មិនសរសើរមិនបាន ប៉ុន្មានខែនេះ ស៊ីន យូប៊ីន បរិច្ចាគប្រាក់ជាង ២ ម៉ឺនដុល្លារ ដល់កម្ពុជា

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ស៊ីន យូប៊ីន ដែលជាតារាសម្តែងដ៏មានប្រជាប្រិយភាពម្នាក់ប្រចាំប្រទេសកម្ពុជា ដោយមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនិង មានចរិតរួសរាយប៉ុណ្ណោះទេ។ ជាក់ស្តែងតែតារាសម្តែស្រីវ័យក្មេងរូបនេះ ក៏ជាតារាខ្មែរមួយរូបដែលតែងតែបង្ហាញចិត្តសប្បុរសធម៌ចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនជួយសង្គមជាតិ តាមរយៈសកម្មភាពជាច្រើនមកហើយកាលពីកន្លងទៅនេះ ។ យ៉ាងណាមិញនេះបើយោងតាមប្រភពហ្វេសប៊ុក មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងកាលពីថ្ងៃទី ១១ ខែវិច្ចិកាឆ្នាំ២០២០ កន្លងទៅនេះថា តារាសម្តែង ស៊ីន យូប៊ីន បានចូលរួមបរិច្ចាគថវិកាចំនួន ៨០០០ ដុល្លារអាមេរិក ដែលគិតជាប្រាក់រៀលគឺមានប្រមាណជា ៣២ ០០០ ០០០ រៀល ។ ទឹកប្រាក់ដែលតារាសម្តែងស្រីរូបស្រស់នេះបានចូលរួមនោះ គឺការកាត់កម្រៃពីការលក់តែគជ់របស់នាង ដើម្បីរួមគ្នារក្សានិរន្តភាពនៃកិច្ចដំណើការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅព្រះរាជាណាចក្រកម្ពុជា និង ក្នុងគោលដៅរួមតែមួយ គឺសង្គ្រោះ និង លើកកម្ពស់សុខុមាលភាពកុមារនៅកម្ពុជា ៕

Read More

កើតអីទៀតហើយ Love Riya និងប្រូ ទាស់គ្នាផ្អើលពេញផ្ទះ ទ្រាំមិនបានខាងប្រុសដៀលកប់មាត់ទៅវិញថា….(មានវិដេអូ)

បើនិយាយដល់អ្នកមេម៉ាយចាយរាងLove Riya និងបុរសពោះម៉ាយ លោកដែន សូនី ប្រិយមិត្តតែងតែឃើញនៅលើបណ្តាញសង្គមជាហូរហែលមកហើយ មិនថារឿងនេះរឿងនោះទេ។ ដោយឡែកកាលពីថ្មីៗនេះអ្នកនាង ទើបតែទិញឡានថ្មីអោយ ទៅប្រូសូនី ទៀតផងទុកជាការដូ ជាពិសេសបានដើរលេងច្រើនកន្លែងទៀតផង។ ប៉ុន្តែអ្វីដែលមានការភ្ញាក់ផ្អើលខ្លំាងនោះនៅមុននេះបន្តិច អ្នកនាង Love Riya ទាស់គ្នាបែកផ្សែង លេងសុទ្ធតែពាក្យពិបាកស្តាប់នៅមុខLive តែម្តង៕ តោះកុំអោយខាតពេលយូរប្រិយមិត្តចង់ដឹងសាច់រឿង

Read More

ទីបំផុតឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានទៅជួបផ្ទាល់នឹងប្អូនស្រី យ៉ុង ស្រីនីត ថែមទាំងបានផ្តល់ដី ផ្តល់ផ្ទះ និងសំភារៈជាច្រើនទៀតដូចជា….

