អុញនោះ! ប្រទេសកម្ពុជា បានបណ្តេញ នារីរូបស្រស់ម្នាក់នេះ លែងអោយចូលប្រទេសវិញជាដាច់ខាត ក្រោយរកឃើញថាបាន….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច KPS BreakingNews បានឲ្យដឹងថា: កោះកុង៖កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានសហការជាមួយលោកវរសេនីយ៍ឯក យឹម ថាន់នី នាយរងការិយាល័យសើបអង្កេត និងអនុវត្តនីតិវិធី ប្រចាំស្នាក់ការត្រៀមបណ្តេញចេញ និងបានធ្វើការបញ្ជូនចេញ នូវជនបរទេសម្នាក់ពីកម្ពុជា។ សមត្ថកិច្ច បានអោយដឹងថា នារីរូបនេះឈ្មោះ NATDA PON SINUAL អាយុ២៧ឆ្នាំ ជនជាតិថៃ ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ ដោយខុសច្បាប់នូវសារធា តុញៀ ន និងបានប្រថាប់ត្រាហាមចូលប្រទេសកម្ពុជាតទៅទៀត៕

Read More

ទីបំផុត! ថៅកែពេជ្រ ទ្រី ដាណា បានជួបផ្ទាល់ជាមួយក្មេងប្រុសកំសត់យកកង់ចាស់ទៅប្រណាំងហើយ ក្មេងប្រុសនេះយំមិនឈប់ ក្រោយលោកស្រីទ្រី ដាណា ថាសង់ផ្ទះអោយថ្មី ព្រមទាំងបាន…..

នៅមុនេះបន្តិច តាមការសន្យា ថៅកែពេជ្រ ទ្រី ដាណា បានទៅជួបផ្ទាល់ជាមួយក្មេងប្រុសកំសត់ ស៊ូយកកង់ចាស់របស់ខ្លួន ទៅប្រណាំងជាមួយក្មេងៗដទៃទៀត ដោយក្នុងនោះលោកស្រី បានរៀបរាប់ថា: សួរគាត់ថាចង់បានអី គាត់ថាចង់បានផ្ទះសម្រាប់ឪពុកម្ដាយគាត់សម្រាកស្រួល ព្រោះផ្ទះចាស់ធ្លុះធ្លាយអស់ហើយ 😥😥😥 ខញុំនឹងសង់ផ្ទះថ្មីជូនគាត់ ជំនួសផ្ទះចាស់ សម្រាប់ក្មេងដ៏កម្សត់ជាងគេនេះ។ ឯក្មេងៗ ២នាក់ទៀត ដែលមិនទាន់ទទួលបានកង់ នាងខ្ញុំប្រគល់កង់តម្លៃជាង 400$ និងមួកជូនម្នាក់មួយគ្រឿង ទឹកប្រាក់ម្នាក់ 1លានរៀលទៀត ដើម្បីជាការតបស្នងចំពោះឆន្ទៈតស៊ូរបស់ប្អូនៗ។សរសើរគាត់ណាស់ កង់កញ្ចាស់ទេ តែអាចប្រកួតទទួលបានចំណាត់ថ្នាក់ល្អគ្រប់គ្នា។ ជុូនកង់ពួកគាត់ ដើម្បីហាត់ឱ្យកាន់តែខ្លាំង ចូលរួម ប្រកួតលើកក្រោយ ដណ្ដើមលេខ1 លេខ2ហ្មង 💪💪💪 ឯប្អូនម្នាក់ដែលល្បីក្នុងរូបនេះ កម្សត់ណាស់ កង់តម្លៃ 2ម៉ឺនរៀល យកទៅប្រកួតបានលេខ6។ ម្ដាយគាត់មានជំងឺជាប់ខ្លួនមិន អាចធ្វើអីបាន ឯឪពុកធ្វើជាងសំណង់ គ្រាន់ចិញ្ចឹមគ្រួសារ។ មើលផ្ទះគាត់ហើយ ខ្លោចចិត្ត តរាប់តំណ ភ្លៀងមកក៏លិវទឹក។ គេជួយកង់គាត់ និងស្បៀងគាត់ច្រើនហើយ នាងខ្ញុំមានតែសង់ផ្ទះថ្មីជូនគាត់៕

