ខ្ញុំក៏ជាមនុស្ស ផ្តល់ពេលឲ្យខ្ញុំបាននិយាយអោយធូស្រាលចិត្តផង! ថៅកែពេជ្រ ទ្រី ដាណា ចេញវីដេអូបកស្រាយទាំងទឹកភ្នែក ជុំវិញរឿងបងស្រីរបស់ខ្លួនដែលត្រូវសមត្ថកិច្ចយកទៅតុលាការព្រឹកមិញ ហើយ…. (មានវីដេអូ)

នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដូចតាមសន្យា ថៅកែពេជ្រ ទ្រី ដាណា បានចេញវីដេអូ Live រៀបរាប់អំពីករណីសម្រេចដាក់ពាក្យប្តឹងទៅលើអ្នកនាង ទ្រី សុផានិត ដែលត្រូវ បានសមត្ថកិច្ច ឃាត់ខ្លួន និងបញ្ជូនទៅតុលាការនៅព្រឹកមិញនេះ ក្រោយពីមានលេសចេះតែពន្យាពេល ថាខ្លួនមានជំងឺ។ ក្នុងនោះផងដែរ ថៅកែពេជ្រ ទ្រី ដាណា បានពន្យល់ប្រាប់ ទាំងទឹកភ្នែក សុំអោយបងប្អូនស្តាប់ការបកស្រាយរបស់គាត់ អោយគាត់បានធូទ្រូង អោយគាត់បានរំសាយអារម្មណ៍ពិបាកចិត្ត ក្រោយត្រូវគេ (អ្នកនាង ទ្រី សុផានិត) វា យប្រហារ និយាយមិនល្អ ចោទប្រកាន់ នៅក្នុងបណ្តាញសង្គម ម្តងហើយម្តងទៀត គាត់ពិតជាមិនជឿថា បើសិនជាបញ្ហានេះកើតលើបងប្អូនផ្ទាល់ ទើបដឹងថាវាយ៉ាងណា លោកស្រីជឿថាបងប្អូន ប្រាកដជាមិននៅស្ងៀមឡើយ លោកស្រី ក៏ជាមនុស្ស ហើយបងប្អូនក៏ជាមនុស្ស៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ស្ទើរស្រក់ទឹកភ្នែកតាម នេះជាពាក្យដែល ថៅកែពេជ្រ ទ្រី ដាណា បានទម្លា យចេញពីចិត្តនៃភាពឈឺចាប់របស់ខ្លួនថា ការឈឺចាប់ដែលគ្មានអ្នកយល់ និងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ ហើយនាងខ្ញុំ….

នៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារដ៏មានន័យថា: ការឈឺចាប់ដែលគ្មានអ្នកយល់😢😢នងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញ ហើយ 😢 នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញ😢 រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី😭 គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់។ ការបំពានអ្នកដទៃដោយការវាត្រូវដល់ពេលហើយ😢 អរគុណសន្តិភាព 🙏។ គួរ បញ្ជាក់ថា សាររបស់លោកស្រី ទ្រី ដាណា បានបង្ហោះឡើង ក្រោយពីមានហេតុការណ៍នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បងស្រីរបស់លោកស្រី គឺអ្នកនាង ទ្រី សុផានិត ត្រូវបានចាប់បញ្ជូនទៅតុលាការភ្លាមៗ តាមបណ្តឹងរបស់លោកស្រី ទ្រី ដាណា ផ្ទាល់ ផងដែរ៕

Read More

នេះជាពាក្យដែល ថៅកែពេជ្រ ទ្រី ដាណា បានទម្លា យចេញពីចិត្តនៃភាពឈឺចាប់របស់ខ្លួនថា ការឈឺចាប់ដែលគ្មានអ្នកយល់ និងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញហើយ ហើយនាងខ្ញុំ….

នៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារដ៏មានន័យថា: ការឈឺចាប់ដែលគ្មានអ្នកយល់😢😢នងរងភាពអយុត្តិធម៌កន្លងមក ជិតបានទទួលភាពយុត្តិធម៌មកវិញ ហើយ 😢 នាងខ្ញុំរំពឹងលើផ្លូវច្បាប់ជាអ្នករកយុត្តិធម៌ដល់នាងខ្ញុំ និងស្តារភាពស្អាតស្អំរបស់ខ្ញុំមកវិញ😢 រយៈពេលយូរមកហើយ ដែលខ្ញុំរស់នៅទាំងគ្រាំគ្រាផ្លូវចិត្ត ត្រូវគេជាន់ឈ្លី😭 គេយកឈ្មោះខ្ញុំខំសាងយ៉ាងយូរ ទៅលេងសើចសប្បាយ។ ប្រទេសមានច្បាប់ ខ្ញុំជឿជាក់លើច្បាប់។ ការបំពានអ្នកដទៃដោយការវាត្រូវដល់ពេលហើយ😢 អរគុណសន្តិភាព 🙏។ គួរ បញ្ជាក់ថា សាររបស់លោកស្រី ទ្រី ដាណា បានបង្ហោះឡើង ក្រោយពីមានហេតុការណ៍នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ បងស្រីរបស់លោកស្រី គឺអ្នកនាង ទ្រី សុផានិត ត្រូវបានចាប់បញ្ជូនទៅតុលាការភ្លាមៗ តាមបណ្តឹងរបស់លោកស្រី ទ្រី ដាណា ផ្ទាល់ ផងដែរ៕

Read More

មិននៅស្ងៀម! Love Riya ទៅជួយ ទ្រី សុផានិត ក្រោយសន្លប់នៅតុលាការ Love Riya ថា បេះដូង ទ្រី សុភានិត លោតលឿនហើយស្រឺតទៀត ពេទ្យ២ហើយមិនហ៊ានទទួល ហើយ… (មានវីដេអូ)

នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ទ្រី សុផានិត ត្រូវបានចាប់បញ្ជូនទៅតុលាការភ្លាមៗ តាមបណ្តឹងរបស់លោកស្រី ទ្រី ដាណា បង្កអោយមានការភ្ជាក់ផ្អើលជាខ្លាំង ផងដែរ។ យ៉ាងណានៅមុននេះបន្តិច ដោយយោងតាមការបញ្ជាក់ពីហ្វេសបុកផេចឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត បានឲ្យដឹងថា: លោកស្រី ទ្រី សុផានិត ត្រូវបញ្ជូនដល់ តុលាការ! តែពេលទៅដល់តុលាការ បានសន្ល ប់ ក៏ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង!។ ដោយលែកក្នុងនាមជាមិត្តភក្តិរបស់ លោកស្រី ទ្រី សុផានិត អ្នកនាង Love Riya បានចេញមុខតាមជួយដល់ លោកស្រី ទ្រី សុផានិត នៅពេលដែលកំពុងតែរកពេទ្យដើម្បីសង្គ្រោះ ហើយអ្វីដែលគួរឲ្យអាណិតនោះគឺ លោកស្រី ទ្រី សុផានិត មានស្ថានភាពលំបាក ជាពិសេសគឺបេះដូងលោតលឿងខ្លាំង ហើយស្រឿតទៀត ទៅពេទ្យ២កន្លែងហើយ គេមិនហ៊ានទទួលមើលទេ៕ សូមទស្សានវីដេអូខាងក្រោមនេះ:

Read More

ថាមែនៗ! ក្រោយឃាត់ខ្លួន ទ្រី សុផានិត បញ្ជូនទៅតុលាការព្រឹកនេះ ស្រាប់តែពូម៉ៅ និងលោកស្រី ទ្រី ដាណា ពោលពាក្យមានន័យថា…

