ទោះកូនមួយមិនជាអី្វ តូតា និង ស្វាមី នៅតែផ្អែមល្ហែមមិនចាញ់កំលោះក្រមុំឡើយ

តារាសម្ដែងស្រី អ្នកនាង ម៉ាក សែនសូនីតា ដែលទើបសម្រាលបានកូនប្រុសម្នាក់គួរឱ្យស្រលាញ់ចូលមកក្នុងឆាកជីវិតគូរបស់អ្នកនាង បន្ទាប់ពីនាងបានរៀបការកសាងគ្រួសារយ៉ាងមានសុភមង្គលអស់រយៈពេលជិត២ឆ្នាំមកនេះ។ ក្រោយពេលកូនប្រុសបណ្ដូលចិត្តនាងចូលមកក្នុងជីវិតអ្នកនាងមករឹតតែបង្កើននូវសុភមង្គល និងភាពកក់ក្ដៅទ្វេឡើង ហើយតែងតែបានបង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខ។ យ៉ាងណាមិញ ក្រោយពេលនាងបានសម្រាលកូនបាន១ខែ អ្នកនាងបានធ្វើពិធីយ៉ាងសាមញ្ញបំផុតក្នុងថ្ងៃចេញខែកូនប្រុសរបស់អ្នកនាង ពោលគឺមានតែការចូលរួមពីសំណាក់គ្រួសារទាំងសងខាងញ៉ាំអាហារជុំគ្នាតែប៉ុណ្ណោះ។ នៅក្នុងឱកាសនោះ អ្នកនាងនិងស្វាមីក៏បានបង្ហោះរូបជាច្រើនសន្លឹកនៅក្នុងបណ្ដាញសង្គមយ៉ាងផ្អែមល្ហែមជាមួយគ្នាផងដែរ ដែលធ្វើឱ្យហ្វេនៗសរសើរមិនដាច់ពីមាត់ឡើយនូវសំណាងរបស់អ្នកនាងដែលមានស្វាមីតាមយកចិត្តទុកដាក់មើលថែគ្រប់ពេលបែបនេះ។ ក្រោយឃើញតារារូបនេះបង្ហោះរូបចេញខែកូនប្រុស និងស្វាមីរួចមក ហ្វេនៗជាច្រើនបានជូនពរអ្នកនាងឲ្យមានសុភមង្គល និងឲ្យកូនប្រុសអ្នកនាង មានសុខភាពល្អមាំមួន ប្រាជ្ញាវាងវៃ៕

Read More

ពាក់មី កើតទុក្ខមិនសុខក្នុងចិត្ត សុំចិត្តមហាជនយោគយល់ និង កុំជេរក្នុងស្ថានភាពមួយនេះ

ថ្មីៗនេះ តារាកំប្លែង នាយពាក់មី បានចែករំលែករូបភាពលោកទៅច្រៀងកាត់សក់នៅក្នុងពិធីមង្គលការមួយ ជាមួយតារាកំប្លែង ខ្ញុង ដែលរូបភាពមួយនេះក៏ទទួលបានការរិះគន់មិនពេញចិត្តពីសំណាក់មហាជន មួយចំនួនផងដែរ ។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយការរីករាលដាលវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា ខាងក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសឱ្យកាត់បន្ថយការជួបជុំ នៅក្នុងកម្មវិធីនានា។ អ្វីដែលចាប់អារម្មណ៍ ថ្មីៗនេះ នាយពាក់មី បានបង្ហាញរូបភាព និង អ្នកនាង ខ្ញុង បានទៅច្រៀងកាត់សក់នៅក្នុងពិធីមង្គលមួយ ដោយមានពាក់របាំងមុខការពារ ហើយបង្ហោះចូលទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា កាត់សក់​ សម័យកូវីដ ចង់ទាក់ទងប្តីផ្ទះលេខ2​ នឹងកូនកណ្តុលតូច​ កាត់សក់​ ច្រៀងកំដរភ្ញៀវ​ កាត់នំ​ 015300007 ។ ភ្លាមៗនោះ ស្រាប់តែមានបណ្ដាមហាជនមួយចំនួន បានរិះគន់ថា នាយមិនគួរបង្ហោះរូបភាពនៅក្នុងស្ថានភាពបែបនេះឡើយ ជាពិសេសក្នុងពេលដែលម្ចាស់ពិធីខ្លះ បានពន្យារកម្មវិធីរបស់ខ្លួន។ ទោះបីយ៉ាងនេះក៏ដោយ នាយ ពាក់មី ក៏បានឆ្លើយតបជាមួយនឹង Comment ទៅកាន់អ្នកទាំងនោះថា បង ប្អូនកុំជេរខ្ញុំ គេជួល គេកក់លុយយូរហេីយ អត់ទៅកាត់ម៉េចកេីត បេីសិនជាបងប្អូនជួលខ្ញុំ កក់លុយខ្ញុំហេីយ

