អុញនោះ! “មុនអូនមានប្តី បងនៅឯណា” បទថ្មីទើបចេញ ស្រាប់តែត្រូវមហាជនរិះគន់កប់ៗមាត់តែម្តង (មានវីដេអូ)

ក្នុងថ្ងៃនេះប្រិយមិត្តជាច្រើនប្រហែលជាបានឃើញបទចម្រៀងមួយបទកំពុងតែផ្ទុះពេញបណ្តាញសង្គមហ៊្វេសបុកស៊ែររាប់ម៉ឺនដងឯងណ្ណោះ ដែលមានចំណងជើងថា៖«មុនអូនមានប្តីបងនៅឯណា» ស្រាប់តែទទួលរងការរិះគន់យ៉ាងខ្លាំងពីសំណាងអ្នកលេងបណ្តាញសង្គម។ ដោយឡែកក្នុងនោះផងដែរងាកមកពាក្យខំមិនលេងសុទ្ធតែថា វាមិនសមបទឆ្គួតចឹង ,ធ្វើចឹងបានទៀ ត,ហេតុអ្វី,អាក្រក់ម្លេះ,បទចំច្រៀងដូចឆ្កួតខ្ញុំរិះ គន់ក្នុងកាសថ្ថនា ទេមិនមេនមើលងាយតេ មិនដឹងថាយាយអី តែសុំខ្ងល់ ~ នឹកឃើញអីទៅនិពន្ធចេញជាបទស្រី អត់សមទេបង សម្បី តែ0% ក៏ខ្ញុំមិនគាំទ្រដែល ខ្ញុំយាយនេះក៏មិនបានខឹងអីទេគ្រាន់តែចង់ឲយោបល ថាមិនសមទេបងញុមថាមែនមែន,បន្ទាប់ ពីស្ដាប់ហើយ…..ប្ដីថ្ងៃនេះឧស្សាហ៍ម្លេះចេះបត់ខោអាវអោយអូនទៀត៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់នោះ សូមទស្សនាវិដេអូខាងក្រោមនេះ៖ ~ ~

Read More

កងទ័ពឆ័ត្រយោងលោតខុសបច្ចេកទេស បណ្ដាលឱ្យម្នាក់បាត់បង់ជីវិត និងរបួសធ្ងន់ម្នាក់

នៅម៉ោង ១ និង ២០ នាទីរសៀល ថ្ងៃ​ទី ១៤ មករា​ ២០២១ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលឱ្យមានអ្នកធ្លាក់មកចំនួន ២ នាក់ ។ ​ ក្នុងហេតុការណ៍នេះបណ្ដាលឱ្យលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់ ទីតាំង ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ។ សូមបញ្ជាក់ថា នៅថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២១នេះ មានពិធីបញ្ចុះបឋមសិលា និងសម្ភោធសមិទ្ធផលនានា បិទវគ្គហ្វឹកហ្វឺនជំនាញកម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឹនជំនាញឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល ខេត្តកំពង់ស្ពឺ ​និងមានការបង្ហាញពីការលោតឆ័ត្រយោងពិតៗផងដែរ ៕

Read More

ពិសេសខ្លាំងណាស់ ស្រីអូន និងស្វាមី នាំយកថវិកាផ្ទាល់ខ្លួន បរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរ នូវទឹកប្រាក់ រហូតដល់ទៅ

មហាជនទូទៅ មួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន អ្នកនាង ស៊ុន្ទរី នួន ហៅ ស្រីអូន នោះ។ ស្រីអូន មិនត្រឹមតែទទួលបានការជោគជ័យខ្លាំង ក្នុងមុខជំនួញប៉ុណ្ណោះទេ ថែមទំាងទទួលបានការពេញចិត្តយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូន ទូទៅ តាមរយៈទង្វើរសប្បុរសធម៌ ដែលបានធ្វើកាលពីពេលកន្លងទៅ មិនដែលដាច់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២០ ស្រីអូន បានប្រកាសនៅក្នុងហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួនថា រូបគាត់ និងស្វាមី បានបញ្ចេញថវិកា ចំនួន ២,០០០,០០០,០០០ រៀល (៥០ មុឺនដុល្លារ) បន្ថែម សម្រាប់ចែកអំណោយសប្បុរសធម៌ ទៅដល់ជនពិការ និងចាស់ជរា ដែលមានជីវភាពលំបាកខ្លាំងទូទាំង ២៥ខេត្តក្រុង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ចំណែកម្សិលមិញនេះទៀត នាថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ គេឃើញ ស្រីអូន និងស្វាមី បាននាំថវិកាមួយចំនួនធំ ទៅបរិច្ចាគជូន មន្ទីពេទ្យកុមារអង្គរ ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ស្រីអូន បានបញ្ជាក់ថា “នាងខ្ញុំស្រីអូនព្រមទាំងស្វាមី Chheang Roth Premierier ពិតជាមានកិត្តិយស ដែលបានចុះសួរសុខទុក្ខ បុគ្គលិក អ្នកជំងឺ និងអាណាព្យាបាល អ្នកជំងឺ នៅក្នុងមន្ទីពេទ្យ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ និងបាននាំយកថវិកា ចំនួន 200 000 000 (ពីរយលាន) ឬ 50,000$ (ប្រាំមុឺនដុល្លា) ដល់មន្ទីពេទ្យកុមារអង្គរ ដើម្បីជួយទ្រទ្រង់ លើការចំណាយសម្ភារបរិក្ខាពេទ្យ នៅក្នុងការពិនិត្យ ព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា ប្រកបដោយគុណភាព និងឥតគិតកម្រៃ នៅក្នុងមន្ទីពេទ្យនេះ ។”៕

