ប្រិយមិត្តមួយចំនួនពិតជាស្គាល់ហើយ ព្រះអង្គ ប៊ុន សា លួត ដែលជាព្រះសង្ឃមួយអង្គដែលតែងតែចូលរួមការងារការពារព្រៃឈើ។ ព្រះអង្គ ប៊ុន សា លួត ក៍បានសឹក ដោយសារតែព្រះអង្កអស់និស្ស័យជាបុព្វជិត។
Read MoreDay: January 12, 2021
តាមពិតចឹងសោះ នៅពីក្រោយវីដេអូ កែវ រំចង់ ប្រើអំពើហិ. ង្សាលើគ្រួសារ
អ្នកគាំទ្រមានការភ្ញាក់ផ្អើល ក្រោយពីបានមើលវីដេអូ កែវ រំចង់ ប្រើអំពើហិ. ង្សាក្នុងគ្រួសារ ដែលផ្ទុះឡើងលើបណ្ដាញសង្គម Facebook និង Tik Tok។ វីដេអូនេះ បានបង្កឲ្យមានការងឿងឆ្ងល់ថា តើកំពូលអ្នកប្រដាល់គុនខ្មែររូបនេះ ពិតជាបានប្រើអំពើហិ. ង្សាក្នុងគ្រួសារមែន ឬគ្រាន់តែជាការសម្ដែង? ចម្លើយបានដឹងច្បាស់ហើយនាពេលនេះ គឺគ្រាន់តែជាការសម្ដែងមួយប៉ុណ្ណោះ។ វីដេអូដែលគេបានឃើញនេះ ជាឈុតមួយ ដែលដកស្រង់ចេញពី MV បទចម្រៀងថ្មីមួយរបស់ផលិតកម្ម Davitra Media គឺបទ “ស្រណោះប្រពន្ធដើម”។ តាមប្រភពពីផលិតកម្មនេះ បានឲ្យដឹងថា MV ពេញ នឹងចេញផ្សាយឆាប់ៗខាងមុខ។ បើប្រិយមិត្តចង់ស្ដាប់អត្ថន័យពេញនៃបទចម្រៀង
Read Moreតោះមកស្គាល់មុខមាត់ អ្នកបើកយន្តហោះដែលធ្លាក់ ក្នុងសមុទ្រហើយ ជាពិសេសបន្សល់ទុកបណ្តាំចុងក្រោយយ៉ាងខ្លីថា….
ជុំវិញរឿងហេតុការណ៏ដ៏រន្ធត់ ដោយយន្តហោះមួយគ្រឿងបានបាត់ពីរាដា ឯលទ្ធផលគឺធ្លាក់ចូលសមុទ្រ បណ្តាលអោយអ្នកជិះទាំងអស់បានបាត់បង់ជីវិតយ៉ាងអនោចអធមមែនទែន។ ដោយឡែកនេះបើយោងនេះបើយោងតាមប្រភពព័ត៌មានរដ្ឋមន្រ្តីដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី បានឱ្យដឹងថាបំណែកយន្ត ហោះ ដឹកអ្នកដំណើរឥណ្ឌូណេស៊ី ត្រូបានគេរកឃើញនៅក្នុងសមុទ្រជ្វាប្រទេសឥណ្ឌូនេស៊ី។ ក្នុងនោះផងដែរងាកមក រូបភាពអ្នកបើកយន្តហោះឥណ្ឌូនេស៊ីដែលធ្លាក់ថ្មីៗ បណ្តាលស្លា ប់ទាំងអស់ គ្មានអ្នកនៅរស់ឡើយ និងលិខិតបន្សល់ចុងក្រោយរបស់គាត់ លោកបានផ្តាំផ្អើលទៅមិត្តរបស់គាត់យ៉ាងដូច្នេះថា៖«អាគង ខ្ញុំសុំខ្ចីប្រដា ប់សាក ថ្មរបស់ឯងមួយភ្លេតណា។ អរគុណទុកជាមុន។ NB:កុំភ្លេចថ្វាយបង្គស៊ូប៊ូស»នេះជាពាក្យបកប្រែកអ្នកលេងហ៊្វេសបុកម្នាក់ដែល
Read Moreមិនអស់ចិត្ត នាយកសាលាពលទាហានភូមិភាគពិសេសខេត្តកំពង់ឆ្នាំង បានស្រាយបំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍កាលពីចុងខែវិច្ឆិកា២០២០
បន្ទាប់ពីមានការបង្ហោះនៅលើបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក និងបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួនផងដែរ ដោយបានធ្វើការចោទប្រកាន់លើលោក នាយកសាលាពលទាហានរបស់យោធភូមិភាគពិសេសថា បានបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបែរជាមិនទទួលខុសត្រូវដល់ជនរងគ្រោះ និងថែមទាំងបានប្តឹងទៅលើជនរងគ្រោះទៅវិញទៀត ។ នាយកសាលាពលទាហ៊ានរបស់យោធភូមិភាគលោកឧត្តមសេនីយ៍ត្រី កង ប៊ុនធឿន បានចេញមុខធ្វើការបកស្រាយចំពោះសារព័ត៌មានក្នុងស្រុកនិងបណ្តាញសង្គមហ្វេសបុក ដែលបានធ្វើការចោទប្រកាន់លោកថាគឺជាការមិនពិតនោះទេ ដែលបាបចោលលោកថាៈមិនទទួលខុសត្រូវ ចំពោះករណីគ្រោះថ្នាក់ចរាចកន្លងមកនោះ ។ លោកបានធ្វើការបកស្រាយបញ្ជាក់វិញថា នៅថ្ងៃកើតហេតុ គឺល្ងាចថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅតាមកំណាត់ផ្លូវជាតិលេខ 5 ត្រង់ចំណុចផ្លូវបត់ចូលទៅសាលាភូមិភាគ៦ នៅក្នុងរថយន្តរបស់លោកមានគ្នា ៥ នាក់ រួមទាំងអ្នកបើកបររថយន្តរបស់លោកម្នាក់ផងដែរ ។ នៅ ពេលដែលមកដល់កន្លែងកើតហេតុ អ្នកបើកបររថយន្តរបស់លោក បានបត់ឆ្វេងដៃ លុះបត់ជិតផុតទៅហើយស្រាប់តែមានម៉ូតូមួយគ្រឿងជិះគ្នាឌុបគ្នា ៥ នាក់ បានមកបញ្ច្រាស់ទិស ជាមួយរថយន្តរបស់លោក ហើយបម្រុងគេច តែគេចេញមិនផុតព្រោះ ជួបឧបសគ្គ ទើបបានមកបុករថយន្តរបស់លោក តែម្តង ។ នាយកសាលាពលទាហ៊ានបានអោយដឹងទៀតថា ក្រោយពេលកើតហេតុ លោកបានឲ្យតំណាងរបស់ខ្លួន ទៅចចា សម្របសម្រួលជាមួយភាគីជនរងគ្រោះរហូតដល់ទៅចំនួន ៤ លើក និងលើកចុងក្រោយ មានទាំងមេធាវីផង លោកសូមជូនសំណងទៅជនរងគ្រោះចំនួន ៤ ពាន់ដុល្លារ ប៉ុន្តែភាគីខាងជនរងគ្រោះដែលមានកុមារអាយុ២ឆ្នាំម្នាក់បានស្លាប់ផង មិនទទួលយក ។ នាយកសាលាពលទាហ៊ានដែលជាភាគីរថយន្ត បានអោយដឹងបន្តទៀតថា ក្រោយពេលដឹងថា ៖ ភាគីបង្ករបានស្លាប់កុមារម្នាក់ ក្រោយពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ លោកបានចាត់ឱ្យតំណាងរបស់លោក ទៅជួយឧបត្ថម្ភក្នុងកម្មវិធីបុណ្យសពក្មេងតូចអាយុ 2 ឆ្នាំ ដោយក្នុងនោះមាន អង្ករចំនួន ៣ការ៉ុង ស្មើ១៥០គីឡូក្រាម ទឹកក្រូច ២កេស ថវិកាចំនួន២០ ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀត។ និយាយជារួម ទាំងការសម្របសម្រួល ទាំងការជួយឧបត្ថម បុណ្យសព សុទ្ឋតែឆន្ទះក្នុងការដោះស្រាយ និងទទួលខុសត្រូវ ហេតុអីបានជាគេចោទលោកថា៖ មិនទទួលខុសត្រូវក្នុងហេតុការគ្រោះថ្នាក់ចរាចរនេះ ទាំងអស់ទៅវិញ ។ ចំពោះករណីចោទលោក…
Read Moreឯកឧត្ដម ឃួង ស្រេង មិនឱ្យកាប់ឈើ ៣ ដើម អាយុកាលជាង ៣០០ ឆ្នាំចោលទេ
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចេញបទបញ្ជារថ្មីមួយ ដោយបានអោយអាជ្ញាធរពាក់ព័ន្ធថែរក្សាដើមឈើធំៗចំនួន៣ដើម ក្នុងចំណោមដើមឈើប្រមាណ៥០ដើម ដែលមានអាយុកាលប្រមាណ៣០០ឆ្នាំ នៅលើសួនកាណាឌីយ៉ា មុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ ដែលគ្រោងកាប់ចេញ ឱ្យរក្សាទុកដដែល និងរកវិធីដើម្បីកុំឱ្យដួលបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។ ការសម្រេចបែបនេះ បានធ្វើឡើង ខណៈដែលលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចុះពិនិត្យមើលស្ថានភាពដើមឈើទាំងបីដើម នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១នេះ ។ ក្នុងដំណើរចុះពិនិត្យ លោក ឃួង ស្រេង បានមានប្រសាសន៍បញ្ជាក់ថា ដើមឈើទាំងបីដើមនេះ មិនត្រូវបានកាប់ចេញនោះទេ ដោយសារវាអាចនៅបន្តឈរទៀតបាន តែលោកបាន បញ្ជាឲ្យ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការគ្នាមើលថែ ដោយលះមែក ឬកាត់មែកដែលស្អុយចេញ ចំណែកដើមឈើទាំងមូលត្រូវធ្វើជើងទម្រទប់ដើម ដើម្បីកុំឱ្យដួលរំលំបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។
Read More