ដូចប្រិយមិត្តបានជ្រាបហើយថា នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បាន បញ្ជូនខ្លួនអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ដែលត្រូវជាបងស្រីរបស់ថៅកែពេជ្រ ទ្រី ដាណា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ក្រោយចាប់ខ្លួន ព្រឹកមិញ នៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយជាប់បីបទ “បរិហា រកេរ្តិ៍ជាសាធារណៈ ញុះញង់ឲ្យមានការរើ សអើ ង និងអំពើនៃការប្រកួត ប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០”។ ក្នុងនោះផងដែរ បើយោងតាមគណនីហ្វេសបុករបស់ស្វាមីថៅកែពេជ្រ ទ្រី ដាណា បាន រៀបរាប់ថា: “ខ្ញុំរស់របៀបខ្ញុំ គេរស់នៅរបៀបគេ កុំប៉ះពាល់គ្នាគឺសុខសាន្ត តែបេីគេមកប៉ះយេីងទាំងយេីងមិនដឹងអីសោះ ប៉ះពាល់កិត្តិយសខ្ញុំ តេីអោយខ្ញុំនៅស្ងៀមបានទេ?សូមផ្ញេីរទៅ កាន់បុគ្គលមួយចំនួនដែលយកវប្បធ៍មជេរតាមonline បានឃេីងផង(អរគុណសន្តិភាព )”។ ចំនែល លោកស្រី ទ្រី ដាណា ក៏បានបង្ហោះសារយ៉ាងខ្លីផងដែរថា: “ផ្ញើទៅកាន់អ្នក នៅសុខរៀងខ្លួនមិនចង់”៕

Read More

អ្នកណាមិនស្លុត! ក្រោយត្រូវឃាត់ខ្លួនបញ្ជូនដល់តុលាការភ្លាម លោកស្រី ទ្រី សុភានិត សន្លប់បាត់មាត់ឈឹង ឯកូនតូចក៏យំតាមម្តាយទៀត ហើយពេលនេះត្រូវ… (មានវីដេអូ)

ដូចប្រិយមិត្តបានដឹងហើយថា កាលពីប៉ុន្មានខែមុន រឿងរ៉ាវក្នុងគ្រួសាររបស់ថៅកែពេជ្រ ទ្រី ដាណា ទទួលបានការចាប់អារម្មណ៍ខ្ពស់ ហើយបញ្ហានោះគឺជម្លោះជាមួយបងស្រីរបស់លោកស្រី គឺលោកស្រី ទ្រី សុផានិត ហើយនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី ទ្រី សុផានិត ត្រូវបានចាប់បញ្ជូនទៅតុលាការភ្លាមៗ តាមបណ្តឹងរបស់លោកស្រី ទ្រី ដាណា បង្កអោយ មានការភ្ជាក់ផ្អើលជាខ្លាំងផងដែរ។ យ៉ាងណានៅមុននេះបន្តិច ដោយយោងតាមការបញ្ជាក់ពីហ្វេសបុកផេចឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត បានឲ្យដឹងថា: លោកស្រី ទ្រី សុផានិត ត្រូវបញ្ជូនដល់តុលាការ! តែពេលទៅដល់តុលាការ បានសន្ល ប់ ក៏ត្រូវសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗតែម្តង!។ ក្រោយឃើញបែបនេះ មហាជនក៏បានចាំមើលថាតើបញ្ហា ខាងលើនេះ និងមានអ្វីកើតឡើងបន្តទៀត ខណៈពេលដែលមុនមានរឿងបែបនេះ ខាងលោកស្រី ទ្រី សុផានិត ពិតជាបាននិយាយមិនល្អទៅលើថៅកែពេជ្រ ទ្រី ដាណា ដែលជាប្អូនស្រីរបស់ខ្លួន ពិតប្រាកដមែន៕

