មិនណាយទេ សុខ សីឡាលីន ប្តូរពីកាន់មេក្រូ មកកាន់កាំភ្លើង (មានវីដេអូ)

ជាការពិតណាស់ សុខ សីឡាលីន មិនត្រឹមតែមានទេពកោសល្យ សមត្ថភាពសម្លេងល្អក្នុងការបកស្រាយបទ ចម្រៀង ជាភាសាជាតិ និងភាសាបរទេសនោះទេ។ ឯរូបសម្រស់ និងការតុបតែងខ្លួនវិញគឺកាន់តែមានភាពទាក់ទាញ ប្លែកគ្រប់ស្ទីល និងលេចធ្លោគ្រប់ពេលតែម្តង។ ជាក់ស្តែង កាលពីថ្មីៗនេះ តារាចម្រៀង សុខ សីឡាលីន បានអញ្ជើញចូលរួមកម្មវិធី 3FUN Cambodia ដែលជាកម្មវិធី Talk Show បែបកំប្លែងដ៏ល្បីមួយក្នុងប្រទេសកម្ពុជា។ ក្នុងកម្មវិធីនោះផងដែរ តារាចម្រៀងស្រីរូបនេះបានទម្លាយថា ក្រៅពីអាជីពជាអ្នកសិល្បៈ បច្ចុប្បន្ននេះនាងក៏ជាមន្រ្តីនគរបាលមួយរូបផងដែរ។ គួរបញ្ជាក់ផងដែរថា សុខ សីឡាលីន បានចូលហ្វឹកហាត់ផ្នែកនគរបាលកាលពីដើមឆ្នាំ ២០២០ រយៈពេល ៤ ខែជាមួយការតស៊ូ និងពុះពារគ្រប់ឧបសគ្គ៕

Read More

ច្បាស់ណាស់ នាយ ពែកមី ប្រកាសថ្ងៃណាត់ជួប និង ថតតែម្តងជាមួយកុមារីនៅមណ្ឌលគីរី នេះ

ប៉ុន្មានថ្ងៃចុងក្រោយនេះ នៅលើបណ្ដាញសង្គម កំពុងផ្ទុះស៊ែររឿងកុមារីម្នាក់ ដែលមានមុខមាត់ស្អាត ព្រមទាំងមានសមត្ថភាពផ្នែកសិល្បៈផងនោះ ហើយអ្វីដែលកាន់តែពិសេសនោះ ក្មេងស្រីរូបនេះ ក៏មានបំណងធំចង់សិក្សាបន្ត ដើម្បីប្រែក្លាយអនាគតគ្រួសារ​ ហើយសម្រេចបំណងប្រាថ្នាធ្វើអ្នកគ្រូបង្រៀន​ និងតារាចម្រៀងទៅថ្ងៃអនាគតផងដែរ។ យ៉ាងណាមិញ កុមារីរូបនេះមានឈ្មោះ យ៉ង់ ស្រីនីត បច្ចុប្បន្ននាងមានអាយុ ១១ឆ្នាំ និងកំពុងសិក្សានៅក្នុងថ្នាក់ទី៥ ដោយឡែកថ្មីៗ ក្រោយរូបភាព និងវីដេអូច្រៀងរបស់ក្មេងស្រីរូបនេះ ត្រូវបានអ្នកលេងបណ្ដាញសង្គមជាច្រើនយករូបនាងចែកចាយបន្តគ្នារួចមក ស្រាប់តែមុននេះបន្តិច តារាកំប្លែងដ៏ល្បីឈ្មោះ លោក ពាក់មី បានប្រកាសរកលេងទូរស័ព្ទនាង ដើម្បីបានទាក់ទង និងហៅមកថតជាមួយ។ ម្យ៉ាងវិញទៀត អាចនិយាយថា នេះជាដំណឹងមួយដ៏ល្អសម្រាប់យុវតីម្នាក់នេះ ដែលបានតារាកំប្លែងមួយរូប បានប្រកាសស្វែងរក និងផ្ដល់ឱកាសពិសេសមួយសម្រាប់នាង ដើម្បីបានថត និងបង្ហាញសមត្ថភាពយ៉ាងដូច្នេះ។ ក្រោយឃើញតារាកំប្លែងរូបនេះ បង្ហោះសារស្វែងរកកុមារីរូបនេះរួច មានទស្សនិកជន និងហ្វេនជាច្រើន បានសម្ដែងនូវក្ដីរំភើបជំនួសក្មេងស្រីរូបនេះគ្រប់គ្នាតែម្ដង។ គួរបញ្ចាក់ផងដែរថា ​ កុមារី យ៉ង់ ស្រីនីត កំពុងរស់នៅក្នុងខេត្តមណ្ឌលគីរីជាមួយឪពុកម្ដាយ ដែលមានជីវភាពខ្វះខាត ក្រៅពីរៀននាងបានដើរលក់ចេកឆាប ដើម្បីផ្គត់ផ្អង់ជីវភាពផងដែរ៕ អរគុណបងប្អូន​ ខ្ញុំទាក់ទងក្មួយស្រីបានហេីយ​ ថ្ងៃ19នេះគាត់ឡេីងមកភ្នំពេញជាមួយម្តាយក្មួយស្រី មកស្នាក់នៅផ្ទះខ្ញុំ​ ថ្ងៃ20ខ្ញុំថតតែម្តង​ ហេីយនឹងផុសក្នុងពេលឆាប់ៗ​ អរគុណបងប្អូនដែលគាំទ្ររ

