ភ្នំពេញ៖គណនីហ្វេសប៊ុកមួយឈ្មោះ Sothea Ou បានបង្ហោះកាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយបានបកអាក្រាត ហាងលក់ទូរស័ព្វដៃ គីម ហាប់ មានទីតាំងស្ថិតនៅផ្ទះលេខ៤២៨ មហាវិថីកម្ពុជាក្រោម ថា គ្រាន់តែរឿង ចរចារតម្លៃមិនត្រូវ បែរជាចោទប្រកាន់លោក ថា ជា ចោរៗ ទៅវិញ ។ គណនីហ្វេសប៊ុកមួយនេះ បានសរសេរខ្លឹមសារទាំងស្រុង ថា ៖ សូមប្រយ័ត្ន ! ហាងលក់ទូរស័ព្វដៃ គីម ហាប់ ផ្លូវកម្ពុជាក្រោម បានប្រើស្នៀត ស្ទើរតែគ្រោះថ្នាក់ ទន់ហន់ ដល់អតិថិជន ។ កាលពីរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ ខ្ញុំបានជិះកង់ម្នាក់ឯង តាមបណ្តោយផ្លូវកម្ពុជាក្រោម ដើម្បីរកទិញទូរស័ព្ទ ហើយបានឈប់កង់ចូលទៅ ក្នុងហាងលក់ទូរស័ព្ទដៃ ទំនើប គីម ហាប់ (KIM HAB STORE ) ស្ថិតនៅ ផ្ទះលេខ ៤២៨ ផ្លូវ កម្ពុជាក្រោម ក្រុងភ្នំពេញ ក្នុងនោះមានបុរសម្នាក់ជាអ្នកលក់ ទូរស័ព្ទអាយុប្រហែល ៣០ ឆ្នំា មានមាឌស្តើង និងសហការីម្នាក់ អាយុប្រហែល២០ឆ្នាំ។ ដោយខ្ញុំ ធ្លាប់បានឃើញ នៅក្នុង Page របស់ហាងនេះ បង្ហាញថា មានលក់ទូរស័ព្ទដៃជាផលិតផលរបស់ប្រទេសជប៉ុន(មានប្រព័ន្ធការពារជំរាបទឹក) ខ្ញុំបាន សួររកទូរស័ព្ទនោះ អ្នកលក់ ក៏បានយកទូរស័ព្ទបួន-ប្រាំគ្រឿងមកអោយមើល។ ភ្លាមខ្ញុំ ក៏បានពិនិត្យទូរស័ព្ទទាំងនោះ រួចបានយកមួយគ្រឿង មកតេស្ត សំលេង ពិនិត្យមើលសំបក អេក្រង់ កាមេរ៉ា សេវា ។ បន្ទាប់មកក៏សុំតេស្ត ជំរាបទឹក អ្នកលក់ក៏យល់ព្រមហើយ ក៏បានប្រើសហការីរបស់ខ្លួនអោយចាក់ទឹកបន្តិច ចូលក្នុងប្រអប់ជ័រ…
Read MoreDay: January 8, 2021
ថ្ងៃក្រោយឲ្យរៀង ឃាត់ខ្លួនក្រុមក្មេងទំនេីង ១៨នាក់ ជាមួយម៉ូតូ កែច្នៃខុសលក្ខណៈបច្ចេកទេស យកមកអប់រំ
នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១៥និង៣០នាទី រហូតដល់វេលាម៉ោង ២០និង០០នាទី លោកវរសេនីយ៍ឯក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាប បានចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង( កែច្នៃម៉ូតូខុសលក្ខណៈបច្ចេកទេស និងដាក់បំពង់ស៊ីម៉ាំងបំពងសំឡេងលឺខ្លាំង)នៅតាមទីសាធារណៈក្នុងក្រុងបាត់ដំបង និងបានធ្វេីការឃាត់ម៉ូតូចំនួន១២គ្រឿង និងមនុស្ស ១៨នាក់ មកកាន់ស្នងការខេត្ត។ ក្រោយពេលឃាត់យកមកពិនិត្យឃេីញថាម៉ូតូទាំង១២គ្រឿងក្នុងនោះមាន ម៉ូតូកែច្នៃស៊ីម៊ាំងលឺខ្លាំង ចំនួន០១គ្រឿង ;ម៉ូតូដោះស្លាកលេខ ចំនួន០៨គ្រឿង និងម៉ូតូគ្មានឯកសារចំនួន ០៣គ្រឿង ដែលម៉ូតូទាំងអស់នេះមានលក្ខណៈមិនត្រឹមត្រូវលេីចំណុចផ្សេងទៀតដែលផ្ទុយពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
Read Moreជនជាតិចិនម្នាក់ ចាក់ជនជាតិចិនដូចគ្នា បណ្តាលឲ្យបាត់បង់ជីវិតភ្លាមៗនឹងកន្លែងនៅ
