ថាមែនៗ! ថៅកែពេជ្រ ទ្រី ដាណា មានចំណងចង់ជួយដល់ក្មេងប្រុសកំសត់មានតែកង់ចាស់ យកទៅប្រណាំងនឹងគេ តែលោកស្រី បានសួរមហាជនសិនថាតើ….

នៅមុននេះបន្តិច ថៅកែពេជ្រ ទ្រី ដាណា បានបង្ហោះសារអំពីក្មេងប្រុសដែលយកកង់ចាស់របស់ខ្លួន ទៅប្រកួតក្នុងកម្មវិធីប្រកួតកង់ ដោយក្នុងនោះលោកស្រីបានរៀបរាប់ថា: ខ្ញុំឃើញ គេប្រកាសជួយច្រើនគ្នាហើយ តើខ្ញុំគួរជួយដែរឬទេបងប្អូន? តាមពិតខ្ញុំរំភើបចិត្តនិងការតស៊ូរបស់ប្អូនណាស់ប៉ុន្តែអ្វីនៅពេលនេះគឺមានគេឧបត្ថម្ភគាត់ច្រើនហើយខ្ញុំនឹងយក ថវិកាជួយបងប្អូនផ្សេងៗទៀតណា👏👏👏ពរោះខ្ញុំទើបនិងឃើញ។ គួររំលឹកថា មានការចាប់អារម្មណ៍ និងការអាណិតកើតឡើងចំពោះក្មេងប្រុសកម្ពុជាម្នាក់ ក្នុង កម្មវិធី ប្រណាំង កង់ កាលពី ថ្ងៃ ទី ៨ ខែ វិច្ឆិកា ឆ្នាំ២០២០ ដោយក្មេងប្រុសនេះ មានត្រឹមតែកង់ចាស់ តម្លៃ២ម៉ឺនរៀល គ្មានមួកសុវត្តិភាព គ្មានស្បែកជើង គ្មានគ្រឿងកង់គ្រប់គ្នាន់ដូចអ្នកប្រណាំងដទៃទៀត តែក្មេងប្រុសរូបនេះ បានតស៊ូមកប្រកួត ជាមួយនឹងពាក្យលើកទឹកចិត្តខ្លួនថា: កង់ ខ្ញុំ ចាស់ តែ ក្ដី ស្រមៃ ធំ ៕

Read More

សំណាងណាស់ លោក ឧកញ៉ា ស្រី ចាន់ថន ប្រកាសចង់ជួបក្មេងបុ្រសម្នាក់នេះខ្លាំងណាស់ ក្នុងគោលបំណងដើម្បី

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសម្នាក់ដែលក្លាហាន ហ៊ានយកង់កញ្ចាស់របស់ខ្លួនយកទៅប្រណាំងនៅលើទីលានជាមួយគេដែលមានកង់ថ្មីៗនិងមានល្បឿនលឿនជាងកង់របស់ខ្លួន ។​ យ៉ាងណាមិញបើទោះបីជាការប្រកួតនេះប្អូនប្រុសមិនបានទទួលជ័យជំនះក៏ដោយប៉ុន្តែប្អូនប្រុសបានយកឈ្នះចិត្តមនុស្សជុំវិញពិភពលោក ប្អូនបានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំំំងបន្ទាប់ពីបានឃើញការតស៊ូររបស់ប្អូន​ នៅលើទីលានប្រណាំង ។ ដោយឡែកក្រោយឃើញការតស៊ូររបស់ក្មេងប្រុសម្នាក់នេះហើយ បានធ្វើឲ្យលោក ឧកញ៉ា ស្រី ចាន់ថន មានអារម្មណ៍ ថាអាណិតនិងស្រឡាញ់ក្មេងប្រុសម្នាក់នេះខ្លាំងណាស់ រហូតធ្វើឲ្យលោកឧកញ៉ា ស្រី ចាន់ថន បានដាច់ចិត្តបង្ហោះសារមួយបង្កប់អត្ថន័យជ្រាវជ្រៅលើកទឹកចិត្តក្មេងប្រុសម្នាក់នេះថា ៖ ប្អូននឹងមានវាសស្នាល្អ ដោយការខិតខ្ញុំប្រឹងប្រែង តស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន នឹងការអត់ធ្មត់របស់ប្អូនបងសូមលើកទឹកចិត្តប្អូនពីរចំងាយ។ដើម្បីក្តីស្រមៃរបស់ប្អូនបន្តទៅមុខក្នុងជីវិតរបស់ប្អូន ជួបប្អូនក្នុងពេលឆាប់ៗខាងមុខនេះ។