Read More

អតីតអ្នកដឹកនាំសម្ដែង លោក ឧកញ៉ា ប៊ុន រតនា ថាការផុសរឿងអវិជ្ជមានក្នុងគ្រួសារលើហ្វេសប៊ុកជាក្តីអាម៉ាស់ និង ជាគំរូមិនល្អ

ជាអតីតអ្នកដឹកនាំសម្ដែងល្បី ឧកញ៉ា ប៊ុន រតនា និង អតីតតារាសម្តែង លី ឈី បានរៀបការជាមួយគ្នាកាលពីខែឧសភា ឆ្នាំ​ ២០១៩ កន្លងទៅ ហើយបច្ចុប្បន្នស្វាមីភរិយាមួយគូនេះ ទទួលបានចំណងដៃកូនស្រីម្នាក់ផងដែរ ។ ក្រោយពីរៀបការរួចហើយនោះ អតីតតារាស្រី លី ឈី ត្រូវបានមហាជនអ្នកគាំទ្រ និង​ មិត្តសិល្បសរសើរមិនដាច់មាត់ក្រោយពីរៀបការរួច បានប្តូរងារជាជំទាវភ្លាមៗ ព្រមទាំងរស់នៅដោយមានសុភមង្គលក្រោមការមើលថែ ផ្តល់ក្តីស្រឡាញ់ពីស្វាមីផងនោះ ។ ថ្មីៗនេះស្រាប់តែ ឧកញ៉ា ប៊ុន រតនា បានទម្លាយការពិតពីរឿងរ៉ាវក្នុងគ្រួសាររបស់លោកថា ក៏ធ្លាប់មានភាពមិនចុះសម្រុងនឹងគ្នាដែរ ប៉ុន្តែលោក និង ភរិយា មិនដែលផុសឲ្យអ្នកផ្សេងដឹងនោះទេ ព្រោះហេតុផលមួយចំនួន ។ លោកឧកញ៉ា ប៊ុន រតនា បានរៀបរាប់ថា គ្រួសារនេះ ឃើញផុសតែស្នាមញញឹម តើធ្លាប់កើតទុក្ខទេ ? ធ្លាប់មិនចុះសម្រុងទេ ? បើប្រាប់ថាអត់ក៏មិនជឿរដែរ ! បើធ្លាប់ ចុះហេតុអ្វីមិនផុស ? អត់ផុសទេព្រោះខ្លាចបងប្អូនឃើញហើយពិបាកចិត្ត🥺និយាយលេងទេ😄ការពិតរឿងអវិជ្ជមានគ្រួសារគឺជារឿងកិត្តិយស បើអត់បានគួរតែកុំផុសអី ផុសទៅក៏អត់ចំនេញដែរ មានតែក្តីអាម៉ាស់! និងការពេបជ្រាយប៉ុណ្ណោះ! ណាមួយរូបភាពអវិជ្ជមានមិនគួរបង្ហាញលើបណ្តាញសង្គមទេ ព្រោះវាជាគំរូមិនល្អដល់ក្មេងជំនាន់ក្រោយ