Read More

ន័យជ្រៅណាស់ លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រដៅចៅៗថារឿងគ្រួសារកុំ ឡាយរំខានដល់ជាតិ និងពលរដ្ឋ

ឯកឧត្ដមបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ត្រូវបានប្រជាជនកម្ពុជាស្ទើរទូទាំងប្រទេសគោរពស្រឡាញ់ និងឱ្យតម្លៃបំផុត ចំពោះទង្វើដ៏ល្អប្រពៃរបស់លោកបានផ្ដល់ទៅកាន់ប្រទេសជាតិ និងប្រជាជន ។ បន្ថែមលើពីនេះជានិច្ចកាលលោកឧកញ៉ាតែងតែផ្ដល់នូវឱវាទល្អៗតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលបានផ្ដល់នូវតម្លៃអប់រំ ការដាស់តឿន ការលើកទឹកចិត្តជាដើម ។ លោកបានបង្ហោះសារមួយយ៉ាងមានតម្លៃទៅដល់កុមារៗដែលជាកូនៗរបស់កម្មករ ដែលលោកឧកញ៉ាបានចាត់ទុកដូចជាចៅដូច្នោះដែរ ។ លោកឧកញ៉ា ម៉ុង ឫទ្ធី បានរៀបរាប់យ៉ាងដូច្នេះថា តាមាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​នៅពេល​ដែល​ចៅៗធំដឹងក្តី​ឡើង​ ចៅៗពិតជា​ដឹង​យ៉ាង​ច្បាស់​ណាស់ថា​តាម៉ុង​ ឫទ្ធី​ហ្នឹង​ហើយ​ដែលជា​អ្នក​បាន​ជួយសាងសង់​ លំនៅឋានឱ្យម្តាយ​ឪពុក​រួមជា​មួយ​ចៅៗ​ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ បុគ្គលិក​ កម្មករ​រាប់រយ​គ្រួសារ​ព្រមទាំង​រកការងារ​ឱ្យ​បានធ្វើគ្រប់​ៗគ្នា​ថែមទៀតផង​ លោកតាមិនចង់​ឱ្យ​ចៅៗ​មកសងគុណតា​ក្រៅតែពីចង់ឱ្យ​ចៅៗ​ ក្លាយជា​កូន​ល្អ​ ពលរដ្ឋ​ល្អ ​គោរព​តាម​ច្បាប់​របស់​រដ្ឋ​ រឿងគ្រួសារ​ផ្ទាល់​របស់​ខ្លួន​កុំឡាយ​វីដេអូ​នាំ​រំខាន​ដល់ជាតិ ​និង ​ប្រជាពលរដ្ឋ​ ចៅៗ​ត្រូវ​តែចេះ​ជួយ​ដល់ជាតិ ​និង ​ប្រជាពលរដ្ឋ​ នៅពេលដែល​ជាតិ ​និង​ ប្រជាពលរដ្ឋ​កម្ពុជា​យើង​មាន​ទុក្ខកង្វល់​ម្តងម្កាល​ តែបើគ្មាន​លទ្ធភាព​ជួយទេ​សុំចៅ​កុំរំខាន​ដល់​ជាតិ​ និង ​ប្រជាពលរដ្ឋ​ទៅបានហើយ ៕

Read More

រំភើបជំនួស! ក្មេងប្រុសកំសត់ទាំង ៣ ដែលយកកង់ចាស់ទៅប្រណាំង ត្រូវបានអគ្គនាយកសាលា ប៊ែលធី អោយរៀនដោយមិនគិតថ្លៃសាលារហូតដល់ទៅ….

