ក្តៅៗ! ដំណឹងបឋម មានការផ្ទុះអាវុ ធ នៅនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ មន្រ្តីនគរបាល៣នាក់ បានបា ត់បង់ជី វិ ត ដោយសារតែ….

យោងតាមប្រភព័ត៌មានគណនីហ្វេសបុកឈ្មោះ Sorn Sopheak-ស៊ន សុភក្រ្ត បានឲ្យដឹងថា: យ៉ាងហោចណាស់មានមន្រ្តីនគរបាល៣នាក់ បានបា ត់បង់ជី វិ តភ្លាមៗ ក្រោយផ្ទុះអាវុ ធមួយប្រាវ នៅនគរបាលវរៈការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្ត ឧត្តរមានជ័យ នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ លោកឧត្តមសេនីយ៍ត្រី ហួត សុធី បានបញ្ជាក់ថា ករណីនេះ លោកអនុសេនីយ៍ឯក អុំ ឈយ ដែលនាយរងប៉ុស្តិចុងព្រិច បានយកអាវុធប្រភេទ Ak 47 បា ញ់ទៅលើ លោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍ចុងព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការ បណ្តាលឱ្យបា ត់បង់ជី វិ តភ្លាមៗភ្លាមៗ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ហើយជនបង្ក គឺលោកអនុសេនីយ៍ឯក អុំ ឈយ បានបា ញ់ផ្តាច់ជី វិ តខ្លួនឯងតាមក្រោយនៅហ្នឹងកន្លែងតាមក្រោយតែម្តង។ លោកឧត្តសេនីយ៍ស្នងការ បានបញ្ជាក់ថាបន្ថែមថា ករណីនេះមិនមែនផ្តើមចេញពីរឿងគំនុំនោះឡើយ ហើយជនដៃដល់ធ្លាប់បានសុំទៅមើលជំងឺសសៃប្រសាទកាលពីពេលកន្លងទៅ មុនសុំមកបម្រើការងារវិញ៕

Read More

តាមពិតបែបនេះសោះ! ទីបំផុត កូនស្រី Chef រិទ្ធី ចេញវីដេអូរៀបរាប់អំពីជំងឺពិតប្រាកដ ដែលបណ្តាលអោយឪពុកទទួលមរណៈភាព ដោយនាងបានបញ្ជាក់ថា…(មានវីដេអូ)

មកដល់ពេលនេះហ្វេនៗដែលគាំទ្រកម្មវិធី Master Chef Khmer លែងបានឃើញវត្ថមានរបស់គណៈកម្មការល្បីឈ្មោះ Chef រិទ្ធី តទៅទៀតហើយ ដោយសារតែលោកបានទទួលមរ ណៈភាពកាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ដោយសារជំងឺលើសឈាម និងជាតិស្ករឡើងខ្ពស់ ដែលទើបនឹងធ្វើទុកខ្លាំងនៅប្រហែលមួយខែចុងក្រោយនេះឯង។ ជាក់ស្តែងដំណឹងដ៏សោកស្តាយនេះ ត្រូវបានមិត្តរួមការងារ អ្នកធ្លាប់ស្គាល់ និងអ្នកគាំទ្រ Chef រិទ្ធី បានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់លោក ដែលត្រូវបាត់បង់សមាជិកគ្រួសារដ៏សំខាន់ម្នាក់នេះយ៉ាងមិននឹកស្មានដល់។ យ៉ាងណាក្រោយពីលាចាកពីគ្រួសារអស់ជាច្រើនថ្ងៃ កាលពីយប់មិញនេះ កូនៗរបស់ Chef រិទ្ធី បាន Live វីដេអូ បញ្ជាក់បន្ថែមអំពីជំងឺរបស់ឪពុករបស់ខ្លួន ដែលវិវឌ្ឍន៍រហូតត្រូវបា ត់ បង់ ជី វិត យ៉ាងលឿនរហ័សបែបនេះ ជាពិសេសកូនៗរបស់Chef រិទ្ធី ក៏ត្រូវការជំនួយផងដែរ ដោយសារតែជីវភាពមានការលំបាកក្រោយពីបាត់បង់ Chef រិទ្ធី បែបនេះ៕ ចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

សុំម្នាក់មួយមាត់បងប្អូន ឪពុក រំលោ ភកូនស្រីបង្កើត ចំនួន៣លើក បានសម្រេចរហូតដល់ទៅ… ហើយចុងក្រោយត្រូវបាន…