Read More

សោកស្ដាយបំផុត រូបសំណាក់អាយុកាលរាប់ពាន់ឆ្នាំជាច្រើនត្រូវបានបំផ្លិចបំផ្លាញខ្ទេចអស់ហើយ !

យោងតាមប្រភពព័ត៌មានអធិការដ្ឋាននគរបាល ស្រុកពញាឭ បានឲ្យដឹងថា: នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ មានឈ្មោះ សូត្រ ស៊ីម ភេទ ប្រុស អាយុ ៦៦ ឆ្នាំ មុខងារជាមន្រ្តីវប្បធម៌ អភិរក្សភ្នំបាសិទ្ធ បានតេទូរសព្ទ័រាយការណ៍មកមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំឈ្វាំង ថា៖ មានជន សង្ស័យ០២នាក់ បានជិះរថយន្តម៉ាក LUXUS ពណ៌ ប្រផេះ ផលិតឆ្នាំ ២០០៣ ពាក់ផ្លាកលេខ ភ្នំពេញ 2AV9845 មកឈប់លើភ្នំបាសិទ្ធត្រៃយត្រឹង្ស ត្រង់បរិវេណ វត្ត ហើយក្នុងនោះមានជនសង្ស័យម្នាក់ឈ្មោះគង់ សំណាង បានបើកទ្វារចេញពីក្នុងរថយន្តរត់សំដៅទៅលើព្រះវិហារ លើភ្នំវត្តបាសិទ្ធត្រៃយត្រឹង្ស រួចធ្វើសកម្មភាព ធាក់ទ្វារព្រះវិហារ បណ្តាលឲ្យបាក់របាទ្វារ បន្ទាប់មកជនសង្ស័យ បានរត់ចុះពីលើព្រះវិហារ មកធ្វើសកម្មភាព វាយបំផ្លិចបំផ្លាញរូបសំណាក់ ព្រះនាងទេពប្រណម្យ(០៤) និង ខ្ទមអ្នកតា (០១ )រួចចុះ តាមជណ្តើរទាញបំបាក់បង្គោលសូឡា និង ធាក់ក្បាលនាគ(០២) បំបាក់ចោល បន្ទាប់មកជនសង្ស័យបានរត់ចូលទៅក្នុងប្រាសាទស្រីគ្រប់លក្ខ័ វាយបំផ្លិចបំផ្លាញរូបសំណាក់ក្នុងប្រាសាទរួមមាន៖ រូបសំណាកស្រីគ្រប់លក្ខ័ (០១) រូបសំណាកព្រះនាងពៅ (០១) រួបសំណាកកុមារពេជ្រ(០១) រូបសំណាក ព្រះអង្គចេក(០១ )និងគ្រឿងសការៈ ដូចជាបាយសីផ្កាភ្ញីបោះបោកចោល ហើយជនសង្ស័យ បានវាយផើងផ្កា និង ពាងទឹកបែកអស់(០២) ដែលនៅក្បែរប្រាសាទ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឈ្វាំង សហការជាមួយកម្លាំងផ្នែក នគរបាលយុត្តិធម៌ ចុះទៅកន្លែងកើតហេតុឃាត់ខ្លួនជនស ង្ស័យទាំង០២នាក់ និងមធ្យោបាយធ្វើដំណើរ រថយន្ត បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី៕

