អុញនោះ! មិនគួរអោយជឿ! អ្នកជំនាញកោសល្យវិច្ច័យម្នាក់បានចេញបញ្ជាក់ ទាក់ទិន្នរឿងបរវកញ្ញាហ្វីលីពីន ដោយមិនស្ទាក់ស្ទើរថា…(មានវីដេអូ)

ប្រិយមិត្តដឹងហើយពីរឿងរ៉ាវដ៍ក្តៅ ដែលកើតមានចំពោះនារីម្នាក់ ដែលជានារីអូតេស និងជាបវរកញ្ញារបស់ហ្វីលិពីនទៀត។ ដោយឡែក បើតាមការចេញផ្សាយរបស់គេហទំព័រ រ៉េបភើ បានអោយដឹងថាលោកស្រី វេជ្ជបណ្ឌិត Raquel Fortun អ្នកជំនាញខាងកោសល្យវិច្ច័យសាកស-ព បានលើកឡើងថាចំពោះការធ្វើកោសល្យវិច្ច័យសាកស-ព របស់កញ្ញា Christine Angelica Dacera ដែលជាអតីតបរវកញ្ញា ជាប់ចំណាត់ថ្នាក់លេង០២ ឆ្នាំ២០១៧ វាហាក់យឺតពេល និងហួសពេលក្នុងការស្វែងរកទៅហើយភ័ស្តុតាងដើម្បីចោទប្រកាន់ជ-ន-ស-ង្ស័-យក្នុងការចាប់រំ-លោ-ភនាង។ ដោយកាលពីថ្មីៗកន្លងទៅនេះ លោកស្រី វេជ្ជបណ្ឌិត Raquel Fortun លើកឡើងនៅក្នុងកិច្ចសំភាសន៍ជាមួយ Rappler Talk ដោយលោកស្រីបានមានប្រសាសន៍ថា ការប្រមូលយកសំណាកដើម្បីទៅពិនិត្យគឺពិតជាល្អខ្លាំងណាស់ តែអ្វីៗវាហួសពេលអស់ទៅហើយ ពីព្រោះសាកស-ពរបស់ Christine Angelica Dacera ត្រូវបានគេលាងសំអាត រួចទៅហើយ។ រាងកាយរបស់នាងក៏ត្រូវបានគេលាបប្រេងផងដែរដែលមានន័យថារាងកាយនាងត្រូវបានគេសំអាតដែលធ្វើអោយការធ្វើកោសល្យវិច្ច័យមិនអាចរកឃើញ DNA របស់បុរសណាមួយឡើយទាក់ទងនឹងការរំ-លោ-ភនេះ។រាងកាយរបស់នាងក៏ត្រូវបានគេលាបប្រេងផងដែរដែលមានន័យថារាងកាយនាងត្រូវបានគេសំអាតដែលធ្វើអោយការធ្វើកោសល្យវិច្ច័យមិនអាចរកឃើញ DNA របស់បុរសណាមួយឡើយទាក់ទងនឹងការរំ-លោ-ភនេះ៕