ជនជាតិចិនម្នាក់បានបាត់បង់ជីវិតភ្លាមៗក្នុងថ្លុកឈាម ក្រោយជនជាតិចិនដូចគ្នាម្នាក់ទៀតដែលរស់នៅបន្ទប់ជួលជាមួយគ្នា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ នៅវេលាម៉ោង០៤និង៥០នាទីទៀបភ្លឺ នៅចំណុចកាស៊ីណូ ហ្គេនទីង ជាន់ទី១១ បន្ទប់លេខ ១១១០បន្ទប់លេខ១១១១ និងបន្ទប់លេខ១១១២ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ តាមព័ត៌មានពីកន្លែងកើតហេតុដែលសមត្ថកិច្ចចុះទៅដល់បានអោយដឹងថា ករណីឃាតកម្មខាងលើបង្កដោយជនសង្ស័យឈ្មោះ សាយ សឺសាន ភេទប្រុស អាយុ២៨ឆ្នាំ ជាជនជាតិចិន រស់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ បានឈ្លោះប្រកែកគ្នា និងប្រើកាំបិតចុងស្រួចដងជ័រពណ៌ខ្មៅប្រវែង ៤០សង់ទីម៉ែត្រ ចាក់ទៅលើជនរងគ្រោះឈ្មោះ លីវ យីហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន រស់នៅបន្ទប់ជួលជាមួយជនសង្ស័យ បណ្ដាលអោយរងរបួសធ្លាយបំពង់កផ្នែកខាងស្ដាំ បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ចំណែកជនសង្ស័យខាងលើក្រោយកើតហេតុភ្លាមៗត្រូវបានកម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនសួរនាំនៅអធិការដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធី។
Read Moreបុរសនារី២នាក់ជិះម៉ូតូធំឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅបុកបង្គោលភ្លេីងបំភ្លឺផ្លូវពេញទំហឹងបាត់បង់ជីវិតទាំងពីរនាក់
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកេីតឡេីងនៅវេលាម៉ោង០១:០០នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខផ្ទះចែអូន លក់គ្រឿងសំណង់ លើផ្លូវ២០៦ ស្ថិតនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ លោកពូវរសេនីយ៍ទោ ភឿង វ៉ាត អធិការរងទទួលផែនចរាចរណ៍ក្រុងតាខ្មៅ បានបញ្ជាក់ឲ្យខ្ញុំបាទម៉េងដឹងពីសភាពនៃរឿងហេតុដូច្នេះថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿង ម៉ាក BMW ពណ៌ខ្មៅ គ្មានស្លាកលេខ(មិនពាក់មួកសុវត្ថិភាព និងគ្មានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ នៅ រស្មី ភេទប្រុស អាយុ៣០ ឆ្នាំ មានទីលំនៅភូមិ ស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល និងអ្នករួមដំណើរ ពីក្រោយ មានឈ្មោះ ប៊ី ភេទស្រី អាយុ២៧ ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រុងតាខ្មៅ (អ្នកទាំងពីរបានបាត់បង់ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យជ័យជំនះ) ម៉ូតូបើកក្នុងទិសដៅពី ត្បូង ទៅ ជើង ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលចង្កូតទៅ បុកបង្គោលភ្លើងបំភ្លឺផ្លូវ តែម្ដង ។ ចំពោះមធ្យោបាយដែលពាក់ព័ន្ធបានយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋានដើម្បីចាត់ការតាមតិវិធី។ មូលហេតុមកពី អ្នកបើកបរម៉ូតូ បើកបរលើផ្លូវកោងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ ប្រភព: ដោយបងម៉េង