Read More

គោរពតាមសន្យា ពេលនេះ ថៅកែពេជ្រ ទ្រី ដាណា បានជួបនិងជួយដល់ក្មេងប្រុសកំសត់មានតែកង់ចាស់ យកទៅប្រណាំងនឹងគេ

នៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារអំពីក្មេងប្រុសដែលយកកង់ចាស់របស់ខ្លួន ទៅប្រកួតក្នុងកម្មវិធីប្រកួតកង់ ដោយក្នុងនោះលោកស្រីបានរៀបរាប់ថា: ខ្ញុំឃើញ គេប្រកាសជួយច្រើនគ្នាហើយ តើខ្ញុំគួរជួយដែរឬទេបងប្អូន? តាមពិតខ្ញុំរំភើបចិត្តនិងការតស៊ូរបស់ប្អូនណាស់ប៉ុន្តែអ្វីនៅពេលនេះគឺមានគេឧបត្ថម្ភគាត់ច្រើនហើយខ្ញុំនឹងយក ថវិកាជួយបងប្អូនផ្សេងៗទៀតណា👏👏👏ពរោះខ្ញុំទើបនិងឃើញ។ គួររំលឹកថា មានការចាប់អារម្មណ៍ និងការអាណិតកើតឡើងចំពោះក្មេងប្រុសកម្ពុជាម្នាក់ ក្នុង កម្មវិធី ប្រណាំង កង់ កាលពី ថ្ងៃ ទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២០ ដោយក្មេងប្រុសនេះ មានត្រឹមតែកង់ចាស់ តម្លៃ២ម៉ឺនរៀល គ្មានមួកសុវត្តិភាព គ្មានស្បែកជើង គ្មានគ្រឿងកង់គ្រប់គ្នាន់ដូចអ្នកប្រណាំងដទៃទៀត តែក្មេងប្រុសរូបនេះ បានតស៊ូមកប្រកួត ជាមួយនឹងពាក្យលើកទឹកចិត្តខ្លួនថា: កង់ ខ្ញុំ ចាស់ តែ ក្ដី ស្រមៃ ធំ ៕  

Read More

ទម្លាយការពិតនៃការផ្លាស់ប្តូររបស់ក្មេងប្រុសមានតែកង់ចាស់ទៅប្រកួតជាមួយគេ ដោយសារតែបុរសម្នាក់នេះបាន….

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសម្នាក់ដែលក្លាហាន ហ៊ានយកង់ កញ្ចាស់របស់ខ្លួន ទៅប្រណាំងនៅលើទីលានជាមួយគេដែលមានកង់ថ្មីៗ និងមានល្បឿនលឿនជាងកង់របស់ខ្លួន។ យ៉ាងណាមិញបើទោះបីជាការប្រកួតនេះប្អូនប្រុសមិនបានទទួល ជ័យជំនះក៏ដោយ ប៉ុន្តែប្អូនប្រុសបានយកឈ្នះចិត្តមនុស្សជុំវិញពិភពលោក ប្អូនបានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំំងបន្ទាប់ពីបានឃើញការតស៊ូររបស់ប្អូន នៅលើទីលានប្រណាំង។ ជាពិសេសនោះគឺ ពេលនេះ ប្អូនប្រុសតស៊ូ ខាងលើត្រូវបានមហាជនស្គាល់ច្រើន ហើយក៏ទទួលបានការឧបត្ថមច្រើនពីសំណាក់សប្បុរជន ដូចជាថវិការ សំភារៈសិក្សា កង់ថ្មី ជាដើម។ យ៉ាងណាយើងគួរតែរំលឹកពីមនុស្សសំខាន់ម្នាក់ ដែលជាអ្នកថតរូបអាជីប មានគណនីហ្វេសបុកឈ្មោះ Sovanna Kem Photography ដោយលោកជាអ្នកផ្តិតយករូបភាពរបស់ប្អូន ប្រុស ខាងលើ ហើយក៏ធ្វើឲ្យប្អូនទទួលបានអ្វីគ្រប់យ៉ាងមកដល់ថ្ងៃនេះ ក្នុងនោះលោកបានរៀបរាប់ថា: រីករាយណាស់ដែលរូបមួយសន្លឹកនោះ អាចជួយអោយប្អូនទទួលបានការសិក្សាឡើងវិញ ក៏ដូចជាសំរួលដល់ជីវភាពរស់នៅរបស់ប្អូនប្រុស។ ជូនពរប្អូនអោយបានជោគជ័យក្នុងជីវិត និងប្រឹងប្រែងហ្វឹកហាត់កីឡាទោចក្រយាន្តដើម្បីអាចក្លាយជាកីឡាករជំរើសជាតិទៅថ្ងៃមុខ។ បេះដូងអ្នកថតរូប៕

