អីយ៉ា! កម្រឃើញអ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ស្រីតូច ចំណាន បកស្រាយបទចម្រៀងរួមគ្នា តែលើកនេះច្រៀងរួមគ្នា ទទួលការសរសើរមិនធម្មតាឡើយ… (មានវីដេអូ)

ប្រិយមិត្តច្បាស់ជាបានស្គាល់ និងដឹងអំពីទំនាក់ទំនងស្នេហារបស់ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោក ជំទាវ ស្រីតូច ចំណាន មកហើយ ដោយលោក ទាំងពីររស់នៅយ៉ាងមានសុភមង្គល ជាពិសេសជាមួយកូនៗជាច្រើន ហើយក៏បានធ្វើឲ្យមហាជនសរសើរនៅសេចក្តីថ្លៃថ្នូរ ភាពសមញ្ញ របស់អ្នកទាំងពីរផងដែរ។ ដោយលែកថ្មីៗនេះនៅក្នុង កម្មវិធីមួយ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និងលោក ជំទាវ ស្រីតូច ចំណាន បានបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា ហើយក៏បានបកស្រាយចម្រៀងរួមគ្នា ផងដែរ ដោយបទចម្រៀងនោះមានចំនងជើងថា “ស្នេហ៍លេីពសុធា” ដែលជាបទរបស់លោកតា សុីន សុីសាមុត និង លោកយាយ រស់ សេរីសុទ្ធា។ ក្រោយបានស្តាប់រួចមក មហាជនបានសរសើរនៅសំលងច្រៀងរបស់ លោក ជំទាវ ស្រីតូច ចំណាន ថាមិនត្រឹមតែស្អាតទេ ហើយច្រៀងពិរោះទៀតផង៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ចប់ហើយចឹងបើការមុន១ខែឬកន្លះខែមុនហើយបាត់! កូនក្រមុំ និងកូនកម្លោះ សម្រេចផ្អាកពិធីមង្គលការរបស់ខ្លួន ក្រោយទទួលដំណឹងថ្មីពីកូវីដ-១៩ ដោយខាងស្រីបានរៀបរាប់ថា….

ដូចប្រិយមិត្តបានជ្រាបហើយថា នៅថ្ងៃនេះអ្នកនាំពាក្យ ក្រសួងសុខាភិបាល លោក ជំទាវ ឱ វណ្ឌ ឌី ន បានបញ្ជាក់ថា: ក្រសួងសុខាភិបាល នឹង ចេញ សេចក្តី ប្រកាស ជា ថ្មី ម្តងទៀត ក្នុង ហាម ការ មិន អនុ ញ្ញា ឲ្យ មានការ ជួបជុំ ប្រមូលផ្តុំ គ្នា មាន ចំនួន ច្រើន។ ការ បញ្ជាក់ របស់ អ្នកនាំពាក្យ របស់ ក្រសួងសុខាភិបាល បន្ទាប់ ពី គេ សង្កេត ឃើញ ថា កម្មវិធី រៀប អាពាហ៍ពិពាហ៍ និង ពិធី ផ្សេង ដែល មានការ ជួបជុំ មាន មនុស្ស គ្នា ច្រើន បាន មាន ច្រើន ជាបន្តបន្ទាប់។ ជាក់ស្តែង ដោយយោងតាមគណនីហ្វេសបុកឈ្មោះ Sreyrothanak Sok ដែលជាកូនក្រមុំ ត្រៀមរៀបមង្គលការ នៅថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ២០២០ គ្រួសារទាំងសងខាងរបស់កញ្ញា បានសម្រេចផ្អាកពិធីមង្គលការរបស់ខ្លួន ដោយបានរៀបរាប់ថា: “ក្នុងនាមនាងខ្ញុំ ខ្ញុំបាទជាអាណាព្យាបាលកូនប្រុសស្រី ទាំងសងខាង សុំប្រកាសផ្អាកពិធីរៀបមង្គលការកូនប្រុសស្រីយេីងខ្ញុំដែរនឹងប្រព្រឹត្តនៅថ្ងៃទី២១ខែ១១ខាងមុខនេះ ដោយសារតែបញ្ហាកូវិត ដូច្នេះសូមបងប្អូនយាយតា ពូមីងទាំងអស់គា្នយោគយល់នឹងសូមអធ្យាស្រ័យដល់ក្រុមគ្រួសារយេីងខ្ញុំផង សូមអរគុណ 🙏🏻🙏🏻🙏🏻”៕

