បើគាំទ្រស៊ែរមួយ! ពូម៉ៅ ពោលពាក្យថា ប្រពន្ធខ្ញុំក្នុងមួយថ្ងៃៗគាត់រវល់ខ្លាំងណាស់ ប៉ុន្តែគាត់នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់គាត់ ទៅជួយបងប្អូនដែលកំពុងតែខ្វះខាតទៀត ពេលខ្លះខ្ញុំប្រាប់គាត់ តែគាត់បែជា….

អ្នកណាដែលថាមិនស្គាល់ ពូម៉ៅ ដែលជាស្វាមីសំណប់ចិត្តរបស់ថៅកែពេជ្រ ទ្រី ដាណា ដែលបានតស៊ូរស់នៅជាមួយគ្នា រហូតមានអ្វីៗគ្រប់បែបយ៉ាង និងមានជីវិតដ៏ប្រសើរមួយដែល មនុស្សទូទៅមិនងាយទទួលបាន ហើយអ្វីដែលពិសេសនោះ គឺពូម៉ៅ តែងតែនៅផ្តល់កម្លាំងចិត្ត ក៏ដូចជាការណែនាំនាៗ ដល់លោកស្រីផងដែរ។ ដោយលែកនៅមុននេះបន្តិច ពូម៉ៅ បាន បង្ហោះសារដ៏មានន័យថា: ប្រពន្ធខ្ញុំក្នុងមួយថ្ងៃៗគាត់រវល់ខ្លាំងណាស់ ប៉ុន្តែគាត់នៅតែឆ្លៀតពេលវេលាដ៏មានតម្លៃរបស់គាត់ ទៅជួយបងប្អូនដែលកំពុងតែខ្វះខាតទៀត ពេលខ្លះខ្ញុំប្រាប់ គាត់ថាសម្រាក ខ្លះទៅ ប៉ុន្តែគាត់ថាមិនអាចសម្រាកបានទេពួកគេត្រូវការខ្ញុំ ដូច្នេះយើងត្រូវទៅឥឡូវនេះហើយក៏ត្រូវប្រញាប់មកវិញដែរ ទោះជាជួបជាមួយនឹងឧបសគ្គបែបណាក៏ដោយ ពេលមកដល់ខ្ញុំក៏បានប្រាប់គាត់ថាផ្លូវនោះចូលឡានយើងមិនកើតទេហើយចំងាយផ្លូវដែលចូលទៅចំការក៏ឆ្ងាយដែរហើយ គាត់ប្រាប់ខ្ញុំថា យើងត្រូវតែទៅឲ្យដល់គោលដៅ នោះ ទោះជាផ្លូវ នោះយ៉ាងម៉េចក៏ដោយ ប៉ុន្តែខ្ញុំមានអារម្មណ៍ថាច្បាស់ជាមានបញ្ហាគឺមានមែន បន្តែទោះយ៉ាងមេចក៏ដោយពួកខ្ញុំនៅតែទៅមុខទាល់តែបាន ហេីយក៏សរសេី វិរះនារីខ្លាំងរបស់ខ្ញុំណាស់៕

Read More

ស្មានមិនដល់សោះ ថាមនុស្សដែលធ្លាប់ ធ្វើឲ្យគេសប្បាយ ដូចកុសុម៉ា ធ្លាប់ចង់សម្លាប់ខ្លួន (មានវីដេអូ)