Read More

មិននៅស្ងៀម គាត់ចេញសុំទោសម្តងទៀត! លោក ភីតធើ តេមកប្រាប់ឯកឧត្ដម ប្រាក់ សុខុន ថាសោកស្ដាយខ្លាំង សុំទោសធ្វើឲ្យកម្ពុជាពិបាក ហើយ…

តាមការបញ្ជាក់នៅក្នុងសាររបស់ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសកម្ពុជា បានឱ្យដឹងថា លោករដ្ឋមន្ត្រី Szijjártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញ នោះ លោកបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការលំបាកដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើ តេស្តមុនលោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិកគណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។ រដ្ឋមន្ត្រីប្រាក់ សុខុន បន្តថា រូបលោក Péter Szijjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។ មានការធ្វើអត្ថាធិប្បាយបែបចម្រុះស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ ។ យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថា លោក Szijjártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយដែលតែងហ៊ានចេញមុខការពារយុត្តិធម៌ ចំពោះកម្ពុជា ។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំឡេងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំងនឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌ EBA 20ភាគរយ ពីកម្ពុជា ។ ឧប្បត្តិហេតុនៃការចម្លង Covid-19 នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដានដោយមិត្តភាពជ្រាលជ្រៅនៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ។ ឯកឧត្ដម ប្រាក់ សុខុន សូមជូនពរឱ្យលោករដ្ឋមន្ត្រីឆាប់ជាសះស្បើយផងដែរ៕

Read More

អាណិតណាស់! នេះហើយជាម្តាយដែលត្រូវកូនប្រុសដេញចេញពីផ្ទះដោយសារគាត់ចែកកេរ្តិ៍អស់ពីខ្លួន ហើយ…..

ពាក្យថាគុណឪពុកម្តាយ ពិតជាខ្លី ប៉ុន្តែពាក្យដ៏ខ្លីនេះពិតជាមានអត្ថន័យធំធេង និងជ្រាលជ្រៅជាទីបំផុត ព្រោះជាទឹកចិត្តដ៏ស្មោះសរដែលកូនៗមិនអាចនិងរកបានពីមនុស្សដទៃឡើយ។ យ៉ាងណា ពិតជាអាណិតចំពោះអ្នកម្តាយរូបនេះខ្លាំងណាស់ ក្រោយពីមានគណនីហ្វេសបុកមួយឈ្មោះ Chhom Hing បានបង្ហោះសាររៀបរាប់ថា: ម្តាយដែលត្រូវកូនប្រុសដេញចេញពីផ្ទះ ដោយសារគាត់ចែកកេរ្តិ៍អស់ពីរខ្លួននេះហើយកូនប្រុសដែលមានព្រហ្មវិហាធម៌ចំពោះម្តាយពេលលក់កេរ្តិ៍អស់ដេញម្តាយចេញពីផ្ទះ សូមផ្តាំដល់ម្តាយឪពុកគ្រប់រូបទុកជាមេរៀនផងកុំអោយ អស់ពីខ្លួនអោយសោះ(អាណិតណាស់អ្នកម្តាយ)។ ក្រោយដឹងបែបនេះមហាជនជាច្រើនបានចូលមកខមិនថា: “មើលថែគាត់ទៅលោកពូ យើងធ្វើល្អនិងតបស្នងមកវិញក៏ល្អដែរ” “សម័យ នឹងហើយ មានកូនចឹងដែរបង” “មេីលថែគាត់ បានសងគុណគាត់ទេីបមិនខុសជាមួយខ្លួនឯង” “ចិត្តមនុស្សយើងមិនដូចគ្នាទេបើម៉ាកណឹងអីងាប់ទៅមិនបាច់ចាប់ជាតិទេ(មិនដល់ពេលដែលឪពុកម្តាយខំរកលុយចិញ្ចឹមយើងទេអី)”៕