Read More

ទឹកចិត្តបរទេស! ប៉ុន្មានថ្ងៃមុនបង្ហោះសំរាមពេញឆ្នេរសមុត្រខ្មែរ ថ្ងៃនេះសំអាតឆ្នេរសមុទ្រអោយខ្មែរទៀត ដោយប្រមូលសំរាមដាក់ថង់អស់ ហើយពោលពាក្យថា…. (វីដេអូ)

ជឿជាក់ថាប្រិយមិត្តបានទទួលដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុន មានក្រុមបរទេសមួយក្រុម បានបង្ហោះរូបថតហួសចិត្តពេលទៅកំសាន្តនៅឆ្នេរសមុទ្រខ្មែរ ដោយមានសំរាមពេញក្នុង រូបថតតែម្តង សូម្បីតែប្រជាពលរដ្ឋខ្មែរក៏ទើសចិត្ត និងគ្មានពាក្យវាចារផងដែរ។ យ៉ាងណានៅថ្ងៃនេះ ក្រុមបរទេសមួយក្រុមខាងលើ បានរួមគ្នាសំអាត និងប្រមូលសំរាម នេះបើយោង តាមហ្វេសបុកឈ្មោះ Kenny Kennedy បានរៀបរាប់ថា: បេសកម្មសម្អាតសម្រាមនៅកំពតមួយអាទិត្យមុន ពួកយើងបានធ្វើដំណើរកម្សាន្ត នៅទន្លេមួយហើយក៏មកដល់ ឆ្នេរមួយដែល មានសភាពគគ្រិចមួមួយនេះ ដោយមិនដឹងថាសម្រាមទាំងនេះមកតាមកន្លែងណាទេ ប៉ុន្តែវាពិតជាស្មោកគ្រោកណាស់។ មួយអាទិត្យក្រោយមក ពួកយើងក៏ត្រលប់មកវិញដើម្បីសម្អាត សម្រាមនៅទីនេះចេញ ខ្ញុំពិតជាមានក្តីសោមនសរីករាយក្រៃលែងនៅពេល ដែលប្រជាជនខ្មែរនៅទីនេះចូលរួមជាមួយពួកយើងសម្អាតឆ្នេរនេះនិង សង្ឃឹមថាពួកគេនឹងបន្តថែរក្សាទីកន្លែងនេះឲ្យបានស្អាតរហូតទៅនៅពេលនេះយើងគឺជាចោរសមុទ្រប្លន់សម្រាមនៅកំពត នៅឆ្នេរសមុទ្រណាដែលមានសម្រាម ពួកយើងនឹងចេញទៅរកទីនោះ៕

Read More

ទប់ចិត្តមិនបាន! ឯកឧត្តម គួច ចំរើន បង្ហោះវីដេអូរបស់កុមារអច្ឆរិយកម្ពុជា សាន់វ៉េ និងចោទជាសំនួរទៅកាន់សហរដ្ឋអាមេរិកថា… (មានវីដេអូ)

ជឿជាក់ថាប្រិយមិត្តបានជ្រាបមកហើយថា កុមារា សាន់វ៉េ មានអាយុ ៧ ឆ្នាំ ប៉ុន្តែមានការចងចាំល្អ ដោយកន្លងមកកុមារា សាន់វ៉េ ធ្លាប់បានបញ្ចេញសមត្ថភាពចងចាំប្រវត្តិរូប និង រឿងរ៉ាវ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ទាំង៤៥រូប – អាចស្គាល់អំពីសត្វដាយណូស័រជាង ១០០ប្រភេទ ដោយគ្រាន់តែស្តាប់សំឡេងតែប៉ុណ្ណោះ ហើយថ្មីៗនេះ កុមារា សាន់វ៉េ ក៏អាច រៀបរាប់អំពីសម័យកាលជាច្រើននៃប្រវតិ្តសាស្ត្រខ្មែរ រហូតមកដល់ពេលបច្ចុប្បន្ន។ ដោយលែកនៅមុននេះបន្តិច ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះវីដេអូរបស់ កុមារា សាន់វ៉េ ដោយភ្ជាប់ជាមួយសារថា: សូមសួរទៅកាន់សហរដ្ឋអាមេរិក ថាតើប្រទេសលោក មានក្មេងអាយុ ៧ឆ្នាំ ប៉ុន្មាននាក់ អាចចងចាំប្រធានាធិបតីរបស់សហរដ្ឋអាមេរិក ទាំង ៤៦រូប បានដូចក្មេងរបស់ខ្មែរម្នាក់នេះ? https://1.bp.blogspot.com/-2EmEvy-QpWw/X6pHo0aHgMI/AAAAAAAAJG4/kj2b_zMp6ywovxTyZkspi2TE_vChJI0zgCLcBGAsYHQ/s0/7.jpg” />