Read More

ទំនងកប់! លោកឧកញ៉ា ឡេង ណាវ៉ាត្រា នាំកូនចៅ ទៅបង់សំណាញ់ អូសត្រី យកមកអាំង នៅតាមស្រុកស្រែ នារដូវធ្លាក់ខ្យល់…

ដូចប្រិយមិត្តធ្លាប់បានហើយថា លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានបរិច្ចាកទឹកប្រាក់របស់ខ្លួនផ្ទាល់ ៦០ម៉ឺនដុល្លា រួមទាំងអំណោយជាច្រើនទៀតសម្រាប់ផ្តល់ជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះព្រោះជំនន់ទឹកភ្លៀង ហើយអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ទៅលើលោកឧកញ៉ា ឡេង ណាវ៉ាត្រា នោះគឺភាពតស៊ូផ្លាស់ប្តូរជីវិតពីពលករកូរ៉េម្នាក់ ទៅជាលោកឧកញ៉ាក្នុង ប្រទេសកម្ពុជា តែមានភាពសាមញ្ញខ្លាំង ទោះបីជាលោកឧកញ៉ាមានទ្រព្យសម្បត្តិច្រើនលើសលុបក៏ដោយ។ ដោយលែក លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាម្ចាស់ផលិតកម្ម Galaxy Navatra បាននាំបុគ្គលិក ក៏ដូចជាអ្នកធ្វើការជាមួយ ជាពិសេសគ្រួសាររបស់លោក និងតារាៗផ្សេងទៀត ទៅលំហែរកាយយ៉ាងសាមញ្ញ លក្ខណៈធម្មជាតិបែបស្រុកស្រែចំការ នៅខេត្ត ព្រៃវែង គ្រាន់តែទៅដល់ភ្លាម ពួកគាត់ទាំងអស់គ្នា បានគយគន់ទស្សនាទេសភាពបែបធម្មជាតិ និងនាំគ្នាបង់សំណាញ់ អូសត្រី យកមកអាំង ទៀតផង។ ក្នុងនោះអ្នកនិពន្ធដ៏ពូកែ លោក យឹម តាស្រង់ បានភ្ជាប់ជាមួយសារថា: “មើលទៅពិតជាសប្បាយខ្លាំងណាស់ ឃើញមុខម្ហូបស្រក់ទឹកមាត់ហើយ មានអ្នកខ្លះទៀតថា ធម្មជាតិពិតៗ ទំនងណាស់លោក ឧកញ៉ា និងនៅមានច្រើនទៀតដែលរៀបរាប់មិនអស់”៕

Read More

សំណាងណាស់ លោក ឧកញ៉ា ស្រី ចាន់ថន ប្រកាសចង់ជួបក្មេងបុ្រសម្នាក់នេះខ្លាំងណាស់ ក្នុងគោលបំណងដើម្បី

ជឿថាប្រិយមិត្តច្បាស់ជាបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្មេងប្រុសម្នាក់ដែលក្លាហាន ហ៊ានយកង់កញ្ចាស់របស់ខ្លួនយកទៅប្រណាំងនៅលើទីលានជាមួយគេដែលមានកង់ថ្មីៗនិងមានល្បឿនលឿនជាងកង់របស់ខ្លួន ។​ យ៉ាងណាមិញបើទោះបីជាការប្រកួតនេះប្អូនប្រុសមិនបានទទួលជ័យជំនះក៏ដោយប៉ុន្តែប្អូនប្រុសបានយកឈ្នះចិត្តមនុស្សជុំវិញពិភពលោក ប្អូនបានធ្វើឲ្យមនុស្សជាច្រើនរំជួលចិត្តយ៉ាងខ្លាំំំងបន្ទាប់ពីបានឃើញការតស៊ូររបស់ប្អូន​ នៅលើទីលានប្រណាំង ។ ដោយឡែកក្រោយឃើញការតស៊ូររបស់ក្មេងប្រុសម្នាក់នេះហើយ បានធ្វើឲ្យលោក ឧកញ៉ា ស្រី ចាន់ថន មានអារម្មណ៍ ថាអាណិតនិងស្រឡាញ់ក្មេងប្រុសម្នាក់នេះខ្លាំងណាស់ រហូតធ្វើឲ្យលោកឧកញ៉ា ស្រី ចាន់ថន បានដាច់ចិត្តបង្ហោះសារមួយបង្កប់អត្ថន័យជ្រាវជ្រៅលើកទឹកចិត្តក្មេងប្រុសម្នាក់នេះថា ៖ ប្អូននឹងមានវាសស្នាល្អ ដោយការខិតខ្ញុំប្រឹងប្រែង តស៊ូ មិនរាថយ មិនចុះចាញ់ មិនខ្មាសអៀន នឹងការអត់ធ្មត់របស់ប្អូនបងសូមលើកទឹកចិត្តប្អូនពីរចំងាយ។ដើម្បីក្តីស្រមៃរបស់ប្អូនបន្តទៅមុខក្នុងជីវិតរបស់ប្អូន ជួបប្អូនក្នុងពេលឆាប់ៗខាងមុខនេះ។