នាពេលបច្ចុប្បន្ននេះ កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានមហាជនជាច្រើន ចូលចិត្តនឹងស្រលាញ់តាមរយៈពាក្យសម្តី កាយវិការបែបកំប្លុកកំប្លែង ធ្វើឲ្យគ្រប់គ្នាបានសើចសប្បាយបំបាត់ទុក្ខ ជាពិសេសគ្រប់ពាក្យដែលនាងនិយាយ ស្ដាប់ទៅពិតជាអស់សំណើចតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់បេលដែលមានវត្តមានតារារូបនេះ ក្នុងកម្មវិធីណាមួយ ធ្វើឲ្យកម្មវិធីមួយ សើចសប្បាយគ្រប់គ្នាផងដែរ។ យ៉ាងណាមិញ ទស្សនិកជន និងអ្នកគាំទ្រតារាស្រីពូកែវោហាស័ព្ទចាក់ទឹកមិនលិចរូបនេះ ធ្លាប់តែឃើញស្នាមញញឹម និងការសប្បាយរបស់នាង តែបើក្រឡេកទៅដឹងអារម្មណ៍ពិតចេញពីមាត់កញ្ញា សុភ័ក្រ កុសុម៉ា ស្ដាប់ហើយស្ទើរតែមិនចង់ជឿថា តារារូបនេះ ក៏ធ្លាប់បានគិតខ្លីកន្លងមកផងដែរ។ ដោយសម្ដីនាងបានប្រាប់យ៉ាងច្បាស់ពីអារម្មណ៍ខ្លួនឯងបែបនេះថា៖ ពេលខ្លះខ្ញុំគិតច្រើន ខ្ញុំ Stress មែនទែន ពេលខ្លះអាចនឹងចង់សា្លប់ម្ដងៗ ប៉ុន្តែកម្លាំងចិត្តគឺ បានមកពីគ្រួសារ និងម៉ាក់តែម្ដង។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំអត់គិតខ្លីទៀតទេ ហើយថ្ងៃមួយ ខ្ញុំបានជួបព្រះតេជគុណស្រោចទឹក ហើយលោកបានមើលខ្ញុំថា ខ្ញុំរាល់ថ្ងៃចង់តែស្លាប់ទេ ពេលខ្លះអ្នកឯងនៅពីមុខគេសប្បាយ តែក្រៅពីនោះនាងនឹងយំ។ ក្នុងពេលនោះដែរ ព្រះតេជគុណ សុំឲ្យខ្ញុំរំដោះគ្រោះចេញផងដែរ។ សម្ដី កញ្ញា សុភ័ក្រ កុសុម៉ា តួយ៉ាង គ្រប់ពេលលដែលកញ្ញា សុភ័ក្រ កុសុម៉ា បង្ហាញវត្តមានក្នុងកម្មវិធីនានា គេតែងតែឃើញនាងនិយាយច្រើន ផ្ដល់ស្នាមញញឹមទៅកាន់មហាជននៅជុំវិញខ្លួន តែពេលស្ដាប់នាងនិយាយបែបនេះរួច ហ្វេនៗនឹងស្មានសឹងតែមិនដល់គ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា ពេលដែលគ្រប់គ្នា ឃើញនរណាម្នាក់រឹងមាំមករហូត ក៏មិនប្រាកដថា បុគ្គលម្នាក់នោះ មិនទន់ជ្រាយ ឬរឹងមាំរហូតនោះទេ គ្រាន់តែម្នាក់នោះ មិនចង់បង្ហាញឲ្យគ្រប់គ្នា បានឃើញពីភាពទន់ខ្សោយឲ្យអ្នកដទៃបានឃើញប៉ុណ្ណោះ៕

Read More

មិនឲ្យចាញ់ម្ចាស់ដើមទេ មកស្ដាប់ កែវ ទិត្យផល្លី ច្រៀង Cover បទ «ពឺតៗ» ឡើងពីរោះ (មានវីដេអូ)