Read More

មុននេះអ្នកនាង ទ្រី សុដានិត ដួលសន្លប់ស្ដូកស្ដឹងហើយ ពេលបញ្ជូនដល់តុលាការ

មានការភ្ញាក់ផ្អើល និងស្លន់ស្លោគ្រប់គ្នានៅរសៀលថ្ងៃទី ១៣ ខែវិច្ឆិកា ២០២០ នេះអ្នកនាង ទ្រី សុដានិត ស្រាប់តែដួលសន្លប់ភ្លាមៗពេលបញ្ជូនទៅដល់តុលាកា និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗនៅមន្ទីរពេទ្យ ។ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើការចាប់ខ្លួន ។ ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។ នេះតាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់កម្លាំងនគរបាលនៃក្រសួងមហាផ្ទៃ ។ ចំពោះការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ បច្ចុប្បន្ននេះ ក្រោយការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តទៀត ៕

Read More

ស្តាប់ហើយ ស្ទើរស្រក់ទឹកភ្នែក លោក ឡេង ណាវ៉ាត់ត្រា បានរំលឹកពីបុរសម្នាក់ ដែលហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីប្អូនៗ

ចាងហ្វាង ផលិតកម្ម Galaxy និងជាអតីតពលករ ធ្វើការនៅប្រទេសកូរ៉េលោក ឡេង ណាវ៉ាត់ត្រា បានលាតត្រដាងនូវប្រវត្តិជូរចត់ដែល គ្មានអ្នកណា នឹកស្មានដល់ព្រោះបច្ចុប្បន្នជីវិត របស់លោកកំពុងទទួលជោគជ័យ មានទ្រព្យអចលនទ្រព្យរាប់ម៉ឺនដុល្លារក្នុងដៃ។ លោក ឡេង ណាវ៉ាត់ត្រា បានបើកកកាយឆាកជីវិតកម្សត់កម្រ របស់លោកមុនពេលជោគជ័យ បង្ហោះលើបណ្ដាញ សង្គមពីអតីតកាលលោកនិងក្រុមគ្រួសារ គឺ ក្រីក្រ ខ្លាំងរស់ក្នុងផ្ទះដែលធ្វើពីភក់លាយជាមួយ ស្លឹកមិនសូវមានភាពកក់ក្ដៅហើយពេលខ្លះ កុំថាតែម្ហូបអាហារសូម្បីតែអង្ករពេលខ្លះ ក្រុមគ្រួសារលោកគ្មានហូបផង។ ដូច្នេះ ហើយលោកបានជួបរឿង ជាច្រើនដោយក្នុងនោះ សូម្បីមិត្ត័ភក្ដិក៏ធ្លាប់និយាយ មើលងាយដល់អ្នកមានគុណលោកដែរ។ ដោយឡែក កាលពីអំបាញ់មិញនេះផងដែរ លោកឧកញ៉ាចិត្តធម៌ ឡេង ណាវ៉ាត់ត្រា បានបង្ហោះរូបភាពប៉ុន្មានសនឹ្លកដែលពិណ៌នា ពីមនុស្សដែលលះបង់អី្វៗគ្រប់បែបយ៉ាង មិនខ្វល់ពីខ្លួនឯង ដែលម្នាក់នេះជាបងប្រុសបង្កើតរបស់ លោកផងដែរ ។ តើបងប្អូនណាខ្លះមានរឿងដូចខ្ញុំ?នៅក្នុងគ្រួសារ បន្ទាប់ពីឪពុកម្ដាយគឺបងប្រុសនេះដែលដើតួរជាម្ដាយផងជាឪពុកផង ព្រោះបងប្អូនខ្ញុំចាកចេញពីគ្រួសារតាំងពីអាយុជាង10ឆ្នាំ ។ ចរិតរឹងរូសងងក់ធ្វើអ្វីតាមអំពើរចិត្តនឹងឌឺដងបងប្រុសគឺខ្ញុំនេះឯង មិនសូវឲ្យតម្លៃបងខ្លួនឯងទេ កាលនៅធ្វើការ ឈ្លោះគ្នាម្ដងៗបងតែងតែចាញ់ខ្ញុំជានិច្ច ហើយគាត់តែងតែមកយកចិត្តខ្ញុំទៀត ជាពិសេសពេលឈឺ បងប្រុសស្ទុះស្ទារកគ្រប់មធ្យោបាយដោះស្រាយឲ្យប្អូន ។ ពេលខ្ញុំបរាជ័យគាត់គឺជាអ្នកលើកខ្ញុំឱ្យក្រោកឈរ ពេលខ្ញុំធ្វើខុសគាត់តែងតែតាមតម្រង់ផ្លូវខ្ញុំជានិច្ច ទោះបីគាត់ត្រូវបានខ្ញុំធ្វើឲ្យគាត់ហូទឹកភ្នែកក៏ដោយ បងប្រុសម្នាក់នេះចិត្តធំណាស់ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីប្អូនៗ។ មកដល់ពេលនេះទើបដឹងថាខ្ញុំចាញ់គាត់គ្រប់យ៉ាង ចាញ់ភាពអត់ធ្មត់ ចាញ់ភាពស្រលាញ់ ចាញ់ភាពតស៊ូ ចាញ់ត្រង់គាត់ធ្វើអ្នកចាញ់រហូត ចាញ់ភាពកក់ក្ដៅដែលគាត់លះបង់ឲ្យខ្ញុំ ចាញ់ត្រង់ខ្ញុំខឹងគាត់មិនខឹងខ្ញុំ ពេលនេះទើបខ្ញុំដឹងថាភាពកក់ក្ដៅដែលបងប្រុសផ្ដល់ឲ្យមិនអាចកាត់ថ្លៃបានទេ អ្នកដែលនៅពីក្រោយភាពជោគជ័យរបស់ខ្ញុំគឺគាត់ គាត់ជាគ្រូបង្រៀនជាទីព្រឹក្សាដ៏ពូកែ ជាបងប្អូនបង្កើតនឹងគ្នា តើអ្នកស្រណោះនឹកគ្រាដែលរត់លេងកាលនៅតូចៗឬអត់ ? តើអ្នកនឹកឃើញពេលហូបបាយជុំគ្នាឬទេ? ហើយពេលនោះយើងមិនសូវមានអីហូដែរ តើអ្នកស្រណោះពេលមើលថែគ្នាឬអត់! ពាក្យថាបងប្អូនបង្កើតមានន័យណាស់បន្ទាប់ពីពុកម៉ែ ពេលនេះលុយនិងកិត្តិយស មិនអាចផ្ដូរកាត់ឈាមបងប្អូនបានទេ។

