ចែណា មិនឈរអោបដៃមើលនោះទេ! ដោយកី្តអាណិត លោកស្រី ទ្រី ដាណា បានជួយជាថវិកាដល់ក្រុមគ្រួសារ បងប្រុស២នាក់ ដែលបាន ស៊ូប្រ.ថុ.យជីវិតទៅជញ្ជូនទំនិញក្នុងឃ្លាំង

ពិតជារ.ន្ធត់ណាស់ នៅព្រឹកថ្ងៃទី ២៩ មករា ២០២១ នេះ កម្លាំងសមត្ថកិច្ចបានរកឃើញសា.ក.ស.ពមនុស្សពី ២ នាក់ បាត់បង់ជីវិតទៅហើយ ក្នុងហេតុការណ៍ឆេះឃ្លាំងស្តុកទំនិញ នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលារំលងអធ្រាត្យឈានចូលថ្ងៃទី ២៩ មករា នេះ ។ តាមការបញ្ជាក់បឋម ស។ពទាំង ២ នាក់គឺជាកម្មករឃ្លាំងខាងលើ តស៊ូប្រ.ថុយជីវិតទៅជញ្ជូនឥវ៉ាន់ក្នុងឃ្លាំង ។ ខណៈនេះសមត្ថកិច្ចជំនាញកំពុងពិនិត្យមើលសា.ក.ស.ពជនរ.ងទាំង ២ ដោយមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការការរងនគរបាលរាជធានីភ្នំពេញនៅទីនោះផងដែរ ។ សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលជាខ្លាំង នាវេលាម៉ោង១២៖៤៥នាទី រំលងអធ្រាត្រ បន្ទាប់ឮសំឡេងផ្ទុះចេញពីផ្ទាំងស្ដុកទំនិញខាងលើ ស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញមកក្រៅតែម្ដង ។ ទំហំនៃការខូចខាតគឺទាំងស្រុង ចំពោះមូលហេតុប្រាកដនៃការឆាបឆេះ នៅមិនទាន់បានបញ្ជាក់ទេ ៕ ដោយឡែក បើកមក ឃើញរឿងភ្លើងឆេះឃ្លាំងនៅអូឡាំពិកយប់មិញ ស្លា.ប់.កម្មករ២នាក់ ខ្លោចចិត្តណាស់ ព្រោះជីវភាព ទើបពួកគាត់ធ្វើការ យាមឃ្លាំងឱ្យគេ សម្រាកនៅក្នុងឃ្លាំង ដល់ពេលភ្លើងឆេះរត់អត់រួច ក៏ត្រូវស្លា.ប់ក្នុងឃ្លាំង។ មិនដឹងថាគ្រួសារពួកគាត់ក្រៀមក្រំយ៉ាងណា ។ ពេលនេះ មានតែការរំលែកទុក្ខប៉ុណ្ណោះ ហើយនាងខ្ញុំចូលរួមបុណ្យសព មួយគ្រួសារ 500$ ទាំង២គ្រួសារសរុប 1000$ សូមអរគុណដល់សមត្ថកិច្ច និងអាជ្ញាធរដែលខិត្តខំប្រឹង មិនឱ្យរាលដាលបន្ត