មួយរយៈកន្លងទៅនេះ អតីតបេក្ខភាព The Voice Kids Cambodia កុមារី កែវ ទិត្យផល្លី កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់អ្នកទស្សនាជាច្រើន តាមរយៈការបញ្ចេញនូវសមត្ថភាពច្រៀងបានយ៉ាងពីរោះរណ្ដំ ព្រមជាមួយនឹងកាយវិការយ៉ាងក្រមិចក្រមើម គួរឲ្យស្រលាញ់ ថែមទៀត។ យ៉ាងណាមិញ ដោយសារតែមានការគាំទ្រយ៉ាងខ្លាំងនោះ ថ្មីៗនេះ កុមារី កែវ ទិត្យផល្លី បានធ្វើការច្រៀង Cover ឡើងវិញ នៅក្នុងបទចម្រៀង «ពឺតៗ» បានយ៉ាងល្អ ដែលជាបទចម្រៀងញាក់កន្រ្តាក់អារម្មណ៍ និងមានការពេញនិយម ពីសំណាក់មិត្តយុវវ័យជាច្រើន ព្រមទាំងបានបង្ហាញពីកាយវិការក្បាច់រាំ ស៊ីទៅនឹងចង្វាក់ភ្លេង គួរឲ្យចង់ទស្សនា មិនចេះជិនណាយ។ ម៉្យាងវិញទៀត នៅក្នុងវីដេអូបទចម្រៀង Cover មួយបទនេះ ក៏ទទួលបានការកោតសរសើរ និង ការពេញចិត្ត ពីមហាជនជាច្រើន ចំពោះសមត្ថភាពរបស់កុមារី រូបស្រស់ម្នាក់នេះ ខណៈដែលនៅក្នុងវីដេអូទាំងមូលផ្ទាល់ មានការចូលទស្សនា និងការស៊ែរតៗគ្នា ជាច្រើនសារ ផងដែរ៕

Read More

មិនគួរចឹងសោះ ជាមនុស្សដែលធ្លាប់ ធ្វើឲ្យគេសប្បាយ ដូចកុសុម៉ា ធ្លាប់ចង់សម្លាប់ខ្លួន (មានវីដេអូ)

កញ្ញា សុភ័ក្រ កុសុម៉ា កាន់តែមានមហាជនជាច្រើន ចូលចិត្តនឹងស្រលាញ់តាមរយៈពាក្យសម្តី កាយវិការបែបកំប្លុកកំប្លែង ធ្វើឲ្យគ្រប់គ្នាបានសើចសប្បាយបំបាត់ទុក្ខ ជាពិសេសគ្រប់ពាក្យដែលនាងនិយាយ ស្ដាប់ទៅពិតជាអស់សំណើចតែម្ដង។ មិនតែប៉ុណ្ណោះ គ្រប់បេលដែលមានវត្តមានតារារូបនេះ ក្នុងកម្មវិធីណាមួយ ធ្វើឲ្យកម្មវិធីមួយ សើចសប្បាយគ្រប់គ្នាផងដែរ។ ទស្សនិកជន និងអ្នកគាំទ្រតារាស្រីពូកែវោហាស័ព្ទចាក់ទឹកមិនលិចរូបនេះ ធ្លាប់តែឃើញស្នាមញញឹម និងការសប្បាយរបស់នាង តែបើក្រឡេកទៅដឹងអារម្មណ៍ពិតចេញពីមាត់កញ្ញា សុភ័ក្រ កុសុម៉ា ស្ដាប់ហើយស្ទើរតែមិនចង់ជឿថា តារារូបនេះ ក៏ធ្លាប់បានគិតខ្លីកន្លងមកផងដែរ។ ដោយសម្ដីនាងបានប្រាប់យ៉ាងច្បាស់ពីអារម្មណ៍ខ្លួនឯងបែបនេះថា៖ ពេលខ្លះខ្ញុំគិតច្រើន ខ្ញុំ Stress មែនទែន ពេលខ្លះអាចនឹងចង់សា្លប់ម្ដងៗ ប៉ុន្តែកម្លាំងចិត្តគឺ បានមកពីគ្រួសារ និងម៉ាក់តែម្ដង។ ដូច្នេះ ខ្ញុំគិតថា ខ្ញុំអត់គិតខ្លីទៀតទេ ហើយថ្ងៃមួយ ខ្ញុំបានជួបព្រះតេជគុណស្រោចទឹក ហើយលោកបានមើលខ្ញុំថា ខ្ញុំរាល់ថ្ងៃចង់តែស្លាប់ទេ ពេលខ្លះអ្នកឯងនៅពីមុខគេសប្បាយ តែក្រៅពីនោះនាងនឹងយំ។ ក្នុងពេលនោះដែរ ព្រះតេជគុណ សុំឲ្យខ្ញុំរំដោះគ្រោះចេញផងដែរ។ សម្ដី កញ្ញា សុភ័ក្រ កុសុម៉ា តួយ៉ាង គ្រប់ពេលលដែលកញ្ញា សុភ័ក្រ កុសុម៉ា បង្ហាញវត្តមានក្នុងកម្មវិធីនានា គេតែងតែឃើញនាងនិយាយច្រើន ផ្ដល់ស្នាមញញឹមទៅកាន់មហាជននៅជុំវិញខ្លួន តែពេលស្ដាប់នាងនិយាយបែបនេះរួច ហ្វេនៗនឹងស្មានសឹងតែមិនដល់គ្រប់គ្នា។ គួរបញ្ជាក់ផងដែរថា ពេលដែលគ្រប់គ្នា ឃើញនរណាម្នាក់រឹងមាំមករហូត ក៏មិនប្រាកដថា បុគ្គលម្នាក់នោះ មិនទន់ជ្រាយ ឬរឹងមាំរហូតនោះទេ គ្រាន់តែម្នាក់នោះ មិនចង់បង្ហាញឲ្យគ្រប់គ្នា បានឃើញពីភាពទន់ខ្សោយឲ្យអ្នកដទៃបានឃើញប៉ុណ្ណោះ៕