Read More

មកទៀតហើយ! ផលិតកម្ម Galaxy Navatra ប្រកាសផ្តល់កាដូលុចស៊ីស មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំ

មហាជនជាច្រើន ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន ផលិតកម្ម Galaxy Navatra ដែលជា របស់ ឧកញ៉ា ឡេង ណាវ៉ាត្រា នោះ ហើយក៏កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង សឹងតែមិនគួរឲ្យជឿរហូតដល់ពេលនេះ។ រាល់បទចម្រៀងភាគច្រើន ដែលផលិតកម្មនេះបានបញ្ចេញ សុទ្ធតែពីរោះៗ និងប្លែកទាក់ទាញ ទំាងបទមនោសញ្ចេតនា និងញាក់។ Galaxy Navatra មានតារាចម្រៀងល្បីៗជាច្រើនដួង ដូចជា កំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេម, ពូ, តន់ ចន្ទសីម៉ា, អ៊ុក សុវណ្ណារី, វង្ស ថាណាន់, ធឿន បុរី រួមហ្នឹងតារាចម្រៀងជាច្រើនរូបទៀត ដែលមិនអាចរៀបរាប់អស់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែអំបាញ់មិញនេះ នាថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២១ ខាងផលិតកម្ម បានធ្វើឲ្យ អ្នកប្រើប្រាស់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើល ទៀតហើយ ក្រោយប្រកាស ថា គោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ ដើម្បីអភិវឌ្ឍន៍សិល្បៈចំរៀងសម័យ ប្រកួតប្រជែងនិងទីផ្សារបរទេស Galaxy navatra សូមលើទឹកចិត្តផ្នែកនិពន្ធដែលតម្រូវទីផ្សារបរទេស។ នេះជាឱកាសដ៏ធំមួយ សម្រាប់ក្មេងក្មេងនិងយុវជន ដែលមានទេពកោសល្យ ផ្នែកនិពន្ធ ក្រុមហ៊ុន បានត្រៀមខ្លួនរួចជាស្រេចហើយបង្កើតនៅ Galaxy navatra international ។ យើងខ្ញុំមានកិត្តិយសជម្រាបជូនបងប្អូនទាំងអស់គ្នាថា ក្រុមអ្នកនិពន្ធក្រៅក្រុមហ៊ុនឬក្នុងក្រុមហ៊ុនពេញម៉ោងទាំងអស់ ការនិពន្ធមេឡូឌីទំនុកច្រៀងនឹងធ្វើភ្លេង ត្រូវទីផ្សាអន្តរជាតិ សម្រាប់អ្នកចូលទស្សនាច្រើនជាងគេប្រចាំឆ្នាំនឹងទទួលបានកាដូលុចស៊ីស nx200t មួយគ្រឿង ហើយក្លាយជាអ្នកនិពន្ធឆ្នើមទទួលពានប្រចាំឆ្នាំ ផងដែ ។ 👉ក្រុមអ្នកនិពន្ធបែងចែកជាពីរ 1.ធ្វើគិតបទ 1បទចាប់ពី 600ដុល្លារដល់1500ដុល្លារ នេះសម្រាប់អ្នកលក់បទដែលធ្វើការក្រៅក្រុមហ៊ុន។ 2.ការងារបុគ្គលិកក្រុមហ៊ុនប្រាក់ខែចាប់ពី500ដល់5000ដុល្លា បញ្ជាក់ ការងារទាំងពីរប្រភេទនេះមានឱកាសក្លាយជាអ្នកនិពន្ធឆ្នើមប្រចាំឆ្នាំដូចគ្នា អោយតែមានមានបទចម្រៀងនៅក្រុមហ៊ុនយើងខ្ញុំ។