Read More

អីយ៉ា! ពីតជាគួរអោយរំភើបណាស់! ប៉ែន ស្រីពេជ្រ ឡើងច្រៀងជូនស្វាមី ធ្វើអោយកូនកំលោះ…

យ៉ាងណាមិញ ឃើញថានៅក្នុងកម្មវិធីមិនត្រឹមតែធ្វើឡើងយ៉ាងអធិកអធមនោះទេ តែបើក្រឡេកទៅមើលរូបសម្រស់តារាស្រីរូបនេះពិតជាស្រស់ស្អាតខ្លាំង នៅក្នុងឈុតប្រពៃណី សាកសមជាមួយនឹងកូនកម្លោះដែលស្រលាញ់គ្នាអស់ជាច្រើនឆ្នាំ។ តែអ្វីដែលកាន់តែធ្វើឲ្យមហាជនជាច្រើននាំគ្នាចាប់អារម្មណ៍នោះគឺ នៅក្នុងកម្មវិធីពេលយប់ ពិតជាប្លែក ស្របពេលដែលនាងបានបញ្ចេញសម្លេង ច្រៀងទៅកាន់កូនកម្លោះយ៉ាងរំភើប។ ~ ដោយក្នុងនោះនៅក្នុងពេលវេលាកាត់នំ តារាស្រីរូបនេះបានធ្វើការរៀបចំបទចម្រៀង ច្រៀងដោយខ្លួនឯង ទៅកាន់ស្វាមីទុកជាការអរគុណដែល ស្មោះស្មគ្រ័នឹងគ្នាអស់ពេលច្រើនឆ្នាំមកនេះ ធ្វើឲ្យកូនកម្លោះរំភើបចិត្តខ្លាំង សឹងតែស្រក់ទឹកភ្នែកទៅហើយ។ ជាមួយគ្នានេះដែរ អ្នកចូលរួមទាំងមូល ពិតជារំភើបជំនួសនាង និងនាំគ្នាចូលរួមអបអរ ដែលបំណងប្រាថ្នារបស់នាងបានសម្រេច ថែមទាំងទទួលបានជោគជ័យក្នុងជីវិតគូបែបនេះ៕ ~ ~

Read More

អត់ទ្រាំមិនបាន ប្រធានាធិបតីហ្វីលីពីន ចេញមុខលូកដៃករណីរបស់នារីអូតែស (មានវីដេអូ)

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីរបស់នារីអូតែសហ្វីលីពីន គ្រីន ហាក់ផ្ទុះយ៉ាងខ្លាំងនៅលើបណ្ដាញសង្គម និងសារព័ត៌មានជាច្រើន។ ជុំវិញករណីមួយនេះដែរ ក្រុមគ្រួសាររបស់ជនរងគ្រោះហាក់ពុំទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ខណៈស្ដ្រីជាម្ដាយបានអំពាវនាវដល់ប្រធានាធិបតីឲ្យជួយ។ យ៉ាងណាមិញ ថ្មីៗនេះប្រធានាធិបតីហ្វីលីពីន បានប្ដេជ្ញាថា នឹងផ្ដល់យុត្តិធម៌ដល់គ្រួសាររបស់ គ្រីណ ជុំវិញករណីស្លាប់ដ៏ចម្រូងម្រាសរបស់នាង។ ​​ការសន្យារបស់ប្រធានាធិបតីគឺថា យុត្តិធម៌នឹងមានសម្រាប់ក្រុមគ្រួសាររបស់ គ្រីណ។ លោកនឹងមិនអនុញ្ញាតឲ្យឧក្រិដ្ឋជន រត់គេចខ្លួនដោយមិនត្រូវបានដាក់ទោសឡើយ។

Read More

ដើម​ឈើ​ធំអាយុ​កាល​ជាង​៣០០​ឆ្នាំ​​៣​ដើម​នៅ​សួន​ផ្លូវ​ភ្លោះ​ពេទ្យ​អង្គ​ដួងនឹងត្រូវកាប់ដកចេញ សប្ដាហ៍ក្រោយ ក្រោមហេតុផល២នេះ