យោងតាមហ្វេសបុកផេចរបស់បងប្រុសជាអ្នកថតរូបអាជិប និងជាអ្នកថតរូបរបស់ប្អូនប្រុសកំសត់ ប្រណាំងជាមួយកង់ចាស់ គឺលោក Sovanna Kem Photography បានបង្ហោះសារ អោយដឹងថា: សូមជួយត្រេកអរ! ប្អូនៗប្រណាំងកង់ ដែលទទួលការចាប់អារម្មណ៍ខ្លាំងតាមបណ្តាញសង្គមនោះ ត្រូវបានលោកបណ្ឌិត លី ឆេង អគ្គនាយក សាលា ប៊ែលធី ទទួលឲ្យមករៀននៅសាលារបស់លោកដោយឥតគិតថ្លៃរហូតដល់ចប់ ហើយក៏សូមអរគុណដល់លោកស្រី អ៊ូ ធីតាពៅ ភរិយាអភិបាលខេត្ត ព្រះសីហនុ ដែលបានសួរពីបំណងក្មេងៗទាំង៣នាក់នេះ ហើយពួកគេថា ចង់រៀននៅសាលាប៊ែលធី! ភ្លាមនោះលោកអភិបាលខេត្ត គួច ចំរើន បានទាក់ទងមកលោកបណ្ឌិត លី ឆេង ហើយក៏សម្រេចទទួលយកតែម្តង!រួមគ្នាដើម្បីធនធានសង្គមកម្ពុជាយើង! អរគុណបងស្រី អ៊ូ ធីតាពៅផងដែរសំរាប់អនាគតក្មេងដ៏វែងឆ្ងាយ។ បេះដូងអ្នកថតរូប៕

Read More

ជួយស៊ែរឲ្យបានដឹងផង! ថ្ងៃនេះម៉ាក់ៗអូន ជេនី គឺអ្នកនាង សួស វីហ្សា ប្រកាសចែកចែកជូនរ៉ូបពោះធំ free សំរាប់បងប្អូននារីៗដែលកំពុងតែពពោះ ហើយត្រូវតែ….

ដូយប្រិយមិត្តបានស្គាល់មកហើយនៅជីវិតដ៏ហាយសូររបស់តារាចម្រៀងស្រីប្រចាំផលិកម្មរស្មីហង្សមាស គឺអ្នកនាង សួស វីហ្សា ដែលជាភិរយារបស់ថមមី ហើយកំពុងរស់នៅយ៉ាងសប្បាយ រីករាយ និងមានសុភមង្គលថ្វេដងក្រោយអ្នកនាង និងស្វាមី ទទួលបានកូនស្រី ដ៏គួរអោយក្នាញ់គឺនាងតូច ថង សាម៉ូលីណា ហៅ ជេនី តែម្តង។ ដោយឡែកថ្មីៗនេះ អ្នកនាង សួស វីហ្សា ក៏បានប្រកាសនៅលើបណ្តាញសង្គមថា: ជំរាបសួរបងប្អូន យប់នេះនាងខ្ញុំនឹងធ្វេីការLiveចែកជូនរ៉ូបពោះធំ freeសំរាប់បងប្អូននារីៗដែលកំពុងតែពពោះ តែសូមបញ្ជាក់ថារ៉ូបទាំងអស់នេះយេីងនឹងចែកជូនចំពោះតែបងៗដែល គាត់កំពុងតែពពោះហេីយមានជីវភាពខ្វះខាតតែប៉ុណ្ណោះ🙏 នាងខ្ញុំក៏សូមអធ្យាស្រយ័ទុកជាមុនបេីសិនជាការចែកជូននេះមិនបានគ្រប់គ្នារឺមានការឆ្គាំឆ្គងមិនសមរម្យកន្លែងណា សូមអភយ័ផង🙏តបិតថាវាជាការចែករំលែកជូនជាកាដូរដ៏តិចតួចក៏ពិតមែន តែវាជាទឹកចិត្តរបស់គ្រួសារខ្ញុំធ្វេីចេញពីបេះដូងសំរាប់បងៗស្រ្តីដែលកំពុងពពោះ🙏 TommyTommy Realថង សាម៉ូលីណា Sous Visa TSJ family👨‍👩‍👧❤️៕

Read More

ថៅកែពេជ្រ ទ្រី ដាណា សុំពីបងប្អូនមួយបានអត់? នៅពេលដែលជួបខ្ញុំនៅខាងក្រៅជាមួយនឹងពូខ្មៅកុំហៅខ្ញុំថា …

