អកតញ្ញូខ្លាំងណាស់ ស្រ្តីម្នាក់ម្តាយខំចិញ្ចឹមឲ្យធំដឹងក្តី មានជីវភាពធូរធាបោះបង់ម្តាយចោល ដោយគ្មានអាណិតអាសូរម្តាយអីតិចសោះ

ជារឿងមួយ មានដូនចាស់មួយរូបនោះមានកូនស្រីតែម្នាក់ និងមានជីវភាពធូរធារទៀត តែបែរជាមិនបានចិញ្ចឹមមើលថែម្តាយឡើយ ទុកឲ្យស្រ្តីវ័យជរា និងមានជំងឺប្រចំាកាយផងនោះ ដើរពនេចរគ្មានទីពឹង ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ដោយយោងបើតាមលោក សិរី មុនី្ន ដែលជាអតីតអ្នកកាសែតម្នាក់ លោកបានជួបករណីនេះ នៅសង្កាត់ទឹកល្អក់ទី១ ដែលលោកបានយករថយន្តទៅទុកនៅពេលយប់ ។ លោកមុន្នី បានរៀបរាប់ករណីកំសត់ និងទាក់ទងភាពកតញ្ញូនេះ នៅបណ្តាញ  លោកថា ​លោកបានជួបស្រ្តីដូនចាស់រូបនោះ នៅយប់ថ្ងៃទី១៦ វិឆ្ឆិកា ឆ្នាំ២០២០ ។ ដូនចាស់ចំណាស់ត្រូវបានមន្រ្តីសង្កាត់សង្កាត់ទឹកល្អក់១ រៀបចំកន្លែងឲ្យស្នាក់អាស្រ័យក្រោយពីម៉ូតូឌុបដឹកគាត់មកទម្លាក់ចោលនៅទីនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពព័ត៌មានបានបង្ហាញថា អ៊ំស្រ្តីរូបនោះ ជាពលរដ្ឋនៅក្នុងសង្កាត់នេះ ហើយអាជ្ញាធរក៍បានស្គាល់ពីជីវិតរបស់គាត់ដែរ ។ លោកមុន្នីថា ចៅសង្កាត់ទឹកល្អក់ទី១ បានប្រាប់គាត់ថា ក្រោយស្វាមីស្លាប់ទៅ អ៊ំស្រីរស់នៅជាមួយកូន។ កូនស្រីអ៊ំ ស្អាតសាច់ឈាមជាអ្នកមានធូរធារ និងមានផ្ទះធំតម្លៃជាង ៣០ម៉ឺនដុល្លារនៅភ្នំពេញ ក្បែរសន្ធរម៉ុក ។ ទោះផ្ទះធំបាំងបិទ ដោយឥដ្ឋយ៉ាងល្អជាទីអាស្រ័យយ៉ាងណាក៏អ៊ំស្រី គ្មានសំណាងនៅជាមួយដែរ ។ គាត់អភ័ព្ឋ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅពេលកូនស្រីតែម្នាក់របស់ខ្លួនមិនចិញ្ចឹមមើលថែ ក្នុងវ័យជរា ដូនចាស់រូបនេះតែងតែធ្វើដំណើរស្ទើរគ្រប់កន្លែង ម្តងសៀមរាប ម្តងភ្នំពេញ មិនច្បាស់។ ដើម្បីបន្តទ្រទ្រង់ ឆ្អឹងដែលគ្របដោយស្បែករលរយាកៗ ជ្រាវជ្រួញ ។ កូនស្រី គេអ្នកមាន គេមានលុយ ឡាន ផ្ទះធំស្រណុក សក់ខ្មៅរលោង ស្បែកភ្លឺថ្លា បបូរក្រហម គួរជាទីពិចពិលរមិលមើលរបស់អ្នកផង។ នារីដែលគេគ្រប់គ្នា សរសើរនោះ កើតចេញពីអ៊ុំស្រី ក្នុងរូបនេះហើយ នេះជាការរៀបរាប់របស់លោកមុន្នី ។ ក្រោយពីបានឃើញករណីនេះ មានសាធារណជនបានចូលទៅបញ្ចេញមតិផ្សេងៗគ្នា ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពលរដ្ឋម្នាក់បាននិយាយថា ទោះបីក្រីក្រតោកយ៉ាក ក៏កូនទូទៅមិនចោលម្តាយដែរ តែនេះស្តាប់ទៅមានសព្វគ្រប់បែបយ៉ាង ។ បេះដូងខ្ញុំវាស្ទើរខ្ទេចខ្ទាំគ្រាន់តែបានអានអត្ថបទនេះ ហើយឃើញរូបថត ១សន្លឹកនេះ ។ ទុកចោលព្រះរស់ឲ្យឯកា រងទុក្ខវេទនារបៀបនេះ ប្រាកដជាកម្មពៀរវាតាមដេញឲ្យទោម្នេញមិនខាន។ ចំណែកពលរដ្ឋម្នាក់ឈ្មោះ សារ៉ាតថា…

