ប្រិយមិត្តពិតជាបានស្គាល់ហើយ អន្ទិត ឡុង ចន្ថាដែលធ្លាប់តែជាព្រះសង្ឃពូកែវោហាសព្ទ។ ដោយឡែក បនញទាប់ពីបានសឹករួច ស្រាប់តែថ្មីៗនេះ អន្ទិត ក៍បានឡាយវីដេអូរៀបរាប់ពីជីវិតដ៍កំសត់របស់ខ្លួន បន្ទាប់ពីសឹករួច ដោយសព្វថ្ងៃនេះអន្ទិតជាអ្នករត់ឡាន។ នៅក្នុងវីដេអូនេះ អន្ទិតក៍បានរៀបរាប់ថា សឹកហើយនៅតែផ្ទះ មិនដឹងធ្វើអី មិនចេះធ្វើអី ចេះតែជិះម៉ូតូ ឡាន ចុះឡើងៗ។ ឥឡូវសឹក ដើរលេងសិន ចាំតិចទៀតបួសវិញ ~ អន្ទិតក៍បានបន្តថា៖ “បួសមិនចង់សឹក តែសឹកមិនបួស វាម្យ៉ាងម្នាក់ មួយផ្លូវម្នាក់ ។ អន្ទិត ឡុង ចន្ថា បានបន្តទៀតថា “ពេលគេបួស ទេសនាឲ្យស្តាប់ហើយជេរគេ ដល់ពេលគ្មានអ្នកស្តាប់ អ្នកនិយាយឲ្យសប្បាយចិត្ត តាំងអីណាឲ្យគេបួសវិញ ផ្គាប់ចិត្តមិនត្រូវមែនមនុស្ស!។ ហ៊ឺ! ដល់ពេលបួស ទេសនាសុខៗល្បីល្បាញរន្ទឺទៅ គេថាឯងបួសសន្សំលុយ អ្ហើយមាត់មនុស្សផ្គាប់ចិត្តមិនត្រូវ ខ្ញុំព្រះករុណាខ្ញុំបាទមិនដែលខ្វល់ពីសម្តីមនុស្សទេទានម្ចាស់ សំខាន់រត់ឈ្នួលពីតាកែវទៅកំពង់ធំ តែ១២០០០រៀល បាយទឹកលើតៃកុង ហ្វីលៀសហាលទៀត។”។អន្ទិត ឡុង ចន្ថា បានបង្ហើបឲ្យដឹងថា “អាចនឹងបួសវិញ ក្នុងពេលចូលឆ្នាំ ឬក៏ចូលឆ្នាំហើយចឹងទៅ ហើយបើមិនចឹងទេ ៥ឆ្នាំអីទៀតអញ្ចឹងទៅ តែឥឡូវ ដើរហើរឲ្យឆ្អែតសិន…៕ ~ ~
Read MoreDay: January 11, 2021
អតីតនិស្សិតពេទ្យឆ្មបខ្មែរ ដែលជាប់អាហារូបករណ៍រៀននៅប្រទេសថៃម្នាក់ សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯង ព្រោះតែ …
បើតាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឱ្យដឹងតថា នារីរូបនោះបានបញ្ចប់ជីវិតខ្លួនឯង ដោយយកខ្សែនីឡុងចងភ្ជាប់ទៅនឹងដើមពុទ្រាក្នុងព្រៃ ហើយត្រូវបានក្មេងៗក្នុងភូមិទៅបេះផ្លែពុទ្ធាក៏ប្រទះឃើញរត់ទៅប្រាប់ឪពុកម្តាយ រួចក៏រាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ហើយក្រោយមកស្គាល់ ក៏បានប្រាប់បងប្អូននារីរងគ្រោះរូបនេះតែម្តង ។ នៅវេលាម៉ោងប្រមាណ៦ព្រឹក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានករណីចង.កស ម្លាប់ខ្លួនមួយ បានកើតឡើងនៅ ត្រង់ចំណុចដីឡូតិ៍ មួយកន្លែងតាមផ្លូវកែវចិន្តា ក្រុម១២ ស្ថិតក្នុងភូមិ០១ សង្កាត់ជ្រោយចងា្វរ ខណ្ឌជ្រោយចង្វារ។ ដោយឡែកតាមបងស្រីនារីរងគ្រោះរូបនេះ បានឱ្យសមត្ថកិច្ចដឹងថា ប្អូនស្រីខ្លួន មានជំងឺសរសៃប្រសាទប្រមាណជិត១០ឆ្នាំមកហើយ។ ហើយរយៈពេលប្រមាណជិត២ខែក្រោយនេះ នាងក៏បានរត់ចេញពីផ្ទះទៅបាត់ខ្លួន មិនដឹងថា ទៅទីណានោះទេ ក៏ស្រាប់តែទទួលបានដំណឹងពីសមត្ថកិច្ចថា នាងបញ្ចប់ជីវិតខ្លួនឯងតែម្តង។
