គួរឲ្យអាសូរណាស់ លោកយាយកម្សត់គ្មានផ្ទះសម្បែង តស៊ូលក់បបរចិញ្ចឹមចៅ ពេលនេះត្រូវម៉ូតូបុកលាចាកលោកហើយ

លោកយាយវ័យចំណាស់ម្នាក់ ដែលខិតខំតស៊ូលក់នំ លក់បបរ ដើម្បីទទួលបានប្រាក់កម្រៃទុកសម្រាប់ជួយកូនចៅ និងមួយចំណែកទៀតទុកសម្រាប់ទិញថ្នាំព្យាបាលជម្ងឺចាស់ជរាប្រចាំកាយរបស់គាត់ តែថ្មីៗនេះលោកយាយ កំពុងតែពិបាកចិត្តរកកន្លែងលក់បបរចិញ្ចិមជីវិតមិនបានហើយ បែរជាអកុសលមកត្រូវម៉ូតូបុកពេញមួយទំហឹងទៀត ។ បើតាមរយៈគណនីហ្វេសប៊ុកមួយឈ្មោះ Srey A Nong បានបង្ហោះសារមួយកាលពីថ្ងៃទី២៤ វិច្ឆិកា ថា យាយអើយយាយ ចាស់ហើយក្រទៀតខំលក់នំលក់បបរ ដើម្បីបានលុយខ្លះទុកសម្រាប់ទិញថ្នាំ និងជួយកូនចៅខ្លះៗ។ កំពុងតែពិបាកចិត្តរកកន្លែងលក់បបរមិនបាន ឥឡូវនេះមកត្រូវម៉ូតូបុកពេញមួយទំហឹងទៀត។ យាយឈឺស្រវាចាប់ដៃខ្ញុំ ចៅអើយជួយយាយផងយាយឈឺខ្លាំងណាស់។ សូមទេវតាតាមជួយថែរក្សាយាយផង។ ស្រាប់តែមកដល់ថ្ងៃនេះ ស្រាប់តែគណនីហ្វេសប៊ុកដដែលបានឱ្យដឹងថាលោកយាយបានស្លាប់ហើយ ។ តាមសារនោះបានរៀបរាប់ថា៖ 25.11.2020 បងប្អូនអើយយាយគាត់បានស្លាប់បាត់បង់ជីវិតហើយគាត់ទ្រាំនិងការឈឺចាប់មិនបានខ្ញុំសូមអោយលោកយាយបានទៅកាន់សុគតិភព កើតជាតិក្រោយសូមអោយលោកយាយកើតម

Read More