ដើមឈើធំៗដែលមានអាយុកាលជាង៣០០ឆ្នាំ ចំនួន៣ដើមនៅមុខមន្ទីរពេទ្យអង្គឌួង ស្ថិតក្នុងខណ្ឌដូនពេញ គ្រោងកាប់យកចេញ នៅសប្តាហ៍ក្រោយ​នេះ ហើយដោយសារតែដើមឈើទាំង៣ដើមនេះពុកគល់ ប្រហោងក្នុង ទុកយូរទៅនឹងមានហានិភ័យដល់ប្រជាពលរដ្ឋជាអ្នកដំណើរ។ នេះបើតាមលោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានសារព័ត៌មាន ដឹងនៅថ្ងៃទី០៨ មករានេះ ។ លោកបានបន្តថា ថាដើមឈើធំៗនៅសួនកាណាឌីយ៉ាមុខពេទ្យព្រះអង្គឌួងនេះ មានចំនួនប្រមាណ៥០ដើម និងមានអាយុកាលប្រមាណជាង ៣០០ឆ្នាំមកហើយ នឹងត្រូវកាប់យកចេញចំនួន៣ដើម ចំណែកដើមឈើដែលនៅសល់ ក្រៅពី ៣ដើមនេះ អង្គភាពរបស់លោក នឹងកាត់លះមែកចេញផងដែរ ដើម្បីកាត់បន្ថយទម្ងន់ដើមឈើហើយក្រោយពីកាប់យកចេញហើយ អាជ្ញាធររាជធានីភ្នំពេញ នឹងដាំដើមឈើថ្មីជំនួសវិញ។ ប្រធានអង្គភាព បានឲ្យដឹងទៀតថា សម្រាប់ដើមឈើនៅរមណីយដ្ឋានវត្តភ្នំវិញ មានប្រមាណជា៨០០ដើម ហើយដើមឈើទាំងនេះភាគច្រើនមានអាយុកាលប្រមាណជាង៥០០ឆ្នាំហើយ ក្រោមការមើលថែទាំជាប្រចាំ ពីអាជ្ញាធររាជធានីភ្នំពេញ។ គួររំលឹកថា រាជធានីភ្នំពេញ បានកសាងលើកដំបូងនៅក្នុងសតវត្សរ៍ទី១៥ ក្នុងអំឡុងរជ្ជកាលព្រះបាទស្រីសុរិយោព័រ (ពញាយ៉ាត) នៅពេលដែលព្រះអង្គបានបោះបង់ចោលរាជធានីអង្គរ ហើយបានមកសាងសង់រាជធានីថ្មី មួយទៀតនៅ ទួលបាសាន ក្នុងខេត្តស្រីសឈរ ដែលសព្វថ្ងៃត្រូវបានគេស្គាល់ថា ជាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។

Read More

ពិតជាគំនិតច្នៃប្រឌិតលូយរបស់គាត់មែន និយាយមែន ដំបូងស្មានថាយន្តហោះតើ ជួបហើយម៉ូតូកង់បីឥណ្ឌា Full options ២០២១ ទំនើបជាង ឡានឡាំបូគីនី ទៀត…

បើតាមគណនីផេកមួយឈ្មោះ Sovann rithkin បានបង្ហោះលើបណ្តាញសង្គមនូវវីដេអូមួយដែលបានបង្ហាញពីកង់បីឥណ្ឌាមួយគ្រឿង ដែលអ្នករត់កង់បីបានច្នៃតុបតែងលំអ ពញរមទាំងបានបំពាក់នូវកាមេរ៉ាជាច្រើនគ្រាប់ទៀតផង។ បើតាមគណនីនេះបានបង្ហោះថា៖ “ជួបហើយម៉ូតូកង់បីឥណ្ឌា Full options ២០២១ ទំនើបជាង ឡានឡាំបូគីនី ទៀត 🤣🥰❤️ ពតជាគំនិតច្នៃប្រឌិតលូយរបស់គាត់មែន និយាយមែន ដំបូងស្មានថាយន្តហោះតើ 🥰 ទកចិត្តឪពុក 🙏🏻❤️”៕

Read More

អីយ៉ា! មិនធម្មតា! ខួបកំណើតឆ្នាំនេះ វ៉ាង ស្រីណូ លេងជូនលុយអ្នកមានគុណទាំងបាច់ៗតែម្តង និងព្រមទាំងបានពោលពាក្យយ៉ាងខ្លីថា…

ប្រិយមិត្តពិតជាស្គាល់ហើយ អតីតារាសម្តែង ដ៍មានប្រជាប្រិយ វ៉ាង ស្រីណូ ដែលបានងាកចេញពីវិថី សិល្បៈ ហើយងាកមកចាប់អាជីពជាអ្នកលក់អនឡាញមួយរូប ដែលទទួលបានជោគជ័យជាខ្លាំង។ ដោយកាលពីថ្ងៃទី៧មករាឆ្នាំ២០២១នេះ ជាថ្ងៃខួបកំណើតរបស់នាង ហើយជាការដឹងគុណចំពោះអ្នកមានគូណ នាងបានជូនកាដូជាថវិកាជូនដល់អ្នកមានគុណទាំង២ យ៉ាងច្រើន និងបានបង្ហោះលើបណ្តាញសង្គមថា៖ “ថ្ងៃខួបរបស់កូនកូនមិនដែលសុំការដូរអ្វីពីពុកម៉ែទេ កូនមានតែសូមជូនអ្នកមានគុណនូវថវិការដែលជាញើសឈា.មរបស់កូនជូនដល់អ្នកមានគុណដែលបានបង្កើតចិញ្ចើម និងទូលន្មានប្រៀនប្រដៅកូនអោយរស់រៀនមានជីវិត មានសណ្តាននឹងចិត្តជាមនុស្សល្អម្នាក់ក្នុងសង្គម! កូនសូមអគុណពុកម៉ែដែលបានបង្កើតកូនស្រីម្នាក់នេះអោយបានឃើញពិភពលោកមួយនេះ”៕