Read More

ញាក់សាច់! ថៅកែពេជ្រ ទ្រី ដាណា បង្ហាញរថយន្តសំណព្វចិត្តខ្ទង់លានដុល្លាជាច្រើនគ្រឿង ចតក្បែរគ្នា និងពោលពាក្យថា….

ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់មកហើយនៅកំពូលអ្នកលក់ផលិតផលតាមអនឡាញដែលតំណាងអោយផលិតធំៗជាច្រើន ជាពិសេសក៏ជាថៅកែពេជ្រ ដែលមានចិត្តធម៌ និងរូបរាងស្រស់ស្អាត គឺលោកស្រី ទ្រី ដាណា ដែលត្រូវបានមហាជនគោរពស្រលាញ់ ទៅណាមកណាប្រជាពលរដ្ឋមកជុំជិត ព្រោះតែចង់ឃើញ ជាពិសេសអ្វីដែលធ្វើឲ្យមហាជនកាន់តែស្រលាញ់នោះគឺ លោកស្រី ទ្រី ដាណា មានប្រវត្តិតស៊ូតាំងតែពីមិនមានអ្វីសោះ រហូតមានជីវភាពគ្រប់គ្រាន់ហូហេរ នឹកស្មានមិនដល់ នេះពិតជាសមនិងពាក្យថាប្រឹងប្រែងគង់តែបានសម្រេច។ ដោយលែកនៅល្ងាចនេះវិញ ថៅកែពេជ្រ ទ្រី ដាណា និងពូម៉ៅ បាន នាំយកនៅអាសំណព្វចិត្តមកអាំងថ្ងៃ ដែលអាសំណព្វចិត្តរបស់លោកស្រី គឺសំដៅទៅលើរថយន្តទំនើបៗជាច្រើនគ្រឿង បើគិតជាលុយមិនដឹងជាប៉ុន្មានលានដុល្លានោះទេ ដែលមានលោក ស្រីជាម្ចាស់របស់រថយន្តទាំងនោះ ជាក់ស្តែងលោកស្រី បានភ្ជាប់ជាមួយសារថា: “ឆ្លៀតពេលថ្ងៃនេះយកអាសំណព្វចិត្តមកហាលថ្ងៃប៉ុន្តែចៃដន្យអីគ្មានថ្ងៃបន្តិចសោះ😂😂មេឃឡើងស្រទុំចាញ់សម្រស់អូន😂😂😂”៕

Read More

ដឹងច្បាស់កាន់តែអាសូរ ស៊ូយាមស្បែកជើងឱ្យគេនៅវត្ត​ដើម្បីបាន ២ ម៉ឺន ទិញកង់ពីអេតចាយ យកទៅប្រកួត

