះក៏មានការសរសើរពីភាពហាយសូររបស់តារាចម្រៀងរូបនេះជាមួយរថយន្តទំនើបដែលមានតម្លៃខ្ពស់ ។ ជាមួយនឹងរូបភាពឈរជិតរថយន្តស៊េរីទំនើបម៉ាក Rolls-Royse តារាចម្រៀងប្រចាំផលិតកម្មហង្សមាសបានភ្ជាប់ជាមួយសារដែលមានអត្ថន័យថា «ភរិយាខ្ញុំសួរខ្ញុំថាហេតុអីបានបងចូលចិត្តជិះតែឡានធំៗខ្ពស់ៗអ៊ីចឹង តើបងចូលចិត្តឡានតូចអត់ ខ្ញុំថាមានអីចូលចិត្តតើ ស្រាប់តែឡានមកដល់មុខផ្ទះតែម្តង អរគុណភរិយាសម្លាញ់»។ ការលើកឡើងរបស់តារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឱ្យហ្វេនៗជាច្រើនរំភើបចិត្ត និង សាទរជាមួយកាដូពិសេសរបស់លោក ព្រោះដូចដឹងស្រាប់ហើយថារថយន្តប្រភេទនេះត្រូវបានគេដឹងថាមានតម្លៃខ្ពស់មិនធម្មតាឡើយ ។ នៅក្នុងពិភពសិល្បៈគឺមានតារាតិចតួចបំផុតដែលជិះរថយន្តស៊េរីខ្ពស់បែបនេះ មានដូចជា ងួន ចាន់ដេវីត និង គូស្នេហ៍ ទេព បូព្រឹក្ស និង ឈួន សុវណ្ណឆៃ ជាដើម ។ មានការព្រលយថាមូលហេតុភរិយា ខេមរៈ សិរីមន្ត កាដូរថយន្តទំនើបដល់ស្វាមីដូចនេះ ដើម្បីឱ្យស័ក្តិសមទៅនឹងកេរ្តិ៍ឈ្មោះរបស់ស្វាមីដែលកំពុងឈរក្នុងលំដាប់ខ្ពស់នៅក្នុងផលិតកម្មហង្សមាស ។ មួយរយៈនេះគេចាប់អារម្មណ៍ឃើញតារាចម្រៀង ខេមរៈ សិរីមន្ត ស្រូបទាញបានការគាំទ្រខ្លាំងពីសំណាក់យុវវ័យ ជាពិសេសក្រោយតារាចម្រៀង ព្រាប សុវត្ថិ ចាកចេញ ដែលមានក្នុងនោះលោកមានបទចម្រៀងពីរោះជាច្រើនបទ មានដូចជាបទ «ពឺតៗ» ដែលផ្ទុះខ្លាំង

Read More

បុត្រាច្បងគេនៃព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះអង្គស្ដេចយាងសោយព្រះទិវង្គត ក្នុងព្រះជន្ម៧៨ព្រះវស្សា

យោងតាមផេកហ្វេសប៊ុកដែលមានឈ្មោះ Royal du cambodge បញ្ជាក់បន្ថែមថា៖ សូមថ្វាយមហាកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់ ស្តេចយាងទៅកាន់ទីឋានបរមសុខ។សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទ្រង់យាងចូលព្រះទិវង្គត ក្នុងព្រះជន្មាយុ ៧៨ព្រះវស្សា នៅសហរដ្ឋអាមេរិក ដោយព្រះជរាពាធ នាយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅប្រទេសកម្ពុជា)៕ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ជាព្រះរាជបុត្រាច្បង នៃព្រះករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ វររាជ បិតា ឯក រាជ្យ បូរណភាពទឹកដី និងឯកភាព ជាតិ ខ្មែរ ព្រះ បរម រតន កោដ្ឋ ជា ទី គោរព សក្ការៈ ដ៏ ខ្ពង់ខ្ពស់ បំផុត និងព្រះអង្គម្ចាស់ក្សត្រី សុីសុវត្ថិ ពង្សសានមុនី ។ សម្តេចព្រះបរមរាមា ត្រូវជាព្រះរៀមបង្កើតមាតាទីទៃ នៃព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ៕