Read More

លេចឮថា ខាត់ ជេមស៍ និង យូរី ដឹកដៃគ្នាចូលផលិតកម្ម ហង្សមាស ក្រោយឃើញបែបនេះ

បន្ទប់ពីតារាចម្រៀងសិចស៊ីប្រចាំផលិតកម្មសាន់ដេ យូរី បានបញ្ចប់កុងត្រាជាមួយផលិតកម្មចាស់មួយនេះហើយ ស្រាប់តែក្នុងពេលនេះផងដែរ នាងក៏មិនបានចូលជ្រកកោនក្នុងផលិតកម្មរស្មីហង្សមាស។ បន្ទាប់ពីផលិតកម្មរស្មីហង្សមាស បានបញ្ចេញវីដេអូមួយនៅលើផេកផ្លូវការរបស់ខ្លួន ជាមួយនឹងវត្តមានតារាចម្រៀងស្រីចំណូលថ្មី យូរី ទន្ទឹមនឹងដំណឹង យូរី ចូលផលិតកម្មយក្សខាងលើ ក្នុងនោះក៏ស្រាប់តែធ្លាយព័ត៌មាន    ថា លោក ខាន់ ជេមស៍ ដែលជាតារាចម្រៀងសំខាន់មួយរូបប្រចាំផលិតកម្មសាន់ដេ ក៏ត្រូវចូលទៅច្រៀងក្នុងផលិតកម្មហង្សមាស ជាមួយគ្នាដែរ ព្រោះមួយរយៈមុនធ្លាយដំណឹងថា ខាន់ ជេមស៍ ឈប់បន្តកុងត្រាជាមួយសាន់ដេ និង មានការសង្ស័យជាហូរហែកន្លងមក បន្ទាប់ពីទស្សនិកជនបានឃើញតារាចម្រៀងប្រុសរូបនេះ បង្ហាញមុខយ៉ាងរីករាយនៅលើឆាកតន្ដ្រី រដូវកាលទី ២ របស់ហង្សមាសទៀតផង ។

Read More

ជាការពិតឬយ៉ាងណា តារាចម្រៀង ទេព បូព្រឹក្ស មានកូនដំបូងជាមួយ ជី ដេវីត ? (មានវីដេអូ)

គិតមកទល់ពេលនេះ រវាងទំនាក់ទំនងគូស្នេហ៍តារាចម្រៀង ទេព បូព្រឹក្ស និងលោក ជី ដេវីត គឺមានរយៈប្រមាណជាង ៤ ឆ្នាំមកហើយ។ អ្នកទាំងពីរតែងតែធ្វើឲ្យមហាជនច្រណែនមិនស្ទើរ គ្រប់ពេលបង្ហាញនូវរូបភាពភាពស្វីតៗ និងភាពផ្អែមល្ហែមជាមួយគ្នានៅលើបណ្តាញសង្គមម្តងៗ។ ហើយបើងាកមកមើលការងារសិល្បៈវិញ តារាចម្រៀងទាំងពីររូបនេះកាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗពីសំណាក់មហាជនមិត្តអ្នកគាំទ្រពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេសមួយរយៈចុងក្រោយនេះសង្កេតឃើញថាអ្នកទាំងពីរបានក្លាយជាអ្នកតំណាងឲ្យម៉ាកផលិតផលយ៉ាងច្រើនគួរឲ្យកាត់សម្គាល់តែម្តង។ យ៉ាងណាមិញ កាលពីប៉ុន្មានម៉ោងមុននេះ ទេព បូព្រឹក្ស បានបង្ហោះវីដេអូពញ្ញាក់អារម្មណ៍ពីការមានគត៌ និងដំណក់ឈាមដំបូងរួមគ្នាជាមួយលោក ជី ដេវីត។ បន្ទាប់ពី ជី ដេវីត បានឃើញឧបករណ៍ពិនិត្យទឹកនោមនោះរួច ស្រាប់តែលោករំញ្ជួលចិត្តជាទីបំផុត លាយឡំនឹងអារម្មណ៍រំភើប ស្ទើរតែចង់ហោះទៅហើយ។ ភ្លាមៗនោះផងដែរស្រាប់តែ ទេព បូព្រឹក្ស ហួសចិត្តទប់សំណើចមិនជាប់ក៏បានប្រាប់ថា នេះគ្រាន់តែជាការបោកប្រាស់ឬ Frank ដើម្បីចង់សាកចិត្ត និងដឹងពីអារម្មណ៍របស់លោក ជី ដេវីត តែប៉ុណ្ណោះ៕