កាន់តែរំជួលចិត្តស្ទើរស្រក់ទឹកភ្នែក កុមារា ប៉ិច ធារ៉ា ដែលកំពុងតែធ្វើឱ្យពិភពលោកកោតស្ញប់ស្ងែងខ្លាំង ព្រោះតែក្មេងប្រុសម្នាក់នេះក្លាហានចូលប្រកួតប្រណាំងកង់ទាំងគ្មានអ្វីគ្រប់យ៉ាងដូចគេមានត្រឹមកង់ចាស់មួយ តម្លៃត្រឹម ២ ម៉ឺនរៀលដែលរូបបានទិញពីអេតចាយ ។ ប្រាប់មកកាន់ «ប្រជាប្រិយ» ក្មេងប្រុសដ៏កម្សត់រូបនេះ បានប្រាប់ទៀតថាកាលពីបុណ្យភ្ជុំបិណ្ឌកន្លងទៅគេបានទៅយាមស្បែកឱ្យគេនៅវត្តហើយក៏បានលុយ ២ ម៉ឺនរៀលយកទៅទិញកូនកង់មួយនេះ ។ រំជួលចិត្តបំផុតនោះកង់ដែលគេយកទៅប្រកួតនោះថែមទាំងដាច់ហ្វ្រាំង ហើយពេលកំពុងប្រកួតរូបគេដួលដល់ទៅ ២ ដងទើបបណ្ដាលឱ្យចាញ់គេបែបនេះ ។ ទោះបីមានត្រឹមកង់ចាស់គ្មានស្បែកជើងពាក់ តែកុមរា ធារ៉ា បានទទួលចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមអ្នកចូលរួមប្រកួតជាច្រើននាក់ ។ បច្ចុប្បន្នមានបណ្ដាសប្បុរសជនជាច្រើនបានឧបត្ថម្ភប្អូនប្រុស ធារ៉ា ជាបន្តបន្ទាប់ ដោយគិតត្រឹមថ្ងៃនេះរូបគេបានទទួលកង់ស៊េរីទំនើប ២ គ្រឿង សម្ភារសិក្សា សម្លៀកបំពាក់ ស្បែកជើង និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត ៕

Read More

ក្រសួងសុខាភិបាល ប្រកាសបញ្ចេញម៉ាសក្រណាត់២លាន ចែកជូនពលរដ្ឋខ្វះខាតក្នុងសហគមន៍ក្រីក្រ នៅរាជធានីភ្នំពេញ តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន

នៅមុនបន្តិច យោងតាមដំណឹងពីសារព័ត៌មាន Fresh News បានឲ្យដឹងថា: ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានប្រកាសបញ្ចេញម៉ាសក្រណាត់ចំនួន២លាន ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ មេដឹកនាំកំពូលកម្ពុជាដែលតែងយកចិត្តទុកដាក់ចំពោះ រាស្រ្ត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាសក្រណាត់ពីឃ្លាំងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឲ្យបងប្អូនប្រជា ពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស និងទុកប្រើប្រាស់ចូលរួមការពារពីជំងឺឆ្លងកូវីដ-១៩ នេះបើយោង តាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច។

Read More

តាគេតាយើង ឪពុកគេឪពុកយើង! គាត់មកទិញស្វាយនៅផ្សារកសិផល ក៏ដួលបា ត់ប ង់ជី វិ ត គ្រួសារបានត្រឹមយំបោកខ្លួន ហើយសួរនាំក៏ដឹងថាលោកតាមាន….

នៅម៉ោងប្រហែលជា១ថ្ងៃត្រង់ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោកតាកំសត់ម្នាក់ មិនដឹងជាកើតអី បានដួល ហើយក៏បាត់ប ង់ជី វិត តែម្តង ធ្វើឲ្យមហាជនផ្ទុះការអាណិត អាសូរ និងនាំគ្នាស៊ែរតៗគ្នាដើម្បីអោយសាច់ញ្ញាតិបានដឹង។ នេះបើយោងតាមគណនីហ្វេសបុកឈ្មោះ Chanrou Chanrou បានរៀបរាប់ថា: គាត់មកទិញស្វាយនៅផ្សារកសិផលសុខអាន ទន្លាប់ស្រុកគីរីវង់ខេត្តតាកែវ បានដួលបា ត់បង់ជី វិ ត ឥលូវអត់មានអ្នកស្គាល់ទេសូមបងប្អូនជួយស៊ែរកសាច់ញាតិផង។ ក្រោយមកបានបន្តិច បងប្អូនរបស់លោកតារងគ្រោះ បាន មកដល់ ហើយឃើញលោកតាបែបនេះ បានត្រឹមស្រក់ទឹកភ្នែក យំបោកខ្លួន ហើយពេលសួរនាំទើបដឹងថាលោកតាមានជំងឺលើសឈាម ហើយដួល ក៏មានរឿងបែបនេះកើតឡើងតែម្តងទៅ៕

Read More

កាន់តែអាណិត! ក្រោយជួបសំភាសន៍ផ្ទាល់ជាមួយប្អូនប្រុសកំសត់យកកង់ចាស់ ចូលរួមប្រណាំងកង់នឹងគេ ដោយប្អូនប្រាប់ថា ម្តាយរបស់ខ្លួនមានជំងឺ… (មានវីដេអូ)

