មួយករណីទៀតហើយ ពលរដ្ឋខ្មែរនៅកូរ៉េ មានជំងឺ គ្មានថវិកា មានតែ …

ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ដែលកំពុងរស់នៅសាធារណៈរដ្ឋកូរ៉េ គាត់មានជំងឺផ្ទាល់ខ្លួនឈឺធ្ងន់ចំពោះបងប្អូនបានស្គាល់គាត់ក្ដីមិនបានស្គាល់គាត់ក្ដីសូមមេត្ដាជួយបងស្រីម្នាក់បន្តិចៗ តាមដែលបងប្អូនអាចជួយគាត់ទៅបាន គាត់លូវកំពុងនៅក្នុងបន្ទប់ ព្យាបាលសង្គ្រោះបន្ទាន់ ដំណាក់កាលចុងក្រោយ គាត់ត្រូវការលុយព្យាបាន អត់លុយ ពេទ្យមិនព្រមមើល ដោយសាអត់លុយព្យាបាល ដូច្នេះហើយ មេត្ដាជួយគាត់ផងសូមបងប្អូនជួយគាត់ផងគាត់កំពុងដេកព្យាបាលនៅពេទ្យនៅខាងក្រោមលេខកុង របស់គាត់ផ្ទាល់ ជួយសែបន្ដផងខ្ញុំសូមអរគុណបងប្អូនទុកជា សូមអរគុណ។

Read More

រំភើបក្រៃលេង! ទីបំផុត កែវ សុខផេង បានជួបក្មេងប្រុសម្នាក់ ដែលខ្លួនមិនបានចាប់ដៃនៅពេលប្រកួត ហើយបានធ្វើរឿងមួយនេះទៀត…