សម្រស់បែបធម្មជាតិ១០០ភាគរយ ឬអាចហៅបានថាពេជ្រមិនទាន់ឆ្នៃ របស់ក្មេងស្រីរស់នៅក្នុងខេត្តមណ្ឌលគីរី កំពុងតែទទួលបានការចាប់អារម្មណ៍ខ្ពស់ ក្រោយពីលេងធ្លា យនៅរូបថត និងវីដេអូដែលប្អូនស្រីបានបកស្រាយចម្រៀង ហើយក្រោយមកក៏មានមហាជនចាប់អារម្មណ៍ អាណិតដែលឃើញប្អូនស្រីមានជីវភាពលំបាក និងចង់ជួយអោយបានធ្វើនេះធ្វើនោះនឹងគេផងដែរ។ ដោយលែកនៅមុននេះបន្តិច យោងតាមហ្វេសបុកផេចរបស់ឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានបញ្ជាក់អំពីការជួយយកទុក្ខដាក់របស់ឧកញ៉ាចិត្តចំពោះក្មេងស្រីខាងលើ ដោយឧកញ៉ាចិត្តធ៌មស្រី ចាន់ថន បានរៀបរាប់ថា: ខេត្ត មណ្ឌលគីរី 🌲 បអូនស្រីពិតជាឆ្លាតណាស់ហើយនឹងឈ្លាសវៃ ខ្ញុំពិតជាសប្បាយរីករាយដែលបានស្កាត់មកមើលជីវភាពរស់របស់គ្រួសារប្អូនស្រី❤️🇰🇭 ខ្ញុំបាទ បានចុះមកដល់ផ្ទះរបស់ប្អូនស្រី យ៉ុង ស្រីនីត ដែលកំពុងជួបការលំបាក និងមានជីវភាពខ្វះខាតច្រើន ដោយសព្វថ្ងៃគាត់ក៏មិនទីលំនៅច្បាស់លាស់ នឹងមានបងប្អូនបង្កើតដល់៦នាក់ហើយក្នុងនោះដែរប្អូនស្រីក៏មានបំណងប្រាថ្នា២យ៉ាងដែលខ្ញុំបានសួរទី១-ចង់អោយគ្រួសារមានផ្ទះផ្ទាល់ខ្លួន ហើយឪពុកមានការងារធ្វើ ទី២- នៅពេលអនាគតប្អូនស្រីចង់ធ្វើជា គ្រូបង្រៀន និងជាអ្នកចំរៀង..ដោយឃើញពីការលំបាករបស់ប្អូនស្រី ក៏ដូចជាបំពេញបំណងប្រាថ្នារបស់ប្អូនស្រី ខ្ញុំបាទ សម្រេចចិត្តថានឹងផ្តល់ដី ហើយជួយសាងសង់ផ្ទះថ្មី១ខ្នង, កង់ ចំនួន ០២គ្រឿង សម្ភារៈប្រើប្រាស់ និងថវិការមួយចំនួន ជូនប្អូនស្រី.. ថែមទាំងផ្តល់ការងារអោយឪពុករបស់ប្អូនស្រី មានការងារធ្វើ និងមើលថែដល់ក្រុមគ្រួសាររបស់ប្អូនស្រីដើម្បីមានអនាគតភ្លឺស្វាងទៅមុខទៀត..។ 🥰អវីដែលសប្បាយចិត្តខ្លាំងបំផុតនោះគឺបានកង់ថ្មីមួយនេះ🥰🇰🇭៕

Read More

ពិតជាសាហាវព្រៃផ្សៃ.! ក្មេងស្រីតូចៗ២នាក់បងប្អូនបង្កើត ត្រូវឪពុកចុងចាប់រំលោភជាបន្តបន្ទាប់ រយៈពេល៤ឆ្នាំ!