Read More

ឃើញទឹកដៃថតរូបល្អពេក ថៅកែពេជ្រ ទ្រី ដាណា ជួយលើកទឹកចិត្ត​ទៅបងប្រុស ដោយទឹកប្រាក់ រហូតដល់ …

នៅមុនេះបន្តិច តាមការសន្យា ថៅកែពេជ្រ ទ្រី ដាណា បានទៅជួបផ្ទាល់ជាមួយក្មេងប្រុសកំសត់ ស៊ូយកកង់ចាស់របស់ខ្លួន ទៅប្រណាំងជាមួយក្មេងៗដទៃទៀត ដោយក្នុងនោះលោកស្រី បានរៀបរាប់ថា: សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 ខញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជុូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួម ប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង 💪💪💪 ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួនមិន អាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លិវទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់៕ ទឹកដៃថតរូប ធ្វើឱ្យគេមើលហើយអាណិត មានមនោសញ្ចេតនា ផ្លាស់ប្ដូរជីវិតក្មេងដ៏កម្សត់ម្នាក់នេះ 👍👍👍 ខ្ញុំទើបដឹងថា រូបភាពដែលល្បី គឺបងប្រុសម្នាក់នេះជាអ្នកថត។ ខ្ញុំសូមជូន 500$ ដើម្បីលើកទឹកចិត្ត និងជម្រុញឱ្យបងប្រុសខិតខំ ដើម្បីលើកស្ទួយវិស័យកីឡា អរគុណណាស់ ☺️