កាលពីថ្ងៃទី១៧ ខែវិច្ឆិកា រំលងទៅនេះកីឡាករ កែវ សុខផេង បានបង្ហោះសារមួយនៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដើម្បីប្រកាសស្វែងរកក្មេងប្រុសម្នាក់ជាអ្នករើសបាល់ម្នាក់ ក្នុងបំណងដើម្បីជូនជាកាដូលើកទឹកចិត្ត។ ដោយសារតែក្មេងប្រុសរូបនោះ បានលើកដៃចង់ចាប់ដៃជាមួយលោក ប៉ុន្តែប្រហែលជារវល់អបអរសាទរនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីខ្លាំងពេក ក៏ភ្លេចមិនបានចាប់ដៃ និងទំនងមិនបានឃើញក្មេងប្រុសរូបនោះ។ បន្ទាប់ពីប្រកាសស្វែងរកក្មេងប្រុសរូបនោះមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែកីឡាកររូបនេះក៏បានស្គាល់អត្តសញ្ញាណក្មេងប្រុសរូបនេះតាមរយៈ ពូឈីវ។ ដោយក្មេងប្រុសរូបនោះមានឈ្មោះ ហ៊ល ពេជ្រពន្លឺ ជាអ្នករស់នៅម្តុំព្រែកឯង។ នៅមុននេះបន្តិច ខ្សែប្រយុទ្ធឆ្នើម កែវ សុខផេង ក៏បានញ្ជើញទៅជួបប្អូនប្រុស ពេជ្រពន្លឺ ដល់គេហដ្ឋានផ្ទាល់តែម្តង ថែមទាំងជូនកាដូលើកទឹកចិត្តដល់ក្មេងប្រុសរូបនេះថែមទៀតផង រួមទាំងបង្ហោះរូបជាច្រើនសន្លឹកព្រមទាំងសារយ៉ាងដូច្នេះ ថា «ថ្ងៃនេះខ្ញុំបានមកជួបប្អូនប្រុសពន្លឺហើយ ដោយគ្រួសាររបស់ប្អូនបានទទួលយ៉ាងកក់ក្តៅ ហើយយើងក៏បានសួរសុខទុក្ខ និងជជែកគ្នាដោយស្និទ្ធស្នាល។ ជាមួយគ្នានេះ ខ្ញុំក៏បានជូននូវសំភារសិក្សាមួយចំនួនព្រមទាំងឯកសណ្ឋានវិសាខា កាបូបស្ពាយផង និងសៀវភៅប៊ិចខ្លះៗផងដើម្បីជាអនុស្សាវរីយ៍ចំពោះប្អូន។ អ្វីដែលខ្ញុំសំខាន់មួយទៀតនោះគឺអ្នកមីងជាម្តាយរបស់ពន្លឺនិងក្រុមគ្រួសាររបស់គាត់មានភាពរាក់ទាក់ដោយទឹកចិត្តស្រលាញ់រាប់អានបំផុត និងបានវេចខ្ចប់ភេសជ្ជៈ បន្លែ ផ្លែឈើជាច្រើនមុខដែលអ្នកមីងធ្វើ និងដាំដុះដោយផ្ទាល់ដៃសម្រាប់គ្រួសារខ្ញុំថែមទៀត។ ខ្ញុំ សូមជូនពរអ្នកមីង និងក្រុមគ្រួសារប្រកបដោយសុខភាពល្អ រកទទួលមានបាន និងមានសុភមង្គលជានិច្ច ។» បន្ទាប់ពីកីឡាកររូបនេះបង្ហោះរូបភាពរួមទាំងសាររួចមក ភ្លាមៗនោះក៏ឃើញមានអ្នកគាំទ្រ និងមហាជនជាច្រើននាំគ្នាខមិនកោតសរសើរពីទឹកចិត្តកីឡាកររូបនេះយ៉ាងច្រើនមិនដាច់ពីមាត់តែម្តង។ សូមរំឮកផងដែរថា កាលពីថ្ងៃទី០៧ ខែវិច្ឆិកា កន្លងទៅនេះ គឺជាវគ្គប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៤ (ថ្នាក់ជាតិ) ឆ្នាំ២០២០ រវាងក្រុមណាហ្គាវើល និងក្រុមវិសាខ ដែលការប្រកួតនេះមានទីតាំងនៅឯពហុកីឡាដ្ឋានជាតិ។ ក្នុងការប្រកួតនេះក្រុមវិសាខា បានគ្រងជើងឯកដោយយកឈ្នះក្រុមណាហ្គាក្នុងលទ្ធផល ២-០។ ក្នុងនោះ ១ គ្រាប់គឺជាការស៊ុតបញ្ចូលទីដោយកីឡាករ ឆេង ម៉េង។ រីឯ ១ គ្រាប់ទៀតគឺជាស៊ុតបញ្ចូលដោយកីឡាករ កែវ សុផេង ផ្ទាល់តែម្តង៕

Read More

អាណិតខ្លាំងណាស់ ស្រីនីត និយាយទាំងទឹកភ្នែកថា ពងទា ១ គ្រាប់ ចែកគ្នាហូប ៧ នាក់

ក្រោយពីមានការចាប់អារម្មណ៍ និង ចែកចាយរូបថតរបស់នាងតូច ស្រីនីត ដែលមានស្រុកកំណើតនៅខេត្តមណ្ឌលគីរី យ៉ាងច្រើនព្រោងព្រាតលើបណ្ដាញសង្គម មានបណ្ដាសិល្បក ផលិតករមួយចំនួន បានស្វែងរកលេខទំនាក់ទំនងប្អូនស្រីដើម្បីផ្ដល់ឱកាសថតភាពយន្ត និង ចូលរួមកម្មវិធីទូរទស្សន៍នានាផងដែរ ។ ជាក់ស្តែង កាលពីពេលកន្លងមក តារាកំប្លែងនាយ ពាក់មី ក៏ធ្លាប់បានប្រកាសតាមរយៈបណ្តាញហ្វេសប៊ុក ចង់បានរូបប្អូនស្រីមកថតកុនទៀតផង ។ យ៉ាងណាមិញ ស្រាប់តែនៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ មហានជនអ្នកគាំទ្រមានក្តីរំភើបយ៉ាងខ្លាំង ក្រោយគេបានឃើញវត្តមានរបស់ប្អូនស្រីនីត ដែលស្កាត់ពីខេត្តមណ្ឌលគិរី បានចូលរួមថតកម្មវិធី តូចខ្លឹមខ្លាំង របស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន ។ ក្នុងនោះ បើតាមការបង្ហោះរបស់ សុភ័ក្ត្រ កុសាម៉ា ដែលជាពិធីការិនី ក្នុងកម្មវិធីនោះ ក្រោយបានជួបប្អូនស្រីនីត បានលើកឡើងថា គាត់ស្អាត គាត់តស៊ូ គាត់ជាកូនបងទោះលំបាកហត់ក៏គាត់សប្បាយចិត្ត បាយជាមួយពងទា១គ្រាប់ហូប៧នាក់ក៏គាត់ថាមានសេចក្តីសុខ និយាយទៅយំពេញស្ទូឌីយោភីអិនអិន ៕