Read More

ក្មេងប្រុសម្នាក់រងរបួសធ្ងន់ធ្ងរ ក្រោយពីបាក់ទ្វារសាលារៀនដួលសង្កត់លើ

ក្រុងព្រះសីហនុ៖ សមត្ថកិច្ចបានឲ្យដឹងថា មានឧប្បត្តិហេតុ បាក់ទ្វារ សាលារៀនសាគូរ៉ា កម្ពុជា ជប៉ុន (ទំនប់រលក)ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃ ៣០ ខែមករា ឆ្នាំ២០២១នេះ បណ្តាលឲ្យក្មេងប្រុសសិស្សសាលាម្នាក់រងរបួសធ្ងន់ធ្ងរ។ សមត្ថកិច្ចបានបន្តប្រាប់ជាបឋមថា មូលហេតុ ដោយសារក្មេងៗឡើងជិះតោងទ្វារនេះលេង បណ្តាលឲ្យបាក់ សង្កត់មកលើក្មេងប្រុស ឈ្មោះ សូ ជិន អាយុ០៥ ឆ្នាំ សិស្សថ្នាក់មតេយ្យ មានឪពុកឈ្មោះ ឆោម ចាន់ អាយុ៣២ឆ្នាំ មុខរបរនេសាទ ម្តាយឈ្មោះ គី ហុកណាក់អាយុ៣០ ឆ្នាំជនជាតិ ខ្មែរ មុខរបរមេផ្ទះ រស់ក្រុម២៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។ ក្រោយពេលកើតហេតុភ្លាមៗនោះ ក្មេងប្រុសរងគ្រោះខាងលើ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកសេតេ ក្នុងក្រុងព្រះសីហនុ៕

Read More

ក្រោយរងការរិះគន់ច្រើន លៀង ចាន់ឡា ស្រាប់តែបង្ហោះសារយ៉ាងកម្សត់មួយ

មួយរយៈនេះ ទស្សនិកជនប្រាដកជាបានដឹងខ្លះៗហើយនូវរឿងរ៉ាងដ៏កម្សត់របស់តារាចម្រៀងវ័យក្មេង លៀង ចាន់ឡា ដែលនាងបានជួបប្រទះកន្លងទៅនេះ ធ្វើឱ្យមហាជនអ្នកនិយមលេងបណ្ដាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ក្រោយពីទស្សនិកជនបានដឺងដំណឹងនៃការធ្លាក់ខ្លួនលំបាក ស្ទើរតែរកប្រាក់បង់ផ្ទះមិនបាននោះ មានអ្នកគាំទ្រមួយចំនួនបានបង្ហាញពីក្ដីអាណិតអាសូរដល់រូបនាងយ៉ាងខ្លាំង ។ ទន្ទឹមនឹងក្ដីអាណិតអាសូរដល់ លៀង ចាន់ឡា ទទួលបានការរិះគន់ និង ប្រមាថមកលើរូបនាងផងដែរ ដែលធ្វើឱ្យតារាវ័យក្មេងរូបនេះកាន់តែទទួលបានអារម្មណ៍បាក់ទឹកចិត្តបន្ដែមទៀត ។ ដោយឡែក លៀង ចាន់ឡា នៅពេលដែលមានមហាជនរិះគន់ និង ប្រមាថមកលើរូបនាងច្រើនបែបនេះ អតីតបេក្ខភាពក្នុងកម្មវិធី X Factor Cambodia រូបនេះក៏បានបង្ហាះសារមួយយ៉ាងកម្សត់រៀបរាប់ថា ៖ «ពេលនេះគេដៀលពេញហ្នឹងហើយថា កោតតែលើកដៃសុំគេទៅរួច អ្នកចម្រៀងធ្លាក់ទឹក ទឹកភ្នែកអើយទឹកភ្នែក ខ្ញុំរស់លើវិថីមួយនេះបែបណា? ពេលខ្ញុំលើកដៃនេះគឺចង់មើលជំងឺម៉ែ មិនមែនសុំលុយយកមកទិញម៉ូតូទេ ខ្ញុំសូមអង្វរឈប់ជេបានទេ!» ។ គួររំឭកផងដែរថា កាលពីពេលកន្លងទៅនេះ លៀង ចាន់ឡា បានជួបរឿងបាក់ទឹកចិត្ត ដោយពេលនេះនាងកំពុងតែមានជីវភាពខ្វះខាតខ្លាំង រហូតដាច់បាយ ហើយគ្មានលុយបង់បន្ទាប់ជួល ថែមទាំងម្ដាយបង្កើតរបស់នាងកំពុងតែមានជំងឺធ្ងន់ធ្ងរ រហូតដល់នាងស្រក់ទឹកភ្នែក អំពាវនាវដល់មហាជនអាចឱ្យនាងទៅច្រៀងក្រែងបានលុយខ្លះទុកព្យាបាលម្ដាយ ។ ចំណេកឯមូលហេតុចម្បងដែលធ្វើឱ្យតារាស្រីរូបនេះជួបប្រទះនូវជីវភាពខ្វះខាតនោះ មកពីមានការរាត្បាតនៃវីរុសកូវីដ ១៩

