ក្រសួងសុខាភិបាលចេញសេចក្ដីប្រកាសបន្ទាន់ រកឃើញវិជ្ជមានកូវីដ-១៩ លើតំណាងរាស្ដ្រ និងមន្ដ្រី សរុបចំនួន៣រូបបន្ថែមទៀត ដែលពាក់ព័ន្ធជាមួយគណៈប្រតិភូរដ្ឋមន្ដ្រីការបរទេសហុងគ្រី

ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួន៣រូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។ មនុស្សទាំង៣នាក់ ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖ ទី១៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ទី២៖ លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទី៣៖ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។ ក្រសួងសុខាភិបាល បានកត់សម្គាល់ថា ករណីសរុបដែលបានរកឃើញអ្នកមានវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកា គិតត្រឹមម៉ោង៥ល្ងាច ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ មានចំនួន០៤នាក់។

Read More

អតីតតារាកំប្លែងផន សុផារី ផ្តាំថាថាឆ្លងទន្លេ ទោះបីវះកាត់ ឬ ធម្មជាតិ សុទ្ធតែប្តូរជីវិតប្រឈមមុខនឹងមច្ចុរាជគ្រប់ពេល

អតីតតារាកំប្លែងអ្នកនាង ផន សុផារី ទើបតែសម្រាលបានកូនស្រីម្នាក់ទៀតនៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅ ដោយដំណក់ឈាមទីពីររបស់តារាស្រីរូបនេះ និង ស្វាមី មានមុខមាត់ឃ្យូដគួរឱ្យស្រឡាញ់មិនចាញ់កូនស្រីច្បងនាងប៉ុន្មានឡើយ ។ នៅមុននេះបន្ដិច មហាជនមានការចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានទម្លាយអារម្មណ៍ពិតរបស់ខ្លួន ក្រោយឆ្លងការរឿងរ៉ាវជាច្រើន ក្នុងនាមជាម្ដាយ តស៊ូគ្រប់យ៉ាង លះបង់ឈាមស្រស់ប្ដូរជីវិត បង្កើតកូនសម្រាប់មនុស្សជាទីស្រឡាញ់ និងក្រុមគ្រួសារ ។ សារនោះមានអត្ថន័យទាំងស្រុងថា ៖ ពាក្យថាឆ្លងទន្លេ ទោះបីវះកាត់ រឺធម្មជាតិ សុទ្ធសឹងតែជាការលះបង់ប្តូរជីវិតប្រឈមមុខនិងមច្ចុរាជគ្រប់ពេល! -ខ្ញុំខ្លាចណាស់ម្ចុល -ខ្លាចណាស់ស្នាមកាំបិទ -ខ្លាចណាស់ការឈឺ -ខ្លាចណាស់ថ្នាំពេទ្យ ប៉ុន្តែ ទោះបីជាខ្ញុំត្រូវឈឺប៉ុនណា ស្នាមម្ចុលសុះសាច់ប៉ុនណា ស្នាមមុខរបួសមួយជិវិតយ៉ាងណា ទោះបីខ្ញុំខ្លាចពេទ្យយ៉ាងណា ក៏នៅតែពេលមួយដែលខ្ញុំត្រូវក្លាហាន ហ៊ានលះបង់សូម្បីជិវិត គឺជាពេលដែលខ្ញុំមានឈ្មោះជាម្តាយ គ្រប់យ៉ាង គឺដើម្បី កូន !!! ចាំណាបងៗបុរសៗ ជាស្វាមីគ្រប់រូប បងកើតមកជាប្រុសគឺសំណាងណាស់ទៅហើយ ព្រោះមិនចាំបាច់មករដូវ មិនចាំបាច់ពពោះ ចាញ់កូន រឺស្គាល់ការឆ្លងទន្លេដូចមនុស្សស្រីទេ

Read More

ក្មេងស្រីស្រស់ស្អាត ណាត់សង្សារមកជួបកំពង់ចម្លង អ្នក លឿង ដោះខ្សែដៃ និងអោយទូរស័ព្ទទៅខាងប្រុស និយាយពាក្យប៉ុន្មានម៉ាត់ ក៏លោ តទឹក ហើយពេលសាកសួរទើបដឹងថា….