យោងតាមប្រភពព័ត៌មានពីហ្វេសបុកផេច JTV News បានឲ្យដឹងថា: សមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ ទទួលបណ្ដឹងរបស់ឈ្មោះ ឃឿន រ៉ៃ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្ត ពោធិ៍សាត់ ត្រូវជាម្ដាយក្មេងស្រីឈ្មោះ ហ គន អាយុ ១៤ឆ្នាំ បានមកដាក់ពាក្យបណ្ដឹងប្ដឹងលោកប្ដីឈ្មោះ ហុន ហឿន អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ ពាក់ព័ន្ធករណីរំលោ ភកូនស្រីបង្កើតបានសម្រេចច្រើនដង។ ស្រ្តីជាម្ដាយបានដឹកដៃកូនស្រីអាយុ១៤ឆ្នាំ ដើរចូលប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ ដើម្បីដាក់ពាក្យបណ្ដឹងប្ដឹងលោកប្ដីរបស់ខ្លួន បន្ទាប់កូនស្រីទូរពិតប្រាប់ក្នុងការឈឺចាប់ និងពិបាកទ្រាំ ព្រោះឪពុកចាប់រំលោ ភបានសម្រេច។ បន្ទាប់ទទួលបានបណ្ដឹងនេះភ្លាម ចាត់កម្លាំងចុះពិនិត្យ និងធ្វើការស្រាវជ្រាវ នៅកន្លែងធ្វើសកម្មភាព និងនាំខ្លួនជនស ង្ស័យ(ហុន ហឿន) ជាឪពុកបង្កើត មកប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោដើម្បីសួរនាំជុំវិញបញ្ហាដែលបានកើតឡើង។ ជនសង្ស័យ(ហុន ហឿន) ត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះ បានឆ្លើយសារភាពចំពោះសមត្ថកិច្ចនគរបាល ខ្លួនពិតជាបានប្រព្រឹត្តពិតប្រាកដ ដោយបានចាប់រំលោ ភចំនួន៣លើក បានសម្រេចចំនួន២លើកមិនបានសម្រេច១លើក បច្ចុប្បន្ន សមត្ថកិច្ចនគរបាលបំពេញនីតិវិធីបញ្ជូន៕

Read More

ខឹងណាស់ ឆាតមិនតប ខាងប្រុសខឹងពេកចូលដណ្ដឹងធ្វើប្រពន្ធតែម្ដង

ក្នុងពេលបច្ចុប្បន្ននេះ ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណែត ឬសារអេឡិចត្រូនិច ជាពិសេស បណ្ដាញសង្គម ហ្វេសប៊ុក បានក្លាយជាផ្នែកមួយ នៃជីវិតរបស់យុវវ័យ ស្ទើតែមិនអាចកាត់ផ្តាច់ ឬចៀសផុតបាន ។ ស្ទើរតែតែទាំងអស់ នៃរឿងប្រចាំថ្ងៃ ក្នុងជីវិតបស់យើង ត្រូវបានផ្សារភ្ជាប់ទៅនឹងប្រព័ន្ធអ៊ីធឺណែត ទាំងរឿងផ្លូវចិត្ត ការដើរលេងកម្សាន្ត ការសិក្សា និងការជួបជុំផ្សេងៗ ត្រូវបានបង្ហាញ នឹងចែកចាយគ្នា នៅលើប្រព័ន្ធសង្គម ជាពិសេសលើបណ្តាញសង្គម ហ្វេសប៊ុក តែម្តង ។ តាមរយៈនៃការលេងបំណាញសង្គមនេះ វាបានធ្វើឱ្យមនុស្សនៅលើពិភពលោក កាន់តែនៅកៀកជិតគ្នាបង្កើយ ដែលអនុញ្ញាតឱ្យយើង ស្គាល់មនុស្សថ្មីៗជាច្រើន ដែលយើងមិនធ្លាប់បានស្គាល់ ឬបានជួបពីពេលមុនៗ ហើយវាក៏អនុញ្ញាតឱ្យយើងមានឱកាសទំនាក់ទំនងជាមួយមនុស្សថ្មីទាំងនោះផងដែរ ។ ជាក់ស្តែង ថ្មីៗនេះ មានមានគូរស្នេហ៍មួយគូ បានបានស្គាល់គ្នា និងឈានទៅរកការភ្ជាប់ពាក្យជាមួយគ្នាផងដែរ ហើយដើមរឿងដំបូងដែលឈានទៅរកការភ្ជាប់ពាក្យនេះ គឺដោយសារតែខាងប្រុសខឹងខាងស្រី ឆាតទៅពុំតបតបជាមួយខ្លួនវិញ ទើបខ្លួនចូលស្តីដណ្តឹងធ្វើជាប្រពន្ធតែម្តង ។ បើតាមគណនី ហ្វេសប៊ុកឈ្មោះ វណី បានបង្ហោះសារ ដ៏សែនផ្អែមលល្ហែម និងបែបកំប្លែងថា ខឹងឆាតអត់តប ចូលដណ្តឹងហ្មង

