ដើមឆ្នាំ២០២១ គ្រូមន្តអាគមម្នាក់នេះ ចំណាយលុយធ្វើខួបកំណើតអស់ជិត១មុឺនដុល្លារ

ភ្នំពេញ៖ កាលពីម្សិលមិញនេះ តារាសម្តែងនិង គ្រូមន្តអាគមដ៏ល្បីម្នាក់ឈ្មោះថា លោក​គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី បានធ្វើខួបកំណើត ដោយចំណាយអស់ថវិកាប្រមាណជា១មុឺនដុល្លារ ដោយមានអញ្ជើញភ្ញៀវកិត្តិយសជាច្រើនហូរហែផងដែរ។ ~ ដោយឡែក បើតាមកិច្ចសម្ភាសដោយលោក អុឹម ជីវ៉ា និង គ្រូមន្តអាគមរូបនេះ បានបញ្ចាក់ថាការធ្វើខួបកំណើតនៅភោជនីយដ្ឋានវីហ្វ្រេន ដោយអញ្ចើញភ្ញៀវកិត្តិយសមានយ៉ាងច្រើនកុះករ មានទាំងមិត្តភក្តិ អ្នកសិល្បៈ អ្នកជំនួញ ជាច្រើន ដោយបានចំណាយច្រើនទៅលើ សម្លៀកបំពាក់ មុខម្ហូប ការតុបតែងផ្សេងៗ ដែលចាយប្រាក់អស់ក្បែរ១ម៉ឺនដុល្លារ ដោយសារខួបកំណើតឆ្នាំនេះ លោកសម្រិតសម្រាំងឡើងក្នុងកម្រិតខ្ពស់បន្តិចដោយ ចង់ឲ្យភ្ញៀវកត្តិយសដែលបានបានចូលរួមបានទទួលយកម្ហូបដែលមានរសឈ្ងុយឆ្ញាញ់និង ការតុបតែងកន្លែងដែលមានសោភ័ណភាពមានស្រស់ស្អាតផងដែរ។ ~ យ៉ាងណាមិញ ហ្វេនៗនៅក្នុងហ្វេសប៊ុកជាច្រើននាក់ក៏បានជូនពរ លោក​គ្រូ ​វង្ស មុនី​រយដាវ ​សាវឌី​ បន្ថែមនៅក្នុងថ្ងៃកំណើតនេះយ៉ាងច្រើនភ្លូកទឹកភ្លូកដី។ ~

Read More

ប្រុងប្រយ័ត្នឲ្យបានខ្ពស់!! ព្រឹកនេះ ក្រសួងសុខាភិបាលរកឃើញពលករខ្មែរ មកពីប្រទេសថៃ ៤នាក់ថែមទៀតឆ្លងកូវីដ១៩ ខណៈអ្នកជំងឺ ៦នាក់ជាសះស្បើយ…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន០៤នាក់ថែមទៀត ដែលជាពលករខ្មែរធ្វើដំណើរមកពីប្រទេសថៃ ខណៈអ្នកជំងឺ០៦នាក់ ជាសះស្បើយ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។អ្នកឆ្លងកូវីដ១៩ ទាំង៤នាក់រួមមាន ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ១៖ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ ស្នាក់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២១ឆ្នាំ ស្នាក់នៅឃុំជ្រោយស្មៅ ស្រុកថ្មគោល ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ៣៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិនិមិត្ត៣ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ ៤៖ ស្ត្រីជនជាតិខ្មែរអាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបាលិលេយ្យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១។ សូមកត់សម្គាល់ថា៖ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីទាំង០៤នាក់ខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញគឺ វិជ្ជមានវីរុសកូរីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។ចំពោះអ្នកជាសះស្បើយទាំង០៦នាក់រួមមាន៖ ១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ២៖ ស្ត្រីជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ៣៖…

Read More

ជួយស៊ែរផង! អាណិតណាស់! គ្រូពេទ្យក្រីក្រជាងគេបំផុត ដោយសារតែមូលហេតុមួយនេះ

បើតាមគណនីមួយឈ្មោះ Kim Yan Saing ដែលត្រូវជាវេជ្ជបណ្ឌិត ខាងផ្នែគជំងឺមហារីកឈាម បានបង្ហោះលើបណ្តាញសង្គមដោយបានបញ្ជាក់ថាលោកជាពេទ្យ ដែលក្រីក្រជាងគេបំផុត ដោយសារតែលោកមានចិត្តមេត្តា ដល់អ្នកជំងឺដែលមានជីវភាពក្រីក្រខ្លាំង ដោយព្យាបាលមិនគីតថ្លៃហើយថែមទាំងជួយចំណាយថ្លៃអោយទៀត។ បើតាមគណនីនេះបានបង្ហោះថា៖ “ខ្ញុំវេជ្ជបណ្ឌិត សាំង គឹម យ៉ាន សូមជំរាបបងប្អូនជាតិខ្មែរ និងមិត្តភក្តិ រួមជំនាន់ទាំងអស់ ទាំងក្នុងនិងក្រៅប្រទេសអោយបានជ្រាបថា ខ្ញុំគឺជាគ្រូពេទ្យម្នាក់ដែលក្រីក្រជាងគេ នៅលើពិភពលោកយើងនេះ។ ~ ប្រហែលមិនជឿខ្ញុំទេ មូលហេតុមកពីខ្ញុំ មានការយោគយល់ដល់អ្នកជម្ងឺដែលពួកគាត់មាន ជីវៈភាពក្រីក្រខ្លាំងពេក ហើយមានជម្ងឺធ្ងន់ដែលគ្មានគ្រូពេទ្យណាម្នាក់ អាចព្យាបាលជំងឺពួកគាត់ អោយរស់ជីវិតបាន បងប្អូនអាចឃើញបន្ទប់ចំនួន ២ នៅពីក្រោយខ្នងខ្ញុំ បន្ទប់ទាំង ២ នេះហើយដែលខ្ញុំខំសន្សំលុយអស់រយៈពេលជាច្រើនខែ ទើបអាចសាងសង់បានដើម្បីទុកឲ្យអ្នកជម្ងឺមហារីកឈាមឈ្មោះ Leukemia and Cml មកសំរាកព្យាបាល ~ តែខ្ញុំពុំដែលគឹតថ្លៃបន្ទប់ពីអ្នកជម្ងឺទាំងអស់នោះទេ ហើយថែមទាំងជួយចេញថ្លៃទឹកភ្លើង អោយពួកគាត់ថែមទៀតផង ទាំងអស់នេះហើយទើបខ្ញុំ ក្លាយជាគ្រូពេទ្យដែលក្រជាងគេបំផុតលើពិភពលោក។អ្នកក្រ ក៏ស្រឡាញ់ជីវិតដូចអ្នកមានដែរ ខ្ញុំខំប្រឹងប្រែង ព្យាបាលពួកគាត់ដោយមិនគិតសេវាព្យាបាល ខ្ញុំមានទីតាំងស្ថិតនៅ ឃុំច្រេស ស្រុក កំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ទូរស័ព្ទលេខ ០៧១២៨២៥៣៣៩ យើងចូលរួមសង្រ្គោះជីវិតអ្នកក្រ។”៕ ~

Read More