(ព្រះវិហារ)៖ យោងតាមកាចុះផ្សាយរបស់ KPS កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកសង្គមថ្មី ចាប់ឃាត់ខ្លួន ជនសង្ស័យជាឪពុកចុងតិរច្ឆានម្នាក់ នៅភូមិអង្រ្គង ឃុំរណសិរ្យ ស្រុកសង្គមថ្មី ករណីចាប់រំលោភកូនប្ដីដើម២នាក់បងប្អូន តាំងនាងបងអាយុ៩ឆ្នាំ រហូតដល់បច្ចុប្បន្នអាយុ១៣ឆ្នាំ។ ឪពុកចុងតិរច្ឆាននោះឈ្មោះ ក្អើយ ប៊ឿ ររស់នៅភូមិឃុំខាងលើ ចំណែកកុមារីរងគ្រោះទាំងពីរនាក់បងប្អូន បងឈ្មោះ ម.ស.ន និងប្អូនឈ្មោះ ម.ហ.ណ ។ កុមារីរងគ្រោះជាបងបានឱ្យដឹងថា៖ ឪពុកចុងបានចាប់រំលោភសេពសន្ថវៈទៅលើពួកនាង តាំងពីនាងមានអាយុ៩ឆ្នាំ និងគំរាមសម្លាប់ពួកនាង មិនឲ្យនិយាយរឿងនេះប្រាប់អ្នកណាដឹងឱ្យសោះ បើបែកការណ៍ គាត់នឹងសម្លាប់ពួកនាងចោល។ លុះនាងមានអាយុ១៣ឆ្នាំ ដោយសារតែនាងទ្រាំពុំបានពីការធ្វើបាបពីឪពុកចុងនេះ និងភ័យខ្លាចការគំរាមសម្លាប់ផង ទើបនាងបានរត់ទៅផ្ទះយាយ និងប្រាប់យាយពីទង្វើឪពុកចុងដែលបានចាប់រំលោភពួកនាង ហើយយាយនាងក៏ប្ដឹងសមត្ថកិច្ចឱ្យចាប់ខ្លួនជនសង្ស័យជាឪពុកចុងតិរច្ឆាន យកទៅផ្ដន្ទាទោសតាមច្បាប់៕

Read More

ដឹងខុសចេះសុំទោស បងប្រុសពូដែលផ្ទុះជម្លោះជាមួយសមត្ថកិច្ច រឿងចតឡានលើទ្រូងផ្លូវ បានដោះលែងឱ្យទៅផ្ទះវិញហើយ

នៅរសៀលថ្ងៃទី ១៩ វិច្ឆិកា ២០២០ បើតាមទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញបានឱ្យដឹងថា បន្ទាប់ពីបានទទួល​ស្គាល់ និង សារភាពកំហុសជាសាធារណ:​ និងអនុវត្តតាមបញ្ជារបស់លោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក​ ជា លាង ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ ត្រូវបានដោះលែង​ និងបានអនុញ្ញត្តឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ នៅវេលាម៉ោង​ ១២:០០នាទី​ ដោយមានអ្នកធានាត្រឹមត្រូវ​ ក្រោយពីធ្វើការសាកសួរចប់នៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ គួរឱ្យដឹងថា មានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៤៖០០នាទីរសៀល ជនសង្ស័យឈ្មោះ ជា លាង ភេទប្រុស អាយុ ៤២ ឆ្នាំ ជនជាតិខ្មែរ បានបើករថយន្តម៉ាក VISTO កូរ៉េ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-8050 និងរថយន្តម៉ាក Camry ស៊េរី 2007 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-6830 មកចតចំកណ្ដាលទ្រូងផ្លូវលេខ១៣២ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ដោយបានរំខាន និងរារាំងប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវមិនអាចធ្វើដំណើរបាន ។ តាមវីដេអូពីកន្លែងកើតហេតុនោះ បុរសខាងលើបានធ្វើការបិទផ្លូវនេះដើម្បីតវ៉ាឱ្យមានការដោះស្រាយករណីមានអគារសាងសង់មួយនៅក្បែរផ្ទះរបស់ខ្លួន ខ្លាចបង្កឱ្យមានការគ្រោះថ្នាក់ជាយថាហេតុណាមួយ ។ ប្រភព: ស្នងការនគរបាលរាជធានីភ្នំពេញ

Read More

ថ្ងៃក្រោយឲ្យចាំ ចាញ់បោកគេអស់ជិត១០លានរៀល បែរជាបង្ហោះតាមហ្វេសប៊ុកថា ត្រូវគេដាក់ថ្នាំសណ្តំដោះយកទ្រព្យសម្បត្តិទៅវិញ ចុងក្រោយ …