Read More

ថាមែនៗ! ក្រោយឃើញវីដេអូ លោក K01 កាន់ដំបង ដេញគំរា មអ្នកបើកបរបញ្ជ្រាស់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានបោះសម្តីថា…. (មានវីដេអូ)

ប្រិយមិត្តច្បាស់ជាទទួលជ្រាបហើយថា នៅថ្ងៃនេះ លោក K01 បានបញ្ចេញសកម្មភាពមិនពេញចិត្តចំពោះអ្នកជិះបញ្ជ្រាស់ផ្លូវ ដោយលោកបានប្រើប្រាស់ដំបង ស្រែកគំរាមដល់អ្នកបើកបរបញ្ជ្រាស់ទាំងអស់បើកត្រលប់ក្រោយវិញ ដោយក្នុងនោះមានមតិមួយ ចំនួនថាដូចជាជ្រុលពេក ហើយខ្លះក៏គាំទ្រផងដែរ។ ដោយលែកសម្រាប់ ឧត្តមសេនីយ៍ ទី ចំរើនកុសល បានចេញមកផ្តល់ជាមតិជុំវិញបញ្ហាលោក K01 ថា: ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះ បញ្ច្រាស់បែបនេះដែរ ប៉ុន្តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល )។ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្ ទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោស ពី៦ ខែដល់ ២ឆ្នាំ និងពិន័យជាប្រាក់ ពី ១ លាន ទៅ ៤លាន រៀល៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

អ្នកណាមិនរន្ធត់! គ្រោះថ្នាក់ចរាចរណ៍នៅសៀមរាប បា ត់បង់ជី វិ ត ៧ នាក់ គ្រួសារជ នរងគ្រោះ គ្រាន់តែឃើញលើកសមាជិកគ្រួសារចេញពីទឹក ស្រែកយំឡើយចង់គាំង ហើយ… (មានវីដេអូ)

ខេត្តសៀមរាប ៖ (ពត៌មានបឋម) យ៉ាង ហោច ណាស់ក៍មានមនុស្ស ចំនួន៧នាក់បានបា ត់បង់ជី វិ ត និង៥នាក់ទៀតរងរបួស ធ្ងន់ធ្ងរ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ដ៏ រន្ធត់ ដោយរថយន្ត ប្រភេទតួរីសក្រឡាប់ ផ្ងារ ជើង អាច កើត ឡើង នៅវេលា ម៉ោងជាង ០២ រំលងអធ្រាតឈានចូល ថ្ងៃ ទី ០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ស្ថិត ត្រង់ ចំណុច ភូមិ ត្នោត ឃុំ ត្នោត ស្រុក ជី ក្រែង ខេត្តសៀមរាប ។ ប្រភព ពី កន្លែង កើតហេតុ ឱ្យ ដឹង ទៀត ថា ករណី គ្រោះថ្នាក់ចរាចរណ៍ នេះ គឺ សង្ស័យ បណ្តាល មក ពី តៃកុង ងងុយដេក តែយ៉ាងណា កំពុង ត្រួតពិនិត្យបន្ថែម ។ សម្រាប់ ជន រង គ្រោះដែល ជិះ ក្នុង រថយន្ត នេះ គឺមានចំនួន១២នាក់ ហើយរង របួសធ្ងន់ ៥ នាក់ និង អ្នក បា ត់បង់ ជី វិ ត ៧…

Read More

ទីបំផុតធ្លា យមូលហេតុលទ្ធផលចុងក្រោយការបោះឆ្នោតប្រធានាធិបតីយឺតយ៉ាវនៅ អាមេរិក ដោយសារតែមានករណីមួយចំនួននេះគឺ….

មូលហេតុលទ្ធផលចុងក្រោយការបោះឆ្នោតប្រធានាធិបតីយឺតយ៉ាវនៅអាមេរិក – ការរាប់សន្លឹកឆ្នោតបោះតាមសំបុត្រ ត្រូវការពេលច្រើន – Trump យល់ថា មានការបន្លំសន្លឹកឆ្នោតក្រោមរូបភាពពីរ៖ 1. មានការបន្លំពេលរាប់សន្លឹកឆ្នោតបោះតាមសំបុត្រ និង 2. សន្លឹកឆ្នោតបោះតាមសំបុត្រហួសពេលកំណត់ តែត្រូវបានរាប់ខុសនីតិវិធីច្បាប់ – ពេលមានបណ្ដឹងអំពីការបោះឆ្នោត ការរាប់អាចត្រូវបានពន្យាពេល ហើយលទ្ធផលចុងក្រោយក៏កាន់តែអូសបន្លាយបន្តទៀត។ ឯកសារមន្ត្រីសាធារណៈ៕