Read More

កុំចេះតែហ៊ាន! ក្រោយទទួលបានដំណឹងរំលោ ភផ្លូវអ្នកថ្មើរជើង មានពុះខ្សែ និងគូសសញ្ញា សមត្ថកិច្ចបានចុះមកមើល និងបានប្រាប់ថា….

ដូចប្រិយមិត្តបានជ្រាបហើយថា នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានរូបថតមួយចំនួនបានបង្ហោះចូលក្នុងបណ្តាញសង្គម ដោយបង្ហាញអោយឃើញនៅការរំលោ ភយកផ្លូវធារណៈ ដែលជាកន្លែងសម្រាប់អ្នកថ្មើរជើងធ្វើដំណើរ ពីសំណាក់ផ្ទះអ្នករកស៊ីមួយចំនួន ដោយមានខ័ណ្ឌជាខ្សែ និងគូសសញ្ញាទៀត ដែលធ្វើឲ្យមហាជនពិតជាហួសចិត្តជាខ្លាំង។ យ៉ាងណានៅមុន នេះបន្តិច យោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា: “បន្ទាប់ពីទទួលបានខំមិនពីប្រជាពលរដ្ឋភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅប៉ុស្តិ៍អូឬស្សី ខណ្ឌ៧មករា ដេីម្បីចុះទៅធ្វេីការណែនាំអប់រំ និងដកខ្សែដែលម្ចាស់ផ្ទះចងបាំងផ្លូវសម្រាប់ប្រជាពលរដ្ឋធ្វេីដំណេីរ ៕”

Read More

ទីបំផុត ថៅកែពេជ្រ ទ្រី ដាណា បានទៅដល់ផ្ទះរបស់គ្រួសារកំសត់ គ្មានលុយដកដែកចេញពីជើងហើយ និងបានជួយនៅថវិការជាច្រើនរហូតដល់ទៅ…. (មានវីដេអូ)

នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយយោងតាមការបង្ហោះវីដេអូមួយដ៏គួរសង្វែករបស់ថៅកែពេជ្រ ទ្រី ដាណា បង្ហាញពីជីវិតតស៊ូផង និងការមើលថែប្តីរបស់ខ្លួនរបស់បងស្រីម្នាក់ បានលើកដៃសំពះសុំការជួយពីថៅកែពេជ្រ ទ្រី ដាណា។ ដោយក្នុងវីដេអូ បងស្រី បានរៀបរាប់ថា បើមាននិស័្សយមែន សុំអោយលោកស្រី ទ្រី ដាណា យូរដល់ប្តីរបស់គាត់ផង ប្តីគាត់ជាប់ដែកនឹងជើងជាយូរហើយ គ្មានលុយវះយកចេញទេ បើ លោកស្រី ទ្រី ដាណា ជួយមែន អោយគាត់ធ្វើអ្វីក៏គាត់ធ្វើដែរ រាល់ថ្ងៃគាត់គិតអីលែង ចេញហើយ កន្លែងណាគេហៅធ្វើចំការ និងចាំចំការ គាត់ធ្វើទាំងអស់។ ដោយឃើញហើយអាណិត ថៅកែពេជ្រ ទ្រី ដាណា បានសម្រេចចិត្តជួយដល់បងស្រីម្នាក់នេះ ដោយលោកស្រីបានបង្ហោះសារថា: “បើបងប្អូនស្គាល់ប្អូនស្រីម្នាក់ហ្នឹងសូមប្រាប់នាងខ្ញុំផង”។ យ៉ាងណានៅមុននេះបន្តិច ទោះបីជាផ្លូវពិបាកយ៉ាងណា ក៏ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ បានទៅជួបគ្រួសារកម្សត់ខាងលើ ថែមទាំងជួយនៅអំណោយជាច្រើនផងដែរ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