Read More៩៧ ថ្ងៃ សាយ រត់ ២៤០៨ km និងរកថវិកាបាន ៤៧ ម៉ឺនដុល្លារ ដើម្បីកុមារកម្ពុជា
ប្រិយមិត្តពិតជាស្គាល់ហើយ ១សាយ ដែលជាបុគ្គលមនុស្សធំ៌មួយរូប ដែលបានផ្តួចផ្តើមគំនិតរត់ចម្លាយឆ្ងាយ ដើម្បីរ៉ៃអង្គាសថវិការជួយដល់ការងារសប្បុរសធម៌ផ្សេងៗ។ ដោយឡែក បើតាមគណនីរបស់គាត់បង្ហោះកាលពីម្សិលមិញថា៖ “រំភើបរកពាក្យអ្វីនិយាយគ្មាន ទីបំផុតខ្ញុំអាចធ្វើបានហើយ ២,៤០៨គ.ម រត់ជុំវិញប្រទេសកម្ពុជា 21 ខេត្តក្រុង 97 ថ្ងៃ អរគុណរាល់ការគាំទ្ររាល់ការជ្រុមជ្រែង រាល់ជំនួយ ការឧបត្ថម្ភ ការបរិច្ចាគ ការចូលរួម ការផ្ដល់កម្លាំងចិត្ត ដែលកើតឡើងក្នុងរយៈពេលកន្លងមកនេះ។ ~ ខ្ញុំនឹងមិនអាចធ្វើបានទេបើសិនជាខ្វះជំនួយពីអ្នកទាំងអស់គ្នា។ ឥឡូវនេះយើងបានរត់មកដល់ភ្នំពេញហើយ ហើយប្រសិនបើអាចមានអ្នកចង់ទទួលកន្លែងស្នាក់នៅឬបាយទឹក ពួកយើងរីករាយនឹងបន្តនៅជាក្រុមពីរបីថ្ងៃទៀត ហើយគ្រប់ 99 ថ្ងៃដូចដែលបានកំណត់តាំងពីដំបូងនៃរយៈពេលនៃកម្មវិធី រត់ដើម្បីសប្បុរសធម៌ជាមួយសាយ។ ជាចុងក្រោយខ្ញុំបានសាយនិងក្រុមការងារសូមអរគុណ ដល់ក្រុមគ្រួសារសសយកទូទាំងប្រទេស រដ្ឋបាលខេត្ត/ក្រុង ស្រុក បងបងសមត្ថកិច្ច អ្នកគាំទ្រ និងប្រជាជនកម្ពុជាទាំងមូល ដែលបានចូលរួមបរិច្ចាគ និងគាំទ្រដល់ពួកយើង។ ~ ជូនពរឱ្យអ្នករាល់គ្នាទទួលបាននូវសេចក្តីសុខ សុខភាពល្អ និងសម្រេចបានគ្រប់ភារកិច្ច។ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ រត់ដើម្បីកុមារកម្ពុជា RUNWITHSAI SaiRunCharityKH PhnomPenhArrival”៕ ~
Read Moreអស់ចម្ងល់ ពេលនេះបុរសម្នាក់ដែលថើ បគ្នាជាមួយនាង ចេញមុខសារភាពបែបនេះយ៉ាងខ្លីថា….
បើនិយាយដល់ព័ត៌មានដ៏ក្តៅគគុកនៅលើបណ្តាញសង្គមទាក់ទងនឹងករណីរបស់នាងបម្រើការលើយន្តហោះ កាន់តែធ្វើឲ្យមហាជន ចង់ដឹងពីមូលហេតុពិតនៃការស្លា.ប់បាត់បង់ជីវិតរបស់នាង តើជាមូលហេតុអ្វីឲ្យពិតប្រាកដនៅឡើយ ដោយឡែកអ្វីដែលគ្រប់គ្នាចង់ដឹងនោះគឺទាក់ទងនឹងបុរសម្នាក់ដែលនាងបានថើបត្រូវបានគេ ដាក់ការ ស ង្ស័យខ្ពស់លើរូបគាត់ជាងគេបានពាក់ព័ន្ធជិតដិតបំផុតុឲយ៉ាងណាមិញ ដើម្បីបញ្ជាក់ការពិតនៅចំពោះរឿងរ៉ាវទាំងនោះ ។ លោក Rosales ក៏បានចេញមុខផ្ទាល់បកស្រាយការពារខ្លួនថាការថើបនោះ គឺ Christine ជាអ្នកផ្ដើមមុនទេ «ខ្ញុំបានព្យាយាមចុចបើកទ្វារ ហើយនាងទេដែលជាអ្នកមកចាប់ញុំថើប។ ខ្ញុំឈរចុចកណ្ដឹង តែត្រូវបាននាងមកបាំងពីមុខហើយថើប ពេលនោះខ្ញុំក៏បានទាញនាង ចេញផងដែរ តែមិនបានធ្វើអ្វីលើសនេះទេ»គួរបញ្ចក់ផងដែរក្នុងរឿងនេះពុំទាន់មានប្រភពព័ត៌មានផ្លូវកានៅឡើយទេ៕