Read More

ជី.វិតអើយជី.វិត ធារី ដែលគេនិយមស្គាល់តាម Tik Tok បានល.ង់ទឹកស្លា.ប់

ធារី ដែលជាអ្នកលេងនៅក្នុងបណ្ដាញសង្គម Tik Tok ម្នាក់ ដែលមនុស្សភាគច្រើនចូលចិត្ត និង អាណិតអាសូរដល់រូបនាងនោះ ពេលនេះបានបា.ត់.ប.ង់ជី.វិ.តហើយ ដោយសារលង់ទឹកស្លាប់ ។ បើតាមគណនីហ្វេសប៊ុកឈ្មោះ Nak Strong បានបង្ហោះសារឱ្យដឹងថា ធារី ដែលជាអ្នកលេង Tik Tok មានគេនិយមស្គាល់ និង លេងជាមួយច្រើននោះ​ បានស្លា.ប់បា.ត់ប.ង់ជី.វិ.តហើយ ដោយសារល.ង់ទឹក នៅថ្ងៃព្រហស្បត្តិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២១ ។ ទន្ទឹមនឹងការស្លា.ប់នេះ ធ្វើឱ្យប្រិយមិត្តដែលធ្លាប់ជាអ្នកស្គាល់នាង និង អ្នកដែលធ្លាប់បានលែង Duet ជាមួយនាងនៅក្នុងបណ្ដាញសង្គម Tik Tok មានការសោកស្ដាយ និង អា.ណិ.ត.អា.សូរជាខ្លាំង ក៏បាននាំគ្នាផ្ញើសារចូលរួមរំ.លែ.កទុ.ក្ខ និង សង្ឃឹមថាកើតជាតិណាណាសូមកុំឱ្យអា.យុខ្លីដូចជាតិនេះ ។ ក្នុងនោះផងដែរយុវវ័យមួយចំនួនក៏បានបញ្ចេញមតិសោកស្ដាយ និង នឹកស្មានមិនដល់ផងដែរ ដោយសារទើបតែឃើញវីដេអូលក់លៀស លក់ពោត នៅក្នុងបណ្ដាញសង្គមថ្មីៗសោះ ​ពេលនេះបែរជាបា.ត់.ប.ង់.ជី.វិ.តបាត់ គិតទៅជីវិតមនុស្សយើងពិតជាមើលមិនឃើញពិតមែន ៕

Read More

ងការពិតហើយម្ចាស់បណ្តឹងដែលហ៊ានប្តឹង ឧកញា អ៊ាន សៀវមុី រហូតឈានទៅដល់មានដីកាបង្គាប់ឲ្យនាំខ្លួននោះគឺលោកស្រី ទ្រី ដាណា

មហាជនជាច្រើន ពិតជាមានមន្ទិលសង្ស័យយ៉ាងខ្លាំង ថាអ្នកណាទៅដែលហ៊ានចេញមុខតតាំងផ្លូវច្បាប់ជាមួយ ស្តេចជេររូប នេះ ព្រោះកន្លងមកគាត់ជេរគេឡើងផ្អើលសង្គម តែមិនដែលឃើញមានអ្នកណាហ៊ានក្អក ជាមួយគាត់ឡើយ តែទីបំផុតភាពអំណួត របស់គាត់ត្រូវបានកាច់បំបាក់ដោយច្បាប់ ដែលម្ចាស់បណ្តឹងគឺលោកស្រី ទ្រីដាណា ។ ដែលមហាជនគ្រប់គ្នាបានស្គាល់យ៉ាងច្បាស់ថា ជាស្ត្រីចិត្តធម៌ តែងតែមានវត្តមាន ចូលរួមរាល់កិច្ចការងារមនុស្សធម៌ផ្សេងៗ ជាក់ ស្តែងបើយោងតាមកាសង្កេតកន្លងមក បងប្អូនក៏បានជ្រាបដែរថា លោកស្រី ទ្រី ដាណា គាត់គឺជាស្ត្រីជើងខ្លាំងមួយរូបផ្នែកជំនួញតាម online ផងដែរ តែមិនដែលឃើញគាត់ជេរអ្នកណាដើម្បីយកល្បីខ្លួនឯងទាល់តែសោះ ផ្ទុុយទៅវិញ ឧកញា អ៊ាន សៀវមុី ក៏ជាអ្នករកសុីតាម online ដែរ តែគាត់និយម យកការជេរដើម្បីទាក់ទាញភាពល្បីល្បាញរបស់គាត់ ។ ពេលនេះមហាជនបានដាក់រហ័សនាមអោយគាត់ថា ជាស្តេចជេប្រចាំប្រទេស ទីបំផុតភ្លេចខ្លួនជេរចំលោកស្រី ទ្រី ដាណា គាត់ក៏នៅតែរក្សាភាពថ្លៃថ្នូរជានិច្ច គឺគាត់មិនជេរវិញទេ តែក៏មិនអោយរួចខ្លួនដែរ គឺគាត់បានជ្រើសរើសយកផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហាជានិច្ច ៕