Read More

ពិសេសខ្លាំងណាស់ អភិបាលស្រុកបន្ទាយស្រី ចុះបកស្លាកផ្សាយពាណិជកម្មបែបអាណាធិបតេយ្យ និងហាមមិនឲ្យមានការបិទផ្សាយលើដើមឈើទៀតនោះទេ

លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្ហោះក្នុងផេកហ្វេសបុកផ្លូវការរបស់លោក នារសៀលថ្ងៃទី០៨ខែមករាឆ្នាំ២០២១ នេះថា ចាប់ពីថ្ងៃនេះទៅ ស្រុកបន្ទាយស្រីនឹងមិនអនុញ្ញាតឲ្យអ្នកផ្សាយពាណិជ្ជកម្មដើរបិទស្លាកផ្សព្វផ្សាយពាសវាលពាសកាលតាមដើមឈើទៀតទេ ហើយក្រុមការងារចម្រុះមួយនឹងចាប់ផ្តើមដើរបកស្លាកទាំងអស់នេះចេញ និងមិនឲ្យបិទឡើងវិញឡើយ។ នៅក្នុងផេកនោះបន្តថា តែងតែទើសភ្នែកយូរហើយ ស្ទើរតែគ្រប់ដើមឈើទាំងអស់នៅតាមបណ្តោយផ្លូវទៅកាន់ប្រាសាទបន្ទាយស្រី ត្រូវបានគ្របដណ្តប់ទៅដោយស្លាកផ្សាយពាណិជ្ជកម្មស្កេកស្កះ យ៉ាងអនាធិបតេយ្យ និងមិនមានច្បាប់អនុញ្ញាត ធ្វើឲយប៉ះពាល់ទៅដល់សោភ័ណភាពសាធារណៈ និងភាពស្អាតនៃបរិស្ថាននៅក្នុងស្រុក មិនសមនឹងភ្នែកអ្នកទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវនេះ។ ទម្លាប់ល្អត្រូវចេញពីរឿងតូចតាចទៅ ហើយដើមឈើក៏មិនមែនជាកន្លែងសម្រាប់ផ្សាយពាណិជ្ជកម្មដោយគ្មានការទទួលខុសត្រូវនោះដែរ។ អាចចាត់ទុកថា នេះជាសេចក្តីជូនដំណឹងទុកជាមុនទៅដល់ក្រុមហ៊ុនទាំងឡាយដែលបានប្រព្រឹត្តសកម្មភាពទាំងនេះក្នុងពេលកន្លងមក ហើយអាជ្ញាធរមូលដ្ឋាននឹងចាប់ឲ្យក្រុមហ៊ុនផ្ទាល់ទទួលខុសត្រូវ និងធ្វើកិច្ចសន្យា ប្រសិនបើនៅតែបន្តសកម្មភាពអនាធិបតេយ្យដូច្នេះតទៅមុខទៀត។ ស្រួលរកមុខទេ ព្រោះមានលេខទូរស័ព្ទទំនាក់ទំនងនៅលើស្លាកទាំងនោះរួចស្រាប់ហើយ។ ទាក់ទិននឹងករណីនេះដែរ ពលរដ្ឋសាទរទៅនឹងចំណាត់ការរបស់លោកអភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេងដែលធ្វើការងារដ៏ល្អនេះ ជូនសង្គមជាតិ ខណៈស្រុកមួយចំនួននៅក្នុងខេត្តនៅមិនទាន់អនុវត្តន៍នៅឡើយ៕