Read More

ថាមែនៗ បន្ទាប់ពីសម្ថកិច្ចឃាត់ខ្លួន ទ្រី សុផានិត រួចស្រាប់តែពូម៉ៅ ស្វាមីអ្នកនាង ទ្រី ដាណា ដាក់មួយឃ្លាអោយស្ទើរក្អួតឈា មថា

ប្រិយមិត្តពិតជាស្គាល់អ្នកលក់ឡេមានប្រជាប្រិយភាពគឺអ្នកនាង ទ្រី សុផានិត ហើយយ៉ាងណាមិញអ្នកផលិតផល​តាម​អន​ឡាញ​ម្នាក់​ឈ្មោះ ទ្រី សុ​ផានិត អាយុ​៣៩​ឆ្នាំ ត្រូវបាន​កម្លាំង​ន​គ​របាល​នាយកដ្ឋាន​ព្រហ្ម​ទ​ណ្ឌ ក្រសួង​មហាផ្ទៃ ចាប់ខ្លួន​នា​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ស្ថិតនៅ​តាមផ្លូវ​១៨២ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។​​ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់លោក ហម ម៉េង​សែ អនុប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​។​ ​បើ​តាម​កម្លាំង​ន​គ​របាល​បាន​បង្ហាញថា ឈ្មោះ ទ្រី សុ​ផានិត ត្រូវបាន​ចោទ​ប្រកាន់​ពីបទ ​បរិហារកេ រ្តិ៍​ជា​សាធារណៈ​,ញុះញ ង់​ឲ្យ​មាន​ការរើសអើងនិង​អំពើ​នៃ​ការ​ប្រកួតប្រជែង​មិន​ស្មោះ​ត្រង់ ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០១៨ រហូតដល់​ឆ្នាំ​២០២០​។​​តាម​ដីកា​ដដែល​បាន​បន្ត​ទៀតថា ជន​ត្រូវ​ចោទ​រូប​នេះ​ត្រូវបាន​តុលាការ​បង្គាប់​ឲ្យ​ចូលទៅ​បំ​ភ្លឺ​កាលពី​ថ្ងៃទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ប៉ុន្តែ​ជន​ត្រូវ​ចោទយក​លេស​ថា មិនអាច​ចូលទៅ​បង្ហាញខ្លួន បាន​ដោយសារ​បញ្ហា​សុខភាព «​ផ្តាសាយ​ធំ​» ប៉ុន្តែ​ធាតុពិត​ជន​ត្រូវ​ចោ ទ​រូប​នេះ បានបង្ហោះ​លក់​ផលិតផល​តាម​ហ្វេ​ស​ប៊ុក​ជា​បន្តបន្ទាប់​។​ ​ក្រោយ​ការចាប់ខ្លួន​ជន​ត្រូវ​ចោទ ទ្រី សុ​ផានិត ត្រូវបាន​កម្លាំង​ន​គ​របាល​បញ្ជូនបន្ត​ទៅកាន់​នាយកដ្ឋាន​នាយកដ្ឋាន​ព្រហ្ម​ ទ ​ណ្ឌ ដើម្បី​ចាត់ការ​បន្ត​ទៀត​៕​ យ៉ាងណាមិញបើយោងតាមគណនីយ្យ ស្វាមីអ្នកនាងទ្រីដាណាបានបង្ហោះសារថា ខ្ញុំរស់របៀបខ្ញុំ​ គេរស់នៅរបៀបគេ​ កុំប៉ះពាល់គ្នាគឺសុខសាន្ត​ តែបេីគេមកប៉ះយេីងទាំងយេីងមិនដឹងអីសោះ​ ប៉ះពាល់កិត្តិយសខ្ញុំ​ តេីអោយខ្ញុំនៅស្ងៀមបានទេ?សូមផ្ញេីរទៅកាន់បុគ្គលមួយចំនួនដែលយកវប្បធ៍មជេរតាមonline

Read More