Read More

ចប់បាត់! រៀបរោងការជិតរួចហើយ ខាងស្រុកចុះមកហាមភ្លាមៗ អោយផ្អាកវិញ ព្រោះកូវីដ-១៩ ហើយ….

ដូចប្រិយមិត្តបានជ្រាបហើយថា ក្រោយពីមានព្រឹត្តិការណ៍ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសកម្ពុជាបានបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាថ្មីនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រោយពី ទស្សនៈកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី ហើយខាងក្រសួងសុខាភិបាលក៏បានប្រកាសផ្អាកនៅកម្មវិធី និងកន្លែងណាដែលមានមនុស្សជួបជុំច្រើនផងដែរ។ ដោយលែកក្រលេកមក មើលរោងការមួយរបស់ប្រជាពលរដ្ឋ ត្រៀមកំពុងតែរៀបចំជិតរួចហើយ ក៏ត្រូវបានខាងរដ្ឋាភិបាលស្រុកចុះមកហាមឃាត់ដើម្បីសុវត្តិភាព និងរុះរើវិញផងដែរ នេះបើយោងតាមគណនី ហ្វេសបុកឈ្មោះ Nget Outdomdara បានបញ្ជាក់ថា: 12.11.2020 កូវីដសុីរោងបាត់មួយហើយ រៀបឆាកជិតរួចហើយ ខាងអជ្ញាធរចុះមកហាមឃាត់មិនអោយប្រគុំទេ 😂😂😂 ដាច់បាយហើយឆ្នាំនេះ 😅😅😅៕

Read More

ការគោរព ពិតជាស្រស់សោភាណាស់ ព្រះនាងតូច ចេនណា ក្នុងឈុតប្រពៃណី ត្រៀមបង្ហាញក្នុងចម្រៀងថ្មី (មានវីដេអូ)

ត្រឹមតែ ៨ វស្សាក៏ពិតមែន ប៉ុន្តែព្រះនាងតូច នរោមត្តម ចេនណា តែងតែបង្ហាញ និង ចែករំលែកពីវប្បធម៌ អរិយធម៌ និង សិល្បៈរបស់កម្ពុជាទៅកាន់បណ្តាប្រទេសនានា តាមរយៈការផលិតបទចម្រៀង និង ការបង្ហាញនូវឈុតសម្លៀកបំពាក់ ជាដើម ។ ថ្មីៗនេះ ព្រះតូច ចេនណា ក៏បានបង្ហាញនូវឈុតសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតទៀតហើយ នៅលើគណនីហ្វេសប៊ុករបស់ទ្រង់ មើលទៅពិតជាស័ក្តិសម និង ឥតទាស់ភ្នែកនោះទេ ។ ឈុតសម្លៀកបំពាក់កូនកម្រុំប្រពៃណីនោះដែរ​ ព្រះនាងតូច នរោត្តម ចេនណា បានឲ្យដឹងថាគឺជាការតុបតែង និង ច្នៃម៉ូដដោយ បុប្ផាសួគ៌ សំអាងការ ដើម្បីថតបទចម្រៀងថ្មីរបស់ទ្រង់ផងដែរ ៕

Read More

ពិសេសណាស់ ថ្ងៃកំណើតកូនប្រុស ឱក សុគន្ធកញ្ញា បង្ហាញវីដេអូសកម្មភាពពេលពរពោះ ឃើញហើយរំភើប (មានវីដេអូ)