អ្នកណាដែលថាមិនស្គាល់ ពូម៉ៅ ដែលជាស្វាមីសំណប់ចិត្តរបស់ថៅកែពេជ្រ ទ្រី ដាណា ដែលបានតស៊ូរស់នៅជាមួយគ្នា រហូតមានអ្វីៗគ្រប់បែបយ៉ាង និងមានជីវិតដ៏ប្រសើរមួយដែល មនុស្សទូទៅមិនងាយទទួលបាន ហើយអ្វីដែលពិសេសនោះ គឺពូម៉ៅ តែងតែនៅផ្តល់កម្លាំងចិត្ត ក៏ដូចជាការណែនាំនាៗ ដល់លោកស្រីផងដែរ។ ដោយលែកនៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បាន បង្ហោះសារដ៏មានន័យថា:ខ្ញុំចង់សុំពីបងប្អូនមួយបានអត់?នៅពេលដែលជួបខ្ញុំនៅខាងក្រៅជាមួយនឹងពូខ្មៅកុំហៅខ្ញុំថាលោកស្រីរឺលោកជំទាវអីបានទេ?ខ្ញុំចង់អោយហៅខ្ញុំបែបធម្មតាៗប្រសើជាងនិងមានភាពស្និទ្ធស្នាលប្រសើរជាង ខ្ញុំចង់ឲ្យបងប្អូនហៅខ្ញុំថាចែដាណាឬអីដាណាឬអ៊ុំដាណាឬចៅដាណាកូនដាណាប្រសើរជាង ខ្ញុំនឹងពូខ្មៅស្រឡាញ់ពាក្យនេះហើយចូលចិត្តបែប សាមញ្ញៗ

Read More

ក្រោយរៀបការ ៥ឆ្នាំ ប្រពន្ធ កែវ វាសនា បែជាបង្ហោះសារបែបនេះ

លោក កែវ វាសនា​ គឺជាអតីតតារាចម្រៀងនៅផលិតកម្ម សាន់ ដេ មួយរូបដ៏មានប្រជាប្រិយភាពដែលនៅតែដក់ជាប់នៅក្នុងបេះដូងនិង អារម្មណ៍ស្រទាប់យុវវ័យតាំងច្រើនឆ្នាំមកហើយ។ ជាការពិតណាស់ ទោះបីជាសព្វថ្ងៃ តារាប្រុសរូបនេះនៅតែមានភាពមម៉ាញឹកខ្លាំងជាមួយនឹង មុខជំនួញនិង កាតព្វកិច្ចជាមេគ្រួសារក៏ពិតមែន ប៉ុន្តែកេរ្តិ៍ឈ្មោះវិញនៅតែល្បីរន្ទឺមិនចាញ់ពីមុនប៉ុន្មាននោះទេ។​មិនត្រឹមតែប៉ុណ្ណោះ ដោយគិតមកត្រឹមពេលនេះគឺមានរយៈពេល៤ឆ្នាំមកហើយ ដែលលោក បានចូលរោងការជាមួយនឹងភរិយាផងដែរ ដោយពីមួយថ្ងៃទៅមួយថ្ងៃភាពផ្អែមល្អែម កាន់តែខ្លាំងឡើងៗ។ ជាក់ស្តែងប៉ុន្មានម៉ោងមុននេះ គណនីហ្វេសប៊ុករបស់ប្រពន្ធលោក កែវ វាសនា បានបង្ហោះសារពាក្យពេចន៍ប៉ុន្មានទៅកាន់ស្វាមីនិង មហាជនផង ក្រោយពីបានរៀបការនិង រួមរស់ក្រោមទ្រនំតែមួយមកជាមួយគ្នាអស់រយៈពេល៤ឆ្នាំរួចមក យ៉ាងដូច្នេះថា៖ ប្តីប្រពន្ធ មិនសំខាន់រៀបការយូរប៉ុណ្ណា ឈ្លោះគ្នាច្រេីនប៉ុណ្ណា រវល់ប៉ុណ្ណាទេ សូមកុំភ្លេច បន្តបង្កេីតបរិយាកាសល្អៗឲ្យគ្នា និយាយពាក្យពិរោះៗ ដែលយេីងតែងតែប្រេីកាលពីស្រលាញ់គ្នាដំបូង។

Read More