Read More

ថាមែនៗ! ពេលនេះ មន្ត្រីក្រសួង សុខាភិបាល ឆ្លើយតបនឹងសំនួរ សួរថា តើពិធីការ បុណ្យ ត្រូវបិទដែរទេពេលបច្ចុប្បន្ននេះ ហើយ….

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេចរបស់ PNN News បានបញ្ជាក់ឲ្យដឹងថា: មន្ត្រីក្រសួងសុខាភិបាលបានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យ ត្រូវបិទដែរទេ? គឺនៅតែបន្ត មិនឲ្យមានការជួបជុំគ្នាច្រើន លោកជំទាវ ឱ វណ្ណឌិន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឆ្លើយតបនឹងសំនួរសួរថា តើពិធីការ បុណ្យបិទដែរទេបច្ចុប្បន្ន? លោកជំទាវ មានប្រសាសន៍ យ៉ាងដូច្នេះ៖ យើងនៅតែបន្តណែនាំមិនឲ្យមានការជួបជុំគ្នាច្រើនដដែលតាំងពីដើមឆ្នាំមកម្ល៉េះ ហើយក្រសួងក៏មិនទាន់ដែលបាននិយាយថាអនុញ្ញាតឲ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ ដែរ។ អ្វីដែលសំខាន់នោះ គឺត្រូវចេះរស់នៅធម្មតា តាមបែបគន្លងថ្មី ដូចដែលខ្ញុំតែងតែពន្យល់ ហេីយថ្ងៃសុក្រទី៦ កន្លងទៅ ខ្ញុំបានពន្យល់ទៀតតាម BTV។ បុគ្គលត្រូវចេះទទួលខុសត្រូវ និងរួមគ្នាទទួលខុសត្រូវ ទើបអាចទប់ស្កាត់ការចម្លងបានល្អប្រសើរ ៕

Read More

ស្តាប់ហើយអាណិតខាងប្រុសណាស់! ស្គាល់គ្នាតាមទូរស័ព្ទ ស៊ូប្រាប់ចាស់ទុំជួលឡានមកស្តីដណ្តឹងខាងស្រី មកដល់គោលដៅខាងស្រីបិទទូរស័ព្ទ ទេ១០០ដងមិនលើក ចុងក្រោយក៏ដឹងការពិតហួសចិត្តនិយាយមិនចេញ….

