ធ្លាក់ថ្លើមក្តុក! បុរស២នាក់ បង្ហាញចង្កៀងទិព្ធអាឡាដាំង បុរសម្នាក់ជាវេជ្ជបណ្ឌិត ដកលុយជិត១សែនដុល្លាទិញភ្លាម ចុងក្រោយបានដឹងការពិត គាំងគ្មានពាក្យស្តី….

វេជ្ជបណ្ឌិតម្នាក់ជាជនជាតិឥណ្ឌា ឈ្មោះថា ឡេក ខាន បានចាញ់បោកបុរសពីរនាក់ ដោយចំណាយប្រាក់ចំនួនប្រមាណជិត១សែនដុល្លារអាមេរិក ទិញចង្កៀងទិព្ធអាឡាដាំង។យោងតាមសម្ដីរបស់លោក អាមីត រ៉ាយ ជាមន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា វេជ្ជបណ្ឌិតមួយរូបខាងលើនេះ បានវិលត្រលប់ពីទីក្រុងឡុងដ៍ នៃប្រទេសអង់គ្លេស មកកាន់ទឹកដីប្រទេសឥណ្ឌាវិញ និងបានជួបជាមួយនឹងជនឆបោកទាំងពីរ នៅពេលដែលចាប់ផ្ដើមព្យាបាលម្ដាយរបស់ពួកគេនៅផ្ទះ។ ហើយការព្យាបាលបានបន្ដអស់រយៈពេលជាង មួយខែ រហូតដល់មានថ្ងៃមួយ ជនឆបោកទាំងពីរ បានប្រាប់វេជ្ជបណ្ឌិត ពីរឿងរ៉ាវដ៏ចម្លែកមួយ ដោយអះអាងថាមាន គ្រូមន្ដអាគមចេញពីក្នុងចង្កៀងទិព្ធបង្ហាញខ្លួននៅផ្ទះរបស់ពួកគេ។ បន្ទាប់មកទៀត ជនឆបោកទាំងពីរ បានស្នើសុំឲ្យវេជ្ជបណ្ឌិតជួបគ្នា ជាមួយនឹងគ្រូមន្ដអាគមតែម្ដង។ លុះថ្ងៃជួបគ្នាឈានមកដល់ គ្រូមន្ដអាគមពិតជាបានបង្ហាញខ្លួនឲ្យវេជ្ជបណ្ឌិតឃើញពិតមែន ហើយវេជ្ជបណ្ឌិតមិនអាចកំណត់អត្តសញ្ញាណថាជានរណាឡើយ។ ក្រោយមក ជនឆបោកទាំងពីរ បានលួងលោមវេជ្ជបណ្ឌិតឲ្យទិញចង្កៀងទិព្ធពីពួកគេ ក្នុងតម្លៃ៧លានរ៉ូពី (ប្រមាណ៩៤,៣០០ដុល្លារអាមេរិក) និងអះអាងថា ចង្កៀងនេះនឹងនាំមកនូវសុខភាពល្អ សំណាងល្អ រួមទាំងទ្រព្យសម្បត្តិហូរហៀរផងដែរ។ ហើយក្រោយពីទិញរួចមក ទើបវេជ្ជបណ្ឌិតដឹងថា ចង្កៀងគ្មានគ្រូមន្ដអាគមឡើយ ដែលវាគ្រាន់តែជាចង្កៀងធម្មតា ហើយតាមពិតទៅគ្រូមន្ដអាគមដែលបង្ហាញខ្លួនក្នុងថ្ងៃនោះ គឺជាម្នាក់ក្នុងចំណោមជនឆបោកទាំងពីរប៉ុណ្ណោះ។យ៉ាងណាមិញ ក្រុមប៉ូលិស បានធ្វើការចាប់ខ្លួនជនឆបោកទាំងពីរបានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុននេះ ហើយជុំវិញករណីឆបោកនេះ ក៏មិនមែនជាលើកទីមួយរបស់ពួកគេដែរ៕

Read More

អ្នកស្រី ពាន់ ភួងបុប្ផា ថា តារាសម្ដែង សឿ សុធារ៉ា អស់ភាពក្រមុំ ទើបមិនអាចជ្រើសយកឲ្យសម្ដែងជាតួឯករឿង ស្នាមស្មេហ៍សមុទ្ររាម វគ្គ២ បាន ជាពិសេសគឺ….