Read More

ខ្វល់អីទៀតកូនមួយទៅហើយ ឱក សុគន្ធកញ្ញា ចាប់ផ្ដើមបង្ហាញភាពសិចស៊ីបែប …

កំពូលតារាចម្រៀងស្រីដ៏ល្បីល្បាញ ឱក សុគន្ធកញ្ញា ដែលកន្លងមកតែងតែត្រូវទស្សនិកជនដឹងក្នុងចិត្តជានិច្ចថា នាងជាកំពូលតារាដែលនិយមស្លៀកពាក់សុភាពៗ ជិតៗ ពេលនេះបានផ្លាស់ប្ដូរមកជាសិចស៊ី ហ៊ានស្លៀកប៊ីគីនី បង្អួតដងខ្លួនស្រឡូនៗ បង្ហាញដល់សាធារណជនបន្តិចម្ដងៗហើយ ។ តួយ៉ាងនៅលើគណនីផេកផ្លូវរបស់កំពូលតារាចម្រៀងស្រីរូបនេះ បានបង្ហោះរូបថតថ្មីៗជាច្រើនសន្លឹក ដែលអ្នកនាងបានស្លៀកប៊ីគីនីរំលេចសម្រស់យ៉ាងទាក់ទាញ់បំផុត ។ ក្នុងនោះ ឱក សុគន្ធកញ្ញា ថែមទាំងរៀបរាប់នូវពាក្យពេចន៍បែប យ៉ាងដូច្នេះថា ព្រោះតែរឹងមាំពេក ទើបគេមិនខ្វល់ពីសុខទុក្ខយើង មិនឃើញសូម្បីតែទឹកភ្នែកយើង យំម្ដងហើយ ឥលូវសុំយំម្ដងទៀត ឱ្យគេឃើញ ។ ថ្វីដ្បិតតែរូបភាពសិចស៊ីទាំងនោះ ជាការសម្ដែងនៅក្នុង MV បទចម្រៀងក៏ពិតមែន ប៉ុន្ដែមួយរយៈចុងក្រោយនេះ ពោលគឺចាប់តាំងពី ឱក សុគន្ធកញ្ញា រៀបការមានស្វាមី និង មានកូនប្រុសម្នាក់មក មហាជនសង្កេតឃើញថា តារាស្រីរូបនេះ កាន់តែហ៊ានបង្ហាញភាពសិចស៊ីបញ្ចេញសាច់ខ្ចីខុសប្លែកកាលពីនៅមិនទាន់រៀបការឆ្ងាយ ៕

Read More

ជក់ចិត្តណាស់បើបានទស្សនា តារាកំប្លែង ផន សុផារី បញ្ចេញវីដេអូមុនពេលវះកាត់សម្រាលកូនទី២ (មានវីដេអូ)