រឿងរ៉ាវមួយបានធ្វើឲ្យមហាជនផ្ទុះការអាណិតអាសូរជាខ្លាំងដល់ខាងប្រុស ដោយយោងតាមគណនីហ្វេសបុកឈ្មោះ ឧបាសិកា រ៉េត រស្មី បានរៀបរាប់លំអិតថា: ករណីបោកស្នេហ៍ខាងប្រុស ឱ្យមកដណ្ដឹងតាមហ្វេសប៊ុក ព្រឹកមិញថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ខ្ញុំអាណិតចាស់ទំខាងកូនកំលោះនិងកូនកំលោះណាស់ ខំភ្ញាក់តាំងពីព្រឹកមកពីភ្នំព្រះខេត្តកំពង់ស្ពឺមកដល់ខេត្តកណ្ដាលចំមុខផ្ទះខ្ញុំនិង វត្តត្មាតពង គាត់គិតថាជិតដល់ហើយខលទៅខាងកូនក្រមុំជិត100ដងដូរលេខខលផងក៏មិនលើកហើយខាងស្រីបិទទូរស័ព្ទបាត់ឈឹងទៅ ចំណែកខាងប្រុសគាត់ខ្លាចច្រឡំផ្លូវពូគាត់ដើរសួ គេរកកូនក្រមុំផ្អើលឡើងមួយភូមិ ខ្ញុំក៏ជួយរកតាមអាខោនហ្វេសប៊ុកពួកគាត់បានទាក់ទងគ្នា កូនកំលោះក៏បានឱ្យពួកខ្ញុំមើលរូបថតស្រីនោះតែមិនមែនអ្នកស្រុកភូមិខ្ញុំទេ តែកូនកំលោះ និងចាស់ទំខាងគាត់ថានៅត្រពាំងកក់ជាប់ភូមិខ្ញុំ របស់ដល់ម៉ោង11:30នាទី ទើបខ្ញុំនិយាយជាមួយកូនកំលោះនិងចាស់ទំខាងគាត់ថាគេបោកប្អូនឯងតាមហ្វេសប៊ុកទេដឹងអូន ហើយក៏ ខ្ញុំនិយាយថាបើគេពិតជាឱ្យប្អូនទៅដណ្ដឹងគេមែនគេប្រាកដជាខ្វាយខ្វល់ខលរកប្អូនថាមកដល់ណាៗហើយអូនខ្ញុំប្រាប់ពួកគាត់សង្ស័យតែគេបោកទេដឹង ខាងប្រុសពួកគាត់ស្ដាបគំនិតពួក ខ្ញុំហើយក៏ សម្រេចចិត្តត្រឡប់ទៅផ្ទះវិញទៅ ទីបំផុតខាងខ្ញុំបានរកឃើញថា ខាងកូនក្រមុំនោះបោកគេមែនហើយមានប្ដីទៀតផង ហួសចិត្តម៉ង បើយើងមិនបានជួយគេសូមកុំធ្វើបាបគេអី 😢😢😢៕

Read More

ជោគជ័យទាំងការងារ និង ស្នេហា ខេម មានកូនចិត្តបង្ហាញមុខគូស្នេហ៍ តែមិនទាន់ហា៊នបណ្តើរពេញមុខ ពេលសម្ពោធហាងថ្មី

មិនឲ្យចាញ់ មិត្តរួមការងារ ស្របពេលតារាជាច្រើនបានប្រកាសមានគូស្នេហ៍ពេលនេះតារាចម្រៀង ខេម ក៏បានទទួលស្គាល់ថាពេលនេះលោកមានម្ចាស់ចិត្តហើយ ដែលនាងជាអ្នករស់នៅក្រៅប្រទេសមិនមែនជាអ្នកនៅក្នុងសង្គមសិល្បៈដែរ អ្វីដែលកត់សម្គាល់គូស្នេហ៍របស់លោកពិតជាមានសម្រស់ស្អាតមិនធម្មតាឡើយ ។ តារាចម្រៀង ខេម ចាប់ផ្តើមទម្លាយរឿងរ៉ាវឯកជនកាលពីថ្ងៃទី ០៧ កន្លងទៅ ពោលគឺនៅក្នុងថ្ងៃសម្ពោធភោជនីយដ្ឋានរបស់លោកតែម្តង ។ ម្ចាស់បទ «នឹកពេលណា យំពេលនោះ» នៅមិនទាន់ហ៊ានបណ្តើរចេញមុខ ឬ កៀកកើយម្ចាស់ស្នេហ៍ជាសាធារណៈនោះឡើយ បើទោះជាម្ចាស់ស្នេហ៍របស់លោកមានវត្តមាននៅក្នុងកម្មវិធីសម្ពោធភោជនីយដ្ឋាននេះក៏ដោយ ។ គូស្នេហ៍របស់តារាចម្រៀង ខេម មានឈ្មោះថា ស្រីកា មានរូបសម្រស់ស្រស់សោភា និង ជាអ្នករស់នៅ ប្រទេសបារាំង តែនាងបានមកលេងស្រុកកំណើតរយៈពេលប្រមាណជាមួយឆ្នាំមកហើយ ។ ខេម ចាប់ផ្តើមបង្កាត់ភ្លើងស្នេហ៍ជាមួយនារីរូបស្រស់នោះកាលពីលោកបានចេញទៅសម្តែងនៅប្រទេសបារាំងកន្លងមក ដែលគិតមកដល់ពេលនេះប្រមាណជាងបួនឆ្នាំហើយ ដែលតាមគម្រោងលោកក៏មានបំណងចូលរោងជ័យនៅក្នុងពេលឆាប់ៗនេះដែរ ។ ក្រៅតារាចម្រៀង ខេម ក៏បានបោះទុនបើកភោជនីយដ្ឋានដោយបោះទុនប្រមាណជា ២០ ម៉ឺនដុល្លារ ដែលជាទឹកប្រាក់របស់លោកផ្ទាល់ដែលបានសន្សំក្រោយពីលោកបានហក់ចូលក្នុងអាជីពជាតារាចម្រៀងប្រមាណជាង ១០ ឆ្នាំកន្លងមក ៕