រឿង «ស្នាមស្នេហ៍សមុទ្ររាម» ដែលបានចាក់បញ្ចាំងកាលពី ១៧ ឆ្នាំ ដោយមានអ្នកនិពន្ធ និងដឹកនាំសម្ដែង ដោយអ្នកនាង ពាន់ ភួងបុប្ផា និងមានតួសម្តែងដូចជា អ្នកនាង សឿ សុធារ៉ា និងលោក ញ៉ែម សុគន្ធ ដោយរឿងនេះពិតជាទទួលបានការ គាំទ្រជាខ្លាំង កាលពី១៧ ឆ្នាំមុន ហើយនៅពេលនេះ អ្នកនាង ពាន់ ភួងបុប្ផា បានប្រកាសថានិងចាប់ផ្តើមថតរឿងនេះសារជាថ្មីផងដែរ តែតួឯកស្រី គឺមិនមែនជា អ្នកនាង សឿ សុធារ៉ា ទៀតទេ។ ដោយយោងតាមការសំភាសន៍របស់សារព័ត៌មាន Fresh News ជាមួយ អ្នកនាង ពាន់ ភួងបុប្ផា បានឲ្យដឹងថា: ១៧ឆ្នាំមុន និង១៧ឆ្នាំនេះ គាត់ (សឿ សុធារ៉ា) មិនអាចដើរតួបានទៀតទេ គាត់អស់ភាពក្រមុំហើយ រឿងហ្នឹងងាយយល់ទេ..! ព្រោះមិន អាចយកតួដដែលៗមកសម្ដែងបានទេ។ ពី១៧ឆ្នាំមុនគាត់អាចកែសម្ផស្ស គាត់កែកុនច្រើនហើយ មិនអាចដូចមុនទេ ហើយក៏មិនមែនរំលង៣ទៅ៤ឆ្នាំនោះដែរ…។ ទោះជាកុនគេនៅប្រទេសចិន ក៏គេដូរតួដែរ… រឿងអ៊ូខុង ក៏គេដូរតួថ្មីអស់ដែរ..!។ យើងអត់ចង់យកតួពីមុនមកសម្ដែងក្នុងវគ្គថ្មី ទៀតទេ ព្រោះអារម្មណ៍ និងមនោសញ្ចេតនា គឺថ្មី ហើយម្នាក់ៗ (តួអង្គចាស់) មានប្ដី មានប្រពន្ធ មានកូន គ្មានពេលវេលាគ្រប់គ្រាន់សម្រាប់យើងទេ ហើយយើងក៏មិនអាចនៅងាប់ក្រឡា ជាមួយនឹងរបស់ចាស់ហ្នឹងបានដែរ..! គេគិតអ្នកថ្មីល្អជាង ដោយសារពួកគេ នៅខ្លួនមួយ គេមានពេលគ្រប់គ្រាន់សម្រាប់ថតឲ្យយើង..!»៕

Read More

ចាំទុកណា ក្រុមគ្រួសារសំខាន់បំផុត សាកសង្កេតនៅពេលយេីងឈឺ ឬនៅពេលជិតស្លា ប់ អ្នកណាតែងតែនៅក្បែរយើង មិត្តភក្តិមកសួរសុខទុក្ខយ៉ាងយូរ ១-២ម៉ោង ហើយ….