អ្នកនាង ផន សុផារី ដែលប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់រួចហើយមកថា អ្នកនាងជាអតីតតារាកំប្លែងមួយរូបនៅក្នុងក្រុមកំប្លែងនាយពាក់មី ប្រចាំស្ថានីយទូរទស្សន៍ CTN ហើយក៏ជាកូនស្រីបង្កើតរបស់តួឯកល្ខោនបាសាក់ដ៏ល្បីល្បាញ ភី សុគន្ធី ផងដែរ។ យ៉ាងណាមិញក្រោយបញ្ចប់ជីវិតជាអ្នកសិល្បៈ អ្នកនាង ផន សុផារី ក៏បែរងាកមកចាប់មុខរបរជាអ្នកលក់ផលិតផលថែរក្សាសម្ជស្សតាមបណ្តាញសង្គមអនឡានវិញ ដែលមានការគាំទ្រច្រើនគួរសមនៅលើទីផ្សារនាពេលបច្ចុប្បន្ន។ ដោយឡែកបើនិយាយពីជីវិតគ្រួសារវិញអតីតតារាកំប្លែងរូបនេះបានរៀបអាពាហ៍ពិពាហ៍ និងទទួលបានចំណងដៃកូនស្រី ០២រូប ខណៈដែលកូនស្រីពៅទើបនឹងមានអាយុមិនទាន់មួយខែស្រួលបួលផង។ បន្ទាប់ពីស្រួលខ្លួនក្រោយសម្រាលកូនស្រីដោយវះកាត់រួច អ្នកនាង ផន សុផារី ក៏បានបញ្ចេញនូវវីដេអូអនុស្សារីយ៍មួយដែលបង្ហាញពីសកម្មភាពជាច្រើនមុនពេលសម្រេចចិត្តវះកាត់សម្រាលកូនស្រីពៅ៕

Read More

គុណធំណាស់ អ្នកស្រី ទ្រី ដាណា បានជួបនឹងក្មេងពីរនាក់ដែលរៀនពូកែ តែមិនសូវបានរៀនរវល់រកលុយជូន គ្រួសារដោយអ្នកស្រីឧបត្ថមជាទឹកប្រាក់ រហូតដល់…

អ្នកនាង ទ្រី ដាណា តាមពិត នាងគឺជាកូនកំព្រា មានប្រវត្តិតស៊ូតាំងពីលក់ខោអាវជជុះ ជម្នះនឹងពាក្យគេមើលងាយគ្រប់បែបយ៉ាង រហូតក្លាយជាម្ចាស់ហាងពេជ្រ និងមានក្រុមហ៊ុនផ្ទាល់ខ្លួនទៀតផង។មនុស្សជាច្រើន ស្គាល់អ្នកស្រី ទ្រី ដាណា តាមរយៈសកម្មភាពសប្បុរសធម៌នានា ហើយនៅពេ លដែលអ្នកស្រី បើក Facebook មក ឃើញអ្នកជួបការលំបាក អ្នកស្រី តែងឱ្យគេជួយទាក់ទង ជួយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្វែងរក ដើម្បីឧបត្ថម្ភគ្រាន់សម្រាលការលំបាក។ ទោះបីរវល់នឹងមុខជំនួញយ៉ាងណាក្ដី អ្នកស្រី ទ្រី ដាណា តែងបង្ហោះជារឿយៗនូវសកម្មភាពមនុស្សធម៌ទាំងនេះ ដើម្បីឱ្យគ្រប់គ្នាបានឃើញ និងមានគំនិតចេះជួយគ្នាទៅវិញទៅមក។ យ៉ាងណាមិញមុននេះបន្តិចអ្នកស្រី ទ្រី ដាណា ឃើញក្មេងពីរនាក់ដើរលក់មាន់យ៉ាងកំសត់ពេកក៏៏បានបង្ហោះប្រកាសស្វែងរកថា៖« អាណិតណាស់លោកអើយ😢😢 យកមាន់ដើរលក់ ថាអស់អង្ករមួយថ្ងៃ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ហើយ ឪពុកទៅធ្វើការបាត់ មិនទាន់ឃើញមក។ ឃើញគេ Share វីដេអូតគ្នាមក មិនដឹងប្រភពមកពីណា ចង់ជួយក្មេងទាំង២នេះខ្លះ។ សំណាងដែរ មានអ្នកជួយទិញ ហើយចិត្តល្អឱ្យមីទៅវិញ🙏ខ្ញុំឃើញគេ Comment ថា​ក្មេងនេះរៀនពូកែ តែគាត់មិនសូវបានរៀន ដោយសាររវល់រកអង្ករច្រកឆ្នាំងបែបនេះ ខ្ញុំចង់ជួយគាត់ថែម ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ មានពេលរៀនសូត្រវិញ។ អាណិតណាស់😢😢😢 »។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ក្រោយពីបានប្រកាសស្វែករកតាមហ្វេសប៊ុកហើយនោះ ស្រាប់តែថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០នេះនៅលើហ្វេសប៊ុករបស់អ្នកស្រីទ្រីដាណា បានបង្ហោះថាប្រាប់ថា៖« ប្រឹងរៀនណាក្មួយៗ មីងដាណា ស្រលាញ់អ្នតស៊ូ 💪💪💪 អាណិិតណាស់ ថ្ងៃមុន ឃើញគេបង្ហោះថា២នាក់បងប្អូនចាប់មាន់លក់ ព្រោះអស់អង្ករដាំបាយមួយថ្ងៃហើយ។ ពឹងគេជួយរកមើល ពិតជាលំបាកមែន ឪពុកម្ដាយស៊ីឈ្នួលគេ មានកូន ៤នាក់😢 ឥឡូវទិញកង់ជូនគាត់ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ២គ្រឿង សម្ភារៈសិក្សា សៀវភៅ ប៊ិច គ្រឿងឧបភោគបរិភោគ និងថវិកា 500$ ដើម្បីឱ្យគាត់មានស្បៀងគ្រប់គ្រាន់ កូនៗបានចូលរៀនវិញ។ ត្រូវតស៊ូ មិនត្រូវឱ្យកូនចោលការសិក្សាទេ បើយើងលំបាកពេលនេះ ប្រឹងឱ្យកូនស្រួលជាងនេះបន្តិច…