បន្ទាប់ពីកំពូលតារាចម្រៀងស្រីអ្នកនាង ឱក សុគន្ធកញ្ញា ប្រកាសថាខ្លួននឹងរៀបការ ដើម្បីកសាងជីវិតគ្រួសារ។ បន្ទាប់តារាស្រីរូបនេះ រៀបការបានជាងមួយឆ្នាំមកនេះ បច្ចុប្បន្ន តារារូបនេះ ក៏ទទួលបានចំណងដៃដ៏ធំសម្រាប់ជីវិត ដែលជាកូនប្រុសសំណព្វចិត្ត និងជាគ្រាប់ពេជ្រដំបូងសម្រាប់នាង និងស្វាមីផងដែរ។ ក្រោយមានកូនប្រុសចូលមកបំពេញសេចក្ដីសុខ និងសុភមង្គលក្នុងជីវិត គេតែងតែតែឃើញ តារារូបនេះ បង្ហាញនូវស្នាមញញឹម និងភាពកក់ក្ដៅក្នុងគ្រួសារជានិច្ច។ ម្យ៉ាងវិញទៀត គេអាចនិយាយបានថា តារាចម្រៀងរូបនេះ ពិតជាសំណាង ដែលមានស្វាមីចេះយល់ចិត្ត ផ្ដល់ក្ដីស្រលាញ់ និងការថ្នាក់ថ្នមភរិយា មិនឲ្យទាស់ចិត្តយ៉ាងដូច្នេះ។ លើសពីនេះទៅទៀត ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកម៉ាក់សម័យថ្មីមួយរូបនេះ តែងតែ ផ្ដល់ពេលវេលាគ្រប់គ្រាន់សម្រាប់កូន និងគ្រួសារ បើទោះបីមានភាពរវល់នឹងការងារយ៉ាងណាក៏ដោយ។ ក្នុងវីដេអូថ្មីនេះដែរ គេឃើញ សកម្មភាពពីការចាប់ផ្ដើមមានទម្ងន់របស់ អ្នកនាង ឱក សុគន្ធកញ្ញា ជាពិសេស មានតាំងពីថ្ងៃពិនិត្យផ្ទៃពោះលើកដំបូង រហូតដល់សម្រាលកូន និងមានសកម្មភាពជាច្រើនទៀតមកទល់នឹងថ្ងៃកំណើតកូនប្រុសអាយុ ១ឆ្នាំ កាលពីម្សិលមិញនេះទៀតផង។ ក្រោយអ្នកគាំទ្របានឃើញវីដេអូមួយនេះរួច ពួកគេបានបង្ហាញនូវអារម្មណ៍រំភើបជាមួយនឹងគ្រួសារតារារូបនេះគ្រប់គ្នាតែម្ដង៕

Read More

ជួបទុក្ខធំ! តារាចម្រៀងត្រកូល ណុប ទាំង ៣ ជួបទុក្ខធំ ជីដូនទទួលមរណភាពមុននេះ

ទើបតែបង្ហោះសារជូនពរលោកយាយរបស់លោកឲ្យឆ្លងផុតគ្រោះថ្នាក់ ស្រាប់តែនៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ តារាចម្រៀងប្រុស ណុប បាយ៉ារិទ្ធ និង ក្រុមគ្រួសារបានជួបទុក្ខ ដោយលោកយាយបានទទួលមរណភាពហើយ ។ ក្នុងនោះដែរ ទោះមិនបានបញ្ជាក់ពីមូលហេតុសុខភាពជម្ងឺរបស់លោកយាយដែលបានទទួលមរណភាពក្តី តែលោក ណុប បាយ៉ារិទ្ធ បានឲ្យដឹងថា លោកយាយរបស់លោក បានទទួលអនិច្ចកម្មហើយនៅជន្មាយុ ៩៥ ឆ្នាំ ។ មិនត្រឹមតែលោក ណុប បាយ៉ារិទ្ធ នោះទេ ដែលបានបង្ហាញក្តីអាឡោះអាល័យនៃការបាត់បង់លោកយាយជាទីស្រឡាញ់ ប្អូនប្រុសបង្កើតរបស់លោក នីកូ និង ប្អូនជីដូនមួយ កញ្ញា តាក់ម៉ា ក៏បានចូលរួមបង្ហោះសារ និង ប្តូររូបភាពកាន់ទុក្ខរបស់ខ្លួនដែរ ៕

Read More