ប្រហែលជាអ្នកបានឃើញ នូវរូបភាពជាច្រើនសន្លឹក ដែលត្រូវបានថតបានពីសំណាក់បងប្អូន ដែលចូលរួមកម្មវិធីប្រណាំងកង់ កាលពីថ្មីៗនេះ ដែលមានទាំងការប្រណាំងកង់ បែបមនុស្សវ័យជំទង់ និងការប្រណាំងកង់ បែបក្មេង ក្រោម១៥ឆ្នាំ។ អ្វីដែលធ្វើឲ្យ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ក្តុកក្តួលចិត្តជាងគេ ដោយឃើញក្មេងប្រុសម្នាក់ បានចូលរួមប្រណាំងកង់ ទាំងដែល កង់របស់គេចាស់ គ្មានហ្រ្វាំងត្រឹមត្រូវ គ្មានមួក ការពារ និងសម្ភារៈមួយចំនួន ដែលការពារ ពេលគ្រោះថ្នាក់ ដូចជាក្មេងដទៃ។ ប៉ុន្តែរូបគេ មិនរុញរាចិត្តក្នុងការ ចូលប្រកួតកម្មវិធីនេះទេ ដែលប្អូនប្រុស បានស្វិតស្វាញ គ្រប់ការប្រលង ដូចជា ការឡើង ឬចុះទួលជាដើម។ សកម្មភាពរបស់ប្អូនប្រុស បានធ្វើឲ្យ គ្រប់គ្នា សរសើរដែលប្អូន មានចិត្តក្លាហាន ពុះពារគ្រប់វគ្គ និងបញ្ចេញសមត្ថភាពឲ្យគេឯងបានឃើញថា បើទោះបីជា ប្អូនគ្មានកង់ទំនើប គ្មាន សម្ភារៈការពារខ្លួន ក៏ប្អូន នៅតែហ៊ានចូលប្រកួត ដើម្បីព្យាយាមទទួលបានជ័យជំនះផងដែរ ដោយអាណិតអាសូរ បងប្រុស Leng Tyleang បានជូនកាដូរកង់ដ៏ស្រស់ស្អាត ដល់ក្មេងប្រុសកង់ចាស់ចិត្តធំនេះ។ ហើយមុននេះបន្តិច ខាងហ្វេសបុកផេចរបស់ Popular Magazine បានទៅសំភាសន៍ផ្ទាល់ជាមួយនឹងប្អូនប្រុសខាងលើ ហើយបើតាមប្អូនប្រាប់ គឺម្តាយរបស់ប្អូនមានមានជំងឺប្រសៃប្រសាទ ហើយផ្ទះតូចនិងទ្រុតទ្រោមទៀម ប្អូនប្រុសមិនចង់បានអ្វីទេ ចង់បានតែសំភារៈសិក្សាប៉ុណ្នោះ ហើយធំឡើងចង់ធ្វើជាទាហានម្នាក់៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

រដ្ឋមន្ត្រីកសិកម្ម ប្រកាសលើកពេលរៀបចំមង្គលការកូន ព្រោះតែព្រឹត្តិការណ៍ ០៣ វិច្ឆិកា

នៅថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម វេង សាខុន និងភរិយា បានចេញសេចក្តីជូនដំណឹង ពីការលើកពេល រៀបអាពាហ៍ពិពារហ៍ កូនជាមួយកូនឯកឧត្តម ចាយ បូរិន និងលោកជំទាវ ។ នៅក្នុងសេចក្ដីជូនដំណឹង ឯកឧត្តម បានលើកឡើងក្នុងលិខិតនោះថា «យើងខ្ញុំទាំងអស់គ្នាក្នុងនាមជាមាតា បិតាកូនប្រុស កូនស្រី មានកិត្តិយសសូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយស ទាំងអស់មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា ដោយសារមានព្រឹត្តិការណ៏៣វិច្ឆិកា ពិធីរៀបអាពាហ៍ពិពារហ៍កូន របស់យើងខ្ញុំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៧:០០ នាទីរសៀល នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ (អគារ F) ត្រូវលើកទៅពេលក្រោយវិញ។ អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ មេត្តាជ្រាប និងសូមអធ្យាស្រ័យ ដ៏ខ្ពង់ខ្ពស់ចំពោះការលើកពេលខាងលើដោយក្ដីអនុគ្រោះ»។

Read More