Read Moreគួរឲ្យអាសូរណាស់ មួយគ្រួសារគ្នា ៥ នាក់ ត្រឡប់មកពីលេងសាច់ញាតិវិញ ត្រូវជួបគ្រោះធ្លាក់យន្តហោះ
គ្រួសារមួយដែលមានគ្នា ៥ នាក់មកពីកោះ បង់កា ដែលជាកោះមួយនៅភាគខាងកើតនៃកោះស៊ូម៉ាត្រា បានបាត់ខ្លួន និង សង្ស័យថាបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះ B737-500 របស់ក្រុមហ៊ុន Sriwijaya Air នៅប្រទេសឥណ្ឌូនេស៊ី ។ ក្នុងនោះដែរ ខាងសាច់ញាតិ បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសៅរ៍ដោយនិយាយថាបុរសអាយុ ២៦ ឆ្នាំឈ្មោះ Rizki Wahyudi និង ប្រពន្ធរបស់គាត់ឈ្មោះ Indah Halimah Putri អាយុ ២៦ ឆ្នាំ ព្រមទាំងកូនប្រុសអាយុ ៧ ខែរបស់ពួកគេ គឺធ្វើដំណើរនៅក្នុងយន្តហោះដែលបានធ្លាក់ ។ ក្រៅពីនេះម្ដាយ និង បងប្អូនជីដូនមួយរបស់ Wahyudi ក៏នៅលើយន្តហោះនោះដែរ ។ សូមបញ្ជាក់ថា ក្រុមគ្រួសារដែលមានគ្នាប្រាំនាក់នេះ បានធ្វើដំណើរទៅកាន់កោះ Bangka ដើម្បីទៅលេង និងសួរសុខទុក្ខសាច់ញាតិរបស់ខ្លួន ហើយថ្ងៃកើតហេតុនោះពួកេក៏ធ្វើដំណើរត្រឡប់មកផ្ទះវិញនៅភាគខាងលិចកោះកាលីម៉ាន់តាន់ ដោយមកឡើងយន្តហោះនៅក្រុងហ្សាការតា តាមជើងហោះហើរដែលបានធ្លាក់នេះ ។
Read Moreផ្ទុះការចាប់អារម្មណ៍ ក្រោយគូស្នេហ៍មួយគូ រៀបចំថ្លៃបណ្តាការជាប្រាក់រៀល
បើតាមគណនីមួយឈ្មោះ Fong Fiyang ដែលត្រូវជាខ្លាងប្រុស បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាព ពីធីភ្ជាប់ពាក្យរបស់ខ្លួន ជាមួយគូស្នេហ៍ ដែលបានរៀបចំឡើងយ៉ាងអធិកអធ័មជាខ្លាំង ហើយមិនតែប៉ុណ្នោះបានជ្រើសយកលុយខ្មែរជាថ្លៃទឹកដោះទៀតផង។ បើតាមគណនីនេះបានបង្ហោះថា៖ “អាចទេប្ដូពីប្រាក់ដុល្លាប្រែមកជារូបិយប័ណ្ណជាតិយើងវិញ។ខ្ញុំចង់ឃើញប្រជាជនយើងប្រើរូបិយប័ណ្ណជាតិយើងអោយច្រើនជាងលុយដុល្លាហើយក៏ចង់អោយភ្ញៀវបរទេសចូលមកលេងក្នុងស្រុកយើងក៏ប្រើរូបិយប័ណ្ណជាតិយើងដែល😘”។ ~ ដោយឡែគ បើតាមគណនីខាងស្រីវិញក៍មិនធម្មតាដែល ដោយបានបង្ហោះថា៖ “បើចង់មានថ្ងៃនេះត្រូវស្រឡាញ់ខ្លួនឯង__ត្រូវឲ្យតម្លៃខ្លួនឯង ♥️ ថ្ងៃនេះកូនបានបំពេញកិត្តិយសជូន ម៉ែពុក កូនអរគុណ ដែរឲ្យកូន មានថ្ងៃនេះ♥️ អរគុណអនាគតស្វាមីអូន Fong Fiyang ជាពិសេស អ្នកម្ដាយលោកឪពុកក្មេក ♥️ ចង់បានភាពស្រស់ស្អាតទាក់ទង អីុវ៉ា សំអាងការ ផាត់មុខ ធ្វើសក់ ស្លៀកពាក់ដោយ Lâlân Make Up” គណនីនេះក៍បានបន្ថែមថា៖ “34 លាន ម៉ែរាប់ឡើងខ្ជិលអ្នកអើយអ្នក ♥️ អរគុណដែរបំពេញសន្យា ♥️”៕ ~ ~
Read More