Read More

គោរពតាមការសន្យា ពេលនេះ ពែកមី បាននាំ ស្រីនីតមកដល់ហេីយ​ផ្ទះហេីយ ហើយរឿងដែលធ្វើមុនគេ គឺ …

កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ស្របពេលដែលក្មេងស្រីម្នាក់នៅក្នុងខេត្តមណ្ឌលគីរី បានទម្លាយនូវបំណងប្រាថ្នារបស់ខ្លួន ដោយចង់ក្លាយទៅជាគ្រូបង្រៀន និងជាតារាល្បីប្រចាំប្រទេសផងដែរ។ ដោយសារតែគួបផ្សំនឹងរូបសម្បត្តិស្រស់សោភាផងនោះ ក្មេងរូបនេះត្រូវបានមហាជនជាច្រើនបានជូនពរឲ្យនាងបានសម្រេចក្តីបំណង បូករួមនឹងការចាប់អារម្មណ៍ស៊ែរព្រោងព្រាត ពេញបណ្តាញសង្គមតែម្តង។ មិនបានប៉ុន្មានផង វីដេអូមួយបានផ្ទុះសារជាថ្មី ខណៈពេលដែលក្មេងសម្បុលខ្មៅស្រអែមរូបនេះ បានបញ្ចេញនូវសមត្ថភាពបានច្រៀងនៅក្នុងបទចម្រៀងមួយបទ ដែលស្តាប់ទៅពិតជាពីរោះគួរឲ្យចង់ស្តាប់តែម្តង។ បន្ទាប់ពីបានស្តាប់ប្អូនស្រីបានច្រៀងរួច មហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលនៅក្មេងសោះមានបំណងប្រាថ្នាធំ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែសមត្ថភាពវិញក៏មិនណយ អាចច្រៀងលើកដាក់សម្លេងបានយ៉ាងល្អ សាកសមជាតារានាពេលអនាគតតែម្តង៕ ដោយឡែក អំបាញ់នេះផងដែរ យោងតាមកំពូលតារាកំប្លែង នាយ ពែកមី បានប្រកាសថា មានបងប្ពូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់​ ខ្ញុំចង់ហៅគាត់ថត ។ ស្រីនីតមកដល់ហេីយ​ផ្ទះខ្ញុំហេីយ យប់នេះគេងជាមួយកូនស្រីខ្ញុំ​ នាងមិនសូវមានខោអាវល្អរស្លៀកទេ​ គាត់ចង់រៀននៅភ្នំពេញ​ បងប្អូនណាស្រលាញ់អាណិតស្រីនីត​ ចង់ជួយនាង​ ខលមកខ្ញុំបាន​ 015300007