Read More

លោកជំទាវ ហ៊ុន ស៊ីណាត បោះមួយឃ្លាធ្ងន់ៗ ក្រោយលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ទៅតុលាការម្សិលមិញ

លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី យល់ព្រមបង្ហាញខ្លួននៅតុលាការហើយកាលពីរសៀលថ្ងៃទី ២៩ មករា ២០២១ នេះដើម្បីផ្ដល់ចម្លើយក្រោមការស៊ើបសួរពីសំណាក់ចៅក្រម ក្នុងឋានៈជាជនជាប់ចោទ ។ លោកស្រីឧកញ៉ា អ៊ាន សៀវម៉ី បានរងបណ្ដឹង ពីបទ បរិហារកេរ្ដិ៍​ជា​សាធារណៈ​ និង ញុះញង់​ឲ្យ​មានការ​រើសអើង ​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ ហើយត្រូវបានតុលាការកោះហៅជាលើកទី ១ កាលពីថ្ងៃទី ២៤ ធ្នូ ២០២០ កន្លងទៅនេះ ។ ដោយសារកោះហៅជាលើកទី ២ លោកស្រីឧកញ៉ា មិនបង្ហាញខ្លួនទៀត ទើបនៅថ្ងៃទី ២៦ មករា ២០២១ កន្លងទៅនេះ សមត្ថកិច្ចជាច្រើននាក់ កំពុងចុះទៅនាំខ្លួនលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ទៅដល់ភូមិគ្រឹះផ្ទាល់តែម្ដង នៅ​ភូមិគោ​កចំបក់ សង្កាត់ចោមចៅ១ ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បីនាំ​ខ្លួន​ឲ្យ​ចូល​បំភ្លឺ ។ យ៉ាងណាមិញនៅថ្ងៃទី ២៩ មករា ២០២១ ក្រោយពីចៅក្រមបានធ្វើការស៊ើបសួរហើយ នៅថ្ងៃដដែលនោះលោកស្រីឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញ ។ ត្រលប់ទៅផ្ទះវិញ ដោយលទ្ធផលយ៉ាងណាគឺមិនទាន់ដឹងច្បាស់នៅឡើយ។ ក្នុងនោះដែរ ក្រោយឧកញ៉ាខាងលើចូលបំភ្លឺ អ្នកមីង ហ៊ុន ស៊ីណាត ក៏បានលើកឡើងថា សូមរាស្ត្រទាំងអស់ជួយតាមដានមេីលរឿងនេះផងប្រយ័ត្នមានអាវប្បធម៌អន្តរាគមន៍ឲ្យរួចពីការចោទរបស់តុលា-ការ ។

Read More

ក្រោយដឹងដំណឹងថា ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវតុលាការអោយត្រលប់ទៅផ្ទះវិញ ស្រាប់តែចែដាណា និង អ្នកមីង ស៊ីណា លើកឡើងបែបនេះថា….