នៅព្រឹកថ្ងៃទី​ ១៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០២០នេះមាន​ការភ្ញាក់ផ្អេីលមួយបន្ទាប់ពីស្រ្តីម្នាក់ឈ្មោះ​ (ស.​ន)​ អាយុ៣០ឆ្នាំ​ រស់នៅស្រុកសំពៅលូន​បានទៅ​ដាក់​ពាក្យបណ្តឹងពីករណីដែលមានក្រុមជន​សង័្ស​យនាំទៅ​ចែកមាស​ ចែកប្រាក់​ ដែលគេ​រេីស​ បានហេីយនៅទីបំ​ផុតខ្លួនគាត់ទទួល​បាន(​សំ​ណសុទ្ធ)​ មួយកូនថង់​ នៅចំណុចផ្សារដេីមអំពិល​ ក្នុងមូលដ្ឋាន​ស្រុកសំពៅលូន​ ខេត្តបា​ត់​ដំបង​។ បន្ទាប់ពីបញ្ហានេះកេីតឡេីងភ្លាមៗ​ អ្នកប្រេីប្រាស់បណ្តាញសង្គម​ បានធ្វេីការផ្ស្វព្វផ្សាយ​ ចែករំ​លែ​ក​យ៉ាងសកម្មអំពីរឿងនេះ​ដោយថា​ ជាករណីជន​សង័្សយដាក់ថ្នាំសណ្តំ​ ដោះយកទ្រព្យសម្បត្តិពី​ជនរងគ្រោះទៅវិញ​ ។ ការផ្សព្វ​ផ្សាយព័ត៌មានដែលខ្វះហេតុផលគ្រប់គ្រាន់​ ជា​ហេតុនាំបង្កទៅ​ជា​បាតុភាព(បង្កការភ័យខ្លាច​និងបង្កេីតឱ្យមាន​ភាពអាប់​អួរ)នៅក្នុងបរិយាកាសសង្គមទីវិញ។ ដោយពិនិត្យឃេីញស្ថានភាពបែបនេះ​អនុវត្តតា​ម​​មតិដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី​ សាត​ គឹម​សាន​ ស្នងការនៃស្នងការដ្ឋាននគរបាល​ខេត្តបាត់​ដំបង​ លោកវរសេនីយ៍ឯក​ ពេជ្រ​ សារ៉ែន​ អ​ធិ​​ការ​ន​គរបាលស្រុកសំពៅលូន​ បានដឹកនាំធ្វេីការ​ស្រា​វជ្រាវលេីករណីនេះជាបន្ទាន់​ ហេីយ​ទីបំ​ផុតទៅទេីបដឹងច្បាស់ថា​ ការពិតជារឿងក្រុមជន​សង័្សយដេីតួជាអ្នករេីសបានកាបូបមាសប្រាក់​ ហេីយ​បានឱ្យជនរងគ្រោះឃេីញ​ រួចឈានទៅ​ដល់ការកំណត់បែងចែកគ្នានៅទីកំបាំងពីបក្សពួកគេ​ដែលដេីរតួជាម្ចាស់កាបូបប្រាក់នោះ​ ។ អ្វីដែលត្រូវបានមកជាចំណែករបស់ជនរងគ្រោះគឺ​ ជា​គ្រាប់​(សំ​ណ​សុទ្ធ)ដែលគេច្រកក្នុងថង់ក្រណា​ត់​ព៌ណក្រហ​ម​ បន្លំថាជាគ្រឿងខ្សែក​ រីឯចំណែក​ដែលក្រុមជន​សង័្សយទទួលបានពីជនរងគ្រោះគឺ មានខ្សែក​ ខ្សែដៃ​ ចិញ្ចៀន​ កងដៃ​ ប្រាក់បាត​ ប្រា​ក់​រៀលនិងទួរស័ព្ទដៃផង​ សរុបប្រមាណ​៨,​១​០​០,០០០រៀល(ប្រាំបីលាននិងមួយសែនរៀល)​រួច​គេចខ្លួនបាត់​ ។ លោកអធិការស្រុកសំពៅលូន​ បានបញ្ជាក់ថា​ ករ​ណីនេះមិនមែនជាកណី(ដាក់ថ្នាំសណ្តំអ្វីនោះទេ)​ហេីយករណីនេះក៏មិនមែនជាករណីថ្មីអ្វីដែរ​ តែ​ជាករណីចាស់ធ្លាប់កេីតមានយូរហេីយ​ តែយូរៗ​មានម្តង​នៅពេលណាមួយដែលជនរងគ្រោះមានចេត​នាចង់បានចំណែកពីល្បិចកលរបស់ក្រុមជន​សង័្ស​យទាំងនេះ។ លោកអធិការសូមធ្វេីការអំ​ពាវ​នាវចំពោះប្រជាពលរដ្ឋទូទៅនៅមូលដ្ឋានសូមកុំឱ្យចាញ់បោកល្បិចកលបែបនេះទៀត​ ។ ទោះជាយ៉ាងនេះក្តីមុខសញ្ញាក្រុមជនសង័្សយ​ដែលធ្វេីសកម្មភាពខាងលេី​មានភិនភាគអាច​កត់​ស​ម្គាល់បានខ្លះហេីយ​ ដែលបញ្ហានេះសមត្ថកិច្ចលោកនឹងចាត់វិធានការស្រាវជ្រាវតាម​នីតិ​វិធីបន្ត៕(រូបភាពនគរបាលស្រុកសំពៅលូន) ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