Read More

ចោរពាក់ម៉ាស់​ ចូលកាច់កញ្ចក់រថយន្ត​ និង​វាយបំបែកកញ្ចក់រថយន្ត​លោក​ដួង​ តារា​

លោក​ដួង​ ​តារា​ ប្រធាន​ក្រុម​ការងារ​បណ្តាញ​សង្គម​ហ្វេសបុក​របស់​សម្ដេច​តេជោ​ បាន​ឱ្យ​ដឹង​ថា​លេីកទី២ហេីយដែលចោរមកបំផ្លាញដល់ផ្ទះ។ លោក​ដួង​ តារា​ ភ្ញាក់ពីគេងឃេីញរថយន្តត្រូវបាន​បំផ្លាញដោយចោរ​ ពិតគួរអោយសោកស្តាយយ៉ាងខ្លាំង។ កាមេរ៉ា​មេីលយប់មិញរវាងម៉ោង​ ០១:00 យប់​ មានចោរពាក់ម៉ាស់​ បានមកលួចកាត់កញ្ចក់ឡានខ្ញុំទាំងសង្ខាង​ ហេីយយកដុំថ្មបំបែកកញ្ចក់ឡានខាងស្តាំដែលចតនៅមុខផ្ទះដែលខ្ញុំកំពុងរស់នៅសព្វថ្ងៃ។ កាលពីខ្ញុំមកនៅទីនេះដំបូងក៏ធ្លាប់មានចោរចូលពីលេីដំបូលផ្ទះមកក្នុងផ្ទះ។ គួរអោយសោកស្តាយចំពោះអ្វីដែលបានកេីតឡេីងសម្រាប់ខ្ញុំ​ ខ្ញុំពិតជាមានការបារម្ភចំពោះសុវត្ថិភាពរស់នៅ។

Read More

អីយ៉ា! ក្រោយគ្រូបង្វឹកម្នាក់លោតឆ័ត្រយោងខុសបច្ចេកទេស បា ត់ប ង់ជី វិត ស្រាប់តែលោកឧកញ៉ា ឡេង ណាវ៉ាត្រាបង្ហោះសារបែបនេះថា…

ជុំវិញព័ត៌មានដ៏រន្ធត់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ទាក់ទងនឹងការលោតឆត្រយោងប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ។ ជ ~ ដោយឡែគ បន្ទាប់ពីឃើញបែបនេះ ស្រាប់តែឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះលើបណ្តាញសង្គមថា៖ “🙏🙏🙏🙏🙏😭😭😭😭 កនុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម(ដំបូលសន្តិភាព) គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារក៏ដូចជាគ្រួសារខ្ញុំបាទ សូមចូលរួមរំលែកទុ ក្ខយ៉ាងក្រៀមក្រំបំផុតចំពោះ ម រ ណ ភា ពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបា ត់ប ង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។ ~ ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ 25000ដុល្លារ (ពីមុឺនប្រាំពាន់ដុល្លារ) ដែលជូនទៅ គ្រួសារនៃស ព (15000 ដុល្លារ) និងគ្រួសារដែលរ ងរបួ សចំនួន(1 ម៉ឺនដុល្លារ) ។ 🙏🙏សមក្រុមគ្រួសារនៃស ពទាក់ទងមក បងហេងឡុង🙏 ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរសព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ”៕ ~

Read More

ក្រោយឃើញប្តីខ្លួនជួបរឿងបែបនេះភ្លាម ស្រាប់តែទម្លាយពីអារម្មណ៍ពិតបែបនេះថា…

ជុំវិញព័ត៌មានដ៏រន្ធត់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ទាក់ទងនឹងការលោតឆត្រយោងប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ។ ~ ដោយឡែកបើយោងតាមប្រភពភរិយារបស់លោកគ្រូ ប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះ «ស្រី ដា» បានបង្ហោះសារយ៉ាងក្ដុកក្ដួលថា «នឹកលោកប្ដីណាស់បងសម្លាញ់ សូមលោកប្ដីទៅឲ្យសុខណា លោកប្ដី ប្រពន្ធស្ដាយចង់រស់នៅជាមួយប្ដីរហូតដល់ចាស់ ប្ដីសន្យាថាមិនអោយប្រពន្ធពិបាកចិត្តទេ តែឥឡូវលោកប្ដីអោយប្រពន្ធពិបាករហូត ដោយលោកប្ដីទៅចោលប្រពន្ធមិនបានលាមួយម៉ាត់សោះហ្នឹង»៕ ~ ~

Read More