មានហេតុការណ៍នារីរូបស្រស់ ម្នាក់ម្នាក់បានគប់ទូរស័ព្ទចូលទឹកទន្លេ ហើយ លោតទឹក ប្រូង រកមិនទាន់ឃើញ ដោយហេតុការណ័នេះបានកើតឡើងកាលពី វេលា ម៉ោង ៣ រសៀល ថ្ងៃ ទី ៨ ខែ វិ ច្ឆិកា ឆ្នាំ២០២០ ស្ថិតចំណុច ក្បាល សាឡា ង ចាស់ ក្នុង ភូមិ ៤ ឃុំ ព្រែក ខ្សាយ( ខ ). ស្រុក ពាមរ ក៍ ខេត្តព្រៃវែង។ ប្រភពបន្តថា នារី រ ងគ្រោះ ឈ្មោះ ហន់ មក រា អាយុ ១៩ ឆ្នាំ ជាសិស្ស ថ្នាក់ ទី ១១ នៃវិទ្យាល័យពាមរក៍ មាន ទីលំនៅ ភូមិ ព្រែក ចាម ឃុំ បន្លេច ប្រាសាទ ស្រុក ពាមរក៍ ខេត្តព្រៃវែង ហើយ ខណៈ សង្សា មិន យល់ចិត្តទៀត ទើប បានជា នាង សម្រេចចិត្តបែបនេះ។ ដោយ ឡែក យុវជន ជាស ង្សារ ឈ្មោះ ឡុ ង យឿ ន អាយុ ១៧ ឆ្នាំ ជា សិស្ស ថ្នាក់ ទី ១១ រៀន…

Read More

ញាក់សាច់! ក្នុងថ្ងៃបង្កក់កូនស្រី របស់អ្នកនាង សួ វិសារ កូនរបស់អ្នកនាងទទួលបានបានចំនងដៃដ៏ច្រើនមិននឹកស្មាន គឺរហូតដល់ទៅ… (មានវីដេអូ)

ពិធីសូត្រមន្តបង្កក់កូនស្រី ម៉ូលីណា (Jenny) របស់តារា លោកថម មី និងអ្នកនាង សួ វិសារ នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រព្រឹត្តធ្វើឡើងដោយបរិយាកាសសប្បាយ រីករាយ ជាមួយនិងការតុបតែងយ៉ាងល្អ ព្រមទាំងមានភ្ញៀវចូលរួមជាច្រើនផងដែរ។ ក្នុងនោះ លោក អុឹម ជីវ៉ា ដែលបានចូលរួមក្នុងពិធិខាងលើ បានបញ្ជាក់ថា: ពិតជាកូន សំណាងមែន កូនស្រីរបស់តារាសម្តែងនិងចំរៀង ទទួលបានចំនងដៃ 50000 ដុល្លា ( ប្រាំមុឺនដុលារ ) ទាំងព្រឹក បន្ទាប់ពិធីសូត្រមន្តបង្កក់កូនស្រី របស់តារា លោកថម មី និងអ្នកនាង សួ វិសារ នៅព្រឹកនេះ និងធ្វើពិធីរៀបចំទទួលភ្ញៀវចំនួន ៣០តុ នៅរសៀល ថ្ងៃ ច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបុីជិបម៉ុងលែន ផ្លូវឯកឧត្តម ជា សុផារ៉ា៕ សូមទស្សនាកម្រងរូបភាព និងវីដេអូខាងក្រោមនេះ:

Read More

ចូលរួមរំលែកទុក្ខផង! ម្ចាស់បទ “ស្នេហ៍ក្នុងសុបិន្ត ” លោក នី សាលឿន បានទទួលមរ ណៈភាពហើយ ក្រោយដឹងដំណឹងនេះ តារាសិល្បៈបានរំលែកទុក្ខថា….