វិចិត្រករអើយកុំបាច់គូរអី ពេលឃើញ អ្នកគាំទ្រគូរគំនូរឲ្យបែបនេះ ខេម បែរនិយាយថា…..

ថ្មីៗនេះតារាចម្រៀងល្បីឈ្មោះបោះសម្លេងប្រចាំផលិតកម្ម Galaxy លោក ខេម បានបង្ហោះរូបភាពមួយសន្លឹកទៅកាន់បណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីរូបគំនូរដែលអ្នកគាំទ្រ បានគូរជូនលោក ឡើងកំប្លែងផងដែរ។ ដោយឡែកតារាប្រុសរូបនេះ សម្តែងពីអារម្មណ៍ពិតដែល ដោយបានបង្ហោះស្នាដៃរូបភាពមានអ្នកគាំទ្របានគូររូបដូចេ្នះឲ្យខ្លួនដោយប្រើប៊ិចក្រហមលាយនិង ខៀវទៅលើក្រដាសសន្លឹកសៀវភៅមួយសន្លឹកដូច្នេះនោះ ទៅកាន់បងបងប្អូនជនរួមជាតិថា៖ វិចិត្រករអើយកុំបាច់គូរអី អរគុណដល់ជាងគំនូរដៃឯកនិងក្តីស្រឡាញ់ពិតជាប្លែក៩០ដឺក្រេ

Read More

ជួយស៊ែរអោយសប្បុរជនឃើញផង! គាត់កំសត់ណាស់ ពពោះជិះគ្រប់ខែហើយ ត្រូវរថយន្តទំនើបបុ ក ហើយមិនទទួលខុសត្រូវទៀត ឯប្តី….

កំពត ៖ ដោយប្អូនស្រី ខ្វះ ខាត ថវិកា សំរាប់ ព្យាបាល របួស និង សម្រាប់ ឆ្លងទន្លេ ខ្ញុំបាទ សូម ឧបត្ថម្ភ ថវិកា ចំនួន ២ លាន រៀល អង្ករ ៥០ គ.ក្រ មី ២ កេស ត្រីខ ២០ កំប៉ុង ទឹកត្រី ៦ដប ទឹក ស៉ីអ៉ីវ ៦ ដប អាវរងាចំនួន ៥ ម៉ាស់ ២០០ ម៉ាស់ ជេល ៥ ដប អាល់កុល ៥ ដប ។ ប្អូនស្រី ម៉ន ស្រីអូន អាយុ ២៦ ឆ្នាំ មានផ្ទៃពោះជិតគ្រប់ខែ និង ប្ដី ត្រូវ បានរថយន្ត Pick Up Ford ពណ៌ ស ពាក់ ស្លាក លេខ ភ្នំពេញ 2BJ-2235 បេីកបុ កនៅលេីកំណាត់ផ្លូវជាតិលេខ ៣១ ស្រុក បន្ទាយ មាស កាល ពី ល្ងាចថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២០ ហើយ បេីកគចខ្លួនបន្សល់ ស្លាក លេខ នៅ កន្លែង កេីតហេតុ ។…

Read More

ថាធ្វើធ្វើមែន!គោរពតាមសន្យា ថ្ងៃនេះថៅកែពេជ្រ ទ្រី ដាណា ផ្ទះថ្មីរបស់ប្អូនប្រណាំងកង់ចាស់ ចាប់ផ្តើមសង់ថ្មី ដោយចាក់សសរហើយ ព្រមទាំងបាន….