Read More

ចេញខែកូនស្រី សួស វីហ្សា យប់មិញ លេចមុខតារាល្បីៗជាច្រើនចូលរួម

កាលពីយប់មិញនេះ តារាចម្រៀងស្រី អ្នកនាង សួស វីហ្សា រួមនិងស្វាមី ទើបតែបានប្រារព្ធធ្វើពិធីបង្កក់សេរីឲ្យកូនស្រី ដែលទើបនឹងកើតបានមួយខែ ដោយក្នុងកម្មវិធីនោះទាំងមូល ឃើញថាពិតជាបានរៀបចំយ៉ាងអ៊ូអរ និងអធិកអធមខ្លាំងមែនទែន។ ជាពិសេស នៅពេលដែលបញ្ចប់ពិធីសូត្រមន្តកាលពីព្រឹករួចរាល់ហើយ នៅពេលល្ងាចឡើង ប្ដីប្រពន្ធមួយគូនេះ ក៏បានធ្វើកម្មវិធីម្ដងទៀត ដើម្បីទទួលភ្ញៀវពេលល្ងាចបន្ថែមទៀតផងដែរ។ ទន្ទឹមនឹងនេះ យើងឃើញថាមានភ្ញៀវកិត្តិយសច្រើនបានមកចូលរួម ពិសេសក៏មានតារាល្បីៗ ដែលជាមិត្តរួមអាជីពមួយចំនួន ដូចជា តារាចម្រៀង សុគន្ធ និសា លោក ហ្សូណូ ផន ស្រីខួច ប៉ាច គីមមួយ ឈីន រតនៈ ចាន់ កែវនីមល ចំរើន សុភ័ក្រ រួមនឹងអ្នកសិល្បៈជាច្រើនទៀត ក៏បានមកចូលរួម អបអរសាទរយ៉ាងសប្បាយរីករាយក្នុងកម្មវិធីនេះផងដែរ។ យ៉ាងណាមិញ ក្នុងឪកាសដ៏ពិសេសរបស់តារាចម្រៀង សួស វីហ្សា នេះទៀតសោត ពេលដែលហ្វេនៗនៅក្នុងបណ្ដាញសង្គមជាច្រើនបានឃើញហើយ គេក៏បាននាំគ្នា ពោលពាក្យជូនពរពីចម្ងាយទៅកាន់ តារាស្រីរូបនេះរួមនិងគ្រួសារ ជាមួយពាក្យពេចន៍ល្អៗជាហូរហែផងដែរ៕

Read More

ស្នេហាខុសជំនាន់ បង្ហាញសាធារណៈមិនបានប៉ុន្មាន ពេលនេះ ណាខុន និងគូស្នេហ៍ កាន់តែស្វីតខ្លាំង