តារាចម្រៀងជើងចាស់ លោក នី សាលឿន ដែលជាម្ចាស់បទ “ស្នេហ៍ក្នុងសុបិន្ត ” ត្រូវបានគណនីហ្វេសបុកមួយឈ្មោះ Prak Arun បានបញ្ចាក់ថា លោកបានទទួលមរ ណៈភាព នៅ ទឹកដីអាមេរិកហើយ ដែលធ្វើឲ្យមហាជនពិតជាមានការសោកស្តាយជាខ្លាំង ជាពិសេសគឺអ្នកដែលចូលចិត្តស្តាប់ចម្រៀងរបស់លោក ដោយគណនីហ្វេសបុកខាងលើបានរៀបរាប់បន្ត ទៀតថា: “ពិតជាសោកស្ដាយណាស់ មិនគួរអោយជឿរទេបង ទើបនិយាយគ្នាលេងថ្ងៃមុនសោះ បងនីសាលឿន ម្ចាស់បទ ស្នេហ៍ក្នុងសុបិន នឹងដងស្ទឹងឡូវែល គាត់លារហូតហើយ 🙏 🙏🙏😭គមានថ្ងៃត្រឡប់”។ បន្ទាប់ពីមានការបង្ហោះពីគណនីហ្វេសប៊ុកខាងលើហើយ ក្រោយមកទៀត យើងក៏ឃើញមានអ្នកសិល្បៈមួយចំនួនដូចជា តារាចម្រៀងលោក ដួង វិរៈសិដ្ឋ និងលោក មាស សាលី ជាដើម ក៏បានបង្ហោះរូបភាព និងសារចូលរួមរំលែកទុក្ខ ទៅកាន់គ្រួសារតារាចម្រៀងជើងចាស់រូបនេះ ជាហូរហែផងដែរ៕

Read More

ថាមែនៗ! កម្រឃើញបែបនេះណាស់ ថៅកែពេជ្រ ទ្រី ដាណា បង្ហោះសារប្រើពាក្យខឹងបែបនេះ ក្រោយមានគេប្រើរូបមួយសន្លឹកនេះរបស់លោកស្រី ភ្ជាប់ជាមួយសារថា….

ជឿថាប្រិយមិត្តច្បាស់ជាបានស្គាល់មកហើយនៅកំពូលអ្នកលក់ផលិតផលតាមអនឡាញដែលតំណាងអោយផលិតធំៗជាច្រើន ជាពិសេសក៏ជាថៅកែពេជ្រ ដែលមានចិត្តធម៌ និងរូបរាងស្រស់ស្អាត គឺលោកស្រី ទ្រី ដាណា ដែលត្រូវបានមហាជនគោរពស្រលាញ់ ទៅណាមកណាប្រជាពលរដ្ឋមកជុំជិត ព្រោះតែចង់ឃើញ ជាពិសេសអ្វីដែលធ្វើឲ្យមហាជនកាន់តែស្រលាញ់នោះគឺ លោកស្រី ទ្រី ដាណា មានប្រវត្តិតស៊ូ តាំងតែពីមិនមានអ្វីសោះរហូតមានជីវភាពគ្រប់គ្រាន់ហូហេរ នឹកស្មានមិនដល់ នេះពិតជាសមនិងពាក្យថាប្រឹងប្រែងគង់តែបានសម្រេច។ ដោយកាលពីប៉ុន្មានម៉ោងមុន ស្រាប់តែថៅកែ ពេជ្រ ទ្រី ដាណា បានបង្ហោះសារដែលប្រើពាក្យខឹងដ៏កម្រក្នុងជីវិតរបស់លោកស្រី បន្ទាប់ពីមិនសប្បាយចិត្តនឹងទង្វើរបស់ជនមួយចំនួន យករូបលោកស្រី ភ្ជាប់ជាមួយសារថា: “បើថ្ងៃ ណាមួយខ្ញុំធ្លាក់ខ្លួនទៅជាអ្នកក្រ តើបងប្អូននៅស្រលាញ់ខ្ញុំអត់ បើស្រលាញ់ជួយស៊ែរ ផ្តល់កម្លាំងចិត្តដល់ខ្ញុំមួយផង” ហើយលោកស្រី ទ្រី ដាណា បានឆ្លើយតបថា: “ពួកអាអត់ការងារធ្វើយករូបខ្ញុំទៅផុសសរសេរបែបនិង សូមបងប្អូនកុំយល់ច្រលំ”៕

Read More

ជួយផ្តល់ជាកម្លាំងចិត្តផង កុល ដាវី ប្រឹងថែរក្សាសុខភាព ដើម្បីសម្រេចបំណងមួយនេះឲ្យខានតែបាន