Read More

ជេយោ សាលារៀន និងវិស័យផ្សេងៗទៀត ត្រៀមបើកដំណើរការឡើងវិញហើយ ក្រោយបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកានេះ

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នៅតែអវិជ្ជមានកូវីដ-១៩ នៃការតេស្តសុខភាពលើកចុងក្រោយ នៅថ្ងៃទី១៨ វិច្ឆិកានេះ។ នេះជាការអះអាងរបស់សម្ដេច ហ៊ុន សែន នៅលើហ្វេសប៊ុក ដោយបានបន្ថែមថា សម្ដេចនឹងចេញទៅធ្វើការ ឬហាត់ប្រាណនៅខាងក្រៅឡើងវិញ នាថ្ងៃទី១៩ វិច្ឆិកា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តាមទំព័រហ្វេសបុកផ្លូវការរបស់សម្តេចបានឲ្យដឹងបែបនេះថា ៖ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ! លទ្ធផលនៃការធ្វើតេស្តលើកទី៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំ និងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមាន កូវីដ-១៩ ពោលគឺពុំមានឆ្លងជម្ងឺដ៍កាចសាហាវនេះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដូចនេះចាប់ពីថ្ងៃស្អែក ១៩វិច្ឆកា២០២០ខ្ញុំនឹងចេញទៅធ្វើការឬ ហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកាឡើងវិញតែខ្ញុំនៅតែមិនទាន់ឱ្យ កូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយះ ទៀតដើម្បីធានាឱយប្រាកដថាខ្ញុំគ្មាន មេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះ ឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាព របស់កូនៗនិងចៅៗជាទីស្រឡាញ់។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពដដែលបានបន្តថា៖ ការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា សំដៅឱយក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញ ព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ តែការប្រយុទ្ធជាមួយកូវីត-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រឹត្តិការណ៍៣វិច្ឆកាបានបង្រៀនយើង បានរំលឹកយើង បានដាស់តឿនយើងនិង បានណែនាំយើងឱយមានការប្រុងប្រយ័តជានិច្ចទើបអាចយកឈ្នះលើកូវីដ១៩បាន។ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការ ព្យាបាល។

Read More

ស្ទើរតែមិនជឿ ជនដៃដល់បំផ្លិចបំផ្លាញ រូបសំណាក់ វត្ថុបុរាណខ្ទិចខ្ទីអស់នោះ សង្ស័យសតិមិនសូវគ្រប់