Read More

ក្រោយសន្លប់គេងពេទ្យ ៧ យប់ ៧ ថ្ងៃ អ្នកនាង ទ្រី សុផានិត ប្រាប់ពីស្ថានភាពជំងឺហើយ

គិតចាប់ពីថ្ងៃទី ១៣ ខែវិច្ឆិកា ២០២០ ថ្ងៃដែលអ្នកនាងទ្រី សុផានិត ដួលសន្លប់មុខតុលាការដំបូងរាជធានីភ្នំពេញ រហូតមកដល់ថ្ងៃទី ២០ វិច្ឆិកា ២០២០ នេះគឺមានរយៈពេល ៧ ថ្ងៃហើយ ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ យ៉ាងណាក្ដីរហូតមកដល់ពេលនេះដែរមិនទាន់មានការបញ្ជាក់ទេថា អ្នកនាងទ្រី សុផានិត មានជំងឺអ្វីឱ្យពិតប្រាកដនោះ ។ អ្នកនាងបានបង្ហាញពីស្ថានភាពសុខភាពយ៉ាងដូច្នេះថា នាងខ្ញុំទ្រីសុផានិត គិតមកត្រឹមថ្ងៃទី20ខែ11នេះនាងខ្ញុំបានធូស្បើយខ្លះៗហើយ!សូមអគុណពុកម៉ែបងប្អូននិងមិត្តភត្តទាំងអស់ដែលបានមកសួរសុខទុក្ខនាងខ្ញុំដល់មន្ទីពេទ្យ និងពុកម៉ែបងប្អូនខ្លះទៀតដែលជូនពរនិងសុខទុក្ខនាងខ្ញុំតាមកាខំមិន សូមជួបតែសេចក្ដីសុខគ្រប់ៗគ្នា ។  

Read More

ស្ទើរតែមិនឲ្យជឿសោះ ប្អូនស្រី លា ទៅ ទាំងវ័យក្មេងបែបនេះសោះ ដោយសារតែ…

យោងតាមគណនី Nha Sky គាត់បានបង្ហោះសារយ៉ាងក្រៀ​​ មក្រំ លើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនទាំងទឹកភ្នែកថា“លឿនពេកហើយ Chea Kim Mey មិចក៏ហែងដាច់ចិត្តម្លេះសូម្បីតែពាក្យលាមួយម៉ាត់ក៏គ្មាន បើមានជាតិក្រោយកុំឲ្យដូចជាតិនេះទៀត ទៅឪ្យបានសុខណាសម្លា ញ់ មិត្តភក្តិយើងគ្មាននាក់ណាទទួលយកវាបានទេយើងស្មានមិនដល់ទេចាំឯងក្នុងចិត្តគ្នាជានិច្ចលារហូតហើយបងប្អូនល្អ”។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយទទួលដំណឹងដ៏ក្រៀ.មក្រំមួយនេះបានធ្វើឲ្យសមហាជិកក្រុមគ្រួសារសាច់ញាតិបងប្អូននិងមិត្តភក្តិពិតជាការសោ កស្ដា.យនិងអាណិតខ្លាំ.ងណាស់ពិតជាមិនគួរឲ្យជឿនោះទេ។សូមឲ្យវិញ្ញាណក្ខន្ធម៉ីទៅកាន់សុគ តិភពផងចុះ។បើយោងតាមការខមិនម្ចាស់គណនីហ្វេសប៊ុកខាងលើ​បានប្រាប់ថាគាត់ជួបគ្រោះថ្នា.ក់ចរាច.រណ៍ ទើបបណ្តា.លឲ្យបា.ត់ប.ង់ជីវិត៕

Read More

ពិសេសណាស់ អ្នកនាង ទ្រី ដាណា រួមចំណែកឧបត្ថម្ភថវិកា រហូតដល់ ផ្តល់ដល់សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍

អ្នកនាង ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា អំបាញ់មិញនេះ អ្នកស្រីក៏៏បានបង្ហោះប្រកាសថា៖ ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃនេះនាងខ្ញុំ និងស្វាមី បានរួមចំណែកឧបត្ថម្ភថវិកា 10 000$ ដល់សមាគមសហភាពយន្តនៃកម្ពុជា ដើម្បីផលិតរឿងខ្លីអប់រំពីគ្រោះថ្នាក់ចរាចរណ៍😊 សង្ឃឹមថា ការរួមចំណែកតិចតួចនេះ អាចមានប្រយោជន៍ដល់សង្គម និងកាត់បន្ថយគ្រោះថ្នាក់ដែលកើតមានឡើងរៀងរាល់ថ្ងៃ ☺️☺️ សូមបងប្អូន ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា

Read More

អ្នកនាង ខ្ញុង ហ៊ានសារភាពដោយស្មោះថា ធ្លាប់ចង់បានតារាជើងចាស់ ទេព រិន្ទដារ៉ូ ធ្វើប្ដី

តារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពលោក ទេព រិន្ទដារ៉ូ ហើយក្នុងនោះ គេក៏ជឿទៀតថា ប្រិយមិត្តក៏ធ្លាប់បានទស្សនាការសម្ដែងដ៏ប៉ិនប្រសប់របស់លោកជាក់ជាមិនខាន ។ ទេព រិន្ទដារ៉ូ ជាតួកុនដែលល្បីល្បាញខ្លាំងណាស់ ព្រោះលោកមិនត្រឹមតែមានទេពកោសល្យសម្ដែងល្អឥតទាស់ទេ ចំណែកឯរូបរាងក៏ស្រស់សង្ហាដាច់គេ ធ្វើឱ្យអ្នកគាំទ្រនារីៗទាំងចាស់ទាំងក្មេងបាក់ចិត្តស្រឡាញ់ដកចិត្តមិនរួចដែរកាលពីជំទាន់នោះ ។ មិនដល់រូបរាងសង្ហាមានស្រីៗចោមរោមស្រឡាញ់ ថ្មីៗនេះ តារាកំប្លែង នាងខ្ញុង ស្រាប់តែសារភាពច្បាស់ៗឥតលាក់លៀមតាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា កាលពីក្មេងនាងធ្លាប់គិតចង់បាន ទេព រិន្ទដារ៉ូ ធ្វើជាប្ដី ។ ខ្ញុង បានបង្ហោះរូបថតតារាជើងចាស់ពីររូបដែលជា Idol ក្នុងចិត្តខ្លួនគឺ អ្នកនាង អម្ពរ ទេវី និង លោក ទេព រិន្ទដារ៉ូ ព្រមទាំងឆ្លៀតសារភាពធ្លាប់ចង់បានតារាប្រុសខាងលើជាប្ដីថា តារាក្នុងដួងចិត្ត ស្រឡាញ់ណាស់មិនដែលប្រែប្រួលចិត្តរហូតដល់ពេលនេះ កាលនៅក្មេងធ្លាប់គិតចង់បានពូ ទេព រិន្ទដារ៉ូ ធ្វើប្ដីហាសហា និយាយមែនតើកាលនៅអាយុ ១០ ឆ្នាំស្រឡាញ់ពូខ្លាំងណាស់ ទីបំផុតបានថតកុនជាមួយពូ ៕

Read More

នៅចាំបានទេ ផ្ទះ១ខ្នង ដែលឆេះខ្ទេចដោយសារស្នាដៃ ក្មេងអាយុ៣ឆ្នាំ សាងសង់ឡើងវិញ ស្អាតហើយធំជាងមុន

នៅចាំអត់? កាលពី១ខែមុន នៅក្នុងភូមិត្រពាំងថ្ម ឃុំឃុនរាម រឿងដ៏គួរឱ្យអកុសលមួយនេះបានកើតទៅលើក្រុមគ្រួសារក្រីក្រមួយ ដោយផ្ទះមួយខ្នង ត្រូវបានដុតឆេះដោយចៃដន្យ ដោយក្មេងប្រុសអាយុ៣ឆ្នាំម្នាក់។ ប៉ុន្តែឥលូវនេះ គ្រួសារក្រីក្រ១នេះ បានទទួលផ្ទះថ្មី ដែលផ្ទះនោះធំ ហើយស្អាតទៀត។ ផ្ទះថ្មី ធំ និងរឹងមាំជាងមុនមួយខ្នងនេះ អាចលេចចេញជារូបរាងទៅបាន ដោយសារតែមានការជួយជ្រោមជ្រែងចូលរួមឧបត្ថម្ភពីសំណាក់សប្បុរសជនជាស្ត្រីមួយក្រុម ដែលបានមើលឃើញពីហេតុការណ៍ដ៏គួរឱ្យអាណិតអាសូរមួយនេះ ហើយបានរៃអង្គាសជាថវិការួមគ្នា និងបានទំនាក់ទំនងដោយផ្ទាល់មកកាន់ទំព័រហ្វេសបុករបស់លោកអភិបាលស្រុកបន្ទាយស្រី ព្រមទាំងបានផ្ញើរថវិកាទាំងនោះ ដើម្បីជួយឱ្យក្រុមគ្រួសារទីទ័លក្រីក្រមួយនេះអាចមានជម្រករស់នៅសមរម្យនឹងគេឡើងវិញ។ រឭកកាលពី១ខែមុន ក្មេងប្រុសអាយុ៣ឆ្នាំ រើសកណ្តបស្បូវដែលបាក់ធ្លាក់ពីលើដំបូលយកមកដុតលេង ដែលបណ្តាលឱ្យភ្លើងឆេះផ្ទះ ដែលជាហេតុធ្វើអោយគ្រួសារទាំងមូលត្រូវជួបការលំបាក បាត់បង់ទីជម្រកហាលភ្លៀងហាលខ្យល់ទាំងកណ្តាលរដូវវស្សា ដោយសារតែការធ្វេសប្រហែសត្រឹមតែមួយប៉ប្រិចភ្នែក។