Read More

គោរពមេ គួរឲ្យខ្នាញ់ណាស់ ក្មេងប្រុសតូច ស្លៀកឯកសណ្នាន បែបសមត្ថកិច្ចឡើងឡូយ

កាលពីថ្មីៗនេះពិតជាភ្ញាក់ផ្អើលក្រោយក្មេងប្រុសម្នាក់ ស្លៀកសំលៀកបំពាក់ សម្ថកិច្ចស្អាតឡើងខ្ចូតជាមួយ មុខមាត់ម៉ាប់គួរអោយស្រលាញ់តែម្តង រហូតហមាជនសរសើរគ្រប់គ្នា ហៅអាហ៊ាទៀតផង រូបភាពទំាងអស់នេះត្រូវបានបង្ហោះចេញពីផេក Poli ce Unique ដែលបានបង្ហោះសារភ្ជាប់ជាមួយភាពថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អមណាស់កូនប្រុសមាសម្តាយស្រលាញ់ទេបងប្អូន?ជូនពរ អោយ កូនមានសុខភាពល្អ និងសំណាងល្អពេញមួយជីវិតណា ប្រិយមិត្តសូមទស្សនារូបភាពខាងក្រោមនេះទំាងអស់គ្នា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More

មិនទាន់ធូរស្រាលនៅឡើយ អ៊ាន សៀវម៉ី ទៅសួរសុខទុក្ខ ទ្រី សុផានិត ស្រាប់តែឃើញក្នុងសភាពបែបនេះនៅឡើយ

មកដល់ទាល់នឹងពេលនេះសំណុំរឿងវិវាទរវាងអ្នកនាងទ្រី សុផានិត ជាមួយនឹងប្អូនស្រីរបស់ខ្លួន គឺអ្នកនាង ទ្រី ដាណា នៅមិនទាន់ដល់ការជំនុំជម្រះនៅឡើយទេ ខណៈអ្នកនាង សុផានិត នៅតែមិនទាន់អាចឡើងតុលាការបានព្រោះបញ្ហាសុខភាពធ្ងន់ធ្ងរ ។ យ៉ាងណាមិញរហូតមកដល់ពេលនេះក៏នៅមិនទាន់មានការបញ្ជាក់ទេថាអ្នកលក់ផលិតផលតាមអនឡាញរូបនេះ មានជំងឺអ្វីនោះទេ បានជាដួលសន្លប់ស្ដូ​ក​ស្ដឹងបែបនេះ ។ បញ្ហាសុខភាពរបស់អ្នកនាង ទ្រី សុផានិត កាន់តែបញ្ជាក់ច្បាស់ទៀតនៅពេលដែលលោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី ដែលជាអ្នកជិតស្និទនឹងគ្នានោះបានទៅសួរសុខទុក្ខដល់មន្ទីរពេទ្យ ហើយក៏ឃើញថាអ្នកនាងទ្រី សុផានិត គេងលើគ្រែពេទ្យស្ដូកស្ដឹងមិនដឹងខ្លួននោះទេ ។ ដោយសារតែក្ដុកក្ដួលពេកឧកញ៉ា អ៊ាន សៀវម៉ី បានបង្ហោះសារមួយថា​ប្អូនមកមើលសោរហូតប្អូនឈឺតែប្អូនដើរបាន តែសោឈឺដើរអត់បានគេងនៅគ្រែរហូតលើសពីអាណិតណាស់សោ សោមានដឹងអត់ថាកូនៗសោកនៅចាំសោនៅផ្ទះណាសោណាចង់មកជួបសោពេលសោដឹងខ្លួនណាស់តែមិនបានមកទាន់សោដឹងខ្លួនសោះ សង្ឃឹមស្អែកមកមើលចំពេលសោដឹងផងចុះ។ សូមបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន ។

Read More

សំណាងមើលមិនឃើញមែន ពលករខ្មែរនៅថៃ ត្រូវឆ្នោតរង្វាន់ធំទី ១ បានលុយជិត១២ លានបាត ស្មើនឹង ៤០ ម៉ឺនដុល្លារ