Read More

អីយ៉ា! ប្រពៃណាស់! ដោយក្តីអាណិតចំពោះប្អូនប្រុស ដែលខំបីប្អូនដើរសុំទានគេទាំងភ្លៀង ដើម្បីទិញដោះគោអោយប្អូនបៅ ស្រាប់តែបងស្រី ដាណា ខំស្កាត់ទៅ ដើម្បី…

តាមគណនីមួយឈ្មោះ Neary Jet Thor បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីក្មេងប្រុសដ៍កំសត់ម្នាក់ បានបីប្អូនតូច កាត់ភ្លៀងដើម្បីរកដោះគោអោយប្អូនបៅ។បើតាមគណនីនេះបានបង្ហោះថា៖ “អាណិតណាស់ បីប្អូនទាំងភ្លៀងដេីម្បីរកទឹកដោះគោអោយប្អូនបៅទាំងមេឃកំពុងភ្លៀង ហេីយនៅមានប្អូនតូចៗផ្សេងទៀតនៅចាំឯផ្ទះ ឪពុកម្តាយជីវភាពលំបាកណាស់ បានព្រឹកខ្វះល្ងាច😢 ក្មួយៗនៅភូមិបឹងរ៉ៃ ខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សូមបងប្អូនជួយគាត់ម្នាក់បន្តិចផងណា 🙏🙏🙏 ABA 000635152Nguon Raksmey”។ ~ ដោយឡែក បន្ទាប់ពីបងស្រី ដាណា ដែលជាថៅកែហាងពេជ្រ ចិត្តធម៌បានប្រកាសស្វែងរកប្អូនប្រុសរូបនេះរួច ស្រាប់តែបងស្រី បានបង្ហោះកាលពម្សិលមិញនេះថា៖ “នៅចាំក្មេងនេះទេ គាត់ពប្អូនដើរសុំលុយគេទិញទឹកដោះគោ កាត់ភ្លៀង មើលហើយខ្លោចចិត្ត😥😥😥 សរឪពុកគាត់ ថាពេលនោះជាប់ទៅធ្វើការ អត់ដឹង ដល់គេយកវីដេអូបង្ហោះតាម Facebook ឱ្យមើល ក៏ស្រក់ទឹភ្នែកអាណិតកូន ព្រោះគ្មានលទ្ធភាពផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ 😢😢 ឥឡូវខ្ញុំតាមរកគាត់ឃើញហើយ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ចូលទៅឆ្ងាយដែរ ផ្លូវហ៊ុយដីទ្រលោម តែចង់ឃើញជាក់ស្ដែង ថាពិបាកដូចគេថាមែនអត់។ ទៅឃើញផ្ទាល់កាន់តែស្រណោះ បងប្អូនអើយ នៅវាលស្រែដាច់ពីគេ ផ្ដល់អំណោយដល់គាត់លើវាលស្រែនោះតែម្ដង។ ជូនថវិកា 1000$ ទុកគ្រាន់គាត់ចិញ្ចឹមកូនទាំង៤នាក់បន្ត និងមានអង្ករ ត្រីខ មី មុង កន្ទេល ខ្នើយ និងអាហារមួយចំនួនទៀត សម្រាប់គាត់ហូបបានឆ្ងាញ់។ ចំណែកកូនតូចថ្ងៃមុន ដើរសុំលុយទិញទឹកដោះគោ នាងខ្ញុំ និងស្វាមី បានទិញទឹកដោះគោ ២កេះ ភេសជ្ជៈ និងនំ ទុកឱ្យគាត់ហូបរួចហើយ។ ~ ទៅដល់ពេលរសៀល គិតថាគាត់ឃ្លាន ក៏បានទិញភីស្សាជូនគាត់ ហូបនៅកណ្ដាលស្រែតែម្ដង គាត់ថាឆ្ងាញ់ណាស់ មិនដែលបានស្គាល់ជាតិទេ😊😊😊 ទោះលំបាកយ៉ាងណា មិនឱ្យពួកគាត់ ចោលសិក្សាទេ ប្រាប់ឪពុកម្ដាយ ត្រូចចំ ត្រូវឱ្យកូនរៀន ទើបអនាគតផ្លាស់ប្ដូរ ងើបពីការលំបាក។ ខ្ញុំបានជូនកាតាប…

Read More