យោងតាមប្រភពព័ត៌មានអធិការដ្ឋាននគរបាល ស្រុកពញាឭ បានឲ្យដឹងថា: នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានតេទូរសព្ទ័រាយការណ៍មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជន សង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណ វត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(០៤) និង ខ្ទមអ្នកតា (០១ )រួចចុះ តាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ(០២) បំបាក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖ រូបសំណាកស្រីគ្រប់លក្ខ័ (០១) រូបសំណាកព្រះនាងពៅ (០១) រួបសំណាកកុមារពេជ្រ(០១) រូបសំណាក ព្រះអង្គចេក(០១ )និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោល ហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(០២) ដែលនៅក្បែរប្រាសាទ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែក នគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនស ង្ស័យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕ បើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ដួង សេង អធិការនគរបាលស្រុកពញាឮ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ២០២០ នេះថា ជនដៃដល់ឈ្មោះ…

Read More

ដំណឹងល្អណាស់ សូមគោរពអបអរសាទរសម្តេចពុក តេជោ និង លោកជំទាវ តេស្តលើកទី ៤ ទទួលលទ្ធផលអវិជ្ជមានកូវីដ-១៩

នៅមុននេះបន្តិច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសនៅលើទំព័រផេកផ្លូវការ បង្ហាញពីលទ្ធផលតេស្តលើកទី ៤ ដែលជាលើកចុងក្រោយ ល្អប្រសើរបំផុត គឺអវិជ្ជមានកូវីដ-១៩ ។ តាមប្រសាសន៍របស់សម្ដេចតេជោ បានរៀបរាប់នៅលើហ្វេសប៊ុកថា លទ្ធផលនៃការធ្វើតេស្តលើកទី ៤ ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំ និង ភរិយា ព្រមទាំងអ្នកនៅជាមួយ ដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ ។ ដូចនេះចាប់ពីថ្ងៃស្អែក ១៩ វិច្ឆិកា ២០២០ ខ្ញុំនឹងចេញទៅធ្វើការ ឬ ហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី ៤ វិច្ឆិកា ឡើងវិញ ។ តែយ៉ាងណា ទន្ទឹមនឹងនោះ សម្ដេច ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា តែខ្ញុំនៅតែមិនទាន់ឱ្យកូន និងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀត ដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិង ចៅរបស់ខ្ញុំនោះឡើយ។ នេះជាក្តីស្រឡាញ់ដែលឪពុក និងជីតាផ្តល់ឱ្យកូនៗ និងចៅៗ គឺសុវត្ថិភាពរបស់កូនៗ និង ចៅៗជាទីស្រឡាញ់ ៕

Read More

ថាមែនៗ! ថៅកែពេជ្រ ទ្រី ណា ទ្រាំមិនបានក៏ចេញវីដេអូប្រតិកម្មជាមួយនារីម្នាក់នេះ ក្រោយបានតាមលោកស្រី ហើយ… (មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបមកហើយថា កាលពីប៉ុន្មានថ្ងៃមុន ថៅកែពេជ្រ ទ្រី ដាណា បានទៅជួបប្អូនស្រីកំសត់ ដែលមានប្តីជើងជាប់ដែក មិនមានសមត្ថភាពវះកា ត់ដកចេញ រហូតពេល បានជួបថៅកែពេជ្រ ទ្រី ដាណា ក៏ជួយជាទឹកប្រាក់ ២ពាន់ដុល្លា សម្រាប់ដោះស្រាយ ធ្វើឲ្យគ្រួសារកំសត់នេះលើកដៃសំពះ អរគុណដល់ទឹកចិត្តលោកស្រី។ យ៉ាងណា ក្រោយពេលទៅជួប គ្រួសារកំសត់ខាងលើហើយ ថៅកែពេជ្រ ទ្រី ដាណា បាន Live វីដេអូទាំងហួសចិត្តចំពោះស្ត្រីម្នាក់ បានពរកូន២ក្នុងដៃ មកតាមសុំលុយលោកស្រី ទាំងដែលលោកស្រីបានជួយដល់ទៅ ១៥០ដុល្លាទៅហើយ ដោយតាមសុំប្រាប់ថា ១៥០ដុល្លា នឹងគាត់សងគេមិនគ្រប់ទេ ដែលជាហេតុធ្វើឲ្យលោកស្រី ទ្រី ដាណា ទើសចិត្តផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More