នៅតែមានជំនឿចិត្ត ពេលនេះតារាសម្តែងរូបស្រស់សិចស៊ី កុល ដាវី ចាប់ផ្តើមស្រស់ស្រាយ និង មានសុខភាពល្អប្រសើរវិញហើយ។ ដោយសារតែចង់បានកូនបន្ថែមភាពកក់ក្តៅនៅក្នុងគ្រួសារ និង មិនចង់ឱ្យមានការថ្លោះធ្លោយដូចមុន កុល ដាវី នៅតែបន្តធីបចោលការងារសម្តែងជាច្រើន ដើម្បីថែរក្សាសុខភាព ព្រោះឆាប់ៗនេះនាង នឹង យកកូនទីពីរបន្តទៀត។ នាងរំពឹងថានឹងទទួលបានជោគជ័យទៅតាមបំណង ព្រោះថាពេលនេះនាង និងស្វាមីក៏មានវ័យច្រើនហើយដែរ មិនអាចអូសបន្លាយពេលវេលាដូចមុនទៀតទេ។ បើទោះជាមិនបានចាប់យកការសម្តែងពេញដៃដូចមុនក៏ពិតមែនក៏ កុល ដាវី មិនមានបញ្ហាលំបាក ផ្នែកសេដ្ឋកិច្ចទេ ព្រោះនរណាក៏ដឹងថា មុននឹងចាប់ដៃគ្នាជាប្តីប្រពន្ធជាមួយ លោក សុខ រក្សា អ្នកសិល្បៈមួយគូនេះ ប្រឹងប្រែងជាខ្លាំង ក្នុងកិច្ចការរកស៊ី ដោយពេលនេះជីវភាពរបស់ពួកគេក៏ធូរធារមិនធម្មតាដែរ។ គួរឱ្យដឹងថា ក្រៅពីអាជីពសិល្បៈ អ្នកទាំងពីរក៏មានមុខរបរមួយចំនួនក្នុងដៃ ដូចជាក្រុមភ្លេង និង ហាងលក់សម្លៀកបំពាក់ព្រមទាំងការលក់ផលិតផលគ្រឿងអលង្ការ តាមអនឡាញផងដែរ ។

Read More

កូនលាភ កូនជ័យថមមី និង សួស វីហ្សា រៀបចំកម្មវិធីបង្កក់កូនស្រី យ៉ាងអធិកអធម

គូស្វាមីភរិយា អ្នកនាង សួស វីហ្សា និងលោក ថមមី ចាប់តាំងពីទទួលបានសមាជិកថ្មីចូលមកក្នុងគ្រួសាររួចមក តារាប្រុសស្រីមួយ តែងតែបង្ហាញនៅការថ្នាក់ថ្នម មើលមើលថែ និងផ្ដល់ភាពកក់ក្ដៅទៅកាន់កូនស្រីបានយ៉ាងល្អគួរឲ្យសរសើរ។ ម្យ៉ាងវិញទៀត បើទោះបីកូនស្រីអ្នកទាំងពីរនៅក្មេង តែមើលទៅមុខមាត់ ពិតជាស្រស់ស្អាត ឃ្យូតគួរឲ្យក្នាញ់តាំងតែពីក្មេងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះ ក្រោយមានកូន ជីវិតគ្រួសារតារាប្រុសស្រីមួយគូនេះ កាន់តែមានសុភមង្គលខ្លាំងជាងមុនទ្វេដង ចំណែកឯចំណងស្នេហាប្ដីប្រពន្ធ អ្នកនាង សួស វីហ្សា និងលោក ថមមី ក៏កាន់តែរឹងមាំជាងមុនផងដែរ។ ជាពិសេស ពីមួយថ្ងៃទៅមួយថ្ងៃ គេតែងតែឃើញ ប៉ាម៉ាក់សម័យថ្មីទាំងពីររូបនេះ បង្ហោះរូបភាពជុំគ្រួសារ បង្ហាញនៅស្នាមញញឹមយ៉ាងរីករាយ និងមានក្ដីសុខខ្លាំងតែម្ដង។ ជាក់ស្ដែង មកទល់ពេលនេះ អ្នកនាង សួស វីហ្សា សម្រាលកូនបាន ១ខែ ហើយថ្ងៃនេះផ្ទាល់ នាងនិងស្វាមី បានរៀបចំពីធីបង្កក់កូនស្រី ដោយបានធ្វើឡើងយ៉ាងអធិកអធម ព្រមទាំងមានការរៀបចំ ដេគ័រនៅក្នុងកម្មវិធីមានផ្កាស្រស់ មើលទៅស្រស់ស្អាត ប្រណីតតែម្ដង។ ក្នុងនោះដែរ បន្ទាប់ពី រៀបចំរោងពិធីបង្កក់កូនរួចរាល់ ប្ដីប្រពន្ធមួយគូនេះ បានបញ្ចេញនៅអារម្មណ៍រំភើប និងសប្បាយរីករាយ ខណៈនេះជាលើកដំបូងសម្រាប់អ្នកទាំងពីរ ដែលបានរៀបចំកម្មវិធីបង្កក់កូនស្រីយ៉ាងដូច្នេះ៕