Read Moreសមត្ថកិច្ចរកឃើញវត្ថុតាងមួយ ខ្មាន់កាំភ្លើងបានទុកចោលក្នុងភូមិមួយ នៅស្ទឹងត្រែង
រហូតមកដល់ថ្ងៃទី ៨ មករា ២០២១ នេះ ឃាតកបាញ់ប្រហារលោកវីរសេនីយ៍ទោ កំពុងលាក់ខ្លួនយ៉ាងអាថ៌កំបាំងធ្វើឱ្យសមត្ថកិច្ចចម្រុះស្ថាប័នកំពុងតែស្មុគស្មាញក្នុងការស្វែងរកជនដៃដល់ ព្រោះជនល្មើសហាក់មានវិធីសាស្ត្ររត់គេចខ្លួនពីមួយកន្លែងទៅមួយកន្លែងដោយប្រុងប្រយ័ត្នបំផុត ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលតាមរបាយការណ៍របស់សមត្ថកិច្ចបានរកឃើញថា ឃាតករូបនេះ ថែមទាំងមានមធ្យោបាយធ្វើដំណើរដើម្បីគេចខ្លួនថែមទៀតផង ។ បេសកកម្មតាមស្វែងរកឃាតក គឺមានតំរុយថី្ម ដោយកាលពីថ្ងៃទី ៦ មករា ២០២១ ខ្មាន់កាំភ្លើងបានរត់គេចខ្លួនចេញពីខេត្តរតនគិរី ឆ្ពោះទៅខេត្តស្ទឹងត្រែង ហើយបានរកឃើញថាជនល្មើសបានជិះម៉ូតូមួយគ្រឿង ជិះចូលមកក្នុងភូមិមួយឈ្មោះភូមិច្រប់ ក្នុងស្រុកសេសាន និង បានទុកម៉ូតូនោះចោល ហើយបន្តគេចខ្លួនបាត់ស្រមោលនៅវេលាព្រឹកព្រហាមថ្ងៃ ៧ មករា ២០២១ ចំណែកម៉ូតូរបស់ជនសង្ស័យត្រូវកម្លាំងប៉ុស្តិ៍ក្បាលរមាស ក្នុងខេត្តស្ទឹងត្រែង បានយកទៅរក្សាទុកជាវត្ថុតាង ។ រហូតមកដល់ពេលនេះ តើជនល្មើសបានរត់ទៅដល់ទីណាហើយទេ ខណៈជននេះបានរត់ឆ្លងពីខេត្តមួយចូលខេត្តមួយ លឿនដូចព្យុះ ។ កាលពីថ្ងៃទី ៤ មករា ជនល្មើសបានបើករថយន្តដឹកប្រពន្ធកូនទៅខេត្តមណ្ឌលគីរី ស្រុកកោះញែក ពេលនោះស្រាប់តែវ៉ាក់អឺនឹងប៉ារ៉ាស់របស់សមត្ថកិច្ច ហើយក៏បានបើកបំបុកទាំងកំរោល រួចហើយក៏សម្រេចចិត្តទុករថយន្ត និងប្រពន្ធកូនចោល រត់ចូលព្រៃបាត់ ។ តាមចម្លើយសារភាពបក្ខពួកខ្មាន់កាំភ្លើងរូបនេះក៏បានផ្ដល់ចម្លើយសំខាន់ៗជាច្រើនបន្ថែមទៀត ដោយរូបគេបានទម្លាយបន្ថែមទៀតថា ក្រោយពេលជនល្មើសបាញ់ប្រហារលោកវរសេនីយទោ រ៉េត ស៊ីណែត ហើយខ្លួនជាបើកបរ បានបើករយន្តម៉ាក exus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 2A-4546 ទៅប្លុងចោល នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៤២ ភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ចំណែកឯជនល្មើស ឈ្មោះ អ៊ា ណារ៉េន ហៅ រ៉េន បានទាក់ទងបក្ខពួកម្នាក់ទៀត យកម៉ូតូមកឌុបពួកខ្លួន ឆ្លងស្ពានព្រែក្តាម ទៅផ្ទះសំណាក់មិនចាំយីហោដេកចំនួន ០២យប់ ទើបបន្តរត់គេចពីខេត្តមួយទៅខេត្តមួយ ។ ឃាតកដៃឆៅនោះ សាវតាមុខសញ្ញាបាញ់សម្លាប់ នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានឈ្មោះ អ៊ា ណារ៉េន ហៅ…
Read More