ជាសារមួយដ៏មានន័យ និងជាសារមួយនៃអត្ថន័យពាក្យថាគ្រួសាររបស់យើង ពិតជាមានតម្លៃណាស់ ដោយយោងតាមគណនីហ្វេសបុកឈ្មោះ មឿន ចាន់មីនា បានរៀបរាប់ថា: ចាំទុក ក្រុមគ្រួសារសំខាន់បំផុត សាកសង្កេតនៅពេលយេីងឈឺ ឬនៅពេលជិតស្លា ប់ អ្នកណាតែងតែនៅក្បែរយើង? មត្តភក្តិមកសួរសុខទុក្ខយ៉ាងយូរ ១-២ម៉ ចៅហ្វាយនាយ ជូនបាច់ផ្កា សួរសុខទុក្ខយ៉ាងយូរ ៥នាទី ដាយឳពុក បងប្អូន ពូមីងនៅជាមួយយើងរហូត។ នៅពេលរឹងមាំ នៅពេលល្បី នៅពេលមានផលប្រយោជន៍ អ្នកណាៗក៏ចូលមករកទាំងហ្វូង នៅពេលអស់ផលប្រយោជន៍ ជិតស្លាប់ ស្ទើរតែគ្មានសល់ម្នាក់ នៅសល់តែក្រុមគ្រួសារ ប៉ុណ្ណោះ: ឈប់ទុកក្រុមគ្រួសារចោល  ឈប់ឃើញអ្នកដទៃល្អជាងក្រុមគ្រួសារ ឈប់និយាយសំដីគំរោះដាក់ក្រុមគ្រួសារអោយខូចចិត្ត ពីព្រោះ…នៅពេលគ្មានសល់អ្វី ក៏មានតែក្រុមគ្រួសារ នេះហើយ នៅជាមួយ និងមើលថែទាំយើងល្អបំផុត៕

Read More

មើលអោយហើយទៅ! ពេលឆាតសួរអ្នកលក់អនឡាញ រ៉ូបក្នុងរូបនឹងស្អាតណាស់ ដូចចឹងម៉ងនៅក្រៅ ដល់ពេលទិញមក បានត្រឹមហួសចិត្ត និងពោលពាក្យថា….

មានការចាប់អារម្មណ៍នៅក្នុងបណ្តាញសង្គមហ្វេសបុក ក្រោយពីមានអ្នកទិញខោអាវមានគណនីហ្វេសបុកឈ្មោះ កែវ៚ រត្ថា៚ បានរៀបរាប់ថា: ផ្ញើរជូនអ្នកលក់online មួយចំនួនកុំចង់បានលុយគេដល់ថ្នាក់ហ្នឹងអី វាមិនល្អមើលទេ ត្រូវចាំថាគេមានលុយទិញ គេមិនមែនទៅសុំអ្នកឯងទេ 👉បញ្ជាក់ពេលទិញ÷ អ្នកទិញ: កម្ពស់ខ្ញុំ…cm គីឡូខ្ញុំ…kg – អ្នកលក់:ចា៎- អ្នកទិញ:ឆែកនិងគឺឆែកខាង ហាមផ្ញើរឆែកចំកណ្តាលអោយ – អ្នកលក់:ចា៎ដូចរូបបេះបិទចឹង 👉 ដល់ពេលចុងក្រោយ រ៉ូបខ្ញុំ free size ទាំងអស់ហ្នឹង ម៉ែអាថ្លែនហ្ហើយ ទោះសើចក៏សើចមិនចេញ ធ្វើស៊ីសាហាវ សុំសរសើរហ្មង វាមិនច្រើនទេប៉ុណ្ណឹងៗនោះ – បញ្ជាក់អ្នកអ្នកគ្មានខ្លួនហាមរើសដាក់៕

Read More

ប្រែប្រួល១៨០ដឺក្រេ ពីជីវិតមានប្តី និងពេលសម្រេចចិត្តបែកពីប្តី របស់មេម៉ាយម្នាក់ដ៏ស្រស់ស្អាត ថែមទាំងទម្លា យប្រវតិ្តរបស់ខ្លួនថា ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែ

កាលពីថ្មីៗនេះពិតជាមានការភ្ញាក់ផ្អើលជាខ្លំាង នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ទ្រី សុគន្ធារី  បានរៀបរាប់ពីជីវិតជាប្រពន្ធ ក៏ដូចជាបង្ហាញរូបសម្រស់ខ្លួនកាលពីនៅមានគ្រួសារ និងពេលបែកគ្នា ដោយក្នុងខ្លឹមសារចង់ឱ្យស្រ្តីគ្រប់រូបចេះស្រលាញ់មើលថែរក្សាខ្លួនឯងឱ្យបានច្រើន ទោះបីជាមានគ្រួសារហើយក៏ដោយ។ មនុស្សស្រីភាគច្រើនតែងតែមានការផ្លាស់ប្តូរទម្លាប់ ការរស់នៅនៅពេលដែលមានគ្រួសារ ដោយសារតែត្រូវបែងចែកពេលវេលាសម្រាប់ស្វាមី និងការមើលថែផ្ទះសំបែងផ្សេងៗ ជាពិសេសស្រ្តីក៏ស្ទើរតែផ្លាស់ប្តូររូបសម្រស់ទាំងស្រុង បន្ទាប់ពីមានកូនរួច ។ នេះជាអត្ថន័យសារទាំងស្រុង៖ ឃើញរូបខ្លួ នឯងកាលមុនចង់ខ្លាច ជីវិតពេលដែរមានគ្រួសារ ខ្ញុំបានលះបង់គ្រប់យ៉ាង សូម្បីតែពេលវេលាផ្ទាល់ខ្លួន រូបសម្រស់ ភាពអៀនខ្មាស់ ពពោះកូនឲគេ ក្នុងនាមខ្លួនជាប្រពន្ធគេ តែគ្រប់យ៉ាងដែរខ្ញុំលះបង់គេមិនឱ្យតម្លៃ ហើយថែមទាំងមើលងាយខ្ញុំទៀត ហេតុនេះហើយទើបខ្ញុំសំរេចចិត្តចាកចេញ ដើម្បីមកចាប់ផ្ដើមជីវិតថ្មីមើលថែខ្លួនឯងជាថ្មី រកអនាគតថ្មីសំរាប់ខ្លួនឯងនឹងកូន។ មនុស្សស្រីសម័ យឥឡូវ គេមិនខ្លាចពាក្យស្រីមេម៉ាយទេ អ្វីដែលគេខ្លាចគឺឃុំខ្លួនឯងជាមួយភាពឈឺចាប់ ។ ត្រូវចាំ គ្មានមនុស្សស្រីចង់លែ ងលះគ្នាមករស់នៅជីវិតជាស្រីមេម៉ាយទេបើសិនជាប្ដីនឹងល្អ មានការទទួលខុសត្រូវលើគ្រួសារនោះ៕

Read More

ជួយស៊ែរឲ្យលោកតាបានដឹងផង! បងស្រីចិត្តធម៌ ស្រីអូន ប្រកាសចង់ជួយដល់លោកតាកំសត់ពិការស៊ូឡើងត្នោតរាល់ថ្ងៃ ដោយបងស្រីអូនបានពោលពាក្យថា… (មានវីដេអូ)

ជីវិតរបស់មនុស្ស កើតមកតែងតែមានភាពខុសៗគ្នា មិនថាមុខមាត់ រូបរាង និងជីវភាពជាដើម ហើយអ្វីដែលសង្វេកនោះ មានមនុស្សខ្លះកើតមកមានភាពមិនប្រក្រតី ហើយអ្នកខ្លះក៏ជួបបញ្ហាផ្សេងៗ រហូតពិការនៅផ្នែកនៃរាងកាយជាដើម តែយ៉ាងណាមនុស្សទាំងនោះមួយចំនួនធំ បានតស៊ូ និងជោគជ័យក្នុងជីវិតផងដែរ។ ដោយលែកក្រលេកមកមើលរឿងពិតនៃជីវិតតស៊ូរបស់លោកតាកំសត់ ពិការភ្នែកទាំងសងខាង ស៊ូឡើងត្នោតជារៀងរាល់ថ្ងៃ ដើម្បីបានថវិការយកទៅចិញ្ចឹមជីវិត រហូតធ្វើឲ្យបងស្រី អូន សម្រស់ធម្មជាតិ បានឃើញវីដេអូរបស់លោកតា និងបានបង្ហោះសារថា: ពុទ្ធោអេីយពិការភ្នែកសងខាងក្រីក្រខ្លាំង😭លោកអ៊ុឡេីងត្នោតដេីម្បីចិញ្ចឹមក្រពះ😭ខញុំចង់ជួយគាត់ដេីម្បីសំរួលជីវភាពគាត់ខ្លះ🙏🏻😭 ពការភ្នែកទាំង២គាត់ឡេីងត្នោតយ៉ាងមិចទៅ😭😭៕ សូមទស្សនាវីដេអូខាងក្រោមនេះ:

Read More

ច្បាស់ការហើយ! ក្រោយផ្ទុះរឿង សង្ឃជាចៅអធិការស្តីទី វា យបោ កកូននេនបា ក់ធ្មេញ រង្គើថ្គា ម ត្រូវបានសឹក ហើយមូលហេតុពិតមួយទៀតដ៏ហួសចិត្តនោះគឺ សង្ឃនេះមានចិត្ត…

តាមប្រភព័ត៌មានបានឲ្យដឹងថា: កាលពីល្ងាចថ្ងៃ ទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញនេះ សង្ឃ ហ៊ុម ហឿ ន ជាចៅអធិការស្តីទី យល់ព្រម ទទួល សារភាព នូវ កំហុសឆ្គង របស់ ខ្លួន ដែល បាន ប្រព្រឹត្ត ខុស ធ ម៌វិន័យ ព្រះពុទ្ធ សាសនា និង សរសេរ លិខិត ស្ម័គ្រចិត្ត លាចាក សិក្ខាបទ ខ្លួនឯង ដោយ គ្មាន អ្នក ណា បង្ខិតបង្ខំទេ។ ដែល បាន បង្ក អំពើហិ ង្សា វាយតប់ ទៅ លើ នេន ឈ្មោះ វិចិត្រ អាយុ ១៥ ឆ្នាំបណ្តាលអោយរងរបួ សធ្ងន់ធ្ងររហូតសំរាកព្យាបាលនៅមន្ទីពេទ្យ។ គួររំលឹកថា កាលពី វេលា ម៉ោង ៥ និង ៤៥ នាទី ល្ងាចថ្ងៃ ទី ២ វិច្ឆិកា ស្ថិត នៅ ក្នុង ព្រះ វិហារ មួយ ក្នុង វត្ត ពណ្ណរាយ ឃុំ ចើ ង ដើ ង ស្រុក បារាយណ៍ ខេត្តកំពង់ធំ ចៅអធិការ ស្តីទី ឈ្មោះ ហ៊ុម ហឿ ន ខឹងជាមួយ កូន…

Read More

ពុទ្ធោអើយ! ប្រទះឃើញម្តាយ និងកូនតូច ១ ខួប បា ត់បង់ ជី វិ ត ដោយព្យួរ ក នឹងក្រម៉ា និងខ្សែ ហើយ….

យោងតាមប្រភពព័ត៌មានហ្វេសបុកផេច ABC Cambodia បានឲ្យដឹងថា: នៅវេលា ម៉ោង 12:00 នាទី ថ្ងៃ ទី0 5 ខែ វិច្ឆិកា ឆ្នាំ 2020 (ដំណឹងបឋម) ប្រជាពលរដ្ឋបានប្រទះឃើញមាន ករណី ម្តាយ និង កូន ប្រុស អាយុ ប្រហែល 1ខួប បា ត់បង់ ជី វិ ត ក្នុង រូប ភាព ដ៏ រន្ធត់ ដោយអ្នកទាំងពីរ បានព្យួរ ក រ ជាមួយក្រម៉ា និងខ្សែ ដោយហេតុការណ៍នេះ បានកើតឡើងនៅទីតាំង នៅភូមិ ក្រសាំង ឃុំក្រសាំង ស្រុក រមាស ហែក ខេត្ត ស្វាយរៀង ៕ ក្នុងករណីនេះមិនទាន់ដឹងមូលហេតុបណ្តាលមកពីអ្វីនោះទេព្រោះសមត្ថកិច្ចកុំពុងធ្វេីកោសល្យវិច័យ បានព័ត៌មានលម្អិតនិងជម្រាបជូនបន្ថែម…៕