ដូចប្រិយមិត្តបានជ្រាបមកហើយថា មន្ដ្រីនគរបាលយុត្តិធម៌ កម្លាំងការិយាល័យស៉ើបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានធ្វើការចុះឃាត់ខ្លួន ឧកញ៉ា អ៊ាន សៀវម៉ី នៅផ្ទះវីឡាមួយកន្លែង ក្នុងបូរីមូនថោន នៅភូមិគោកចំបក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ នេះ តែមិនបានឃើញឧកញ៉ា អ៊ាន សៀវម៉ី ឡើយ លុះដល់ពេលម្សិលមិញថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ឧកញ៉ា អ៊ាន សៀវម៉ី ក៏បានចូលខ្លួនមកបំភ្លឺតាម ដីកាកោះ របស់សាលាដំបូង រាជធានី ភ្នំពេញ ពាក់ព័ន្ធ ករណី បរិ.ហារកេរ្តិ៍ ជា សាធារណៈ ញុះញង់ ឲ្យ មានការ រើសអើង ដែល ប្រព្រឹត្ត ទៅ នៅ រាជធានី ភ្នំពេញ។ យ៉ាងណាក្រោយពីចូលទៅបំភ្លឺជាច្រើនម៉ោងមក ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានអនុញ្ញាតិអោយ ត្រលប់ទៅផ្ទះវិញ ដោយលទ្ធផលយ៉ាងណាគឺមិនទាន់ដឹងច្បាស់នៅឡើយ។ ក្នុងនោះដែរ ក្រោយឧកញ៉ាខាងលើចូលបំភ្លឺ អ្នកមីង ហ៊ុន ស៊ីណាត ក៏បានលើកឡើងថា សូមរាស្ត្រទាំងអស់ជួយតាមដានមេីលរឿងនេះផងប្រយ័ត្នមានអាវប្បធម៌អន្តរាគមន៍ឲ្យរួចពីការចោទរបស់តុលា-ការ ។ សារព័ត៌មានបានចោទជាសំណួរសួរថា តើលោកស្រីឧកញ៉ាអ៊ានសៀវម៉ី អាចរត់រួចពីសំណាញ់ផ្លូវច្បា-ប់ដែរឬទេ? ជាមួយគ្នានេះដែរ ចែ ទ្រីដាណា ក៏បានចែករំលែកបន្ត ហើយលើកឡើងថា រង់ចាំការសំរេចរបស់តុលា-ការទាំងអស់គ្នា៕

Read More

គួអោយអនិច្ចារ្យ រកឃើញស.ព.កម្មករ ២ នាក់ ស៊ូប្រ.ថុ.យជីវិតទៅជញ្ជូនទំនិញក្នុងឃ្លាំង

ពិតជារន្ធត់ណាស់ នៅព្រឹកថ្ងៃទី ២៩ មករា ២០២១ នេះ កម្លាំងសមត្ថកិច្ចបានរកឃើញសា.ក.ស.ពមនុស្សពី ២ នាក់ បាត់បង់ជីវិតទៅហើយ ក្នុងហេតុការណ៍ឆេះឃ្លាំងស្តុកទំនិញ នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលារំលងអធ្រាត្យឈានចូលថ្ងៃទី ២៩ មករា នេះ ។ តាមការបញ្ជាក់បឋម ស។ពទាំង ២ នាក់គឺជាកម្មករឃ្លាំងខាងលើ តស៊ូប្រ.ថុយជីវិតទៅជញ្ជូនឥវ៉ាន់ក្នុងឃ្លាំង ។ ខណៈនេះសមត្ថកិច្ចជំនាញកំពុងពិនិត្យមើលសា.ក.ស.ពជនរ.ងទាំង ២ ដោយមានឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការការរងនគរបាលរាជធានីភ្នំពេញនៅទីនោះផងដែរ ។ សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើលជាខ្លាំង នាវេលាម៉ោង១២៖៤៥នាទី រំលងអធ្រាត្រ បន្ទាប់ឮសំឡេងផ្ទុះចេញពីផ្ទាំងស្ដុកទំនិញខាងលើ ស្រាប់តែឃើញអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ចេញមកក្រៅតែម្ដង ។ ទំហំនៃការខូចខាតគឺទាំងស្រុង ចំពោះមូលហេតុប្រាកដនៃការឆាបឆេះ នៅមិនទាន់បានបញ្ជាក់ទេ ៕