Read More

ចេញពីហូបស្រាក្រឡុក យុវជន២នាក់ បាត់វង់ជីវិត បន្ទាប់ពីជិះម៉ូតូលឿនទៅបុករថយន្ត ដែលចតចោលពីក្រោយ

ក្រោយចេញពីផឹកស្រាក្រឡុក យុវជន ២នាក់ ដាច់ក និងបែកខួរ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីជិះម៉ូតូលឿនទៅបុករថយន្ត ដែលចតស្ងៀមពីក្រោយ កាលពីម៉ោងជាង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នៅខាងក្រោយពេទ្យឯករាជ្យ១ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងក្នុងភូមិចោមចៅ១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះដល់ជីវិតឈ្មោះ ហោល ថេង អាយុ២១ឆ្នាំ មុខរបរធ្វើការនៅសិប្បកម្មទឹកកក នៅភូមិទួលពង្រ សង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៏សែនជ័យមានស្រុកកំណើតនៅស្រុកកំពង់ត្រាច ខេត្តកំពតនិងឈ្មោះ ផេង អាយុ២២ឆ្នាំ មុខរបរធ្វើកានៅសិប្បកម្មទឹកកកស្នាក់នៅកន្លែងធ្វើការជាមួយគ្នាមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ។ចំណែកអ្នករបួសឈ្មោះ រ៉ូ អាយុ២២ឆ្នាំ មុខរបរនិងស្នាក់នៅជាមួយគ្នាដូចជនរងគ្រោះខាងលើជាអ្នកជិះពីក្រោយ។អ្នកទាំង៣បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខតាកែវ1C.3687ជិះឌុបគ្នា៣នាក់។ ចំណែកខាងរថយន្តមិនត្រូវបានស្គាល់ឈ្មោះទេ។ រថយន្ត ប្រភេទសណ្តោងរ៉ឺម៉ក ខាងក្បាល មានពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ3A.1534 និងខាងក្រោយពណ៌សលាយក្រហម ពាក់ផ្លាក លេខព្រះសីហនុ4A.3896។ នារីម្នាក់បានឲ្យដឹងថា ពួកគាត់បានជួបជុំគ្នាផឹកស៊ីស្រាក្រឡុកនៅផ្លូវវ៉េងស្រេងរួចរាល់ហើយក៏ បានខ្ចីម៉ូតូមិត្តភក្កិដឹកគ្នាទៅកន្លែងស្នាក់នៅ ដោយសារតែភាពស្រវឹងហើយបើកលឿនបានទៅបុករថយន្តហ៊ីយ៉ាន់ដាយពីក្រោយដែលកំពុងតែចតស្ងៀម។ ចំណែកអ្នកបើកឡានដេកលក់ក្នុងរថយន្ត។សមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅចរាចរណ៏ក្រុង រង់ចាំដោះស្រាយគ្នានៅពេលក្រោយ។ អ្នកបើកបរត្រូវបានឃាត់ខ្លួន៕

Read More