Read More

ជីវិតអើយ! ដេកអត់បាយ អត់ទឹក ដោយសារខ្លួនពិការ ហើយនៅម្នាក់ឯង ទាំងលំបាកជាទីបំផុត

បើតាមគណនីមួយឈ្មោះ Phalla Phorn បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីលោកយាយក្រីក្រម្នាក់ ដែលរស់នៅយ៉ាងលំបាកវេទនាតែម្នាក់ឯងគញមានកូនគ្មានចៅ។ បើតាមគណនីនេះបានបង្ហោះថា៖ “ជីវិតអើយ….ដេកអត់បាយ អត់ទឹក😢😢 ដោយសារខ្លួនពិការ ហើយនៅម្នាក់ឯង ទាំងលំបាកជាទីបំផុត ។ ~ ដោយសារហេវខ្លាំងពេក លោកយាយក៏ខំ លូនវាតាមផ្លូវទៅសុំទឹកគេផឹក😢😢 ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ខេត្តក្រចះ”៕ ~ ~

Read More

អធិកអធមណាស់ ទៅមើលទិដ្ឋភាពពិធីភ្ជាប់ពាក្យអតីតព្រះមេគណ ប៊ុន សាលួត

ពិធីភ្ជាប់ពាក្យរបស់អតីតព្រះមេគណខេត្តឧត្ដរមានជ័យ ប៊ុន សាលួត វ័យ ៥២ ឆ្នាំ និងកូនក្រមុំវ័យ ១៩ ឆ្នាំ កំពុងធ្វើឱ្យម​ហាជនមានការចាប់អារម្មណ៍ជាខ្លាំង នៃភ័ព្វព្រេងវាសនាអ្នកទាំងពីរបានមកជួបប្រសព្វគ្នាក្នុងជាតិនេះ ជាគូដ៏ស័ក្ដិសមថ្វីដ្បិតថាអាយុខុសគ្នាឆ្ងាយដាច់សង្វែងក៏ពិតមែន ។ ពុទ្ធបរិស័ទប្រាកដជាធ្លាប់បានដឹងហើយថា ព្រះតេជព្រះគុណ ប៊ុន សាលួត គឺជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន និង ជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ ដែលសកម្មក្នុងកិច្ចការពារព្រៃឈើ នៅប្រទេសកម្ពុជា ហើយត្រូវបានពុទ្ធបរិស័ទ្ធនិយមហៅ «លោកឪ» ។ យ៉ាងណាបច្ចុប្បន្ននេះព្រះអង្គបានលាចាកសិក្ខាបទ ក្លាយជាសាមញ្ញជនធម្មតាវិញហើយ តាំងតែពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ។ក្រោយលាចាកសិក្ខាបទបានប្រមាណជាង ១ ខែកន្លងទៅនេះ ស្រាប់តែអន្ទិត ប៊ុន សាលួត បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ដោយលោកអន្ទិតបានសម្រេចចិត្តភ្ជាប់ពាក្យជាមួយនារីវ័យក្មេងម្នាក់ឈ្មោះ វេ​ង សុខៈ​រក្ស អាយុ​ ១៩​ឆ្នាំជាអ្នកក្រុងសំរោង រស់នៅ​ក្រុង​សំរោងកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ កន្លងទៅនេះ ជាមួយការរៀបចំកម្មវិធីឡើងផ្អើលអ្នកស្រុកនៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕

Read More

ប្រទះជនជាតិចិន២នាក់ ត្រូវគេធ្វើឃា.ត នៅក្នុងសណ្ឋាគារមួយ ក្បែរផ្សារកាប់គោ

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ ដែលស្ថិតនៅតាមផ្លូវ លេខ៩ ខាងត្បូងផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បេីតាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកេីតហេតុ អ្នកបោសសម្អាតបន្ទប់បានគាស់ទ្វារ ដេីម្បីចូលទៅសម្អាត ស្រាប់តែពេលនោះ បន្ទប់ខាងលេី ពុំមានចាក់សោរនោះឡេីយ។ អ្នកបោកសម្អាតបន្ទប់ក៏បានបេីកទ្វារចូលទៅក្នុង ស្រាប់តែ ប្រទះឃេីញជនជាតិចិន ២នាក់ប្រុសស្រី ដេកស្លាប់នៅខាងក្នុងបាត់ទៅហេីយ ។ ភ្លាមៗនោះ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋាន ដេីម្បីឲ្យចុះមកទីតាំងកេីតហេតុខាងលេី ដេីម្បីធ្វេីការពិនិត្យជុំវិញទីតាំង។ ក្រោយពីទទួលបានដំណឹងនេះ សមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមន សហការជាមួយកម្លាំងជំនាញ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងជំនាញ កោសល្យវិច័យ ចុះធ្វេីការសាកសួរ និងកំណត់អត្តសញ្ញារបស់ជនដៃដល់ ដេីម្បីយកមកដាក់ទោសតាមច្បាប់៕  

Read More