Read More

ស្តាប់ហើយស្ទើរស្រក់ទឹកភ្នែកតាម ទោះអូនចាកចេញទៅអស់១ខែហើយ ប្តីទើបតែទម្លាយសារឆ្លើយឆ្លង

ប្រិយមិត្តជ្រាបច្បាស់រួចហើយថាអំពីរឿងរ៉ាវស្នេហា ប្តីប្រពន្ធមួយគូដែល ភរិយាលោកបានបាត់បង់ជីវិតទៅ ទំាងចិត្តលោក ស្រលាញ់ប្រពន្ធខ្លំាង រហូតមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៌ជាច្រើនបានបន្សល់ទុក្ខយ៉ាងណាមិញក្រោយ បុណ្យស ពអស់រយះពេល ១ខែកន្លងផុតទៅហើយលោកទើបតែទម្លាយសារចុងក្រោយរបស់លោក បាននិយាយជាមួយប្រពន្ធលោកបានប្រាប់ថា “Note ចុងក្រោយរបស់អូន បងបើកទូរស័ព្ទអូនមកក៏ឃើញ….យកអូនទៅគឺស្មើនឹងយកក្តីសុខដែលបងមានទៅជាមួយចឹង គ្រប់យ៉ាងក្នុងលោក រាប់ថា៖ បងសម្លាញ់អូនអរគុណគ្រប់យ៉ាង ដែលបងបំពេញតួរនាទីជាប្តីល្អ មិនដែលចិនណាយ បងល្អហួសពីអ្វីដែលមនុស្សស្រីប្រាថ្នាហើយ បងល្អពេកហើយសម្រាប់អូនដែលជាមនុស្សធម្មតាម្នាក់ បងធ្វើគ្រប់យ៉ាង បងតែងតែលះបង់ក្តីសុខរបស់បង គ្រប់យ៉ាង

Read More

មិនដឹងជាបើកលឿនប៉ុន្មានទេ បានរហូតដល់គ្រោះថ្នាក់បែបនេះ

រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនកាពីតូលបើកបុកពីក្រោយរថយន្តស្ទូចបណ្តាលឲ្យ៤នាក់គាបក្នុងរថយន្តរងរបួសធ្ងន់ស្រាលត្រូវបាន បញ្ជូន ទៅ សង្គ្រោះ ភ្លាមៗ ។ ហេតុការណ៍ នេះ បាន កើតឡើង នៅម៉ោង ១១ និង ៣០ នាទី យប់ ថ្ងៃ ទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២០ ស្ថិតនៅតាម បណ្ដោយ ផ្លូវជាតិ លេខ ៦ ក្នុង សង្កាត់ ព្រែកលៀប ខណ្ឌ ជ្រោយចង្វា រាជធានី ភ្នំពេញ ។ ប្រភពព័ត៌មាន ពី ប្រជាពលរដ្ឋនៅ កន្លែងកើតហេតុ បាន ឲ្យ ដឹងថា ដំបូងឡើយគេ ឃើញ រថយន្ត ដឹក អ្នកដំណើរ វី អាយ ភីរបស់ក្រុមហ៊ុនកាពីតូល មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AC-0590 ធ្វើដំណើរតាមផ្លូវជាតិលេខ៦ក្នុង ពី កើតមក លិច ខណះមកដល់ ចំណុចកើតហេតុក៏មានរថយន្តស្ទូច មួយគ្រឿង អត់មានស្លាកលេខ ធ្វើដំណើរតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅ ស្របគ្នា បម្រុង នឹង បត់ ចូល បុរី ក៏ ជ្រុល ទៅបុក ពីក្រោយ ពេញទំហឹង បណ្តាល ឲ្យ ផ្ទប់ គាប ជាប់ មនុស្ស ប្រុស ស្រី ៤ នាក់រងរបួសធ្ងន់ស្រាលនៅក្នុងរថយន្ត ត្រូវ ប្រជាពលរដ្ឋ និង សមត្ថកិច្ច ជួយ…