នៅមុនេះបន្តិច តាមការសន្យា ថៅកែពេជ្រ ទ្រី ដាណា បានទៅជួបផ្ទាល់ជាមួយក្មេងប្រុសកំសត់ ស៊ូយកកង់ចាស់របស់ខ្លួន ទៅប្រណាំងជាមួយក្មេងៗដទៃទៀត ដោយក្នុងនោះលោកស្រី បានរៀបរាប់ថា: សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 ខញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជុូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួម ប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង 💪💪💪 ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួនមិន អាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លិវទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់៕ ដោយឡែក ថ្ងៃនេះផងដែរ លោកស្រី ទ្រី ដាណា បានបង្ហោះរូបភាព ប៉ុន្មានសន្លឹក ដមដោយឃ្លាថា ផ្ទះប្អូនប្រណាំងកង់ ចាប់ផ្ដើមចាក់សសរហើយ ចូលចិត្តលឿនៗចឹង😊😊😊 ថវិកាសាងសង់ ក៏ប្រគល់ជូនជាងហើយដែរ យ៉ាងយូរ ១០ថ្ងៃទៀត រួចរាល់ហើយ ផ្ទះប្អូនប្រុស ពេជ្រ ធារ៉ា ដែលតស៊ូចូលរួមប្រកួត ជាមួយកង់ចាស់។ នេះជាការតបស្នងចំពោះការតស៊ូព្យាយាមរបស់ប្អូន 💪💪💪

Read More

បើទោះបីកំពុងមានបញ្ហាកូវីដ-១៩ ខួបកំណើតឆ្នាំនេះ អាង សុជាតា ធ្វើឡើងយ៉ាងសមសួន

តារាសម្ដែងស្រីវ័យក្មេងពោរពេញដោយសមត្ថភាពសិល្បៈ កញ្ញា អាង សុជាតា ពីមួយឆ្នាំទៅមួយឆ្នាំ តារារូបនេះ កាន់តែមានឈ្មោះល្បីល្បាញក្នុងវិធីសិល្បៈជាងមុន។ លើសពីនេះទៅទៀត តារាស្រីរូបនេះ ក៏កាន់តែមានភាពមមាញឹកជាមួយនឹងការងារថតខ្សែភាពយន្តជាបន្តបន្ទាប់ផងដែរ។ យ៉ាងណាមិញ​ បន្ទាប់ពីជោគជ័យលើអាជីពសិល្បៈទាំងក្មេងវ័យបែបនេះរួច កាលពីម្សិលមិញនេះ នាងបានរៀបចំកម្មវិធីខួបកំណើតរបស់ខ្លួនយ៉ាងអធិកអធម ជាពិសេស ការដេគ័រក្នុងពិធីទាំងមូលគឺមានពណ៌លឿង មើលទៅពិតជាស្រស់ស្អាតតែម្ដង។ ម្យ៉ាងវិញទៀត តារាស្រីរូបនេះ បានអញ្ជើញសិល្បករ សិល្បការិនីល្បីៗជាច្រើន ដើម្បីមកចូលរួមក្នុងពិធីខួបកំណើតខ្លួនឆ្នាំនេះផ្ទាល់។ បើទោះបីកំពុងមានបញ្ហាកូវីដ-១៩ តែកេឃើញមានតារាខ្មែរល្បីៗជាច្រើនរូប បានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតតារាស្រីវ័យក្មេងរូបនេះគ្រប់គ្នាតែម្ដង។ ជាក់ស្ដែង បើក្រឡេកទៅមើលការតុបតែងខ្លួនរបស់តារារូបនេះវិញ ឃើញថា នាងបានរៀបចំខ្លួនយ៉ាងស្រស់ស្អាត លេចធ្លោគួរឲ្យចាប់អារម្មណ៍តែមក ខណៈនាងស្លៀកទៅឈុតពណ៌លឿងយ៉ាងដូច្នេះ។

Read More