Read More

អីយ៉ា កូនខ្មែរនៅកូរ៉េ ច្រៀងបទ ពឺតៗ របស់ ខេមរៈ សិរីមន្ត លឺទៅជា បឿនថាបឿន ស្រាប់តែលោក ខេមរៈ សិរីមន្ត ពោលពាក្យថា (មានវីដេអូ)

ប្រិយមិត្តមួយចំនួនធំប្រាកដជាបានស្តាប់បទថ្មីរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសលោក ខេមរៈ សិរីមន្ត គឺបទ “ពឺតៗ” ជាមិនខាន ដែលជាបទចម្រៀងញាក់ មានលាយជាមួយឧបករណ៍ភ្លេងបុរាណខ្មែរ ហើយមកដល់ពេលនេះផងដែរ មួយបទនេះមានចំនួនអ្នកចូលទស្សនាដល់ទៅជិត 6 លានដងទៅហើយ ដែលនេះជាចំនួនលេខដ៏ច្រើន និងអាចចាត់ទុក្ខថាជាបទដ៏ល្បីរបស់លោក ខេមរៈ សិរីមន្ត ផងដែរ។ ដោយលែក បទ “ពឺតៗ” របស់លោក ខេមរៈ សិរីមន្ត ក៏ត្រូវបានកូនខ្មែររស់នៅប្រទេសកូរ៉េ គឺ E E ក៏បានយកទៅច្រៀងផងដែរ ទោះបីជាកញ្ញាច្រៀងមិនសូវច្បាស់ ហើយជាកូនខ្មែរដែលស្រលាញ់ភាសាខ្មែរ ខិតខំរៀនរបស់ហូតអាចនិយាយបានខ្លះៗ ស្រាប់តែពេលច្រៀងបទ “ពឺតៗ” ទៅជាចេញ “បឿនថាបឿន” ទៅវិញ។ ជាក់ស្តែង លោក ខេមរៈ សិរីមន្ត បាននិយាយពាក្យនេះទៅកាន់កូនកូរ៉េ EE ថា “Fan នៅកូរ៉េរៀនច្រៀង ហេហេ 😆”៕ តោះទស្សនាវីដេអូខាងក្រោមនេះ:

Read More

ចេញហើយ! នេះជាលិទ្ធផលទាំង ២១២នាក់ ដែលបានប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ហើយពេលនេះមានចំនួនសរុបដល់ទៅ….

ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ យោងតាមហ្វេសបុកផេច មិនមានករណីវិជ្ជមានវីរុសកូវីដ-១៩ និងមិនមានអ្នកជាសះស្បេីយ ។ រីឯការពិនិត្យវត្ថុសំណាកអ្នកប៉ះពាល់ជាមួយឯកឧត្តមរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានចំនួន ២១២នាក់ ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់ ។ បេីសរុបទាំងពីរថ្ងៃ (ថ្ងៃទី០៤ និងទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០) អ្នកប៉ះពាល់សរុប មានចំនួន ៨៤០នាក់ ដែលបានធ្វេីតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ។ គួររំលឹកថា ក្រោយពីទទួលបានសេចក្តីជូនព័ត៌មាន ស្តីពីករណីវិជ្ជមានវីរុសកូវីដ-១៩ របស់លោករដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម នៃប្រទេសហុងគ្រី ក្នុងពេលដែលគាត់កំពុងបំពេញបេសកកម្មផ្លូវការនៅព្រះរាជាណាចក្រថៃ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាល បានធ្វើការស្រាវជ្រាវភ្លាមៗ ដើម្បីរកអ្នកដែលបានប៉ះពាល់ជាមួយគាត់ ក្នុងរយៈពេលដែលបានធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ហើយបាននិងកំពុងយកវត្ថុសំណាកអ្នកដែលបានប៉ះពាល់ទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ គិតត្រឹមម៉ោង២៣៖០០នាទីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ អ្នកប៉ះពាក់សរុបចំនួន ៦២៨នាក់ ត្រូវបានធ្វើតេស្តវត្ថុសំណាកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលទទួលបានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ ហើយក្រសួងកំពុងបន្តការស្រាវជ្រាវ និងជម្រាបជូនសាធារណជន នៅពេលទទួលបានលទ្ធផលវិភាគវត្ថុសំណាកជាបន្តបន្ទាប់ទៀត៕

Read More