Read More

ច្រណែនគ្រួសារតូចមួយនេះណាស់​​ ក្រោយបង្ហោះរូបថតជុំគ្រួសារក្នុងអាងហែលទឹក គង់ ចាន់ស្រីមុំ ក៏បានភ្ជាប់ជាមួយសារដ៏មានន័យបែបនេះទៀត

អ្នកម្តាយវ័យក្មេងរូបនេះមិនត្រឹមតែមានកេរ្តិ៍ឈ្មោះនៅក្នុងចង្កោមអ្នកសិល្បៈប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏ជោគជ័យខ្លាំងទៅលើមុខជំនួញបើកហាងលក់ផលិតកម្មថែរក្សាសម្ជស្សដែលមានឈ្មោះថា “MOMO” ផងដែរ។ ដោយឡែកបើក្រឡេកមកមើលជីវិតគ្រួសាររបស់តារារាងតូចច្រឡឹងរូបនេះវិញ គឺរឹតតែច្រណែនទៅទៀតហើយ ព្រោះមានស្វាមីដែលយកចិត្តទុកដាក់ដើរតាមប្រពន្ធគ្រប់ពេល និងមានកូនស្រីដ៏ស្រស់ស្អាតគួរឱ្យស្រលាញ់មួយរូបថែមទៀតផង។ ជារឿយៗអ្នកនាងតែងតែបានបើកបង្ហាញពីជីវិតគ្រួសាររបស់អ្នកនាងដើម្បីឱ្យអ្នកគាំទ្របានទស្សនា និងតាមដាន ដែលកាលពីម្សិលមិញនេះអ្នកនាងបានបង្ហោះនូវរូបថតជុំគ្រួសារស្ថិតក្នុងអាងហែលទឹកមួយជាមួយអត្ថន័យថា “បែបនេះគឺគ្រប់គ្រាន់ហើយ ជីវិតពិតដ៏មានសេចក្តីសុខរបស់គ្រួសារ MOMO”៕

Read More

សូមសម្តែងការអបអរសាទរ សម្តេច ហ៊ុន សែន អនុញ្ញាតឱ្យអាចរៀបចំពិធីរៀបការឡើងវិញហើយ

កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលក្នុងសារអេឡិចត្រូនិចនោះ បានបញ្ជាក់ពីការបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកាហើយ បន្ទាប់ពីការធ្វើតេស្តលើកចុងក្រោយលើអ្នកពាក់ព័ន្ធដោយផ្ទាល់ និង ប្រយោលប្រមាណជា ១៤២២ នាក់ ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់នោះ ។ ជាមួយនឹងលទ្ធផលនោះ ភ្លាមៗសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសារជាសំឡេងថ្មីមួយទៀត ដោយសម្តេចបានស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ខេត្ត និង រាជធានី ឱ្យមានការសម្របសម្រួលអនុញ្ញាតដល់ប្រជាពលរដ្ឋអាចរៀបចំពិធីមង្គលការទៅតាមប្រពៃណីខ្មែរបានជាធម្មតាឡើងវិញ ដោយគ្រាន់តែត្រូវឱ្យមានយកចិត្តទុកដាក់ខ្ពស់ចំពោះអនាម័យ និង ការណែនាំរបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ៕

Read More