Read More

ស៊យនោះស៊យ! ឧទ្ធម្ភាគចក្រពេទ្យដឹកជញ្ជូនបេះដូងចតខុសបច្ចេកទេសក៏ធ្លាក់លើដំបូល ហើយពេលក្រុមសង្គ្រោះខំរកបេះដូងឃើញវិញ គ្រូពេទ្យមកទទួល ដើរបានបន្តិចក៏រអិលដួលទៀត ហើយ… (មានវីដេអូ)

កាលពីថ្ងៃសុក្រ នាវេលាម៉ោង៣:១៥នាទីរសៀល (ម៉ោងក្នុងសហរដ្ឋអាមេរិក) មានហេតុការណ៍ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿង បានមានបញ្ហានៅពេលបម្រុងចុះចតនៅលើដំបូលមន្ទីរពេទ្យ ដែលបណ្ដាលឲ្យផ្អៀងចំហៀងធ្លាក់តែម្ដង។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ឧទ្ធម្ភាគចក្រពេទ្យមួយគ្រឿងខាងលើនេះ បានដឹកជញ្ជូនបេះដូងពីមន្ទីរពេទ្យ Grossmont Hospital មក កាន់មន្ទីរពេទ្យ Keck Hospital ដើម្បីទុកសម្រាប់ធ្វើការវះកាត់ជូនទៅដល់អ្នកជំងឺ។ ហើយក្នុងដំណើរហោះហើរនេះ មានគ្រូពេទ្យចំនួនពីរនាក់ និងអ្នកបើកឧទ្ធម្ភាគចក្រម្នាក់ផងដែរ តែយ៉ាងណាមិញ ពួកគេទាំងបីមិនបានរងរបួសធ្ងន់ធ្ងរឡើយ។ តាម រយៈវីដេអូឃ្លីបមួយ នៅនាទី០.៣៧ បង្ហាញឲ្យឃើញថា ក្រុមអ្នកជួយសង្គ្រោះ បានព្យាយាមយកកញ្ចប់មួយដែលមានបេះដូង ចេញពីក្នុងឧទ្ធម្ភាគចក្រយ៉ាងប្រុងប្រយ័ត្នបំផុត និងហុចទៅឲ្យគ្រូពេទ្យម្នាក់។ ក្រោយពីទទួលយកកញ្ចប់បេះដូងមិនបានប៉ុន្មានផង ស្រាប់តែគ្រូពេទ្យរូបនោះ ដើរជំពប់ជើងដួល និងបណ្ដាលឲ្យបេះដូងធ្លាក់ពីដៃភ្លាមៗ។ បើទោះជាយ៉ាងណាក្ដី កញ្ចប់បេះដូងមិនមានការខូចខាតអ្វីឡើយ និងត្រូវបានក្រុមគ្រូពេទ្យ យកទៅធ្វើការវះកាត់ឲ្យអ្នកជំងឺយ៉ាងទាន់ពេល។ ហើយជុំវិញការធ្លាក់ឧទ្ធម្ភាគចក្រ គេមិនទាន់ដឹងច្បាស់ពីមូលហេតុនៅឡើយទេ តែការស៊ើបអង្កេតកំពុងបើកដំណើរការផងដែរ៕

Read More