តារាសម្ដែងប្រុសរូបសង្ហាលោក ណា ខុន កំពុងសាងស្នេហាជាមួយនារីម្នាក់ក្រៅរង្វង់សិល្បៈ ហើយពេលនេះអ្នកទាំងពីរក៏កាន់តែយល់ចិត្ត្តគ្នាផងដែរ។ ម្យ៉ាងវិញទៀត មួយរយៈចុងក្រោយនេះ គេតែងតែឃើញគូស្នេហ៍មួយគូនេះ ដឹកដៃគ្នាទៅដើរកម្សាន្ត បង្ហាញពីទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតតែម្ដង។ ចាប់តាំងពីតារាប្រុសរូបនេះ បង្ហាញថាខ្លួនមានគូស្នេហ៍មកស្អំបេះដូងរួចមក លោកតែងតែបង្ហាញនូវចំណងស្នេហារវាងខ្លួន និងគូស្នេហ៍ ព្រមទាំងបង្ហោះរូបគូស្វីតៗជាញឹកញាប់ផងដែរ។ មិនតែប៉ុណ្ណោះ គ្រប់រូបភាពដែលតារារូបនេះបង្ហោះម្ដងៗ មើលទៅទឹកមុខអ្នកទាំងពីរ តែងតែបង្ហាញនូវស្នាមញញឹម ចំពោះគ្នាយ៉ាងមានក្ដីសុខតែម្ដង។ ទន្ទឹមនឹងរូបភាពស្វីតៗ ថ្មីៗនេះ លោក ណា ខុន បានបង្ហោះរូបភាពថ្មី ដោយលោកបានផ្ដល់នូវស្នាមថើបទៅកាន់គូស្នេហ៍ ធ្វើឲ្យហ្វេនៗលួចច្រណែននឹងជីវិតគូតារារូបនេះគ្រប់គ្នាតែម្ដង។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបង្ហាញមុខគូស្នេហ៍ជាសាធារណៈកន្លងមក នេះជាលើកទីមួយហើយ ដែលតារាសម្ដែងប្រុសល្បីឈ្មោះរូបនេះ បង្ហោះរូបភាពថើបទៅកាន់គូសង្សារខ្លួននៅលើបណ្ដាញសង្គមយ៉ាងដូច្នេះ។

Read More

អាយុទើប ១០ឆ្នាំជាងសោះ លីគ័ង្គ ចេះបង្កើតជំនួញផ្ទាល់ខ្លួន រកលុយបានរាប់ពាន់

រយៈពេលបីឆ្នាំហើយ ដែលតារាចម្រៀងពន្លកថ្មី ដែលជាអតីត បេក្ខជន The Voice Kids Cambodia កាលពីឆ្នាំ ២០១៧ ឡុង លីគ័ង្គ បានចូលប្រឡូកក្នុងសិល្បៈ ហើយពេលនេះ ក៏ស្រូបទាញប្រជាប្រិយភាពពីអ្នកគាំទ្របានជាច្រើន។ អ្វីដែលចាប់អារម្មណ៍ តារាវ័យក្មេងរូបនេះបានបង្កើត ក្រុមតន្ត្រីផ្ទាល់ខ្លួនសម្រាប់ទទួលច្រៀងនៅក្នុងកម្មវិធីនានាថែមទៀត ។ ឡុង លីគ័ង្គ បានបង្កើតក្រុមតន្ត្រីផ្ទាល់ខ្លួន ដែលមានឈ្មោះថា LK Band និង មានទីតាំងនៅខេត្តតាកែវ ដែលជាស្រុកកំណើតផ្ទាល់តែម្តង ។ មានការសរសើរពីសំណាក់មហាជនថា នៅក្មេងសោះតែ ឡុង លីគ័ង្គ ចេះមានគំនិតបង្កើតមុខរបរផ្ទាល់ខ្លួនសម្រាប់ចិញ្ចឹមក្រុមគ្រួសារ ពិតជាគួរឱ្យសរសើរខ្លាំងណាស់។ ខ្លះទៀតក៏បានជូនពរឱ្យក្រុមតន្ត្រីរបស់តារាចម្រៀងវ័យក្មេងម្នាក់នេះ កាន់តែទទួលជោគជ័យ ។ ថ្វីដ្បិតមិនបានទទួលពាននៅក្នុងកម្មវិធី The Voice Kids Cambodia កាលពីឆ្នាំ ២០១៧ ក៏ពិតមែនតែ តារាចម្រៀងវ័យក្មេងរូបនេះ ក៏ទទួលបានប្រជាប្រិយភាពមិនធម្មតាដែរ។ បើគិតមកដល់ពេលនេះ ឡុង លីគ័ង្គ មានបទចម្រៀងផ្ទាល់ខ្លួនជាច្រើនបទ ហើយក៏មានការសរសើរពីសំណាក់មហាជនថា កាន់តែធំ ឡុង លីគ័ង្គ ក៏មានមុខមាត់ស្រស់សង្ហា ជាពិសេសជាក្មេងដែលរួសរាយ គួរឱ្យស្រឡាញ់ទៀតផង៕

Read More