បើតាមទំព័រហ្វេសប៊ុកមួយឈ្មោះ ឡៃលី ប៉ោយប៉ែត បានសរសេរសារបង្ហោះដោយមានដាក់ ជួយត្រេកអរផង បានរៀបរាប់ថា ពលករខ្មែរធ្វើការនៅថៃត្រូវឆ្នោតថៃរង្វាន់ទីមួយបានលុយ ១២ លានបាត (ពលករឆ្លងដែន) 16-11-2020» ។ បើងាកទៅមើលទៅទំព័រផេក ទឹកចិត្ត ពលករ ឆ្លងដែន ក៏បានបង្ហោះសារចូលរួមអបអរដល់ស្រ្តីជាពលករខ្មែរដែលបានត្រូវឆ្នោតរង្វាន់ធំនោះផងដែរ ។ ជាមួយនឹងសំណាងមើលមិនឃើញរបស់ស្រ្តីជាពលករខ្មែរនៅថៃ ដែលមានលាភសំណាងបានត្រូវរង្វាន់ឆ្នោតលេខធំនេះដែរ បានធ្វើឱ្យបណ្តាមហាជនមានចិត្តរំភើបអរជំនួសយ៉ាងខ្លាំង ក្នុងនោះពួកគេក៏បានចូលរួមអបអរសាទរដល់ស្រ្តីដែលត្រូវរង្វាន់ធំ ១២ លានបាតនោះផងដែរ ដែលប្រាក់រង្វាន់ទាំងនេះនឹងកែប្រែវាសនារបស់គាត់បាន មិនឱ្យលំបាកធ្វើការចំណាកស្រុកឆ្ងាយកូនចៅ ឆ្ងាយស្រុកកំណើតទៀតឡើយ​ស្ត្រីជនជាតិខ្មែរម្នាក់ជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ មានសំណាងត្រូវឆ្នោតរង្វាន់ធំពីប្រទេសថៃ នូវទឹកប្រាក់ប្រមាណ ១២ លានបាត ស្មើនឹងប្រមាណ ៣៩៧ ៧៤៦ ដុល្លារអាមេរិក ។

Read More

ទប់ចិត្តមិនបាន ពែកមី ប្រកាសក្តែងៗថា ចង់ហៅក្មេងស្រីម្នាក់នេះថត

កាលពីពេលថ្មីៗនេះ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកលេងបណ្តាញសង្គមជាច្រើន ស្របពេលដែលក្មេងស្រីម្នាក់នៅក្នុងខេត្តមណ្ឌលគីរី បានទម្លាយនូវបំណងប្រាថ្នារបស់ខ្លួន ដោយចង់ក្លាយទៅជាគ្រូបង្រៀន និងជាតារាល្បីប្រចាំប្រទេសផងដែរ។ ដោយសារតែគួបផ្សំនឹងរូបសម្បត្តិស្រស់សោភាផងនោះ ក្មេងរូបនេះត្រូវបានមហាជនជាច្រើនបានជូនពរឲ្យនាងបានសម្រេចក្តីបំណង បូករួមនឹងការចាប់អារម្មណ៍ស៊ែរព្រោងព្រាត ពេញបណ្តាញសង្គមតែម្តង។ មិនបានប៉ុន្មានផង វីដេអូមួយបានផ្ទុះសារជាថ្មី ខណៈពេលដែលក្មេងសម្បុលខ្មៅស្រអែមរូបនេះ បានបញ្ចេញនូវសមត្ថភាពបានច្រៀងនៅក្នុងបទចម្រៀងមួយបទ ដែលស្តាប់ទៅពិតជាពីរោះគួរឲ្យចង់ស្តាប់តែម្តង។ បន្ទាប់ពីបានស្តាប់ប្អូនស្រីបានច្រៀងរួច មហាជនជាច្រើនពិតជាពេញចិត្ត និងសរសើរដល់នាងគ្រប់គ្នា ដែលនៅក្មេងសោះមានបំណងប្រាថ្នាធំ មិនត្រឹមតែប៉ុណ្ណោះសូម្បីតែសមត្ថភាពវិញក៏មិនណយ អាចច្រៀងលើកដាក់សម្លេងបានយ៉ាងល្អ សាកសមជាតារានាពេលអនាគតតែម្តង៕ ដោយឡែក អំបាញ់នេះផងដែរ យោងតាមកំពូលតារាកំប្លែង នាយ ពែកមី បានប្រកាសថា មានបងប្ពូនណាស្គាល់លេខ​ ក្មួយស្រីម្នាក់នេះអត់​ ខ្ញុំចង់ហៅគាត់ថត ។