Read More

ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង លោកជំទាវ ដេត ម៉ាលីណា ប្តេជ្ញាមិនត្រូវគ្នាវិញជាមួយ ឧកញ៉ា ឌួង ឆាយ ឡើយ

នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២១ ប៉ុន្មានម៉ោងមុននេះ លោកជំទាវ ដេត ម៉ាលីណា បានចេញមុខស្រាយមួយទាក់ទងជាមួយរឿងផ្ទាល់ខ្លួនជាមួយ លោក ឧកញ៉ា ឌួង ឆាយ នៅលើ ផេកហ្វេសប៊ុកផ្លូវការរបស់លោកជំទាវ ។ ក្នុងវីដេអូ​ Live ប្រមាណ ៣០នាទី នោះ លោកជំទាវ បានអះអាងដាច់ខាតថា មិនអាចត្រូវគ្នាជាមួយលោក ឧកញ៉ា ឌួង ឆាយ បានឡើយ ដោយសារតែ លោកជំទាវ បានធ្វើការសម្រេចចិត្ត និង មានហេតុផលច្បាស់លាស់របស់លោកជំទាវផ្ទាល់ ហើយក៏សុំឱ្យបងប្អូនឈប់បន្តរំលឹកពីបញ្ហានេះបន្តទៀត ដោយបន្ថែមទៀតថា អស់ចិត្តស្រលាញ់គឺវាចប់។ គួរបញ្ជាក់ផងដែរ លោកជំទាវ ដេត ម៉ាលីណា​ បានព្រមព្រៀងលែងលះជាមួយឧកញ៉ា ឌួង ឆាយ កាលថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០។ ដោយឡែក ការលែងលះ និង ការបែកបាក់គ្នារវាង លោកជំទាវ និង ឧកញ៉ា ឌួង ឆាយ បានធ្វើឱ្យមហាជនសឹងតែមិនជឿ និង មានការងឿងឆ្ងល់ជាខ្លាំង ដោយសារតែ ឃើញថា អតីតគូរស្វាមីភរិយាទាំងពីរមានភាពល្អូកល្អើនផ្អែមល្ហែមនឹងគ្នាខ្លាំងមែនទែន ទាំងពីរការបង្ហាញនៅលើបណ្តាញសង្គមជាដើម។

Read More

កាន់តែគួរឲ្យអាណិតណាស់! ពេលនេះ លៀង ចាន់ឡា ធ្លាក់ខ្លួនច្រៀងលក់ផ្លែឈើ ឡាយតាមហ្វេសប៊ុក (មានវីដេអូ)

កញ្ញា លៀង ចាន់ឡា ដែលពុកម៉ែ បងប្អូន បានស្គាល់កេរ្តិ៍ឈ្មោះ និងសមត្ថភាពរបស់នាងតាមរយ:ការប្រកួតក្នុងកម្មវិធីចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia កន្លងទៅផងដែរនោះ កាលពីពេលថ្មីៗនេះ ព័ត៌មានដែលកញ្ញា ធ្លាក់ខ្លួន ពុំសូវមានការងារធ្វើ ព្រមទាំងជួបប្រទះទៅ និងកង្វះខាតខាងផ្នែកជីវភាពនោះ ត្រូវបានចែកចាយពាសពេញបណ្តាញសង្គមតែម្តង។ យ៉ាងណាមិញកាលពីពេលថ្មីៗ នេះយោងតាមគេហទំព័រផ្លូវការមួយរបស់ MD Production បានធ្វើការឡាយផ្ទាល់នៅវីដេអូរបស់ កញ្ញាលៀង ចាន់ឡា ដែលកំពុងតែធ្វើការច្រៀងលក់ផលិតផលមើលទៅពិតជា គួរឲ្យអាណិតជាពន់ពេក ដែលនាងធ្លាប់តែមានភាពល្បីល្បាញ និងមានការគាំទ្រកាលពីពេលមុន តែឥលូវនេះបានធ្លាក់ខ្លូនមកច្រៀងលក់ផ្លែឈើទៅវិញ តាមហ្វេសប៊ុកទៅវិញ។

Read More