Read More

កម្រឃើញ នេះជាទិដ្ឋភាពក្នុងផ្ទះ នាយក្រឹម ទើបជួសជុលរួច ពិតជាធំស្អាតណាស់

កំពូលតារាកំប្លែង នាយក្រឹម ជាសិល្បករមួយរូបដែលជោគជ័យ លើវិស័យសិល្បៈ បើទោះបី តារារូបនេះឈានជើងចូលសិល្បៈច្រើនឆ្នាំយ៉ាងណាក្ដី ក៏តារារូបនេះ នៅតែអាចទាញយកប្រជាប្រិយភាពខ្លាំងក្លាដដែល។ លើសពីនេះទៅទៀត ពីមួយឆ្នាំទៅមួយឆ្នាំ លោកកាន់តែមានភាពមមាញឹកជាមួយការងារជាងមុន សឹងតែគ្មានពេលទំនេរទៅហើយ។ បើងាកមកមើលជីវិតឯកជនវិញ ពេលនេះ រូបលោកកំពុងកសាងជីវិតគ្រួសារយ៉ាងមានក្ដីសុខ ពោរពេញដោយស្នាមញញឹម បន្ទាប់ពីមានកូនភ្លោះស្រី២នាក់ គួរឲ្យស្រលាញ់រួចមក។ មិនតែប៉ុណ្ណោះ បន្ទាប់ពីជោគជ័យលើវិថីសិល្បៈ ជីវភាពតារាប្រុសរូបនេះ កាន់តែប្រសើរឡើង ក្នុងនោះដែរ តារាកំប្លែងជើងចាស់រូបនេះ ក៏បានរស់នៅក្នុងផ្ទះយ៉ាងស្កឹមស្កៃទៀតផង។ ជាក់ស្ដែង ថ្មីៗនេះ តារាកំប្លែងរូបនេះ បានបង្ហោះរូបភាពជាច្រើន​ពីទិដ្ឋភាពក្នុងផ្ទះ ខណៈជួសជុលរួចរាល់មួយរយភាគរយ។ ក្រោយជុសជុលរួចរាល់ ឃើញថា ទិដ្ឋភាពក្នុងផ្ទះទាំងមូល មើលទៅពិតជាធំទូលាយ ស្រស់ស្អាតគួរឲ្យចង់រស់នៅតែម្ដង មិនតែប៉ុណ្ណោះគ្រប់បន្ទប់ និងខាងក្រៅផ្ទះ តារារូបនេះបានរៀបចំឡើងយ៉ាងស្អាត និងមានសណ្ដាប់ធ្នាប់ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ផ្ទះដែល នាយក្រឹម ទើបតែបង្ហោះលោកទើបតែជួសជុលរួចរាល់ជាស្ថាពរ ដើម្បីរស់នៅជុំគ្រួសារផងដែរ៕

Read More

ខ្លាំងដៃផង! ម៉ៃ សុគន្ធ ប្ដឹង កក្កដា សុភ័ណ្ឌ ទារ ៥ ម៉ឺនដុល្លារ

មានការភ្ញាក់ផ្អើលពេញបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពី ម៉ៃ សុគន្ធ បានសម្រេចចិត្តដាក់ពាក្យបណ្ដឹង កក្កដា សុភ័ណ្ឌ និង បានទាមទារជំងឺចិត្តជាទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅសាលាដំបូងរាជធានីភ្នំពេញ ។ ម៉ៃ សុគន្ធ បានបង្ហោះក្រដាសពាក្យបណ្ដឹងចំនួន ៣ សន្លឹកនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយមានផ្ដិតស្នាមមេដាយបញ្ជាក់ច្បាស់លាស់ ហើយលើសពីនេះ ម៉ៃ សុគន្ធ ថែមទាំងបាននិយាយថា ពាក្យបណ្ដឹងបានចូលដល់សាលាដំបូងហើយ ឱ្យ កក្កដា សុភ័ណ្ឌ ត្រៀមខ្លួនដើម្បីចូលខ្លួនទៅដោះស្រាយ ។ ដោយឡែកសម្រាប់ដើមហេតុរហូតឈានដល់ការដាក់ពាក្យបណ្ដឹងនេះ តាមផេកសិល្បករកម្ពុជាបានឱ្យដឹងថា មុននឹងសម្រេចចិត្តដាក់ពាក្យបណ្ដឹង ម៉ៃ សុគន្ធ បានទុកពេលវេលាដើម្បីឱ្យភាគីខាង កក្កដា សុភ័ណ្ឌ ច្រើនដងហើយសម្រាប់ឱកាសកែខ្លួន ប៉ុន្តែ កក្កដា សុភ័ណ្ឌ មិនបានកែខ្លួនទេ ថែមទាំងឌឺដងផ្លែផ្កាមិនឈប់ ទើប ម៉ៃ សុគន្ធ សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញតែម្ដង ៕

Read More