Read More

តើពិតមែនដែរទេ ដែលឮគេនិយាយតៗគ្នាថា នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន សូមជួយសែចែករំលែកផង ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ

អ្វីក៏​ដោយ​ក៏​សុទ្ធ​តែ​មាន​គុណ​វិបត្តិ​និង​គុណ​សម្បតិ្ត​ ប៉ុន្តែ​សំខាន់​នៅ​ត្រង់​ថា​យើង​មាន​ជំនាញ ​និង​ចំណេះ​ដឹង​ ក្នុងការ​ធ្វើអ្វី​មួយឲ្យមាន​ប្រយោជន៍​ដែរ​ឬ​ទេ​។ ជាក់ស្តែង ដោយយោងតាមគណនីផ្លុវការផ្ទាល់របស់ លោក ដួង តារា បានធ្វើការចែករំលែក និង ទូន្មាន ដល់បណ្តាលមហាជនទាំងទ្យាយ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យលង់ខ្លួនចូលអន្ទាក់ស្រីស្អាតអនឡាញ ។ លោក ដួង តារា បានសរសេរ និង ចែករំលែករូបភាពប៉ុន្មានសនឹ្លក ដែលសី្តពីបុរសម្នាក់ សុំឲ្យលោកផ្ទាល់ចូលជួយ ដោយសារបុរសម្នាក់នោះ បាន ចូលអន្ទាក់ស្រីស្អាតអនឡាញ ។ ប្រយ័ត្នចូលអន្ទាក់ស្រីស្អាតអនឡាញ! សូមជួយសែចែករំលែកផង (Please Share​- online Sex Scam) មុននេះបន្តិច មានប្អូនប្រុសម្នាក់បានខលមកខ្ញុំទាំងយប់ជាមួយនឹងសម្លេងភ័យៗនិយាយចេញមកញ័រៗ។ ខ្ញុំសួរគាត់ថាម៉េចបានជាប្អូនខលមកទាំងយប់ម៉ោង១១អញ្ចឹង? តើមានអ្នកណាធ្វើការម៉ោងនេះ? ហេតុអ្វីមិនរង់ចាំស្អែក? ប្អូនប្រុសប្រាប់ថា រង់ចាំមិនបានទេបង ព្រោះមានគេគម្រាមទារលុយ ទាំងយប់ ។ ខ្ញុំសួរថាស្រីឬប្រុស? គាត់ថាស្រី ព្រោះគាត់បាននិយាយគ្នាតាមវីដេអូខលតាម facebook messenger ដោយប្រើវិធីរួមភេទតាម wifi ។ ខាងស្រីស្អាត (ទំនងដូចជាបរទេស) បានថតរូបនិងវីដេអូខាងបុរសទុកទាំងអស់ ហើយគម្រាមទារលុយ $300 ទើបលុបចោល។ មកទល់ម៉ោងនេះគឺទម្លាក់ថ្លៃនៅសល់ $200 ..ចុងក្រោយគឺនៅសល់ $120។ មុខវិជ្ជានេះរៀនអស់លុយហើយភ័យបះសក់ ព្រោះខាងស្រីស្អាតគម្រាមថា បើមិនបង់លុយ គឺនឹងបង្ហោះតាម Youtube ។ ស្អែកស្រីស្អាតនឹងបង្រៀនខាងប្រុសអោយចេះបង់លុយតាម Western Union ។ សូមបងប្អូន ជាពិសេសយុវវ័យប្រុងប្រយ័ត្នជាប់អន្ទាក់ស្រីស្អាតអនឡាញ ព្រោះនេះជាវិធីរកលុយរបស់ពួកគេ ដែលធ្វើអោយប៉ះពាល់ដល់មុខមាត់កិត្តិយសខ្លួនឯងផង ប្តីប្រពន្ធ និងក្រុមគ្រួសារ ព្រមទាំងទីកន្លែងធ្វើការងារទៀតផង។ តើពិតមែនដែរទេ ដែលឮគេនិយាយតៗគ្នាថា នៅក្រោយផ្ទះស្រីស្អាត សុទ្ធតែជាផ្នូរអ្នកក្លាហាន!

Read More

ជាលើកទីមួយហើយ លោកសុវណ្ណ រិទ្ធីថតរូបជាមួយកូនស្រីទាំងពីរហើយសរសេរថា កែវភ្នែកទាំងគូររបស់ខ្ញុំ ស្រាប់តែភរិយារបស់លោក …

លោកសុវណ្ណ រិទ្ធីដែលជាអតីតអគ្គនាយករបស់សារពត៌មានTVFB ត្រូវបានតុលាការដោះលែងអោយមានសេរីភាពវិញកាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នាពេលកន្លងទៅក្រោយពេលដែលលោកជាប់ពន្ធនាគារអស់រយៈពេល០៥ខែ២៨ថ្ងៃ។ ដំណឹងនៃការដោះលែងលោក សុវណ្ណ រិទ្ធីបានធ្វើអោយមហាជនអ្នកលេងហ្វេបុកភ្ញាក់ផ្អើលនឹងចូលរួមត្រេកអរចំពោះលោក ដែល​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មានសេរីភាពឡើងវិញបានជួបជុំប្រពន្ធកូន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែក្រោយពេលដែលលោក សុវណ្ណ រិទ្ធីចេញពីពន្ធនាគារមកវិញ មានរឿងរ៉ាវជាច្រើនដែលធ្វើអោយមហាជនមានចម្ងល់ទាក់ទងនឹងរឿងក្រុមគ្រួសាររបស់គាត់ ។ លោកសុវណ្ណ រិទ្ធីតាំងពីចេញពីពន្ធនាគារមកវិញ គាត់មិនបានបង្ហាញភាពផ្អែមល្ហែមជាមួយភរិយារបស់គាត់នោះទេ។ហើយភរិយាគាត់ក៏តែងតែបង្ហោះសារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្លែកៗលើបណ្ដាញសង្គមហ្វេបុកបង្ហាញពីអារម្មណ៍ពិបាកចិត្តរបស់នាងផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ក្រោយពេលចេញពីពន្ធនាគារមិនបានប៉ុន្មានផង លោក សុវណ្ណ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រិទ្ធីក៏បានទៅសាងភ្នួសដើម្បីបួសសងគុណម្ដាយ។រហូតមកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ទើបលោក សុវណ្ណ រិទ្ធីសឹកមកវិញ។បន្ទាប់ពី លោក សុវណ្ណ រិទ្ធីសឹកមកវិញ យើងនៅតែមិន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ទាន់បានឃើញគាត់បង្ហាញភាពផ្អែមល្ហែមជាមួយប្រពន្ធកូនរបស់គាត់នោះទេ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស្រាប់តែនៅថ្ងៃនេះទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០លោក សុវណ្ណ រិទ្ធីបានបង្ហាញភាពផ្អែមល្ហែមជាមួយនឹងក្រុមគ្រួសាររបស់លោកជាលើកដំបូង ដោយថតរូបជាមួយនឹងកូនស្រីសំណប់ចិត្តទាំងពីរនាក់របស់លោក ហើយពោលពាក្យដ៏មានន័យថា កែវភ្នែកទាំងគូររបស់ខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រោយពេលលោក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សុវណ្ណ រិទ្ធីបង្ហោះសារខាងលើមិនទាន់បានប៉ុន្មានផង ស្រាប់តែភរិយារបស់លោកធ្វើការចែករំលែកសារនោះហើយសរសេរបន្ថែមថា ពួកគាត់ទាំងអស់នេះជាទ្រព្យដល់មានតំម្លៃដែលមិនអាចកាត់ថ្លៃបានសំរាប់រូបខ្ញុំ ពេលដែលពួកគាត់មានក្ដីសុខគឺគ្រប់គ្រាន់សំរាប់ខ្ញុំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Read More